Home Blog Page 1584

តិចអត់ដឹង! នៅឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិមួយទៀតនឹងលេចរូបរាងនៅក្រុងតាខ្មៅ

0

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់អស់ ៧១២លានដុល្លារ។

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា ផ្លូវថ្មីមួយខ្សែ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ។អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ — Cambonomist
ជាមួយនេះដែរ លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd បានលើកឡើងថា៖”ក្រុមហ៊ុនកំពុងតែបន្ត និងតាមដានធ្វើយ៉ាងណាឱ្យអាចដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខនេះ”។អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៤ — Cambonomist

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់៤F៕ BREAKING NEWS: សម្ដេចតេជោ សម្រេចដាក់ឈ្មោះដល់អាកាសយានដ្ឋានភ្នំពេញថ្មីថា « អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ »ជាង៣ឆ្នាំមកនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ​​ តម្លៃ១ ៥០០ លានដុល្លារ សាងសង់បាន ៥០%

ជណ្តើរយន្តក្នុងផ្សារទំនើបប្រទេសថៃបាក់ធ្លាក់ខណៈអតិថិជនកំពុងប្រើប្រាស់

0

ប្រទេសថៃ ៖ អ្នកប្រើប្រាស់ហ្វេសប៊ុកជនជាតិថៃម្នាក់ឈ្មោះ «Num tip» បានបង្ហោះរូបភាពជណ្តើរយន្តខូចនៅត្រង់បរិវេណឡើងទៅកាន់ជាន់ទី២ ក្នុងផ្សារទំនើបល្បីមួយកន្លែងនៅតំបន់បាងណា (Bang Na) ទីក្រុងបាងកក ។ ប៉ុន្តែសំណាងល្អ មិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ទេ ។

ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «Natnathakrit Khajorndechasak» ក៏បានបង្ហោះរូបភាព និងវីដេអូហេតុការណ៍ជណ្តើរយន្តខូចផងដែរ ដើម្បីជាការដាស់តឿនដល់ពលរដ្ឋថៃ និងភ្ញៀវទេសចរដែលមកកាន់ផ្សារទំនើបនេះឱ្យប្រយ័ត្នខ្លួន ។ អ្នកលេងហ្វេសប៊ុករូបនេះនិយាយថា ៖ «យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយខ្ញុំកំពុងតែជជែកជាមួយអតិថិជន ស្រាប់តែជណ្តើរយន្តបាក់នៅចំពោះមុខតែម្តង ។ វាល្អហើយដែលបងប្រុសម្នាក់នោះលោតឡើងមកខាងលើទាន់ពេលវេលា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjEYhGpW1RioLEYvFSbL0ycL0wYmSPb9GmHJXBgEeuEnFv3zSvjNUuOCAVJwV3biuFtgfVdG-tzSiwdUVqTvZOZiK_K1rfqWxO2BYFzaD3pYNOH2uvJsVvKjrHF2WfSySamJcPrXyAmf5COzvJPFTfRSUciV-xuVqOLFIBT8kQqE17R2lKcv2nTXaW7w/s728/photo_2023-07-12_09-35-01.jpg

វាជាហេតុការណ៍មួយគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបានកើតឡើងក្នុងផ្សារទំនើបមួយកន្លែងនៅប្រទេសថៃ ដោយសារតែជណ្តើរយន្តក្នុងផ្សារនេះគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រហូតធ្វើឱ្យមនុស្សនៅក្បែរនោះតក់ស្លុត ព្រោះឃើញជណ្តើរយន្តបាក់នៅចំពោះមុខ ។ ក្រោយមក ភ្នាក់ងារជំនាញក៏បានមកត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឱ្យជណ្តើរយន្តបាក់ផងដែរ ។

ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គមមិនយូរប៉ុន្មាន ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ និងបានចែកចាយព័ត៌មាននេះប្រមាណ២,៣ពាន់លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRsh2Rh7xnZpvEbJ8a_78xT_238_t2mhfxRUSIb3YG9BnkK0wuKVbFcDJvLh9Huw2TtMDypMwSDDrCm_O0adHrjYXkdp05oBDzGfAjOkPjIA6vwlPt050SW0ZPsaNH8qP_wIvBYsgoeDYW_j-1rOrMpi5Kxr0VMQ2ebo-YN0dfZkp_QEDsC2qgT-u8dk/s1280/photo_2023-07-12_09-35-10.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងមក មានស្ត្រីម្នាក់បានជាប់ជើងក្នុងជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ខណៈរូបនាងបម្រុងធ្វើដំណើរទៅខេត្តនគរស្រ៊ីថាម៉ារ៉ាជ ហើយបណ្តាលឱ្យនាងដាច់ជើងខាងឆ្វេងភ្លាមៗ ដែលធ្វើឱ្យអ្នកឃើញហេតុការណ៍នេះភ័យយ៉ាងខ្លាំង ។

ដូចគ្នានេះ កាលពីថ្ងៃទី១៩ ខែមិថុនា ក៏មានគ្រោះថ្នាក់ដោយសារជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងផងដែរ ដោយអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ zjbambam បានបង្ហោះហេតុការណ៍កូនប្រុសរបស់ខ្លួនកៀបជើងក្នុងជណ្តើរយន្ត ដែលបណ្តាលឱ្យរងរបួសជើង និងដេរអស់១១ថ្នេរ ៕ ប្រភព ៖ Thairath

សារព័ត៌មានមួយផ្សាយថា Lisa សមាជិកក្រុម BLACKPINK មានភាគរយខ្ពស់ចេញពីទ្រនំ YG ខណៈខាងផលិតកម្មតបខ្លីបែបនេះ

0

នៅលើសារព័ត៌មានកូរ៉េបានចុះផ្សាយយ៉ាងក្តៅគគុកនៅព្រឹកថ្ងៃទី១២ ខែកក្កដា នេះដោយបានដកស្រង់ពីសារព័ត៌មានមួយឈ្មោះថា Munhwa Ilbo ដោយបាននិយាយថា Lisa សមាជិកក្រុម BLACKPINK មានភាគរយខ្ពស់ចេញពីទ្រនំ YG មិនបន្តកុងត្រាឡើយ។ ខណៈសមាជិក៣រូបផ្សេងទៀតមានការពិភាក្សាយ៉ាងរលូនដែលមានភាគរយខ្ពស់បន្តកុងត្រាជាមួយផលិតកម្ម។ រឿងក្តៅគគុកនេះខាងក្រុមហ៊ុន YG បានឆ្លើយតបយ៉ាងខ្លីចំពោះការផ្សាយរបស់សារព័ត៌មាននោះផងដែរ។Exclusive: Lisa of K-Pop's BLACKPINK Is the Beauty Industry's Latest Muse |  Vanity Fair

បណ្តាញព័ត៌មាន Koreaboo , soompi បានចុះផ្សាយថា នៅថ្ងៃទី១២ ខែកក្កដា សារព័ត៌មានMunhwa Ilbo បានរាយការណ៍ថាមានឱកាសខ្ពស់ដែល Lisa នឹងចាកចេញពីក្រុមហ៊ុនបន្ទាប់ពីផុតកំណត់នៃកិច្ចសន្យាផ្តាច់មុខរបស់សមាជិក BLACKPINK នៅក្នុងខែសីហា។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ទោះបីជា Lisa និង YG បានពិភាក្សាអំពីការបន្តកុងត្រារបស់នាងក៏ដោយ ក៏ពួកគេមិនបានឈានដល់កិច្ចព្រមព្រៀងដែរ។ ជាមួយគ្នានេះ បើយោងតាមអ្នកតំណាងឧស្សាហកម្ម ដំណើរការបន្តកិច្ចសន្យាសម្រាប់សមាជិកបីនាក់ផ្សេងទៀតគឺ Jennie , Jisoo និង Rosé បានពិភាក្សាដំណើរការយ៉ាងរលូនប្រៀបធៀបនឹងLisa ។Blackpink: Lisa conquista recorde histórico no Spotify; entenda

លើសពីនេះ ទីភ្នាក់ងារចិនអនាមិកមួយបានរាយការណ៍ប្រាប់សារព័ត៌មាន Munhwa Ilbo ថា ពួកគេបានពិភាក្សាអំពីការបង្ហាញខ្លួនរបស់ Lisa [ក្នុងកម្មវិធី] ខណៈពេលដែលកំពុងសម្របសម្រួលជាមួយកាលវិភាគរបស់ YG និង Lisa ប៉ុន្តែត្រូវបានគេប្រាប់ថាពិបាកក្នុងការរៀបចំសកម្មភាពដែលបានគ្រោងទុកបន្ទាប់ពីខែសីហាជាកិច្ចសន្យារបស់ពួកគេព្រោះការបន្តជាមួយ Lisa គឺមិនប្រាកដប្រជា។La foto de Lisa de Blackpink en traje de baño que rompió récords en  Instagramជាការឆ្លើយតបទៅនឹងសារព័ត៌មាន Munhwa Ilbo ប្រភពពីផលិតកម្ម YG Entertainment បានបំភ្លឺថា «[កាលវិភាគមិនច្បាស់លាស់] គឺដោយសារតែកាលវិភាគការប្រគំតន្រ្តីទេសចរណ៍ BORN PINK ក៏ដូចជាសកម្មភាពដែលបានកំណត់ពេលផ្ទាល់ខ្លួនរបស់Lisa វាមិនពាក់ព័ន្ធនឹងការបន្តកុងត្រានោះទេ»។YG Entertainment: Reconfirming Strengthened Revenue Base - Businesskorea

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង BLACKPINKជាក្រុមចម្រៀងនារី K-POP ដែលក្រសោបភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោកថ្នាក់ដឹកនាំកំពូលៗក៏ស្គាល់ក្រុមចម្រៀងដ៏មានឥទ្ធិពលនេះផងដែរ ហើយពួកគេបានបង្ហាញសកម្មភាពក្រុមនៅខែសីហា ឆ្នាំ២០១៦ នៅក្រោមទ្រនំYG ៕

សេដ្ឋកិច្ចឥណ្ឌាអាចនឹងលើសអាមេរិកក្នុងរយៈពេល ៥០ ឆ្នាំ

0

បរទេស៖ ក្រុមហ៊ុន Goldman Sachs របស់អាមេរិក បានព្យាករណ៍ថា ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនៅឆ្នាំ ២០៧៥ ដោយវ៉ាដាច់អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ចុងក្រោយរបស់ Goldman Sachs (USA) ក្នុងឆ្នាំ ២០៧៥ បានឱ្យដឹងថា GDP របស់ប្រទេសចិននឹងកើនឡើងដល់ ៥៧ ម៉ឺនលានដុល្លារ និងជាសេដ្ឋកិច្ចដ៏ធំបំផុតនៅលើពិភពលោក។ ខណៈដែលប្រទេសឥណ្ឌាមាន ៥២.៥ ម៉ឺន លានដុល្លារ និងសហរដ្ឋអាមេរិកមាន ៥១.៥ ម៉ឺនលានដុល្លារ។India Capital Growth Fund leads the way in the sub-continent - Master  Investor

បច្ចុប្បន្នឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំរបស់ពិភពលោកដែលមានផលិតផលក្នុងស្រុកសរុបចំនួន ៣.៥ ម៉ឺនលានដុល្លារ ដោយតាមពីក្រោយសហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ និងជប៉ុន។ ក្រុមហ៊ុន Goldman Sachs ក៏បានពន្យល់ទៀតថា បន្ថែមពីលើចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ឥណ្ឌាក៏មានភាពជឿនលឿនជាច្រើននៅក្នុងរបកគំហើញ បច្ចេកវិទ្យា ផលិតភាពការងារ និងការវិនិយោគផងដែរ។List of Capital Cities in India

លោក Santanu Sengupta សេដ្ឋវិទូនៅក្រុមហ៊ុន Goldman Sachs របស់អាមេរិក បាននិយាយថា “ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ អនុបាតភាពអាស្រ័យរបស់ឥណ្ឌានឹងស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់” ។ លោកក៏បានបន្តទៀតថា គន្លឹះក្នុងការបង្កើនសក្តានុពលពីកំណើនប្រជាជនយ៉ាងឆាប់រហ័សគឺការបង្កើនអត្រាចូលរួមនៃកម្លាំងពលកម្ម ដែលនេះគឺជាគន្លឹះសម្រាប់ប្រទេសឥណ្ឌាក្នុងការបង្កើនសមត្ថភាពផលិតកម្ម កំណើនសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។Delhi vs Bengaluru: Does India need a second capital city?

រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការកសាងផ្លូវ និងផ្លូវដែកថ្មី។ គោលដៅថវិកានាពេលថ្មីៗនេះរបស់ពួកគេគឺដើម្បីបន្តកម្មវិធីកម្ចីគ្មានការប្រាក់រយៈពេល ៥០ ឆ្នាំជាមួយរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះហើយ ក្រុមហ៊ុន Goldman Sachs ជឿជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិស័យឯកជនក្នុងការរៀបចំទំហំផលិតកម្ម និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែម និងស្រូបយកកម្មករយ៉ាងច្រើន។The Economy of Mumbai - India's Commercial Capital - India Briefing News

ជាមួយគ្នានេះដែរ ក្រុមហ៊ុន S&P Global និង Morgan Stanley ក៏ធ្លាប់បានព្យាករណ៍ថា ប្រទេសឥណ្ឌាកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៣ របស់ពិភពលោកនៅឆ្នាំ ២០៣០។ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាក្នុងត្រីមាសទី ១ បានកើនឡើង ៦.១% ពីមួយឆ្នាំទៅមួយឆ្នាំ លើសពីការព្យាករណ៍របស់ Reuters ៥% ហើយកំណើនសេដ្ឋកិច្ចឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ ៧,២%៕ ប្រភព៖vnexpress

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ និងលាលែងពីសមាជិកគណបក្ស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍នយោបាយ ព្រមទាំងលាលែងចេញពីសមាជិកគណបក្ស «រួមថៃសាងឆាតិ» ។ លោកបានផ្តាំផ្ញើទៅកាន់សមាជិកគណបក្សបន្តធ្វើសកម្មភាពនយោបាយឱ្យរឹងមាំ និងការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមើលថែទាំពលរដ្ឋថៃបន្តទៀត ។ លើសពីនេះ លោកក៏បានសូមឱ្យប្រជាពលរដ្ឋជឿជាក់ និងគាំទ្រសកម្មភាពការងាររបស់គណបក្ស «រួមថៃសាងឆាតិ» ផងដែរ ។Thai caretaker PM Prayut announces retirement from politics

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណដល់សំឡេងគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រកន្លងមក រហូតធ្វើឱ្យគណបក្ស «រួមថៃសាងឆាតិ» ទទួលបានសំឡេងច្រើនស្ថិតក្នុងលំដាប់ទី៣ របស់ប្រទេសថៃ ហើយគណបក្សនេះទទួលបានអាសនៈក្នុងសមាជិកសភាតំណាងរាស្ត្រចំនួន៣៦រូប ។ ហេតុនេះ ចាត់ទុកថា វាជាចំនួនមិនតិចទេ សម្រាប់គណបក្សនយោបាយទើបបង្កើតថ្មី ។The Military Wins Big in Thailand | Council on Foreign Relations

ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីប្រទេសថៃ ដែលកាន់តំណែងអស់រយៈពេល៩ឆ្នាំមកហើយ លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកបានបំពេញការងារដោយការព្យាយាម និងអស់ពីសមត្ថភាពដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងផលប្រយោជន៍របស់ពលរដ្ឋ ។ លោកទទួលបានជោគជ័យលើផ្នែកជាច្រើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការបង្កើនល្បឿនវិនិយោគពីក្រៅប្រទេសក្នុងតំបន់សេដ្ឋកិច្ច, គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការទប់ស្កាត់ជំងឺឆ្លងរាតត្បាត ជាដើម ។Thailand's strongman Prayuth Chan-ocha 'failed to swear loyalty to  constitution'

លោក ប្រាយុទ្ធ ចាន់អូចា បន្តថា លោកបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រទេសជាតិរឹងមាំគ្រប់វិស័យ មានស្ថេរភាព សន្តិភាព និងពុះពរគ្រប់ឧបសគ្គទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតសម្រេចបានគោលដៅគ្រប់ផ្នែក ។ ចុងក្រោយ លោកបានផ្តាំផ្ញើទៅកាន់រដ្ឋាភិបាលថ្មីឱ្យខិតខំអភិវឌ្ឍន៍ប្រទេសថៃបន្តទៀត ៕ ប្រភព ៖ beartai BRIEF

ថ្ងៃបោះឆ្នោត កម្មការ កម្មការិនី បានឈប់៣ថ្ងៃ និងទទួលបានការដឹកជញ្ជូនទៅបោះឆ្នោតនៅខេត្តដោយឥតគិតថ្លៃ

0

នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុនសែន បានផ្ញើសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ អភិបាលរាជធានីភ្នំពេញ និងជូនចំពោះកម្មករ កម្មការិនីទាំងអស់ ដោយសម្តេចអនុញ្ញាតឱ្យកម្មករ កម្មការិនី បានឈប់សម្រាលរយៈពេល៣ថ្ងៃ ដើម្បីធ្វើដំណើរទៅចូលរួមធ្វើការបោះឆ្នោត។Hun Sen and CPP Tighten Their Grip on Cambodia Politics | WPRក្នុងសារសណលេងនោះ សម្តេចបានមានប្រសាសន៍ថា៖” ដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហា ដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោបាយ ឬការដំឡើងថ្លៃជាដើម”។តស់ទៅសៀមរាប! ឡានក្រុងរដ្ឋ ១៥ គ្រឿង ត្រៀមដឹកអ្នកទៅសៀមរាបថ្ងៃភ្ជុំ  ឥតគិតលុយមួយរៀលទេ – Popular Magazine

សម្តេច បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួនពី៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោត ដោយមិនមានការយកលុយកាក់ នឹងប្រកាន់និន្នាការនយោយ ឬមុនឡើងឡានសួរថាទៅបោះឆ្នោតឪ្យគណបក្សណាមួយឡើយ ពិសេសត្រូវមានភាពទទួលខុសត្រូវនៅពេលធ្វើដំណើរទាំងថ្ងៃទៅ និងថ្ងៃត្រលប់មកវិញ គឺថ្ងៃទី២២ដឹកទៅ ថ្ងៃទី២៤ដឹកត្រលប់មកវិញ និងត្រូវរៀបចំយ៉ាងណាឱ្យអ្នកបើករបរយន្តក្រុង ត្រូវតែបានទៅបោះឆ្នោតទាំងអស់គ្នាមិនត្រូវឲ្យខកខានឡើយ ៕

 

មេដឹកនាំគណបក្សកាវក្លៃផ្ញើសារទៅកាន់សមាជិកសភា និងព្រឹទ្ធសភា

0

ប្រទេសថៃ ៖ នៅថ្ងៃទី១១ ខែកក្កដា លោក Pita Limjaroenrat ក្នុងឋានៈជាមេដឹកនាំគណបក្ស និងបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ បានបង្ហោះវីដេអូមួយថា មុនពេលបោះឆ្នោតនាយករដ្ឋមន្ត្រី នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សូមផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលទទួលបានសំឡេងភាគច្រើនស្របតាមឆន្ទៈរបស់ពលរដ្ឋ និងប្រជាធិបតេយ្យ ។

លោក Pita Limjaroenrat បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃដែលបងប្អូនពលរដ្ឋបង្ហាញពីឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដោយបានជ្រើសយកគណបក្សកាវក្លៃក្នុងសំឡេងឆ្នោតដ៏ច្រើនលើសលប់ ហើយធ្វើឱ្យយើងក្លាយជាគណបក្សលំដាប់ទី១ ក្នុងសភាតំណាងរាស្ត្រ និងមានសមាជិកសភាតំណាងរាស្ត្រចំនួន១៥២នាក់ ។Thailand's Prime Ministerial frontrunner Pita tested positive for Covid-19

នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋនៅទូទាំងប្រទេសត្រូវការឱ្យប្រទេសថៃមិនដូចពេលមុន ហើយខ្ញុំ និងគណបក្សកាវក្លៃបាននាំមុខបង្កើតរដ្ឋាភិបាល ។ យើងបានរួបរួមគណបក្សនយោបាយចំនួន៨ ឬស្មើ៧២% នៃអ្នកមានសិទ្ធិបោះឆ្នោត ។ ជាធម្មតា រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សកាវក្លៃនឹងបានដឹកនាំប្រទេស និងដោះស្រាយបញ្ហារបស់ពលរដ្ឋ ប៉ុន្តែមកដល់ថ្ងៃទី១១ ខែកក្កដា គឺរយៈពេលជិត២ខែហើយក្រោយការបោះឆ្នោត ដែលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទើបតែមកដល់ ហើយយើងត្រូវរង់ចាំការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាថា តើការបង្កើតរដ្ឋាភិបាលនឹងស្របតាមឆន្ទៈរបស់ពលរដ្ឋដែរឬអត់ ?

ថ្ងៃនេះ ច្បាស់លាស់ថា ប្រទេសថៃស្ថិតក្នុងនយោបាយមិនប្រក្រតី ហើយអំណាចជាអ្នកតំណាងឱ្យពលរដ្ឋតាមរយៈការបោះឆ្នោតបានរលំម្តងហើយម្តងទៀត ដោយសារផ្លូវច្បាប់ ។ ភាពមិនប្រក្រតីនេះបណ្តាលមកពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ហើយនៅថ្ងៃនេះ វានៅជាមួយយើងដោយមិនអាចបដិសេធបាន ។ ប៉ុន្តែនេះជាឱកាសរបស់ប្រទេសថៃ ដែលពួកគេនឹងត្រឡប់មករកភាពប្រក្រតីខាងនយោបាយម្តងទៀត ដោយផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលស្របច្បាប់ និងឈានទៅដោះស្រាយបញ្ហាប្រទេសថៃតាមតម្រូវការរបស់ពលរដ្ឋ ដោយផ្តល់ឱកាសឱ្យប្រទេសថៃវិលមកកាន់មាគ៌ានយោបាយសភាដែលពលរដ្ឋជឿទុកចិត្ត និងអាចដាក់ក្តីសង្ឃឹមបាន ។This is Thailand's opportunity,' Pita urges in run-up to PM vote | Coconuts

យើងត្រូវផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅរកលទ្ធភាពថ្មីៗ ប្រាក់ឈ្នួលសមរម្យ សេដ្ឋកិច្ចរីកចម្រើន បង្កើតសង្គមមួយដែលមនុស្សមានសិទ្ធិស្មើគ្នា និងមានច្បាប់គ្រប់គ្រងសិទ្ធិសេរីភាព ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នឹងប្រព្រឹត្តនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលវាមិនមែនជាការជ្រើសរើសលោក Pita Limjaroenrat ហើយមិនមែនជាការជ្រើសរើសគណបក្សកាវក្លៃ ប៉ុន្តែជាការជ្រើសរើសដើម្បីបញ្ជាក់ថា ប្រទេសថៃត្រូវឆ្ពោះទៅមុខតាមបែបប្រជាធិបតេយ្យ ដូចគ្នានឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក ។

នេះជាភារកិច្ចរួមគ្នារបស់យើងទាំងអស់ក្នុងឋានៈជាសមាជិករដ្ឋសភា អ្នកកាន់អំណាចជំនួសពលរដ្ឋថៃនៅទូទាំងប្រទេស ។ ក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើទៅកាន់សមាជិកសភា និងសមាជិកព្រឹទ្ធសភាគ្រប់រូបថា លោកអាចមិនចូលចិត្តគោលនយោបាយរបស់យើង ប៉ុន្តែពួកលោកអាចពិនិត្យមកលើខ្ញុំបាន វាយប្រហារខ្ញុំបាន ហើយអាចបោះឆ្នោតទម្លាក់ខ្ញុំចេញពីតំណែងក៏បាន ប៉ុន្តែការបោះឆ្នោតឱ្យរដ្ឋាភិបាលមានសំឡេងភាគច្រើន គឺជាការផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅមុខ ។Thai coalition leader Pita rallies supporters ahead of PM vote | The Japan  Times

ក្នុងឱកាសនេះ ខ្ញុំសូមផ្តាំទៅកាន់ពលរដ្ឋថា យើងបានឆ្លងកាត់ការបោះឆ្នោតរួចហើយ ប៉ុន្តែបេសកកម្មមិនទាន់បញ្ចប់ទេ ។ ហេតុនេះ ការផ្លាស់ប្តូរប្រទេសមិនអាចកើតឡើងទេ បើគ្មានរដ្ឋាភិបាលទទួលសំឡេងភាគច្រើន ដែលនឹងដឹកនាំប្រទេសទៅថ្ងៃអនាគត ។ ខ្ញុំត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីថៃរបស់អ្នកគ្រប់គ្នា មិនថាលោកនឹងជ្រើសរើសគណបក្សណា មានគំនិតផ្នែកនយោបាយបែបណា និងចង់បានសង្គមបែបណា គឺខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីគ្រប់គ្រងប្រទេសថៃ ដើម្បីសម្រេចក្តីសុបិនរបស់ពលរដ្ឋគ្រប់គ្នា ។

បើនេះជាអ្វីដែលលោកចង់ឃើញ សូមផ្តល់ឱកាសឱ្យប្រទេសថៃបានឆ្ពោះទៅមុខគ្រប់គ្រងដោយរដ្ឋាភិបាលចម្រុះចំនួន៨គណបក្ស ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឈ្មោះ Pita Limjaroenrat ៕ ប្រភព ៖ matichon

មួយសប្តាហ៍កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តសរុបជាង២៨ម៉ឺននាក់ ខណៈភ្ញៀវបរទេសមានចំនួនជាង៣ម៉ឺននាក់

0

តាមរបាយការណ៍ពីក្រសួងទេសចរណ៍នាថ្ងៃទី១១ ខែកក្កដា នេះបានឱ្យដឹង ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបមានចំនួន ២៨៦ ៩៥៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥០ ៨៨៧ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣៦០៧២ នាក់ ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស។

ក្រសួងបានបញ្ជាក់ទៀតថាគោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅកម្សាន្តរួមមាន៖
− ខេត្តព្រះសីហនុ ៦១.៣៨០ នាក់
− ខេត្តបាត់ដំបង ៣៤.០៨០ នាក់
− រាជធានីភ្នំពេញ ៣២.៧២៧ នាក់
− ខេត្តកំពត ២៨.១៣៧ នាក់
− ខេត្តសៀមរាប ២០.២៦៨ នាក់
− ខេត្តកណ្តាល ២០.៥៤១ នាក់

គួរបញ្ជាក់ថា តាមការឱ្យដឹងពីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។ ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZZ8uIAk50ShSSr5pl0O1oBpxmItziWbCYJEIhTp2he7TN1-L1TmDkb-jxEGzE_fh4-Hd5xdaBv_lWztwSahVpWsnnFHYn7cea_hg5AXjYPGdjB3qWBXLDYGdN7-vKb2JptcmaqsjPKCWStaphiB-gMAyQx7ymSmyAO7d029fbocgQxfg5mISFzCsx0A/s1280/image_2023-07-11_16-09-59.png

សោម ស្រីនាថ បង្ហាញអារម្មណ៍បែបនេះក្រោយតំណាងកម្ពុជាឈ្នះមកុដលេខ១ពីប្រទេសចិន

0

ពិធីការិនី សោម ស្រីនាថ បានសម្រេចលទ្ធផលយ៉ាងល្អជូនប្រទេសកម្ពុជាបន្ទាប់ពីតំណាងប្រទេសឈ្នះបានមកុដលេខ១ពីប្រទេសចិនក្នុងកម្មវិធី Bird’s Nest Division(បវរកញ្ញាត្រចៀកកាំ) ។ ព្រមជាមួយលទ្ធផលប្រសើរនេះកញ្ញាស្រីនាថបានបង្ហាញអារម្មណ៍រំភើបនិងទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធីខណៈមិនចេះភាសាចិនហើយអ្នកចូលរួមប្រកួតមិនសូវនិយាយភាសាអង់គ្លេសទៀតតែនាងអាចធ្វើបានដើម្បីប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha6i4EaifvL84E3Z5s9YxRcyFqqiQ7rSUvx6ROsYJs-wI8b9RUNw6MEFOP4qRmRa0j-XHd6xhvYb9wXG_48tkS6UdGl-fql63V0B3Z63as-V09BtbyKfp1nY9ld01UAJCg4LODE6Lw2WecHlBiU4NSyggNXtp5QBurB6jwctFVbUXTqRfxwV3VpuH7La0/s1280/image_2023-07-11_14-45-10%20(2).png

នៅលើបណ្តាញសង្គមរបស់ សោម ស្រីនាថ នាថ្ងៃទី១១ ខែកក្កដា នេះនាងបានរៀបរាប់យ៉ាងដូច្នេះថា «អបអរសាទរ កម្ពុជាgo go Cambodia ក្នុងនាមនាងខ្ញុំតំណាងឱ្យសមាគមន៍នាំចេញ សំបុកត្រចៀកកាំកម្ពុជា និងតំណាងឱ្យសមាគមន៍ Cambodia super model នាងខ្ញុំពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលកម្ពុជាទទួលបាននូវមកុដលេខ១នាំកតិ្តយលត្រឡប់ទៅមាតុប្រទេសវិញ នាងខ្ញុំសប្បាយចិត្តណាស់ដែលបានបង្ហាញអ្វីដែលជាវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaAQ4dQvqcnbAeMJpxXGeHV7pupPU9VtXTbY_AkUi83C9RXVZjHgti6az2SJfiSQHey8AcbGHuPMLG-di3upXv8coQ-6Ah_kCXylx28m8Tq4krTPMhXrQMlmjOr3DHQbCkDSchUw_iQBj623vw5w0FNg2N1GJllhuEqFkYTAxrSDR8EpnEGR3y6GG1HY4/s1280/image_2023-07-11_14-45-12%20(2).png

ពិធីការិនីប្រចាំហង្សមាសរូបនេះបន្តទៀតថា «កម្មវិធី មួយនេះធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនណាស់អត់ចេះភាសាចិន អ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេស តែខ្ញុំអាចធ្វើបាន ក្នងនាមជាស្រ្តីខ្មែរ ទន់ភ្លន់មិនមែនមានត្រឹមតែភាពស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និងត្រូវមាន business ផ្ទាល់ខ្លួន អរគុណកម្ពុជាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការជូនពរមកកាន់នាងខ្ញុំ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2M4ZCnzxYWchWaIYjx6hOlGYpaYD3E1-ejJI1EElin01mEp77doqaWBhrIablbNImjfIqpGqejuWbqrlDIbV-WIfd3Ivt01WjHz8ouk_Ihnd8YJ69kC-DTLVpoFbYqLTbW1iBaBbOEGQJsjW4mWOk1QeUMIfo6o6XKwueyhUHlMfDNbceOR7pPjJZck/s1280/image_2023-07-11_14-45-12.png

គួរបញ្ជាក់ផងដែរថា សោម ស្រីនាថ បានហោះពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៧ កក្កដា ចេញទៅប្រកួតនៅទីក្រុងគ័ងចូវ ប្រទេសចិន នៅថ្ងៃទី១០ និង១១ កក្កដា។ ការប្រកួតនេះ សោម ស្រីនាថ បាននាំយកសំលៀកបំពាក់ហូលខ្មែរស្ទើរគ្រប់ឈុត ក្បាច់រាំប្រជាប្រិយខ្មែរ និង កាយវិការទន់ភ្លន់ជានារីខ្មែរទៅប្រកួតនៅលើឆាកប្រកួតអន្តរជាតិនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJ4eJ3BWHy8CS5RuL4rp6s1IQo6dRtm20K9IHNds3EKnpjX-M3RJ-ZmpkeBcHV2A72TWRDYwzQKnSjs4cw554MVV9aQrk0dbxFg5fNrWZU2mDu81PguBAXJehLWVkiu2JlXozbbZeqwsQBH0l44uMYoy2XrjS2l3kP2mVGyuCivCw0nidg31YfCpuHPI/s1280/image_2023-07-11_14-45-13%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDPMHR4WYpqZg_uusqgrHgVWDHmgoFw-BIU0pKFzs_wroWGdH2Cr16KMTDHJe8tfzDEnPNb047AuL8FL-X9N0Li7eusWfbsX9tgF5rIU47mJKN9nAek3F2CiseGbB4KDaJNlaWjcwDRL71LtpePCx0Qivwg7OXOipVkuQyBwiDKOGOlkwDTslzyWD1Z_M/s1280/image_2023-07-11_14-45-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKeclShcicjSoefp3lK9p9u4yVz-rdKPGkakpf68dC9HsrM2PH-omTseweQwzibf0Qx_Bj0-kr0KJH7x_13-4-U8_RlS4la-Hzn1pbVHwnM2u1VVOWkbz88VDHRALlk5o01JmFWHNFya0l8yU-ZvGQXxVmpkBbm6RTKOpZXGCrScL8-Zwr-7add-tc84Y/s761/Capture%20(38).PNG

អ្នកលេងបណ្តាញសង្គមលើកសរសើរ វណ្ណដា អាចនាំខេមរៈភាសាឮតាមសាធារណៈនៅប្រទេសថៃបាន

0

អ្នកលេងបណ្តាញសង្គមម្នាក់លើកសរសើរតារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ដែលអាចនាំឱ្យភាសាជាតិឮតាមសាធារណៈបាននៅប្រទេសថៃខណៈរូបគេទៅប្រទេសថៃ៨ឆ្នាំហើយមិនដែលឮប្រទេសនេះចាក់បទតារាខ្មែរច្រៀងនោះទេ។May be an image of 1 person and suit

ដូចមហាជនជ្រាបច្បាស់មកហើយថា វណ្ណដា គឺជាតារាចម្រៀងកម្ពុជាម្នាក់ដែលនាំជាតិសាសន៍ដទៃស្គាល់ប្រទេសខ្មែរលើវិស័យតន្រ្តីកាន់តែបានច្រើនហើយតារាចម្រៀងរូបនេះក៏ត្រូវកាសែតបរទេសចុះផ្សាយជាហូរហែផងដែរ។ កេរ្តិ៍ឈ្មោះតារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុ កាន់តែមានភាពល្បីល្បាញនិងសាងកំណត់ត្រាជាច្រើនដែលតារាចម្រៀងកម្ពុជាមិនធ្លាប់ទទួលបាន។May be an image of 1 person, beard and wrist watch

ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមទិកតុកមានបុរសម្នាក់បានបង្ហោះវីដេអូមួយនៅប៉ាតាយ៉ា ប្រទេសថៃបានឮបទដែល វណ្ណដាច្រៀង ដែលប្រទេសនេះកម្រនឹងចាក់បទដែលតារាខ្មែរបកស្រាយណាស់តែ វណ្ណដា អាចឱ្យថៃចាក់បទដែលមានតារាខ្មែរច្រៀងនៅតាមទីសាធារណៈនេះ។May be an image of 3 people

ភ្ជាប់ជាមួយវីដេអូដែល វណ្ណដា ច្រៀងអ្នកលេងបណ្តាញសង្គមរូបនោះបានសរសេរបន្ថែមថា «កុំតែ វណ្ណដា ទេកុំអីគ្មានបានឮសំលេងតារាយើងច្រៀងតាមសាធារណ:ចឹងទេ៨ឆ្នាំហើយទៅថៃមិនដែលឮ បើឮគ្រាន់តែឮអ្នកខ្មែរចាក់ស្តាប់តាមតូប»។May be an image of 3 people and crowd

គួរបញ្ជាក់ថា បទរបស់ វណ្ណដា ដែលឮតាមសាធារណៈនៅប្រទេសថៃខាងលើនេះគឺជាបទមានចំណងជើងថា «Bong» ដែលសហការជាមួយតារាចម្រៀងរ៉េបថៃ OG BOBBY ដែលបានចេញកាលពីខែតុលា ឆ្នាំ២០២២។ ក្រៅពីបទចម្រៀងនេះ វណ្ណដា ក៏បានសហការMay be an image of 1 person and aircraftជាមួយតារាថៃផ្សេងទៀតក្នុងបទចម្រៀង «Run The Town » ខណៈកាលពីខែមិថុនា វណ្ណដា ក៏បានទៅប្រទេសវៀតណាម ថែមទាំង Add Story នៅក្នុងបន្ទប់សំឡេងធ្វើឱ្យហ្វេនសង្ស័យថា តារាចម្រៀងនេះអាចចេញបទចម្រៀងជាមួយតារារ៉េបវៀតណាមមិនខានដូចនេះ វណ្ណដា កាន់តែឡើងកម្រិតមួយទៀតហើយនៅលើវិស័យតន្រ្តីរបស់លោក៕