ប្រទេសឡាវ ៖ លោក Senesak Soulysak អភិបាលរងខេត្ត Savannakhet ប្រទេសឡាវ និងលោក Sontirat Sontijirawong អតីតរដ្ឋមន្ត្រីក្រសួងថាមពលប្រទេសថៃ ព្រមទាំងមន្ត្រីមួយចំនួនទៀតបានប្រជុំពិភាក្សាគ្នាអំពីគម្រោងកសាងផ្លូវល្បឿនលឿនពីទីរួមខេត្ត Savannakhet ទៅកាន់ច្រកព្រំដែនឡាវបាវ ជាប់ប្រទេសវៀតណាម ។ ផ្លូវនេះមានប្រវែងសរុប១៦០គីឡូម៉ែត្រ នឹងក្លាយជាចំណុចតភ្ជាប់រវាងតំបន់ភាគឦសានប្រទេសថៃ និងឡាវ ។

លោក Senesak Soulysak អភិបាលរងខេត្ត Savannakhet លើកឡើងថា ក្រៅពីការកសាងផ្លូវល្បឿនលឿន ការវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥, ទីលានវាយកូនហ្គោលជាច្រើនកន្លែង និងសេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ នឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍនៅខេត្ត Savannakhet ប្រទេសឡាវបន្ថែមទៀត ដោយផ្អែកតាមកំណើនការវិនិយោគពីក្រៅប្រទេសផ្នែកថាមពលកកើតឡើងវិញ ។ผ่าแนว ทล.12 จิ๊กซอว์ 777 กม. เชื่อม 6 ประเทศ – AEC10NEWS

តាមទិន្នន័យរបស់មន្ត្រីឡាវបញ្ជាក់ថា ផ្លូវល្បឿនលឿននេះនឹងជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារខេត្ត Savannakhet ស្ថិតនៅច្រករបៀងសេដ្ឋកិច្ចខាងកើត និងខាងលិច ។ ក្នុងចំណោមប្រទេសចំនួន២១ ដែលចូលមកវិនិយោគទុននៅប្រទេសឡាវក្នុងឆ្នាំ២០២៣ ក្នុងនោះថៃជាប្រទេសវិនិយោគដ៏ធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសចិន ។

កាលពីឆ្នាំ២០២២ ប្រទេសឡាវបានសិក្សាពីលទ្ធភាពអាចទៅរួចដើម្បីកសាងផ្លូវល្បឿនលឿនតភ្ជាប់រវាងទីក្រុងវៀងចន្ទន៍ និងខេត្តហ៊ូផាន (Houaphanh Province) ព្រមទាំងកសាងផ្លូវល្បឿនលឿនចេញពីខេត្តហ៊ូផាន ទៅកាន់ព្រំដែនប្រទេសវៀតណាមផងដែរ ។เปิดภาพถนนสวยสาย นาไคร้ – คำชะอี จังหวัดมุกดาหาร – ไปเที่ยวที่ไหนดี

ទោះយ៉ាងណា កាលពីខែមេសា ឆ្នាំ២០២២ ក្រសួងផែនការ និងវិនិយោគបានលុបចោលកិច្ចសន្យាកសាងផ្លូវល្បឿនលឿន ដែលតភ្ជាប់រវាងទីក្រុងវ៉ាងវៀង និងទីក្រុងហ្លួងព្រះបាង រួមទាំងផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងហ្លួងព្រះបាង និងខេត្ត Oudomxay ដោយសារបញ្ហាការសាងសង់យឺតយ៉ាវជាច្រើនលើក ៕ ប្រភព ៖ AEC connect