Home Blog Page 157

វណ្ណដា ថាសាមគ្គីគឺជាកូនសោរដែលគ្មានស.ត្រូវណាអាចបំបែកបាន

0

ស្ថិតក្នុងកាលៈទេសៈនេះមិនថាប្រជាជនខ្មែរក្នុងនិងក្រៅប្រទេសសុទ្ធតែមានការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់ថៃ។ មិនខុសពីមហាជនតារារ៉េប វណ្ណដា ក៏មានក្តីឈឺចាប់មិនចាញ់មហាជននោះទេខណៈតារាចម្រៀងរ៉េបរូបនេះបានលើកទឹកចិត្តឱ្យសាមគ្គីគ្នាព្រោះនេះជាកូនសោរដ៏សំខាន់ដែលគ្មានសត្រូវណាអាចបំបែកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS-yJBvLhqwQmh-D16UeHX1ZMJ0bG0qbPV-rCXxKBnnrLBocdYCRn2KsWtkM8RBfCSyotUIKPsKDu80lbcho2gz6Xs6JjgOPTdc-n7_2rV3iSutQ99jQ2P5Rv99wnipVjKK5SJXAMusGIIBFGDGv-Akk7DrSKz4UGdVvUqeJ9hFw97SmKe6XI001d6Hi03/s1764/image_2025-12-15_16-13-47%20(2).png

អ្នកគាំទ្រជាច្រើនជឿថា វណ្ណដា បានបង្ហាញការខឹងសម្បារនិងភាពឈឺចាប់របស់ខ្លួនតាមរយៈការទម្លាក់បទថ្មីៗនេះជាមួយនឹងពាក្យមួយចំនួនមិនសមរម្យរហូតដល់កំណត់អាយុសម្រាប់អ្នកចូលស្តាប់។ ការឈ្លានពានរបស់ថៃពលរដ្ឋខ្មែរតែងតែមានការសាមគ្គីគ្នាទោះបីជាមានពេលខ្លះអាចនឹងអាក់អន់ចិត្តគ្នាខ្លះមិនថាអ្នករៀបចំស្បៀង ឬសកម្មភាពណាទេប៉ុន្តែការសាមគ្គីជាធ្លុងមួយពិតជាមានសារៈសំខាន់ណាស់នាពេលនេះចាប់តាំងពីថ្នាក់ដឹកនាំរហូតដល់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK3IfFDajO5y8n5NJBjYTSGpbAv9Kqt1RsKomnPXazn6qKeA0wy8V3N8-pXzGRaDUhogX5jExlOd7YvUcTgFWJ4EIMRrcsb8KPTe0ylUzxt5mg5JmagTWWko9FYVhGcn4mUHnhLaiDw1mT6GWR4gCrdDZoFfzEFCNOlTiaPw2XA_Hz8_tLl1tIkvypjWv3/s2048/image_2025-12-15_16-13-47.png

នៅរសៀលថ្ងៃទី១៥ ខែធ្នូ នេះ តារារ៉េប វណ្ណដា ក៏បានប្រើសំឡេងរបស់ខ្លួនឱ្យពលរដ្ឋខ្មែរសាមគ្គីគ្នាទោះបីជាពេលនេះឈឺចាប់ យំ យ៉ាងណាក៏ដោយត្រូវបន្តដំណើរទៅមុខទៀត។ លោកបានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនថា «ខណៈពេលនេះ ខ្ញុំនិងអ្នក ពួកយើងឈឺចាប់ដូចៗគ្នា តែអ្វីដែលដែលត្រូវមាននៅពេលនេះ ហើយគ្មានសត្រូវណាអាចវ៉ៃបែកគឺកំលាំងសាមគ្គី និងកំលាំងចិត្ត។បើយំ ជូតទឹកភ្នែកចេញយើងបន្តទៅមុខទៀត សាមគ្គី is the key remember that »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR4lApoS0Kltf8HFAV9qRRpi86m56dwqODSb5i6JiWXf-WN2XuK2fbyrSa9iNqiaQpQJ0zj7S3KZkR-bcNlXIyCAyd6kX69d253MG3E-a2IHXA5WUqz2TxBKq0UKKyT4f06H9TSUL8JZWsmg2aQ-4QMyz42Q0DrVBmIA-2q7830mCZad9QXaVEmkg94Yqo/s1604/image_2025-12-15_16-13-48%20(2).png

គួរបញ្ជាក់ផងដែរថា ជារឿយៗ វណ្ណដា បានប្រើសំឡេងដ៏មានឥទ្ធិពលរបស់ខ្លួនលើកឡើងពីការឈ្លានពានរបស់ថៃតាមរយៈវីដេអូ សារ ឬតន្រ្តីជាដើម។ ការផ្ញើសារតាមរយៈតន្រី្តរបស់ វណ្ណដា គឺជាផ្នែកមួយដែលជនបរទេសអាចនឹងឃើញពីព្រោះតារារ៉េបរូបនេះមានអ្នកគាំទ្រច្រើនទាំងជាតិនិងអន្តរជាតិ ខណៈរាល់ពេល វណ្ណដា ចេញបទតែងតែមានជនបរទេសធ្វើ Reaction បទរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO3mSngmElo5qJVwLEQd8sN-NvngxxYWQ-Wdh08U6Ck7-mlYuYyxxGevkEJdX0sGynxe_Q-T4SO5Lqrry8sm2_HkQi8OtLm8BkzMZUhknMGc9ralXnyc8BxXWAfS7yQS1Nc9GkCAbwY4Hau0MtPBqKkOu-fo1LYC-KthUt1tmYAZiXGjgilnKmp8pexk-w/s2048/image_2025-12-15_16-13-49%20(2).png

មិនត្រឹមតែប្រើសំឡេងតាមរយៈតន្រ្តី វណ្ណដា ក៏បានចុះជួយនិងជួបជនភៀសសឹកនាពេលកន្លងមកខណៈសង្គ្រាមលើកទី២នេះលោកក៏កំពុងស្វិតស្វាញរកជំនួយពីក្រៅប្រទេសដូចគ្នា៕

វិស័យឯកជនស្នើរដ្ឋាភិបាលថៃបញ្ចប់សង្គ្រា.មព្រោះថៃខាតបង់ចំណូលសេដ្ឋកិច្ចច្រើនជាងកម្ពុជាដោយសារបិទព្រំដែន

0

ប្រទេសថៃ ៖ វិស័យឯកជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា ពីព្រោះថៃខាតបង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង១ពាន់លានដុល្លារក្នុង១ឆ្នាំដោយសារការបិទព្រំដែនជាច្រើនខែ ។ លើសពីនេះ ពលរដ្ឋថៃនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជាបាត់បង់ចំណូលនិងការងារ ហើយការបិទព្រំដែនក៏ប៉ះពាល់វិស័យទេសចរណ៍ និងការវិនិយោគពីក្រៅប្រទេសផងដែរ ប្រសិនបើរដ្ឋាភិបាលថៃនៅតែប្រកាន់ជំហរររឹងរូសបន្តសង្គ្រា.ម នឹងធ្វើឱ្យកម្ពុជាឈប់នាំចូលទំនិញថៃជារៀងរហូត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSPhh2tPcKmmo2e8CGpvY5NviQhIRZ6XymKZJpvdcQFWsaoK2XI4ucK0Qq-6s7YY9BCzw-_dGXyy2haS6hAjA6oXcY9LsdRsSfdVUcSsr7s-Dh75gw16a4rT0E0Jmrrvu0fsxqQ03q40roUltA-dCPvP5RxUaQYivB6c9QFdsMuwwyBKh39O-gSlfkXzh/s1280/photo_2025-12-16_09-43-10.jpg
តាមការលើកឡើងរបស់វិស័យឯកជនថៃកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ការបិទព្រំដែនកម្ពុជា-ថៃរយៈពេល៧ខែ ធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីររាំងស្ទះ និងបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង៥ម៉ឺនលានបាតក្នុង១ឆ្នាំ (ឬជាង១,៥៨០លានដុល្លារ) ។ ការខាតបង់ចំណូលយ៉ាងច្រើននេះធ្វើឱ្យប៉ះពាល់អាជីវកម្ម និងការប្រកបរបររបស់ពលរដ្ឋនៅខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា ខណៈរដ្ឋាភិបាលថៃពិបាកស្វែងរកទីផ្សារថ្មីសម្រាប់នាំចេញទំនិញ និងកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2FGGQtieMdOsuYZ7gvR_uPEG4P9A2XZMS_ifWDgvKjiErTjr5igouGrcQCnI8uXEvaONrULdqCi-YF1yFVrbJHRKAiSrVJAtIHlbsQXa0xjD88KnFR-PtyVv5KfoWqb_htUg1mCkZcEXUythtqCqEFiE-Odo0Sn3q_SjYiISyYOdPVMlZEzZpOhNkgk3U/s1280/photo_2025-12-16_09-43-22.jpg

ការនាំចេញទំនិញពីថៃទៅកម្ពុជា ស្មើទឹកប្រាក់ជាង៧ម៉ឺនលានបាតក្នុង១ឆ្នាំ ខណៈការនាំចូលទំនិញពីកម្ពុជាមកថៃ ស្មើត្រឹមតែ២ម៉ឺនលានបាតក្នុងឆ្នាំ ដែលធ្វើឱ្យថៃបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង៥ម៉ឺនលានបាតក្នុង១ឆ្នាំ (ឬជាង១,៥៨០លានដុល្លារ) ដោយសារការបិទព្រំដែនជាឯកតោភាគីរបស់កងទ័ពថៃ ។ ទោះជាផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (GDP) ស្មើប្រមាណតែ០.២% ក្តី ប៉ុន្តែពាណិជ្ជកម្មព្រំដែនបានប៉ះពាល់ខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwslPjcMvZnVeepG6K1L5ATQ8Q0WTNpQ_8fy5fbPm8tgXYMkBUICFT0ntJ2utzykMV0TbR_tnWGYbsh5mbfq_lh9fwzBREWh-Q1fDDJdyRB9A634ahZ_gOixU7-haSJMQDSrSLbfWNszriSWfZ9jkGgJl3ALbII_p6UAf0g25Htobv_Pj-WKxqicOOAJMJ/s1280/photo_2025-12-16_09-43-23.jpg

វិស័យឯកជនថៃបង្ហាញក្តីបារម្ភពីផលប៉ះពាល់ពាណិជ្ជកម្មព្រំដែនកាន់តែធ្ងន់ធ្ងរ បើស្ថានការណ៍ជម្លោះជាមួយកម្ពុជាអូសបន្លាយជាង៣ខែទៀត នឹងធ្វើឱ្យថៃបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់៨ម៉ឺនលានបាតក្នុង១ឆ្នាំ (ឬជាង២,៥៣៧លានដុល្លារ) ហើយកម្ពុជាអាចនឹងបញ្ឈប់ការនាំចូលទំនិញថៃ និងនាំចូលទំនិញវៀតណាមជំនួសវិញ ។ ទន្ទឹមនឹងនេះ វិស័យការងារ វិនិយោគ និងទេសចរណ៍ ក៏ប៉ះពាល់ដោយសារការបិទព្រំដែនដែរ និងត្រូវរង់ចាំតាមដានស្ថានការណ៍មិនប្រាកដប្រជាយូរទៀត ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVzTwAHCHeQBUelEEn-rRm7IGA5RRNpDIGzWl6ibCmCkQZo-stoyeqdD-jq4nfs-kVH0i0CGrWDTQhox3crncb0Lm7WFkAVZNVoPv9h-6pZ1wgx6DUcSdjY9LsSIiHqTiejgWag97t2EYMhsXXuZ75hBSEWJC0uQTAaOJBGyiGeV5DIjB001BLLcBC99EU/s1280/photo_2025-12-16_09-43-24%20(2).jpg

    ពលរដ្ឋថៃនៅខេត្តចំនួន៦ជាប់ព្រំដែនកម្ពុជា បាត់បង់ចំណូលដោយសារជម្លៀសចេញពីលំនៅឋានម្តងហើយម្តងទៀត ពុំអាចប្រកបមុខរបរចិញ្ចឹមជីវិត រីឯវិស័យទេសចរណ៍បាត់បង់ចំណូលដោយសារការបិទព្រំដែនផង និងទឹកជំនន់នៅភាគខាងត្បូងផង ។ ហេតុនេះ វិស័យឯកជនស្នើឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រាមឈ្លានពានដើម្បីឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃឡើងវិញ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចយូរអង្វែង ដោយសារប្រទេសនានាហាមពលរដ្ឋខ្លួនកុំធ្វើដំណើរមកក្បែរតំបន់គ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_QfNMIrkNVgmDW2e-dwvZGy-vo-NoFUu38j1Ke2SKHALvnzOOxdZaErLDVy4rvDVVB4u0jJn3XO7IO7FOjdMqSUKxBph6_enNqpr8vNIcMSKBnmUNf0F1jFaQBq2w50TPFD0SSM4BLBoS3V-NzDhEo3B76snHsOBYv9b0IfE7ASri2Zzlika2_WTPcOix/s1280/photo_2025-12-16_09-43-24.jpg

    លោក សរ៉ាថេត រ៉ូតផូចនារ៉ាត់ ទីប្រឹក្សាសមាគមសណ្ឋាគារ និងជាម្ចាស់ភោជនីយដ្ឋានថា ការបិទព្រំដែន៧ខែធ្វើឱ្យប៉ះពាល់ការនាំចេញទំនិញថៃទៅកម្ពុជា ដែលស្មើទឹកប្រាក់រាប់ម៉ឺនលានបាតក្នុង១ឆ្នាំ ខណៈថៃនាំចូលពីកម្ពុជាតិចតួច បញ្ហាសំខាន់ ការខ្វះខាតកម្លាំងពលកម្មដោយសារក្រសួងការពារថៃមិនបន្តសុពលភាពប័ណ្ណធ្វើការឱ្យពលករកម្ពុជា ។ រដ្ឋាភិបាលថៃគួរស្វែងរកពលករបរទេសមកធ្វើការដើម្បីកុំឱ្យប៉ះពាល់អាជីវកម្ម និងឧស្សាហកម្ម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdvBss4zZvw_YMoTqmJV6ojXlLOdOw3EYv1JZ1bjIFmuEszZw-p8HgFYQCxaxOkwsRwk5243M-GGRuIB9apwGXHM3HdH_o3XC4USsFwfhMs2kyNRDYzGOGr1DUKcs3nDvfKCgzwimVHd8Xb9aBsebkohfTRt8R_OPBQidUX3nyPqnGhDhAZowvlfeQHKk/s1280/photo_2025-12-16_09-43-25.jpg

    ទោះជាវិស័យឯកជនទទូចឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាតាមរយៈការចរចាសន្តិវិធី ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ប្រកាន់នៅតែជំហររឹងរូសបន្តសង្គ្រាម បន្ទាប់ពីទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ ប្រទេសនានា រួមទាំងមហាអំណាចអាមេរិក មហាអំណាចចិន អំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រាមជាបន្ទាន់ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ កងទ័ពថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារ និងបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioqzZlPmjBZiK2pB70BMPoSlVbIJbhwF2lpln76qUBs6_pcsY7wB1bH-u02LlWm6yI4wXSXGL8yoXAfQkCbvBuKqEcnb4poG1Ei_YFbLyhNq81ASJpvptAIAYotdckAp4TVb-kgxIlYt4kTskMCt4rda4-YMa4CVz6wUFLmbY2TFfpSnWWlI_-C9KvLZiI/s1280/photo_2025-12-16_09-43-26.jpg

មហាអំណាចចិន ចេញមុខជំរុញបទឈប់បា.ញ់ ខណៈថៃនៅតែបន្តឈ្លានពានលើកម្ពុជា

0

តើថៃសំអាងអ្វីបានជាហ៊ានផ្គើននឹងការអំពាវនាវឲ្យឈប់បា.ញ់ពីសំណាក់ប្រទេសធំៗបែបនេះ? បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសឲ្យប្រទេសថៃនិងកម្ពុជាបញ្ចប់សង្គ្រាមហើយត្រឡប់មកគោរពកិច្ចព្រមព្រៀងសន្តិភាព ឥឡូវនេះប្រទេសចិនក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរ ដើម្បីជំរុញឲ្យភាគីទាំងពីររក្សាសន្តិភាពជាទិភាពខ្ពស់បំផុត។ តែទោះជាយ៉ាងណា គិតមកត្រឹមព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ ភាគីថៃនៅតែបន្តផ្លោ.ងគ្រាប់ និងវាយប្រហារចូលទឹកដីកម្ពុជាដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Ho9-S5Ue7QDj4L3aVmgTOICQKMfoSmcSRsbCMO-bxUieYIyjprrsO_vzVjmVC2UYEOxBEglOxF0BfaH4cWz1I_b4XmbGGFlOaUKykrNSUZRXc4_RdLs3D_Z27gUyVeO8tkoc-LRzBMd1SUkm5lUyKEalq6nbLPgxYGfBJaO0ve2sFX7uGVKXyK7uD8k3/s1280/photo_2025-12-16_09-04-01%20(2).jpg

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបទេសចិន នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសថា មហាអំណាចចិន ប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព ហើយសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7my6MhoVyH3AWfUg20QEbJIh0WELOOBHPMAdLdNRCS6s8R4uaSZZ8W8ge8mBYD8o_W1SkyNH7OPl6cC7AzuigYE1-3B8AFI3kEPpQCrh0QD5z4EvXeqf62tNsniPII-wwLWNrY7nuXWbpoUHYx-x4WWP93lZVESQcFsUSJVbTkQYlv67zv3heCs1Nxi6/s1000/photo_2025-12-16_09-04-01%20(3).jpg

លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKGwyKJPgBzZ48w8LSWTHIe5zgkq0eJ3VIaKd5kJmUIVfznTGZHYWOk6vVyR1QTebs_0c4GEp9L1sdEgmL6zx9_4XhrchgsdQbjyn7tuuIp1ReC5gaKWDx8TfSxGymO3ArurozMKGh02z5I5_8oUUeB0yrlPfn_CZiEwhlvBjEtWSTbAynnG3gtYfMz0Ss/s1280/photo_2025-12-16_09-04-01.jpg

ជាមួយគ្នានេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានបង្ហាញឲ្យឃើញដែរថា អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល។ លោកបានលើកឡើងពីគោលជំហប្រទេសចិន គឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការសន្ទនារ ឈានទៅកសាងសន្តិភាព ហើយចិន នឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួន ក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីកសាងសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjVvBQNPbQjqMUnnFCuMORZHOgRnX2-npgzQzZGW6oGF8b-eemIR6GMADjCRzHX6ghqGEqiSmFNW8ln9Nu-g093ouUGwh979XIOE_q8KXd8nv6i-dIYlOwerb37YGa7HvpVMFmmyoUPOgtMr3jyZ9oXt1hPGixYQU85Z8cSQ3PCuYjGTVSh0xudOSqH0lZ/s1280/photo_2025-12-16_09-04-01%20(4).jpg

គួរជម្រាបថា ទាំងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបទេសចិន និងឯកអគ្គរដ្ឋទូតចិន ដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និង លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេសុី ជំរុញឲ្យកម្ពុជានិងថៃវិលត្រឡប់ទៅអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដើម្បីបញ្ឈប់ការបង្ហូរឈា.មរបស់ទាហាន និងជនសុីវិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6jvy5KXkto01xDZMQXtQFB07t40pjijAT6VWsOy6eJ8h-dq_KaHc36iSvU0cfkg-JVQmdW6UVYyWelfaOg50tnEmJ3qCczCxVjxpSyGZ3H09W_sp8lJ2ivXGztiE28CUSte4TAEMJTb-R1S0TxOqKiuyTuEVTZLR0bIjoA4N4n4QbCJYaoioZeHcWbyf/s862/photo_2025-12-16_09-04-02%20(2).jpg

តែទោះជាមានការជំរុញ និងអំពាវនាវយ៉ាងនេះក្ដី ប្រទេសថៃដែលជាអ្នកហែកចោ.លសន្តិភាពមុន មិនបានយល់ព្រមក្នុងការបញ្ចប់ជម្លោះជាមួយកម្ពុជាឡើយ។ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ វេលាម៉ោង៨៖៣០នាទី ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បា.ញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU8MRDFnCeLK3_IPZ45mI7ilW-0yfTMVDm1RQLl7kDi-MSyqWKExzBpOs92EsOoNv7rfWsDrU6LdWy9VGZst99EgDi4-LsHy-JNmuqHo6sY8bQlLSfPGU7arx5RhafOYBgsvsKCtS6wZ-j9xlXpEFj7HTCp0_0gnPcyYTjWTCtB6kQYa65hlNBVDWL6rIP/s770/photo_2025-12-16_09-04-02.jpg

ជាការឆ្លើយតប កម្លាំងកម្ពុជាបានបា.ញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យពួកគេចូលមកឈរជើង និងកាន់កាប់ទីតាំងរបស់យើងបាននោះទេ។ ក្នុងន័យនេះគួរបញ្ជាក់ថា កម្ពុជាតែងចាត់ទុកសន្តិភាពជាទិភាពចម្បង ប៉ុន្តែការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ចំពេលមានការឈ្លានពានពីប្រទេសជិតខាង ក៏ជារឿងសំខាន់ដែលកម្ពុជាត្រូវតែអនុវត្តក្រោមច្បាប់ការពារខ្លួនផងដែរ៕

តារាសម្តែងថៃស្តីបន្ទោសពលរដ្ឋខេត្តឈៀងម៉ៃដែលទាមទារឱ្យកងទ័ពឈប់បង្កសង្គ្រា.មឈ្លានពា.នកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខេត្តឈៀងម៉ៃជាច្រើនបានចេញមកតវ៉ាប្រឆាំងនឹងកងទ័ពធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា ដោយពួកគេចាត់ទុកសង្គ្រា.មនេះរៀបចំឡើងដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ដើម្បីរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមេដឹកនំាំថៃមានរឿងអាស្រូវជាច្រើន ដូចជា ៖ គ្មានសមត្ថភាពដោះស្រាយទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគខាងត្បូង ជាពិសេស នៅស្រុកហាតយៃ ខេត្តសុងក្លា ស្លា.ប់រហូតដល់ជាង១,០០០នាក់ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋ.កម្មឆបោ.កអនឡាញបរទេស ។

ប៉ុន្តែតារាសម្តែងប្រុសម្នាក់នៅប្រទេសថៃបែរជាបង្ហោះសារស្តីបន្ទោសពលរដ្ឋខេត្តឈៀងម៉ៃ ថា នាំគ្នាកាន់ស្លាកប្រឆាំងសង្គ្រាមឈ្លានពានកម្ពុជា តើពលរដ្ឋខេត្តឈៀងម៉ៃធ្លាប់ទៅប្រយុទ្ធនៅសមរភូមិជាមួយកងទ័ពដែរឬទេ? តារាសម្តែងរូបនេះបានណែនាំឱ្យពលរដ្ឋខេត្តឈៀងម៉ៃឈប់តវ៉ាបញ្ចប់សង្គ្រាម និងនាំគ្នាបញ្ជូនស្បៀងអាហារឱ្យកងទ័ពថៃនៅសមរភូមិវិញដើម្បីមានកម្លាំងប្រយុទ្ធដណ្តើមទឹកដីកម្ពុជា ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក Pharunyoo Rojanawuttitham តារាសម្តែងថៃបានបង្ហោះសារក្នុងបណ្តាញសង្គមស្តីបន្ទោសពលរដ្ឋខេត្តឈៀងម៉ៃ ដែលប្រមូលគ្នាកាន់ស្លាកទាមទារឱ្យរដ្ឋាភិបាល និងកងទ័ពបញ្ឈប់សង្គ្រាមឈ្លានពានកម្ពុជា ដោយតារាសម្តែងនេះថា តើពលរដ្ឋខេត្តឈៀងម៉ៃធ្លាប់ទៅសមរភូមិប្រយុទ្ធឬអត់ ទើបនាំគ្នាមកតវ៉ាឱ្យបញ្ឈប់សង្គ្រាមបែបនេះ ។ សូមពួកអ្នកយកពេលវេលាតវ៉ាទៅរៀបចំស្បៀងអាហារបញ្ជូនឱ្យកងទ័ពនៅសមរភូមិវិញ ។

ពលរដ្ឋថៃបានគាំទ្រការបញ្ចេញមតិរបស់តារាសម្តែងរូបនេះ ជាពិសេស សៀមសុរិន្ទនិយាយថា ពលរដ្ឋខេត្តឈៀងម៉ៃពិតជាឆោតល្ងង់ដែលទាមទារឱ្យបញ្ឈប់សង្គ្រាម ពួកអ្នកមិនដឹងរឿងច្បាស់ទេ ដោយសារមិននៅព្រំដែនជាប់កម្ពុជា ។ ពលរដ្ឋខ្លះទៀតបានអរគុណដល់តារាសម្តែងនេះដែលជួយឧបត្ថម្ភកងទ័ពគ្រប់យ៉ាងសម្រាប់ការវាយប្រហារកម្ពុជាជាថ្មី ដោយពួកគេសំណូមពរឱ្យកងទ័ពវាយកម្ពុជាឱ្យធ្ងន់ធ្ងរកុំបន្ធូរដៃ ខណៈខ្លះទៀតថា ថៃមិនត្រូវការសង្គ្រាមទេ និងចោទប្រកាន់កម្ពុជាជាន់ឈ្លីកិត្តិយសកងទ័ពថៃ និងលាបពណ៌កម្ពុជាបង្កប់មីនថ្មីបណ្តាលឱ្យកងទ័ពថៃរងរបួសដាច់ជើង ហើយជំរុញឱ្យកងទ័ពវាយប្រហារកម្ពុជាបន្តទៀតដើម្បីការពារអធិបតេយ្យ ។

គួរបញ្ជាក់ថា កន្លងមក លោក Pharunyoo Rojanawuttitham ដែលមានស្នាមសាក់ពេញខ្លួននេះបានបង្ហោះសារសើចឡកឡើយឱ្យកម្ពុជាថា ៖ «ខ្ញុំក៏ចង់ពហិការដាក់ប្រទេសអ្នកឯងដែរ ប៉ុន្តែប្រទេសអ្នកគ្មានអ្វីឱ្យពហិការទេ ក្រៅពីការឆបោកអនឡាញ ។ ខ្ញុំគិតមិនចេញថា តើមានអ្វីអាចពិការបាន» ។

ពាក្យសម្តីរបស់តារាសម្តែងថៃនេះពិតជាបញ្ជាក់ពីសន្តាន គ្មានចំណេះវិជ្ជាក្នុងខ្លួន និងញុះញង់ឱ្យកងទ័ពថៃបន្តធ្វើសង្គ្រាមដណ្តើមទឹកដីកម្ពុជា ។ លើសពីនេះ ថែមទាំងចោទប្រកាន់កម្ពុជាជាប្រទេសឆបោកអនឡាញ ទាំងដែលប្រទេសថៃខ្លួនឯងជាសំបុករបស់ឧក្រិដ្ឋកម្មអនឡាញដ៏ធំបំផុតនៅលើពិភពលោក ដែលភ្ញៀវទេសចរបរទេសខ្លាចមិនហ៊ានមកកម្សាន្ត ជាពិសេស ភ្ញៀវទេសចរចិន ខណៈមេដឹកនាំថៃបច្ចុប្បន្ន លោក Anutin ពាក់ព័ន្ធនឹងមេឧក្រិដ្ឋកម្មអនឡាញដ៏ធំលើពិភពលោក ទើបបង្កសង្គ្រាមជាមួយកម្ពុជាដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ៕

សាន្ត កុសុមៈ ថាទង្វើរបស់ថៃគឺចង់ឱ្យខ្មែរបាក់ស្បាតគ្មានអារម្មណ៍ធ្វើអ្វីកំឡុងពេលមានសង្គ្រា.ម

0

កញ្ញា សាន្ត កុសុមៈ ដែលជាតារាសម្តែងនិងគ្រូបង្រៀនមួយរូបបាននិយាយថាសកម្មភាពរបស់ថៃគឺចង់ឱ្យខ្មែរមានអារម្មណ៍បាក់ស្បាតជាមួយនឹងសង្គ្រាមគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។ កុសុមៈ ថាកំឡុងពេលនេះប្រសិនជាចង់ធ្វើអ្វីឱ្យបន្តសកម្មភាពនោះចុះដូចជាការរៀបការ ការរកស៊ី ជាដើមខណៈនាងដាស់ស្មារតីឱ្យកូនខ្មែរខិតខំសិក្សារៀនសូត្រចូលបណ្ណាល័យឱ្យច្រើនជាងចូលក្លិប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJW696czyOCn2JZgJviUweFyn6VYZ7loqPKstUMU5shrp9QRpQ4SN4LVikmxeOwQxep2vg7S2C0CS6CwtZ6nzxaa3he9gF9sUcxpuIgFzQT89dZ4tSZMWUDO8MgN0TM57Jn8ozTdarXMlRYcPL5HquU-TjGwB_7Bn8cRMLJPxKwd1Qd2_RFyoFGS7jDFFZ/s2048/image_2025-12-15_15-17-33%20(2).png
ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាបានបំពានកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងនៅម៉ាឡេស៊ីឈានដល់៩ថ្ងៃហើយគិតត្រឹមថ្ងៃទី១៥ ខែធ្នូ នេះ។ មិនត្រឹមតែប៉ុណ្ណោះ ថៃបន្តឈ្លានពានទាំងកំរោលមិនរើសទីតាំងខណៈពេលនេះមានជនស៊ីវិលបានស្លាប់កើនដល់ ១២នាក់ក្នុងនោះមានទារកម្នាក់ , រងរបួស ៧៤ នាក់ ជនភៀសសឹកកើនដល់ជាង ៤០ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg46lat6av-7y1bizpPKcMPiUDGZBGnbza2-nYu4ymYMfVWrJQAdE2KR3_SY3h7swmdkbx1vFh1qPpD5q3Gz-6llgSXos5Ery7pSp6pMqVGoauUe8MpdU1JptoW8jgkztZafNpMq3yHf0D1gMy9qi-BDZxduu2rovwWuJwJpE-C9BJ6Md6JDmRzuGIQ5K3I/s2048/image_2025-12-15_15-17-33.png

ស្របពេលសង្គ្រាមកលើកនេះអូសបន្លាយជាច្រើនថ្ងៃពុំទាន់មានសញ្ញាថមថយ កញ្ញា សាន្ត កុសមៈ បានចេញវីដេអូកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ដោយនិយាយថាអ្វីដែលថៃកំពុងតែធ្វើគឺចង់ឱ្យប្រជាជនខ្មែរមានអារម្មណ៍បាក់ស្បាតលែងចង់ទៅមុខ លែងចង់រកស៊ី អង្គុយសេដកើតស្រ្តេស បាក់ទឹកចិត្ត។ តារាសម្តែងនិងជាគ្រូបង្រៀនរូបនេះបាននិយាយមិនចំឈ្មោះប៉ុន្តែមហាជនដឹងថាជាថៃ ជាប្រទេសដែលមានគំនិតអាក្រក់ពេលឃើញប្រទេសខ្មែរងើបទាញទម្លាក់។ ស្ថានភាពនេះ សាន្ត កុសុមៈ លើកទឹកចិត្តឱ្យអ្នកដែលគ្រោងរៀបការ គ្រោងយកកូនឱ្យបន្តដូចដើមមិនមែនត្រូវមកបញ្ឈប់ពេលមានបញ្ហានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfi79xe2m5PAMNl2cUurKmqiqKV2MNiEpF46TndKeoe6NVIbiNvrpM7TXjH7WX7pp1w-owSV_wv499kqFBRso45VnM3Ss_0u33l2QS8sa-YKFTzWiOkuIiNkT4M8pR9ajPPE9gAc23Y0esiT3AAVkDsfeRDcq3HkX_UDDMzywDgh2t9hJKENiqJ8mDY8WJ/s2048/image_2025-12-15_15-17-38.png

ការលើកឡើងខាងនេះ កុសុមៈ បានបន្តពន្យល់ថាជីវិតមិនចាំបាច់ទាល់តែសប្បាយបានបន្តទៅមុខនោះទេពីព្រោះជារៀងរាល់ឆ្នាំតែងតែមានរឿងផ្សេងៗ បញ្ហាតែងតែមាន ហើយការធ្វើនេះមិនមែនតែដើម្បីខ្លួនឯងតែក៏ធ្វើដើម្បីជាតិ។ តារាសម្តែងរូបនេះថា ថៃចង់បានប្រាសាទអង្គរវត្តជាយូរមកហើយ ហើយការដែលឈ្លានពានរករឿងកម្ពុជាពេលនេះដោយសារតែសម្លឹងឃើញថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្មែរលូតលាស់លឿនមានថ្នាក់ដឹកនាំពូកែៗ។ អ្នកគ្រូ កុសុម៉ា បានបង្ហាញពីសមិទ្ធផលធំៗដូចជាព្រលានថ្មី ដែលទេសចរមកលេងកម្ពុជាហើយមិនសូវមានអារម្មណ៍ថាអន់ជាងប្រទេសដទៃក្នុងអាស៊ាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9mQxnGoieVP2rv7HR1geSF3eVihXOvCvJj8SewiZR2VYfKN5tG-q5edA_tf7n844F8mhzrKGtfwqInZOcxmp_aSur6JNf8hIpfEqKJd58PGgOrsqR1oE9cVV0r2DqYT4sWzmeoJIMBqqehQw3g5fKl1dDIDGg1Kmbq6vesu4lkUNUCpOC_aB1BaelwnGG/s2048/image_2025-12-15_15-17-39.png

កញ្ញា សាន្ត កុសុម៉ា ថាប្រសិនជាយើងភ័យ យំ បាក់ស្បាត លែងចង់បន្តទៅមុខមានន័យថាយើងចាញ់ថៃពិតប្រាកដដូច្នេះអ្នកពូកែរកស៊ីត្រូវរកស៊ីឱ្យខ្លាំងជាងមុន ហើយអ្វីដែលយើងបាត់បង់គឺវាឈឺចាប់ហើយបណ្ណាល័យមួយៗគួរតែមានមនុស្សទៅច្រើនជាងក្លិប។ ត្រង់ចំណុចនេះ កុសុម៉ា បានលើកពាក្យមួយថា «សត្រូវយើងមើលដឹងពីសមត្ថភាពយើងមុនពេលយើងមើលដឹងខ្លួនឯង» ដូច្នេះក្នុងការជួយអភិវឌ្ឍជាតិគឺចេញពីប្រជាជនគ្រប់រូប ឱ្យតែមានការសាមគ្គីប្រឹងស្មើដៃគ្នានាងជឿថានឹងអាចធ្វើបានទោះបីជាអ្នកផ្សេងមករង្គើយ៉ាងណាក៏ដោយព្រោះយើងមានឈាមជ័រជាខ្មែរ៕

សេង មង្គល ចេញមុខសំណូមពរ៣ចំណុចដើម្បីសុវត្ថិភាពជនភៀសសឹក

0

ស្របពេលជនភៀសសឹកបន្តរត់គេចជាបន្តទៀតក្រោយយោធាថៃវាយប្រហារមិនរើសទីតាំងក្បែរកន្លែងភៀសសឹកតារាសម្តែង សេង មង្គល បានចេញមកសំណូម៣ចំណុចដើម្បីសុវត្ថិភាព។ ក្នុងនាមជាអ្នកជួយជនភៀសសឹកដូចគ្នាលោកចង់ឱ្យអ្នកចែកអំណោយដទៃទៀតបានដឹងព្រោះគ្រប់រូបភាព និង វីដេអូដែលបែកធ្លាយគឺ កើតចេញពីអ្នកបានឃើញនិងជួបផ្ទាល់នេះឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8I7XQwJPlT3-ccDvS_K6tH9eY825DMRPctcoAV9IETdaiVac41ouMveeWbmhW6NHmuvT1mDbwBXFV8YKVyPvwWpJDFvbQgC9DThQclG-sgCtq9QhBJr22NgTYW19IlXE7DvzyoRYNOWzMiys4jSRoxn01r_fIfPWSmLPjySV4C73LWoFTt-c6AZGO67Re/s2048/image_2025-12-15_13-37-17.png
នៅរសៀលថ្ងៃទី១៥ ខែធ្នូ តារាសម្តែង សេង មង្គល បានបង្ហោះនៅលើបណ្តាញសង្គមថា «ក្នុងនាមជាអ្នកជួយដូចគ្នា ខ្ញុំសូមសំណូមពររឿងបីយ៉ាង:ទី១ សូមម្ចាស់ជំនួយកុំទាមទារឱ្យជំនួយរបស់អ្នកត្រូវតែទៅដល់គោលដៅផ្ទាល់ដោយការបង្ហាញតាមរយៈនៃផុសគ្រប់ទម្រង់(រូបថត ឬ វីដេអូ) កុំខ្លាចគេមិនថាដឹងថាជំនួយនោះជារបស់អ្នក សំខាន់ចិត្តអ្នកជ្រះថ្លានឹងការជួយ ឬ គ្រាន់តែឆ្លៀតចង់បានប្រយោជន៍ផ្ទាល់ខ្លួន.?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioCNgycOoDf8gpaRiHI2HJNX7WHe5ktxHjuhdiLOqHbrHGLvOPw4honhAYezow62IjPvkhhDM8ACyg5qDVewrqViH3mJVX3yRhHZF-VJiVBMNuMlGZJKY7s6JzwIKiQ5Y6oVXlImQfizexcAgkrc5yR-YQw06rKWmpFhcelegPI5ZtTMQParbJfFkOwFE5/s2048/image_2025-12-15_13-37-22.png
ចំណុចទី២ សេង មង្គល លើកឡើងថា «សូមអ្នកដែលទទួលជំនួយក្នុងការយកទៅចែកតាមគោលដៅនីមួយៗ ប្រសិនបើម្ចាស់ជំនួយទាមទារឱ្យថតជូន ឬ ផុសឱ្យ សូមបដិសេធជំនួយនោះទៅ ព្រោះនេះមិនមែនជាការជួយដោយចេញពីចិត្តទេក្នុងកាលៈទេសៈនេះ ផ្ទុយទៅវិញវាជាការនាំគ្រោះថ្នាក់បន្ថែមទៅដល់បងប្អូនភៀសសឹក…! »។ ចំណែកឯចំណុចទី៣វិញ លោកលើកឡើងថាអ្នកដែលមានជំនួយផ្ទាល់ខ្លួន ហើយបានទៅដល់ទីតាំងផ្ទាល់ សូមកុំទាន់ថតបង្ហាញពេលនេះអី អ្នកដែលទៅដល់ផ្ទាល់ច្បាស់ជាឃើញពីភាពលំបាករបស់ពួកគាត់ហើយ បើមិនចង់ឃើញការលំបាកនេះបន្ថែមទេ សូមជួយលាក់ការ។
តារាសម្តែងរូបនេះ សង្កត់ធ្ងន់ថា «គ្រប់រូបភាព និង វីដេអូដែលបែកធ្លាយគឺ កើតចេញពីអ្នកបានឃើញនិងជួបផ្ទាល់នេះឯង…! យើងរួបរួមរស់ យើងបែកបាក់ស្លាប់ យើងត្រូវជឿលើថ្នាក់ដឹកនាំ និង បងៗវីរកងទ័ពជួរមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2rsoRYaEdf0UXnYQOuiXG7H7mcvruXAkgXZncG5VkVzvjzIGg63cloPRkCvy4wQHgar4Y2df8OF9obTneYhXuuXDq2NqU2Y-jI95v4npL2SnclZEX549-4wJ0kAlPvLmaJD8BNYSpHj6Jz54S5-X2Ad8wMfD7yzATG3P5vXEgKUwgava7-SrzFjB-dI57/s2048/image_2025-12-15_13-37-24.png

គួរឱ្យដឹងថា សេង មង្គល គឺមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ដែលជាខេត្តមួយនៅតាមព្រំដែនត្រូវយោធាវាយប្រហារ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ សេង មង្គល គឺដុតដៃដុតជើងយ៉ាងខ្លាំងជួយរៀបចំស្បៀងសម្រាប់កងទ័ពជួរមុខនិងជនភៀសសឹក៕

ខ្មែរចារកម្មថៃម្នាក់សារភាពថា ខ្លួនទទួលបានលុយជាង២ពាន់ដុល្លារជាថ្នូរនឹងការក្ប.ត់ជាតិ

0

ក្រោយហេតុការណ៍យោធាថៃទម្លាក់គ្រាប់បែ.កផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ ព្រំប្រទល់ឧត្តរមានជ័យ និងខេត្តសៀមរាប កម្លាំងសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ជាថ្នូរនឹងលុយដែលទទួលបានចំនួន ២,៥០០ដុល្លារ។

បើតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចព្រំដែន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា ចាប់បានខ្មែរម្នាក់ធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ទម្លាក់គ្រាប់បែកផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនក្ប.ត់ជាតិខាងលើនេះបានឲ្យដឹងថា គេត្រូវបានបញ្ជូនឲ្យមកធ្វើជាអ្នកស៊ើបការណ៍សម្ងាត់របស់យោធាថៃ ដោយសន្យាថានឹងផ្ដល់ប្រាក់ឲ្យចំនួន ២មុឺន ដុល្លារ ប៉ុន្តែគេបានឲ្យត្រឹមតែ ២,៥០០ ដុល្លារចាយសិនប៉ុណ្ណោះ។ លើសពីនេះ ប្រសិនបើគេរាយការណ៍ឲ្យត្រូវចំណុច BM-21 ក្នុង១គ្រឿងថៃនឹងឲ្យ៥០០០ដុល្លារបន្ថែម។

ពាក្យសម្ដីរបស់ជនថោ.កទា.ប ដែលសុខចិត្តលក់ឧត្តមគតិទៅបម្រើផលប្រយោជន៍ឲ្យសត្រូវមកសម្លា.ប់ជាតិសាសន៍ឯង ដើម្បីតែលុយដូចខាងលើនេះ ត្រូវបានប្រជាជនកម្ពុជាគ្រប់រូបមានការខឹ.ងសម្បារ និងឈឺចា.ប់ជាខ្លាំង មិនគួរណាប្រទេសដ៏កំសត់មួយនេះត្រូវជួបប្រទះនឹងការជិះជាន់មិនចប់មិនហើយ ដោយសារបញ្ហាដង្កូវកើតចេញពីសាច់ឯងបែបនេះសោះ។

គួរជម្រាបផងដែរថា បើតាមសេចក្ដីរាយការណ៍ពីក្រសួងការពារជាតិកម្ពុជា គិតមកត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបន្តធ្វើការវា.យប្រហារចូលក្នុងទឹកដីកម្ពុជាកាន់ជ្រៅ រហូតដល់ជាង ៧០គីឡូម៉ែត្រពីព្រំដែន។

ជាក់ស្ដែង កាលពីវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល វាយប្រហារមកលើកម្ពុជាចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។

ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យសិស្សសាលាដែលជាកុមារតូចៗដែលកំពុងសិក្សានៅសាលាក្នុងស្រុកស្រីស្នំ នាំគ្នារត់ស្លន់ស្លោដោយភាពភ័យតក់ស្លុត និងប្រជាជនសុីវិលច្រើនគ្រួសារបានរៀបចំសម្ភារៈភៀសសឹកជាបន្តបន្ទាប់ ទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ៕

នាយកប្រតិបត្តិ Miss Universe លាលែងពីមុខតំណែងបន្ទាប់ពីធ្វើបានមួយខែ

0

នៅថ្ងៃទី១២ ខែធ្នូ គេហទំព័រ Miss Universe (MU) បានប្រកាសថាអ្នកជំនួញជនជាតិហ្គាតេម៉ាឡា លោក Mario Búcaro អាយុ ៤៨ឆ្នាំ បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិនៃអង្គការ Miss Universe (MUO) ដោយមិនបានបង្ហាញមូលហេតុ។ ពីមុនលោកធ្លាប់ជាប្រធានសកលនៃ MUO ដែលទទួលខុសត្រូវលើយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងប្រតិបត្តិការរបស់អង្គការនេះនៅទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ehk47a5XGQyhSrHF08K6eLXTtwXFuKDpABeEuy6LmuhBYc7t-zZW4G0AEaFxfkOhOEuzgFF_c49Ij7M3Hhz8D-50yy4khl6oQxbiVGRTWBQRULE4v2pUQks89lh8DFZg55WtX2Dba4juxRfsA8RAQu9RHG_TOqNYBDG2fmTojHcKYoZHkjkDuSv0RXeQ/s2048/image_2025-12-15_11-38-08.png
លោក Mario បានចូលកាន់តំណែងនៅក្នុងខែវិច្ឆិកា ដោយជំនួស Anne Jakapong បន្ទាប់ពីនាងបានលាលែងពីតំណែងជានាយកប្រតិបត្តិនៅក្នុងខែមិថុនា។ យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយបំផុត លោក Mario បាននិយាយថា អ្នកដែលស្គាល់ និងធ្លាប់ធ្វើការជាមួយគាត់ សុទ្ធតែដឹងថាគាត់តែងតែប្រកាន់ខ្ជាប់នូវស្តង់ដារសីលធម៌ខ្ពស់បំផុត។ នៅក្នុងការទទួលខុសត្រូវទាំងអស់របស់ខ្លួនលោក Mario បាននិយាយថា គាត់តែងតែខិតខំបន្សល់ទុកនូវមរតកវិជ្ជមានសម្រាប់សហការីរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Mvi4hYoHqRk6XYLiGjrzNiNrDOARSUW0E1wWnKZGLZAodONQ6nEiBPJ6WkNdcGufoAL20EJnZ5IkPs2cmX04lyI9L3Zd-ZAZQ_Nz0VMzkqDPaVLDPTMCT3fWO9EIeluny7JsNROVus0P_5vu38uVyLFdJ9PnykSQwbyoP6CHRWQ-uXy1iF66IA6OtJ7J/s2048/image_2025-12-15_11-38-09.png

អតីតនាយកប្រតិបត្តិរូបនេះបានពិពណ៌នាអំពីពេលវេលារបស់គាត់ជាមួយ MUO ថាជា «រយៈពេលសិក្សាដ៏មានតម្លៃ» ដែលមានកិត្តិយសក្នុងការធ្វើការជាមួយស្ត្រីដ៏អស្ចារ្យ អ្នកជំនាញឆ្នើម និងសហគមន៍អន្តរជាតិដែលជឿជាក់លើការផ្តល់អំណាចដល់ស្ត្រី។ MUO មិនទាន់បានឆ្លើយតបទៅនឹងសារព័ត៌មានអន្តរជាតិទាក់ទងនឹងបញ្ហានេះនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjalwMGMAIQ-CkcE2XmPjop78PBi7rKbijVpKArz09FNS8pouFxVUNFq3RJ0WZPMMhd0fhjXacn9DPgmo7lHSYVyy2o5S9phiuc34XVtMEvGTEwCruBCBzmvkM1vVxGt7QCvRq_WoN9gpTxj0fSZmWk6yVpEcPfULqC2uoiSRRaJYOnFlu9yW_qCy-IARl-/s2048/image_2025-12-15_11-38-10.png

ការលាលែងពីតំណែងរបស់លោក Mario Búcaro បានកើតឡើងបន្ទាប់ពីមាន ភាពចម្រូងចម្រាស ជាបន្តបន្ទាប់ ជុំវិញការប្រកួតបវរកញ្ញាចក្រវាលនៅថៃឆ្នាំនេះ ជារដូវកាល ដែលលោកបានបម្រើការជាអ្នកផលិត។ សូម្បីតែមុនវគ្គផ្តាច់ព្រ័ត្រ បវរកញ្ញាចក្រវាលក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផងដែរ រួមទាំងការចោទប្រកាន់ពីអតីតចៅក្រមម្នាក់ពីបទ «បង្កើតគណៈកម្មការវិនិច្ឆ័យដែលមិនច្បាស់លាស់» និងការឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុករវាងនាយកជាតិថៃ និងបវរកញ្ញាចក្រវាលដែលទើបគ្រងមកុដថ្មីគឺ Fátima Bosch ក្នុងអំឡុងពេលមួយកាលពីដើមខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACz-_VklHOWz_gEl_TBScvqXiIxxiG7uhgxFtNAPQyroA268TKLGPx4v65M5xJApRhBOxrnD9v-qQmqbsEcTjfwIEGJw3ZPnQBuwAMlHzoCvX0QQ7AdYL92xsWR6hDPKUI1avLpNdSBkjRS2OEqrb_57B1j2NPJ9SR2c74L89VogvYpSV8t-Q7W2ERlGD/s2048/image_2025-12-15_11-38-12%20(2).png

បន្ទាប់ពីពិធីប្រគល់រង្វាន់ ការប្រកួតប្រជែងនៅតែបន្តត្រូវបានញាំញីដោយការចោទប្រកាន់អំពីការក្លែងបន្លំ និងការរើសអើងក្នុងចំណោមតំណាងជាតិ។ នៅក្នុងបទសម្ភាសន៍មួយ Melissa Sapini បវរកញ្ញាចក្រវាលហៃទី បាននិយាយថា អ្នករៀបចំមិនបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់បេក្ខនារីឱ្យបានគ្រប់គ្រាន់ទេ ដែលបណ្តាលឱ្យមនុស្សជាច្រើនរងទុក្ខដោយការពុលអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZJOYd0e8VRVBO4pbuHOXnk1H4s4MrY3XGQ36rVRs88aVGswgfcFam36AxrnCaCVSctGiusKKkp6i-YV8Q5qo15X69EXm_j_PaIhHCHQba3DgEKx042CvvC-lsCFQz_ZrtIK19G0oTPiRirY5aMjUYXj5Mdjw_pa4PD1uQKQu7uGrW8r5X_5AvOoFLYpUB/s768/image_2025-12-15_11-38-12.png

នៅចុងខែវិច្ឆិកា ប្រធានកម្មវិធីប្រកួតបវរកញ្ញាចក្រវាល គឺលោក Raúl Rocha ដែលជាអ្នកជំនួញជនជាតិម៉ិកស៊ិក បានប្រឈមមុខនឹងការចោទប្រកាន់ពីបទរត់ពន្ធអាវុធឆ្លងដែន គ្រឿងញៀន និងប្រេងឥន្ធនៈ។ លោកបានកាន់កាប់សិទ្ធិលើម៉ាកកម្មវិធីប្រកួតបវរកញ្ញានេះអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីទទួលបានភាគហ៊ុន MUO ចំនួន ៥០% ពីក្រុមហ៊ុន Anne Jakapong នៅដើមឆ្នាំ ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតម៉ិកស៊ិកម្នាក់នៅថ្ងៃទី ២៤ ខែវិច្ឆិកា លោក Rocha បានសម្តែងការខកចិត្តចំពោះស្ថានភាពបច្ចុប្បន្ន ហើយបាននិយាយថា លោកកំពុងស្វែងរកនរណាម្នាក់ដើម្បីប្រគល់ងារជាបវរកញ្ញាចក្រវាលទៅឱ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM1m9YB4BiHfWagbm3vp8ybs-mIU3c2VnGtGv8-_A4dVevINiWjVaYDU1Vi_5ZQ9IqtCmIUDXpDKcZ2fClbIOf2yDGrkV2WYeS3WeW9cA1cLGWLM4nK3gl8QBbR8bmC86iBYDLbDCSJNK3vw5Owx5UI_fhjsBFeWD6nNIcoD5tUu2vRRjo5cNXUv5eGyyk/s1703/image_2025-12-15_11-38-14%20(2).png
កម្មវិធីប្រកួត បវរកញ្ញាចក្រវាល (Miss Universe) ដែលប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥២ គឺជាកម្មវិធីប្រកួតបវរកញ្ញាដែលមានអ្នកទស្សនាច្រើនជាងគេបំផុតមួយក្នុងពិភពលោក ដោយមានសិទ្ធិផ្សាយត្រូវបានទិញដោយប្រទេស និងដែនដីចំនួន ១៦៥។ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ជាម្ចាស់ភាគហ៊ុនទាំងអស់នៅក្នុងម៉ាកយីហោនេះចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៥។ លោកបានលក់កម្មវិធីនេះក្នុងខែកញ្ញា ឆ្នាំ២០១៥ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងទេពកោសល្យ WME-IMG – បីខែបន្ទាប់ពីបានប្រកាសឈរឈ្មោះជាប្រធានាធិបតីលើកដំបូងរបស់លោក។ នៅឆ្នាំ ២០២២ Anne Jakapong បានទិញកម្មវិធីប្រកួតបវរកញ្ញានេះក្នុងតម្លៃ ២០ លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhALaGt7mE0a_-K3FpCBIEjobgrIhnWdCB6rk3u_-oTFfmUrE0_I6eE-sS7LaGzjsCmPeGg24LVo9F2wVXdHITnHoeihVACiOmj8r23YsmTeVKBBTYxb7OhFx6p1W7Efcm86U502Xwpy-bip_HgdQYg0jmBGjX4df3a7l6l_mqe7MValrEqQqR9TWQ53lpl/s960/image_2025-12-15_11-38-15.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងនេះបានផ្លាស់ប្តូរច្បាប់ជាច្រើនរបស់ខ្លួន ដោយមានគោលបំណងសម្រាប់ភាពចម្រុះ និងអបអរសាទរមិនត្រឹមតែសម្រស់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកម្លាំង និងរបៀបរស់នៅដែលមានសុខភាពល្អរបស់ស្ត្រីផងដែរ។ ចាប់តាំងពីឆ្នាំ ២០២៣ អង្គការបវរកញ្ញាចក្រវាលបានទទួលយកស្ត្រីរៀបការ និងម្តាយជាអ្នកចូលរួមប្រកួត។ រដូវកាលដែលមានភាពចម្រូងចម្រាសជាងគេក្នុងប្រវត្តិសាស្រ្តនៃកម្មវិធីសម្រស់នេះគឺកើតឡើងក្នុងឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ៕

រុស្ស៊ីអំពាវនាវឱ្យបញ្ចប់សង្គ្រា.មកម្ពុជា-ថៃ និងចរចាដោះស្រាយបញ្ហាដោយសន្តិវិធីបន្ទាប់ពីការអំពាវនាវពីប្រទេសនានា

0

ប្រទេសនានាលើពិភពលោក រួមមាន ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង វៀតណាម ឡាវ សិង្ហបុរី បារាំង អង្គការសហប្រជាជាតិ និងរុស្ស៊ី បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីកងទ័ពថៃបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីកាន់តែខ្លាំងក្លា សា.ហាវព្រៃ.ផ្សៃ និងអូសបន្លាយពេលជាច្រើនថ្ងៃ ។ កងទ័ពថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល គ្រាប់បែ.កចង្កោម យន្តហោះទម្លាក់គ្រាប់បែក F-16 និង Gripen វាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាមិនឈប់ឈរ ទោះជាប្រធានាធិបតីអាមេរិកអំពាវនាវឱ្យថៃបញ្ឈប់ការឈ្លា.នពាន និងគោរពកិច្ចព្រមព្រៀងសន្តិភាពក្តី ។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសតាមបណ្តាញសង្គមថា ក្រសួងការបរទេសរុស្ស៊ីបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនប្រភេទ ។ រុស្ស៊ីអំពាវនាវឱ្យភាគីទាំងសងខាងអត់ធ្មត់ដើម្បីកុំឱ្យបាត់បង់ជីវិតមនុស្ស និងងាកមកចរចាដោះស្រាយជម្លោះដើម្បីឈប់បាញ់ជាបន្ទាន់ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានបញ្ជាក់ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា រុស្ស៊ីមានទំនាក់ទំនងមិត្តភាព និងសហការជាមួយកម្ពុជា-ថៃយូរមកហើយ ហើយសង្គ្រាមកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរធ្វើឱ្យរុស្ស៊ីបារម្ភបំផុត ។ រុស្ស៊ីសូមអំពាវនាវឱ្យប្រទេសទាំងពីរអត់ធ្មត់ដើម្បីចៀសវាងការបាត់បង់ជីវិតមនុស្ស ដោយត្រឡប់មកចរចាយ៉ាងឆាប់រហ័សដើម្បីអនុវត្តបទឈប់បាញ់ និងដោះស្រាយជម្លោះព្រំដែន ។ ប្រទេសទាំងពីរគួរនឹកដល់កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមមគ្នាក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ។

អ្នកស្រី Maria លើកឡើងថា រុស្ស៊ីគាំទ្រការដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធីប៉ុណ្ណោះ និងស្តីបន្ទោសថា ជម្លោះរវាងប្រទេសនានាលើពិភពលោក គឺបណ្តាលមកពីគោលនយោបាយអាណានិគមដ៏យូរអង្វែងរបស់ប្រទេសលោកខាងលិច ។ ពេលមានភាពមិនប្រាកដប្រជានៃសន្តិសុខលើពិភពលោកកើនឡើង ជាពិសេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រុស្ស៊ីមើលឃើញថា បណ្តាប្រទេសសមាជិកអាស៊ានត្រូវតែលើកកម្ពស់ស្មារតីនៃការរួបរួម សាមគ្គីភាពដើម្បីឆ្លងផុតជម្លោះប្រវត្តិសាស្ត្រ និងរក្សាស្ថិរភាពក្នុងតំបន់ ។

គួរបញ្ជាក់ថា រុស្ស៊ីអំពាវនាវឱ្យបញ្ចប់សង្គ្រាមកម្ពុជា-ថៃ បន្ទាប់ពីការអំពាវនាវពីប្រទេសនានា រួមមាន ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង វៀតណាម ឡាវ សិង្ហបុរី បារាំង និងអង្គការសហប្រជាជាតិ ដោយសារបារម្ភពីការបាត់បង់ជីវិតមនុស្សនៅតាមបណ្តោយព្រំដែនកាន់តែច្រើនដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ។

កាលពីថ្ងៃទី១២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរស័ព្ទមកនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul ឱ្យបញ្ឈប់ការបាញ់ប្រហារកម្ពុជា និងគោរពកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែលោក Anutin នៅតែប្រកាន់ជំហររឹងទទឹងធ្វើសង្គ្រាមបន្តទៀត រហូតមានអារម្មណ៍ថា គ្មានគ្រោះថ្នាក់ ។ លោក Anutin និងកងទ័ពថៃបានទាត់ចោលបទឈប់បាញ់ និងមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ដោយយកលេសកងទ័ពជាន់មីនដើម្បីសងសឹកយ៉ាងខ្លាំងមកលើកម្ពុជា ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់បទសម្ភាសន៍ជាមួយកាសែត The Wall Street Journal នាចុងសប្ដាហ៍មុនថា ថៃ និងកម្ពុជា នឹងប្រឈមជាមួយការដំឡើងពន្ធគយខ្លាំងក្លាពីអាមេរិក បើប្រទេសទាំងពីរមិនបញ្ឈប់ជម្លោះប្រដាប់អាវុធ ហើយវិលទៅគោរពបទឈប់បាញ់ ។ លោក Trump បន្ថែមថា លោកបានប្រាប់មេដឹកនាំប្រទេសទាំងពីរថា ៖ «បើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា ខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ខ្ញុំនឹងដំឡើងពន្ធគយលើប្រទេសទាំងពីរថែមទៀត គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ» ៕

ការបង្ហាញភ័ស្តុងតាងពីផ្កាយរណបត្រូវបានពន្យាពេល ខណៈស្ថានការណ៍កម្ពុជានិងថៃកាន់តែឡើងកម្ដៅ

0

គូឡាឡាំពួ៖ ការបើកបង្ហាញទិន្នន័យរូបភាពតាមរយៈផ្កាយរណប និងលទ្ធផលស៊ើបអង្កេតរបស់ក្រុម AOT ដែលគ្រោងធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទី១៦ ធ្នូស្អែកនេះ ត្រូវបានលើកទៅពេលក្រោយ ខណៈភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបន្តកើនឡើង។ នេះបើយោងតាមសារព័ត៌មានម៉ាឡេស៊ី BERNAMA។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBUnwBc__rzebYYaL7kV8jQSTU6R-TYBjLoeUV4gCm8h4SecATuyJLK-RLItQepQX9_kJfJ9v6cbMnfgaX4fqXftVtGdqSwaEVtyg7vBH6OVW-mtG-KdAggYXWXl3j8LdpYrwJoiy8ZIJC5HKaPdZRc9FhUSWn-9sQTKCI9PnuSnOfJ0GHDv6oG64Me3Cq/s810/photo_2025-12-15_14-41-29%20(3).jpg
    នាយករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានប្ដូរវេនអាស៊ានបច្ចុប្បន្ន លោក អាន់វ៉ា អុីប្រាហុីម បាននិយាយប្រាប់សារព័ត៌មាន នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះថា ប្រទេសជិតខាងទាំងពីរ (កម្ពុជា-ថៃ) បានស្នើសុំពន្យារពេលកិច្ចប្រជុំបន្តិចបន្តួច ដែលដំបូងឡើយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃស្អែកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrmY1uuxEWEYlLS7ydS-1_xkuoihCw9whwC9yisnjnBlmtsd9HQxpCqbjYgD2fOQyRc1gHn3V2uW-LT7EgfMmI8P6W4m2fFjDyb_twrGiN9gUvSAjaSgzoaYtFnEc9iqdMzgS_LZqFYrCcaUf4pRfnEwA2QtmtAt4QWJTeir8GBuw5GfY_t6mQjkSlANJ2/s1280/photo_2025-12-15_14-41-28%20(2).jpg

    លោក អាន់វ៉ា បាននិយាយថា ការពន្យារពេលនៃកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីវាយតម្លៃការវិវឌ្ឍចុងក្រោយបំផុតនៃភាពតានតឹងព្រំដែនដែលកំពុងបន្តរវាងកម្ពុជា និងថៃ និងដើម្បីធានាថាអ្វីៗគ្រប់យ៉ាងមានមានភាពរៀបរយ មុននឹងការប្រជុំពិភាក្សាលើប្រធានបទផ្សេងៗដំណើរការទៅបានដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU29E3IxE36Dhwk8rFzdFyNr0T64V5KF3AiUs25bXrnqFpyZFYrG38lk4RhPYlW15I-rzehd4IP0I8QAzId8qrigT0LH3oFCS9kJ2kQ7y_v7gzAyjYfh9rF3sqk0upFcT2UDP_s9rav0gAEMZsuiKnpCO7KnSIi2Pzb_iThzqOTnnHAjI1fWR3BklkG-I8/s1280/photo_2025-12-15_14-41-28%20(3).jpg

    ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies នៅថ្ងៃដដែលនេះ លោក អាន់វ៉ា បានកត់សម្គាល់ថា «យើង (ម៉ាឡេសុី)កំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9dB0cTuzk02Cop5Io-LvuYCwZX7wb0qcFouFIxJDdvLddHL1uX7UNwQJHiGkQ66G7rPPRMYbO4P6DRk_cueOZYpZwYwhczmvy-95HBBsxiTs7MgJgkLDWEk8VyRqk5I5bTFxXVX2lNFOEjcawlUt1751WX1Rw-oDsV1VFY9DNLb3ugOwvclgTcxu9wRMM/s1280/photo_2025-12-15_14-41-28.jpg

    គួរបញ្ជាក់ថា កាលពីថ្ងៃសៅរិ័ ទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ លោក អាន់វ៉ា អុីប្រាហុីម បានលើកឡើងថា លទ្ធផលតាមដាននៃបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលផ្តល់ការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្កាយរណប នឹងត្រូវបើកបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី ១៦ ខែធ្នូខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-kQAGI7tY5Iy6PNFh2l3oKPA7gVTzlBicAgzE2uPdi1pUrSAZNoj8s5AkSt6LnuuHu8BEXBBg8O-s2B11iGiMS3hKfq5s8v7DH0qWk39YtR3kxdyt_SkhimTHwxd5sdcg70DkY5Hjh2LCi_zQl32TMCwElzRot-a8MoM58i_g2wlCJ6YLFAoRiWnUygkE/s1280/photo_2025-12-15_14-41-29%20(2).jpg

    ប៉ុន្តែដោយបច្ចុប្បន្ន កិច្ចប្រជុំមួយនេះត្រូវបានពន្យាពេល ការបើកបង្ហាញលទ្ធផលនៃក្រុម AOT រួមទាំងរូបភាពដែលចាប់បានពីផ្កាយរណប ក៏នឹងត្រូវលើកទៅពេលក្រោយដូចគ្នា ហើយនៅមិនទាន់មានការកំណត់ថានឹងធ្វើឡើងនៅពេលណាច្បាស់លាស់នោះដែរ ដោយរង់ចាំមើលស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ មានការធូរស្បើយជាមុនសិន៕