បរទេស៖ ម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុន Fiat បានអនុញ្ញាតឱ្យមនុស្សចាប់ពីអាយុ ១៤-១៦ ឆ្នាំ បើកបរជាមួយនឹងម៉ូដែលគ្មានទ្វារ ដោយមានល្បឿនអតិបរមា ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តអគ្គិសនីខ្នាតតូច នឹងការរចនាដ៏គួរឱ្យចាប់អារម្មណ៍ Topolino ត្រូវបានចាត់ថ្នាក់ថាជារថយន្តទំនើបដ៏ល្បីនៅអឺរ៉ុប នោះមានន័យថា មនុស្សចាប់ពីអាយុ ១៤ ឆ្នាំ រហូតដល់ ១៦ ឆ្នាំក៏អាចបើកបរនៅលើផ្លូវសាធារណៈបានដែរ។New Fiat Topolino is the Citroen Ami with added Dolce Vita - ArenaEV

រថយន្តនេះមានកៅអីតែពីរប៉ុណ្ណោះ ហើយប្រវែងត្រឹមតែ ២,៥៣០ មីលីម៉ែត្រ ជាពិសេស Topolino មិនមានទ្វារទេ ប៉ុន្តែអតិថិជនអាចជ្រើសរើសរចនាប័ទ្មទ្វារធម្មតា ប្រសិនបើពួកគេចង់បាន។ ល្បឿនរថយន្តក៏មានល្បឿនត្រឹមតែ ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះបើតាមស្តង់ដាររថយន្តកង់ ៤។ ការរចនាពិសេសរបស់ Topolino គឺសមរម្យសម្រាប់ទីក្រុងឆ្នេរសមុទ្រ ដែលអតិថិជនគ្រាន់តែត្រូវការខ្សែពួរភ្ជាប់ទៅនឹងទ្វារជំនួសឱ្យទ្វាររថយន្តធម្មតា។ លើសពីនេះ ដំបូលរថយន្តក៏អាចបត់បែនបាន ដើម្បីបង្កើតជាស្ទីលដែលអាចបំប្លែងបានតែមួយគត់។Fiat Topolino Offers 47 Miles Of Range And A Top Speed Of 28 MPH To Drivers  As Young As 14 | Carscoops

Topolino ប្រើប្រាស់ថាមពលថ្ម ៥.៤ គីឡូវ៉ាត់ ជាមួយនឹងការធ្វើដំណើរ ៧៥ គីឡូម៉ែត្រ ដែលវាគ្រប់គ្រាន់សម្រាប់រត់ជុំវិញទីក្រុង ឬរត់ពីកណ្តាលទីក្រុងទៅសមុទ្រ ដោយរយៈពេលសាកពេញគឺ ៤ ម៉ោង។ រថយន្តអគ្គិសនីខ្នាតតូចមានពណ៌តែមួយប៉ុណ្ណោះគឺពណ៌ខៀវ ប្រសិនបើអ្នកមិនចូលចិត្តពណ៌នេះ អ្នកអាចជ្រើសរើសស្ទីគ័រដើម្បីបង្កើតឆ្នូតពណ៌សផ្ទាល់ខ្លួនបាន។ សម្រាប់អ្នកដែលជ្រើសរើសទ្វាររថយន្តធម្មតា ពួកគេអាចបន្ថែមបន្ទះឈើក្លែងក្លាយ កំណែទ្វារបិទក៏មានកញ្ចក់ការពារកម្ដៅថ្ងៃបន្ថែមសម្រាប់អ្នកបើកបរផងដែរ។ ហើយអ្នកលក់ក៏បានផ្តល់កាបូបដាក់អីវ៉ាន់ដែលព្យួរនៅខាងក្រោយ រួមជាមួយជម្រើសផ្សេងទៀតដូចជា កង្ហា USB ឧបករណ៍បំពងសម្លេងប៊្លូធូស ដបទឹកក្ដៅ និងគម្របកៅអីពីរដែលអាចប្រើជាកន្សែងបាន។Fiat Topolino EV, the Citroen Ami and Opel Rocks-e twins

Fiat Topolino ត្រូវបានគេរំពឹងថានឹងដាក់លក់នៅក្នុងប្រទេសអ៊ីតាលីនៅចុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនត្រូវបានប្រកាសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Fiat និយាយថា រថយន្តអគ្គិសនីនឹងមានតម្លៃដូចគ្នាទៅនឹងតម្លៃនៃការធ្វើដំណើរជារៀងរាល់ខែលើការដឹកជញ្ជូនសាធារណៈ៕ ប្រភព៖vnexpress