អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់ពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត នេះបើយោងតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ។

កម្លាំងប្រជាការពារភូមិ ប៉ាវសម្រាប់ទប់ទឹក និងសម្ភារៈផ្សេងៗទៀតជាដើម។ ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យមានភ្លៀងធ្លាក់នៅស្ទើរទូទាំងប្រទេស ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។

មិនតែប៉ុណ្ណោះ ទឹកជំនន់នៅខេត្តកំពង់ស្ពឺហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយសណ្ដរស្ទឹង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំងក្លាយជាជំនន់នោះទេ៕No photo description available.