ប្រទេសឥណ្ឌា៖ យានអវកាស Chandrayaan-៣ របស់ឥណ្ឌាបានចុះចតដោយជោគជ័យនៅជិតប៉ូលខាងត្បូងនៃផ្ទៃព្រះច័ន្ទនាថ្ងៃទី ២៣ ខែសីហា វេលាម៉ោង ១៩:៣៤ នាទី។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបើកដំណើរការរបៀបចុះចតដោយស្វ័យប្រវត្តិនៅម៉ោង ១៩:១៤ នាទីដោយមិនមានការអន្តរាគមន៍ពីស្ថានីយ៍ដីទេ។ បន្ទាប់ពីបានចុះចតយ៉ាងទន់ភ្លន់នៅលើឋានព្រះច័ន្ទរយៈពេល ២០ នាទីដោយជោគជ័យ បានធ្វើឱ្យប្រជាជនឥណ្ឌាទូទាំងប្រទេសមានមោទនភាពយ៉ាងខ្លាំងចំពោះអាកាសយានិករបស់ខ្លួន។Chandrayaan-3 successfully leaves Earth's orbit, heads towards Moon |  Latest News India - Hindustan Times

នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានចែករំលែកថា នេះជាពេលវេលាប្រវត្តិសាស្ត្រទីមួយហើយរបស់ប្រទេសឥណ្ឌា យើងពិតជាមានមោទនភាពខ្លាំងណាស់ គ្មានប្រទេសណាដែលធ្លាប់ទៅកាន់តំបន់ប៉ូលខាងត្បូងនៃផ្ទៃព្រះច័ន្ទនេះទេ។
ការជោគជ័យរបស់យានអវកាស Chandrayaan-៣ បានធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសទីបួននៅលើពិភពលោកដែលចុះចតលើផ្ទៃព្រះច័ន្ទដោយជោគជ័យ បន្ទាប់ពីសហភាពសូវៀត សហរដ្ឋអាមេរិក និងចិន។ បេសកកម្មនេះក៏សម្គាល់ការកើតឡើងរបស់ឥណ្ឌាក្នុងនាមជាមហាអំណាចអវកាសថ្មីផងដែរ។Chandrayaan-3 launch: Why landing on the Moon is a nightmare - India Today

ខណៈពេលដែលប្រទេសឥណ្ឌាប្រារព្ធពិធីចុះចតដោយជោគជ័យនៃយានអវកាស Chandrayaan-៣ នាយករដ្ឋមន្ត្រី Narendra Modi បានបញ្ជាក់ថា ប្រទេសនេះក៏មានបំណងបញ្ជូនមនុស្សទៅឋានព្រះច័ន្ទនាពេលខាងមុខផងដែរ។ នាយករដ្ឋមន្ត្រី Modi បានបន្តទៀតថា ការកសាងភាពជោគជ័យរបស់ Chandrayaan-៣ ឥណ្ឌានឹងបន្តឆ្ពោះទៅមុខដោយការបាញ់បង្ហោះយានអវកាសមនុស្សដំបូងទៅកាន់ឋានព្រះច័ន្ទ ហើយប្រទេសនឹងពិចារណាលើការហោះហើររបស់ក្រុមនាវិកនៅពេលអនាគត។India's Chandrayaan 3 Reaches for the Moon (Updates with Video) - Sky &  Telescope - Sky & Telescope

គួរបញ្ជាក់ដែរថា ការចុះចតនៅលើឋានព្រះច័ន្ទគឺមិនងាយស្រួលនោះទេ។ យានអវកាស Luna-២៥ របស់រុស្ស៊ីបានបរាជ័យនៅថ្ងៃទី ២០ ខែសីហា បន្ទាប់ពីប្រទេសនេះបានប្រកាសថាយានអវកាសបានធ្លាក់ចូលទៅក្នុងផ្ទៃព្រះច័ន្ទ។ រីឯ ispace ដែលជាក្រុមហ៊ុនចាប់ផ្តើមអវកាសឯកជនរបស់ជប៉ុនក៏បានបរាជ័យក្នុងការប៉ុនប៉ងចុះចតនៅលើឋានព្រះច័ន្ទក្នុងខែមេសាផងដែរ។ ដូចនេះប្រទេសដែលបានចុះចតនៅលើឋានព្រះច័ន្ទដោយជោគជ័យគឺមានតែបួនប្រទេសប៉ុណ្ណោះគឺ សហរដ្ឋអាមេរិក ចិន សហភាពសូវៀត និងឥណ្ឌា៕
ប្រភព៖ vnexpress