Home Blog Page 1577

ផ្អើលអស់អ្នកគាំទ្រ! ប៊ូខាវ ត្រៀមឡើងសង្វៀន ប៉ះស្តេចប្រដាល់អាសុី Manny Pacquiao

0

ស្តេចប្រដាល់សកលអាសុីកីឡាករ Manny Pacquiao នឹងត្រូវឡើងវាយជាមួយស្តេចប្រដាល់ថៃ ប៊ូខាវ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯប្រទេសថៃ។Boxing champion Manny Pacquiao ordered to pay $5.1M for breach of contract  | Fox Newsការប្រកួតរវាង Manny Pacquiao ទល់នឹង Buakaw ស្ថិតនៅក្នុងវិញ្ញា “ប្រដាល់សកល” ដែលមិនអាចប្រើជើង កែង ឬជង្គង់បានឡើយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ការប្រកួតនេះ គឺដើម្បីតែគាំចិត្តអ្នកគាំទ្រថៃ ដោយសារតែមួយរយៈចុងក្រោយនេះ នៅក្នុងវិស័យ Muay Thai ហាក់មានការមិនចុះសម្រុង និងចម្រូងចម្រាស់ជាច្រើន។

ចំពោះសន្និសីទសារព័ត៌មានផ្លូវការនៃការប្រកួតខាងលើនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នៅទីក្រុងបាងកក ប្រទេសថៃ។Buakaw announces retirement – Fighters Onlyសូមបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយបង្អស់របស់ Manny Pacquiao គឺចាញ់កីឡាករគុយបា Yordenis Ugas កាលពីខែសីហា ឆ្នាំ២០២១ ដោយបាត់បង់ខ្សែក្រវាត់ពិភពលោក WBA មុនសម្រេចចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់៕

ប្រភព៖ Boxing247

 

កូនប្រុសតារាម៉ូដែលម្នាក់មានជំងឺអូទីស្សឹមបានបង្កើតកំណត់ត្រាពិភពលោកជាមួយនឹងគំនូររថភ្លើងប្រវែងជាង២០ម៉ែត្រ

0

កូនប្រុសរបស់តារាម៉ូឌែល Katie Price មានឈ្មោះថា Harvey Price បានបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការគូររថភ្លើងវែងជាងគេ។ កូនប្រុសតារាម៉ូឌែលរូបនេះមានវ័យ ២១ ឆ្នាំដែលមានជំងឺអូទីស្សឹម រស់នៅមហាវិទ្យាល័យ National Star College ជិត Cheltenham រដ្ឋ Gloucestershire ហើយបានចាប់ផ្តើមគូររូបរថភ្លើង Thameslink មានប្រវែង ២១.៣ ម៉ែត្រកាលពីខែមុន។Harvey Price's train drawing being unrolled in a courtyard

ក្រោយពីកូនប្រុសបានបំបែកកំណត់ត្រានេះ Katie Price បាននិយាយថា ខ្លួនស្ទើរតែមិនជឿទេដែលកូនប្រុសនាងបានបំបែកកំណត់ត្រាពិភពលោកនេះ ហើយរូបគេបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចប់ការគូររបស់រូបគេពិតជាធ្វើបានល្អណាស់។ លោកស្រីបន្ថែមថា៖ «យើងមានម្ចាស់ឯតទគ្គកម្មពិភពលោកហ្គីណេសជាផ្លូវការក្នុងគ្រួសារ ហើយអ្នករាល់គ្នាសប្បាយចិត្តសម្រាប់គាត់ ជាមួយការគូររូបប្រវែងជាង២០ ម៉ែត្រនេះ»។Katie Price and Harvey Price holding his Guinness World Record certificate

ជាមួយនឹងវិញ្ញាបនបត្រមួយបន្ទាប់ពីអ្នកវិនិច្ឆ័យមកពី Guinness World Records បានធ្វើដំណើរទៅមហាវិទ្យាល័យ ហើយបានពន្លាគំនូរនៅក្នុងទីធ្លាដើម្បីវាស់វា។ កំណត់ត្រានេះត្រូវបានសម្រេចក្រោមគំនិតផ្តួចផ្តើម នៃកំណត់ត្រាពិភពលោក Guinness ដែលត្រូវបានបង្កើតឡើងរួមជាមួយ Mencap និងអនុញ្ញាតឱ្យមានការកែតម្រូវសមហេតុផលសម្រាប់ការដេញថ្លៃដើម្បីរួមបញ្ចូលជនពិការក្នុងការសិក្សាកាន់តែប្រសើរឡើង៕

រាជវាំង ចំណាស់ជាងគេបំផុតនៅក្នុងតំបន់អាសុីអាគ្នេយ៍

0

បើ​ទោះ​ជា​បច្ចុប្បន្ន​ប្រទេស​ខ្លះ​កែប្រែ​របប​ពី​មាន​ស្ដេច​ មក​ជា​​របប​ប្រធានាធិបតី​គ្រប់គ្រង​ ក៏​ពិត​មែន​ប៉ុន្តែ​ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ នៅ​គោរព​ប្រតិបត្តិ​​ព្រះមហាក្សត្រ​ដដែល​តួយ៉ាង​ដូចជា​ កម្ពុជា, ថៃ, ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ​ ជា​ដើម។ ដោយ​ឡែក​ប្រទេស​​លែង​មាន​ស្ដេច​​គ្រប់គ្រង​មួយ​ចំនួន​វិញ​​ ក៏​នៅ​តែ​​ ថែ​រក្សា និង​អភិរក្ស​បាន​យ៉ាង​ល្អ នូវ​​ប្រពៃណី​ ទំនៀមទម្លាប់​​ សំណង់​ពាក់ព័ន្ធ​នឹង​រាជា​និយម​ ដូចជា​រាជវាំង​ រាជ​ដំណាក់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Yogyakarta Keraton: The Royal Sultan Palace in Yogyakarta

​នៅ​អាស៊ាន​ ព្រះរាជវាំង​ដែល​នៅ​រក្សា​រូប​រាង​បាន​ល្អ​ ហើយ​បន្ត​សេសសល់​ដល់​សព្វថ្ងៃ​ និង​ចាស់​ជាង​គេ​គឺ​រាជវាំង​ The Palace of Yogyakarta។

ព្រះរាជវាំង​នេះ ត្រូវបានកសាងឡើងនៅឆ្នាំ ១៧៥៥-១៧​៥៦​ នៅទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេសុី។ វិមានដ៏ប្រណិតនេះត្រូវបានសាងសង់ឡើងដោយផ្អែកលើជំនឿបុរាណ នៃទំនាក់ទំនងរវាងព្រះ មនុស្ស និងអាណាចក្រធម្មជាតិ។Kraton (Sultan Place and Kingdom) - Yogyakarta Tours

ព្រះរាជវាំង​នេះ ត្រូវ​បាន​គេ​សាងសង់​ដោយ​បែរ​មុខ​ទៅ​ទិស​ខាងជើង​ផ្ទាល់​ឆ្ពោះ​ទៅ​កាន់​ភ្នំ Merapi ដោយផ្នែកខាងត្បូងត្រូវបានសាងសង់បែរមុខទៅមហាសមុទ្រឥណ្ឌា ដែលគេជឿថាកន្លែងគង់នៅរបស់ ម្ចាស់ក្សត្រីនៃសមុទ្រខាងត្បូង និងជាមហេសីអាថ៌របស់ស្តេចស៊ុលតង់។The Kraton, Reflection of Javanese Cosmos

ដោយឡែកព្រះបរមរាជវាំងកម្ពុជា ស្ថិតនៅលេខ៥ ក្នុងចំណោម រាជវាំងដែលចាស់ជាគេបំផុត នៅក្នុងតំបន់អាស៊ានយើង៕Sultan Palace in Yogyakarta Stock Photo | Adobe StockKeraton Yogyakarta, Singgasana Sultan yang Penuh Makna Filosofis - Indonesia KayaThe Kraton, Reflection of Javanese Cosmos - Indonesia Travel

ប្រភព៖ Indonesia Travel

ផលប្រយោជន៍របស់កាកកាហ្វេដែលមិនគួរមើលរំលង

0

កាកកាហ្វេ គឺជាម្សៅកាហ្វេនៅសល់ពីការឆុងកាហ្វេជាមួយទឹកក្តៅ ហើយវានៅមានសំណើម ក្រោយពីគេបានឆុងយកទឹកកាហ្វេចេញរួច ។ មនុស្សភាគច្រើនមិនដឹងថា ត្រូវយកកាកកាហ្វេទៅប្រើជាប្រយោជន៍អ្វីខ្លះ ក៏បោះចោលតែម្តង ។ ការពិត កាកកាហ្វេបានផ្តល់ប្រយោជន៍ជាច្រើន និងគួរមានវានៅក្នុងលំនៅឋានផងដែរ ។

*ផលប្រយោជន៍របស់កាកកាហ្វេ ៖
១-កម្ចាត់ក្អិនស្អុយក្នុងទូរទឹកកក ៖
យើងអាចយកកាកកាហ្វេសល់ពីការប្រើប្រាស់មកដាក់ក្នុងចានតូចមួយ រួចយកវាទៅដាក់ក្នុងទូរទឹកកក រយៈពេល១យប់ ។ ដូច្នេះ វានឹងជួយកាត់បន្ថយក្លិនស្អុយក្នុងទូរទឹកកកយ៉ាងមានប្រសិទ្ធភាព ។ គួរតែផ្លាស់ប្តូរកាកកាហ្វេរៀងរាល់សប្តាហ៍ ដើម្បីបំបាត់ក្លិនស្អុយ ។អត្ថប្រយោជន៍3យ៉ាង របស់កាកកាហ្វេ ចំពោះស្បែកមុខ - TrueID

២-កម្ចាត់ក្លិនខ្ទឹមសនៅជាប់ដៃ ៖
ក្រៅពីកាកកាហ្វេអាចកម្ចាត់ក្លិនស្អុយហើយ វាក៏អាចកម្ចាត់ក្លិនខ្ទឹមសនៅជាប់ដៃផងដែរ ក្រោយពីការចម្អិនអាហាររួច ។ ទោះជាយើងលាងដៃនឹងអ្វីក៏ដោយ ក៏ក្លិនខ្ទឹមសនៅតែជាប់ដៃរហូត ដូច្នេះ យើងអាចយកកាកកាហ្វេទៅដុសនៅលើដៃឱ្យសព្វ ជាពិសេស ដុសនៅត្រង់ចុងម្រាមដៃនិងក្រចក រួចទុកវាមួយរយៈ ទើបលាងដៃជាមួយទឹកស្អាត ។ ក្រោយមក វានឹងកាត់បន្ថយក្លិនខ្ទឹមសនៅជាប់ដៃ រហូតដល់បាត់ធុំក្លិនតែម្តង ។

៣-ប្រឡាក់សាច់ឱ្យទន់ ៖
លំនៅឋានណាដែលចូលចិត្តអាំងសាច់ ឬបរិភោគបែប Steak ត្រូវតែសាកល្បងតាមវិធីនេះ មិនថាសាច់ជ្រូក ឬសាច់គោ ដោយគ្រាន់តែយកកាកកាហ្វេមករោយពីលើសាច់ រួចប្រឡាក់វាជាមួយសាច់ទុកប្រមាណ១ម៉ោង ទៅ២ម៉ោង វានឹងធ្វើឱ្យសាច់ផុយ ព្រោះកាកកាហ្វេមានផ្ទុកជាតិអាស៊ីត និង Enzyme ។ វិធីមួយទៀត គេអាចយកកាហ្វេទៅឆុងជាមួយទឹកក្តៅ រួចយកតែទឹករបស់វាមកប្រឡាក់ជាមួយសាច់ទុក១យប់ ចាំយកមកធ្វើម្ហូបក៏បានដូចគ្នា ។ទិញគេថ្លៃចង់ងាប់! នេះរូបមន្តធ្វើ Scrub  ខាត់សាច់ខ្លួននិងដៃជើងឡើងរលោងស្អាតនិងទន់ល្មើយ - TNAOT

៤-ដុសស្នាមប្រឡាក់នៅជាប់ឆ្នាំង ៖
កាកកាហ្វេអាចប្រើជំនួសដែកដុសឆ្នាំងបាន ដោយយើងយកក្រណាត់សស្តើងមករុំកាកកាហ្វេ រួចយកវាមកដុសនៅបរិវេណមានស្នាមប្រឡាក់ គឺធានាថា ស្នាមប្រឡាក់នៅលើឆ្នាំង និងខ្ទះពិតជារបូតចេញមិនខាន គឺដូចគ្នានឹងយើងមានសម្ភារៈថ្មីប្រើប្រាស់ ។

៥-កម្ចាត់ក្លិនស្អុយនៅជាប់ជ្រុញ ៖
យកកាកកាហ្វេមកដុសនៅលើជ្រុញដែលមានក្លិនឆ្អាប និងលាងមិនជ្រះ មិនថាជ្រុញប្លាស្ទិក ឬជ្រុញឈើ គឺធានាថា ក្លិនឆ្អាបនៅជាប់ជ្រុញនឹងបាត់អស់មិនខាន ។BizKhmer - តើកាកកាហ្វេដែលអ្នកឆុងរួចហើយបម្រុងយកទៅចោល​នោះ  មានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?

៦-កាត់បន្ថយផេះហុយក្នុងចង្ក្រានធ្យូង ៖
លំនៅឋានណាចូលចិត្តបរិភោគសាច់អាំងជាប្រចាំដោយប្រើប្រាស់ចង្ក្រានធ្យូង ហើយមានផេះហុយនោះ គឺអាចយកកាកកាហ្វេមករោយក្នុងចង្ក្រានបាន ព្រោះភាពសើមរបស់កាកកាហ្វេនឹងជួយកាត់បន្ថយផេះហុយ ។

៧-កាត់បន្ថយក្លិនស្អុយក្នុងផ្ទះបាយ ឬលំនៅឋានទាំងមូល ៖
យើងអាចយកកាកកាហ្វេហាលថ្ងៃឱ្យស្ងួត រួចដាក់វាក្នុងថង់ក្រណាត់មួយ បន្ទាប់មក យកវាទៅដាក់នៅតាមចំណុចផ្សេងៗក្នុងផ្ទះបាយ ឬលំនៅឋាន ឬរថយន្ត ដើម្បីកម្ចាត់ក្លិនអ័ព្ទ ឬក្លិនស្អុយទាំងឡាយ ៕ ប្រភព ៖ TNN Health

ក្មេងស្រីម្នាក់នេះពិតជាគម្រូមែនរហូត ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ពោលបែបនេះព្រោះទើបជួបលើកទី១

0

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះនូវរឿងមួយដែលលោកទើបបានជួបប្រទះលើកទី១នៅក្នុងជីវិតព្រោះតែក្មេងស្រីអាយុ១៣ឆ្នាំម្នាក់។

នៅលើបណ្តាញសង្គមឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «ស្ទើរតែមួយជីវិតរបស់ខ្ញុំទៅហើយទើបតែបានជួបជាលើកទីមួយ នៅពេលខ្ញុំចុះមកដាំកូនឈើនៅក្នុងបរិវេណសាលាបឋមសិក្សាតាម៉ូងផ្អែម ខ្ញុំបានកាច់ធ្មេញឱ្យ កុមារា កុមារីជាច្រើននាក់ដោយឱ្យប្រាក់១០,០០០៛ក្នុងម្នាក់ៗ ចំឡែកតែកុមារី ហួត ស្រីនាថ អាយុ១៣ឆ្នំាបានទទួលប្រាក់យកទៅបាត់មួយសន្ទុះ ស្រាប់តែរត់យកមកឱ្យខ្ញុំ១០,០០០៛វិញហើយប្រាប់ថា ខ្ញុំជូនលុយ១០.០០០៛វិញលោកតាឱ្យខ្ញុំលើស។ ខ្ញុំទទួលយកមកវិញហើយបានថែមលុយពីលើនេះមួយចំនួនទៅឱ្យវិញ ដើម្បីជាការតបស្នងសងគុណនូវអំពើសុចរិតនេះ»។ ខ្ញុំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmyMevRv74D0x54gfctXszEe5xOk421CQu_aZjzlZP3EkNEOnz3nn_jXpmhi4WTs4_tR7OfV6YQlq-n6tL470r1hrjdwz1UaFfIhOcsIeEH1FpDr1CDM1qT8o5G9fXHLokcapCoM0C14aHoMNxNeN7YDnoRJw5EgXjgU63WB5uUujCyZLn8uEGLXrMl_c/s1280/image_2023-07-15_15-18-28.png

ឯកឧត្តម បានបន្តទៀតថា «ខ្ញុំបានឱ្យក្រុមការងារស្រាវជ្រាវរកក្រុមគ្រួសារកុមារីនេះ ឃើញថាម្តាយមានអាយុ៤៦លែងលះគ្នាជាមួយឪពុកទុកកូនឱ្យចំនួន៥នាក់ ស្រី៤នាក់ ប្រុសម្នាក់ ស្រីនាថ ជាកូនទី៣ បងៗ២នាក់បំរើការងារនៅចំការដូងប្រេង។ តាំងពីលែងលះគ្នាមកម្តាយពិបាកចិត្តពេកចេះតែហូបស្រាពេលនេះមានជម្ងឺប្រចាំកាយ ខ្ញុំបានឱ្យក្រុមការងារគណបក្សចំការដូងប្រេង ដឹកយកមកសង្គ្រោះនៅក្នុងមន្ទីរសម្រាកព្យាបាល និង សម្ភព ឧកញ៉ាម៉ុង កែវផុស ព្រឹកថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ២០២៣ នេះរូបខ្ញុំព្រមទាំងក្រុមការងារបានចូលមកសួរសុខទុក្ខ ព្រមទាំងបានជួយផ្តល់ថវិកាមួយចំនួនដល់ម្តាយនិងកុមារីនេះ ព្រមទាំងបានជួយផ្តល់ថវិកាដល់អ្នកជម្ងឺដែលកំពុងតែសម្រាកព្យាបាលផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqzzmWtWNXMaSJFDwNLhIqAK5Cc9kJ6eafey9WZi5VJZ3MNszpf3udVeRnvAU1glTjMEye4rByFaPpvxadsb3G02ly5yOBT9ZMcnh-D8YDqbeVWYQfyr4hYtM4FeIv7cJ7v7yG9q4lcfRQqy8w_EBwRl3CKhQb_lXyp34oHVtxR6XTZBgPsqywzCoE7mA/s1280/image_2023-07-15_15-18-29.png

ក្រោយពីឃើញទង្វើដ៏ល្អរបស់ក្មេងស្រីខាងលើនេះហើយ សាធារណជនលេងបណ្តាញសង្គមបានចូលទៅខំមិនលើការបង្ហោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កោតសរសើរយ៉ាងខ្លាំងចំពោះ ស្រីនាថ ដែលជាក្មេងគម្រូសម្រាប់ក្មេងឯទៀតយកតម្រាប់តាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLYr5Ts3Y2VxEzAyeCDcbq10thPnRTQVH45GSpnjXdB2wyHDweJSCiKQVYyuLupPXe_s0gNczMLTSzDHsc2Laj7OJ4gCbWAhtnplcQAzca3fIvL0gLzbAK6k41ZevJNZ_CESLh4fzglNWaqGT1zNfGqHqPNhIjXYRfosVn4Bc97tjdes3G32Nx0oDVio/s1280/image_2023-07-15_15-18-30.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39d_9MyzxKqXKxVo8_2I6jwcpCvphWDIs1jfkNnEBr58ziI-Q1L1t2hUbziIrFLZAxQYxFGbHzxW50itftCRQs2ewhelh9ReRgDsj10aI4Zndrf9tS7zuVHURcfH7d0riTGHtcW1tyGF6fXjrssqLYNHcLQewUmN1Ee7Mx-MqfkNDoyAxOlsaYeo7wys/s1280/image_2023-07-15_15-18-29%20(2).png

វិធី ៤ យ៉ាងជួយកាត់បន្ថយការគេងស្រមុកយ៉ាងមានប្រសិទ្ធភាព

0

ការគេងស្រមុក គឺបណ្ដាលមកពីសាច់ដុំនៅត្រង់កសម្រាកក្នុងអំឡុងពេលគេងលក់ដែលធ្វើឱ្យបំពង់ករួមតូច ស្ងួត និងពិបាកដកដង្ហើម។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធី ៤ យ៉ាងដើម្បីកាត់បន្ថយបញ្ហានៃការគេងស្រមុក៖

១.ទទួលទានស្ពៃក្តោប៖ ស្ពៃក្តោប អាចជួយព្យាបាលជំងឺផ្តាសាយ តឹងច្រមុះ និងកាត់បន្ថយការកកឈាមក្នុងសរសៃឈាម ជាពិសេសវាក៏ជួយឱ្យបំពង់កមានសំណើម និង កាត់បន្ថយរោគសញ្ញានៃការគេងស្រមុកផងដែរ។Is snoring always a sign of sleep apnea? - Harvard Health

២.ទទួលទានម្ទេស៖ ម្ទេស មានរសជាតិហឹរនឹងជួយសម្រួលដល់ផ្លូវដង្ហើម និងបំពង់កឱ្យមានសំណើម កាត់បន្ថយការកន្ត្រាក់នៃសាច់ដុំជុំវិញទងសួត ដូច្នេះវាមានប្រសិទ្ធភាពបំផុតក្នុងការជួយកាត់បន្ថយការគេងស្រមុក។

៣.ទទួលទានខ្ញី៖ បុកមើមខ្ញី ដាំឱ្យពុះជាមួយទឹកហើយផឹក វានឹងជួយផ្តល់សំណើមដល់បំពង់ក ប្រព័ន្ធផ្លូវដង្ហើមដំណើរការកាន់តែស្រួល ដូចនេះវាពិតជាអាចជួយកាត់បន្ថយការស្រមុកបន្តិចបន្តួចជារៀងរាល់ថ្ងៃ។How can I stop someone snoring? | Sleep | The Guardian

៤.ធ្វើលំហាត់ប្រាណ៖ ភាគច្រើនគេសង្កេតឃើញថាអ្នកធាត់ច្រើនមានបញ្ហាគេងស្រមុកខ្លាំងជាងមនុស្សធម្មតា ដូចនេះសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់គួរសាកល្បងសម្រកទម្ងន់ដោយផ្ដោតទៅលើការធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំឡើងវិញ៕ ប្រភព៖sanook

ហ្វីលីពីនប្រកាសឱ្យពលរដ្ឋត្រងទឹកភ្លៀងទុកប្រើប្រាស់

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក ការិយាល័យទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីហ្វីលីពីនរាយការណ៍ថា រដ្ឋាភិបាលហ្វីលីពីនបានជំរុញឱ្យពលរដ្ឋទាំងអស់ត្រងទឹកភ្លៀងទុកប្រើប្រាស់ ដើម្បីត្រៀមខ្លួនទប់ស្កាត់នឹងបាតុភូតអេលនីណូ (El Nino) ដែលវានឹងបង្កផលប៉ះពាល់ដល់ទិន្នផលកសិកម្មរបស់ពលរដ្ឋ ។

បណ្តាអ្នកជំនាញផ្នែកអាកាសធាតុដាស់តឿនថា សីតុណ្ហភាពនៅផ្ទៃសមុទ្រក្តៅខ្លាំងខុសពីធម្មតា វាអាចបណ្តាលឱ្យទឹកភ្លៀងធ្លាក់តិចជាងមុន ឬគ្មានភ្លៀងធ្លាក់ និងមានគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួននៅប្រទេសហ្វីលីពីន ។ ចំណែកភ្នាក់ងារកសិកម្មក៏បានជំរុញឱ្យអ្នកផលិតចំណីអាហារស្តុកទុកទឹកភ្លៀងសម្រាប់ប្រើប្រាស់នាថ្ងៃខាងមុខផងដែរ ។ ហេតុនេះ វាជាយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងទឹកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ក្នុងពេលប្រទេសហ្វីលីពីនជួបគ្រោះរាំងស្ងួត ។Rainy Season is Only Fun When We Were Kids | Manillenials

ប្រទេសហ្វីលីពីនមានបរិមាណភ្លៀងធ្លាក់ជាមធ្យមលើសពី២.៣០០មីល្លីម៉ែត្រក្នុង១ឆ្នាំ ។ បច្ចុប្បន្ន រដ្ឋាភិបាលហ្វីលីពីនបានចាត់វិធានការផ្សេងៗ ដើម្បីគ្រប់គ្រងទឹក ដោយរួមបញ្ចូលទាំងការកែលម្អប្រឡាយធារាសាស្ត្រ, គម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងការផ្លាស់ប្តូរម៉ាស៊ីនបូមទឹក ក៏ដូចជាឧបករណ៍មិនបានប្រើប្រាស់ជាដើម ។ រដ្ឋាភិបាលនឹងចាត់វិធានការត្រៀមទុកជាមុន ដើម្បីការពារការខូចខាតទិន្នផលកសិកម្មដោយសារបាតុភូតអេលនីណូ ៕ El Nino may trigger a drought-like situation in India, warns DS Paiប្រភព ៖ environman

តើមូលហេតុអ្វីបានជាមានបញ្ហាប្រេះបបូរមាត់? តើយើងត្រូវព្យាបាលបែបណា?

0

ដូចយើងដឹងរួចមកហើយថា មួយរយៈនេះ អាកាសធាតុពុំសូវអំណោយផលនោះទេពោលគឺវាប្រែប្រួលយ៉ាងឆាប់រហ័ស ដោយពេលខ្លះក្តៅខ្លាំង ហើយពេលខ្លះទៀតក៏ត្រជាក់ខ្លាំងផងដែរ។ អាកាសធាតុបែបនេះហើយ ដែលជាមូលហេតុធ្វើឱ្យមនុស្សភាគច្រើនមានបញ្ហាប្រេះបបូរមាត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនមែនមានតែអាកាសធាតុប៉ុណ្ណោះទេដែលធ្វើឱ្យយើងប្រេះបបូរមាត់នោះ គឺមានមូលហេតុជាច្រើនទៀតដែលអាចធ្វើឱ្យយើងមានបញ្ហាប្រេះបបូរមាត់បាន ដែលមូលហេតុទាំងនោះមានដូចជា៖

១.ខ្វះជាតិទឹក៖ ការខ្វះជាតិទឹក អាចធ្វើឱ្យបបូរមាត់យើងស្ងួត ហើយប្រេះបានយ៉ាងងាយ ដូច្នេះអ្នកគប្បីទទួលទានទឹកឱ្យបានច្រើនប្រហែល ១.៥-២ លីត្រក្នុងមួយថ្ងៃ។Chapped, dry lips: 5 causes to avoid and the best products to try now |  Glamour UK

២.ការលិទ្ធបបូរមាត់៖ ការលិទ្ធបបូរមាត់មិនអាចធ្វើឱ្យបបូរមាត់ជៀសផុតពីការប្រេះបានឡើយ ផ្ទុយទៅវិញ គឺមានតែធ្វើឱ្យបបូរមាត់ងាយនឹងស្ងួតប្រេះលើសដើម។ ដូចនេះអ្នកគួរប្រើប្រាស់ក្រែមរលោងដើម្បីលាបការពារបបូរមាត់វិញទើបប្រសើរ។

៣.ការដកដង្ហើមតាមមាត់៖ បបូរមាត់ងាយនឹងស្ងួតប្រេះណាស់នៅពេលអ្នកមានជំងឺផ្ដាសាយ ឬហៀរសំបោរតឹងច្រមុះដោយសារអ្នកដកដង្ហើមតាមមាត់ដែលធ្វើឱ្យស្ងួតបបូរមាត់ ដូច្នេះចូរលាបក្រែមរលោងលើបបូរមាត់ដើម្បីការពារ។How to help your chapped lips beat the winter weather: Westmead  dermatologist shares her top tips - thepulse.org.au

៤.ទទួលទានអាហារហឹរពេក៖ អាហារដែលមានរសជាតិហឹរ និងមានជាតិអាស៊ីត ក៏អាចធ្វើឱ្យបបូរមាត់ទទួលរងផលប៉ះពាល់ប្រែជាស្ងួតប្រេះបានផងដែរ ដូច្នេះអ្នកគួរកំណត់កម្រិតបរិមាណនៃការទទួលទានអាហារប្រភេទនេះ។

៥.បញ្ហាសុខភាពមួយចំនួន៖ ប្រសិនបើអ្នកមានបញ្ហានៃការស្ងួតប្រេះបបូរមាត់មិនមែនបណ្ដាលមកពីមូលហេតុប៉ុន្មានចំនុចខាងលើទេនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ ក្នុងករណីខ្លះបបូរមាត់ស្ងួតប្រេះអាចជា រោគសញ្ញាមួយនៃជំងឺរើមមាត់ រោគផ្សិតក្នុងមាត់ ជំងឺពងបែក និងបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីត ជាដើម៕ ប្រភព៖sanook

ឬអាងបារមីសូមទោស? ទើបត្រូវក្រសួងហៅណែនាំមួយក្រុម ពេលនេះមានមួយក្រុមទៀតថតរឿងកំប្លែងតែបញ្ចេញដើមទ្រូង

0

ថ្មីៗនេះនាយកដ្ឋានភាពយន្តទើបតែហៅក្រុមសម្តែងមួយក្រុមចូលទៅណែនាំ ពីការថតវីដេអូបង្កប់រូបភាពមិនសមរម្យបញ្ចេញភាពស៊ិ.ចស៊ី ស្រើ.បស្រា..លមិនសមភ្នែកដែលផ្ទុយពីអ្វីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានចេញសេចក្តីប្រកាសណែនាំនាពេលកន្លងមក។ ទោះយ៉ាងណាក្រសួងទើបតែហៅមួយក្រុមទៅណែនាំ ពេលនេះមានមួយក្រុមទៀតជ្រកក្រោមឈ្មោះរឿងកំប្លែងតែបញ្ចេញដើមទ្រូងមិនសមភ្នែកដែលធ្វើឱ្យមហាជនកំពុងរិះគន់ក្រុមសម្តែងនេះព្រោះដូចមិនខ្លាចចំណាត់ការណែនាំរបស់ក្រសួងសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogk_j8LPcrc2GL1ccsHBU70RBtjk71O9PG1iFVy223Ae8XWHpXn9n4EjtKtM8mnA44JVku0MdIPqRuY-FRWEtuKdqX7ZSSlh66PJ71Ca6nQ3ZTpIDP_AStaxzw9slSsP5HXN-D-UiYkt2-Y0aIVL4HpzbtXB7Y5w7rA4w3xRuji0rPsGghAmrpZ74f4o/s853/332325641_1279587506289642_1498516876087277288_n.jpg

នៅលើផេកមួយឈ្មោះថា «Mix ZinTwo Khmer Boy» បានបង្ហោះវីដេអូមួយកាលពីថ្ងៃទី១២ ខែកក្កដា ដោយបានដាក់ចំណងជើងថា «រឿងកំប្លែងស្វែងរកប្ដី» ដែលមានរយៈពេលជិត៧នាទី។ យ៉ាងណាមិញ រឿងកំប្លែងនេះត្រូវបានសាធារណជនសម្តែងការមិនពេញចិត្ត និងកំពុងបញ្ចេញមតិរិះគន់ដូចព្យុះព្រោះរឿងកំប្លែងនេះមានតួអង្គសម្តែងបញ្ចេញដើមទ្រូងអង្រួនលើវីដេអូមិនសមទៅនឹងចំណងជើងទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMo_vQT-H-OlTdcFouyzHM7b783x9z_pK6sd95_Gdu9krfLKyKoZrEJBXOqcK2-xbk7Az2IyLqw0nxB-5UZ-nyuCFtgGuu_TNY8TAEgODjgU9AMAPbqQkY83zL3Vtptfsyl_1yBwHDJgu6ZJ90pDPNkysaWP30_DHPnvqCoAcn7DqNUqn716MX8tSBA3c/s1241/Capture%20(3).jpg

អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិថា «ខ្ញុំនឹងយក video នេះទៅឱ្យក្រសួង ,គេហៅអប់រំទៀតលូវហើយ, អន់ជាងខ្ញុំធ្វើការនៅវេងស្រេងទៀត ,គួរធ្វើឱ្យសមរម្យតិចទៅ ព្រោះសម្រស់អ្នកមិនអន់ទេ បើធ្វើចឹងដូចធ្វើបាបខ្លួនឯងដែរ ស្លៀកពាក់បង្ហាញលើ Social media ធ្វើឱ្យមានគេមើលងាយណាស់ ព្រោះយើងជាស្រី ,មួយក្រុមទៀតហើយ ស្រុកខ្មែរខ្ញុំសម្បូរណាស់ឥឡូវ គួរតែចាប់ហើយកុំលែងមកវិញ ព្រោះតែចង់ល្បីធ្វើឱ្យឈ្មោះជាស្រី ត្រូវប្រុសមើលមកយើងជាស្រីមិនល្អ ហើយបង្រៀនឱ្យក្មេងៗកាន់តែឡើងតណ្ហា ចង់សាកចង់ដឹងព្រោះតែការស្លៀកពាក់បែបនេះ គួរតែបញ្ឈប់រាល់សកម្មភាពដែលស្លៀកពាក់បែបនេះឱ្យសង្គមឃើញទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnJY9UBJHhoCg98OeOvKWSknbNi-Mp9rm3VWGnd5W7Ne1FFFAzedHAkWtXRPczU1t4204iwbFei6JGbfxSiF-4XNqCKjsDb-gB2Iw10ktNPsouh4Nvd6nMsdt4yUNxVOwyEoyXaO7jdmBdi7xlh01D_B59a5HYRp1InuYgdNXbyFo1xUA5vBm059vbZ5M/s1369/%E1%9E%84%E1%9E%84%E1%9E%84%20(4).jpg

អ្នកផ្សេងទៀតបានខំមិនថា «ធ្វើខ្លួនឲ្យគេជេរពេលគេជេរខឹងគេ យ៉ាប់មែន ,អស់មួយចូលពីរក្រសួងឈឺក្បាល , ស្លៀកពាក់ឱ្យស្រួលទៅវាមិចបងហើយអោយតែយើងលេងល្អមើលគេមើលហើយកុំស្លៀកបែបនេះអី បងមើលខ្លួនឯងទៅវាមិនសមនឹងរូបរាងទេ,ល្អមើល ណាស់ឈប់សម្តែងទៀតទៅ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Ruyb9KNjv6u9nl90DSQIc2PY1YPXjKCngKfUqIszNFG6GnXkWJrMcvSwgqVM9tpkWcUyeWy5AbHePWQlGKSqEYU7T4giSVwnG7yN8_UmJnnNoVQSVYWjSp_bkqBS-B_y_hqTVItrj8H_uO8hypC23jPoJ021QwrEo0NlgSLXqgvQgUg73l4EnOSYYR8/s1024/%E1%9E%84%E1%9E%84%20(4).jpg

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះមានក្រុមផលិតវីដេអូមួយចំនួនតែងតែផលិតវីដេអូជ្រកក្រោមឈ្មោះថារឿងអប់រំបញ្ចេញភាពស៊ិចស៊ី ស្រើបស្រាល ដើម្បីទាក់ទាញអ្នកមើលដោយមិនខ្វល់ថាទង្វើនេះវាប៉ះពាល់យ៉ាងណានោះទេ។ អស់ពីជ្រកក្រោមឈ្មោះថា រឿងអប់រំ ពេលនេះជ្រកក្រោមឈ្មោះរឿងកំប្លែងវិញម្តង ទោះបីជាក្រុមខ្លះត្រូវបានក្រសួងហៅទៅណែនាំក្តីតែនៅតែមានក្រុមផ្សេងទៀតធ្វើជាបន្តបន្ទាប់ដដែល។ រឿងហេតុដដែលៗនេះ ធ្វើខុសអាងបារមីសូមទោសទើបធ្វើឱ្យក្រុមខ្លះនៅតែធ្វើម្តងហើយម្តងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-wS5al4jKbr-XlRs-Cl-wV3P0FsPTb16pN0pz3scLbn7Wk6WOcscegnoopSTz5zrDGoGpsJiOQdrdITOGp3mj0tmA-VhCWFEQYvtYbU5L-AHWZIHSLqIt3gcuPw2TRs-bk-yUeDjr5ZCoFAdXwCNC0OzPAaOtpAVEcU5GYefEgxFw4SdwC5a7ZdrbpY/s1036/%E1%9E%8F.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMevrQoj6J1u8h56bp3rnp0tSR__jg3bJDrjDRmIwo6d5rjdgCxWCYojCNLpdbjKo3wxe6b_rnPOM8gkaZu6ZXVC7PRVH_wYf4qIonj-GoFyoCrjatq0zJP3r9MHvgSqla--gEFLSTj1kAbLYbOIOZvAmvdFZkUb_xe0YcOi2A2U27N4G64yrdYaGRwA4/s1034/%E1%9E%8F%E1%9E%8F.jpg

សមាគមពាណិជ្ជកម្មខកចិត្តចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមក លោក Somchai Pornratanacharoen ប្រធានសមាគមពាណិជ្ជកម្មលក់ដុំ និងលក់រាយប្រទេសថៃ បានបង្ហាញការខកចិត្តក្រោយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៣ ខែកក្កដា ព្រោះលទ្ធផលបង្ហាញថា លោក Pita Limjaroenrat មិនទទួលបានជោគជ័យក្នុងការបោះឆ្នោតលើកទី១ ទេ ។City Guide: Top 5 supermarkets to buy groceries in Thailand 2022 | Thaiger

ប្រធានសមាគមពាណិជ្ជកម្ម លោក Somchai លើកឡើងថា លោកមានអារម្មណ៍ខកចិត្តជាមួយមនុស្សដែលគិតថា ខ្លួនឯងមានកិត្តិយសខ្ពង់ខ្ពស់នៅក្នុងប្រទេស ហើយលោកសម្លឹងឃើញថា អ្វីគ្រប់យ៉ាងជាការរៀបចំគម្រោងទុកមុន និងមិនមែនជាការបោះឆ្នោតទេ ព្រោះគេបានរៀបចំផែនការរួចអស់ហើយ ។ ដូច្នេះ ការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែកក្កដា គ្រាន់តែជាការរៀបចំពិធីប៉ុណ្ណោះ ។

លោកបន្តថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ គឺគណបក្សនយោបាយទាំង៨ គួរតែជំរុញលោក Pita ម្តងទៀតឱ្យដល់ទីបំផុត ដើម្បីអស់ការសង្ស័យថា ហេតុអ្វីវាមិនអាចទៅមុខបាន ? ហើយបើការបោះឆ្នោតលើកទី២ នេះ លោក Pita នៅតែមិនជាប់ទៀត លោក Pita គួរតែដកថយ ។ ប៉ុន្តែចំណុចសំខាន់ គឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ ត្រូវសហការគ្នាឱ្យស្អិតរមួតដើម្បីបង្កើតរដ្ឋាភិបាល ព្រោះនេះជាសំឡេងគាំទ្ររបស់ពលរដ្ឋ បើទោះជានាយករដ្ឋមន្ត្រីថៃ មិនមែនជាលោក Pita ក្តី ។ បច្ចុប្បន្ន ទោះជាយកអ្នកណាម្នាក់មកធ្វើជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែត្រូវប្រញាប់បង្កើតរដ្ឋាភិបាល ។Pita Limjaroenrat: Thailand's parliament votes to reject progressive leader  as next prime minister | The Independent

ហេតុនេះ ការដោះស្រាយស្ថានការណ៍នយោបាយនៅប្រទេសថៃ គឺត្រូវបង្កើតរដ្ឋាភិបាលថ្មីឱ្យឆាប់រហ័សបំផុត ព្រោះសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសមិនអាចរង់ចាំបានទេ ។ សព្វថ្ងៃ កម្លាំងទិញនៅតាមទីផ្សារនានាមិនល្អដូចមុន ព្រោះពលរដ្ឋគ្មានប្រាក់ចាយ ហើយនៅពេលបង្កើតរដ្ឋាភិបាលថ្មីរួច ត្រូវចេញវិធានការជំរុញ ឬធ្វើឱ្យពលរដ្ឋមានប្រាក់ចំណូលបន្ថែមទៀតឱ្យបានឆាប់រហ័ស ។ ចំណែកស្ថានភាពតម្លៃទំនិញវិញគ្មានការឡើងថ្លៃទេ ព្រោះបើឡើងថ្លៃទំនិញ យើងនឹងគ្មានអ្នកទិញមិនខាន ៕ ប្រភព ៖ khaosod