Home Blog Page 1573

សម្តេច ហ៊ុន សែន ប្រកាសមិនបន្តតំណែងធ្វើជា “នាយករដ្ឋមន្ត្រី” សម្រាប់អាណត្តិទី៧

0

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖”សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិអាណត្តិទី៧ នោះឡើយ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយការលាលែងពីនាយករដ្ឋមន្ត្រី សម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖”ការផ្ដល់ឱកាសឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី នាអាណត្តិថ្មីនេះ ដោយសាររូបគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមត្ថភាពអាចដឹកនាំប្រទេសបាន។ ម្យ៉ាងវិញទៀតសម្ដេច ក៏ចង់បញ្ចប់ពាក្យចចាមអារ៉ាមនានា ជុំវិញវត្តមានលោក ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនផងដែរ”។

បើតាមប្រសាសន៍សម្តេច លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា៖”ការលាឈប់នេះ គឺជាការអនុវត្តន៍តាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការផ្ទេរព្រះរាជបល្ល័ង្ក”៕

អតីតនាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាថានឹងវិលត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចូលរួមពិធីបូជាសពអ្នកបើកឡានរបស់គាត់

0

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចខ្លួនបានប្តេជ្ញាថានឹងវិលត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចូលរួមពិធីបូជាសពអ្នកបើកឡានរបស់គាត់។

អតីតអ្នកបើកឡានរបស់លោក ថាក់ស៊ីន គឺលោក Wichai Changlek បានបាត់បង់ជីវិត កាលពីសប្តាហ៍មុនក្នុងជន្មាយុ៧៣ឆ្នាំ។Thaksin asks driver's kin to delay rites so he can attend

ក្រុមគ្រួសារ ស៊ីណាវ៉ាត្រា របស់លោកថាក់ស៊ីន បានទៅចូលរួម និងផ្ញើសាររំលែកទុក្ខ ជូនដល់គ្រួសារអ្នកបើកឡានរបស់លោក ដោយលោកបានស្នើឱ្យគ្រួសារលោក Wichai Changlek ពន្យាពេលថ្ងៃបូជាសព ដើម្បីឱ្យលោកបានមកទាន់ពេលវាលានៃការបូជា។

សូមបញ្ជាក់ផងដែរថា លោកថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ បានរស់នៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០០៨ នៅពេលដែលគាត់បានភៀសខ្លួនចេញពីប្រទេសមុនការកាត់ទោសពីបទរំលោភអំណាច។Come home soon, Thaksin, and go to jail - ex-minister | Thaiger

ដោយមួយរយៈចុងក្រោយនេះ​ លោកបាននិយាយជាច្រើនដងមកហើយ ដោយលោកចង់វិលត្រឡប់មកប្រទេសថៃវិញ តែលោកខ្លាចប៉ះពាល់នយោបាយរបស់កូនស្រីលោក៕

ជាទ្វីបមួយ ដែលមិនមានប្រទេសសូម្បីតែមួយ ហេតុអ្វីមានរូបិយបណ្ណ?

0

នៅលើពិភពលោកមានទ្វីបចំនួន៧ ដោយនៅក្នុងនោះទ្វីបអង់តាក់តិចគឺជាទ្វីបតែមួយគត់ដែលមិនមានប្រទេសណាជាម្ចាស់ទឹកដីនៅលើទ្វីបនេះ។

បើទោះបីជាមិនមានប្រទេសណាជាម្ចាស់ទឹកដី ក៏ប៉ុន្តែទ្វីបនេះ ក៏មានរូបិយបណ្ណផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា”ដុល្លារអង់តាក់ទិក (Antarctica dollar)”។1 Dollar (Emperor penguins; Centenary) - Antarctica – Numistaដុល្លារអង់តាក់ទិក ត្រូវបានផលិតឡើង ដើម្បីជាកិត្តិយសរបស់ចក្រភពនៃសត្វភេនឃ្វីន ដែលសត្វនេះ ត្រូវបានគេចាត់ទុកជាអធិរាជនៅលើទ្វីបនេះ។

រូបិយបណ្ណនេះ ត្រូវបានប្រើប្រាស់ជាផ្លូវការ នៅលើតែទ្វីបអង់តាក់ទិកប៉ុណ្ណោះ ព្រោះរូបិយបណ្ណនេះមិនទាន់ត្រូវបានទទួលស្គាល់ជុំវិញពិភពលោកនៅឡើយនោះទេ ដោយភាគច្រើនអ្នកដែលមានក្រដាសប្រាក់ “ដុល្លារអង់តាក់ទិក (Antarctica dollar)” ភាគច្រើន គឺពួកគេធ្លាប់បានទៅទស្សនានៅលើទ្វីបនេះ។Penguin | Species | WWF

គួរបញ្ជាក់ផងដែថាស្ថិតនៅលើផ្ទៃទឹកកកដាច់កន្ទុយភ្នែក ទ្វីបអង់តាក់តិចលាតសន្ធឹង១៤.២លានគីឡូម៉ែត្រការ៉េ ដែលបច្ចុប្បន្នទ្វីបនេះ មានប្រទេសមហាអំណាចចំនួន៧កំពុងត្រៀមបែកចែកទ្វីបនេះ យកមកគ្រប់គ្រងរៀងៗខ្លួនដែលក្នុងនោះរួមមាន៖

  1. បារាំង
  2. ចក្រភពអង់គ្លេស
  3. ណូវែហ្សេឡង់
  4. ណ័រវ៉េ
  5. អូស្រ្តាលី
  6. ឈីលី
  7. អាហ្សង់ទីន

ដោយឡែកសហរដ្ឋអាមេរិក ប៉េរូ រុស្សី និងអាហ្រ្វិកខាងត្បូងសុទ្ធតែរក្សាសិទ្ធិក្នុងការទាមទារទឹកដីនាពេលអនាគត៕What it's like to visit Antarctica – earth's last great wilderness | CN Traveller

ប្រភព៖ Quark Expedition

ចង់បាន ស្បែកល្អ មុខស្អាត ក្រចកដៃស្អាត អាចសាកល្បងជាមួយក្រូចឆ្មារស្រស់

0

ក្រូចឆ្មារស្រស់មានវីតាមីន C ដែលជួយរក្សា និងសម្អាតដំណើរការរំលាយអាហារខាងក្នុងរបស់រាងកាយ បញ្ចេញជាតិពុលបានល្អ និងបំបាត់ការទល់លាមក។ លើសពីនេះ ការផឹកទឹកក្រូចឆ្មារក៏ជាវិធីធ្វើឱ្យមុខរបស់អ្នកភ្លឺថ្លាផងដែរ។ ក្រូចឆ្មារ ក៏ជួយឱ្យស្បែកភ្លឺថ្លា កាត់បន្ថយបញ្ហាមុន មុខខ្លាញ់ មើលទៅខ្មៅស្រអាប់ កាត់បន្ថយចំណុចខ្មៅ ជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម ធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត និង មានសុខភាពល្អ ពីខាងក្នុងជាមួយនឹងអត្ថប្រយោជន៍ជាច្រើនពីក្រូចឆ្មាដែលធម្មជាតិបានបង្កើត។ ដូច្នេះហើយខាងក្រោមនេះគឺជាគន្លឹះថែសម្រស់ជាមួយក្រូចឆ្មារស្រស់៖

១.របៀបផឹកទឹកក្រូចឆ្មារ ដើម្បីទទួលបានសុខភាពល្អ៖ គ្រឿងផ្សំ ក្រូចឆ្មា ១ផ្លែ, ទឹកស្អាត ២ពែង, ទឹកឃ្មុំ ២ស្លាបព្រាបាយ និងអំបិលកន្លះស្លាបព្រាកាហ្វេ។
វិធីធ្វើ ច្របាច់ទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាត ទឹកឃ្មុំ និងអំបិល កូរឱ្យសព្វ ហើយផឹកភ្លាមដើម្បីទទួលបានតម្លៃអតិបរមានៃវីតាមីន C ។Lemon Juice Recipe and Its Benefits - Yellow Chili's

២.របៀបកម្ចាត់មុនដោយប្រើក្រូចឆ្មារ៖ គ្រឿងផ្សំ ក្រូចឆ្មា ១ស្លាបព្រាបាយ, និង ស៊ុតស ១ស្លាបព្រាបាយ។
វិធីធ្វើ លាយគ្រឿងផ្សំទាំងពីរចូលគ្នា បន្ទាប់មកយកមកលាបលើកន្លែងកើតមុន ហើយទុកចោល ៣០ នាទី លាងសម្អាតជាមួយហ្វូម ឬជែលលាងមុខថ្នមៗ ជាការស្រេច នោះអ្នកនឹងទទួលបានមុខស្អាតភ្លឺរលោង និងក្មេងជាងវ័យ។TEN WAYS TO TAKE CARE OF YOUR BEAUTY FROM LIMES - CÔNG TY CP THƯƠNG MẠI &  ĐẦU TƯ CHANH VIỆT៣.របៀបធ្វើឱ្យស្បែកភ្លឺថ្លាជាមួយក្រូចឆ្មារ៖ គ្រឿងផ្សំ ក្រូចឆ្មា ១ ស្លាបព្រាបាយ, ប្រេងអូលីវ ១ ស្លាបព្រាបាយ, អំបិលកន្លះស្លាបព្រាកាហ្វេ។ អំបិលជួយកម្ចាត់ស្បែកងាប់ និងសម្អាតស្បែកបានយ៉ាងល្អ ចំណែកឯប្រេងអូលីវផ្តល់សំណើមដល់ស្បែក ហើយទឹកក្រូចឆ្មារ ធ្វើឱ្យស្បែកសភ្លឺថ្លា។
វិធីធ្វើ លាយអំបិលជាមួយប្រេងអូលីវ បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារឱ្យក្រាស់ល្មម។ កូរឱ្យសព្វហើយលាបលើសាច់ស្បែក ទុកចោល ៣០នាទី រួចលាងទឹកស្អាតចេញជាការស្រច។TEN WAYS TO TAKE CARE OF YOUR BEAUTY FROM LIMES - CÔNG TY CP THƯƠNG MẠI &  ĐẦU TƯ CHANH VIỆT

៤.របៀបធ្វើឱ្យក្រចកស្រស់ស្អាតជាមួយក្រូចឆ្មារ៖ ទឹកក្រូចឆ្មារក៏អាចជួយធ្វើឱ្យក្រចកយើងស្អាត និងរឹងមាំផងដែរ វិធីសាស្ត្រគឺកាត់ក្រូចឆ្មារមួយចំណិត បន្ទាប់មកយកវាទៅដុសសម្អាតក្រចកដៃ និងក្រចកជើង រួចលាងទឹកស្អាតចេញជាការស្រេច នោះវានឹងកំចាត់កោសិកាងាប់ ហើយអ្នកនឹងមានក្រចកពណ៌សស្អាត៕ ប្រភព៖sanook

១១ វិធីដើម្បីគ្រប់គ្រង “ជំងឺទឹកនោមផ្អែម”

0

ជាទូទៅ ដោយសារតែបែបបទរស់នៅប្រចាំថ្ងៃរបស់យើងមិនសូវសកម្ម ក៏ដូចជាការទទួលទានមិនបានត្រឹមត្រូវផងនោះសុខភាពរបស់យើងកំពុងតែប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើយើងចង់ការពារខ្លួនពីជំងឺទឹកនោមផ្អែម យើងត្រូវតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពឱ្យបានដិតដល់។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីងាយៗ ១១ យ៉ាងដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម៖Hermina Hospitals | danger of diabetes mellitus

១.ញ៉ាំអង្ករដែលមានជាតិសរសៃខ្ពស់ ដូចជាអង្ករសំរូប ។
២.បរិភោគសាច់ដែលមានជាតិខ្លាញ់ទាប ឬគ្មានខ្លាញ់ ដូចជា សាច់ត្រី ស៊ុតស តៅហ៊ូ ។
៣.ក្នុងអាហារនីមួយៗ អ្នកគួរតែញ៉ាំបន្លែស្ងោរ ឬបន្លែស្លឹកបៃតង ឱ្យបានច្រើន។
៤.ជៀសវាងពោត ដំឡូងបារាំង ល្ពៅ និងផ្លែឈើកែច្នៃគ្រប់ប្រភេទ ដោយសារបរិមាណម្សៅខ្ពស់។
៥.ជៀសវាងបង្អែម តែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។
៦.ជៀសវាងបារី និងគ្រឿងស្រវឹង។
៧.ទទួលទានផ្លែឈើស្រស់ៗឱ្យបានច្រើន ដូចជា ចេក ប៉ោម ក្រូចថ្លុង និងផ្លែប៊ឺ…។
៨.ផឹកទឹកដោះគោធម្មតា ឬយ៉ាអ៊ួ ១-២ កែវក្នុងមួយថ្ងៃ។
៩.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។
១០.ផឹកទឹកឱ្យបានច្រើន ១.៥-២ លីត្រក្នុងមួយថ្ងៃ។
១១.បន្ដចាក់វាក់សាំង ដើម្បីការពារជំងឺផ្សេងៗ៕Can Type 2 Diabetes Be Reversed? | Joslin Diabetes Center ប្រភព៖sanook

ហ្វេនរំភើបចិត្ត! ក្រោយឃើញលោក ហួរ ឡាវី និង ជី ដេវីត ក្នុងរូបតែមួយទំនងមានអ្វីថ្មីសម្រាប់វិស័យតន្រ្តីកម្ពុជា

0

ហ្វេនៗរំភើបចិត្តមិនតិចនោះទេក្រោយពីឃើញរូបភាពរបស់តារាចម្រៀងជើងចាស់សំឡេងស្អកលោក ហួរ ឡាវី ឪពុកបង្កើតតារាចម្រៀង វី ឌីណែត និងតារាចម្រៀង ជី ដេវីត ស្ថិតក្នុងបន្ទប់ថតសំឡេង។ ឃើញរូបភាពបែបនេះហ្វេនៗកំពុងជជែកគ្នាយ៉ាងច្រើនដឹងតែតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះមានអ្វីថ្មីសម្រាប់អ្នកគាំទ្រហើយនិងចង់ឱ្យ ជី ដេវីត ទម្លាក់បទឆាប់ៗផងដែរ។May be an image of 1 person

លោក ហួរ ឡាវី គឺជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបទោះបីជាលោកមានវ័យជ្រេ៧៧ឆ្នាំហើយតែលោកនៅតែមានរូបសង្ហា និងបំរើវិស័យសិល្បៈដដែលដោយសារឆន្ទះមោះមុតក្តីស្រលាញ់កើតចេញពីបេះដូងពិតប្រាកដលើវិស័យចម្រៀងរបស់លោក។ តារាចម្រៀងសំឡេងស្អករូបនេះត្រូវបានមហាជនស្គាល់តាមរយៈបទចម្រៀងល្បីៗដូចជា «អាណែតមាសបង» «ឱ្យបងសុំស្រលាញ់ផង» និងបទ «សែនអាល័យ» ជាដើម។

កេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីសុះសាយនឹងទទួលបានការគោរពស្រលាញ់ពីតារាចម្រៀងស្រករក្រោយជាច្រើន។ មិនត្រឹមតែលោកអាចសាងឈ្មោះល្បីល្បាញក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ តែលោក ហួរ ឡាវី ក៏មានកូនស្រីម្នាក់ដែលជាតារាចម្រៀងល្បីឈ្មោះដូចគ្នានោះគឺកញ្ញា វី ឌីណែត ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសដែលមានសំឡេងស្រែកខ្ពស់មិនខុសពីឪពុកនោះទេខណៈនាងក៏ជាម្ចាស់ពានមួយរូបក្នុងការប្រកួត I am a Singer Cambodia រដូវកាលទី២ផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យមហាជនជាហ្វេនៗរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី សប្បាយចិត្តនោះ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា នេះលោក ជី ដេវីត បានបង្ហោះរូបជាមួយលោក ហួរ ឡាវី ដោយភ្ជាប់ជាមួយសំណេរថា « Me and the Legendary»។ ចំណែកនៅលើ Story វិញក៏បង្ហាញឱ្យឃើញថាតារាចម្រៀងសំឡេងស្អកខាងលើកំពុងតែថតសំឡេងផងដែរ។

ត្រឹមតែដំរួយប៉ុណ្ណេះ តែក៏បានធ្វើឱ្យហ្វេនៗរបស់តារាចម្រៀងទាំងពីររូបបង្ហាញនូវអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រមទាំងចង់ឱ្យទម្លាក់បទឆាប់ៗផងដែរព្រោះចង់ឃើញស្នាដៃថ្មីរបស់ ជី ដេវីត ផងដែរក្នុងការច្រៀងជាមួយរៀមច្បង៕

ក្រុមអាវក្រហមប្រចាំខេត្តប៉ាធុមថានីស្រាយខ្សែនំអន្សម និងលើកទឹកចិត្តគណបក្សភឿថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ក្រុមពលរដ្ឋដែលហៅខ្លួនឯងថា «ប្រព័ន្ធផ្សព្វផ្សាយមហាជនខេត្តប៉ាធុមថានី» បាននាំគ្នាមកដាក់លិខិត និងអានសេចក្តីថ្លែងការណ៍របស់ពួកគេ ដើម្បីបង្ហាញពីគោលជំហររបស់ក្រុមអាវក្រហមដែលផ្តល់កម្លាំងចិត្តដល់គណបក្សភឿថៃ ។ ពួកគេស្នើឱ្យគណបក្សភឿថៃប្រមូលសំឡេងគាំទ្រពីគណបក្សនយោបាយផ្សេងៗ ដែលមិនគាំទ្រការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ មករួមគ្នាបង្កើតរដ្ឋាភិបាល ព្រមទាំងគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ។Thai opposition tops pre-election voting intention poll - EFE Noticias

ក្រុមអាវក្រហមប្រចាំខេត្តប៉ាធុមថានីលើកឡើងថា ការសហការគ្នាបង្កើតរដ្ឋាភិបាលថ្មី គឺដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការប្រកបមុខរបររបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា ។ ប្រព័ន្ធផ្សព្វផ្សាយមហាជនដើម្បីប្រជាធិបតេយ្យអាវក្រហមរីករាយគាំទ្រគណបក្សភឿថៃប្រព្រឹត្តនូវទង្វើល្អបំផុត ដើម្បីពលរដ្ឋថៃនៅទូទាំងប្រទេស ។20230721110736-64baa6329afe9addd5e956afjpeg

ជាមួយគ្នានេះ ពួកគេនិយាយថា វាដល់ពេលដែលគណបក្សភឿថៃត្រូវស្រាយខ្សែចំណងនំអន្សមហើយ ដើម្បីពិភាក្សាគ្នាពីកិច្ចព្រមព្រៀង MOU ។ ពួកគេបានយកនំអន្សមមកស្រាយខ្សែចេញ ហើយបំបែកនំអន្សមឱ្យដាច់ពីគ្នា បន្ទាប់មក បកស្លឹកចេកចេញ និងបរិភោគនំបង្ហាញក្រុមអ្នកសារព័ត៌មានថា ប្រទេសថៃត្រូវតែស្រាយខ្សែនំចេញ និងបរិភោគវាដើម្បីក្រពះ ។บ้านเมือง - คณะเสื้อแดงยื่นแถลงการณ์ต่อเพื่อไทย แนะแกะข้าวต้มมัด เร่งจัดตั้งรัฐบาล

ក្រោយមក លោក Anusorn Iamsa-ard សមាជិកសភាមកពីគណបក្សភឿថៃ បានចុះមកទទួលលិខិត និងស្តាប់សេចក្តីថ្លែងការណ៍បញ្ជាក់ថា បច្ចុប្បន្ននេះ គណបក្សនយោបាយចំនួន៨ ស្ថិតក្រោមការចរចាគ្នានៅឡើយ ហើយក្រុមអាវក្រហមក៏បង្ហាញក្តីបារម្ភរបស់ខ្លួនទៅកាន់គណបក្សភឿថៃផងដែរ ទាក់ទងនឹងជីវភាពរស់នៅរបស់ពលរដ្ឋ ៕ ប្រភព ៖ ch3plus

ព្រីន និង Billy សហការគ្នាចេញបទចម្រៀងលាយcoverបទពីដើមលើកដំបូងផ្ទុះការគាំទ្រ

0

អ្នកមួយចំនួនអាចដឹងនិងមិនដឹងថា ព្រីន មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេតែលោកក៏ជាតារាចម្រៀងម្នាក់ដែលមានបទចម្រៀងនៅលើទីផ្សារផងដែរ ជារួមទាំងការសម្តែងនិងច្រៀងតារាប្រុសរូបនេះទៅរួចទាំងអស់។ ថ្មីៗនេះទៀតសោត ព្រីន បានឆាបឆក់បេះដូងអ្នកគាំទ្រតាមរយៈបទចម្រៀងមួយបទមានការសហការជាមួយនិង Billy ផងដែរ។

«អញ្ជើញចូលចុះបើស្រលាញ់» គឺជាបទល្បីមួយបទរបស់តារាចម្រៀងជើងចាស់លោកស្រី សុង សេងហ៊ន ដែលបច្ចុប្បន្ននេះលោកស្រីកំពុងរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក។ ដ្បិតតែពេលនេះលោកស្រីមិនបានប្រលូកអាជីពសិល្បៈក្តីប៉ុន្តែកេរ្តិ៍ឈ្មោះលោកស្រីនៅតែល្បីសុះសាយលើអាជីពសិល្បៈជាពិសេសបទរបស់លោកស្រីផ្ទាល់តែម្តង។

តួយ៉ាងនាពេលថ្មីៗនេះតារាសម្តែងព្រីន និង Billy បានសហការផលិតបទ «អញ្ជើញចូលចុះបើស្រលាញ់» លាយជាមួយបារ៉ូថ្មី និងភ្លេងថ្មីបន្ថែមទៀត ជាពិសេសតួស្រីក្នុងបទនេះកាន់តែទាក់ទាញទស្សនិកជន ដោយអ្នកខ្លះបានលើកឡើងថាតួស្រីក្នុងបទនេះស្មានតែជាតួបរទេសតែការពិតជាខ្មែរសោះ។

អ្នកលេងបណ្តាញសង្គមបានលើកឡើងស្រដៀងៗគ្នាថា បទចម្រៀងមួយបទនេះអេមខ្លាំង ទាំងភ្លេង ទាំងប៉ារ៉ូល តួស្រីស្លៀកពាក់ស៊ិចស៊ីតែសមល្មមមិនខ្លាំងពេក អ្នកច្រៀងក៏សង្ហា ទើបធ្វើឱ្យមួយបទនេះមានការចាប់អារម្មណ៍ច្រើនពីស្រទាប់យុវវ័យ។ ទន្ទឹមនឹងការកោតសរសើរនោះអ្នកគាំទ្រខ្លះក៏បង្ហាញការព្រួយបារម្ភចំណុចមួយនោះគឺទាក់ទងទៅនឹងបទម្ចាស់ដើមខ្លាចតារាចម្រៀងទាំងពីររូបនេះមានបញ្ហាដោយប្រការណាមួយ៕

ក្រុមហ៊ុន VinFast នឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក

0

ប្រទេសវៀតណាម ៖ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមឈ្មោះ VinFast លើកឡើងថា នៅខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina របស់អាមេរិក ស្មើនឹងទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក ។ វាជាផ្នែកមួយជំរុញការលក់រថយន្តអគ្គិសនីក្នុងប្រទេសរីកចម្រើនមួយនេះ ។

ក្រុមហ៊ុន VinFast បានប្រកាសពីគម្រោងសាងសង់រោងចក្រនៅអាមេរិក តាំងពីឆ្នាំ២០២២ មកម៉្លេះ ។ ក្រុមហ៊ុនបានដាក់គោលដៅថា នឹងដំណើរការផលិតរថយន្តនៅឆ្នាំ២០២៥ ។ ហេតុនេះ ការសាងសង់រោងចក្រនៅអាមេរិកនៅឆ្នាំ២០២៣ គឺយឺតជាង១ឆ្នាំ ខណៈក្រុមហ៊ុននេះបានប្រកាសតាំងពីឆ្នាំ២០២២ ។VinFast buys land for auto plant for $44M | WRAL TechWire

Thuy Le ជានាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន VinFast Auto លើកឡើងថា នៅពេលចាប់ផ្តើមដំណើរការផលិតរថយន្ត រោងចក្រនេះនឹងក្លាយជាកន្លែងផ្គត់ផ្គង់ដ៏សំខាន់សម្រាប់រថយន្តអគ្គិសនីនៅទីផ្សារអាមេរិកខាងជើង ។ ដំណាក់កាលដំបូងនៃគម្រោងនេះ គឺក្រុមហ៊ុននឹងវិនិយោគក្នុងទឹកប្រាក់២ពាន់លានដុល្លារអាមេរិក ហើយរោងចក្រនឹងអាចផលិតរថយន្តបានចំនួន១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។Vietnamese Carmaker To Build Electric Vehicles in North Carolina

ក្រុមហ៊ុន VinFast ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលទើបចាប់ផ្តើមផលិតរថយន្តអគ្គិសនី ហើយក្រុមហ៊ុននេះត្រូវព្យាយាមដើម្បីទទួលបានអតិថិជន ។ ចំណែកក្រុមហ៊ុននាំមុខគេក្នុងទីផ្សារដូចជា Tesla និង BYD របស់ប្រទេសចិន ក៏បានចូលមកប្រកួតប្រជែងតម្លៃលើទីផ្សារផងដែរ ពីព្រោះតម្រូវការទិញធ្លាក់ចុះក្នុងទីផ្សារធំៗ ។

កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន VinFast បានប្រកាសថា នឹងសុំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនអាមេរិក តាមរយៈការសហការជាមួយក្រុមហ៊ុន Black Spade Acquisition ក្រោយពីទទួលបានការគាំទ្រថវិកាចំនួន២,៥ពាន់លានដុល្លារអាមេរិកពីស្ថាបនិក និងក្រុមហ៊ុនមេឈ្មោះ Vingroup ដើម្បីជំរុញការលក់នៅទីផ្សារក្រៅប្រទេស ។ ក្រុមហ៊ុនរំពឹងថា នឹងអាចលក់រថយន្តអគ្គិសនីបានចំនួន៥ម៉ឺនគ្រឿងនៅឆ្នាំ២០២៣ ដែលកើនឡើងជិត៧ដង បើធៀបនឹងឆ្នាំ២០២២ ហើយក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញនៅចុងឆ្នាំ២០២៤ ៕ NC-bound VinFast cuts US workforce among other changes | Raleigh News &  Observerប្រភព ៖ AEC connect

ប្រទេសម៉ិកស៊ិកគ្រោងបង្កើតភ្លៀងសិប្បនិម្មិតដើម្បីការពារកម្ដៅថ្ងៃ

0

ម៉ិកស៊ិក៖ យោងតាមប្រភព The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ២៤ ខែកក្កដាថា ថ្មីៗនេះរដ្ឋាភិបាលម៉ិកស៊ិកនឹងចាប់ផ្តើមគម្រោងភ្លៀងសិប្បនិម្មិតមួយក្នុងក្តីសង្ឃឹមនៃការធ្វើឱ្យប្រសើរឡើងនូវទឹកភ្លៀងចំពេលមានរលកកំដៅជាប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួតជាច្រើនខែ។ គម្រោងដែលបានចាប់ផ្តើមដំបូងនៅខែកក្កដានេះ តម្រូវឱ្យយន្តហោះហោះចូលទៅក្នុងពពក ដើម្បីបញ្ចេញភាគល្អិតអ៊ីយ៉ូតប្រាក់ ដែលជួយបង្កើតដំណក់ទឹកកាន់តែច្រើន និងបង្កើនទឹកភ្លៀង។Mexico is seeding clouds to make rain — scientists aren't sure it works

គោលបំណងដ៏ធំនៃការបង្កើតភ្លៀងសិប្បនិម្មិតនេះ គឺដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅតំបន់ជនបទ និងរួមចំណែកដល់ការបំពេញអាងទឹក។ ទោះជាយ៉ាងណាក៏ដោយ អ្នករូបវិទ្យាពពកកំពូលរបស់ប្រទេសម៉ិកស៊ិកបានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃបច្ចេកវិទ្យានេះ។ លោក Fernando García García និង Guillermo Montero Martínez អ្នករូបវិទ្យាពពកពីររូបនៅសកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក (Unam) បាននិយាយថា “មិនមានភស្តុតាងបច្ចេកទេសណាមួយដែលបង្ហាញថាទឹកភ្លៀងសិប្បនិម្មិតបង្កើនទឹកភ្លៀងនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនោះទេ ហើយវាមិនអាចទៅរួចទេក្នុងការដឹងច្បាស់អំពីផលប៉ះពាល់នៅខាងក្រៅតំបន់គោលដៅ”។Cloud seeding initiative in drought-stricken Mexico aims to create rain |  TPR

ទោះបីជារដ្ឋាភិបាលម៉ិកស៊ិកបានអះអាងថាសកម្មភាពទឹកភ្លៀងដែលបង្កើតឡើងដោយមនុស្សនឹងបង្កើនទឹកភ្លៀង ៤០% បើប្រៀបធៀបទៅនឹងការព្យាករណ៍ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថាការព្យាករណ៍ទឹកភ្លៀងមានភាពប្រែប្រួលខ្លាំង ហើយភស្តុតាងមិនឆ្លុះបញ្ចាំងពីទឹកភ្លៀងសិប្បនិម្មិតដែលទាក់ទងនឹងការកើនឡើងទឹកភ្លៀងនោះទេ។ ដូចនេះ យើងមិនទាន់ដឹងទេថា គម្រោងបង្កើតភ្លៀងសិប្បនិម្មិតរបស់ប្រទេសម៉ិចស៊ិចជោគជ័យ ឬអត់នោះទេ។Mexico swelters as 'atypical' heat wave grips nation | Reuters

បច្ចុប្បន្ន កសិករនៅភាគខាងជើងប្រទេសម៉ិកស៊ិកកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។ កំដៅបានសម្លាប់សត្វពាហនៈ ធ្វើឱ្យតម្លៃសាច់ជ្រូក និងសាច់គោឡើងថ្លៃនៅក្នុងតំបន់ជាច្រើននៃប្រទេស។ ចំនួនសត្វរុយក្នុងព្រៃសើមក៏ងាប់ដែរ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ នៅឯព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិកក្នុងទីក្រុង Mexicali សីតុណ្ហភាពគឺ ៥០.២ អង្សាសេ ដែលបង្កើតកំណត់ត្រាជាតិ នឹងមានជនជាតិម៉ិកស៊ិកចំនួន ១៦៧ នាក់បានស្លាប់ដោយសារកំដៅផងដែរ៕A Closer Look: Is this rain due to the UAE's cloud seeding programme? ប្រភព៖vnexpress