ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Srettha Thavisin បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុកបញ្ជាក់ថា ពលរដ្ឋថៃសរុបចំនួន៥៦លាននាក់នៅទូទាំងប្រទេសនឹងទទួលបានប្រាក់ក្នុងម្នាក់ចំនួន១ម៉ឺនបាត នៅដើមឆ្នាំ២០២៤ យ៉ាងពិតប្រាកដ ។

លោក Srettha Thavisin លើកឡើងថា ៖ «ក្រៅពីការទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ដែលបានប្រមូលប្រាក់ពីក្រៅប្រទេសមកអភិវឌ្ឍន៍សេដ្ឋកិច្ចថៃ ក៏ដូចជាធ្វើឱ្យប្រាក់ជាច្រើនហូរចូលប្រទេសថៃ រដ្ឋាភិបាលថ្មីស្ថិតក្រោមការដឹកនាំរបស់គណបក្សភឿថៃបានប្តេជ្ញាចិត្តបង្កើនការវិនិយោគ និងជំរុញការចំណាយនៅក្នុងប្រទេស ។ លើសពីនេះ រដ្ឋាភិបាលថ្មីមានគោលនយោបាយផ្តល់ប្រាក់ឱ្យពលរដ្ឋទាំងអស់តាមរយៈប្រព័ន្ធ Digital Wallet ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ។ ជាបឋម ខ្ញុំបានជជែកជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីឈ្វេងយល់ពីស្ថាប័នរដ្ឋាភិបាលទាំងពីរ» ។Srettha Thavisin elected as Thailand's new prime minister-Xinhua

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីថ្មីក៏បានពិភាក្សាគ្នាលម្អិតអំពីបញ្ហាបច្ចេកវិទ្យាជាមួយអ្នកជំនាញផងដែរ ដើម្បីរៀបចំប្រព័ន្ធអនឡាញផ្តល់ប្រាក់ឱ្យពលរដ្ឋថៃចំនួន៥៦លាននាក់ និងហាងលក់ទំនិញគ្រប់ប្រភេទនៅប្រទេសថៃ ងាយស្រួលប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ។

រដ្ឋាភិបាលនឹងស្តាប់តាមការបញ្ចេញយោបល់បន្ថែមទៀតក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញផ្តល់ប្រាក់ឱ្យពលរដ្ឋ និងត្រូវមានប្រសិទ្ធភាពខ្ពស់បំផុត ។ ដូច្នេះ រដ្ឋាភិបាលសូមបញ្ជាក់តាមគោលដៅដើមថា ពលរដ្ឋថៃទាំងអស់នឹងទទួលបានប្រាក់តាមរយៈប្រព័ន្ធ Digital Wallet ក្នុងម្នាក់ចំនួន១ម៉ឺនបាតនៅដើមឆ្នាំ២០២៤ យ៉ាងពិតប្រាកដ ៕Srettha Thavisin is new Thai PM: Who is 61-year-old property tycoon? ប្រភព ៖ amarin news