ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដំណាក់កាលនិងត្រូវបានគ្រូបង្វឹកផ្ទាល់ខ្លួនពេញចិត្តសមត្ថភាពជាច្រើនវគ្គ ពេលនេះ សុខុម រចនា ដែលត្រូវមហាជនដាក់នាមឱ្យកញ្ញា30M ត្រូវជម្រុះចេញពីកម្មវិធីក្នុងវគ្គ Live Show សប្តាហ៍ទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3vtC6ObFL_oq09EVuVZ9r0-K3lWU-mWW1PCyHTvJfTCnJR-bjNjbrY2hIUucPmV-aK4bpFlN0PAys85SLKsf1bimyAsQ0zNlKBvhqzKLUokVnz3_5_2op4UU0Tn6hft47wa_r838B28Qjs-fyieXCIhfrR2oFO9n0mIq7m0_wtO-XCGUkfXFisUXEoVE/s851/Screenshot%202023-08-28%20153833.jpg

នៅយប់ថ្ងៃទី២៧ ខែសីហា កម្មវិធីលំដាប់ពិភពលោក The voice Cambodia រដូវកាលទី៣ បានឈានចូលដល់វគ្គ Live Show សប្តាហ៍ទី១ ដែលជាវគ្គសំខាន់ទាមទារឱ្យទស្សនិកផ្ញើសារគាំទ្រឱ្យបានច្រើនទៅដល់បេក្ខជន និងបេក្ខនារី នឹងមានឱកាសបន្តទៅវគ្គក្រោយ រួមទាំងការសម្រេចចិត្តជ្រើសរើសពីគ្រូបង្វឹកផ្ទាល់ដោយក្នុងមួយក្រុមមាន៣នាក់ត្រូវជម្រុះចេញម្នាក់។

នៅក្នុងនោះដែរសម្រាប់កូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា វគ្គLive Show សប្តាហ៍ទី១ មានបេក្ខនារី៣រូប រួមមាន សុខ សារ៉ាវីតា គឹម សុវណ្ណ និង សុខុម រចនា ត្រូវប៉ះជាមួយគ្នា។ សម្រាប់បេក្ខនារី សុខ សារ៉ាវីតា បានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើងថា « before i fall in love» ហើយរូបនាងទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេក្នុងក្រុមដែលមានឱកាសបន្តទៅវគ្គក្រោយ។ចំពោះបេក្ខនារីពីររូបរួមមាន គឹម សុវណ្ណ និង សុខុម រចនា គ្រូបង្វឹកផ្ទាល់សម្រេចចិត្តជ្រើសបានតែម្នាក់ប៉ុណ្ណោះដោយគ្រូបង្វឹក ឱក សុគន្ធកញ្ញា សម្រេចចិត្តជ្រើសបេក្ខនារី គឹម សុវណ្ណ និងបង្ខំចិត្តជម្រុះបេក្ខនារី សុខុម រចនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLtcPiviSi65QjPaGSJYCDCMXH5Lamnqb-KvSBHXLdwb3WmWRHztSfvtb0JoaG3yj-t_oQ8Ohtif3OdKqD4KVYnNo073IUeBewTqkg3xwfkQhUnSeipccTVzGIRM8Z3GwMsfza6lBAH04jh0g0QZ9t4dLzpMKwAzrmpDnHC_zWopxVgcR_y-UzzCRsGYI/s2048/image_2023-08-28_11-33-26.png

ក្នុងឱកាសនោះដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តយ៉ាងច្រើនទៅ រចនា ដោយបានអរគុណសម្រាប់ការប្រឹងប្រែងរបស់ រចនា នាពេលកន្លងមក ហើយមានរឹងមាំទោះបីមានរឿងអីក៏ដោយ បើទោះបីជាប៉ះពាល់ផ្លូវអារម្មណ៍ក្តី។ គ្រូបង្វឹករូបនេះណែនាំ រចនា ទៀតថា គ្មានអីដែលងាយស្រួលនោះទេសម្រាប់ភាពជោគជ័យ និងឱ្យ រចនា ធ្វើជាក្មេងល្អតស៊ូក្នុងជីវិតបន្តទៀត។

គួរបញ្ជាក់ផងដែរថា សុខុម រចនា បានឆ្លងកាត់ពីមួយដំណាក់ទៅមួយដំណាក់យ៉ាងស្វិតស្វាញបំផុត ទោះបីជាផ្ទុះរឿងអាស្រូវខ្លាំងយ៉ាងណាក៏ដោយ តែក្នុងនាមជាបេក្ខនារីជើងខ្លាំងមួយរូបនាងបានឆ្លងផុតដំណាក់កាលដូចជា វគ្គ Blind Auditions , The Battles
និងវគ្គ Knockouts ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEJeXbq-TSf0FUixv3GquENX-pKSj3WdcTHtuKNNCzKZnsH5ezuoF7eN18iEZqE1zrjIRibhmg3Mz0ZSOHfQ-AOnEzDjLG83BXi7gNODj_Z_dBnZsBm2ghTEFnYm9ZXemDov7PQliJ-5vnqlbx-rmshfMSTWywyg_Hz-P4d1G8DFQv8BYk17yLTHsrs0/s2048/image_2023-08-28_11-33-23.png