Home Blog Page 15

នូវែលសេឡង់គ្រោងកាត់បន្ថយមន្ត្រីរាជការជាង៨ពាន់នាក់ ក្នុង៤ឆ្នាំខាងមុខ ហើយជំនួសដោយបច្ចេកវិទ្យា AI

0

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីផែនការកាត់បន្ថយមន្ត្រីរាជការរហូតដល់៨,៧០០នាក់ នារយៈពេល៤ឆ្នាំខាងមុខ ក្នុងគោលដៅសន្សំសំចៃថវិកាជាតិឱ្យបានចំនួន ១,៤០០លានដុល្លារអាមេរិក ។ បន្ទាប់មក ស្ថាប័នរដ្ឋទាំងអស់នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) វិញ ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាលយឺតយ៉ាវ ការប្រើប្រាស់ក្រដាសស្នាម និងកែទម្រង់ប្រព័ន្ធរដ្ឋបាលឱ្យមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdXQmFUhJUra8q-0UBdbwpBone3dhWhDVqGjsW6kP5LVWVJhXt8p9fnIkyBg6YUBHwpql-g5vUm1iCD-7Rp-uRSMuAnt2NOD_P7Y8CkBHWFuVfu5XMNB4o68AltkT9MBJ2nUDoi9iDXel1PTc3296b84N1ihtScjvuV921lVlxIpJnu-oIRkL1_ddQ9Q/s1200/photo_2026-05-20_14-59-27.jpg

តាមការអះអាងរបស់លោកស្រី Willis ផែនការនេះនឹងកាត់បន្ថយមន្ត្រីរាជការពីចំនួន៦៣,៧០០នាក់ មកនៅត្រឹម៥៥,០០០នាក់ (កាត់បន្ថយជិត១៤%) ដើម្បីឱ្យសមស្របនឹងចំនួនពលរដ្ឋសរុប ប៉ុន្តែមិនប៉ះពាល់ដល់គ្រូបង្រៀន គ្រូពេទ្យ សមត្ថកិច្ច និងកងទ័ពទេ ។ ការប្រើប្រាស់បច្ចេកវិទ្យា AI នឹងជួយសម្រាលការងារឯកសារ និងទិន្នន័យ ដែលធ្វើឱ្យស្ថាប័នរដ្ឋអាចដំណើរការបានដោយមិនចាំបាច់មានបុគ្គលិកច្រើនដូចមុន រដ្ឋាភិបាលចង់កាត់បន្ថយការចំណាយផ្នែករដ្ឋបាលដែលមិនចាំបាច់ ដើម្បីយកថវិកាទៅប្រើប្រាស់ក្នុងគម្រោងសំខាន់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbc-emxmvRFjauXNe2_eqGLe5aWtlFrUNQjwk8KR3R-BhHfBGfYxJwuPS56s6HMii7bxQdedjST02yOX3yRxfBpyDdctMbUbe9mhvju7KRmRGE3iP8rhSFJp7GzelqfDXI1_ypp7EYdYMQcWxzgeJuI2d58cvq3z5r2Xx43cWhe4-hGQHg1gkbfl0gyLA/s1200/photo_2026-05-20_14-59-27%20(3).jpg

បច្ចុប្បន្ន ចំនួនមន្ត្រីរាជការនៅប្រទេសនូវែលសេឡង់ច្រើនពេក ត្រូវចំណាយថវិកាជាតិច្រើន ដែលពួកគេបំពេញការងារដូចគ្នា ឬជាន់គ្នា ។ វាជាការរៀបចំរចនាសម្ព័ន្ធរដ្ឋឡើងវិញ និងបង្កើតប្រព័ន្ធការងាររដ្ឋមួយដែលមានទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពការងារខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9VZh4Y2-_8kNhFq2oN3yX8CWutWSPLaLmx4RH1AH6yGcWbXdUBkr2tHQ33K6B2rNFQ4dY6HApQJig3WnV8HXMLferPBoSFgTb1l6swz7hrNyPXumPh0cbqOYndFQOoR0UpUH9TuumhNFuW5Ymhh6Ow4cws9AtEts445kVvx5BqAemKcqRimeFj4xAbg/s1120/photo_2026-05-21_08-14-13.jpg

ក្រៅពីនេះ រដ្ឋាភិបាលនូវែលសេឡង់ ក៏មានគម្រោងរួមបញ្ចូលក្រសួង ឬនាយកដ្ឋានតូចៗផងដែរ ដែលមានមុខងារដូចគ្នាឱ្យមករួមគ្នា ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ។ រដ្ឋាភិបាលបានព្យាយាមកាត់បន្ថយការចំណាយតាំងពីឆ្នាំ២០២៣ និងសន្សំសំចៃថវិកាកាន់តែខ្លាំង ជាពិសេស នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ ដោយសារកំណើនសេដ្ឋកិច្ចទាបនាំឱ្យប៉ះពាល់ដល់ប្រាក់ចំណូលជាតិ និងជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នលើការចំណាយច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFRJoUxuorztTnLEsFPl_B8HOGMgQTRzdYt-W03QnxMNyhNPvx_AnXPTf-RsSuzoH27Lx3LkD-NjI5efdhfGyprd91P52xFQdwh_QspWqbyBHBOIRosRPUSdqWuydqdo7LtCBvwounC3kCoi6Axmvq2qTUZ84ERiWFb3PISikk9-ImdNnjE88H8lF1cew/s1200/photo_2026-05-21_08-14-13%20(2).jpg

ទោះយ៉ាងណា ផែនការនេះមិនទទួលបានការគាំទ្រទាំងស្រុងទេ ដោយគណបក្សប្រឆាំង និងសមាគមសេវាសាធារណៈ បង្ហាញក្តីបារម្ភពីការកាត់បន្ថយមន្ត្រីរាជការច្រើនពេកនាំឱ្យប៉ះពាល់ការផ្តល់សេវាសាធារណៈទៅកាន់ពលរដ្ឋ ពីព្រោះ AI មិនអាចធ្វើការជំនួសមនុស្សទេ ។ មន្ត្រីរាជការរាប់ពាន់នាក់នឹងបាត់បង់ការងារ ប៉ះពាល់ជីវភាពគ្រួសារជាច្រើន និងប៉ះពាល់សេដ្ឋកិច្ចដែលទើបងើបពីវិបត្តិ ៕

មាស សុខសោភា បង្ហើបពីមូលហេតុនៃការជ្រើសរើសគូស្នេហ៍ថ្មីដែលខុសពីចិត្តរបស់មហាជន

0

តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ថ្មីនៅតែមានប្រធានបទនៅលើបណ្តាញសង្គមជាមួយនឹងមតិវែកញែកជាច្រើនបន្ទាប់ពីអ្នកទាំងពីរលែងនៅស្ងៀមដូចមុននិងបានចេញមកតបតនឹងពាក្យរិះគន់ទាំងនោះវិញ។ នាពេលថ្មីៗនេះសិល្បការិនីរូបនេះក៏បានបង្ហើបពីមូលហេតុនៃការជ្រើសរើសគូស្នេហ៍ថ្មីដែលខុសចិត្តរបស់មហាជនដែលចង់ឱ្យនាងជ្រើសរើសបុរសល្អ អ្នកមាន ស្អាតសមគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHVoEkleYdqZEh-KQ5-8KfKmDb4zY_pIwRNXoDu3YvMfl77jFF4zPWuW8luQoGGYEG120qm4CVblXM_tJ_OqIhvKMf-cFrWWP0DBMgWTj4qakKED8-8BZrKfuaMRLJCLT0t6aDF4cojvc-T6iAWxYvlZkDjk3VF4argfFnEWoamQAy9iGewDyKpy6AkNg/s2048/image_2026-05-11_09-44-44.png
នៅក្នុងការ live កាលពីថ្ងៃទី១៨ ខែឧសភា តារាចម្រៀង មាស សុខសោភា បានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រដែលព្រួយបារម្ភនិងចង់ឱ្យខ្លួនបានគ្រួសារជាអ្នកមាន ស្អាតសមគ្នា ហើយនាងពិតជាចង់បានដូចអ្វីដែលអ្នកគាំទ្ររំពឹងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺការនិយាយស្តីលែងយល់ពីគ្នា។ ត្រង់ចំណុចនេះ មាស សុខសោភា បានពន្យល់ថានៅពេលនាងយល់ពីសច្ចធម៌ខាងក្នុងខ្លួនឯងហើយនឹងឃើញពីសច្ចធម៌នៅក្នុងខ្លួនរបស់មនុស្សម្នាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnprHyQfJD_g9GQVPh6LHhzB8BmGFahcIddAuEIJagB67VljFMYKUQGy1mTTX1P5HLpMBJUGefXsd-mO1fbGSYO39z0UgxmjCpI9hEnLCqO8tJBAswTG1ril5qj6tWQkW_4TPlVkDa2WgC4FUi13HGPltDx-tS3rR1DN5fmZMKnJa-hZN0rtV23jDgOsQ/s2048/image_2026-05-11_09-44-39%20(2).png

តារាចម្រៀងរូបនេះថាអ្នកខ្លះស្អាតរូបរាងល្អ សង្ហា មានធនធានណាស់ប៉ុន្តែបុរសនោះមិនយល់ពីសច្ចធម៌នៅខាងក្នុង ធ្វើឱ្យការយល់ឃើញមិនដូចគ្នានិងមិនអាចរួមរស់ជាមួយគ្នាឡើយ។ មាស សុខសោភា បានសារភាពថាបន្ទាប់ពីបែកបាក់គ្រួសារមុនរូបនាងក៏ព្យាយាមសាកល្បងសេពគប់អ្នកដែលល្អស្អាតជាងលោកឪដែរ ប៉ុន្តែមិនអាចរកបាន។ តារាចម្រៀងរូបនេះលើកឡើងទៀតថា នៅពេលជជែកជាមួយអ្នកយល់ពីសច្ចធម៌នឹងមានសេចក្តីសុខមិនចាំបាច់ដល់ថ្នាក់ស្រលាញ់គ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEike7R5K0dGv7QrjXEx4gHEQcjCnvz8kjsPSaV1S8K0vY_RZ1SadK55pZaCiXMm6a9KWHmDr7nkfSLTeoAQ2ABdd3DBopqi88dm-taGdr8CMlrEDfhzy6Pi5d7qyawG8RUyIc9w6K2zq_YTkfMqvIYcz9YCzr4FfggVVzxoqILE63dGYwoWPp2FvOkweS4/s2048/image_2026-05-20_14-18-31.png

មាស សុខសោភា បន្តទៀតថាមុននឹងឈានដល់ដំណាក់កាលនេះគឺសុទ្ធតែមានរឿងអាថ៌កំបាំងនៅខាងក្នុង ប៉ុន្តែនាងមិនចង់បកស្រាយជាសាធារណៈនោះទេនាំឱ្យមានការវែកញែកមិនចប់មិនហើយនៅពេលមហាជនមិនយល់ពីផ្នែកខាងក្នុងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSXx8N5spEP-REpVay_VRFhIC2SCNVJmOYCDFUVObNe9ZPUuRoiP3shBDdk4gtFSxB648vaD5-cIW9uOAaCNXwrH1tewotUREAsIjna0Jz2Y1jBAqs5IJfAG8jKdzd4MLOFGXyE1vSJOQleimVOKHxr236gTk7WZjyP_U1ob6xPDWJMQ1tLbwNU6t2P9M/s2048/image_2026-05-11_09-44-41.png
តាមការពន្យល់របស់គូស្នេហ៍របស់តារាចម្រៀង មាស សុខសោភា ពាក្យថា «សច្ចធម៌» គឺជាសភាវធម៌មួយដែលកើតចេញពីការបដិបត្តិដំណើរធម្មជាតិរបស់ខ្លួនទាំង៧ប្រកបដោយភាពបរិសុទ្ធទាំងព្រម ឆ្លុះបង្ហាញអំពីភាពពិតប្រាកដ មិនក្លែងក្លាយ មិនបន្លំទៀងត្រង់ មិនភូតភរ មិនមានល្បិចកិច្ចកលទាំងទង្វើខាងក្រៅនិងខាងក្នុង គឺឆ្លុះបង្ហាញតែអ្វីដែលពិតប្រាកដជាក់ស្តែងពិតប្រាកដមិនលំអៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDnpOeZ67WsNJ_g3hNmkxDdZppnLLZoQsfKt1RpQYNqXRh9jnKdjaODDNvPYdyin_lpDlBQu2ioeF1T5PQPy8EX_wyUJ7F07HG4hqGMxekZi-uRs5BKVdNmR_iWpZrChGN560jG92oKSMRD2uE0Hp0I77UKTHvx3UsJGNl7SYTUWOCW6RNoXG_nJ5erg/s2048/image_2026-05-11_09-44-42.png

ទោះបីជាមានការបកស្រាយជាច្រើនលើកច្រើនសារពីសំណាក់ មាស សុខសោភា និងគូស្នេហ៍ ប៉ុន្តែមតិរបស់មហាជននៅតែមានការរិះគន់ចំពោះអ្នកទាំងពីរ៕

 

Giselle ប្រឈមនឹងពាក្យចចាមអារ៉ាមណាត់ជួបតន្រ្តីករម្នាក់

0

យោងតាមគេហទំព័រ Koreaboo Giselle សមាជិកក្រុម Aespa មានពាក្យចចាមអារ៉ាមថាកំពុងណាត់ជួបជាមួយតន្ត្រីករ Shintaro Yasuda បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានប្រៀបធៀបការបង្ហោះមួយចំនួនរបស់ពួកគេនៅលើ Instagram។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTcAIhDoqTNuVAd32h-tvt2biCLs8mjMQwlJbH8xZGurAI4wD7IehDdLL2lU61qGiQTjDkD4ycBOa_EN7biC4jVUTvjrZLlrgJef_xIyadV3MfZCJ1GF3gdxzdYEQIxtQumJtuOe4vbiJTspsbiYEC4XbpKozNRpAxSWll-bIh4FMdbOgv9XwNcoL55ZA/s624/image_2026-05-20_10-33-07.png

    Shintaro Yasuda គឺជាតន្ត្រីករដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy ដែលធ្លាប់បានសហការជាមួយសិល្បករល្បីៗជាច្រើន។ លោកក៏បានធ្វើការជាមួយ Giselle និង Ningning លើបទចម្រៀងថ្មីដែលសមាជិក aespa ទាំងពីរនាក់បានសម្តែងនៅក្នុងការប្រគំតន្ត្រីរបស់ពួកគេនៅឯ Tokyo Dome។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9MeqIVCuRYHuxC9dTBSWW6qArvVzUxcUK9Hc4ttcTTzZ7RktOGvfHIP7C1l1qwdLKDoh0V_loKKCo9rB-YLt57fFQXGIHhf-AOHbWhnhl3eYwBRQa14FIJ3gyM9CUX5LQ7vtIT8svkBIYIWS-xDmyyvccSYvIJ_B76biLNgm0dxW08c7VqPTuQEaqUX0/s640/image_2026-05-20_10-33-07%20(2).png
    ពាក្យចចាមអារ៉ាមបានចាប់ផ្តើមសាយភាយនៅពេលដែលអ្នកគាំទ្របានដឹងថា Giselle និង Shintaro Yasuda ធ្លាប់បានបង្ហោះរូបភាពដែលមានភាពស្រដៀងគ្នាគួរឱ្យចាប់អារម្មណ៍។ ការបង្ហោះមួយបានបង្ហាញថាអ្នកទាំងពីរកំពុងចែករំលែករូបថតផ្កាសាគូរ៉ាជាមួយនឹងចំណងជើងដែលត្រូវបានគេនិយាយថាស្រដៀងនឹងគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS6xLlKdMwhH9XK5VR52UjD7KnlLV_VZe3q9KqCQc8FtAc3CYUfsvlkEFyBAfLEI_AyMQfdiogTaPj4z4AOJNJeKKb4aGpASnT-3Fw9gyf_CPZI_U5bPg3nH1fn2OunXW6OHAOYzCni9UyQZKVLJSfif8hvvfBIK1KojjezcWL7CWQtGseGryUo08NlbM/s729/image_2026-05-20_10-33-08.png

    នៅក្នុងរូបថតមួយទៀត Giselle និង Shintaro បានបង្ហាញខ្លួនជាមួយនឹងទឹកកកឈូសដូចគ្នាបេះបិទ ដែលថតនៅទីតាំងដូចគ្នា។ លើសពីនេះ អ្នកទាំងពីរបានបង្ហោះរូបថតដែលមានមុំស្រដៀងគ្នា ដែលបង្កើនការសង្ស័យថាពួកគេនៅកន្លែងតែមួយក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR-r_g9atWBPKB4CnmiDr6VzGI1X8lB0FXmLDkrIJrVzLSf6Te6hIaZ4DHCY8d_fsYD_CFrIYTydbHqz3ICD0fyzliZXZhpWoLWQUZjVCiTVtaP5ObTB47idnMCP-aacFo0bDO3hjoQbkizUSIGZ2h0yabEz_q_WIjQY2ISDPZ0Ru4cfKV9psRxkr7Mio/s640/image_2026-05-20_10-33-07%20(4).png

    ព័ត៌មានលម្អិតទាំងនេះបានប្រែក្លាយប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ អ្នកទស្សនាមួយចំនួនបានលើកឡើងថា នេះអាចជាសញ្ញាមួយដែលបង្ហាញថា Giselle និង Shintaro Yasuda មានទំនាក់ទំនងលើសពីមិត្តភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqwhRks8mBjpXMIRULsqDJewFA87P25GekhbabueO212Jx7f0rpi5HvNviaTvshOVGr9g53N3_sgPGgTE9hMKItP153n_QrZjlBsF4kG_nb_TQBM94sxoPuf4zoa1Y28oXRbE1WB8S5Lx6thCR74R8hYfumGTpo0Vr-t-CL2Jgcv-6KHVj4j4SeDtA4ek/s1080/SnapInsta_to_655219919_18097811845802953_7759785907349540024_n.jpg

    ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតជាច្រើនអះអាងថា ភស្តុតាងដែលកំពុងចរាចរមិនគួរឱ្យជឿជាក់គ្រប់គ្រាន់ទេ។ ការថតរូបនៅទីតាំងដូចគ្នា ឬការបង្ហោះរូបភាពដែលមានផ្ទៃខាងក្រោយស្រដៀងគ្នា មិនចាំបាច់បញ្ជាក់ពីទំនាក់ទំនងស្នេហានោះទេ។ បច្ចុប្បន្ន Giselle ឬក្រុមហ៊ុនគ្រប់គ្រ និង Shintaro Yasuda មិនទាន់បានចេញការឆ្លើយតបជាផ្លូវការចំពោះពាក្យចចាមអារ៉ាមនេះនៅឡើយទេ៕

ដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះនាំមកតែបញ្ហា និងខុសហុងស៊ុយ

0

យើងតែងតែឃើញផ្ទះភាគច្រើននិយមដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះ ដើម្បីយកម្លប់ត្រជាក់ ចង់បានបរិស្ថានពណ៌បៃតង ថែមទាំងមានផ្លែស្រស់ៗបរិភោគ ។ ប៉ុន្តែការដាំដើមឈើមួយចំនួនក្បែរផ្ទះនាំមកនូវតែបញ្ហា ជាពិសេស ដាំនៅកន្លែងចង្អៀត ច្រកចូលផ្ទះ ចំណតរថយន្ត និងបរិវេណដែលប្រើប្រាស់ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5KGFgraB0PVbJMUHCpmlkoyWsfHgcQByypuA6AsLHb_dlYG294_pXLEp_AwIW7xeWpjLssNS1yey15I8nRFt0DaOW9ZqF6xTvW5CFhxw3IOnESwa8Nbs-wH9tYb7l4414IP3-uVcQkImEToZbl-JAQ5IXm3D-5xZj6LxfSXwkeJLBHy7ddKee_u4hRIY/s750/photo_2026-05-20_15-44-53%20(2).jpg

បញ្ហាផ្សេងៗដោយសារការដាំដើមឈើនៅក្បែរផ្ទះ គឺមានច្រើន មិនថាសត្វល្អិត ភាពកខ្វក់ ក្លិន និងដុះឫសរំខាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidsIBxxNdpR0Z_CvfdJKlBn0sLd7bD61-w_jQGbp3czLjukZvVfMORHNu1FZQfYJnz_2sYnyDsNVTt-yLRR2pNtjMpw4z2IERmTBbVMkXv-zswFDikHKWvHLCAlfo_oN8D4UD9oiOunYDfJgEyi-Vg0Bxs_edAvbOQ8hjvxVUCgJlENpdbnTOOilslD1I/s1200/photo_2026-05-20_15-44-53.jpg

វាក៏ខុសហុងស៊ុយផងដែរ ពីព្រោះតាមក្បួនហុងស៊ុយជឿថា ប្រសិនបើច្រកចូលផ្ទះស្អាតស្រឡះល្អ មានពន្លឺថ្ងៃគ្រប់គ្រាន់ គឺជាការនាំមកនូវថាមពលល្អ ប៉ុន្តែការដាំដើមឈើហូបផ្លែមួយចំនួនក្បែរផ្ទះ នឹងនាំមកនូវសំណាងអាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Q22Yjm0s7noguI8zk25C9L61Z6NVSvFk4qSwmJBWxPtrx9oeLyeRMIVUA43yHnJQutDmNGF059ZxXz1v_BejMswSMlwbj85Im-16hPjMM1YHv-CSnLXoWWWpkrDhg_FkfqtJDJCUAteTiHJLn8RCSI4OY6OOqmplDbB6GhnYnWktPhhjolAKzba16WM/s900/photo_2026-05-20_15-44-54.jpg

តើមានដើមឈើហូបផ្លែអ្វីខ្លះដែលពុំគួរដាំនៅក្បែរផ្ទះ?

១-ដើមទុរេន ៖ ការដាំដើមទុរេននាំមកនូវបញ្ហាជាច្រើន មិនថាបាក់មែកសង្កត់បណ្តាលឱ្យគ្រោះថ្នាក់ ពីព្រោះជាដើមធំ មានមែកច្រើន និងកម្ពស់ខ្ពស់ ។ នៅពេលធំ វានឹងបាំងពន្លឺថ្ងៃ ធ្វើឱ្យបរិវេណមុខផ្ទះងងឹត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVpF701mG8OTWDFn9n2nok1snxmI1A6i2XJf75KZnqxCijNdUJdWGrShfYyl-MF7f6nwzyKUk-S5xBe0883m0OVEnOF4lohImsPEy20ZEAI7IeDOy_n51H6FpRufeGNeMFhEgGOn6ffIwOtw9jxPZMc_tkRJ-ODT6DZEDLaw2WGos6aeq3L6rXCXuksMU/s1200/photo_2026-05-20_15-40-58.jpg
ម្យ៉ាងទៀត ផ្លែរបស់វាមានបន្លារឹង ប្រសិនបើធ្លាក់ចុះមកអាចធ្វើឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ ខូចខាតរថយន្ត និងទ្រព្យសម្បត្តិបាន ជាពិសេស ផ្ទះមានក្មេងតូចៗ ឬមានមនុស្សដើរឆ្លងកាត់ញឹកញាប់ ។ លើសពីនេះ ក្លិនផ្លែទុរេនទុំ នឹងទាក់ទាញស្រមោច និងសត្វល្អិតផ្សេងៗ ថែមទាំងជ្រុះស្លឹកយ៉ាងច្រើន ដែលទាមទារការថែទាំ និងសម្អាតជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-2ZWd2YuoBz05Hx59i-LaA6tn9iCYgI7jlIuB2huRggxpdY6xq8X9sQXOs69U_6eYqkqVx0LNOaWpaaRCz_R7McUlKXPRwQ6w6wlhdjYI-BolNjJgGhzTTPUtIr2LephXbieFHwlbS5Kpc_BhU4vdeBdvINKa_ewdSgTJVJeet0i-cQiU4lh5NescOk/s560/photo_2026-05-20_15-40-59%20(2).jpg

២-ដើមស្ពឺ ៖ ទោះបីជាដើមហូបផ្លែប្រភេទនេះផ្តល់ផលពេញមួយឆ្នាំ ប៉ុន្តែការដាំនៅមុខផ្ទះនាំឱ្យរំខានយ៉ាងខ្លាំង ជាពិសេស ពេលផ្លែវាទុំជ្រុះពេញដីបញ្ចេញក្លិនមិនសូវល្អ ព្រមទាំងទាក់ទាញសត្វល្អិតផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1-uk2iSB5vZffMLpd77g95bqrul0lEeRSDqIcFhsUMGoClu1oQAZ9XYOE6eddoEc5IQkDxjTm0LDIqhAouE5I3pdrXXKWZwUbAFeypkMJWgLtOGDcYBWmwD1oborpYi30vXPKa52Nf_EAZGtkpSSHvdHVeOHSx5YOb1wtuz8oRrXa8-Wq5ulr7OqYhc/s800/photo_2026-05-20_15-41-00.jpg
បើពុំបានបោសសម្អាតជាប្រចាំទេនោះ នៅខាងមុខផ្ទះអាចនឹងសើម រអិល កខ្វក់ ជាពិសេស រដូវវស្សា ។ វាថែមទាំងបែកមែកសាខាច្រើន បើមិនកាត់ចោលខ្លះៗ ក៏អាចបាំងពន្លឺថ្ងៃមុខផ្ទះដូចគ្នា ។

៣-ដើមខ្នុរ ៖ មិនគួរដាំខ្នុរនៅកន្លែងចង្អៀត ឬដាំនៅក្បែរផ្ទះឡើយ ពីព្រោះយូរទៅ នឹងចាក់ឫសពេញទីធ្លាទាំងអស់ ឬចាក់ឫសចូលក្រោមរបង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAxJlj8yrAzVvN3b5DpWSOyt69xAzb6IzALWmJeFGvz504BiKyghvczndlb_WhFxOzDlg8ZhkEwwRIvhHJqS0qk3cJ_177P-ilZjklP-WJCpy3Ti-JFc-mD-kbN7EOQqI4FO-DSpQHsTLS9rEy1_Pq_Sujwf3ykHnIxCWz3zbvCixJxZ76u7mQUDWZQc/s1280/photo_2026-05-20_15-40-58%20(2).jpg
ក្រៅពីនេះ ពេលផ្លែខ្នុរទុំនឹងបញ្ចេញក្លិនខ្លាំងទាក់ទាញសត្វល្អិត ចេញជ័រពីដើម ពិបាកបោសសម្អាត ។ ហេតុនេះ មនុស្សភាគច្រើនដាំវានៅក្នុងចម្ការ ឬនៅក្រោយផ្ទះវិញ ដើម្បីចៀសវាងបញ្ហារំខាន និងបាត់បង់ភាពស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCrbMtMuQJszrl4jgeJhCuhH__AKU2NJyQV7jKpKkv9c3l-a-Xf4SfO5kkg3Nv40EfozrPOxCxO6uFep4wykTvf3cEtsBlH7sQpqvaoi_5t-Jp4nktD99B1qgDfRuP3bQSCCmgz_lEn15LSXdH8AO5ncp_tFvXGlEF_ns00UPC_VfnREk0sa0vaEP4zfI/s900/photo_2026-05-20_15-40-59.jpg

សរុបមក ការដាំដើមឈើហូបផ្លែក្បែរផ្ទះ មិនខុសអ្វីទេ ប៉ុន្តែគួរជ្រើសរើសប្រភេទដើមណាឱ្យសមស្របនឹងបរិវេណក្បែរផ្ទះ ជាពិសេស មុខផ្ទះសំខាន់ណាស់ គឺជាកន្លែងទទួលពន្លឺថ្ងៃ ទទួលខ្យល់ និងជាទិដ្ឋភាពបង្ហាញពីផ្ទះទាំងមូល ។

ការដាំដើមឈើទាំងនេះ គួរគិតពីទំហំដើម ឫស ការថែទាំ និងផលប៉ះពាល់រយៈពេលយូរសម្រាប់មនុស្សក្នុងផ្ទះ ឬប៉ះពាល់បរិស្ថាន ដើម្បីឱ្យផ្ទះលោកអ្នកគួរឱ្យចង់រស់នៅ ស្រស់ស្អាត និងសុវត្ថិភាព ៕

រឿងលុយជំនួយ Athika បង្ហាញការទុកចិត្តលើ ប៉ីប៉ី ឌី

0

ជ.ម្លោះរវាង ប៉ីប៉ី ឌី និង អាជី បានរីករាលដាលកាន់តែខ្លាំងឡើងរហូតឈានដល់ការជីកកាយទាក់ទងនឹងលុយជំនួយដែលជាប្រធានបទក្តៅអស់រយៈពេលជាច្រើនដងមកហើយ។ ជុំវិញរឿងលុយមូលនិធិមតិសាធារណៈត្រូវបែងចែកជាពីរដោយខ្លះនៅមានមន្ទិលសង្ស័យ ចំណែកឯមតិខ្លះទៀតបានបង្ហាញការជឿទុកចិត្តនិងកុំឱ្យយករឿងនេះមកពាក់ព័ន្ធពីព្រោះជារឿងដាច់ដោយឡែកពីគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYkPOqgxVOAfMYX14-l8F3DeEu-N4KgA8ETJ4PienUj3ZUXEmenkCd737lZZO3N5Q5_kOj8ZCiAhSZaDdRlfm1Uyryd4in3A4Rpjz_iiNhRJY_EJ7_yciGAvPasg6v0cxXx3R3o7hDbcc77Id2SPwXChu6NJVr-D7DfyKCnDyXwU6aJXpyPRLlF-h_gZI/s2048/image_2026-05-20_10-15-08.png
Athika ដែលជាសិល្បករមួយរូបនិងបុគ្គលម្នាក់ដែលខិតខំជួយប្រទេសជាតិក្នុងអំឡុងពេលថៃឈ្លានពានបានបង្ហាញការជឿទុកចិត្តមកកាន់ ប៉ីប៉ី ឌី ដោយរឿងអ្វីផ្សេងលោកសុំមិនលូកដៃ។ លោកបានចែករំលែកនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៩ ខែឧសភា ថា «លុយជំនួយនឹងបានប្រាប់ហើយៗ មិចចឹង? គាត់ក៏បានបែងចែកមកខ្ញុំដែរនៅលើកទីមួយ»។ Athika បានសង្កត់ធ្ងន់ថា «រឿងអីមិនដឹងទេ តែរឿងជំនួយខ្ញុំជឿគាត់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLo5dFEPCVbLzpG6mwCDEjf83o1dFK4MjLDCheBMKShOnXtXuaAP5fOB45QeEJ2JmKtxUKPrOgsmlYhIWkYnx2T32IYG9hwvSbSkjVd4_5NDjyjac0qwbIlPWX_gfFq4G_PBue-k_ODjNUGGWCK9Wh-qzE2ohZlJKtcOpVcT3HszaApLjBhJV0l8izVLk/s1440/image_2026-05-20_10-15-08%20(2).png
ការលើកឡើងរបស់ Athika មានមតិគាំទ្រជាច្រើនបានបង្ហាញការយល់ស្របដោយគិតថានេះគឺជារឿងពីរដាច់ដោយឡែកពីគ្នាពុំគួរលើកយករឿងជំនួយមកនិយាយនោះទេ។ ទាក់ទិននឹងការជីកកកាយរឿងលុយជំនួយ ប៉ីប៉ី ឌី បានធ្វើការ Live និង បង្ហោះសំណេរទៅកាន់ អាជី វិញដោយសង្កត់ធ្ងន់ថាកុំឱ្យបំពានខ្លួនទាក់ទងនឹងរឿងនេះ។ លោកក៏បានបង្ហើបពីតួលេខប្រាក់ចំណូលនៃការលក់ ប្រ៊េនឆាយ ដែលមានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយសាខា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLrp8tU0ohvDi13X22pWfbcJL0SkH4IesPWvTLXML21NfRsDODVVwUjaiRx24_kL02J_oJrb97tb7IsHhMZ0-nnUDOZGXIlOVdm2YYLduDDO4NeooyRilMzAajzy5LYHERsTstyY-C_asndW95Sfp8puUQ8pkLeiWYl8bguQy5KEMn2bDt0ct72V2VHk/s2048/image_2026-05-20_10-15-09.png
កន្លងមកតារាចម្រៀង សុគន្ធ និសា ក៏ធ្លាប់បានបង្ហើបថាទទួលបានទឹកប្រាក់ពី ប៉ីប៉ី ឌី ក្នុងការសាងសង់លេណដ្ឋានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhcrON7LTKydRhMREo3UspEFQGTieFS9v-_ZeymfceuempZZJgni-fWWKvlTEOrKCJwrGw9MwaB9XKSw9H4-yOjgTKrhqUZ94rKgZVPfhxk8OENgFKKtoafMxjhKZxuIbeOxzUM7S_FukXN3ijLQMgQIEg935iCzunterC7Tx8QNvdLpS4-wiEbgOH5m0/s1440/image_2026-05-20_10-16-33.png

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២៥ Athika ធ្លាប់បានបង្ហាញអារម្មណ៍ថាខុសដែលមិនបានចេញមុខការពារ ប៉ីប៉ី ឌី នៅលើបណ្តាញសង្គមជុំវិញការចោទប្រកាន់ថា ប៉ីប៉ី ឌី លេបជំនួយក្នុងអំឡុងពេលថៃឈ្លានពានកម្ពុជា។ ទោះយ៉ាងណា Athika បានបង្ហាញថាដ្បិតតែលោកមិនបានចេញមុខការពារនៅលើបណ្តាញសង្គមប៉ុន្តែលោកបានឱ្យប្អូនៗរបស់លោកជួយការពារ ប៉ីប៉ី ឌី នៅខាងក្រៅអស់ពីសមត្ថភាព។ នៅលើកនេះមិនឱ្យខ្លួនស្ពាយពាក្យថាស្តាយក្រោយ Athika បានចេញមុខនិយាយម្តងទៀតដោយបង្ហាញការជឿជាក់របស់ខ្លួនទៅកាន់ ប៉ីប៉ី ឌី ជុំវិញរឿងលុយជំនួយ៕

ថៃចង់ពន្យារពេលចរចាតាមអនុសញ្ញា UNCLOS ក្រោមលេសថាមិនទាន់បានត្រៀមខ្លួនរួចរាល់

0

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ បានបញ្ជាក់ឡើងវិញពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃថាកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា មុននឹងឈានទៅប្រើប្រាស់អនុសញ្ញា UNCLOS រួមគ្នាជាមួយកម្ពុជា។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា គឺជាចេតនាចង់អូសបន្លាយពេលកុំឲ្យបញ្ហាដែនសមុទ្រអាចឡើងដល់គណៈកម្មការអន្តរជាតិនៃ UNCLOS ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgndjYmK_qDbhtxYeTD8C3WH7wA-J3u7KMv2jRPIkqGMhsEufjjPOsD_zp_f4E0uqx0DkWlZFETjURBIwvnxxM7RPdxl4LP0lEXzVW2VLDdmTzWGEu_XqB3jKSoczffQjGHspy_vaAAjrqxHFrqOQ-6zeHYuLOz6ZaMY8YGHm6NRIH0dFND_C99CS84sYE/s1280/photo_2026-05-20_11-36-30.jpg
ថ្លែងនៅក្នុងបទសម្ភាសន៍នៅវិមានរដ្ឋាភិបាល លោក សីហាសាក់ ភួងកេតកែវ បានបញ្ជាក់ជាថ្មីអំពីការលុបចោល MOU ២០០១ ឬ MOU 44 ថាភាគីថៃបានជូនដំណឹងទៅភាគីកម្ពុជាឱ្យបានជ្រាបរួចរាល់ហើយ អំពីការសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixp7A60J9yaHN5WAB5gt1oXrptKjmn7WaBWKc6vrDz4jzfVAZe4XwHjlNtXm8rHcLoEPACQqKNteYlc7ePSDP2cqBFnClUqcaees9ybElj-79KaDCNK1Il7YBcFeoNBPF4Qy33kBfAhDz1BFj7tfxZlSTFvY6AB59wCIQLOJvAiQh62lcNNASmgpAXlWo/s1280/photo_2026-05-20_11-36-31%20(2).jpg

ចំពោះជំហានបន្ទាប់ ដែលប្រទេសទាំងពីរត្រូវតែជួបជុំគ្នាដើម្បីពិភាក្សា និងជជែកគ្នាក្រោមបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លោក សីហាសាក់ បានសង្កត់ធ្ងន់ថា៖ ប្រទេសថៃមិនទាន់ត្រៀមខ្លួនរួចរាល់នោះឡើយ ដោយគណៈរដ្ឋមន្រ្តីត្រូវការពេលវេលាពិភាក្សាគ្នាបន្ថែមទៀតសិន មុននឹងឈានទៅប្រើប្រាស់អនុសញ្ញា (UNCLOS) រួមគ្នាជាមួយនឹងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQiPLUB5LMBSZ5K_iRx25PpSuyiUuBzjxx14o71h54lYsyrf2xP15qUU2ZlGrG_8QEAPMPNXTue8Jd_knupjeglOuycAA59Z5msuwS6orpdRp6r5iapk0bfGIR9HdbXIlJlG9YjRe7FfBKUcofzCGK9p2UfA-bmmxiZx3791G2b9hkClCGvGDeJdeqbbc/s905/photo_2026-05-20_11-36-31.jpg
លោកក៏បានលើកឡើងបន្ថែមអំពីកិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃផងដែរថា៖ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការស្នើទៅកាន់គណៈរដ្ឋមន្ត្រីថៃ ដើម្បីតែងតាំង និងផ្លាស់ប្តូរសមាសភាពថ្មី នៃក្រុមការងារ (JBC) របស់ថៃដើម្បីឲ្យមានភាពប្រទាក់ក្រឡាគ្នាល្អជាមួយការងារព្រំដែនដទៃទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDbaNxdh3_KwNI0X6_hIYdiU_HfG6Om0ci7HEDCfUKWcOXlnMwO4vlGsGk_SLxhzoawqyYYvWSoW2kRQDekmeoyoBph0TRogvnZzfTTnjs8X3kT8COecHFkQezkX5tlS92EKQ9tuosSwaA-AD2mAhlMZqR_jCtVrwLdsBPxIP0gjsOQGS6-VaRAhMfO2k/s1280/photo_2026-05-20_11-36-30%20(2).jpg

ដូច្នេះសរុបទាំងការពិភាក្សាអំពីបញ្ហាដែនសមុទ្រក្រោមអនុសញ្ញា UNCLOS និងយន្តការទ្វេរភាគី JBC ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក សុទ្ធតែត្រូវជាប់គាំងទាំងអស់ព្រោះភាគីថៃនៅមិនទាន់ត្រៀមខ្លួនរួចរាល់។ ទោះជាមិនបាននិយាយស្នើសុំពន្យារពេលដោយត្រង់ៗ ប៉ុន្តែយុទ្ធសាស្ត្រការទូតចុងក្រោយរបស់ថៃនៅពេលនេះ គឺព្យាយាមទាញពន្យារពេលកុំឱ្យរឿងនេះឡើងទៅដល់យន្តការតុលាការ ឬគណៈកម្មការអន្តរជាតិភ្លាមៗ ដោយស្នើឱ្យទុកពេលជជែកគ្នាតាមបែបការទូតទ្វេភាគីជាមុន៕

រឿងចប់ភ្លាម IU និង Byeon Woo ចេញមុខសូមទោសទស្សនិកជនដោយសារតែសាច់រឿងខុសពីប្រវត្តិសាស្ត្រ

0

បន្ទាប់ពីរងការរិះគ.ន់ពីទស្សនិកជនអំពីភាពមិនត្រឹមត្រូវខាងប្រវត្តិសាស្រ្ត IU និង Byeon Woo Seok ចេញមកសូមទោសមហាជនភ្លាមៗបន្ទាប់ពីរឿងភាគ «Perfect Crown» បានចាក់ផ្សាយភាគបញ្ចប់រួម។ ការចេញមកសូមទោសនេះគឺបង្ហាញពីទទួលខុសត្រូវរបស់អ្នកទាំងពីរក្នុងនាមជាតួឯកទោះបីជារឿងនេះមិនមែនជាកំហុសពួកគេក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho62EBz3hRmnMtzMjaHs75ADbbEkmAGbyBD4kwRWzqY4QntbZn789NM0iOihldlpSMsMSQVbhNbqD40IAOwbxaB9JWeEBwJobMMg5bevCBKUd2lf31I5MKUvG8w9k5JY_Fz7MxNRCXdCUCl-yzko5DT0V2ZqVhVSBxMfH0LzDOEWlaZ-dw4bnIhDoAmN8/s1350/image_2026-05-19_10-47-06.png
រឿងភាគ «Perfect Crown» របស់ MBC ដែលមានតួឯក IU និង Byeon Woo Seok បានបញបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ជាមួយនឹងចំណាត់ថ្នាក់ទូទាំងប្រទេសខ្ពស់បំផុត ១៣.៨% ។បើទោះបីជាមានការវាយតម្លៃ និងប្រជាប្រិយភាពខ្លាំងក៏ដោយ រឿងភាគនេះបានប្រឈមមុខនឹងការរិះគន់ឥតឈប់ឈរពេញមួយការផ្សាយរបស់ខ្លួនលើភាពមិនត្រឹមត្រូវខាងប្រវត្តិសាស្ត្រ និងភាពចម្រូងចម្រាសនៃការសម្ដែងដែលពាក់ព័ន្ធនឹងសមាជិកតួសម្ដែងមួយចំនួន។ ជាពិសេស ភាគទី ១១ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្នុងចំណោមទស្សនិកជនកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfu6RbUrGjGSqTwd58TiEdEKdpU4ZZnR4xs7vcLH02sJ5lFsdrRloj0kcz9bsqlRIiEgbW7WV0SW2kvsxt6KdautG-ru9fQkdvV7SuY_HplyszB8xWZJSmeBtFwBjs84kuSTlheyV7kil0RVapQVes-5T75o8YNF67EmGZ6F5oSzagMA8KOom6Qi7_mE/s1350/image_2026-05-19_10-47-05.png

បន្ទាប់ពីរឿងនេះបានបញ្ចប់ការផ្សាយរបស់ខ្លួនតារាចម្រៀងនិងសម្តែង IU និង Byeon Woo Seok បានចេញសូមទោសទស្សនិកជនព្រមគ្នាកាលពីថ្ងៃទី១៨ ខែឧសភា។ តារាស្រីរូបនេះបានសរសេរថា «ក្នុងនាមជាតួឯកស្រីនៃគម្រោងនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះការខកខានមិនបានបង្ហាញអាកប្បកិរិយាទទួលខុសត្រូវបន្ថែមទៀត និងចំពោះការបង្កការខកចិត្តយ៉ាងខ្លាំង។ បេះដូងរបស់ខ្ញុំនៅតែមានអារម្មណ៍ធ្ងន់ណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-i2xMtU2Vv0xJxrm55ghJR6gXlJOxoIL9EQUjaOtj_tP_JqSotPeVVL5o62yAB16LeJ1Imb5YiO7n0UwznJEqhXUEC-1waVGOBSBaXN9rTWBPLscdjIx2nF6FWYfBq9ZGO4HuLz3NJO2L_IDhtn99MTHGDhhgCTvTjrtJlhiusoOmND-EIYO1rYp-dLc/s1000/image_2026-05-19_10-47-04.png
នាងបានបន្តដោយទទួលស្គាល់ថា នាងមិនបានគិតឱ្យបានស៊ីជម្រៅគ្រប់គ្រាន់អំពីបញ្ហាប្រវត្តិសាស្ត្រដែលបានចង្អុលបង្ហាញដោយអ្នកទស្សនា ខណៈពេលកំពុងរៀបចំសម្រាប់តួនាទីនេះ។ IU បាននិយាយថា «គ្មានលេសណាមួយសម្រាប់ការមិនឆ្លុះបញ្ចាំងដោយប្រុងប្រយ័ត្នបន្ថែមទៀតអំពីភាពមិនត្រឹមត្រូវខាងប្រវត្តិសាស្ត្រដែលបានលើកឡើងដោយអ្នកទស្សនាមុនពេលចាប់ផ្តើមតួនាទីនោះទេ។ ដោយសារនេះជាគម្រោងមួយដែលមានគោលបំណងផ្សំការស្រមើលស្រមៃដោយផ្អែកលើប្រវត្តិសាស្ត្ររបស់យើងជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណីកូរ៉េ ខ្ញុំគួរតែបានសិក្សាស្គ្រីបឱ្យបានហ្មត់ចត់ជាងមុន ហើយចាប់ផ្តើមវាដោយប្រុងប្រយ័ត្នជាងមុនក្នុងនាមជាតារាស្រីម្នាក់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQKPXzCB7b9HTglSnaG7DlXXH_dpuTgI12i-WSLsKDiLg9TlE_8WW4OgBpaLOgfWYst24D-C029uHGq86hSI3QybfDwjv9x1j79ThRvACnQGxkiOxF7otpGkA1uWi7nbqXZ6CH2zd2_ypuBXzLGX5zVngbFFYw1k5KuNCYXc3yuVIe76aCRij3pqy2Jo/s1166/image_2026-05-19_10-47-03.png
IU បានសូមទោសចំពោះកំហុសឆ្គងនេះ ដោយនាងបន្ថែមថានឹងចងចាំការរិះគន់ និងមតិកែលម្អដ៏មានតម្លៃរបស់ទស្សនិកជន ហើយនឹងក្លាយជាតារាសម្តែងម្នាក់ដែលខិតជិតគម្រោងនាពេលអនាគតដោយប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវជាងមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMcpniUhA4-f2BKil6WG1x38RalkPy69moUddo3xH2sKMa9AYG9S4lrHUNicc2To46EP3Aft8ZfB0qr97ElGnNSAryX-wk-puSpCmut82sMNahApYmRH0moDYKOMK7hPmS7A4Zs0eLbGwZiKQOdkeh-T3Xpjtl1plWyUfH0N6F49hyphenhyphenC27ING0p00wp3Os/s1350/image_2026-05-19_10-47-07.png

ងាកមកកាន់ Byeon Woo Seok បានចេញសារសូមទោសដែលសរសេរដោយដៃហើយបង្ហោះតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន។ តារាសម្ដែងរូបនេះបានទទួលស្គាល់ថា លោកមិនបានពិចារណាពេញលេញអំពីបរិបទប្រវត្តិសាស្ត្រ និងសារៈសំខាន់ដែលបានបង្កប់នៅក្នុងគម្រោងនេះក្នុងអំឡុងពេលថតនោះទេ។ «ក្នុងអំឡុងពេលដំណើរការថត និងសម្តែង ខ្ញុំខ្វះការពិចារណាគ្រប់គ្រាន់ទាក់ទងនឹងបរិបទប្រវត្តិសាស្ត្រ និងអត្ថន័យដែលមាននៅក្នុងស្នាដៃ និងរបៀបដែលវាអាចត្រូវបានទទួលដោយអ្នកទស្សនា។ តាមរយៈការរិះគន់របស់អ្នកទស្សនា ខ្ញុំបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ និងដឹងម្តងទៀតថា ក្នុងនាមជាតារាសម្តែង ខ្ញុំត្រូវទទួលខុសត្រូវកាន់តែខ្លាំងមិនត្រឹមតែចំពោះការសម្ដែងរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសារ និងបរិបទដែលអនុវត្តដោយគម្រោងផងដែរ។ ខ្ញុំសូមអភ័យទោសដោយស្មោះ»។ នេះជាការលើកឡើងរបស់ Byeon Woo Seok ។ តារាសម្ដែងរូបនេះក៏បានសម្ដែងការដឹងគុណចំពោះទស្សនិកជនដែលបានគាំទ្ររឿងភាគនេះផងដែរ៕

នៅលីវដល់សព្វថ្ងៃ Charmaine Sheh ធ្លាប់បដិសេធការរៀបការច្រើនដងដើម្បីបន្តអាជីពសិល្បៈ

0

ថ្មីៗនេះ Charmaine Sheh បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលតារាស្រីរូបនេះបានចូលរួមព្រឹត្តិការណ៍មួយ។ ទោះបីជាមានអាយុជិតចូល៥១ឆ្នាំក៏ដោយ រូបរាងក្មេងជាងវ័យ ភ្លឺរលោង និងរាងដ៏ទាក់ទាញរបស់ Charmaine Sheh នៅតែធ្វើឱ្យមានការចាប់អារម្មណ៍។ ជាពិសេសនៅក្នុងបទសម្ភាសន៍មួយ Charmaine Sheh បានលើកឡើងថា នាង «ធ្លាប់បដិសេធចិញ្ចៀនដែលមានអត្ថន័យពិសេស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiATv-t26wi_qOZhyphenhyphenT5rQvG5U0Vu6t7uP9SIkYBiGv4noTZivUlsYDv154poK7FDndCrEJztsR5gLcxtfi4fL39CYy4cvL-Gtix6cK4A7G9Y4ztcTr78zMiixH_c96V9RBbBTFTSxz0WEyWB2Kpl9a7KtfjBLH6fWqMy5exuIEJNe2uzf2zbMqkLlRURrY/s1620/image_2026-05-19_15-26-46.png
Charmaine Sheh មិនបានបញ្ជាក់ថាអ្នកណាជាអ្នកជូនចិញ្ចៀនដែលមានអត្ថន័យពិសេសនោះទេដោយគ្រាន់តែនិយាយថារឿងទាំងអស់គឺកន្លងផុតទៅហើយ។ នៅពេលសួរថាតើវាជាចិញ្ចៀនភ្ជាប់ពាក្យឬអត់ Charmaine Sheh បានឆ្លើយថាវាជាអាថ៌កំបាំង។ ការបង្ហើបរបស់ Charmaine Sheh បានធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតនឹកឃើញពីទំនាក់ទំនងអតីតកាលរបស់នាងជាមួយតារាសម្ដែង Benny Chan (Chan Ho Man)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0HWG_Bt7LH6UUdjqPobxPnwo0OK6zfR3B1PXv24fuD7mt-z2pal9J8qiOA8qkFEgbrrQS5YE3_7bX7b2pCScxlSCASX5jqe7Hnoa0G7lrFTCFKRq2YZk6VlYwB3OtKabVY8SgAkC2XZQx04At213K4PzJ5viwNcart6uHSyRHJ7IyvYfch1MyfpRqmww/s1620/image_2026-05-19_15-26-48.png
ក្នុងឆ្នាំ២០០៦ Benny ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ប្រហែល ៤០,០០០ ដុល្លារហុងកុងដើម្បីរៀបចំពិធីខួបកំណើតគម្រប់ ៣១ ឆ្នាំសម្រាប់ Charmaine Sheh ដោយអញ្ជើញតារាល្បីៗជាច្រើនឱ្យចូលរួម។ ដោយមានការលើកទឹកចិត្តពីមិត្តភក្តិ Benny បានលុតជង្គង់ចុះ ហើយស្នើសុំ Charmaine Sheh រៀបការភ្លាមៗ ហើយនាងបានយល់ព្រម។ នៅពេលនោះ ទំនាក់ទំនងរបស់ពួកគេត្រូវបានប្រព័ន្ធផ្សព្វផ្សាយពណ៌នាថាផ្អែមល្ហែមមិនគួរឱ្យជឿ។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងនេះបានបែកបាក់គ្នាបន្ទាប់ពីណាត់ជួបអស់រយៈពេល ៤ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx1-sqHQUOpnigtX2WBK74EUjDMLuiCkMPwUglLYJiLGvI3Ja0vwI6na2y2dvf0oig8Kp9hAJ5I8pDVsnrfKXWGIrg7_ysVwCGyVysvNThN6q8_pqzOz7pFU0CDALVEOn2UoJWiZ43dCUbaYOMry9Tb-aAunBuGswtl-TCRG0iZ5NYxcuA5eC23VdPOkk/s1916/image_2026-05-19_15-26-49.png

ទាក់ទងនឹងមូលហេតុនៃការបែកបាក់នេះប្រភពខ្លះនិយាយថាគូស្នេហ៍នេះបានឃ្លាតឆ្ងាយពីគ្នា ដោយសារតែ Chen Hao Min តែងតែធ្វើការនៅតៃវ៉ាន់ និងចិនដីគោក ខណៈដែល Charmaine Sheh រស់នៅហុងកុង។ មិនត្រឹមតែពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជុំវិញតារាសម្តែងរូបនេះទេ Charmaine Sheh ក៏សម្រេចចិត្តបញ្ចប់ទំនាក់ទំនងនេះផងដែរ។
ឥឡូវនេះ រឿងចាស់ត្រូវបានលើកឡើងម្តងទៀត ទស្សនិកជនជាច្រើនជឿថា ការបដិសេធរបស់ Charmaine Sheh មិនរៀបការជាមួយ Benny Chan គឺជាការសម្រេចចិត្តមួយលានសំណាងនិងជាជម្រើសដ៏ឈ្លាសវៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9rgr9CdnYgoRA7qkr9HtLBtUL91nEhNy5Tw-d2YSko546VuCvDCL8glPzyBQ6bVy6S__ajUGde-CCPJNsPDFbklbxNooZMysk0R7NvjguP0xx99CPr5bcDLSUQrcFOh9_jN468_7MjS6A-oqg947rqQFywqBto9a7Q6zL_h_Nvcuj6okjAnRHSrNJvaU/s1620/image_2026-05-19_15-26-45.png
បន្ទាប់ពីបែកបាក់ជាមួយ Charmaine Sheh តារាសម្តែងប្រុសរូបនេះបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភបំពានផ្លូវភេទលើមិត្តរួមការងារម្នាក់។ លោកក៏ត្រូវបានគេរិះគន់ផងដែរចំពោះការអនុញ្ញាតឱ្យភរិយារបស់លោក គឺតារាម៉ូដែល Jiang Lisha សម្រាលកូន៤នាក់តាមរយៈការវះកាត់ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ តាមពិតទៅ Charmaine Sheh ធ្លាប់មានអ្នកមកសុំរៀបការច្រើននាក់កាលពីនាងនៅក្មេង។ នេះមិនមែនជាលើកទីមួយទេដែលនាងនិយាយអំពីការបដិសេធសំណើរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZv9S8zDlDcrspVDS5dyqxIPFGocuyHoopj8riujWTb5rBddWR_wjXC3PP9qEUUgDkSlgbq2937QCHPi0ZzAP90u3SIB3KUePFZzv807-8VET4HSFXuMUi9mLWQ9HyQa07PXNSxyIEN_k8flHlGWTB-jLEKOtlqjtq5VSdHFOwZCintIGg2LqWs0_XlDg/s1620/image_2026-05-19_15-26-46%20(2).png

តួឯកស្រីក្នុងរឿង រាជនីសារព័ត៌មាន ធ្លាប់បានចែករំលែកថាក្នុងវ័យ១៩ ឆ្នាំ ខណៈពេលកំពុងសិក្សានៅបរទេសនៅប្រទេសស្វីស នាងត្រូវបានបុរសម្នាក់សុំរៀបការដោយមិននឹកស្មានដល់ ប៉ុន្តែនាងបានបដិសេធដោយសុភាពរាបសារនៅនឹងកន្លែង។
នៅអាយុ ២១ ឆ្នាំ Charmaine Sheh បានជួបនឹងការស្នើសុំរៀបការបែបរ៉ូមែនទិកម្តងទៀត។ មិត្តប្រុសជនជាតិតៃវ៉ាន់ដែលមានទ្រព្យសម្បត្តិច្រើនរបស់នាងបានលាក់ចិញ្ចៀនមួយនៅក្នុងរូបមនុស្សព្រិល ហើយសុំនាងរៀបការ។ ទោះបីជានាងមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងក៏ដោយ ក៏នាងបានបដិសេធ ដោយលើកឡើងពីការសិក្សារបស់នាងជាមូលហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2SqGE1d4GePmfINqHnT9RlNC5_mICwHkeQv4jTX54pg2lLjcF6ISiNXBWzgWiYtLmlyCDUPprcyPn8dsmgLan0ghdKj3AqMut0-9A6XnmDNNDiE2wuNhoPSrPRDXSZ3HmbB4YDBdgsPGgf7E8k6GfuHPPBcOtU9iJp5k5uCWA6K1FxOhlZl_U6woNhI/s1620/image_2026-05-19_15-26-45%20(2).png

Charmaine Sheh ធ្លាប់រស់នៅមួយរយៈពេលខ្លីនៅតៃវ៉ាន់ជាមួយមិត្តប្រុសពោរពេញដោយការស្រលាញ់។ តាមការគិតធម្មតានេះស្ទើរតែជា «ឋានសួគ៌ដ៏ល្អ» ដែលមនុស្សជាច្រើនស្រមៃចង់បាន ប៉ុន្តែនាងបានដឹងយ៉ាងឆាប់រហ័សថានាងមិនស័ក្តិសមសម្រាប់ជីវិតបែបនេះទេ។Charmaine Sheh មិនចង់ក្លាយជាស្ត្រីអ្នកមានម្នាក់ដែលចំណាយពេលពេញមួយថ្ងៃរបស់នាងដើរទិញអីវ៉ាន់ និងធ្វើសក់នោះទេ។ដូច្នេះហើយ នាងបានបញ្ចប់ទំនាក់ទំនងនេះហើយបានត្រឡប់ទៅហុងកុងវិញដើម្បីបង្កើតផ្លូវអាជីពផ្ទាល់ខ្លួនរបស់នាង។ Charmaine Sheh ក៏ធ្លាប់មានទំនាក់ទំនងជាមួយនឹងអតីតអនុប្រធានមន្ទីរពេទ្យប៉ុន្តែសម្រេចចិត្តបែកគ្នាដោយសន្តិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPf6YuDUR8QLflLOF7orRCE27QriZiGt-Qo2_n5Tetj9CwaF2eWrrp3_swCduVkf-w87ovFr5JZwtVsMmpcwmMuuYSnYDIeYNSSSAk2ayqcCP0mOUpITZMFqHV4N5caoLGTia6AMCc-0z4caK0Y4czJA_E58aXM9iBY3-t2BBRbPOwlp9Ab_jAPokvq3A/s1797/image_2026-05-19_15-26-48%20(2).png

បច្ចុប្បន្ននេះក្នុងវ័យឈានដល់ ៥១ ឆ្នាំ Charmaine Sheh បានសម្រេចចិត្តមិនរៀបការ ឬមានកូនទេ។ នាងបានធ្វើពាក្យបណ្ដាំតាំងពីដំបូង ដោយបន្សល់ទុកទ្រព្យសម្បត្តិភាគច្រើនរបស់នាងទៅឱ្យម្តាយ និងប្អូនប្រុសពីរនាក់របស់នាង៕

 

កុយ អេនណា បវរកញ្ញាខ្មែរដំបូងដើរលើកម្រាលព្រំក្រហមភាពយន្តកាន

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញបវរកញ្ញា កុយ អេនណា បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតដើរលើកម្រាលព្រំក្រហមភាពយន្តកានដែលជាកម្មវិធីដ៏មានកិត្យានុភាពរបស់ពិភពលោក។ នាងគឺជាបវរកញ្ញាខ្មែរដំបូងគេដែលមានឱកាសនេះខណៈគឺជាកូនខ្មែរទី២បន្ទាប់ពីលោក អូលីវ៉ា គង់ ចូលរួមក្នុងកម្មវិធីនេះក្នុងឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdS_Enxv-A-RS_-VQpxk1O8thsR4qtEZ_MOvYONKJuscBB_-mDafdQVRw8KrCZNV-Qulv2I_xSLoxVD5Y_uZsDT9b85IpKivJ7I_ueT30MoDY9JYNxCmGn-t5wJeD33SOcFxMQeaM6P8YiGood03JuCLvFBoW4BZVov_htEicA_WXq4HEBLvQWKA3iHQM/s2048/image_2026-05-20_09-17-24.png

នៅព្រឹកថ្ងៃទី២០ ខែឧសភា ម៉ោងនៅកម្ពុជា មានវីដេអូជាច្រើនចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពី កុយ អេនណា និងលោក អូលីវ៉ា គង់ ចូលរួមកម្មវិធី Cannes Festival 2026 ជាមួយគ្នា។ នៅក្នុងរូបភាព កុយ អេនណា បានគ្រងនូវឈុតពណ៌ខ្មៅអមដោយខ្សែកពណ៌មាសជាមួយក្បាច់រចនាម៉ូតខ្មែរ និងការតុបតែងសក់បួងឡើងយ៉ាងស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYNehwmgay3sjtIAYPoQC1QUa96HqVw6vOGRvhOcfc0i6JtCrWR68nuWWgvQ42hpqeVjaXfr9nrj9GhkBETJ_ygXPiO1tkdpGTp4rfZ0Uzdj4BZlKGVTIr4l-Xoa260NYQa7tXFPsDYtbP4vxUGXs9zoH2pkOz3IxGgKWCY-tAo1uKHpiuPbAF9BMHtw0/s2048/image_2026-05-20_09-17-25.png
មុននឹង កុយ អេនណា បង្ហាញខ្លួនជាផ្លូវការមានអ្នកគាំទ្រជាច្រើនធ្លាប់បានព្យាករថានាងនឹងចូលរួមកម្មវិធីដ៏ធំនេះបន្ទាប់ពីធ្វើដំណើរទៅប្រទេសបារាំងស្របពេលនឹងកម្មវិធីរៀបចំឡើង ខណៈនាងនិង កុយ អេនណា ក៏មានទំនាក់ទំនងជិតស្និទ្ធធ្លាប់ធ្វើការងារជាមួយគ្នាជាច្រើនដងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZjEDeDounx0WNf2sT2h0vNsyCjkNsRv6COVssTtDw5sBd2u59EemXaSb5Ir8ABVhlaLDPyJyaNq-GwWdDHsxsTIJZGVONRSKMAZLIf3-Ed0BFbSym1Vmoeo0WT6CX4_R9ln_oCKIjC_5PnR43bUk9BZWgcJtMY2irLH1Qyzp32rsfsjNddt0FHZSnJ7g/s2048/image_2026-05-20_09-17-28.png

ការបង្ហាញខ្លួនរបស់ កុយ អេនណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចិត្តពីព្រោះនាងគឺជាបវរកញ្ញាខ្មែរដំបូងគេដែលមានឱកាសចូលរួមកម្មវិធីដ៏ធំនេះនៅឯប្រទេសបារាំងនិងជាកូនខ្មែរទី២សម្រាប់ការចូលរួមក្នុងឆ្នាំ២០២៦ បន្ទាប់ពីលោក អូលីវ៉ា គង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GMKvDMxpRWVneC0_GWuz5S8bf8P_QmN1FY1I9QCnboCZGtR8NmiLYU9L1b0nAwVMXn6Z8NIR1dcb0BtOVBXnrxmFijqYJmGAdtkMfVbFz6pjKo8WRAJWGE2vbelJ1sWML26NKElEt0skGKrotfIRow5Dgs5iwOJmK3kuQlphcuZKhbrUos4RYoBNUgc/s2048/image_2026-05-20_09-17-29.png

មុននឹងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមភាពយន្តកានលើកទី៧៩ កុយ អេនណា បានស្លៀកឈុតស្បៃខ្មែរថតនៅប្រទេសបារាំងបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលើកស្ទួយវប្បធម៌ជាតិទោះបីជានាងទៅដល់ទីណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyh4_XIU1NYhJQbwzixM1RCrg0gKN_B3NQxBdT-bVMOyt0TwfarrdtKHBA06g2T1zErEZ9Xf4ZJOIbok6y3VoFOWgqFUST8o2dd9CBhE8heq3yk1edTz44V0bvf2Kc1j3kwzn3sePZTUHy9Ms2Wa2sVvyykue_HYZj9QTb7SOQighRR1SU80ikwUDlZeo/s2048/image_2026-05-20_09-17-30.png

គួរឱ្យដឹងថា កុយ អេនណា ទើបតែមកពីសហរដ្ឋអាម៉េរិកវិញផងដែរបន្ទាប់ពីទៅបំពេញការងារនៅទីនោះប្រមាណជាង១ខែដោយមិនភ្លេចផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ការងារសង្គមនិងការងារសិល្បៈក៏មមាញឹក រួមទាំងរវល់នឹងការធ្វើជា BA ផង កុយ អេនណា មិនទាន់មានដំណឹងក្នុងការវិលត្រឡប់មកប្រកួតលើវិស័យបវរកញ្ញាវិញនៅឡើយទេ ខណៈអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំនាងចូលប្រកួតជានិច្ច៕

គុយបាប្រមូលទិញដ្រូនពិឃា.តចំនួន ៣០០ គ្រឿងពីរុស្ស៊ីនិងអ៊ីរ៉ង់ ទុកសម្រាប់សងសឹកអាមេរិក

0

ចំពេលដែលប្រទេសកំពុងជួបប្រទះនឹងវិបត្តិអស់ប្រេងប្រើប្រាស់ធ្ងន់ធ្ងរ ប្រជាជនរាប់លាននាក់កំពុងរស់នៅយ៉ាងវេ.ទនា របាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីៗដែលដកស្រង់ដោយ Axios បានអះអាងថា ប្រទេសគុយបាបានបញ្ជាទិញដ្រូនយោធាជាង ៣០០ គ្រឿងពីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ហើយបានពិភាក្សាអំពីសេណារីយ៉ូដែលអាចកើតមានពាក់ព័ន្ធនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ដើម្បីសងសឹកមហាអំណាចមួយនេះជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_ypNlrMaC9k5VbEFCL0kV9rs6OR9pDcwJUATgI9RQlcMY0RqzqIf73Sg-BRE5_CwX8EiIfzt-uO5uj8f4Z7N0hrrzKS5nJAQGtYA_nCJRdvp2fa2CUYsqEAWFcc5umDhRNGJPnniBk1ABu5AwKwpKCq8ntSqhX_KXbr2lFUbe8DSnYckeC6GCmEaSMEE/s1280/photo_2026-05-19_13-41-21.jpg

យោងតាមរបាយការណ៍ផ្តាច់មុខរបស់សារព័ត៌មាន Axios ដែលផ្អែកលើព័ត៌មានសម្ងាត់បានឱ្យដឹងថា ការប្រមូលផ្តុំដ្រូនទាំងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០២៣។ ទោះបីជាប្រភពសម្ងាត់បានលួចស្តាប់ដឹងពីការពិភាក្សាផ្ទៃក្នុងរបស់យោធាគុយបា អំពីសេណារីយ៉ូនៃការវាយប្រហារលើគោលដៅនានារបស់សហរដ្ឋអាមេរិកក៏ដោយ ក៏មន្ត្រីអាមេរិកសង្កត់ធ្ងន់ថា នេះគ្រាន់តែជាការពិភាក្សាត្រៀមលក្ខណៈសម្រាប់ករណីជម្លោះអាក្រ.ក់បំផុតប៉ុណ្ណោះ មិនមែនជាប្រតិបត្តិការដែលកំពុងដំណើរការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAb1uG161lMLEORH6ZEZVJoEhC6fSvQFakUiEyhrW4Dq14UikN_4ufqBzoxxxgRJSwogaa4EJxBCFjW11eqbetjha_tS6esMf2naYqzofFmTWgFU_F4_yOALxy3G2bhTossqku2ceQdG5AZQN8HIaaAPVVLoQsTYoL0ORkp3F1jfVtRnu4Lbg8TPUlyWs/s900/photo_2026-05-19_13-41-20%20(2).jpg

អ្វីដែលធ្វើឱ្យអាមេរិកអង្គុយមិនសុខនោះ គឺខាងយោធាគុយបា បានជជែកគ្នាពីលទ្ធភាពប្រើប្រាស់ដ្រូនទាំងនោះ ដើម្បីវាយប្រហារលើគោលដៅសំខាន់ៗរបស់អាមេរិក មានដូចជា មូលដ្ឋានទ័ពជើងទឹកនៅតំបន់ឆ្នេរ Guantanamo នាវាចម្បាំងអាមេរិក និងទីក្រុងមួយចំនួនក្នុងរដ្ឋផ្លរីដា ប្រសិនបើទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិតជាឈានដល់ចំណុចបែកបាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA1TC39kPl0V50ALM_gF9y7RBP1GQ_3D-98EMcVP6ON8M4IpGfJW9j6uz4gm_shUfM6B8YqUPzwfvS9Pebvzj3vws67U-Y26PSuM2Rkotzcn2gQZNWSbVTyPHjfoAk9i0VyRXSWufMguHby0TuHx0OhElUIZXr7CkLXewTqMLENLa6dXHaw47Ct8fIvEA/s1200/photo_2026-05-19_13-41-22%20(2).jpg
រឿងនេះ បានធ្វើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់ទុកគុយបាជាការគំរាមកំហែងថ្មីមួយ ស្របពេលដែលទីប្រឹក្សាយោធាអ៊ីរ៉ង់ កំពុងមានវត្តមាននៅក្នុងប្រទេសគុយបាស្រាប់ផង។ ភាពតានតឹងនេះខ្លាំងរហូតដល់ថ្នាក់ លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ត្រូវធ្វើដំណើរទៅគុយបាដោយផ្ទាល់ ដើម្បីព្រមានចំៗថា កុំឱ្យហ៊ានធ្វើសកម្មភាពយោធាប្រឆាំងនឹងអាមេរិក ហើយបានប្រាប់ឱ្យគុយបាប្តូរប្រព័ន្ធនយោបាយចេញ បើចង់ឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9cjBR3NTSfXZk-T1PPg4d59q7Mb4QBSGIGAWVA9apbXGJQTyHyUKNCixV-RihC-nehe7XPKURlOyMm07Wd6lQbVIUqlayuvfCkASGV97y2YpylikpNG2RqLR163odQWTkLV2ycJgFnQe5-TeFt6gk6fwi0RhFRevcJHfIFwLcqr9e48EFUlfEuD2dlWI/s800/photo_2026-05-19_13-41-20.jpg

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានទាត់ចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើត “រឿងប្រឌិត” ដើម្បីដកស្រង់លេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ និងអាចឈានដល់ការជ្រៀតជ្រែកខាងយោធា។ លោក Rodriguez បានបញ្ជាក់ថា គុយបាមិនចង់បានសង្គ្រាមទេ ហើយគ្រាន់តែធ្វើការរៀបចំការពារខ្លួនតាមហេតុផលសមស្របប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf5xOmvsFgyOkOhuCIGCstOQyKgZ-kvm9obAttzlS92QGriN9MhLHYkbljpKBBwi_CEIhXM-HWItose7IgFmjYj6fckfu1c3PPrp7ZgJ3rzVTDPNeJ-j5SDWzkePsXl_n3KW06hpcjPZRDHY4-CXfnjsBkuXNyQii1StJpTHZAOPYkt8mlnraRkADHBww/s1058/photo_2026-05-19_13-41-22.jpg
ទន្ទឹមនឹងនេះ ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel ក៏បានថ្លែងផងដែរថា គុយបា «មិនមែនជាការគំរាមកំហែង» ដល់សហរដ្ឋអាមេរិកទេ ហើយបានបដិសេធថាមិនមានផែនការឈ្លានពានប្រឆាំងនឹងប្រទេសណាមួយឡើយ។ លោកបានអះអាងថា គុយបាមានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនក្រោមច្បាប់អន្តរជាតិ ប៉ុន្តែបានព្រមានថា ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់៕