Home Blog Page 1579

គណបក្សភឿថៃមិនគួរពិភាក្សាបង្កើតរដ្ឋាភិបាលជាមួយគណបក្សផ្តា..ច់…ការ

0

ប្រទេសថៃ ៖ លោក Chaturon Chaisang សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សភឿថៃ បានលើកឡើងថា ការជជែកពិភាក្សាគ្នារវាងគណបក្សភឿថៃជាមួយគណបក្សរួមថៃសាងឆាតិ និងគណបក្ស Palang Pracharat គឺគ្មានប្រយោជន៍អ្វីទេ ។ គណបក្សភឿថៃមិនគួរធ្វើបែបនេះ កុំថាឡើយគិតចង់បង្កើតរដ្ឋាភិបាលជាមួយគណបក្សទាំងពីរ ។

គណបក្សកាវក្លៃបានប្រកាសបើកផ្លូវឱ្យគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាល ក្រោយពីតុលាការធម្មនុញ្ញសម្រេចដកសមាជិកភាពសភារបស់មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ។ គណបក្សកាវក្លៃថែមទាំងបានប្រកាសថា គណបក្សភឿថៃត្រូវដឹកនាំបង្កើតរដ្ឋាភិបាលដោយផ្អែកតាមសំឡេងគាំទ្ររបស់ពលរដ្ឋ និងមិនត្រូវសហការជាមួយគណបក្សផ្តាច់ការចាស់ជាដាច់ខាត ។ ប៉ុន្តែផ្ទុយទៅវិញ គណបក្សភឿថៃបានលែងដៃចោលគណបក្សកាវក្លៃ ហើយគណបក្សភឿថៃបានអញ្ជើញគណបក្សនយោបាយផ្សេងៗមកប្រជុំពិភាក្សារកដំណោះស្រាយបញ្ហានយោបាយនៅប្រទេសថៃ និងស្នើឱ្យគណបក្សទាំងនេះជួយបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃផងដែរ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។

កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមក គណបក្សភឿថៃបានប្រជុំជជែកពិភាក្សាជាមួយគណបក្សនយោបាយចំនួន៣ គឺគណបក្សភូមិចៃថៃ, គណបក្សរួមថៃសាងឆាត និងគណបក្សឆាតផាត់តាណាក្លា ដើម្បីរកដំណោះស្រាយពីការជាប់គាំងនយោបាយនៅប្រទេសថៃ ។ ក្រោយមក នៅថ្ងៃទី២៣ ខែកក្កដា គណបក្សភឿថៃក៏បានអញ្ជើញគណបក្សឆាតថៃ ផាត់តាណា និងគណបក្ស Palang Pracharat មកពិភាក្សារួមគ្នាផងដែរ ។

លោក Chaturon Chaisang សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សភឿថៃ បាននិយាយពាក់ព័ន្ធនឹងគណបក្សភឿថៃប្រជុំពិភាក្សាជាមួយគណបក្សនានាថា ៖ «ការពិភាក្សាជាមួយគណបក្សនយោបាយផ្សេងៗ បើតាមគោលការណ៍គណបក្ស វាជារឿងគួរធ្វើ ប៉ុន្តែការពិភាក្សាជាមួយគណបក្សរួមថៃសាងឆាត និងគណបក្ស Palang Pracharat គឺជារឿងដែលគណបក្សភឿថៃមិនគួរធ្វើទេ និងគ្មានប្រយោជន៍ ។ បើគណបក្សភឿថៃពិភាក្សាពីការបង្កើតរដ្ឋាភិបាលជាមួយគណបក្សទាំងពីរនេះ វាកាន់តែមិនគប្បី ដោយសារគណបក្សនយោបាយភាគច្រើនក្នុងចំណោមគណបក្សចំនួន៨ បានប្រកាសយ៉ាងច្បាស់លាស់ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតថា ពួកគេនឹងមិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សទាំងពីរទេ» ។

លោក Chaturon Chaisang បន្តថា រហូតមកដល់បច្ចុប្បន្ន បើគណបក្សភឿថៃអះអាងថា ស្ថានការណ៍នយោបាយផ្លាស់ប្តូរនោះ ក៏មិនមែនជាហេតុផលដែរ ។ គណបក្សនយោបាយទាំងពីរនេះ គឺជាឧបករណ៍នៃការផ្ទេរអំណាចផ្តាច់ការតាំងពីដើមមក ហើយវាគ្មានអ្វីផ្លាស់ប្តូរទេ ។ នាពេលកន្លងមក ពលរដ្ឋថៃបានបដិសេធមិនបោះឆ្នោតគាំទ្រគណបក្សទាំងពីរនេះទេ ហើយពលរដ្ឋត្រូវការឱ្យមានរដ្ឋាភិបាលប្រជាធិបតេយ្យ និងជារដ្ឋាភិបាលមានការទទួលស្គាល់ពីពលរដ្ឋផងដែរ ៕ ប្រភព ៖ Thai news online  

មហាសេដ្ឋី Elon Musk បានប្រកាសផ្លាស់ប្តូរនិមិត្តសញ្ញារបស់ Twitter

0

បរទេស៖ យោងតាមនាយកប្រតិបត្តិ Elon Musk បានប្រកាសកាលពីថ្ងៃទី ២៣ ខែកក្កដា ថា Twitter អាចនឹងទម្លាក់រូបសញ្ញាថ្មីរបស់ខ្លួនដោយប្រើនិមិត្តសញ្ញាដែលឆ្លុះបញ្ចាំងពីម៉ាកយីហោ X Corp។

X Corp គឺជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីរបស់មហាសេដ្ឋី Elon Musk ដែលបានបង្កើតឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុន X Corp មានតួនាទីផ្តល់សេវាធនាគារ ការដើរទិញឥវ៉ាន់ ការផ្ញើសារ ការហៅទូរសព្ទ ការកក់ ការធ្វើដំណើរ ការជួញដូរភាគហ៊ុន និងអ្វីៗជាច្រើនទៀត។ ដូច្នេះ និមិត្តសញ្ញារូបចាបរបស់ Twitter នឹងត្រូវប្តូរក្នុងពេលឆាប់ៗនេះ ប្រសិនបើនិមិត្តសញ្ញា X Corp ថ្មីល្អគ្រប់គ្រាន់ ក្រុមហ៊ុននឹងផ្សាយបន្តផ្ទាល់ទូទាំងពិភពលោកនៅយប់ថ្ងៃទី២៤ ខែកក្កដា នេះតែម្តង។Elon Musk says he will change Twitter's blue bird logo to an 'X' | Social  Media News | Al Jazeera

គោលបំណងដ៏ធំរបស់ Elon Musk ក្នុងការផ្លាស់ប្តូរនិមិត្តសញ្ញានេះ គឺចង់ឱ្យកម្មវិធី Twitter ប្រែក្លាយទៅជា “កម្មវិធីសម្រាប់អ្វីគ្រប់យ៉ាង” ដូចជា WeChat របស់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នលោក Musk កំពុងមានបញ្ហាក្នុងការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ Twitter ធម្មតា ឱ្យទៅប្រើប្រាស់ Twitter Blue វិញ ដោយបង់ប្រាក់សម្រាប់កម្មវិធីដែលមានស្រាប់របស់វេទិកានេះ។Elon Musk's Twitter no longer exists as X Corp takes over

អ្នកប្រើប្រាស់ Twitter ធម្មតា រាប់ពាន់នាក់ត្រូវបានកំណត់ចំពោះការមើលត្រឹមតែ ១,០០០ tweets ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកប្រើប្រាស់ទាំងនោះចង់ចាកចេញពីគេហទំព័រនេះតែម្តង។ ដូចច្នេះ ដើម្បីបញ្ច្រាសនិន្នាការ លោក Musk ក៏បានប្រកាសថាអ្នកប្រើប្រាស់ Twitter Blue អាចទទួលបានចំណែកនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មពីការបង្ហោះរបស់ពួកគេ៕ ប្រភព៖cafef.com

សត្វមួយប្រភេទនៅកម្ពុជានេះ អាចទាក់ទងគ្នាបាន នៅចម្ងាយ២គីឡូម៉ែត្រពីគ្នា

0

សត្វទោចថ្ពាល់លឿងត្រូវបានរកឃើញក្នុងឆ្នាំ ២០១០ ដែលមានវត្តមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ហើយសត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយពីរគីឡូម៉ែត្រ។

សត្វទោចថ្ពាល់លឿង ប្រើការស្រែកហៅនេះសម្រាប់ការទំនាក់ទំនង ការពារទីជម្រក និងស្វែងរកគូដើម្បីបន្តពូជ។ទោចថ្ពាល់លឿង - Yellow-cheeked crested gibbon | ក្រសួងបរិស្ថាន

សត្វទោចថ្ពាល់លឿងធំពេញវ័យនិងបន្តពូជបាននៅអាយុដប់ឆ្នាំហើយអាចមានកូនជារៀងរាល់៣ទៅ៤ឆ្នាំម្តង។ ពួកវាបរិភោគផ្លែឈើជាអាហារ ពេលខ្លះស្លឹកឈើ (ខ្ចី ឬចាស់) ផ្កានិងសត្វល្អិត។ បច្ចុប្បន្នសត្វនេះ ត្រូវបានចុះក្នុង បញ្ចី សត្វ ជិត ផុត ពូជ ( IUCN Red List )។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជាសត្វទោចថ្ពាល់លឿង មាន ចំនួន ប្រមាណ ១២០០ ក្បាលនៅដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមទិន្នន័យសិក្សាពីតំបន់ដែនជម្រកសត្វព្រៃនិងឧទ្យានជាតិនៅខេត្តរតនគិរី ចំនួនទោចថ្ពាល់ឡើងបានបង្ហាញវត្តមានជាច្រើនក្រុមដែលវាអាចមានចំនួនច្រើនពាន់ក្បាល។Jahoo Camp ជាតំបន់ទេសចរណ៍ធម្មជាតិមានសត្វកម្រជាច្រើនជាប្រភេទជិតផុតពូជនៅលើពិភពលោករួមមាន សត្វទោចថ្ពាល់លឿង ស្វាកន្ទុយសជាដើម AMS Central

ក្រុមការងារស្រាវជ្រាវបាននិងកំពុងបន្តការសិក្សាចងក្រងទិន្នន័យ។ សត្វព្រៃទាំងនេះគឺជាសម្បត្តិធម្មជាតិដែល មិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះរបស់ ពិភព លោក។

ទាំងនៅដែនជម្រកសត្វព្រៃកែវសីម៉ា និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាងជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកនេះហើយប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍តាមរយ:ការដើរជូនភ្ញៀវទស្សនាសត្វទោចថ្ពាល់លឿង និងសត្វជាច្រើនផ្សេងៗទៀត ៕សត្វទោចថ្ពាល់លឿង ក្នុងសហគមន៍អេកូទេសចរណ៍ធម្មជាតិមួយកន្លែងនៅខេត្តមណ្ឌលគិរី កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ - Khmernote Business

 

គណបក្ស Palang Pracharat បដិសេធវត្តមានគណបក្សកាវក្លៃចូលរួមបង្កើតរដ្ឋាភិបាល

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក លោក Santi Promphat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាលេខាធិការគណបក្ស Palang Pracharat និងលោកThammanat Phromphao សមាជិកសភាខេត្តផាយ៉ាវ ព្រមទាំងលោក Pai Like សមាជិកសភាខេត្តកំផែងភេត បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានមួយ ក្រោយពីគណបក្សភឿថៃអញ្ជើញឱ្យគណបក្សនេះពិភាក្សាអំពីការបង្កើតរដ្ឋាភិបាល ។ គណបក្ស Palang Pracharat បានបង្ហាញពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ននៅប្រទេសថៃ ។Update-1] Santi Promphat, backed by Prawit, emerges as a frontrunner  finance portfolio; says he's ready to step in for the nation - Thai  Enquirer Current Affairs Main

លោក Santi Promphat លេខាធិការគណបក្ស Palang Pracharat លើកឡើងថា បច្ចុប្បន្ន យើងចាំបាច់ត្រូវតែដោះស្រាយបញ្ហាប្រទេសជាតិ ព្រោះគិតចាប់ពីបានបោះឆ្នោតរយៈពេល២ខែមក ប្រទេសថៃមិនទាន់អាចបង្កើតរដ្ឋាភិបាលបានទេ ដែលធ្វើឱ្យមានឧបសគ្គដល់ការគ្រប់គ្រងប្រទេស ។ ហេតុនេះ វាបង្កឱ្យមានបញ្ហាជាច្រើនផ្នែកដូចជា សេដ្ឋកិច្ច សង្គម និងស្ថេរភាពផ្សេងៗ ហើយការជជែកគ្នាពិភាក្សារវាងគណបក្ស Palang Pracharat ជាមួយគណបក្សភឿថៃ ចាត់ទុកថា គឺជាឱកាសមួយបង្ហាញនូវគោលជំហររបស់គណបក្សយើង ។

លោកបន្តថា ពួកយើងសូមអរគុណដល់គណបក្សភឿថៃ ដែលបានរួមគ្នាពិភាក្សាអំពីគោលជំហររបស់គណបក្ស ហើយគណបក្ស Palang Pracharat ប្រកាន់នូវការគោរពលទ្ធិប្រជាធិបតេយ្យ ដោយមានព្រះមហាក្សត្រជាប្រមុខដឹកនាំ ដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងអភិវឌ្ឍន៍ប្រទេសទៅមុខតាមគោលការណ៍ប្រជាធិបតេយ្យ ។ ហេតុនេះ គណបក្សរបស់យើងមិនគាំទ្រគណបក្សនយោបាយណាដែលចង់ធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ទេ ហើយគណបក្ស Palang Pracharat បានបញ្ជាក់ជាមួយគណបក្សភឿថៃថា យើងនឹងបដិសេធបើមានវត្តមានគណបក្សកាវក្លៃ ដែលមានគោលនយោបាយធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ហើយវាជារឿងដែលគណបក្សយើងទទួលយកមិនបានទេ ។4 ministers, 3 ex-PDRC leaders join Palang Pracharath

ចំណែកលោក Thammanat Phromphao សមាជិកសភាខេត្តផាយ៉ាវ បានលើកឡើងថា គណបក្ស Palang Pracharat មានគោលនយោបាយមិនដូចគណបក្សមួយចំនួនទេ ។ បើគណបក្សនោះបានចូលរួមបង្កើតរដ្ឋាភិបាល យើងមើលឃើញថា វានឹងមានបញ្ហាមិនខាន ។ ដូច្នេះ គណបក្សដែលមានគោលនយោបាយខុសគ្នាពីយើង យើងនឹងមិនចូលរួមសហការជាមួយទេ ។ គណបក្ស Palang Pracharat បានបង្ហាញនូវគោលជំហរសំខាន់ គឺគ្មានជម្លោះ ហើយគណៈកម្មការដឹកនាំបក្ស ក៏បានកំណត់គោលជំហរច្បាស់លាស់ផងដែរ ។ គណបក្សយើងនឹងមិនដាក់ឈ្មោះលោក Prawit Wongsuwan មេដឹកនាំគណបក្ស Palang Pracharat ទេ បើសំឡេងគាំទ្ររបស់សមាជិកសភាតំណាងរាស្ត្រនៅក្រោម២៥០សំឡេង ឬពាក់កណ្តាលនៃចំនួនសមាជិកសភា ៕ ប្រភព ៖ Thairath

ប្រទេសទាំង១២​ដែលមានទឹកដីខ្លួន នៅលើទ្វីបផ្សេង

0

ប្រទេសដែលមានទឹកដីរបស់ខ្លួននៅលើទ្វីបដ៏ទៃ វាមិនមែនជារឿងងាយស្រួលនោះ ព្រោះភាគច្រើនវាបន្សល់ទុក្ខតាំងពីសសម័យអាណានិគមមកម្ល៉េះ ឬខ្លះទៀតជារដ្ឋបំបែកខ្លួន។

ជាក់ស្តែងខាងក្រោមនេះជាប្រទេសទាំង១២ ដែលមានទឹកដីខ្លួន នៅលើទ្វីបដ៏ទៃ៖

  1. ឈីលី ស្ថិតនៅអាមេរិកខាងត្បូង តែមានកោះ Easter ជាកម្មសិទ្ធិ ស្ថិតនៅក្នុងអូសេអានី
  2. ដាណឺម៉ាក ស្ថិតនៅអឺរ៉ុប តែជាកម្មសិទ្ធិកោះ Green Land ដែលស្ថិតនៅអាមេរិកខាងត្បូង
  3. ណ័រវ៉េស ស្ថិតនៅអឺរ៉ុប មានកម្មសិទ្ធិមួយផ្នែកលើទ្វីបអង់តាកតិច
  4. ហ្គ្រិក ស្ថិតនៅអឺរ៉ុប មានកោះមួយឈ្មោះ Dodecanese នៅទ្វីបអាសុី
  5. អុីតាលី ស្ថិតនៅអឺរ៉ុប មានកោះ Pelagie ជាកម្មសិទ្ធិ នៅទ្វីបអាហ្វ្រិក
  6. ជប៉ុន នៅអាសុី តែមានកោះមួយឈ្មោះ Bonin នៅទ្វីអូសេអានី
  7. ហូល្លង់ នៅអឺរ៉ុប តែមានកោះបី Sint Maarten Curaçao និង Aruba នៅទ្វីបអាមេរិកខាងត្បូង
  8. ព័រទុយហ្គាល់ នៅអឺរ៉ុប តែមានកោះ Madeira នៅអាហ្វ្រិក
  9. អេស៉្បាញ នៅអឺរ៉ុប តែមានកោះ៣ Ceuta Melilla និង Canary  នៅអាហ្វ្រិក
  10. វេណាហ្សូអេឡា នៅអាមេរិកឡាខាងត្បូង មានកោះ Isla Aves នៅអាមេរិកខាងជើង
  11. យេមែន នៅអាសុី តែមានកោះ  Socotra នៅអាហ្រ្វិក
  12. ចក្រភព នៅអឺរ៉ុប តែមានដែនអធិបតេយ្យភាពនៅប្រទេសស្កុតលែន អៀងឡង់ និង វេលស៍៕

ប្រភព៖ SPORCLE

គ.ជ.ប ចេញវិធានការលើបុគ្គលពីររូបដែលយកសន្លឹកឆ្នោត ចេញពីការិយាល័យ

0

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ​គ.ជ.ប បានឃាត់ខ្លួនបុគ្គលពីររូប ដែលបានយកសន្លឹកឆ្នោតរបស់ខ្លួន ចេញពីការិយាល័យ ដែលទង្វើនេះគឺផ្ទុយនឹងនីតិវិធីច្បាប់។

ទាក់ទងនឹងករណីនេះ​ ឯកឧត្តមទេព នីថា អគ្គលេខាធិការគ.ជ.ប បានលើកឡើងថា៖” នៅក្នុងករណីបែបនេះ យើងនឹងដកហូតសន្លឹងឆ្នោតរបស់គាត់ ដោយបញ្ជូនគាត់ទៅគណកម្មការឃុំ រៀបចំការបោះឆ្នោត ដើម្បីរក្សាទុកឱ្យគាត់ រហូតដល់ពេលការបោះឆ្នោតបញ្ចប់ ទើបយើងឱ្យគាត់ទៅវិញ”។

ឯកឧត្តមទេព នីថា ក៏បានបញ្ជាក់ធ្ងន់ៗទៀតថា៖” គណកម្មការជាតិរៀបចំការបោះឆ្នោត ឬភ្នាក់ងារគណបក្សនយោបាយ នៅឯការិយាល័យបោះឆ្នោតនោះអាចប្តឹង ហើយបើកាលណាដែលប្តឹងយើងនឹងធ្វើតាមច្បាប់ ដោយយោងតាមច្បាប់មេត្រាទី១៤២ អាចពិន័យជាទឹកប្រាក់ពី១០លានរៀល ទៅ៣០លានរៀល និងលុបឈ្មោះមិនឱ្យបោះឆ្នោត”៕

មនុស្សទាំង ៤ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតលើពិភពលោក

0

ជាទូទៅ កម្ពស់មនុស្សចាប់ពី ១.៨០ ម៉ែត្រឡើងទៅត្រូវបានគេចាត់ទុកថាខ្ពស់ណាស់ទៅហើយ ចុះទម្រាំមនុស្សដែលមានកម្ពស់ជិត ៣ ម៉ែត្រទៅវិញ តើខ្ពស់យ៉ាងណាទៅ? ដូច្នេះហើយ ថ្ងៃនេះ KBN News សូមណែនាំប្រិយមិត្តមកស្គាល់កំពូលមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក៖

១.Sultan Kösen៖ លោក Sultan Kösen គឺជាបុរសដែលកាន់កំណត់ត្រា Guinness ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ជាមួយកម្ពស់ ២.៥១ ម៉ែត្រ។ Kösen មានដើមកំណើតនៅប្រទេសទួរគី ដោយបច្ចុប្បន្នគាត់មានអាយុ ៤១ឆ្នាំ នឹងមិនអាចធ្វើការបានដូចគេទេ ព្រោះដោយសារគាត់មិនអាចអង្គុយលើកៅអីកើត ដូច្នេះប្រាក់ចំណូលរបស់គាត់រាល់ថ្ងៃបានមកពីកំណត់ត្រា ដែលលោកបានកាន់តំណែង និងការធ្វើដំណើរជុំវិញពិភពលោក។World's tallest man stops growing

២. John Rogan៖ លោក John Rogan ដែលជាជនជាតិអាមេរិក ទទួលបានកំណត់ត្រាសម្រាប់មនុស្សខ្ពស់ជាងគេទីពីរនៅលើពិភពលោក ជាមួយកម្ពស់ខ្ពស់បំផុតគឺ ២,៦៧ ម៉ែត្រ។ លោក John មិនអាចធ្វើដំណើរ ឬដើរបាននោះទេ ដោយបច្ចុប្បន្នគាត់បានទទួលមរណៈភាពហើយ។No photo description available.

៣.Robert Wadlow៖ ជនជាតិអាមេរិកគឺលោក Robert Wadlow ទទួលបានកំណត់ត្រា Guinness World Records សម្រាប់មនុស្សខ្ពស់ជាងគេបំផុតលើលោក ជាមួយកម្ពស់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់គឺ ២.៦៣ ម៉ែត្រ ប៉ុន្តែជាអកុសលគាត់បានស្លាប់ដោយសារជំងឺក្រពេញភីតូរីស។Why Robert Wadlow will be the tallest person ever, forever | Guinness World  Records

៤.Zeng Jinlian៖ ស្ត្រីដែលមានកម្ពស់ខ្ពស់បំផុតលើលោកមិនធ្លាប់មានគឺ Zeng Jinlian ដែលមានដើមកំណើតនៅប្រទេសចិន ជាមួយកម្ពស់ ២,៤៦ ម៉ែត្រ ដោយបច្ចុប្បន្ននាងបានទទួលមរណៈភាពហើយ៕Zeng Jinlian (Tallest Women) ~ Wiki & Bio with Photos | Videos

ចង់ស្អាតដូចតារាកូរ៉េទេ? ទីតាំងទាំង៧នេះនៅក្នុងទីក្រុងសេអ៊ូលអាចជួយបាន

0

នៅពេលអ្នកមើលទៅតារាកូរ៉េនោះអ្នកនឹងលួចច្រណែនពីរូបសម្រស់របស់ពួកគេនិងប្រាថ្នាចង់បានភាពស្រស់ស្អាតបែបកូរ៉េដូចគ្នា ជាពិសេសស្ទីលតុបតែងមុខនិងសក់របស់ពួកគេតែម្តងចេញមកមួយៗស្រស់ស្អាតតាមបែបធម្មជាតិ។ ពេលនេះអស់បារម្ភហើយទីតាំងហាងសាឡនទាំង៧នេះនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ អាចជួបលោកបានព្រោះសុទ្ធតែជាហាងដែលជួយឱ្យសម្រស់តារាKpop ល្បីៗមានសម្រស់ទាក់ទាញបន្ថែមពីលើមុខមាត់ធម្មជាតិរបស់ពួកគេ។

១. ហាង BIT & BOOT
ហាងសាឡនមួយនេះមានអថិជនជាតារាល្បីៗជាច្រើនមានដូចជាក្រុម BTS, EXO, Le Sserafim, TWICE, NCT 127, The Boyz, Monsta X, និងតារាផ្សេងទៀត ជាពិសេសហាងនេះបានផ្តល់សេវាកម្មឱ្យក្រុម BTS និង EXO អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះអតិថិជននានាអាចទុកចិត្តសេវាកម្មហាងនេះបាន។청담헤어샵 빗앤붓 (Bit&Boot) 해로 부원장님께 애쉬카키염색 존예! : 네이버 블로그

២. ហាង KITTS
នេះជាហាងសាឡនល្បីឈ្មោះមួយទៀតនៅក្នុងទីក្រុងសេអ៊ូលដែលផ្តល់សេវាកម្មថ្មីៗនៃពិភព Make Up។ តារាល្បីៗដែលធ្លាប់ទទួលសេវាកម្មពីទីនេះមានដូចជា Winter សមាជិកក្រុម Aespa , Suzy , Sunmi, Tiffany Young សមាជិកក្រុម Girls’ Generation និងក្រុម Red Velvet ។A Hair Cut at A. By Bom Salon, Cheongdam – SkinfullofSeoul

៣. ហាង OUI OUI ATELIER
សម្រាប់ហាងមួយនេះមានចំណុចពិសេសនោះគឺសម្រាប់អ្នកចង់បានទម្រង់ភ្នែកក្មេងជាងវ័យ ហើយចំណុចនេះក៏បានទាក់ទាញចិត្តតារាស្រី IU , Taeyeon សមាជិកក្រុម Girl’s Generation ផងដែរ។ ក្រៅពីនេះ ហាងនេះធ្លាប់ផ្តល់សេវាកម្មទៅតារាផ្សេងទៀតមានដូចជា ITZY, BoA, និង តារាសម្តែង Seol In-Ah ។Ouioiu Atelier - prepro

៤. ហាង HOLY
ហាងនេះរក្សានូវអ្វីដែលជាសិល្បៈ និងភាពពេញនិយម ជាមួយស្ទីលY2K ខណៈហាងនេះបានផ្តល់សេវាកម្មញឹកញាប់ឱ្យក្រុមចម្រៀងល្បីឈ្មោះ NewJeans និងតារាផ្សេងទៀតដូចជា Lee Hi និង Crush។6 Great Salons in Seoul to Up Your Hair Game - Best of Korea

៥ .ហាង NAILTAM2NA
តារាកូរ៉េដែលទទួលសេវាកម្មនៅហាងសាឡននេះមានដូចជា Taeyeon សមាជិក Girls’ Generation , Soyou សមាជិក Sistar, Ailee, Yuna សមាជិក ITZY និង Arin សមាជិក Oh My Girl។Leega Nail Salon by SSOMOO DESIGN, Suwon – South Korea

៦. ហាង UNISTELLA
ហាងមួយនេះបានទាញចំណាប់អារម្មណ៍ខ្លាំងពីអតិថិជននោះគេការរចនាម៉ូដក្រចក។ ក្នុងនោះដែរ Jisoo និង Lisa សមាជិកក្រុម Blackpink Hwasa សមាជិក Mamamoo និងតារាសម្តែង Song Kang សុទ្ធតែធ្លាប់ទទួលសេវាកម្មនៅទីនេះ។Unistella's Park Eunkyung Shares Her Nail Art Essentials — Interview,  Photos | Allure

៧. ហាង WOOSUN
មិនខុសហាងល្បីឈ្មោះទាំង៦នៅខាងលើនោះទេ ហាងសាឡននេះមានអតិថិជនជាតារាល្បីៗជាពិសេសនៅពីក្រោយមានស្រស់ស្អាតរបស់ក្រុម Blackpink, Irene សមាជិកក្រុម Red Velvet, តារាម៉ូដែល Irene Kim, Sooyoung សមាជិកក្រុម Girls’ Generation, Sandara Park, រួមទាំងតារាមួយចំនួនទៀត៕No photo description available.

ហាច់ដាច់ខាត លក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត

0

អនុលោមតាមច្បាប់ បទបញ្ញ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់រៀបចំ ធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារ តែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖

១- ប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និងអាជីវករទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាល ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាច បណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

២- ក្រសួងស្ថាប័ន កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋាន របស់ខ្លួនឱ្យអនុវត្តការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។

៣- ក្រសួងព័ត៌មាន ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំនេះ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ និងឯកជន ជូនដល់ប្រជាពលរដ្ឋ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យបានយល់ជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។ ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

 

 

 

 

គណបក្សកាវក្លៃប្រកាសបើកផ្លូវឱ្យគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាល

0

ប្រទេសថៃ ៖ គណបក្សកាវក្លៃបានធ្វើសន្និសីទសារព័ត៌មានមួយ ប្រកាសតែងតាំងបេក្ខជនរបស់គណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី និងដឹកនាំបង្កើតរដ្ឋាភិបាល ដោយបញ្ចប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ ។ គណបក្សកាវក្លៃលើកឡើងថា លោក Pita Limjaroenrat នៅតែផ្តល់កម្លាំងចិត្ត ប៉ុន្តែលោកមិនអាចទទួលយករឿងការរំលាយគណបក្សកាវក្លៃទេ ។

នៅថ្ងៃទី២១ ខែកក្កដា លោក Chaitawat Tulathon អគ្គលេខាធិការគណបក្សកាវក្លៃ បានធ្វើសន្និសីទសារព័ត៌មានពីការវិវឌ្ឍការចរចាបង្កើតរដ្ឋាភិបាល ។ លោកលើកឡើងថា ការបោះឆ្នោតនៅទូទាំងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺជាការប្រកាសអំពីបំណងប្រាថ្នាយ៉ាងច្បាស់លាស់របស់ពលរដ្ឋថា ពួកគេត្រូវការផ្លាស់ប្តូររដ្ឋាភិបាល ដោយការបោះឆ្នោតជ្រើសរើសគណបក្សកាវក្លៃ និងគណបក្សភឿថៃ រហូតទទួលបានជ័យជម្នះក្នុងលំដាប់ទី១ និងទី២ ។Move Forward steps aside to let coalition partner Pheu Thai have shot at  premiership | The Star

ដូច្នេះ គោលដៅធំបំផុតរបស់គណបក្សកាវក្លៃ ក្នុងឋានៈជាគណបក្សទទួលបានសំឡេងឆ្នោតច្រើនលំដាប់ទី១ គឺការបង្កើតរដ្ឋាភិបាលថ្មីឱ្យសម្រេច ដើម្បីបញ្ឈប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ ។ ប៉ុន្តែក្នុងរយៈពេល២ខែកន្លងមក ស្ថានការណ៍គ្រប់យ៉ាងបង្ហាញយ៉ាងច្បាស់ថា គ្រប់ភាគីទាំងអស់សុទ្ធតែជាបក្ខពួកតែមួយ ។

អ្នកទាំងអស់នេះមិនព្រមឱ្យគណបក្សកាវក្លៃដឹកនាំបង្កើតរដ្ឋាភិបាលទេ ហើយពួកគេលើកយករឿងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ មកបាំងមុខ ហើយអះអាងពីការស្មោះស្ម័គ្រភក្តីចំពោះព្រះមហាក្សត្រថៃ មកតតាំងជាមួយសំឡេងឆ្នោតរបស់ពលរដ្ឋ ។ ក្រៅពីនេះ ពួកគេប្រើប្រាស់គណៈកម្មការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ ដើម្បីកាត់ផ្តាច់សិទ្ធិនយោបាយរបស់គណបក្សមានសំឡេងនាំមុខ ព្រមទាំងរំលាយគណបក្សកាវក្លៃឱ្យបាន ។Thai reformist party to back rival after PM vote defeat

ហេតុនេះ យើងមើលឃើញថា សមាជិកព្រឹទ្ធសភាបានរំលោភលើមតិសាធារណជន ដោយពួកគេមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី តាមសំឡេងភាគច្រើនរបស់សភាតំណាងរាស្ត្រ ដើម្បីរារាំងមិនឱ្យដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតលើកទី២ ។ គណបក្សកាវក្លៃមិនទទួលយកការបកស្រាយនេះទេ យើងសូមទោសបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ហើយព្រមទទួលស្គាល់ត្រង់ទៅត្រង់មកថា ពួកគេមិនព្រមឱ្យគណបក្សកាវក្លៃដឹកនាំបង្កើតរដ្ឋាភិបាលទេ ។

ទោះយ៉ាងណា មូលហេតុដែលលោក Pita Limjaroenrat មិនអាចក្លាយជានាយករដ្ឋមន្ត្រីបាន មិនមែនមានន័យថា ភារកិច្ចបង្កើតរដ្ឋាភិបាលថ្មីដើម្បីបញ្ឈប់អំណាចរបស់រដ្ឋាភិបាលចាស់ នឹងមិនជោគជ័យនោះទេ ។ គោលដៅខ្ពស់បំផុតរបស់យើងក្នុងឋានៈជាគណបក្សលំដាប់ទី១ នៅតែដូចមុន គឺការបង្កើតរដ្ឋាភិបាលថ្មីដើម្បីកាត់ផ្តាច់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ឱ្យសម្រេច ។Thai parliament refuses opposition leader Pita second PM vote

ចំណុចសំខាន់ក្នុងថ្ងៃនេះ (ថ្ងៃទី២១ ខែកក្កដា) គឺមិនមែនលោក Pita Limjaroenrat បានធ្វើជានាយករដ្ឋមន្ត្រីឬក៏អត់នោះទេ ប៉ុន្តែគឺរឿងប្រទេសថៃនឹងត្រឡប់មកគោរពប្រជាធិបតេយ្យបានឬមិនបាន ហើយប្រទេសថៃអាចបញ្ឈប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់បានឬអត់ ។ គណបក្សកាវក្លៃនឹងបើកឱកាសឱ្យគណបក្សលំដាប់ទី២ គឺគណបក្សភឿថៃ ជាអ្នកដឹកនាំបង្កើតរដ្ឋាភិបាលជាមួយគណបក្សចំនួន៨ ទៀត ដែលធ្លាប់បានធ្វើកិច្ចព្រមព្រៀង MOU ជាមួយគ្នា ។

ដូច្នេះ ក្នុងកិច្ចប្រជុំរដ្ឋសភាលើកក្រោយទៀត គណបក្សកាវក្លៃនឹងស្នើឈ្មោះបេក្ខជនមកពីគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី ទី៣០ គឺដូចគ្នានឹងគណបក្សភឿថៃធ្លាប់គាំទ្រគណបក្សកាវក្លៃដែរ ។Thai PM candidate Pita willing to let ally form government | The Japan Times

ចំណែកប្រធានបទ «មានអ៊ំ (លោក ប្រាយុទ្ធ ចាន់អូចា) គឺគ្មានយើង» គឺជាគោលជំហរច្បាស់លាស់របស់គណបក្សកាវក្លៃ ។ ដូច្នេះ យើងនៅតែប្រកាន់គោលជំហរដូចដើមថា មិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សផ្លាំងប្រាឆារ៉ាត់ និងបក្សរួមថៃសាងឆាតិទេ ។ បើទោះជាគ្មានលោក Prawit Wongsuwon នៅក្នុងគណៈរដ្ឋមន្ត្រី តាមពាក្យសន្យាជាមួយពលរដ្ឋក្តី យើងនឹងមិនបាត់បង់ជំនឿរឿងនេះទេ ។ ពួកយើងបានព្យាយាមយ៉ាងល្អបំផុតដើម្បីឱ្យការបង្កើតរដ្ឋាភិបាលធ្វើឡើងតាមមតិសាធារណៈ ឬជំរុញឱ្យមានការបង្កើតរដ្ឋាភិបាល និងបញ្ឈប់អំណាចរបស់រដ្ឋាភិបាលចាស់ឱ្យបាន ៕ ប្រភព ៖ sanook