រដ្ឋធានីកៀវ៖ ស្របពេលបណ្ដាសហគមន៍អន្ដរជាតិ កំពុងតែថ្កោលទោស ចំពោះអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ (Niger) កាលពីសប្ដាហ៍មុននោះ បែរជាលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានសាទរ ចំពោះសកម្មភាពខុសច្បាប់ទៅវិញ ដោយចាត់ទុក ថា នេះជាការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជភាព ផ្ដាច់ចេញពីលោកខាងលិច ប៉ុន្ដែមន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន អះអាង ថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវ ចំពោះអំពើបះបោរនេះ។Prigozhin asks prosecutors to probe 'crime' by top Russian defence  officials | Reuters

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២ ខែសីហា ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងមូស្គូ ពីការរៀបចំអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ។ ការចោទប្រកាន់នេះ បានសំដៅលើការជាប់ពាក់ព័ន្ធ ជា យុទ្ធសាស្ត្រស្តង់ដាររបស់រុស្ស៊ី។

លោក ម៉ូហាមេដ បាហ្ស៊ូម (Mohamed Bazoum) ប្រធានាធិបតីនីហ្សេ និង រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់គាត់ កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ត្រូវបានបណ្ដេញចេញពីអំណាច ដោយមេដឹកនាំយោធា នៅក្នុងរដ្ឋប្រហារលើកទី៧ ដែលប្រទេសត្រូវបានមើលឃើញ រយៈពេលតិចជាង៣ឆ្នាំ។Niger: President Mohamed Bazoum detained by the presidential guard |  Euronews

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា រុស្ស៊ី ជាអ្នកនៅពីក្រោយការរឹបអូសអំណាចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។

លោកទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន បានសរសេរ ថា «ឥឡូវនេះ វាកាន់តែច្បាស់ណាស់ ថា រុស្ស៊ី នៅពីក្រោយអ្វីដែលគេហៅថា ជា«រដ្ឋប្រហារយោធា» នៅក្នុងប្រទេសនីហ្សេ (Niger)។ សកម្មភាពទាំងនេះ ជាយុទ្ធសាស្ត្រស្ដង់ដាររបស់រុស្ស៊ី សម្រាប់បង្វែរការយកចិត្តទុកដាក់ទៅលើស្ថានការណ៍នេះ ហើយចាប់យកពេលវេលា និង ពង្រីកជម្លោះបន្ថែមទៀត»។West African Leaders Threaten Force Against Niger Plotters - WSJ

លោក មីខៃឡូ ប៉ូដូលយ៉ាក បានបន្ថែម ថា «រុស្ស៊ី មានសេណារីយ៉ូជាសកល សម្រាប់បង្កអស្ថិរភាព ដើម្បីធ្វើឱ្យខូចខាត ដល់សណ្តាប់ធ្នាប់សន្តិសុខរបស់ខពិភពលោក។ នេះដល់ពេលវេលាត្រូវតែសន្និដ្ឋានឲ្យត្រឹមត្រូវ ថា មានតែការដកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចេញ ហើយបញ្ជូនរុស្ស៊ី ទៅដើមកំណើតនយោបាយវិញ ទើបអាចធានាបាននូវការលុបបំបាត់នូវការបំពារបំពានច្បាប់ និង ធ្វើឲ្យមានស្ថិរភាពដល់ពិភពលោក។

ដោយឡែក វិមានក្រឹមឡាំងរបស់ប្រធានានាធិបតីរុស្ស៊ី បានអះអាង កាលពីថ្ងៃចន្ទ ថា ស្ថានភាព នៅក្នុងប្រទេសនីហ្សេ កំពុងតែបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយការធ្វើរដ្ឋប្រហាររដ្ឋប្រហារយោធារួចមក។ សកម្មភាពយោធាបែបនេះ ត្រូវបានថ្កោលទោស ដោយសហគមន៍អន្ដរជាតិ។Niger coup opens a door for Putin in Africa

បើទោះជាយ៉ាងណាក្ដី អំពីរដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ និង គាំទ្រដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដោយសារតែគាត់បានទទួលផលប្រយោជន៍ដ៏ធំសម្បើម នៅទ្វីបអាហ្វ្រិក។

លោក ឌីមីទ្រីប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ នៅក្នុងការនិយាយតាមទូរស័ព្ទ ជាមួយនឹងក្រុមអ្នកកាសែត ថា រុស្ស៊ី បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសនីហ្សេ ត្រូវតែបង្ហាញនូវភាពអត់ធ្មត់ និង វិលត្រឡប់ទៅរកការរក្សាសណ្តាប់ធ្នាប់ តាមផ្លូវច្បាប់ ឱ្យបានលឿនបំផុត។The Tug-Of-War Between Niger's New Junta And The World Has Begun -  Worldcrunch

ផ្ទុយទៅវិញ ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner មិនបានអះអាង អំពីទទួលខុសត្រូវ ចំពោះការធ្វើរដ្ឋប្រហារនេះឡើយ។ ប៉ុន្តែលោក ព្រីហ្គោហ្ស៊ីន បានសាទរ ចំពោះការធ្វើរដ្ឋប្រហាររបស់ពួកយោធា។

ក្រុមអ្នកប្រយុទ្ធរបស់លោក ព្រីហ្គោហ្ស៊ីណ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាហ្រ្វិក ហើយបានបណ្ដាលឲ្យលោកខាងលិច មានការខកចិត្តយ៉ាងខ្លាំង ព្រោះអ្វីដែលថ្មីៗបំផុតនោះ បានមកដល់សាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) នៅមុនការបោះឆ្នោតប្រជាមតិរដ្ឋធម្មនុញ្ញ។Supporters of Niger's coup march waving Russian flags and denouncing France  : NPR

សារជាសំឡេង នៅលើ Telegram របស់ Wagner Group កាលពីពេលថ្មីៗនេះ លោក ព្រីហ្គោហ្ស៊ីន បានអះអាង ថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសនីហ្សេ គឺគ្មានអ្វីក្រៅពីការតស៊ូរបស់ប្រជាជននីហ្សេ ប្រឆាំងនឹងពួកអាណានិគមរបស់ពួកគេ តែប៉ុណ្ណោះទេ។ ពួកអាណានិគម កំពុងតែព្យាយាមធ្វើតាមច្បាប់របស់ខ្លួន និង ដាក់លក្ខខណ្ឌរបស់ពួកគេ បន្ដរក្សាពួកគេ ឱ្យស្ថិតក្នុងស្ថានភាព ដែលទ្វីបអាហ្វ្រិក មានតាំងពីរាប់រយឆ្នាំមុន រហូតមក។

លោក ព្រីហ្គោហ្ស៊ីន បានបន្ថែមថា «សព្វថ្ងៃនេះ ការទទួលបានឯករាជភាពរបស់ប្រជាជននីហ្សេ នឹងមានប្រសិទ្ធភាព។ អ្វីដែលនៅសេសសល់ នឹងមិនមានការសង័្សយនោះឡើយ ព្រោះវាអាស្រ័យទៅលើប្រជាពលរដ្ឋនីហ្សេ ហើយថា តើអភិបាលកិច្ច នឹងមានប្រសិទ្ធភាពយ៉ាងណា ប៉ុន្តែរឿងដ៏សំខាន់បំផុតនោះ គឺប្រជាជននីហ្សេ កំពុងតែកម្ចាត់ពួកអាណានិគមរបស់ពួកគេរួចហើយ»៕