អ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយថា ហ្វីយ៉ាតា បានបង្ហាញដំរួយវិលត្រឡប់ម្តងទៀតក្នុងវិស័យបវរកញ្ញារហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនជ្រួលច្របល់ផងដែរ។ យ៉ាងណាមិញក្រៅពី ហ្វីយ៉ាតា នៅមានបវរកញ្ញាល្បីៗជាច្រើនទៀតដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី រួមទាំង ដេត ស្រីនាឌ ក៏លេចឮដំណឹងថាពួកនាងគ្រោងវិលត្រឡប់មកវិញដូចគ្នា។
.png)
ជុំវិញដំណឹងពីការចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាពីសំណាក់បវរកញ្ញាល្បីឈ្មោះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ មានគោលគំនិតមិនចង់ឱ្យនាងឬបវរកញ្ញាដទៃទៀតសម្រុកចូលរួមប្រកួតក្នុងកម្មវិធីតែមួយនោះទេ។ នៅក្នុងវីដេអូមួយបានបង្ហាញពីបវរកញ្ញាទាំង៥រូបរួមមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី អ៊ិន លក្ខិណា ហ្វីយ៉ាតា និង ដេត ស្រីនាឌ ប្រសិនជាអ្នកទាំង៥ប្រកួតនៅលើឆាកតែមួយពិតជាធ្វើឱ្យមានភាពអស្ចារ្យមិនខាន។
ទោះយ៉ាងណា ហ្វីយ៉ាតា បានចែករំលែកបន្តវីដេអូនោះដោយភ្ជាប់មកជាមួយនឹងសំណេរថា «តែចិត្តខ្ញុំ ចង់ឱ្យខ្ញុំនិងប្អូនៗចូលផ្សេងគ្នា ដើម្បីបាន support គ្នាពេញដៃពេញជើងម្ដង… ហើយបានជើងខ្លាំងចេញច្រើន Platforms កុំឱ្យពួកជិតខាងបានដៃពេក»។

គួរបញ្ជាក់ផងដែរថាទោះបីជា ហ្វី យ៉ាតា ជា Miss Universe Cambodia 2025 ហើយបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែបវរកញ្ញារូបនេះបង្ហើបថារូបនាងនឹងចូលរួមប្រកួតវិស័យបវរកញ្ញាម្តងទៀត។ ចំណែកឯ ដេត ស្រីនាឌ ដែលជា Miss Charm Cambodia 2025 និងបាននាំកម្ពុជាចូល TOP 20 ក៏មានគម្រោងវិលត្រឡប់មកវិញដូចគ្នា។
ចំណែក អ៊ិន លក្ខិណា Top10 Miss Cosmo 2024 ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី ដែលសុទ្ធសឹងតែជាជើងខ្លាំងក៏លេចឮដំណឹងមកថាពួកគេមានបំណងចូលប្រកួតដូចគ្នា៕










