យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air China ចុះចតបន្ទាន់នៅសិង្ហបុរី

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ CA403 របស់ក្រុមហ៊ុនអាកាសចរណ៍ Air China ដែលប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ Airbus A320neo ធ្វើដំណើរចេញពីទីក្រុង Chengdu មកកាន់អាកាសយានដ្ឋានអន្តរជាតិ Changi ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅ Run Way លេខ៣ ។ ការចុះចតបន្ទាន់នេះ ដោយសារមានភ្លើងឆាបឆេះនៅផ្នែកម្ខាងនៃគ្រឿងម៉ាស៊ីន ហើយអាកាសយានដ្ឋានត្រូវផ្អាកដំណើរការអស់ប្រមាណ៣ម៉ោងនៅរសៀលថ្ងៃដដែល ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFLLaClC0WwdSDJb750V4S4sFVe8wcS9XY3xUIMjzltkKNhM293oC5V6RNbM49hVoJrd0koeSwCQyKJekNjG1ZZYI3mByo82y22zcceGQm_8-eHxMD7CtEsBPoI12R9h4oy-EaTYFiJ9nlpOhutlbV03rqc9NN4R8d9xOiy2KArmW05hnayvOWPRaV8Vw8/s1280/2023-09-11%2017.32.30.jpgគ្រឿងម៉ាស៊ីនយន្តហោះដែលត្រូវបានភ្លើងឆាបឆេះនោះ គឺស្ថិតនៅបរិវេណកន្លែងផ្ទុកឥវ៉ាន់ និងបន្ទប់ទឹក ។ ចំណែកអ្នកដំណើរចំនួន១៤៦នាក់ និងអ្នកបម្រើការលើយន្តហោះ៩នាក់ទៀត ត្រូវបានអាជ្ញាធរជម្លៀសចេញដោយសុវត្ថិភាព ហើយគ្មានអ្នកណាមានគ្រោះថ្នាក់ដល់ជីវិតទេ ។ ក្រោយមក ភ្នាក់ងារសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី អាចពន្លត់ភ្លើងគ្រឿងម៉ាស៊ីនផ្នែកខាងឆ្វេងបានដោយជោគជ័យ និងធ្វើការបម្លាស់ទីយន្តហោះនេះចេញពីកន្លែងចំណត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcCe4VWW1C2AW0Xu_LVtuwxYqPXSo6z1OCePJBL6fkbMqX7Pvui2bHng6QHbasoyFfgp5qXQ3Cv-EjcaNzzdcaWgSspQqiE1Jz1MUx6g2yKuQMSvp4ms6Q3qLKdws4nP-t9lTFH-5NDTnDuWyeQ98EBel2LmIEIvyWTVAFSPnMEdaFD1KQQqcb_ZnxW3rB/s768/2023-09-11%2017.32.20.jpgបើទោះជាអាជ្ញាធរអាចគ្រប់គ្រងភ្លើងកុំឱ្យឆេះរាលដាលក៏ដោយ ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិ Changi ចាំបាច់ត្រូវបិទ Run Way លេខ៣ ជាបណ្តោះអាសន្នសិន ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជើងយន្តហោះចូល និងយន្តហោះចេញមួយចំនួន ខណៈភ្នាក់ងារពាក់ព័ន្ធបានស៊ើបអង្កេតហេតុការណ៍នេះ ៕

ប្រភព ៖ on route trip