ថ្មីៗនេះ J-Hope បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើ Instagram ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រភ្លាមៗ។ ក្នុងចំណោមរូបថតទាំងនោះ មានរូបភាពជាច្រើនសន្លឹករបស់សមាជិកក្រុម BTS រួមទាំង Jungkook និង V។ ក្នុងនោះរូបថតមួយសន្លឹកបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
.png)
រូបថតបានបង្ហាញពី Jungkook និង V ឈរក្បែរគ្នា ដោយស្លៀកអាវដូចគ្នាពីការប្រមូលម៉ូតថ្មីៗរបស់ J-Hope។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរីករាយថែមទៀតនោះគឺថា អ្នកទាំងពីរកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល។នៅក្នុងវិស័យ Kpop ពាក្យចចាមអារ៉ាមជាច្រើនអំពីការណាត់ជួបចាប់ផ្តើមដោយសារតែតារាល្បីៗស្លៀកពាក់សម្លៀកបំពាក់ស្រដៀងគ្នា ដូច្នេះសហគមន៍អ្នកគាំទ្រ BTS បានចូលរួមយ៉ាងឆាប់រហ័សជាមួយនឹងទ្រឹស្តីកំប្លែង និងលេងសើចមួយចំនួន។
អ្នកគាំទ្រកំពុងចែករំលែករូបថតរបស់ V និង Jungkook កាន់ដៃគ្នា និងស្លៀកសម្លៀកបំពាក់ដូចគ្នា ដោយនិយាយថា J-Hope «បានបង្ហាញអាថ៌កំបាំងស្នេហាដោយចៃដន្យ» រវាងសមាជិកទាំងពីរ។ អ្នកគាំទ្រជាច្រើនថែមទាំងបានបញ្ចេញមតិថា ពួកគេចង់ឃើញពេលវេលាដ៏ផ្អែមល្ហែមបែបនេះពីសមាជិកក្រុម ជំនួសឱ្យពាក្យចចាមអារ៉ាមស្នេហាជាបន្តបន្ទាប់ជាមួយសិល្បករដទៃទៀត។

គួរបញ្ជាក់ផងដែរថា V និង Jungkook ថ្មីៗនេះ(២៣ មករា) ទើបតែទទួលបានសំណងបន្ថែមទៀតពីម្ចាស់ឆាណែលយូធូប Sojang ដែលសរុបចំនួន ៨៦លានវ៉ុន ប្រមាណ៦៥,០០០ដុល្លារ សម្រាប់ការបង្ហោះវីដេអូមិនពិតអំពី V និង Jungkook៕










