Home ព័ត៌មានជាតិ ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកផ្លូវការទី៨

ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកផ្លូវការទី៨

31
0

នៅថ្ងៃទី២៨ ខែមករា «ក្រុមប្រឹក្សាសន្តិភាព» បានប្រកាសស្វាគមន៍ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkBvsGSqWfoklpxb0RpmmhSkCyMtgjbPNn349bdHjJPoJttsOzwZvyccGkNVhhZSJsO0aNYyRRG6FOf4k5UGXv5ajuMP__8OoLLn3XBp4An_MDGcKYYDpwKRAyZn7PEAfgpL4k7hUHIDZQSUW779weyEt4OW3zrnkUKZsgrAccAgnHL2gKPCgDlPGTwUIE/s700/photo_2026-01-29_08-45-32%20(5).jpg
យោងតាមរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គម X របស់ក្រុមប្រឹក្សាសន្តិភាព ក្នុងចំណោមប្រទេសចំនួន ២៦ នៅទូទាំងពិភពលោកដែលបានយល់ព្រមក្នុងការចូលរួម កម្ពុជាគឺជាប្រទេសទី ៨ ដែលត្រូវបានប្រកាសស្វាគមន៍ក្នុងនាមជាសមាជិកស្ថាបនិកនៃស្ថាប័នអន្តរជាតិថ្មីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsDthyphenhyphenH-cS0vtlAFr0BLbdlFhwdHI3-ODXeE1YZxRGIH06NnmN543-gk-z3UBFc38g18TV5w_URk5uwyvxy99eDC0d-dNzqN3bedm1q9GxOTFMevBmEEOEKMbKwko5cCm9yhgcfWiiYt3ecM0WfG-nPWzvJsRhcUG6cHu_qHA5qlQUsbX9SbbPjNooX8a3/s1280/photo_2026-01-29_08-45-32.jpg

វត្តមានរបស់កម្ពុជានៅក្នុងក្រុមប្រឹក្សាសន្តិភាពនៅពេលនេះ គឺជាការបង្ហាញឆន្ទៈក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fg6j00kfS-cChkBkX3v5fbG8K5-e1w7pyfZdzM52oNMkEIAUijWxT4rfBcYOP9WKQs4MoC05229pO2djlVWeZeEDOzzimrxY8D2_5Pbt6XzwCeFJBVfUdsrH_2hNAENqMMnuOp76SZHeMSX74RkWudCKOQ4lfRJZxPVYggWh7ev2Z27JxGMpmUt4na6A/s751/photo_2026-01-29_08-45-32%20(3).jpg

ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3BeMWSplqSJ0vNr__lzO_Mg1nERkJdEmg0Z_VHrLVBEI3I7tsIdlBSuM6NhbVubxjg310uaXQOP15Qqb1p2E9m2t87fhshJ9MCMkgVqnNzotSo2nROBa1W1bO4QimI7yNNfNkY-mifagPeQaQIZ1VNVxZfBAzsUytjJtbWE9gzkPK3GuAyO0tm37_oZm/s736/photo_2026-01-29_08-45-32%20(4).jpg

    សូមជម្រាបថា គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានប្រទេសក្នុងតំបន់អាស៊ានតែ ៣ ប៉ុណ្ណោះដែលយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ។ ប្រទេសទាំង ៣នេះរួមមាន៖ ឥណ្ឌូណេស៊ី, កម្ពុជា និងវៀតណាម ៕