Home Blog Page 1566

បោះតង់ឬដើរព្រៃ ចាំបាច់មានរបស់សំខាន់ទាំងនេះ

0

បច្ចុប្បន្នដំណើរកម្សាន្តក្នុងព្រៃ ឬបោះតង់កំពុងក្លាយជាទម្លាប់មួយដ៏ចាបអារម្មណ៍មួយរបស់យុវជនសម័យថ្មី ដែលទំនេរពីការសិក្សា ចង់ចូលព្រៃសម្រាកកម្សាន្ត និងដើម្បីសាកថ្មជីវិតផងដែរ។

ដើម្បី​ឲ្យការ​បោះតង់​​ប្រកប​ដោយ​សុវត្ថិភាព និង​មិន​ខ្វះខាត​មុខ​ក្រោយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បោះតង់​​សោះ​នោះ គួរត្រៀម​របស់​របរ​ដូច​ខាងក្រោម​នេះ៖

 

  • ឡេលាប​ការពារ​កម្តៅ​ថ្ងៃ និង​ឡេ​លាប​ការពារ​មូស​ឬ​សត្វ​ល្អិត​ខាំ
  • ប្រេងខ្យល់​ប្រេង​កូឡា និង​ប្រអប់​ដាក់​ថ្នាំពេទ្យ​មួយ​ចំនួន ដូចជា ថ្នាំ​ចុក​ពោះ​រាគ ថ្នាំ​ឈឺក្បាល វិលមុខ ក្តៅខ្លួន
  •  ក្រដាស​ជូតមាត់ និង​ក្រដាស​សើម
  • ភួយ​ស្តើងៗ​ល្មម ជាមួយ​កូន​ខ្នើយ​តូច​មួយ
  • ពិល កូន​កាំបិត ដែកកេះ ថង់​សម្រាប់​ដាក់​ឥវ៉ាន់
  • អាហារ​សម្រន់
  • សម្លៀកបំពាក់ខោ​ជើងវែង​អាវ​ដៃវែង សម្រាប់​ការពារ​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​ពេល​យប់
  • កាបូបតូចមួយ សម្រាប់ដាក់របស់ប្រើប្រាស់ផ្ទាលខ្លួនThe Ten Essentials for Hiking & Camping | REI Co-op

 

វិធី ៥ យ៉ាងជួយឱ្យបបូរមាត់របស់អ្នកមានពណ៌ក្រហមដោយធម្មជាតិ

0

បបូរមាត់ទន់និងមានពណ៌ក្រហមតិចៗគឺជាអ្វីដែលនារីគ្រប់រូបចង់បាន វាមិនត្រឹមតែធ្វើឱ្យមុខមាត់អ្នកមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏ជាសញ្ញាមួយដែលបង្ហាញថាបបូរមាត់របស់អ្នកមានសុខភាពល្អផងដែរ។ ខាងក្រោមនេះគឺជាវិធី ៥ យ៉ាងជួយឱ្យបបូរមាត់របស់អ្នកមានពណ៌ក្រហមដោយធម្មជាតិ៖

១.បន្ថែមសំណើមដល់បបូរមាត់៖ ជាដំបូង នារីៗត្រូវយកចិត្តទុកដាក់បន្ថែមសំណើមដល់បបូរមាត់ជាមុនសិន ដោយលាបក្រែមបបូរមាត់ឱ្យបានញឹកញាប់ប្រហែល ៣-៤ ដងក្នុងមួយថ្ងៃ ដើម្បីការពារបបូរមាត់មិនឱ្យស្ងួត និងប្រេះ។

២.ដុសបបូរមាត់ជាមួយច្រាសដុសធ្មេញ៖ សម្រាប់នារីៗគួរប្រើច្រាសដុសធ្មេញទន់ ត្រាំទឹកក្តៅឧណ្ហៗ រួចជូតបបូរមាត់របស់អ្នកថ្នមៗរយៈពេល ១-២ នាទី ដើម្បីជួយកម្ចាត់ស្បែកស្ងួត ប្រេះនៅលើបបូរមាត់ និងធ្វើឱ្យបបូរមាត់ក្រហម។The Perfect Natural Red Lipstick For Every Skin Tone - Clean Beauty Co

៣.ទឹកក្រូចឆ្មារ៖ ទឹកក្រូចឆ្មារគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកំចាត់ពន្លឺព្រះអាទិត្យនៅលើបបូរមាត់របស់អ្នកនិងធ្វើឱ្យមានពណ៌ក្រហមបែបធម្មជាតិ ដោយយកទឹកក្រូចឆ្មារលាបលើបបូរមាត់ថើរៗ រួចទុកចោល ១ ទៅ ២ នាទីជាការស្រេច។

៤.ត្រសក់៖ ប្រសិនបើអ្នកចង់ធ្វើឱ្យបបូរមាត់របស់អ្នកមានសំណើមនិងមានពន្លឺ ត្រសក់អាចជួយអ្នកបាន ដោយអ្នកគ្រាន់តែចិតត្រសក់ជាចំនិតស្តើងៗ រួចយកម៉ាស្សាថ្នមៗលើបបូរមាត់ ហើយព្យាយាមធ្វើបែបនេះក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងឃើញពីភាពខុសគ្នាលើបបូរមាត់របស់អ្នកយ៉ាងពិតប្រាកដ។

៥.ទឹកឃ្មុំ៖ ទឹកឃ្មុំជួយរក្សាបបូរមាត់ឱ្យមានសំណើមនិងមានសុខភាពល្អ។ អ្នកអាចប្រើទឹកឃ្មុំនិងស្ករខាប់ដើម្បីដុសខាត់លើបបូមាត់រួចទុកចោល ១-២ នាទី ការដុសខាត់នេះនឹងធ្វើឱ្យបបូរមាត់របស់អ្នកឡើងពណ៌ក្រហម និងទន់រលោង៕Honey for Chapped Lips: The Benefits + How to Use It – Gisou ប្រភព៖sanook

ការស្រាវជ្រាវបង្ហាញថា ការរៀបគម្រោងដើរកម្សាន្តធ្វើឱ្យមានអារម្មណ៍ល្អ

0

ការស្រាវជ្រាវមួយបង្ហាញថា ការសម្រាកលំហែរកាយបានផ្តល់ប្រយោជន៍ដល់ខួរក្បាល និងរាងកាយលើសពីការគិត ហើយការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្តធ្វើឱ្យយើងមានក្តីសុខបានយូរជាងការដើរទិញអីវ៉ាន់ ។ ការស្រាវជ្រាវនេះថែមទាំងបញ្ជាក់ថា គ្រាន់តែបានរៀបចំគម្រោងដើរកម្សាន្ត ក៏ធ្វើឱ្យយើងមានអារម្មណ៍ល្អដែរ ។

អ្នកជំនាញលើកឡើងថា ការឈប់សម្រាកនឹងជួយឱ្យរាងកាយ ចិត្ត និងខួរក្បាលរបស់មនុស្សអាចធ្វើការយ៉ាងមានប្រសិទ្ធភាព ។ លើសពីនេះ វានឹងជួយកែលម្អសុខភាពផ្លូវចិត្ត ការលើកទឹកចិត្ត ការយល់ដឹង ហើយសូម្បីតែទំនាក់ទំនងគូស្នេហ៍ ក៏ល្អប្រសើរដែរ ។ រីឯការស្រាវជ្រាវខ្លះទៀតលើកឡើងថា គ្រាន់តែយើងបានរៀបចំគម្រោងដំណើរកម្សាន្ត ក៏អាចធ្វើឱ្យយើងមានអារម្មណ៍ល្អដែរ ។The Happiest Part Of Your Vacation Isn't What You Think | HuffPost Life

លោកស្រីវេជ្ជបណ្ឌិត Barbara Coltusca-Huskins អ្នកវិទ្យាសាស្ត្រសរសៃប្រសាទ និងមានជំនាញផ្នែកខួរក្បាលលើកឡើងថា រាងកាយ និងខួរក្បាលរបស់យើងត្រូវការថ្ងៃឈប់សម្រាក ហើយបើនៅថ្ងៃឈប់នោះ យើងបានធ្វើដំណើរកម្សាន្ត ទទួលយកបទពិសោធន៍ថ្មីៗ នៅពេលត្រឡប់មកធ្វើការវិញឃើញថា លទ្ធផលការងារនឹងមានប្រសិទ្ធភាពលើសមុនទៅទៀត ។ លោកស្រីវេជ្ជបណ្ឌិតបានសរសេរអត្ថបទមួយឈ្មោះ «Why Our Body and Brain Need a Vacation» នៅលើគេហទំព័រ psychologytoday បញ្ជាក់ថា ចាប់តាំងពីមានជំងឺកូវីដ-១៩ ឆ្លងរាតត្បាតមក បានធ្វើឱ្យជីវិតរបស់យើងផ្លាស់ប្តូរ ជាពិសេស ភាពតានតឹងបានផ្តល់ផលអវិជ្ជមានដោយផ្ទាល់ដល់រាងកាយ និងខួរក្បាល ។

ការស្រាវជ្រាវភាគច្រើនបានណែនាំដូចគ្នាថា ការឈប់សម្រាក គឺជាវិធីជួយព្យាបាលរាងកាយ ផ្លូវចិត្ត និងខួរក្បាលរបស់មនុស្ស ។ ក្រៅពីនេះ បើយើងបានចំណាយប្រាក់ក្នុងថ្ងៃឈប់សម្រាក ដូចជា ទិញអាហារឆ្ងាញ់ៗ ឬទស្សនាការប្រគំតន្ត្រី វានឹងធ្វើឱ្យយើងមានក្តីសុខជាងការទិញអីវ៉ាន់ ដូចជា សម្លៀកបំពាក់ ឬគ្រឿងតុបតែងខ្លួន ។Research Shows Planning a Trip Can Boost Happiness

សំណួរទី១ តើយើងឈប់សម្រាកបែបណាឱ្យកើតប្រយោជន៍ខ្ពស់បំផុត ? លោកស្រីវេជ្ជបណ្ឌិត Barbara បានលើកឡើងផ្អែកតាមការស្រាវជ្រាវនៅឆ្នាំ២០២១ ថា បើយើងបានធ្វើសមាធិក្នុងអំឡុងពេលឈប់សម្រាក វានឹងជួយពន្យាររយៈពេលលទ្ធផលវិជ្ជមាន ។ សំណួរទី២ តើគួរឈប់សម្រាកប៉ុន្មានថ្ងៃ ទើបមានប្រយោជន៍ខ្លាំង? លោកស្រីវេជ្ជបណ្ឌិត Barbara បានសរសេរក្នុងអត្ថបទថា បច្ចុប្បន្ន មិនទាន់មានចម្លើយច្បាស់លាស់ទេថា តើយើងគួរឈប់សម្រាកប៉ុន្មានថ្ងៃល្អ ។

ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា គ្រាន់តែយើងមានគម្រោងឈប់សម្រាករយៈពេលខ្លីៗត្រឹម៣ថ្ងៃ ក៏ចាត់ទុកថា មានប្រយោជន៍ផងដែរ ។ ចំណែកការសុំឈប់សម្រាកលើសពី៣ថ្ងៃ គឺពុំទាន់មានការស្រាវជ្រាវបញ្ជាក់ថា មានលទ្ធផលល្អជាងអ្នកឈប់សម្រាកតិចថ្ងៃទេ ។How to plan a multigenerational family vacation - ABC News

ទោះយ៉ាងណា ផលប្រយោជន៍ពីដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក គឺអាចមិនដូចតាមការស្រាវជ្រាវរហូតទេ ព្រោះនៅមានកត្តាផ្សេងៗពាក់ព័ន្ធ ។ ដូច្នេះ វានឹងខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ដូចជា ការចូលចិត្តសកម្មភាពដែលខ្លួនធ្វើ ឬទីកន្លែងដែលបានទៅកម្សាន្ត រួមទាំងភាពតានតឹងរបស់ពួកគេ ។ ចំណុចសំខាន់ នៅថ្ងៃឈប់សម្រាក តើយើងពិតជារីករាយ និងមិនតានតឹងជាមួយការងារឬអត់ ? ពីព្រោះ បើយើងនៅតែបើកកុំព្យូទ័រឆែកមើលអ៊ីម៉ែល ឬបើកទូរស័ព្ទដៃជជែករឿងការងាររហូតនោះ ការឈប់សម្រាកគ្រាន់តែជាការប្តូរកន្លែងធ្វើការប៉ុណ្ណោះ ៕ ប្រភព ៖ Bangkok biznews

អបអរសាទរ! កំលោះសៀមរាបបានត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ភ្លាម ប្រកាសស្វែងរកដៃគូជីវិតភ្លាមៗតែម្តង!

0

នេះបានថាវាសនាមនុស្សមើលមិនឃើញមែន អ្នកកំលោះមកពីខេត្តសៀមរាប សំដីស្រទន់រន្តឺនៗគួរអោយចង់ស្តាប់ បានលឺកាលណារលឹកដល់ខេត្តសៀមរាបភ្លាមតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFou3i3SKwZigL0IhifWKkioo_H3F3UzaW2uYd3HwlsJ93K2-eGxYGJR7D9koyH33qDlr-PTc7uTE-Whr_5ZjmWYRStK3cV3-QwfNoL7AcxAaFOIwFCmSTaNhqNVITlrzsEeumo3sfPm1pDIo99tf0DzDORZVVspzRMI4JoDGYMcz6gtU8PGRjCZkiT9Y/s1280/5%20(7).jpg

កំលោះមហាលាភសំណាងធំឈ្នះរង្វាន់ធំពីភេសជ្ជៈ Boostrong មានឈ្មោះ សេង វិត ភេទប្រុស អាយុ23ឆ្នាំ មានស្រុកកំណើតនៅភូមិកញ្ចន់គុយ ឃុំយាង ស្រុកពួក ខេត្តសៀមរាប មានមុខរបរធ្វើការសំណង់នៅឯព្រលានយន្តហោះថ្មី ក្នុងរាជធានីភ្នំពេញ ហើយបានស្នាក់នៅក្នុងការដ្ឋានតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY0wGp0aWRzEBROPUK5jeY_qABk0Uxf70kUfcu7Hj-YabWjuXBe-RlibjKJ5s5q7hNVSwH1nALBUIT-tZZJFP7G5VTfhawKT3Sd9u0pyHBDozCspuI52B8oqWbqqh8AJSQfQa929t3fRXJ10TblchGqorQewocfqrHT9bMGqzPgWxES2sNOVegeO3ZqAE/s1280/3%20(6).jpg

រៀបរាប់ទាំងទឹកមុខញញឹមសប្បាយរីករាយបំផុត ដោយអង្គុយក្នុងរថយន្តខ្លាញ់គោផងនោះ ប្អូនប្រុសបានប្រាប់ថា៖ បច្ចុប្បន្នគាត់នៅលីវ ហើយក៏ចង់បានប្រពន្ធដែរ គាត់ខំធ្វើការរាល់ថ្ងៃ និងសន្សំលុយទុក ប្អូនបានប្រាប់បន្ថែមថាដូចសព្វមួយដងគាត់ធ្វើការយូរ តែងតែឃ្លាន Boostrong ត្រជាក់ៗ ញុំាប៉ូវកម្លាំង ក៏ទិញ Boostrong មួយកំប៉ុង គាស់ផាច់ឃើញរូបខ្មៅៗដូចរូបឡាន មិនប្រាកដក្នុងចិត្ត រត់ទៅឱ្យបងជួយមើល ទើបដឹងថាគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោមួយគ្រឿងពី Boostrong គាត់រំភើបចិត្តខ្លាំងពេក ស្រែកហ៊ោផង ស្រែកយំផង ផ្អើលពេញមួយការដ្ឋានសំណង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6NOjmw4BGehildKApNJAE83eie47SmzThxFTSP-rKWeRqSwO1LuMdvz9iGqbb-CoJIcRS3Vthx3SS9_A_ZzncaVlGsAbeZAJmSGEWtHe2tnQsftv5768kEen8ZK2PdZ23AS65kjrj8dmcWbiuz9Hp9WdBhtbrOoqdXNbRFGVFOjZ5Dq99cQ4CODyoixw/s1280/6%20(3).jpg

រៀបរាប់ទាំងទឹកមុខញញឹមសប្បាយផងនោះកំលោះវ័យក្មេងត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong មហាសំណាងក៏បានប្រកាសជាបន្ទាន់ស្វែងរកនារីម្នាក់ធ្វើជាប្រពន្ធផងដែរដោយលោកមិនតម្រូវអោយស្អាតពេក ពោលគឺមិនស្អាតក៏បាន តែសមសួនយកមកធ្វើជាប្រពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzV7kEXUyKlOZk8J-pUc9ozNwzBy9Ad9QTjaCN-QVjnUela-hKOIbS_1SjUoSMJcsQWushnvYObbOu4kFlKEOLk-De4EJQ8xwo6Nn1tlOYM0Urc7Dz9At7MKbQXcWyCB-24z_8Kagq4xkkaAlRR22ru1_hB4t_VTfPo_i_ICEtguxVGMQbYw6rAT3ThhU/s1280/4%20(6).jpg
សូមបញ្ជាក់ថាយុវជនមកពីខេត្តសៀមរាបរូបនេះ រាល់ថ្ងៃខ្លួនខិតខំធ្វើការរាល់ថ្ងៃសន្សំប្រាក់ មិនហ៊ានចាយខ្ជៈខ្ជាយឡើយ រៀបរាប់ទាំងស្រក់ទឹកភ្នែក Boostrong អាចធ្វើឱ្យប្អូនប្រុស សេង វិត ស្រក់ទឹកភ្នែកដោយក្តីរំភើបបំផុត ព្រោះមានវាសនាបុណ្យខ្ពស់ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារ។
សូមរំលឹកថាភេសជ្ជៈ Boostrong មានរង្វាន់ឡានថ្មីខ្លាញ់គោ ជាច្រើនទៀតកំពុងរង់ចាំម្ចាស់ដែលមានសំណាងមកបើក ហើយរង្វាន់បន្ទាប់អាចជារូបលោកអ្នក!

 

ព្រះ​លាន​ស្តេច​គំលង់ ទីលានមួយដែលមានផ្លូវសម្ងាត់ ដើរកាត់ប្រាសាទ

0

ព្រះ​លាន​ស្តេច​គំលង់ ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​ព្រះពន្លា​ជល់​ដំរី ចន្លោះ​ផ្លូវ​ពី​ប្រាសាទ​បាយ័ន​ទៅ​ទ្វារ​ដីឆ្នាំង មាន​ចម្ងាយ​ប្រមាណ​១១គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប

លាននេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ មានគ្រឹះប្រវែង ២៥ម៉ែត្រ និង មានកំពស់ ៦ម៉ែត្រ។ ឈ្មោះនៃលាននេះគឺយោងទៅតាមរូបសំណាក់ស្តេច​គម្លង់ដែលគង់នៅលើរានហាលនៃលាន។លានស្តេចគំលង់ ឬព្រះលានស្តេចគំលង់ – ព្រះរាជាណាចក្រកម្ពុជា

រូបសំណាក់សព្វថ្ងៃនេះជារូបចំលងទេ រីឯរូបពិតគឺត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរជាតិនៅទីក្រុងភ្នំពេញ។លានស្តេច​គំលង់ឬព្រះលានស្តេចគំលង់បានជាគេហៅបែបនេះក៏មកពីរូបចម្លាក់និងរឿងព្រេងផងដែរ។ចម្លាក់នៃព្រះលានស្ដេចគម្លង់ ???????? AMS Central

នៅប្រាសាទនេះ មានផ្លូវតូចមួយ ដែលអាចឱ្យភ្ញៀវទេសចរណ៍ ដើរមើលផ្ទាំងសិលានៅតាមប្រាសាទ ហើយដើរខ្វែងខ្វាត់ ទៅដល់ផ្លូវចេញម្ខាងទៀត ប្រៀបដូចជាសួនវង្វេង ខុសត្រង់ថាផ្លូវប្រាសាទ មានតែមួយច្រកតែប៉ុណ្ណោះ៕លានស្តេចគំលង់ ឬព្រះលានស្តេចគំលង់ – ព្រះរាជាណាចក្រកម្ពុជា

វេជ្ជបណ្ឌិតថៃដាស់តឿនឱ្យពលរដ្ឋឈប់ផឹកស្រាក្រោមការថែទាំពីគ្រូពេទ្យ

0

ប្រទេសថៃ ៖ នាយកដ្ឋានសុខភាពផ្លូវចិត្តនៅប្រទេសថៃបានស្នើឱ្យពលរដ្ឋថៃទាំងអស់កាត់បន្ថយបរិមាណការផឹកស្រា ហើយបើមានអាការៈខុសប្រក្រតី ពួកគេត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យ និងបញ្ជាក់ឱ្យច្បាស់ថា ខ្លួនឈប់ផឹកស្រា ។ ការផឹកស្រាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយអ្នកជំងឺត្រូវតែទទួលការថែទាំពីគ្រូពេទ្យ ។

លោក Jesada Chokdamrongsuk អគ្គនាយកនៃនាយកដ្ឋានសុខភាពផ្លូវចិត្តប្រចាំប្រទេសថៃ បានលើកឡើងថា ការផឹកស្រាបានធ្វើឱ្យរាងកាយមនុស្សប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស អំពើហិង្សាដោយសារឥទ្ធិពលគ្រឿងស្រវឹងបានគ្របដណ្តប់ខួរក្បាល ការសម្រេចចិត្ត និងការប្រើប្រាស់ហេតុផល ។ វាធ្វើឱ្យអ្នកផឹកបាត់បង់ស្មារតី, ខ្វះភាពអត់ធ្មត់, បែងចែកមិនដាច់រវាងភាពត្រឹមត្រូវ និងមិនត្រឹមត្រូវ ព្រមទាំងឈានដល់ការប្រើអំពើហិង្សាទៀតផង ។ ហេតុនេះ តែងកើតមានបញ្ហា និងងាយបង្កភាពក្តៅក្រហាយដល់អ្នកដទៃ ហើយចុងក្រោយ ក៏កើតមានអំពើឧក្រិដ្ឋកម្ម ។Thailand cave rescue: Last phase of operation underway as rescue chief vows  - "Everybody will be brought out today" - World News - Mirror Online

លោកបន្តថា ការផឹកស្រាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ ហើយគេសង្កេតឃើញថា ក្នុង១ឆ្នាំៗ មានអ្នកជំងឺចូលព្យាបាលសុខភាពផ្លូវចិត្តនៅតាមមន្ទីរពេទ្យ ដោយសារការផឹកស្រា ។ ជាក់ស្តែង នៅមន្ទីរពេទ្យ Suan Prung គឺជាមជ្ឈមណ្ឌលព្យាបាលអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ដែលបណ្តាលមកពីការផឹកគ្រឿងស្រវឹង គឺមិនតិចជាង៤.០០០នាក់ក្នុង១ឆ្នាំ ។ គេសង្ឃឹមថា នឹងមានអ្នកជំងឺផ្លូវចិត្តជាច្រើននាក់ទៀតដោយសារការផឹកស្រា នឹងមកព្យាបាលនៅមន្ទីរពេទ្យនេះ ។

ការកាត់បន្ថយ និងបញ្ឈប់ការផឹកស្រា គឺជាវិធីដ៏ល្អបំផុត ប៉ុន្តែលោកវេជ្ជបណ្ឌិត Jesada បញ្ជាក់ថា គួរតែកាត់បន្ថយការផឹកស្រាបន្តិចម្តងៗ ដូចជា ត្រូវកំណត់បរិមាណការផឹក ដើម្បីឱ្យអ្នកផឹកមានស្មារតីអាចគ្រប់គ្រងខ្លួនឯង ។ លើសពីនេះ ពួកគេត្រូវផឹកទឹកបរិសុទ្ធផងដែរក្នុងអំឡុងពេលផឹកស្រា ដើម្បីឱ្យរយៈពេលផឹកមានគម្លាតគ្នា និងធ្វើសកម្មភាពផ្សេងៗជំនួស ដូចជា លេងតន្ត្រី ហាត់ប្រាណ ធ្វើការងារសិល្បៈ ឬការងារផ្សេងៗ និងចៀសវាងជួបជាមួយមិត្តភក្តិដែលធ្លាប់ផឹកជាមួយគ្នា ហើយត្រូវចូលរួមធ្វើសកម្មភាពនានាជាមួយអ្នកមិនផឹកស្រា ។ បើមិត្តភក្តិបបួលឱ្យផឹកស្រា ត្រូវបដិសេធថា មានបញ្ហាសុខភាព ឬគ្រូពេទ្យហាម ។Beer Nutritional Information

លោកវេជ្ជបណ្ឌិត Jesada បន្ថែមថា មិនគួរបើកបរយានជំនិះផ្សេងៗទេ ក្រោយពីបានផឹកគ្រឿងស្រវឹងរួច និងមិនគួរផឹកគ្រឿងស្រវឹងនៅពេលទទួលទានថ្នាំគ្រប់ប្រភេទរួច ។ បើមានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ, ឆាប់ខឹង, ញ័រដៃ និងបែកញើស ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ហើយបញ្ជាក់ឱ្យច្បាស់ថា ខ្លួនឈប់ផឹកស្រា ដើម្បីទទួលការផ្តល់យោបល់ពីគ្រូពេទ្យសុខភាពផ្លូវចិត្ត ៕ ប្រភព ៖ chiangmai news

ចេញរូបរាងបណ្ដើរៗហើយ គម្រោងសាងទីក្រុងកញ្ចក់ដ៏អស្ចារ្យ របស់ប្រទេសអារ៉ាប៊ីសាអូឌីត

0

កាលពីពេលថ្មីៗនេះ ផ្កាយរណបមួយ បានបញ្ចេញរូបភាពមួយចំនួន នៃដំណើរការសាងសង់ទីក្រុងកញ្ចក់ The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

គម្រោង The Line នេះបានចាប់ផ្ដើមសាងសង់ នៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ ជាមួយនឹងប្រវែង ១៧០ គីឡូម៉ែត្រ ទទឹង ២០០ ម៉ែត្រ និងកម្ពស់ ៥០០ម៉ែត្រ ដែលមានរូបរាងស្រដៀងនឹងរូបចតុកោណកែង និងអាចឱ្យមនុស្សប្រមាណជា៩លាននាក់រស់នៅទីក្រុងនេះ។No photo description available.

ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាបីសាអូឌីត បានបញ្ជាក់ថាគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០ ខាងមុខ ដោយចំណាយអស់១ពាន់ទ្រីលានដុល្លារ។Satellite image taken in May 2023 shows construction of base village and excavation activity on 'The Line' in Saudi Arabia's northwestern Tabuk province (CG Satellite/Soar)

ទីក្រុងនេះ គឺគ្មានផ្លូវសម្រាប់ឱ្យរថយន្ដបើកបរនោះទេ ប៉ុន្ដែមានរថភ្លើង High-Speed ដែលអាចដឹកមនុស្សចេញពីចុងនៃទីក្រុងទៅចុងនៃទីក្រុងមួយទៀត ដោយចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ។neom the line eastern part

ទីក្រុងកញ្ចក់ The line city នឹងប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន១០០ភាគរយ ហើយ ៩៥ភាគរយនៃដីក្នុងទីក្រុងនេះគឺត្រូវនឹងអភិរក្សទៅដោយធម្មជាតិ៕THE LINE: a revolution in urban livingTHE LINE: a revolution in urban livingJean Macedo - "The Line" | Saudi Arabian City Concept Artistic Render

ខេម ថាផ្ទះមេរបស់ខ្លួនមិនមានឈើមួយចម្រៀកទេតែអ្នកការពារព្រៃឈើវិញមិនប្រាកដឡើយ

0

ទោះបីជាដឹងថាការបញ្ចេញមតិការពារមេរបស់ខ្លួនត្រូវរងនូវការមិនពេញចិត្តពីមហាជនមួយចំនួនក្តី ប៉ុន្តែតារាចម្រៀង ខេម នៅតែពោលអះអាងពីភាពសប្បុរសរបស់អ្នកឧកញ៉ា ឡេង ណារ៉ាត្រា និងបានពោលថា ផ្ទះមេរបស់ខ្លួនមិនមានឈើមួយចម្រៀកទេ តែអ្នកការពារព្រៃឈើវិញមិនប្រាកដគ្មានឈើក្នុងផ្ទះឡើយ។ ការចេញមុខនិយាយបែបនេះរបស់ ខេម គឺលោកមិនអាចឈរមើលមេរបស់ខ្លួនត្រូវគេព្យាយាមជាន់ឈ្លីឥតល្ហែ។May be an image of 2 people and jet ski

នេះជាលើកទី២ហើយដែលតារាចម្រៀង ខេម ចេញការពារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាថៅកែផលិតកម្មដែលលោកជ្រកកោន ក្រោយពីមានរឿងអាស្រូវជាបន្តបន្ទាប់ ក្រោយពីស្ងាត់រឿងមួយរយៈពេលនេះចាប់ផ្តើមផ្ទុះកក្រើកម្តងទៀត។ មិនអាចសម្លឹងមើលមេរបស់ខ្លួនត្រូវគេវាយប្រហារបានតារាចម្រៀង ខេម ដែលឈរជើងលើវិថីសិល្បៈ១៣ឆ្នាំ ចេញមុខនិយាយថា មនុស្សល្អត្រូវគេព្យាយាមជាន់ឈ្លី ទង្វើសប្បុរសត្រូវគេថាធ្វើដើម្បីយកមុខ ចំណែកឯអ្នកការពារព្រៃឈើវិញមិនប្រាកដថាក្នុងផ្ទះគ្មានឈើនោះទេ។May be an image of 1 person

ខេម បានសរសេរបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ថា «មេអើយមេហេតុអ្វីមនុស្សល្អដូចមេត្រូវបានគេព្យាយាមជាន់ឈ្លីដល់ថ្នាក់នេះពេលពលរដ្ឋមានទុកមេចុះជួយ ការងារសប្បុរសធម៌ជាច្រើនដែលមេបានធ្វើគេចាត់ទុកថាជាការយកមុខមាត់ តើមានយុត្តិធម៌ខ្លះទេសម្រាប់អ្នកជួយពិតប្រាកដ ខ្ញុំចូលផ្ទះមេសូម្បីតែឈើមួយចម្រៀកក៏គ្មានផង ប៉ុន្តែអ្នកការពារព្រៃមិនប្រាកដគ្មានឈើក្នុងផ្ទះនោះទេ ។ អំពើល្អ ភាពស្មោះត្រង់ និងភាពមានទំនួលខុសត្រូវខ្ពស់ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ ពេលវេលានឹងបញ្ជាក់ភាពស្មោះសឱ្យយើងជាក់ជាមិនខាន។ (មានតែខ្លួនឯងទេ អាចដឹងថាខ្លួនឯងស្មោះត្រង់កម្រិតណា)ជូនពរអ្នកឧកញ៉ា និងក្រុមការងារទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច»។

ការលើកឡើងរបស់ម្ចាស់បទ «បោកខ្ញុំបានចេះតែបោកខ្ញុំទៅ» ខាងលើនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនធំបង្ហាញការមិនពេញចិត្តឡើយដូចកាលគ្រាដំបូងដែលតារាខេម ចេញមកការពារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ទោះបីជាប្រឈមនូវការមិនពេញចិត្តពីសំណាក់មហាជនក្តីតែតារាចម្រៀង ខេម បាននិយាយថានេះគ្រាន់តែជាការបញ្ចេញមតិរបស់លោកដើម្បីឱ្យបងប្អូនមើលឱ្យគ្រប់ជ្រុងជ្រោយទាក់ទងនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQR2XyFNR0M6LlTSW5eviZz8guACruYRvVXqLP-lladPFnvdkYh07Yuh9esw3FWzz_docLVVk-WL-CfBzyoSTawbct1z2WlN638HmduWQ-0kC9ciNz2ThfVNRnYcem_cQqJmfowG3mUoro-9o9r7_TAVZ-ShwBcr2DcAA9g4tZY-yRbtQcVl9DdxJ4Puc/s1280/photo_2023-07-31_13-12-33.jpg

កូកា-កូឡា® ចាប់ដៃគូសហការជាមួយកំពូលតារាប្រចាំអាស៊ីអាគ្នេយ៍ លោក វីន មេតាវីន (WIN METAWIN); ការបើកយុទ្ធនាការទីផ្សារស្តីពី ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ ប្រចាំតំបន់អាស៊ី

0

ប្រទេសថៃ៖ នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023នេះ ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា® នៅថ្ងៃនេះបានបង្ហាញមុខតារា សម្ដែង និងជាតារាម៉ូដែលដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺលោក វីន មេតាវីន (Win Metawin) ក្នុងនាមជាទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងការផ្សព្វផ្សាយយុទ្វនាការ ‘រូបមន្តនៃភាពរីករាយ’ របស់ក្រុមហ៊ុន កូកា-កូឡា®

យុទ្ធនាការ ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ ប្រារព្ធឡើងដើម្បីអបអរសាទរពីភាពរីករាយដ៏ពិតប្រាកដនៃការពិសាអាហារជុំគ្នា និងការប្រាស័្រយទាក់ទងរវាងបុគ្គល ដែលកើតឡើងកំឡុងពេលដែលយើងជួបជុំគ្នា។ គោលបំណងចំបងរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® គឺចង់បំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និងចែករំលែកជាមួយគ្នា មិនត្រឹមតែចែករំលែកអាហារឆ្ងាញ់ៗ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទទួលបាននូវអារម្មណ៍រីករាយ និងពេលវេលាល្អដែលមិនអាចបំភ្លេចបានតាមរយៈការពិសាអាហារជុំគ្នា។ — ដូចជាសកម្មភាពរបស់ លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ជាឧទាហរណ៍ស្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT6u7tG4akqIA3ySXTyTm1tn3QHd8o9qY6vjxEt_2OLe2pGaU29ga_U66ynnRYI_vbRuUWIZG06BHvaLmXWeT6ItakYFfKH3TTQ-Xi52tugO-v1SdCaLOyw5KgS4-4GBM2-_1_W6mYuoQFXwelv-TocSrPqdDQR0yR7vbs1_Y18iDrQ95uZFFA3a5UI9M/s6016/Recipe%20For%20Magic%20-%20Win%20Metawin%20.jpg

លោក វីន មេតាវីន (Win Metawin) បានលើកឡើងថា៖ “តុអាហារ គឺជាកន្លែងដ៏សំខាន់នៅក្នុងចិត្តរបស់ខ្ញុំ។ កាលពីវ័យកុមារ ខ្ញុំចាំបានថា ភាពសប្បាយរីករាយ និងពេលវេលាដ៏អស្ចារ្យជាច្រើនដែលពួកយើងធ្លាប់មានជាមួយក្រុមគ្រួសារ គឺធ្វើឡើងអំឡុងពេលដែលយើងទទួលទានអាហារជុំគ្នា។ តាមរយៈពេលវេលាដ៏មានតម្លៃទាំងនោះហើយ ដែលនាំឲ្យខ្ញុំនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្ញុំ បានជួបជុំគ្នា និងអនុញ្ញាតឲ្យយើងម្នាក់ៗ អាចដឹងអំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។” លោកបន្តទៀតថា៖ “អាហារ ពិតណាស់ គឺជាភាពរីករាយដ៏ពិតប្រាកដសម្រាប់ខ្ញុំ!”

ក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ លោក វីន ដែលមានចំណូលចិត្តជាអ្នកទទួលទានផងនោះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ដើម្បីបង្ហាញរូបមន្តនៃភាពរីករាយរបស់គាត់ទៅកាន់អ្នកគាំទ្រ និងសហគមន៍ផងដែរ។ ក្នុងនោះក៏រួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មាន និងសកម្មភាពសង្គមមួយចំនួន។

 ដោយនេះជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ យុទ្ធនាការដែលនឹងធ្វើឡើងជាមួយ លោក​ វីន នឹងចាប់ផ្តើមដំណើរការនៅក្នុងប្រទេសថៃ ហ្វីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។ ការសហការក្នុងភាពជាដៃគូនេះ គឺផ្អែកទៅលើទស្សនវិស័យប្រចាំសកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា ‘ភាពរីករាយដ៏ពិតប្រាកដ – Real Magic’ គឺត្រូវបានជឿជាក់ថាភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេទទួលទានអាហារជុំគ្នា៖ អ្វីដែលពួកគេត្រូវការនោះ គឺការលាយគ្រឿងផ្សំងាយៗដូចជា – បរិយាកាសល្អ មនុស្សជុំវិញខ្លួនល្អ អាហារឆ្ងាញ់ និងកូកា-កូឡា® ត្រជាក់ៗ។

តាមដានសកម្មភាពរបស់ វីន ជាមួយក្រុមហ៊ុន​ កូកា-កូឡា® នៅលើគេហទំព័រផ្លូវការរបស់យើង៖ Facebook, Instagram, និង Twitter ឬចូលទៅកាន់គេហទំព័រ www.coca-cola.com

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង

ក្រុមហ៊ុន កូកា-កូឡា​ គឺជាក្រុមហ៊ុនផលិតប្រភេទ​ភេសជ្ជៈ​តែមួយគត់ ដែល​មានផលិតផលលក់​​​​ប្រមាណជាង ២០០ប្រទេស និង​ដែនដី​​ ​​នៅ​លើពិភពលោក។ គោល​បំណង​របស់​ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវផលប័ត្រចម្រុះនៃភេសជ្ជៈដែលមានរសជាតិឆ្ងាញ់រួមមាន ភេសជ្ជៈដែលមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈដែលមានជាតិរ៉ែសម្រាប់អ្នកហាត់កីឡា និងតែ។ យើង​កំពុង​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នូវ​ផលប័ត្រផលិតផល​របស់​យើង រាប់ពីការកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ភេសជ្ជៈរបស់​យើង​រហូត​ដល់​ការ​នាំមកជូន​​ផលិត​ផល​ថ្មី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ទៅ​កាន់​ទីផ្សារ។ យើង​ព្យាយាម​បង្កើត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​​ដល់​ជីវិត​របស់​​មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាម​រយៈ​ការផ្តល់ទឹកស្អាតដល់សហគមន៍ ការ​កែច្នៃសម្បក​វេចខ្ចប់​​​ឡើងវិញ ការ​ប្រើប្រាស់​ប្រភពធនធាន​ប្រកប​ដោយ​និរន្តរភាព និង​ការ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូននៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្តង់របស់​យើង។ រួម​ជាមួយ​នឹងដៃគូផ្គត់ផ្គង់​​ភេសជ្ជៈ​របស់​យើង ពួកយើងជួយ​នាំមក​នូវ​ឱកាស​​សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ www.coca-colacompany.com និង​​អាច​ស្វែង​រក​ពួក​យើង​នៅ​លើ​បណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។

 ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖  Ms Sarah Wong, Manager, PR & Influence Social

Ogilvy Singapore

Email: sarah.wong@ogilvy.com

Mobile: +65 9337 8934

Ms Madeline Tan

Associate PR & Influence Social

Ogilvy Singapore

Email: madeline.tan@ogilvy.com

Mobile: +65 9757 4321

វិធីបាញ់ទឹកអប់ឱ្យក្រអូបជាប់ពេញមួយថ្ងៃ

0

ទឹកអប់ គឺជារបស់ចាំបាច់មួយដើម្បីបង្កើនភាពទាក់ទាញសម្រាប់មនុស្សទូទៅ ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមានបញ្ហាជាមួយនឹងក្លិនទឹកអប់ ដោយសារក្លិនក្រអូបនៃទឹកអប់នោះមានត្រឹមតែរយៈពេលខ្លី។ ដូច្នេះហើយថ្ងៃនេះ KBN News សូមណែនាំប្រិយមិត្តពីវិធីបាញ់ទឹកអប់ឱ្យក្រអូបជាប់ពេញមួយថ្ងៃ ដែលមានដូចខាងក្រោម៖

១.ជ្រើសរើសទឹកអប់ដែលមានគុណភាពល្អ៖ ទឹកអប់ដែលមានគុណភាពល្អជាធម្មតាមានកំហាប់ខ្លាំងនៃប្រេងសំខាន់ៗ ដែលធ្វើឱ្យក្លិនក្រអូបជាប់បានយូរជាងទឹកអប់ដែលមានសារធាតុសំយោគ និងប្រើប្រាស់បានយូរជាងទឹកអប់ធម្មតាទូទៅ។Best Dior Perfumes Of All Time | Viora London

២.លាប ឬបាញ់ទឹកអប់នៅកន្លែងដែលត្រឹមត្រូវ៖ កន្លែងដែលត្រូវលាប ឬបាញ់ទឹកអប់នោះគឺជាសរសៃឈាមសំខាន់ៗដែលនៅជិតស្បែកដូចជា កដៃ, កែងដៃ, ក, និងខាងក្រោយត្រចៀក ដែលជាហេតុធ្វើឱ្យក្លិនក្រអូបសាយភាយ និងយូរអង្វែង។

៣.កុំបាញ់កន្លែងមានញើសច្រើន៖ ប្រសិនបើអ្នកមានបញ្ហាក្លិនខ្លួន សូមកុំបាញ់ទឹកអប់កន្លែងមានញើសច្រើនដូចជាក្លៀកជាដើម បើអ្នកបាញ់កន្លែងមានញើសច្រើនពេលក្លិនក្រអូប និងក្លិនញើសបញ្ចូលគ្នាវារឹតតែធ្វើឱ្យមានក្លិនអាក្រក់លើសដើម។How To Wear Perfume The Right Way And Not Annoy Other People | ckamgmt.com

៤.ងូតទឹកជាមុនសិន៖ ជម្រើសដ៏ល្អបំផុតនោះ គឺការងូតទឹកក្ដៅឧណ្ណៗ ព្រោះវាអាចសំអាតស្បែក និងបើករន្ធញើសជាពិសេសវាជាមូលដ្ឋានល្អសម្រាប់បាញ់ទឹកអប់ និងគ្មានជាតិកង្វក់។

៥.បាញ់ពីចម្ងាយ៖ បើចង់ឱ្យក្លិនទឹកអប់របស់អ្នកក្រអូបពេញមួយថ្ងៃនោះ គឺត្រូវបាញ់ពីចម្ងាយដោយសារក្លិនរបស់វានឹងសាយភាយពេញរាងកាយហើយក្រអូបបានយូរ៕ ប្រភព៖sanook