តំបន់ភ្នំវល្លិ៍ អតីតតំបន់ខ្មែរក្រហមដ៏រឹងមាំមួយ ត្រូវបានអភិវឌ្ឍន៍ប្រែក្លាយឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តសង្គ្រាម និងជាតំបន់កសិកម្មដ៏សំខាន់របស់ខេត្តកែប ដែលសម្បូរទៅដោយចម្ការម្រេច។
យោងតាមឯកសារផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ រាជរដ្ឋាភិបាលសម្រេចនឹងប្រែក្លាយជាតំបន់ភ្នំវល្លិ៍ ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍ជា តំបន់កសិទេសចរណ៍ ទេសចរណ៍ប្រវត្តិសាស្រ្តសង្គ្រាម និងទេសចរណ៍ផ្សងព្រេង។
នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ត្រូវបានកំណត់ជា៣ទៅលើតំបន់ភ្នំវល្លិ៍ ដែលរួមមាន៖
- ការអភិវឌ្ឍកសិទេសចរណ៍តំបន់ភ្នំវល្លិ៍
- ទេសចរណ៍តំបន់ប្រវត្តិសាស្រ្តសង្គ្រាម
- ទេសចរណ៍ផ្សងព្រេងតំបន់ភ្នំវល្លិ៍
សូមបញ្ជាក់ផងដែរថា បើលោកអ្នកចង់ទៅទស្សនាភ្នំវល្លិ នោះលោកអ្នកត្រូចេញដំណើរពីទីប្រជុំជន ស្រុកកំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបានដល់ភ្នំវល្លិនេះ៕/Week-(12)/64d59c7d64a96_1691720820_small.jpg)










