យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៣ ៩៧៣ គ្រឿង។ នេះបើតាមការឱ្យដឹងពីផេក ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។កាន់តែងាយស្រួល! ក្រសួងបង្ហាញ Google Map ដើម្បីស្វែងរកទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

តាមប្រភពដដែលបានឱ្យដឹងទៀតថា រយៈ៧ថ្ងៃខាងលើនេះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៧៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី ស្វែងរកជំនួយចំនួន ៧៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៩៤ករណី)។

គួរបញ្ជាក់ផងដែរថា រយៈពេល៧ថ្ងៃនាចុងខែកក្កដា យានយន្តដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿនមានការកើនឡើងចំនួន ១៣ ២២៣ គ្រឿង គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៧ករណីបើធៀបនឹងសប្តាហ៍មុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt66CduRLfloiEtAKpItzPYOj9fSJTh33Vcz1ekdbZx75CbVGkcV5WGCVzD77uNa66yUleNtk6Khef78C5y-ks1BPJF7JPB-K-XcOO_n_M8474Jz83tEj3B_nSC84TfONrfwhYPvm5GZBzPplEkbHe0w6OgHdGbv9F9YuKILlGpX6CqmNz1tHFr7PVMKU/s1280/image_2023-08-02_13-51-26.png