២០ឆ្នាំក្នុងអាជីពសិល្បៈតារាចម្រៀង នីកូ បានសម្រេចចិត្តប្រកាសពីការប្រគំតន្រ្តីទោលរបស់ខ្លួន(Solo Concert)ជូនអ្នកគាំទ្រហើយបន្ទាប់ពីការទន្ទឹងរង់ចាំជាច្រើនឆ្នាំ។ លើសពីការប្រគំតន្រ្តី តារាចម្រៀងរូបនេះបានប្រកាសថាថវិកាដែលទទួលបានពីការលក់សំបុត្រនឹងបរិច្ចាគទាំងអស់ទៅកាន់វីរកងទ័ពនិងជនភៀសសឹក។ តម្លៃសំបុត្ររបស់ នីកូ គឺមានចំនួន៣ប្រភេទចន្លោះ៦ដុល្លារដល់៩៩ដុល្លារ។

កាលពីពេលថ្មីៗនេះតារាចម្រៀង នីកូ បានប្រកាសពីការប្រគំតន្រ្តីទោលលើកដំបូងរបស់ខ្លួនមានចំណងជើងថា« Nico Solo Concert “SHARE THE LOVE ”» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្សារទំនើបអ៊ីអនម៉លសែនសុខ។ តារាចម្រៀងរូបនេះថាអស់រយៈពេល២០ឆ្នាំហើយក្នុងអាជីពសិល្បៈហើយនេះក៏ជាពេលវេលាដែលលោករង់ចាំដូចគ្នា។ ការមកដល់ចំណុចនេះបានលោក នីកូ បានថ្លែងអំណរគុណដល់អ្នកគាំទ្រជាពិសេសដែលបានផ្តល់ការស្រលាញ់មកកាន់លោក។.png)
ម្ចាស់បទ «ទៅត្រង់» បានបញ្ជាក់ថាការចូលរួមរបស់ទស្សនិកជនគឺបានចូលរួមចំណែកជួយដល់សង្គមដោយថវិកាបានមកពីការលក់សំបុត្រទាំងអស់នឹងយកទៅបរិច្ចាគជូនដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹក។ ក្នុងការប្រគំតន្រ្តីនេះ នីកូ បានត្រៀមសំលៀកបំពាក់រហូតទៅដល់៣០ឈុតឯណោះ។ តម្លៃសំបុត្រ Solo Concert របស់តារាចម្រៀង នីកូ គឺមានចំនួន៣ប្រភេទ គឺ STANDARD, VIP និង VIP+ ដោយតម្លៃ EARLY BIRD គឺ៦ដុល្លារ, ៤៩ដុល្លារ និង ៦៩ដុល្លារ ចំណែកការដាក់លក់ NORMAL គឺ១២ដុល្លារ, ៦៩ដុល្លារ និង ៩៩ដុល្លារ។.png)
បន្ទាប់ពីចាកចេញពីផលិតកម្មរស្មីហង្សមាស លោក នីកូ បានក្លាយជាតារាចម្រៀងឯករាជ្យមួយរូបដោយបានរៀបចំកម្មវិធីប្រកួតនិងធ្វើជាគណៈកម្មការ។ បទចម្រៀងល្បីៗរបស់លោក នីកូ ទាំងនៅទ្រនំចាស់និងបច្ចុប្បន្នមានដូចជា «ទៅត្រង់» «ឱ្យតែផឹកនឹកអ្នកចាស់» «បើសិនអូនជាសង្សារបង» «បង្ខំចិត្តបែក» «កុំចោលម្នាក់នេះបានទេ» «រាំតាមខ្ញុំ» រួមទាំងបទជាច្រើនទៀត៕










