Home Blog Page 1602

បារាំងនៅទ្វីបអឺរ៉ុប ហេតុអ្វីមានទឹកដីនៅអាមេរិកខាងត្បូងមកទល់បច្ចុប្បន្ន?

0

បារាំង ជាប្រទេសមួយដែលស្ថិតនៅតំបន់អឺរ៉ុបខាងលិច ​និងមានទឹកដីក្រៅទ្វីបមួយចំនួន ស្ថិតនៅទ្វីបអាមេរិកខាងត្បូង និងរួមទាំងមហាសមុទ្រអាត្លង់ទិក មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។French Guiana travel - Lonely Planet | South America

ទឹកដីមួយ ដែលមានទំហំ៨៣ ៨៤៦ គីឡូម៉ែត្រការ៉េនេះ ស្ថិតនៅទ្វីបអាមេរិកខាងត្បូង គឺជាទឹកដីកំណប់ទ្រព្យមួយរបស់បារាំង ដែលគេហៅថា ហ្គីយ៉ាណាបារាំង (French Guiana) ដែលបានគ្រប់គ្រង និងប្រើប្រាស់បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញរបស់បារាំង។What To Do and Best Things To See in French Guian

ហ្គីយ៉ាណាបារាំង (French Guiana) មានទីតាំងនៅឆ្នេរសមុទ្រភាគខាងជើងនៃអាមេរិកខាងត្បូងក្នុងតំបន់ Guianas ដោយមានព្រំប្រទល់ជាប់នឹងប្រទេស Suriname នៅខាងលិច និងប្រេស៊ីលនៅខាងកើត និងខាងត្បូង។French Guiana Map: With Cities, Rivers and Country Facts

បើតាមប្រវត្តិសាស្រ្ត គ្រាដើមឡើយប្រទេសនេះ ជារដ្ឋឯករាជ ក៏ប៉ុន្តែនៅសតវត្សទី១៦ ដល់១៩ ប្រទេសបារាំងដាក់អណានិគមនៅលើប្រទេសនេះ ដោយពួកគេព្យាយាមរើបម្រាស់ជាច្រើនដងតែមិនបានសម្រេច ចុងក្រោយប្រទេសនេះ ក៏បានក្លាយជាផ្នែកមួយនៃទឹកដីរបស់បារាំង ចាប់តាំងពីឆ្នាំ១៩៤៦ មកទល់ច្ចុប្បន្ន។Types of indigenous Cayenne (French Guiana) available as Framed Prints, Photos, Wall Art and Photo Gifts #23730026

ហ្គីយ៉ាណាបារាំង ជាប្រទេសតែមួយគត់ ដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដែលនិយាយភាសាបារាំង និងប្រើប្រាស់រូបិយបណ្ណយូរ៉ូ ខុសពីប្រទេសផ្សេងដែលចាយប្រាក់ ប៉េសូ និងនិយាយ ភាសាអេស៉្បាញ ឬព័រទុហ្គាល់ជាដើម។The Delights and Challenges of French Guiana - The New York Times

មកទល់បច្ចុប្បន្ននេះ​ ប្រជាពលរដ្ឋ ហ្គីយ៉ាណាបារាំង (French Guiana) មិនដែលស្នើសុំ ឬប្រកាសចង់បង្កើតរដ្ឋឯករាជទៀតនោះឡើយ ដោយពួកគេសប្បាយរីករាយ និងទទួលបានសិទ្ធការពារពេញលេញពីប្រទេសបារាំង ប្រសិនបើមានប្រទេសណាមួយចង់ឈ្លានពាន៕

ប្រភព៖ Britannica

កែលម្អយន្តហោះចាស់ធ្វើជា Home office យ៉ាងប្រណីត

0

ប្រទេសអៀរឡង់ ៖ ក្រុមហ៊ុន Aeropods នៅប្រទេសអៀរឡង់បានយកយន្តហោះចាស់ៗដែលប្រើការលែងកើតមកកែលម្អជាថ្មី ដើម្បីធ្វើជា Home office យ៉ាងប្រណីត ។ ជាធម្មតា នៅប្រទេសអៀរឡង់មានយន្តហោះឈប់ប្រើប្រាស់ចំនួន៧០០គ្រឿងក្នុង១ឆ្នាំ ហើយយន្តហោះទាំងនេះភាគច្រើនត្រូវបានគេយកទៅគរចោលនៅកណ្តាលវាលខ្សាច់ និងក្លាយជាកាកសំណល់ដែកគ្មានប្រយោជន៍ ។Aeropod: Turning old airplanes into home offices | CNN

ស្ថាបនិកក្រុមហ៊ុន Aeropods បានសង្កេតឃើញពីបញ្ហាខាងលើ ហេតុនេះ ក៏មានគំនិតយកយន្តហោះចាស់មកកែច្នៃប្រើប្រាស់ឡើងវិញ ក្នុងនោះក្រុមហ៊ុនក៏បានយកយន្តហោះចាស់មកកែលម្អធ្វើជា Home office មានទំហំតូចៗ ប៉ុន្តែល្អប្រណីត ។Aeropod: Turning old airplanes into home offices | CNN

ផ្នែកយន្តហោះដែលគេយកមកកែច្នៃឡើងវិញស្មើនឹង៨០% ចំណែកផ្នែកយន្តហោះនៅសល់២០% ទៀត ក្រុមហ៊ុន Aeropods បានបញ្ជូនទៅឱ្យប្រទេសនៅទូទាំងពិភពលោក ដែលទទួលវាសម្រាប់កែច្នៃ ។ ចំណែកផ្នែកយន្តហោះខ្លះទៀត គេបានយកទៅដំឡើងជាយន្តហោះថ្មី ។Father-Daughter Team Turns Old Airplane Into a Clubhouse - ABC News

ក្រុមហ៊ុនបានចំណាយពេលពី២សប្តាហ៍ ទៅ៣សប្តាហ៍ដើម្បីកែលម្អយន្តហោះឡើងវិញ ព្រោះឧបករណ៍ដែលប្រើសម្រាប់ផលិតយន្តហោះនោះមានភាពរឹងមាំ មិនច្រេះ និងធន់ជាមួយអាកាសធាតុស្រាប់ហើយ ។ ហេតុនេះ គេមិនចាំបាច់ផ្លាស់ប្តូរអ្វីច្រើនទេ ដោយគ្រាន់តែដំឡើងផ្ទាំងការពារកំដៅប៉ុណ្ណោះ ។ ក្រៅពីធ្វើជា Home office គេក៏បានបង្កើតជាបន្ទប់ផ្សេងទៀតដូចជា បន្ទប់បោះតង់ បន្ទប់បោកគក់សម្លៀកបំពាក់ និងបន្ទប់ក្មេងពិការ ។Irish company that converts airplanes into pods sees demand take off -  Extra.ie

បច្ចុប្បន្ន ក្រុមហ៊ុនបានកែលម្អយន្តហោះចំនួន៣០គ្រឿង ដោយតម្លៃ១បន្ទប់ស្មើពី២ម៉ឺន ទៅ៤ម៉ឺន៥ពាន់យូរ៉ូ ព្រមទាំងមានការធានារយៈពេល១០ឆ្នាំ ។ នេះចាត់ទុកថា វាជាគំនិតដ៏ឆ្លាតវៃមួយ ដែលក្រុមហ៊ុន Aeropods បានយកយន្តហោះចាស់មកប្រើប្រាស់ជាប្រយោជន៍ម្តងទៀត ៕ ប្រភព ៖ environman

អាល្លឺម៉ង់និងបារាំង បង្កើនសមត្ថភាពកងទ័ពអ៊ុយក្រែន សង្កត់ក.ទាហានរុស្ស៊ី

0

រដ្ឋធានីវិលនីស (Vilnius)៖ ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយរុលទៅមុខ នៅលើសមរភូមិជាច្រើន ទាំងនៅភាគខាងត្បូង និង ភាគខាងកើតប្រទេសរបស់ខ្លួននោះ មេដឹកនាំបារាំង និង អាល្លឺម៉ង់ បានថ្លែងទៅកាន់មេដឹកនាំរបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅក្នុងរដ្ឋធានីវិលនីស ប្រទេសលីទុយអានី អំពីការបញ្ជូនមីស៊ីល និង អាវុធទំនើបៗ សម្រាប់ជួយបង្កើនសមត្ថភាព ដល់កម្លាំងប្រយុទ្ធរបស់ក្រុងកៀវ បន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១១ ខែកក្កដា ថា ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី កាលពីថ្ងៃអង្គារ នោះ លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងប៉ារីស នឹងបញ្ចេញមីស៊ីលដ៏ទំនើប បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយមានគោលបំណង ធ្វើឲ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ មានលទ្ធភាព វាយប្រហារចូលជ្រៅ ទៅក្នុងសមរភូមិប្រយុទ្ធ។Russia news: 'What Putin wants!' Germany and France savaged over Ukraine  invasion reaction | World | News | Express.co.uk

លោកប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ ថា «ខ្ញុំបានសម្រេចចិត្តបញ្ចេញគ្រឿងសព្វាវុធ និង សម្ភារៈសឹក ទៅកាន់អ៊ុយក្រែន ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ បន្ថែមទៀត»។

ថ្វីបើលោកប្រធានាធិបតី ម៉ាក្រុង មិនបានបញ្ជាក់ អំពីប្រភេទគ្រឿងសព្វាវុធ នឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែក្រុមមន្រ្ដីរដ្ឋាភិបាលបារាំង បានប្រាប់ដល់ក្រុមអ្នកកាសែត ថា លោកប្រធានាធិបតី នឹងចង់និយាយសំដៅទៅលើមីស៊ីល SCALP ដ៏ទំនើប ហើយអាចវាយប្រហារ ទៅលើគោលដៅនានារបស់សត្រូវ នៅក្នុងចម្ងាយ យ៉ាងតិច២៥០គីឡូម៉ែត្រ។

ស្របគ្នានេះដែរ លោក បូរីស ភីស្ដូរៀស (Boris Pistorius) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអាល្លឺម៉ង់ បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាថ្ងៃដំបូង ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង បានសម្រេច បញ្ជូនកញ្ចប់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ៧៧០លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន។ កញ្ចប់ជំនួយទាំងនោះ នឹងរាប់បញ្ចូលទាំងជើងទម្របាញ់ Patriot ចំនួន២គ្រឿង, រថចម្បាំងបន្ថែម ប្រភេទ Marder ចំនួន៤០គ្រឿង, រថក្រោះបន្ថែម ប្រភេទ 1 A5 ចំនួន២៥គ្រឿង និង រថក្រោះ Bergepanzer 2 ចំនួន៥គ្រឿង, គ្រាប់កាំភ្លើងផ្លោងចំនួន ២០ ០០០គ្រាប់ និង គ្រាប់កាំភ្លើងផ្សែង១៥៥មិល្លីម៉ែត្រ ចំនួន៥០០០គ្រាប់។Germany had economic superiority, France strategic superiority. The war in  Ukraine is muddying the waters'

ចក្រភពអង់គ្លេស កាលពីខែឧសភា ឆ្នាំ២០២៣ បានផ្ទេរមីស៊ីលដ៏ទំនើប Storm Shadow ឬ SCALP (ស្ដម សាដូ ឬ ស្កាប) នេះ ទៅកាន់ប្រទេសអ៊ុយក្រែន រួចមកហើយ។ ប៉ុន្ដែឥឡូវ ប្រធានាធិបតីបារាំង ក៏នឹងបញ្ជូនមីស៊ីលដ៏ទំនើបប្រភេទនេះ ទៅឲ្យក្រុងកៀវ បន្ថែមទៀត។

មីស៊ីល Storm Shadow (ជាឈ្មោះហៅតាមភាសាអង់គ្លេស) ឬ មីស៊ីល SCALP (ហៅតាមភាសាបារាំង) ត្រូវបានប្រទេសមហាអំណាចទាំង២នេះ អភិវឌ្ឍឡើងរួមគ្នា ប៉ុន្ដែគ្រាន់តែដាក់តាមភាសារបស់ប្រទេសមួយរៀងៗខ្លួនប៉ុណ្ណោះ។ មីស៊ីលប្រភេទនេះ បានបំពាក់ដល់កងទ័ពបារាំង និង ចក្រភពអង់គ្លេស នៅក្នុងអំឡុងឆ្នាំ២០០៣ ហើយបានយកវា ទៅធ្វើប្រតិបត្ដិការ នៅក្នុងសង្គ្រាម ជាច្រើនប្រទេស រួមមាន អ៊ីរ៉ាក់ លីប៊ី ស៊ីរី យេមែន និង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។Russia-Ukraine war: List of key events, day 503 | Russia-Ukraine war News |  Al Jazeera

បើតាមគេហទំព័រ Wikipedia បានឲ្យដឹង ថា មីស៊ីលដ៏ទំនើប Storm Shadow ឬ SCALP មានទម្ងន់ ១ ៣០០គីឡូក្រាម, ប្រវែង៥,១ម៉ែត្រ, ទទឹង ៦៣០មិល្លីម៉ែត្រ ស្លាបប្រវែង៣ម៉ែត្រ ហើយវាបានក្បាលគ្រាប់ទម្ងន់៤៥០គីឡូក្រាម និង ដើរដោយម៉ាស៊ីន Microturbo TRI 60-30 turbojet
5.4 kN (មីក្រុងធើបូ ធីអអ៊ី 60-30 ធើបូចែត 5,4kN)។ មីស៊ីលដ៏ទំនើបប្រភេទនេះ មានបំពាក់ប្រព័ន្ធនាំផ្លូវ GPS, INS, IIR និង TERPROM (ធើប្រូម) ហើយវាក៏អាចបំពាក់ នៅលើយន្ដហោះជាច្រើនប្រភេទ រួមទាំងយន្ដហោះរបស់លោកខាងលិច និង យន្ដហោះរបស់រុស្ស៊ី ផងដែរ ដោយអាចវាយប្រហារ នៅក្នុងចម្ងាយ ជាអតិបរមា ៥៥០គីឡូម៉ែត្រ៕What's Behind The Russia-Ukraine War Fears -- And What Might Actually  Happen?

ពោះវៀននិងស្បែកជ្រូកខូចគុណភាពប្រមាណជិតកន្លះតោនត្រូវបានមន្រ្តីជំនាញដកហូតនិងកម្ទេចចោល

0

សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអជ្ញាធរមានសមត្ថកិច្ចបានធ្វើការកម្ទេចចោល ពោះជ្រូក និងស្បែកជ្រូកដែលខូចគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZhptHVVKCAcmbzM9-7xJqN-VzHVDYnWOcHtPSe4GsZTBqOf6ZIWk3_X68PLXfMQ6Jaz1D72S_67QAfIfORkWcIo936ErsPEK1wFCxp0G7NrlzZQ7sVnYWPngXdjWt5YVeEBowz1AhsmNOSE_2ZL4Tdtk7qwJL2eytxl7vxkpz-lOkQU0Rx7q0I8WKN3U/s1280/image_2023-07-12_11-28-13%20(2).png

គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពជាច្រើនត្រូវបានមន្ត្រីជំនាញចុះដកហូតនិងកម្ទេចចោលជារឿយៗមិនចេះដាច់ ហើយទំនិញខូចគុណភាពទាំងនោះនៅតែអាចចូលមកដល់កម្ពុជាម្តងហើយម្តងទៀតបើចាប់មិនបានទេពិតណាស់ការចរាចរណ៍ទំនិញគ្មានគុណភាពនៅលើទីផ្សារនឹងនាំឱ្យអ្នកប្រើប្រាស់ខូចសុខភាពមិនខាន។ ដូច្នេះមន្រ្តីតាមច្រកព្រំដែនគួរមានវិធានការណ៍ឱ្យបានតឹងរឹងកុំឱ្យទំនិញនោះចរាចរណ៍លើទីផ្សារបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKiuXrwibfnUt1fnIcx4kpiyUb7XKt7D3VMNQRuSdo04vzrNgKtUkzuwt-wisODg8VGitClnfvpEFh9q4HzlvO5C4GqeGx8S1L7b3EMo3JTE_AIf3KewhNREMEtrE5TId3soFMz_Ybz-G9rS-uJZRf5-kHF-W3bPXjMwSVHdGh5UFo1bUtCN8wISOQZvo/s1280/image_2023-07-12_11-28-13.png

រថយន្តអគ្គិសនី Topolino អនុញ្ញាតឱ្យមនុស្សអាយុ ១៦ ឆ្នាំបើកបរនៅលើផ្លូវសាធារណៈបាន

0

បរទេស៖ ម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុន Fiat បានអនុញ្ញាតឱ្យមនុស្សចាប់ពីអាយុ ១៤-១៦ ឆ្នាំ បើកបរជាមួយនឹងម៉ូដែលគ្មានទ្វារ ដោយមានល្បឿនអតិបរមា ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តអគ្គិសនីខ្នាតតូច នឹងការរចនាដ៏គួរឱ្យចាប់អារម្មណ៍ Topolino ត្រូវបានចាត់ថ្នាក់ថាជារថយន្តទំនើបដ៏ល្បីនៅអឺរ៉ុប នោះមានន័យថា មនុស្សចាប់ពីអាយុ ១៤ ឆ្នាំ រហូតដល់ ១៦ ឆ្នាំក៏អាចបើកបរនៅលើផ្លូវសាធារណៈបានដែរ។New Fiat Topolino is the Citroen Ami with added Dolce Vita - ArenaEV

រថយន្តនេះមានកៅអីតែពីរប៉ុណ្ណោះ ហើយប្រវែងត្រឹមតែ ២,៥៣០ មីលីម៉ែត្រ ជាពិសេស Topolino មិនមានទ្វារទេ ប៉ុន្តែអតិថិជនអាចជ្រើសរើសរចនាប័ទ្មទ្វារធម្មតា ប្រសិនបើពួកគេចង់បាន។ ល្បឿនរថយន្តក៏មានល្បឿនត្រឹមតែ ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះបើតាមស្តង់ដាររថយន្តកង់ ៤។ ការរចនាពិសេសរបស់ Topolino គឺសមរម្យសម្រាប់ទីក្រុងឆ្នេរសមុទ្រ ដែលអតិថិជនគ្រាន់តែត្រូវការខ្សែពួរភ្ជាប់ទៅនឹងទ្វារជំនួសឱ្យទ្វាររថយន្តធម្មតា។ លើសពីនេះ ដំបូលរថយន្តក៏អាចបត់បែនបាន ដើម្បីបង្កើតជាស្ទីលដែលអាចបំប្លែងបានតែមួយគត់។Fiat Topolino Offers 47 Miles Of Range And A Top Speed Of 28 MPH To Drivers  As Young As 14 | Carscoops

Topolino ប្រើប្រាស់ថាមពលថ្ម ៥.៤ គីឡូវ៉ាត់ ជាមួយនឹងការធ្វើដំណើរ ៧៥ គីឡូម៉ែត្រ ដែលវាគ្រប់គ្រាន់សម្រាប់រត់ជុំវិញទីក្រុង ឬរត់ពីកណ្តាលទីក្រុងទៅសមុទ្រ ដោយរយៈពេលសាកពេញគឺ ៤ ម៉ោង។ រថយន្តអគ្គិសនីខ្នាតតូចមានពណ៌តែមួយប៉ុណ្ណោះគឺពណ៌ខៀវ ប្រសិនបើអ្នកមិនចូលចិត្តពណ៌នេះ អ្នកអាចជ្រើសរើសស្ទីគ័រដើម្បីបង្កើតឆ្នូតពណ៌សផ្ទាល់ខ្លួនបាន។ សម្រាប់អ្នកដែលជ្រើសរើសទ្វាររថយន្តធម្មតា ពួកគេអាចបន្ថែមបន្ទះឈើក្លែងក្លាយ កំណែទ្វារបិទក៏មានកញ្ចក់ការពារកម្ដៅថ្ងៃបន្ថែមសម្រាប់អ្នកបើកបរផងដែរ។ ហើយអ្នកលក់ក៏បានផ្តល់កាបូបដាក់អីវ៉ាន់ដែលព្យួរនៅខាងក្រោយ រួមជាមួយជម្រើសផ្សេងទៀតដូចជា កង្ហា USB ឧបករណ៍បំពងសម្លេងប៊្លូធូស ដបទឹកក្ដៅ និងគម្របកៅអីពីរដែលអាចប្រើជាកន្សែងបាន។Fiat Topolino EV, the Citroen Ami and Opel Rocks-e twins

Fiat Topolino ត្រូវបានគេរំពឹងថានឹងដាក់លក់នៅក្នុងប្រទេសអ៊ីតាលីនៅចុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនត្រូវបានប្រកាសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Fiat និយាយថា រថយន្តអគ្គិសនីនឹងមានតម្លៃដូចគ្នាទៅនឹងតម្លៃនៃការធ្វើដំណើរជារៀងរាល់ខែលើការដឹកជញ្ជូនសាធារណៈ៕ ប្រភព៖vnexpress

តិចអត់ដឹង! នៅឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិមួយទៀតនឹងលេចរូបរាងនៅក្រុងតាខ្មៅ

0

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់អស់ ៧១២លានដុល្លារ។

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា ផ្លូវថ្មីមួយខ្សែ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ។អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ — Cambonomist
ជាមួយនេះដែរ លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd បានលើកឡើងថា៖”ក្រុមហ៊ុនកំពុងតែបន្ត និងតាមដានធ្វើយ៉ាងណាឱ្យអាចដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខនេះ”។អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៤ — Cambonomist

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់៤F៕ BREAKING NEWS: សម្ដេចតេជោ សម្រេចដាក់ឈ្មោះដល់អាកាសយានដ្ឋានភ្នំពេញថ្មីថា « អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ »ជាង៣ឆ្នាំមកនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ​​ តម្លៃ១ ៥០០ លានដុល្លារ សាងសង់បាន ៥០%

ជណ្តើរយន្តក្នុងផ្សារទំនើបប្រទេសថៃបាក់ធ្លាក់ខណៈអតិថិជនកំពុងប្រើប្រាស់

0

ប្រទេសថៃ ៖ អ្នកប្រើប្រាស់ហ្វេសប៊ុកជនជាតិថៃម្នាក់ឈ្មោះ «Num tip» បានបង្ហោះរូបភាពជណ្តើរយន្តខូចនៅត្រង់បរិវេណឡើងទៅកាន់ជាន់ទី២ ក្នុងផ្សារទំនើបល្បីមួយកន្លែងនៅតំបន់បាងណា (Bang Na) ទីក្រុងបាងកក ។ ប៉ុន្តែសំណាងល្អ មិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ទេ ។

ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «Natnathakrit Khajorndechasak» ក៏បានបង្ហោះរូបភាព និងវីដេអូហេតុការណ៍ជណ្តើរយន្តខូចផងដែរ ដើម្បីជាការដាស់តឿនដល់ពលរដ្ឋថៃ និងភ្ញៀវទេសចរដែលមកកាន់ផ្សារទំនើបនេះឱ្យប្រយ័ត្នខ្លួន ។ អ្នកលេងហ្វេសប៊ុករូបនេះនិយាយថា ៖ «យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយខ្ញុំកំពុងតែជជែកជាមួយអតិថិជន ស្រាប់តែជណ្តើរយន្តបាក់នៅចំពោះមុខតែម្តង ។ វាល្អហើយដែលបងប្រុសម្នាក់នោះលោតឡើងមកខាងលើទាន់ពេលវេលា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjEYhGpW1RioLEYvFSbL0ycL0wYmSPb9GmHJXBgEeuEnFv3zSvjNUuOCAVJwV3biuFtgfVdG-tzSiwdUVqTvZOZiK_K1rfqWxO2BYFzaD3pYNOH2uvJsVvKjrHF2WfSySamJcPrXyAmf5COzvJPFTfRSUciV-xuVqOLFIBT8kQqE17R2lKcv2nTXaW7w/s728/photo_2023-07-12_09-35-01.jpg

វាជាហេតុការណ៍មួយគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបានកើតឡើងក្នុងផ្សារទំនើបមួយកន្លែងនៅប្រទេសថៃ ដោយសារតែជណ្តើរយន្តក្នុងផ្សារនេះគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រហូតធ្វើឱ្យមនុស្សនៅក្បែរនោះតក់ស្លុត ព្រោះឃើញជណ្តើរយន្តបាក់នៅចំពោះមុខ ។ ក្រោយមក ភ្នាក់ងារជំនាញក៏បានមកត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឱ្យជណ្តើរយន្តបាក់ផងដែរ ។

ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គមមិនយូរប៉ុន្មាន ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ និងបានចែកចាយព័ត៌មាននេះប្រមាណ២,៣ពាន់លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRsh2Rh7xnZpvEbJ8a_78xT_238_t2mhfxRUSIb3YG9BnkK0wuKVbFcDJvLh9Huw2TtMDypMwSDDrCm_O0adHrjYXkdp05oBDzGfAjOkPjIA6vwlPt050SW0ZPsaNH8qP_wIvBYsgoeDYW_j-1rOrMpi5Kxr0VMQ2ebo-YN0dfZkp_QEDsC2qgT-u8dk/s1280/photo_2023-07-12_09-35-10.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងមក មានស្ត្រីម្នាក់បានជាប់ជើងក្នុងជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ខណៈរូបនាងបម្រុងធ្វើដំណើរទៅខេត្តនគរស្រ៊ីថាម៉ារ៉ាជ ហើយបណ្តាលឱ្យនាងដាច់ជើងខាងឆ្វេងភ្លាមៗ ដែលធ្វើឱ្យអ្នកឃើញហេតុការណ៍នេះភ័យយ៉ាងខ្លាំង ។

ដូចគ្នានេះ កាលពីថ្ងៃទី១៩ ខែមិថុនា ក៏មានគ្រោះថ្នាក់ដោយសារជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងផងដែរ ដោយអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ zjbambam បានបង្ហោះហេតុការណ៍កូនប្រុសរបស់ខ្លួនកៀបជើងក្នុងជណ្តើរយន្ត ដែលបណ្តាលឱ្យរងរបួសជើង និងដេរអស់១១ថ្នេរ ៕ ប្រភព ៖ Thairath

សារព័ត៌មានមួយផ្សាយថា Lisa សមាជិកក្រុម BLACKPINK មានភាគរយខ្ពស់ចេញពីទ្រនំ YG ខណៈខាងផលិតកម្មតបខ្លីបែបនេះ

0

នៅលើសារព័ត៌មានកូរ៉េបានចុះផ្សាយយ៉ាងក្តៅគគុកនៅព្រឹកថ្ងៃទី១២ ខែកក្កដា នេះដោយបានដកស្រង់ពីសារព័ត៌មានមួយឈ្មោះថា Munhwa Ilbo ដោយបាននិយាយថា Lisa សមាជិកក្រុម BLACKPINK មានភាគរយខ្ពស់ចេញពីទ្រនំ YG មិនបន្តកុងត្រាឡើយ។ ខណៈសមាជិក៣រូបផ្សេងទៀតមានការពិភាក្សាយ៉ាងរលូនដែលមានភាគរយខ្ពស់បន្តកុងត្រាជាមួយផលិតកម្ម។ រឿងក្តៅគគុកនេះខាងក្រុមហ៊ុន YG បានឆ្លើយតបយ៉ាងខ្លីចំពោះការផ្សាយរបស់សារព័ត៌មាននោះផងដែរ។Exclusive: Lisa of K-Pop's BLACKPINK Is the Beauty Industry's Latest Muse |  Vanity Fair

បណ្តាញព័ត៌មាន Koreaboo , soompi បានចុះផ្សាយថា នៅថ្ងៃទី១២ ខែកក្កដា សារព័ត៌មានMunhwa Ilbo បានរាយការណ៍ថាមានឱកាសខ្ពស់ដែល Lisa នឹងចាកចេញពីក្រុមហ៊ុនបន្ទាប់ពីផុតកំណត់នៃកិច្ចសន្យាផ្តាច់មុខរបស់សមាជិក BLACKPINK នៅក្នុងខែសីហា។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ទោះបីជា Lisa និង YG បានពិភាក្សាអំពីការបន្តកុងត្រារបស់នាងក៏ដោយ ក៏ពួកគេមិនបានឈានដល់កិច្ចព្រមព្រៀងដែរ។ ជាមួយគ្នានេះ បើយោងតាមអ្នកតំណាងឧស្សាហកម្ម ដំណើរការបន្តកិច្ចសន្យាសម្រាប់សមាជិកបីនាក់ផ្សេងទៀតគឺ Jennie , Jisoo និង Rosé បានពិភាក្សាដំណើរការយ៉ាងរលូនប្រៀបធៀបនឹងLisa ។Blackpink: Lisa conquista recorde histórico no Spotify; entenda

លើសពីនេះ ទីភ្នាក់ងារចិនអនាមិកមួយបានរាយការណ៍ប្រាប់សារព័ត៌មាន Munhwa Ilbo ថា ពួកគេបានពិភាក្សាអំពីការបង្ហាញខ្លួនរបស់ Lisa [ក្នុងកម្មវិធី] ខណៈពេលដែលកំពុងសម្របសម្រួលជាមួយកាលវិភាគរបស់ YG និង Lisa ប៉ុន្តែត្រូវបានគេប្រាប់ថាពិបាកក្នុងការរៀបចំសកម្មភាពដែលបានគ្រោងទុកបន្ទាប់ពីខែសីហាជាកិច្ចសន្យារបស់ពួកគេព្រោះការបន្តជាមួយ Lisa គឺមិនប្រាកដប្រជា។La foto de Lisa de Blackpink en traje de baño que rompió récords en  Instagramជាការឆ្លើយតបទៅនឹងសារព័ត៌មាន Munhwa Ilbo ប្រភពពីផលិតកម្ម YG Entertainment បានបំភ្លឺថា «[កាលវិភាគមិនច្បាស់លាស់] គឺដោយសារតែកាលវិភាគការប្រគំតន្រ្តីទេសចរណ៍ BORN PINK ក៏ដូចជាសកម្មភាពដែលបានកំណត់ពេលផ្ទាល់ខ្លួនរបស់Lisa វាមិនពាក់ព័ន្ធនឹងការបន្តកុងត្រានោះទេ»។YG Entertainment: Reconfirming Strengthened Revenue Base - Businesskorea

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង BLACKPINKជាក្រុមចម្រៀងនារី K-POP ដែលក្រសោបភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោកថ្នាក់ដឹកនាំកំពូលៗក៏ស្គាល់ក្រុមចម្រៀងដ៏មានឥទ្ធិពលនេះផងដែរ ហើយពួកគេបានបង្ហាញសកម្មភាពក្រុមនៅខែសីហា ឆ្នាំ២០១៦ នៅក្រោមទ្រនំYG ៕

សេដ្ឋកិច្ចឥណ្ឌាអាចនឹងលើសអាមេរិកក្នុងរយៈពេល ៥០ ឆ្នាំ

0

បរទេស៖ ក្រុមហ៊ុន Goldman Sachs របស់អាមេរិក បានព្យាករណ៍ថា ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនៅឆ្នាំ ២០៧៥ ដោយវ៉ាដាច់អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ចុងក្រោយរបស់ Goldman Sachs (USA) ក្នុងឆ្នាំ ២០៧៥ បានឱ្យដឹងថា GDP របស់ប្រទេសចិននឹងកើនឡើងដល់ ៥៧ ម៉ឺនលានដុល្លារ និងជាសេដ្ឋកិច្ចដ៏ធំបំផុតនៅលើពិភពលោក។ ខណៈដែលប្រទេសឥណ្ឌាមាន ៥២.៥ ម៉ឺន លានដុល្លារ និងសហរដ្ឋអាមេរិកមាន ៥១.៥ ម៉ឺនលានដុល្លារ។India Capital Growth Fund leads the way in the sub-continent - Master  Investor

បច្ចុប្បន្នឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំរបស់ពិភពលោកដែលមានផលិតផលក្នុងស្រុកសរុបចំនួន ៣.៥ ម៉ឺនលានដុល្លារ ដោយតាមពីក្រោយសហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ និងជប៉ុន។ ក្រុមហ៊ុន Goldman Sachs ក៏បានពន្យល់ទៀតថា បន្ថែមពីលើចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ឥណ្ឌាក៏មានភាពជឿនលឿនជាច្រើននៅក្នុងរបកគំហើញ បច្ចេកវិទ្យា ផលិតភាពការងារ និងការវិនិយោគផងដែរ។List of Capital Cities in India

លោក Santanu Sengupta សេដ្ឋវិទូនៅក្រុមហ៊ុន Goldman Sachs របស់អាមេរិក បាននិយាយថា “ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ អនុបាតភាពអាស្រ័យរបស់ឥណ្ឌានឹងស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់” ។ លោកក៏បានបន្តទៀតថា គន្លឹះក្នុងការបង្កើនសក្តានុពលពីកំណើនប្រជាជនយ៉ាងឆាប់រហ័សគឺការបង្កើនអត្រាចូលរួមនៃកម្លាំងពលកម្ម ដែលនេះគឺជាគន្លឹះសម្រាប់ប្រទេសឥណ្ឌាក្នុងការបង្កើនសមត្ថភាពផលិតកម្ម កំណើនសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។Delhi vs Bengaluru: Does India need a second capital city?

រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការកសាងផ្លូវ និងផ្លូវដែកថ្មី។ គោលដៅថវិកានាពេលថ្មីៗនេះរបស់ពួកគេគឺដើម្បីបន្តកម្មវិធីកម្ចីគ្មានការប្រាក់រយៈពេល ៥០ ឆ្នាំជាមួយរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះហើយ ក្រុមហ៊ុន Goldman Sachs ជឿជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិស័យឯកជនក្នុងការរៀបចំទំហំផលិតកម្ម និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែម និងស្រូបយកកម្មករយ៉ាងច្រើន។The Economy of Mumbai - India's Commercial Capital - India Briefing News

ជាមួយគ្នានេះដែរ ក្រុមហ៊ុន S&P Global និង Morgan Stanley ក៏ធ្លាប់បានព្យាករណ៍ថា ប្រទេសឥណ្ឌាកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៣ របស់ពិភពលោកនៅឆ្នាំ ២០៣០។ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាក្នុងត្រីមាសទី ១ បានកើនឡើង ៦.១% ពីមួយឆ្នាំទៅមួយឆ្នាំ លើសពីការព្យាករណ៍របស់ Reuters ៥% ហើយកំណើនសេដ្ឋកិច្ចឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ ៧,២%៕ ប្រភព៖vnexpress

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ និងលាលែងពីសមាជិកគណបក្ស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍នយោបាយ ព្រមទាំងលាលែងចេញពីសមាជិកគណបក្ស «រួមថៃសាងឆាតិ» ។ លោកបានផ្តាំផ្ញើទៅកាន់សមាជិកគណបក្សបន្តធ្វើសកម្មភាពនយោបាយឱ្យរឹងមាំ និងការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមើលថែទាំពលរដ្ឋថៃបន្តទៀត ។ លើសពីនេះ លោកក៏បានសូមឱ្យប្រជាពលរដ្ឋជឿជាក់ និងគាំទ្រសកម្មភាពការងាររបស់គណបក្ស «រួមថៃសាងឆាតិ» ផងដែរ ។Thai caretaker PM Prayut announces retirement from politics

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណដល់សំឡេងគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រកន្លងមក រហូតធ្វើឱ្យគណបក្ស «រួមថៃសាងឆាតិ» ទទួលបានសំឡេងច្រើនស្ថិតក្នុងលំដាប់ទី៣ របស់ប្រទេសថៃ ហើយគណបក្សនេះទទួលបានអាសនៈក្នុងសមាជិកសភាតំណាងរាស្ត្រចំនួន៣៦រូប ។ ហេតុនេះ ចាត់ទុកថា វាជាចំនួនមិនតិចទេ សម្រាប់គណបក្សនយោបាយទើបបង្កើតថ្មី ។The Military Wins Big in Thailand | Council on Foreign Relations

ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីប្រទេសថៃ ដែលកាន់តំណែងអស់រយៈពេល៩ឆ្នាំមកហើយ លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកបានបំពេញការងារដោយការព្យាយាម និងអស់ពីសមត្ថភាពដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងផលប្រយោជន៍របស់ពលរដ្ឋ ។ លោកទទួលបានជោគជ័យលើផ្នែកជាច្រើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការបង្កើនល្បឿនវិនិយោគពីក្រៅប្រទេសក្នុងតំបន់សេដ្ឋកិច្ច, គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការទប់ស្កាត់ជំងឺឆ្លងរាតត្បាត ជាដើម ។Thailand's strongman Prayuth Chan-ocha 'failed to swear loyalty to  constitution'

លោក ប្រាយុទ្ធ ចាន់អូចា បន្តថា លោកបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រទេសជាតិរឹងមាំគ្រប់វិស័យ មានស្ថេរភាព សន្តិភាព និងពុះពរគ្រប់ឧបសគ្គទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតសម្រេចបានគោលដៅគ្រប់ផ្នែក ។ ចុងក្រោយ លោកបានផ្តាំផ្ញើទៅកាន់រដ្ឋាភិបាលថ្មីឱ្យខិតខំអភិវឌ្ឍន៍ប្រទេសថៃបន្តទៀត ៕ ប្រភព ៖ beartai BRIEF