Home Blog Page 156

ដល់ស្រុកខ្មែរភ្លាម រ៉េត សារីតា រូតរះយកស្បៀងជួយដល់ទាហាន ជនភៀសសឹក ខណៈ ស៊ីន យូប៊ីន បានចូលរួមជាមួយ នីកូ

0

កញ្ញា រ៉េត សារីតា និង ស៊ីន យូប៊ីន គឺត្រូវរងនូវការរិះគន់យ៉ាងច្រើនពីមហាជនជុំវិញជម្លោះណព្រំដែនខ្មែរថៃ។ ទោះយ៉ាងណាបន្ទាប់ពីមកដល់ស្រុកខ្មែរភ្លាម រ៉េត សារីតា បានរូតរះយកស្បៀងចូលរួមជាមួយនឹង EAT MORE។ ងាកមកកាន់ ស៊ីន យូប៊ីន វិញនាងនិងប្អូនស្រីបានចូលរួមជួយដល់ជនភៀសសឹកតាមរយៈតារាចម្រៀង នីកូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPBLBdmdD6qh80XSUzUrMSbyEnuzK1AXixOYtrmpHtpo0ahFLFt4JLS3pBC6InC5f8izy5rUQxBX5F4QOCGS1vK_-jU2UQVI6xiFMgaP7TH3uHbhe1n-5R3J8rDBXY4TVC0mcCs2fPHfs75QtTw4iwmDSbO9NQBcTyaZ7I3WKwgdXdvv23p0KXY_v491V_/s1350/SnapInsta_to_591152551_18547571767006076_8621278214001192362_n.jpg

នៅថ្ងៃទី១៥ ខែធ្នូ រ៉េត សារីតា បានចែករំលែកវីដេអូរបស់ រ៉េត ស្រីនាថ ជាមួយនឹងការរៀបរាប់ថា «ខ្ញុំបានមកដល់ជាតិមាតុភូមិយើងវិញហើយបងប្អូន អរគុណដល់ប្អូនៗខ្ញុំទាំងអស់ កាលពីថ្ងៃទី១៤ នេះ។ គ្រាន់តែចេញពីព្រលានយន្តហោះភ្លាម ប្អូនខ្ញុំគាត់បានសង្វាតដៃជើងមកយកខ្ញុំ រួចបានយកអីវ៉ាន់ផ្ទាល់ខ្លួនរបស់គាត់ មកចូលរួមជាមួយគ្នានៅ EAT MORE ដែលរួមមាន ដូចជា អង្ករ សាច់ក្រក ត្រីងៀត ខោទឹកនោមកូនក្មេង សំឡីអនាម័យស្ត្រី សម្លៀកបំពាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF-W6XXGR3bxtsp7_8cWfP1e8tVzGfjeys7qAUZ2RgsX5xlOe8kCX5frYwFvHWUoxdq7kbXkVWMj7gpO2JOxv-hGTU9oexZcVSVdG0D9-txS-DYWzm_vDrMw9MDMAMbpgRr9FQC3f3aWMKHCDzO38n2w0cYIf8geFiZkSZ0nrMX4LDViK2JqgcFkT6zUh2/s2048/image_2025-12-10_14-31-50.png

នៅក្នុងការបង្ហោះរបស់ ស្រីនាថ ដែលជាប្អូនស្រីរបស់ រ៉េត សារីតា បាននិយាយថាគ្រួសាររបស់នាងបានបរិច្ចាគដើម្បីជួយដល់ទាហាន និងជនភៀសខ្លួនកម្ពុជាទៅតាមលទ្ធភាពដែល អាចធ្វើបានដោយសង្ឃឹមថាប្រទេសរបស់យើងនឹងវិលមករកសន្តិភាពវិញ។ ក្នុងពេលនេះគឺមានតែជួយគ្នាទៅវិញទៅមក រក្សាភាពរឹងមាំ រួបរួមគ្នា ឈរជាមួយគ្នា គ្មាននរណាបំបែកបានជាប្រទេសតូចតែមានបេះដូងធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3LMtD_t4wAH545Jg4L7kbT_u_ZNRcv3xfuuEbmqZ4wCYdZ-kP7oUErZvGNYOTzLjuvwN8ie3pEfZLtPORjfCtWqUT1FNH4DTQxJ8cDo6KmSl_HYTGiI_yf-5cUX0PgzR7AFMBxvo8XUMDCdIuEBwVdDBSuI0LL8W7-B2_vT21xJp4aWTupmDHn04PcUGY/s1280/image_2025-12-15_16-42-42.png

ចំណែកឯ ស៊ីន យូប៊ីន វិញបានបង្ហាញនៅលើការចែករំលែក IG Story ដោយប្អូនស្រីរបស់នាងគឺ ស៊ីន ជេននី បានចូលរួមមានដូចជាទឹកសុទ្ធ ថ្នាំពេទ្យ ចំណីអាហារ ជូនដល់ជនភៀសសឹក។ ក្នុងពេលចូលរួមស្បៀងជាមួយ នីកូ គឺមានវត្តមាន ជេននី ដោយ ស៊ីន យូប៊ីន ពុំមានវត្តមានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXInVMTeTtLEJWKZ4iStCUspT6LdopDKW2U3lohyphenhyphenXmBHP9_zR0NmT7eDmvZPrAPFt74hMWu-x2OP6t3Cs0kzP_95ZAbelEZVrM37CIwjJJP__2Ubyt0Ze_PT9xHLBfe89XJwtA3Kdd3FzomuIGSGqhZdAyiUZDOC5t77xoVkZRWbBhMaOEkXlgV3y3DOHF/s1280/-2147483648_-235257.jpg

ហ្វីយ៉ាតា ស្នើឱ្យពិនិត្យរឿងស្បៀងកងទ័ពជួរមុខក្រោយលេចពាក្យចចាមអារ៉ាមថាទីតាំងខ្លះពុំទទួលបាន

0

ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានស្នើទៅដល់មេៗពិនិត្យរឿងស្បៀងក្រោយមានការលើកឡើងថាទីតាំងខ្លះទ័ពមិនបានស្បៀង។ ហ្វីយ៉ាតា លើកឡើងថា អ្នកឈរជើងយកជីវិតទៅដូរពិតប្រាកដត្រូវការស្បៀងនិងថ្នាំសង្កូវឱ្យគ្រប់គ្រាន់ឬហូរហៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW5PScSzThubR3JHBebJA1ZNYCEFR3f8dLN-62IJuh0hqbe7vTyAOPTYIVqTcugyhWeu-yYzrgIs28_8sXdSqCU_I8sXJJW8e2cnWk9e3AipPzg7Zf8smFfNc9c7PExNNUQYEA_7k8JBqlDHIV_tQfyzNFleF401Dxbhuw8ILTwvoIUNJCrdhPX3xV9HMz/s2048/image_2025-12-16_10-20-22.png

កាលពីថ្ងៃទី១៥ ខែធ្នូ ហ្វីយ៉ាតា បានចែករំលែកការបង្ហោះមួយដែលកងទ័ពនិយាយថាស្បៀងមិនដល់ដៃពួកគាត់ដោយបវរកញ្ញារូបនេះបានសរសេរថា «ខ្ញុំឮបែបនេះមកច្រើនគួរសម… តើរឿងនេះយ៉ាងមិចឱ្យពិតប្រាកដ? មានអ្នកណាអាចបកស្រាយឱ្យពួកខ្ញុំជាប្រជាជនខ្មែរដែលបានសាមគ្គីគ្នាសឹងរាល់ថ្ងៃ ឱ្យបានដឹងច្បាស់ហើយបានរំសាយចិត្តទេ? ពួកយើងមិនចង់បានគុណអ្វីទេ តែគ្រាន់តែចង់ច្បាស់ចិត្តថាបងៗកងទ័ពពិតបានទទួលនៅអ្វីដែលប្រជាជនយើងខំរៀបចំជូនពួកគាត់ទាំងយប់ថ្ងៃ… មេៗមេត្តាជួយពិនិត្យម្ដងទៀតផងចុះ ពួកខ្ញុំពិតបារម្ភណាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFR0T5yQr9YQdg3kkiTXiG3k4w_VhS_uLGig6M9MIf3WSMj8MzYDyeuQSufNUu3o27Y6uMeYIqMdrm4Gt7V71rmSh0xRINa9tWXckSzNTlwjRuFRdo1CA31Q8awDaZzyigY6kLHgHfLstJvEzUNPTJVvE99zInL9wYHn8VFWHXxYY9zRAeOn3qoGH1QCOs/s1686/image_2025-12-16_10-20-24.png

ការលើកឡើងរបស់ ហ្វីយ៉ាតា ដែលស្នើឱ្យមានការពិនិត្យទៅលើបញ្ហានេះមានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថារឿងនេះគឺជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2AsDDz2Tl4rtBKlrohatw7i08afc5mtY7EHov_EcesuuBVvbvVluvBLrwwZD_R0t50m0ZLZfUtKCxf_PcDsW4veU0wMNN1C8SHiZIb8k9k250F_s3ub7EgWJknXzlXuEGvpP5NCNMC5MC4VVgI7v_vBsGEtf8sI-6hN-1KSCFiZI_Bg1I3x5aiOtV9Afl/s1827/image_2025-12-16_10-20-20.png

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ បន្ទាប់ពីយោធាថៃនៅតែបន្តការវាយប្រហារ ហ្វីយ៉ាតា បានទទូចឱ្យថ្នាក់លើពិនិត្យមើលស្បៀងកងទ័ពជួរមុខពីព្រោះទីតាំងខ្លះកងទ័ពពុំទទួលបាននោះទេ។ ហ្វីយ៉ាតា បានចែករំលែកពីការឈ្លានពានរបស់ថៃមកលើកម្ពុជាដោយភ្ជាប់មកជាមួយខ្លឹមសារថា «ពួកវាមិនឈប់ទេ ចឹងសុំមេត្តា មេៗពិនិត្យរឿងស្បៀង ថាហេតុអីបាន នៅទីតាំងខ្លះ កងទ័ពមិនទទួលបាមស្បៀង? ហើយបងប្អនយើង ទាំងអ្នកល្បី រឺមិនល្បី សុំជួយគ្នាស្រែកសួររឿងនេះទាំងអស់គ្នា.. ព្រោះអ្នកឈរជើងយកជីវិតទៅដូរពិតប្រាកដ ត្រូវការស្បៀង នឹងថ្នាំសង្កូវអោយគ្រប់គ្រាន់ រឺហូរហៀរ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-sIzE4-RuZG4ILy_FWATh-l0esLBz6gfCL4KWneASUq6geni1Vdeapqg-Jq55y6jmHDqmRHDJuFfP9dEnaRkPVWguVvTxQPr1A2cX3Yw3PClUi6Z7jrL7ACQX447zb5P3LkAQ7jWTlICGeGbb8pW0yN4Vwse1LCUwPzKeyXBFPKu_JipKDoi_BhA_mtK/s1950/image_2025-12-16_10-20-25.png

គួរបញ្ជាក់ផងដែរថា ហ្វីយ៉ាត ក៏កំពុងតែដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំកៀងគរថវិកាពីសប្បុរជនមកជួយដល់ជនភៀសសឹករួមទាំងកងទ័ពជួរមុខដូចគ្នា៕

ណូលី ថាខ្លួនសំណាងដែលមានថ្នាក់ដឹកនាំរួមសុខទុក្ខជាមួយប្រជាពលរដ្ឋខុសពីថ្នាក់ដឹកនាំថៃ

0

អ្នកលេងបណ្តាញសង្គមប្រាកដជាជ្រាបមកហើយថា អានុទីន នាយករដ្ឋមន្រ្តីថៃចាំផ្ទះបានច្រៀងរាំសប្បាយស្របពេលឈ្លានពានកម្ពុជាចំណែនឯទាហានខ្លួនឯងចោលឆ្អឹងលើទឹកដីខ្មែរច្រើននាក់មិនសូវខ្វាយខ្វល់។ ក្រោយឃើញទង្វើរបស់ អានុទីន តារាចម្រៀង ណូលី ថាខ្លួនលោកសំណាងណាស់ដែលមានថ្នាក់ដឹកនាំរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgbqhetiI8oISTdAX4atzpofqY5hJpZnimIy9WCN1Mqmaar8n4mQcCdnkQ2GVE1sjo_krns7MqHDfKp-ake5Yb4iGEMYeRoXd-xF1POX8B5xUz-zKbzEsvvYNWRZpkpuiKdZja0HqyKlquWSOIY1aWy8O22jw8Osaae60ATh63S8lC9IXM8zFp46oqVfuX/s2048/image_2025-12-16_11-25-01.png

កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ អ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពី អានុទីន នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃបានចុះទៅជួបជនភៀសសឹកប៉ុន្តែបាន ច្រៀងរាំសប្បាយធ្វើដូចគ្មានរឿងអ្វីកើតឡើង។ នេះកាន់តែបញ្ជាក់ឱ្យពិភពលោកបានកាន់តែច្បាស់ថាតើប្រទេសណាដែលរងការឈ្លានពានពិតប្រាកដ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9abVQopVK6QVLVyiX5F2JeNQLYw4UZhAyIcrz7k-GhAhM-GzqnNTpqykipFHQzJHudHm0uGPEdy6rMRaPh2CUhF1Vz8lBBRCWiWmGVTf_D7952hMxQfmReVlXw_fSKdhyisw-8j2NEoDYvrYDq2Qy4EqUZxNUxVdCLbRVdpal4HHOwd61NF3aQjCdbHo1/s2048/image_2025-12-16_11-25-03%20(2).png

ឃើញថ្នាក់ដឹកនាំថៃដូចជាអានុទីនឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមទាំងសេដ្ឋកិច្ចកំពុងជួបវិបត្តិ បែកបាក់ផ្ទៃក្នុងដណ្តើមអំណាច យកលេសមកធ្វើសង្គ្រាមហើយបែរជាច្រៀងរាំសប្បាយនេះធ្វើឱ្យតារាចម្រៀង ណូលី បានបង្ហាញថាមានមោទនភាពដែលកើតជាកូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1kysEibzKVor-HKG3tKfjzZ174398tkWt4LaZqNaky3IoEsYqmRzQ-E2a_aFCMKFDBWl_HIuuo8kpUxkVbelm8_oK2NyV0e60dx9mEi2ttz8v0hJAUL26GQwxIqkUN6gzAnONKU8TChyphenhyphenw9pT8M7hmHuBmYIVh3WUEoic24yDfHIl_BHPrAgCXtmGsqri/s1280/photo_2025-12-15_10-49-07.jpg

ម្ចាស់បទ «មិនបង្ហាញតែមិនលាក់បាំង» បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំមានសំណាងដែលមានថ្នាក់ដឹកនាំដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាជាងថ្នាក់ដឹកនាំដែលច្រៀងរាំសប្បាយស្របពេលដែលប្រជាពលរដ្ឋកំពុងតែជួបទុក្ខទាំងគ្រោះធម្មជាតិ និងសង្រ្គាមជាមួយប្រទេសជុំវិញខ្លួនបាត់បង់អស់ជីវិតជាច្រើន។ Proud to be khmer»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGVUKTazVh65l2wv23hmkMYthylLudBaeX8_GT6aIbqvLfCCTxSz2sIayUWYfirriHcRh8rC50sfTzArJG7UWmYNz7EUfZHFTMWkJjBomAcXSJzNWuv_vBTtpuG-RG00ackVUwl5wf9upvkCwaXzBr4Drz0qhHUdWG3wvbJrdMBfTTByr38Bga9JMHyGSs/s1280/image_2025-12-16_11-25-04.png

គួរបញ្ជាក់ផងដែរថា ទង្វើរបស់ អានុទីន ត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនចុះផ្សាយថាដើម្បីតែសន្លឹកឆ្នោត ប្រជាប្រិយភាពរបស់ខ្លួនខ្វះសមត្ថភាពគ្រប់គ្រងទឹកជំនន់ មានទំនាក់ទំនងជាមួយមេធំ Scammer ទើបធ្វើឱ្យមានសង្គ្រាមនេះកើតឡើងម្តងទៀត៕

 

 

កម្ពុជាមិនមែនក្មេងបៀមដៃ! បើថៃចង់បិទច្រកសមុទ្រ កម្ពុជាមានផ្លូវទឹកផ្សេង

0

ថ្មីៗនេះ បញ្ជាការយោធាកងទ័ពជើងទឹកថៃ បានចេញបទបញ្ជាបិទផ្លូវសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតមិនឱ្យចូលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqpbpzA5O94IGG3MpA3hHC34zSZm2iLIEqNYsHn8YLc2_0QoRMqXXhsGMv3wx2NhlYVaW7McDG7ey0VBm2nH_hSOhJNImFP1Jxm5Tpnf7ZHx0TP9Wzt5XhdQcAJzEB7ksqa0XOliXwfvlK8hBf0DQDdS_thkkJwhs7bWzTA6r1sxeBgEylz-O3bUBeAmbb/s900/image_2025-12-16_14-42-57.png
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ថ្លែងថា៖”កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព ម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH1Uj8yLgmo7Dj6D1YdZb5QkEDd6gLxSYDyMk-48MA0WjNxJDgY61XKplXQT95Bc9f5XukKKGXVnjbT6IHGNzl_5oQuCpg7x1X7zTVxqdwYhtxcsCcuTI7LSQq6Fe1W7HiM4Cl1xWYvB9aTClhojmE2wKr_Ium083Q46HIkhWzD1mvRHTQHk7ehHMrD58a/s512/image_2025-12-16_14-42-58.png

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ទៀតថា៖”កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYfJST4yUNW4ISpQV8vMjA8hMrr2OXz3H3hstbdE6Obr45_DidkYSs3pl1kxrt2_1zSxjNqrISpRE6rjIvVRBdmH6lSy1BNgVT7cx8mOUuPWKKGQRRIXKcG2sYWyrLH5tKXWZ1N9Yjqqze4lCn2RVj8Qdi2K1FQHuMFs5ADRuOlHxlxpnKEKkB9bMvH-ek/s1040/image_2025-12-16_14-43-00.png
ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមបហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYv_h1MseJpSK1GGSlDYjgaqkyyg_FzXoQlUYkVML380dGqIDdOKAKCHqBjeJdpdNPY7nz56eGFGCkKg0quVgwT9gCz_kMaMAAsqw3PDm6Oyz5wMglDNfyB860wopkSejvf5UmEIqsAPCf7AIW7ZIPKPeczxhWFGIQy5bnslzBVgi8TYlGv3Jdwkj3ySOY/s880/image_2025-12-16_14-42-59.png

 

កងទ័ពជើងទឹកកម្ពុជា ត្រៀមហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃ

0

កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ស្នើពលរដ្ឋកុំព្រួយបារម្ភនឹងសម្លេងគ្រាប់កាំភ្លើងដែលឮនៅថ្ងៃទី១៧-១៨ ខែធ្នូ កើតចេញពីការហ្វឹកហ្វឺនបាញ់គ្រាប់ពិតសម្រាប់ពលនាវិកថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnC8o3427L3qlMWndIo0yrhdwM25lJIATyzgEFIriIApXj5X7wvB3ZGN53LSFF6JOIQn_4yTmQr6Jz15fT4e-yPbbD0SAl43w7_TpsBJWU9qm7fOzzWhoZh0Hn4LNLXiAv_eJAisR2CUNwy_KOzVOHKCOcOZn6a_2TXJV8M1CqvAPrJ171KB3tr_HMA0E0/s1280/image_2025-12-16_13-26-09.png

មូលដ្ឋានសមុទ្ររាម នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិត កាំភ្លើង AK47 សម្រាប់ពលនាវិកថ្មី របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ នៅទីតាំងកងកាំភ្លើងការពារអាកាស ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ចំនួន០២ថ្ងៃ គឺ៖ នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9JJAcdbJNvoUpeQg9F_LXM6YQ1p2zD4TEKaSLrnP43mRSPz0sdhp7eZEpYA4dYsWbN6XRBAfxrtOb9mFGEluaZyLnQaK56braei9psVh1rf012eWfwIzR2eKpJmgCNxsMj6eRFr0j0qOdA3Ez5bM4uIj7-Pw15PfpZK2REe2e3JYmzAnXQeLLQiJPQg8/s1024/image_2025-12-16_13-25-49%20(3).png

មូលដ្ឋានសមុទ្ររាម អំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋានសមុទ្ររាម កុំមានការភាន់ច្រឡំ ឆោឡោព្រួយបារម្ភ នៅពេលដែលលឺសម្លេងកាំភ្លើង និងចូលរួមរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvjdcLqsGsZ9830FxOug9xgNGb9B8Ij8fBIGeAhG2R_bee1uaVmJ-N_LNF4Z3jzqk1qqzJQvKF6Egs3exPJS9kLmnipUr1z8qFhB4ByDf3O5DimOPkWoXFRFay4vLyX1iLdtSzrl2SGudr5r4qTJYyn1mKFQwMt8BDYpXpuAXIn254_ajQO01wQkwboDMw/s750/image_2025-12-16_13-25-48%20(4).png

គួរបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXZiG9rPXQCQf1J8qPMaQfOf_1Hm1PQVuHMl60D8m2UlHAyT2Y5byj8M41KWoKVxoGowYpsTPbe-fTtSEN89eZytoEwHfvYCGB_mdAAqHAd2AaX_RHSwfGivEwQwfIE55dZdcSuYUtLhVz7AVyOocObW4AhPIIZzmZQa3GEb2Q1SGehhDWeRvcP4S2TCwS/s1280/image_2025-12-16_13-25-48.png

 

ថៃបើកការវាយប្រ.ហារមុន បែរជាចោទកម្ពុជា! Anutin ផ្តាំផ្ញើឱ្យលោក Trump ប្រាប់កម្ពុជាទម្លាក់អាវុ.ធ

0

ប្រទេសថៃ ៖ ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅវិមានរដ្ឋាភិបាលនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul និយាយបំភ្លៃថា ថៃមិនមែនជាភាគីចាប់ផ្តើមវាយប្រ.ហារមុនទេ និងចោទប្រកាន់កម្ពុជាបង្កសង្គ្រា.មមុន ហើយលោកបានផ្តាំផ្ញើឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ប្រាប់កម្ពុជាឈប់បា.ញ់តបត ឬទម្លាក់អាវុ.ធ ។ រីឯការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវតាមច្រកព្រំដែនឆងម៉េត ខេត្តឧប៊ុនរ៉ាជថានី ព្រោះខ្លាចបញ្ជូនបន្តទៅកម្ពុជានោះ លោក Anutin បញ្ជាក់ថា គ្មានការបញ្ជូនបន្តទេ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅវិមានរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែធ្នូ លោក Anutin និយាយថា កាលពីថ្ងៃទី១៥ ខែធ្នូ រថយន្តដឹកប្រេងឥន្ធនៈរាប់សិបគ្រឿងបានកកស្ទះនៅច្រកព្រំដែនឆងម៉េត ឃុំឆងម៉េត ស្រុកស៊ិរិនថន ខេត្តឧប៊ុនរ៉ាជថានី ដែលបម្រុងនាំចេញទៅឡាវ ប៉ុន្តែត្រូវបានរឹតបន្តឹង បើតាមការត្រួតពិនិត្យ គឺគ្មានការនាំចេញប្រេងបន្តទៅកម្ពុជាទេ ។ ចំណែកពិភពលោកថា កងទ័ពថៃប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទវាយប្រហារកម្ពុជា ដូចជា ៖ យន្តហោះទម្លាក់គ្រាប់បែក F-16 យន្តហោះចម្បាំង Gripen កាំភ្លើងធំ រថក្រោះ ដ្រូនទម្លាក់គ្រាប់បែក ដ្រូនពាំក្បាលគ្រាប់ ដ្រូនបាញ់ផ្សែងពុល និងដ្រូនអត្តឃាតនោះ លោក Anutin ជំរុញឱ្យពិភពលោកទៅពិនិត្យមើលអាវុធដែលកម្ពុជាប្រើប្រាស់ជាមួយថៃ ។

ក្រៅពីនេះ លោក Anutin បាននិយាយពីលោកប្រធានាធិបតី Trump ប្រកាសដំឡើងពន្ធទំនិញកម្ពុជា-ថៃដើម្បីដាក់សម្ពាធឱ្យបញ្ចប់សង្គ្រាមថា ៖ «ខ្ញុំមិនតបតទេ ហើយក៏មិនដឹងថា តើមានប្រទេសណាខ្លះដែលបានដាក់សម្ពាធឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជា» ។

លោក Anutin មិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលសួរថា កាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងការបរទេសចិនបានអំពាវនាវជាថ្មីឱ្យកងទ័ពថៃបញ្ចប់សង្គ្រាមបា.ញ់ប្រហារកម្ពុជា ។ បន្ទាប់មក អ្នកសារព័ត៌មានសួរទៀតថា តើយល់ឃើញយ៉ាងណា ពេលលោកប្រធានាធិបតី Trump គំរាមដំឡើងពន្ធទំនិញកម្ពុជា-ថៃដើម្បីបញ្ចប់សង្គ្រាម? លោក Anutin និយាយយ៉ាងខ្លីថា ៖ «លោក Trump ត្រូវទៅសុំឱ្យកម្ពុជាឈប់បាញ់ថៃ ថៃមិនបានបាញ់មុនទេ» ។

គួរបញ្ជាក់ថា កងទ័ពថៃបានបើកការវាយប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ កងទ័ពថៃនៅតែផ្គើនបន្តវាយប្រហារកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ទោះមានកិច្ចខិតខំសម្របសម្រួលពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនក៏ដោយ ។ ថ្មីៗនេះ លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយកាសែត Wall Street Journal ថា លោកទើបតែបានគំរាមដំឡើងពន្ទគយដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា-ថៃ ។ ប្រទេសទាំងពីរនឹងប្រឈមជាមួយការដំឡើងពន្ធគយខ្លាំងក្លាពីអាមេរិក បើពួកគេមិនបញ្ឈប់ជម្លោះប្រដាប់អាវុធ និងវិលទៅគោរពបទឈប់បាញ់ទេនោះ ។

ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ថា ៖ «អាទិភាពខ្ពស់បំផុត គឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល ។ យើងសង្ឃឹមថា ភាគីទាំងពីរ (កម្ពុជា-ថៃ) នឹងអត់ធ្មត់ជាអតិបរមា ចាត់គ្រប់វិធានការឈានទៅរកបទឈប់បាញ់ឱ្យបានឆាប់បំផុត ដើម្បីកសាងសន្តិភាព ស្ថិរភាពនៅតាមព្រំដែន និងផលប្រយោជន៍ពលរដ្ឋ ។ ចិននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាព ចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ» ។

នៅថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រកាសថា មហាអំណាចិនប្តេជ្ញាជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងងាកមកចរចាសន្តិភាព ពីព្រោះកម្ពុជា-ថៃជាប្រទេសជិតខាង មិនអាចបំបែកចេញពីគ្នា ។ ចិនសង្ឃឹមថា ភាគីទាំងពីរនឹងអត់ធ្មត់ជាអតិបរមា និងចាត់វិធានការទាំងអស់ដើម្បីបញ្ឈប់ការប្រយុទ្ធ កាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស ដោយចិននឹងបន្តមើលឆន្ទៈរបស់ភាគីទាំងពីរធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសន្តិភាព ព្រមទាំងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីឱ្យមានបទឈប់បាញ់ ។

មេដឹកនាំថៃបានរៀបចំផែនការជាមួយកងទ័ពបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីដោយយកលេសគ្រាប់មីន បែរជាចោទប្រកាន់កម្ពុជាបា.ញ់មុន ។ ហេតុនេះ មានតែរង់ចាំការបង្ហាញភស្តុតាងរូបភាពពីផ្កាយរណប និងលទ្ធផលស៊ើបអង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខ តើថៃនឹងមានពាក្យអ្វីដោះសា ៕

ស្ថានទូតរុស្ស៊ីនៅថៃទាត់ចោលព័ត៌មានក្លែងក្លាយថា ពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសទាត់ចោលព័ត៌មានពលរដ្ឋរុស្ស៊ីធ្វើទាហានស៊ីឈ្នួលក្នុងជម្លោះរវាងកម្ពុជា-ថៃ ថានេះជាព័ត៌មានក្លែងក្លាយក្នុងគោលបំណងបំផ្លា.ញទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងរុស្ស៊ីជាមួយថៃ និងប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលស្នាក់នៅប្រទេសថៃ ក្នុងនាមជាភ្ញៀវទេសចរ និងធ្វើជំនួញ ។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតរុស្ស៊ីក្នុងហ្វេសប៊ុកផេកផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ សារព័ត៌មានមួយចំនួននៅប្រទេសថៃបានចុះផ្សាយព័ត៌មានក្លែងក្លាយថា កម្ពុជាជួលពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះជាមួយថៃ គឺជាព័ត៌មានមិនពិត ។ ព័ត៌មាននេះត្រូវបានប្រឌិតឡើងដោយប្រភពពីខាងក្រៅតំបន់ ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋរុស្ស៊ីស្នាក់នៅប្រទេសថៃ ក្នុងឋានៈជាភ្ញៀវទេសចរ ឬធ្វើជំនួញ និងដើម្បីបំផ្លាញមិត្តភាពយូរអង្វែងរវាងរុស្ស៊ី-ថៃ ។

ក្រសួងការបរទេសរុស្ស៊ីមានគោលជំហរច្បាស់លាស់ចំពោះជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់រួចហើយក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ៖ «ប្រទេសរុស្ស៊ីមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា-ថៃ ។ យើងគាំទ្រឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះព្រំដែន» ។

គួរបញ្ជាក់ថា សារព័ត៌មាននានារបស់ថៃបានចុះផ្សាយចោទប្រកាន់ថា កម្ពុជាជួលពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះជាមួយថៃ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនថ្ងៃ ដែលនេះជាទម្លាប់របស់សារព័ត៌មានថៃតែងតែងចោទប្រកាន់ និងលាបពណ៌កម្ពុជាដោយគ្មានមូលដ្ឋានរហូតមក ។ ជាក់ស្តែង កាលពីថ្ងៃទី១១ ខែធ្នូ ហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune បានចុះផ្សាយព័ត៌មានចោទប្រកាន់ និងភូតកុហកថា ៖ «កម្ពុជាបញ្ជូនទាហានស៊ីឈ្នួលបរទេសមកកាន់តំបន់ព្រំដែន ដើម្បីជួយបង្ហោះដ្រូនអត្តឃាតជាមួយទាហានកម្ពុជា ដូចកាលពីពេលប៉ះទង្គិចគ្នាលើកដំបូង» ។

ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការផ្សព្វផ្សាយរបស់ហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune ដែលចោទប្រកាន់កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្ត.ឃា.តក្នុងជម្លោះព្រំដែនជាមួយ-ថៃ ។ ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលនូវខ្លឹមសារដែលចុះផ្សាយក្នុងសារព័ត៌មានថៃនេះ និងអះអាងថា គឺជាព័ត៌មានភូតកុហុក ប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ ។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតមានចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍ពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌កម្ពុជាដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ថៃ គឺប្រាសចាកពីការពិតទាំងស្រុងក្នុងចេតនាមូលបង្កាច់ លាបពណ៌កម្ពុជា ដើម្បីបំភ័ន្តមតិសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងបិទបាំងចេតនាការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា និងបង្កការញុះញង់ ៕

ជនណាបំផ្លា.ញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេពនឹងត្រូវចុះ«នរក ៣២ជាន់»

0
    ពាក្យបណ្ដាសាររបស់ដូនតាខ្មែរបានចារថា «ជនណាដែលបំផ្លា.ញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ នេះបើតាមការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbqYjNL5aH_KMLcCC2rNmbnuwQvSepVY2QBm-GOeFa8hNUK1qztMKjV1N-AlFrRAuHbQE5yW8w47ZQpD7SlH3WJ_jhDCzLgs5v6br3Xms5d5jr03UgccYuB4CghggI4n2jmEbdzmtzoRYpmuViL0DW7jbHxCbkgjaDpm2av4K8Yzki1fZJFlPXRR4vdbI/s1280/photo_2025-12-16_11-25-08.jpg

    ថ្លែងក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា «ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង »។ «នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit91wKVKNiF72kzxD-1kDhII0x75q2CRktK0J-2ak9mE4K7DZ96qox0p3fkwxWbzt3Fa-F8i1A8KcGoPcsvXZlh-G8HvRaSitEbCo-QAgYGPzbK_BXRknNMfR6fuCTWupCT6lkE0qahBfJGuMQN5MvBmJF4bXJ2Q8PCy_bUKKpDOXwtDR1sWsKUuVtv58q/s1280/photo_2025-12-16_11-25-09.jpg

    នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb-caD8xAEpIj4Qgtsp033rdO_YzU0Notb8ssRvIKv_bN3sbj0Z_UCm5umFL7I1P7NIJNn4f-L9PNIt-fz7HxZapNTFGB0Sgj_zh0hJcJq5R0OrGOErVeC-SO-WjfeDc2uzp9k70Ib072Ebyq9HYlTpYCLQZGVSgnZNgzA8uUhEaMYn4fOvJDG-pfhFMyq/s960/photo_2025-12-16_11-25-10%20(2).jpg

    ក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកចូលរួមជួយខណៈប្រទេសយើងកំពុងជួបវិបត្តិឈ្លានពានផងនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2chuLsGXSq2pbfhkCMFBb_l8rNKHKWa0lhe2Wh6ZwNYKfyV9ONZN0UPzO80alr7rSpQuPqJO8D6u8m06Rzp-KEEG5SYgzsE8m9HIC0dQN_KVLUjdlHTmqD2Au7gF2OuiQfYZx6t73U8ebP8FLKl3SpZpt9AuCEE1SQl1U6Js2rcnvHCk7xQfs115v80Mj/s960/photo_2025-12-16_11-25-10%20(3).jpg

    គួរជម្រាបថា ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យដូចខាងលើ ធ្វើឡើងបន្ទាប់ពី យោធាថៃបានបើកការឈ្លានពានយ៉ាងសាហា.វព្រៃផ្សៃមកលើប្រទេសកម្ពុជា ជាពិសេសពួកគេទាំងនោះ បានបំផ្លិចបំផ្លាញប្រាសាទតាក្របី និងប្រាសាទព្រះវិហារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4xvZaEnmq5cdmihELkvD6u-_BGVXj3MK7BfqAGbz8TnkRe-90zdh6kK1ie96bs4NUieyTsuGjaD1_kE9MGUx9NYTllp_cH5rbtxsGSrENIdThGtjUi3-eJueGZyjjsrwzMSMKu2ufVOOy87ivz832gefLwvmoT6wwTb9nE467nmECBj40kFC9H9DFKJnZ/s1280/photo_2025-12-16_11-25-10.jpg

ថៃមិនបានទុកមុខឱ្យមហាអំណាចចិន! រដ្ឋមន្ត្រីការពារជាតិថៃថា​ កងទ័ពនឹងប​ន្តសង្គ្រា.មឈ្លានពា.នកម្ពុជាមួយរយៈទៀត

0

ប្រទេសថៃ ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkjphanit បានឆ្លើយតបទៅកាន់មហាអំណាចចិនដែលចេញមកអំពាវនាវជាលើកទី២ ឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ និងងាកមកចរចាសន្តិភាពជាប្រទេសជិតខាងល្អ ដោយលោកថា កងទ័ពថៃបន្តវាយប្រ.ហារកម្ពុជាមួយរយៈទៀត ប៉ុន្តែមិនយូរទេ សង្គ្រា.មនឹងបញ្ចប់ ។ កងទ័ពថៃបន្តវាយប្រ.ហាររហូតដល់មើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ពេលនេះ ការប្រតិបត្តិការរបស់កងទ័ពថៃបានដំណើរការតាមផែនការគ្រោងទុក ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយបែបនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ថា ៖ «អាទិភាពខ្ពស់បំផុត គឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល ។ យើងសង្ឃឹមថា ភាគីទាំងពីរ (កម្ពុជា-ថៃ) នឹងអត់ធ្មត់ជាអតិបរមា ចាត់គ្រប់វិធានការឈានទៅរកបទឈប់បាញ់ឱ្យបានឆាប់បំផុត ដើម្បីកសាងសន្តិភាព ស្ថិរភាពនៅតាមព្រំដែន និងផលប្រយោជន៍ពលរដ្ឋ ។ ចិននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាព ហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ» ។

នៅថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រកាសថា មហាអំណាចិនប្តេជ្ញាជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងងាកមកចរចាសន្តិភាព ពីព្រោះកម្ពុជា-ថៃជាប្រទេសជិតខាង មិនអាចបំបែកចេញពីគ្នា ។ ចិនសង្ឃឹមថា ភាគីទាំងពីរនឹងអត់ធ្មត់ជាអតិបរមា និងចាត់វិធានការទាំងអស់ដើម្បីបញ្ឈប់ការប្រយុទ្ធ កាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស ដោយចិននឹងបន្តមើលឆន្ទៈរបស់ភាគីទាំងពីរធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសន្តិភាព ចិននឹងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីឱ្យមានបទឈប់បាញ់ ។

លោក Natthaphon រដ្ឋមន្ត្រីការពារជាតិថៃនិយាយថា កងទ័ពថៃសុំពេលបន្តិចទៀតដើម្បីវាយប្រហារកម្ពុជា រហូតដល់មើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ហើយមិនយូរទេ សង្គ្រាមរវាងកម្ពុជា-ថៃនឹងបញ្ចប់ ។ រីឯការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវតាមច្រកព្រំដែនឆងម៉េតកាលពីថ្ងៃទី១៥ ខែធ្នូ ពីព្រោះខ្លាចឡាវលក់ប្រេងបន្តឱ្យកម្ពុជា លោក Natthaphon ថា វាជាការអនុវត្តដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងទ័ព ឬអាវុធ ដើម្បីទប់ស្កាត់សកម្មភាពរបស់កម្ពុជា ហើយថៃនឹងឈប់បាញ់ លុះត្រាកម្ពុជាលែងបង្កគ្រោះថ្នាក់ ។

បន្ទាប់ពីថៃរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវ ធ្វើឱ្យរថយន្តដឹកប្រេងរាប់សិបគ្រឿងកកស្ទះនៅច្រកព្រំដែនឆងម៉េត ស្រុកស៊ិរិនថន ខេត្តឧប៊ុនរ៉ាជថានី ដែលជាការរឹតបន្តឹងរបស់កងទ័ពភូមិភាគទី២ថៃ បន្ទាប់ពីមានព័ត៌មានថា ប្រេងថៃដែលនាំចេញទៅឡាវតាមច្រកនេះបាននាំចេញបន្តទៅកម្ពុជា ។

កាលពីថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបង្ហាញលក្ខខណ្ឌចំនួន៣ សម្រាប់បទឈប់បាញ់តាមព្រំដែនកម្ពុជា-ថៃ រួមមាន ៖
១-កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន
២-បទឈប់បាញ់ធ្វើឡើងអនុវត្តជាក់ស្តែង
៣-កម្ពុជាត្រូវធ្វើកិច្ចសហការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន ។

គួរបញ្ជាក់ថា កម្ពុជាបានបង្ហាញពីជំហររក្សាភាពអត់ធ្មត់ និងពុំតបតវាយបកទៅថៃឡើយ កាលពីកងទ័ពថៃបើកការវាយប្រហារជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក ដោយរហូតដល់២៤ម៉ោង ទើបកម្ពុជាសម្រេចវាយបកវិញដើម្បីការពារខ្លួន និងបន្តវាយបករហូតដល់រយៈពេល៩ថ្ងៃ ។ កងទ័ពថៃបានវាយប្រហារខ្លាំង និងប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទរំលោភចូលទឹកដីកកម្ពុជាយ៉ាងជ្រៅ ដោយទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទាំងផ្ទះពលរដ្ឋស៊ីវិល ប្រាសាទបុរាណ វត្តអារាម និងសាលារៀន ៕

ភីធីធី បញ្ជាក់ជំហរគាំទ្រយោធាថៃ និងប្ដេជ្ញាមិនលក់ប្រេងឲ្យកម្ពុជាបន្តជាដាច់ខាត

0

ប្រទេសថៃ៖ ក្រោយពីមានការសង្ស័យថា មានបណ្ដាញរត់ពន្ធផ្លូវក្នុងលួចផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសថៃទៅឲ្យប្រទេសកម្ពុជា ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បានបកស្រាយនៅថ្ងៃចន្ទនេះថា ចាប់តាំងពីចុងខែមិថុនាមក ខ្លួនមិនបាននាំចេញប្រេងពីក្រុមហ៊ុនទៅឲ្យកម្ពុជាឡើយ ដោយបញ្ជាក់ពីគោលជំហររបស់ខ្លួនបន្ថែមថា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់យោធាថៃនៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmDGimPA3qJSQiUtziRLyxZr2mR6iFUTQEFwvIlKXKSghNj-y8802oTSmBSK-LNxhNPEjCT680qrpQdmPjtZeSPcvIgPsB4SJ92byDgedGUD8KEX4plf1vOe7HGr71lfEjMeZHgB0qktXygIp6yhOrda4QIlMhHb7mOATqAyAqSiu_CT8a4ww6voD5Lj1x/s1200/photo_2025-12-16_10-36-25.jpg

នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រុមហ៊ុន PTT OR ដែលផ្គត់ផ្គង់ថាមពលឧស្ម័ន និងប្រេងឥន្ធនៈដ៏ធំបំផុតរបស់ថៃ បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយដើម្បីបញ្ជាក់ថា ពួកគេមិនមានការដឹកជញ្ជូនប្រេងមកកម្ពុជាទៀតនោះទេ ទាំងផ្លូវគោក និងផ្លូវទឹក ពោលគឺការនាំចេញប្រេងទៅកម្ពុជា ត្រូវបានបញ្ឈប់ទាំងស្រុងចាប់តាំងពីមានការបិទព្រំដែន កាលពីចុងខែមិថុនាកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNME0ZDOE1VNfFPRPDnfU-6-rHRA63jPisS6obg48HgKM3UUdzvHhKjWaJ_EwtAUFN3N0079A-Hd1bR0GNH4SOmCOaQSRqkNmjnOddUUCzrdonL8x9p1ORYSMZJWYhYZnqAe86dR60VsbiaWLBRSmZKOl-aRuVVmDBB7qU9nf1UiTWwfTQEOQTlLKn4bkS/s1280/photo_2025-12-16_10-36-26.jpg
ជាមួយគ្នានោះ ក្រុមហ៊ុន PTT ក៏បានបញ្ជាក់ឡើងវិញពីជំហររបស់ខ្លួនក្នុងការគាំទ្រដល់សកម្មភាពយោធាថៃនៅក្នុងជម្លោះព្រំដែនដែលកំពុងតែមាននៅពេលបច្ចុប្បន្ននេះផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងដដែលនោះ ក្រុមហ៊ុន PTT បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ពួកគេ គឺជាការរក្សាសន្តិសុខជាតិជាអាទិភាពចម្បង។ ពួកគេនឹងផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់មន្ត្រី និងភ្នាក់ងារថៃទាំងអស់ដែលពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFmWKzWsKxt_eZL4_foo1lBFRNJY0OjPl33dZzm6PhAHxyioDhtj4sJ1LcGueCezH4YWt8L2FDDBTLMhAezN8clzzKa-CTJzdt-IiURquWL1PfzmBrlGucdLzT0m00GWuMvR7iDka3DzBpw4TxqfnpVg3rEYO2QIL-B8lCZlRg35Yds6JtflGM1F2JC8Xh/s1280/photo_2025-12-16_10-36-25%20(2).jpg

ការចេញមកបកស្រាយរបស់ក្រុមហ៊ុន PTT ដូចខាងលើ ធ្វើឡើងក្រោយពេលដែលពាក្យចចាអារ៉ាមថា មានក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏ធំមួយលួ.ចលក់ប្រេងទៅឲ្យកម្ពុជា តាមរយៈការនាំចេញទៅឡាវ ហើយបន្ទាប់មកក៏ដឹកចេញពីឡាវបន្តមកដល់កម្ពុជា។ ដើម្បីរឹតបន្តឹង និងទប់ស្កាត់កុំឲ្យមានការលួចលក់ប្រេងទៅឲ្យកម្ពុជាបន្តបែបនេះ មេបញ្ជាការភូមិភាគទី២ថៃ លោក វិរៈយុទ្ធ រ៉ាក់សុីន បានបញ្ជាឲ្យមន្រ្តីច្រកព្រំដែន ចុងមេក បិទច្រកព្រំដែនជាប់ឡាវដើម្បីត្រួតពិនិត្យ ដែលធ្វើឲ្យឡានដឹកប្រេងជាង ៨០គ្រឿងត្រូវជាប់គាំងអស់រាប់សិបម៉ោង។ ប៉ុន្តែក្រោយមកក៏បានធ្វើការសូមអភ័យទោសប្រទេសឡាវវិញ ព្រោះមិនបានពិនិត្យឃើញអ្វីខុសប្រក្រតីដូចការសង្ស័យរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rkk801jBcrFZ47xcdMdlw0X0-Wg_DG8BZjDCvxvqqSz9DOLarMectQ5txyyxO4m8oQ9AHn9hGu9GTz0ISHNiwWWMzCzIJE_Jy44Tl5EH6O17ylg7sGotP8b3IO-LZ6RnVdFEfykwcbMZxfQ37Yn2w-on82jLBF-d1X8D4jCST3L1aRE5dGfwC3VJedKJ/s2560/image_2025-12-16_11-09-21.png

គួរបញ្ជាក់ថា ចាប់តាំងតែពីចុងខែមិថុនាមក កម្ពុជាបានប្រកាសរួចមកហើយថា នឹងបិទការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសថៃ ដោយងាកទៅរកប្រភពផ្គត់ផ្គង់ផ្សេងៗ ក្រោយអ្នកនយោបាយក្នុងស្រុកថៃគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ក្នុងបរិបទតានតឹងព្រំដែន។ ដូច្នេះបើគិតឲ្យដល់ទៅ ថៃមិនចាំបាច់ព្យាយាមទប់ស្កាត់ការនាំចេញប្រេងមកកម្ពុជានោះទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនឲ្យនាំចូលប្រេងពីថៃស្រាប់ទៅហើយ។ លើសពីនេះ បើតាមស្ថានភាពប្រជាជនកម្ពុជានៅពេលនេះ ក៏មិនត្រូវការប្រេង សាំង ទំនិញ ឬសេវាកម្មផ្សេងៗពីក្រុមហ៊ុនថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wwhaAXQxYcss0gkIhVY8lXYXQ8zVn51EufLpffVNSfTxXZ5RMvE-iDp0-cenIT4JgX2Bt3Dh3vAliX3yJwVqbdS7FS1fIOGd4qp0uSAyffbdseTTAqSlZEXkD6JXil9dfUtiw0sugiV73ZqwJAUn4kE8zToja-aUCLwwN2z0NZYlXs3q_Ke0PGJVvS_5/s1440/image_2025-12-16_11-09-20.png