ទីក្រុងសេប៊ូ ៖ លោកស្រី Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯកិច្ចប្រជុំចង្អៀតអាស៊ាន ដោយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោកស្រីមិនឃើញមានទីភ្នាក់ងារព័ត៌មានណាមួយសួរនាំអំពីជម្លោះរវាងកម្ពុជា-ថៃឡើយ។ លោកស្រីបាននិយាយដោយងឿងឆ្ងល់ថា «តើការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃមិនធំល្មមសម្រាប់ការអើពើទេឬ?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmKC6IlKUbX8HCIBcyLUIo5PwTXM59xL-8SagsGbGNdiCXs-fV0EmVOvLWTiCP3zHJqfp2VFRvq8PKIvQqgzGmqMjPlqYczHx8HMuCzFI2bpAnduLSxjH5bGFv4zYXG9shDLvO36X7ekDBXlPwOp6nz2skv_16b8qG12FdW_VdBu45wej49hjUQySrI7oL/s700/photo_2026-01-30_09-31-22.jpg
យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអន្តរជាតិ The Star លោកស្រី Lazaro បាននិយាយទៅកាន់អ្នកយកព័ត៌មានក្នុងព្រឹត្តិការនៃកិច្ចប្រជុំចង្អៀតអាស៊ានថា “ពួកអ្នកផ្តោតតែលើក្រមប្រតិបត្តិ និងបញ្ហាមីយ៉ាន់ម៉ាប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអ្នកនឹងសួរអំពីបញ្ហាផ្សេងទៀត ដូចជាអំពីព្រំដែនថៃ និងកម្ពុជា។ លោកស្រីបានចោ.ទសួរដោយត្រង់ថា តើជម្លោះរវាងកម្ពុជា និងថៃ ដែលបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ វាមិនធំល្មមទេមែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1ffy_kEwAftP6OODraUbiXKUhTBiHxX-jYrBsExcfWKrtLZx08Xf4VIaCe1MpYgdK4e-TihZD4ZYu8GIYDqlXfoHldR7TLROWzWYyUHUGeWHyV6Jp4Lcde3VDTpJU0u9uAXZXkBeBJb4jnE3uY58pHw8GSw3DCgaz3oYem_7lcDEclwuiJJbqJ9_PPYo/s1280/photo_2026-01-30_09-31-23.jpg

ទោះជាយ៉ាងណា លោកស្រី Lazaro ក៏បានឆ្លៀតគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការត្រួតពិនិត្យការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជានិងថៃ ដោយផ្អែកលើអាណត្តិរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍បន្ថែមទៀត ចំពោះការពង្រីកអាណត្តិរបស់ AOT និងបានកត់សម្គាល់ពីជំហានដែលបានធ្វើឡើងដោយប្រទេសម៉ាឡេស៊ី ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូននៃតួនាទីសម្របសម្រួលលើ AOT ទៅឱ្យប្រទេសហ្វីលីពីនជាប្រធានអាស៊ាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsP8Q64LIxoUGvl6Vv2kvea-_hlOyCOilI3FhiFeQdlTtb8Nfy_u6qrMbPJpSp0x5phsTJjaHyoUfL1c0f7c-lbj5ummj5kazreFMnHY7Uwzzl7CBfCZa7fNOQP3tbz2x_gl-J8kN51TwGNC__Ys_hJkAQQRmp90mEaQI9WCXLr-HnDI4h7S7CyawaKyjA/s770/photo_2026-01-30_09-31-23%20(2).jpg

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានក្លាយជាប្រធានបទសំខាន់មួយនៅក្នុងប្លុកអាស៊ាន បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធពីរជុំបានផ្ទុះឡើងនៅក្នុងខែកក្កដា និងខែធ្នូ។ យ៉ាងណាក៏ដោយ បទឈប់បា.ញ់គ្នានៅថ្ងៃទី ២៧ ខែធ្នូ បច្ចុប្បន្ននៅតែផុយស្រួយខ្លាំង ដោយមានផ្នែកជាងដប់នៃទឹកដីរបស់កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកាន់កាប់របស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcnO0RoN7OlVAkklwWi35udC_M1QKBoZHC8V04WVLoAoIVMv6OdMOfWV5XTUlau8f6JVcrdhGBcTW-y6C1zN8oD9WcvoNk2g4FIVxcVr2qSSvZGJVAaNJnZByDxFw-IirYnU5hcT2FUPsktqBzU9kuMEtfMDa_1oRO9_AoYDc7Wfc7kMnpuC8KE2kcnHF/s770/photo_2026-01-30_09-31-23%20(3).jpg

ដូចគ្នានេះដែរ គេសង្កេតឃើញមានការប្រឈមមុខដាក់គ្នាជាច្រើនរវាងទាហានជួរមុខនៃប្រទេសទាំងពីរ ហើយយោធាថៃត្រូវបានគេរាយការណ៍ថាកំពុងជីកលេណដ្ឋានបន្ថែមទៀត និងរៀបចំបន្ទាយ ជាពិសេសនៅក្នុងតំបន់ជិតប្រាសាទព្រះវិហារ៕