ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាច្រើននាក់បានមកលេងទឹកជ្រោះ Tham Phra នៅស្រុកសេកា ខេត្តបឹងកាន ប្រទេសថៃ យ៉ាងសប្បាយរីករាយជាមួយបរិយាកាសមានភ្លៀងធ្លាក់ ។ ក្រោយមក ភ្លៀងក៏ចាប់ផ្តើមធ្លាក់ខ្លាំងឡើងៗ រហូតដល់អាជ្ញាធរដែនជម្រកសត្វព្រៃ បានចេញមកប្រកាសដាស់តឿនទៅកាន់ភ្ញៀវទេសចរឱ្យផ្អាកការលេងទឹក និងប្រមូលសម្ភារៈចេញពីភ្នំភូវួ ព្រោះបារម្ភថា ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកហូរពីតំបន់ព្រៃភ្នំ និងបណ្តាលឱ្យកើតគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ។น้ำตกถ้ำพระ น้ำป่า

ក្រោយពីអាជ្ញាធរប្រកាសឱ្យភ្ញៀវទេសចរផ្អាកលេងទឹកមិនទាន់ផុតពីមាត់ផង ស្រាប់តែទឹកបានហូរពីលើភ្នំភូវួ ពិតមែន ។ គេសង្កេតឃើញថា ទឹកដ៏ច្រើនមហាសាលបានហូរធ្លាក់ពីលើភ្នំមកលើបរិវេណទឹកជ្រោះ Tham Phra រហូតធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់រត់ទៅកាន់ទីខ្ពស់ដើម្បីយករួចខ្លួន ខណៈភ្ញៀវទេសចរខ្លះទៀតជាប់នៅលើថ្មកណ្តាលទឹកជ្រោះ ។น้ำตกถ้ำพระ น้ำป่า

អាជ្ញាធរបានប្រកាសឱ្យភ្ញៀវទេសចរទាំងអស់ស្វែងរកទីកន្លែងខ្ពស់ ហើយអាជ្ញាធរក៏ប្រញាប់ជួយសង្គ្រោះមនុស្សខ្លះទៀតឱ្យចុះពីលើភ្នំភូវួ ផងដែរ ។ រហូតដល់ជិតពេលព្រលប់ ទឹកក៏ចាប់ផ្តើមស្រកចុះ ទើបគេអាចជួយសង្គ្រោះភ្ញៀវទេសចរដែលជាប់លើថ្មនៅកណ្តាលទឹកជ្រោះបាន ។ ក្រោយមក អាជ្ញាធរក៏បញ្ជាបិទការលេងទឹកជ្រោះ Tham Phra ភ្លាមៗ ហើយគ្មានភ្ញៀវទេសចរណាម្នាក់រងរបួស និងស្លា.ប់ទេ ។น้ำตกถ้ำพระ น้ำป่า

ក្រោយកើតហេតុ លោក Witsanu Phumpha ប្រធានដែនជម្រកសត្វព្រៃភូវួ បានណែនាំឱ្យមន្ត្រីប៉ាន់ស្មានស្ថានការណ៍ថា បើមេឃនៅតែភ្លៀង ហើយមានទឹកហូរពីលើភ្នំបន្តទៀត គឺត្រូវតែបិទតំបន់ទឹកជ្រោះនេះសិន ហើយរង់ចាំឱ្យទឹកមានសភាពធម្មតាវិញ ទើបអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តឡើងវិញ ៕ ប្រភព ៖ amarin news