ប្រទេសអៀរឡង់ ៖ ក្រុមហ៊ុន Aeropods នៅប្រទេសអៀរឡង់បានយកយន្តហោះចាស់ៗដែលប្រើការលែងកើតមកកែលម្អជាថ្មី ដើម្បីធ្វើជា Home office យ៉ាងប្រណីត ។ ជាធម្មតា នៅប្រទេសអៀរឡង់មានយន្តហោះឈប់ប្រើប្រាស់ចំនួន៧០០គ្រឿងក្នុង១ឆ្នាំ ហើយយន្តហោះទាំងនេះភាគច្រើនត្រូវបានគេយកទៅគរចោលនៅកណ្តាលវាលខ្សាច់ និងក្លាយជាកាកសំណល់ដែកគ្មានប្រយោជន៍ ។Aeropod: Turning old airplanes into home offices | CNN

ស្ថាបនិកក្រុមហ៊ុន Aeropods បានសង្កេតឃើញពីបញ្ហាខាងលើ ហេតុនេះ ក៏មានគំនិតយកយន្តហោះចាស់មកកែច្នៃប្រើប្រាស់ឡើងវិញ ក្នុងនោះក្រុមហ៊ុនក៏បានយកយន្តហោះចាស់មកកែលម្អធ្វើជា Home office មានទំហំតូចៗ ប៉ុន្តែល្អប្រណីត ។Aeropod: Turning old airplanes into home offices | CNN

ផ្នែកយន្តហោះដែលគេយកមកកែច្នៃឡើងវិញស្មើនឹង៨០% ចំណែកផ្នែកយន្តហោះនៅសល់២០% ទៀត ក្រុមហ៊ុន Aeropods បានបញ្ជូនទៅឱ្យប្រទេសនៅទូទាំងពិភពលោក ដែលទទួលវាសម្រាប់កែច្នៃ ។ ចំណែកផ្នែកយន្តហោះខ្លះទៀត គេបានយកទៅដំឡើងជាយន្តហោះថ្មី ។Father-Daughter Team Turns Old Airplane Into a Clubhouse - ABC News

ក្រុមហ៊ុនបានចំណាយពេលពី២សប្តាហ៍ ទៅ៣សប្តាហ៍ដើម្បីកែលម្អយន្តហោះឡើងវិញ ព្រោះឧបករណ៍ដែលប្រើសម្រាប់ផលិតយន្តហោះនោះមានភាពរឹងមាំ មិនច្រេះ និងធន់ជាមួយអាកាសធាតុស្រាប់ហើយ ។ ហេតុនេះ គេមិនចាំបាច់ផ្លាស់ប្តូរអ្វីច្រើនទេ ដោយគ្រាន់តែដំឡើងផ្ទាំងការពារកំដៅប៉ុណ្ណោះ ។ ក្រៅពីធ្វើជា Home office គេក៏បានបង្កើតជាបន្ទប់ផ្សេងទៀតដូចជា បន្ទប់បោះតង់ បន្ទប់បោកគក់សម្លៀកបំពាក់ និងបន្ទប់ក្មេងពិការ ។Irish company that converts airplanes into pods sees demand take off -  Extra.ie

បច្ចុប្បន្ន ក្រុមហ៊ុនបានកែលម្អយន្តហោះចំនួន៣០គ្រឿង ដោយតម្លៃ១បន្ទប់ស្មើពី២ម៉ឺន ទៅ៤ម៉ឺន៥ពាន់យូរ៉ូ ព្រមទាំងមានការធានារយៈពេល១០ឆ្នាំ ។ នេះចាត់ទុកថា វាជាគំនិតដ៏ឆ្លាតវៃមួយ ដែលក្រុមហ៊ុន Aeropods បានយកយន្តហោះចាស់មកប្រើប្រាស់ជាប្រយោជន៍ម្តងទៀត ៕ ប្រភព ៖ environman