រដ្ឋាភិបាលកម្ពុជា បានអនុម័តធ្វើអនុប្បយោគកោះចំនួន២ ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍបន្តជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត។

កោះចំនួន២នេះរួមមាន “កោះមួយ” ទំហំ១,១ហិកតា ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដោយឡែកកោះមួយទៀត គឺ”កោះគី” ស្ថិតនៅក្នុងខេត្តកំពត។
កោះទាំងពីរខាងលើ គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលនឹងធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ តាមគោលនយោបាយ និងច្បាប់ជាធរមាន។
.jpg)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ច្បាស់ៗថា៖” កោះទាំង២នេះ មិនត្រូវបានលក់ឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅក្នុងដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ”។

សូមរំលឹកថា កាលពីឆ្នាំ២០២៣ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD លើគម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារអាម៉េរិក៕









