Home Blog Page 1567

ទឹកត្រជាក់ដូចទឹកកក និងទេសភាពធម្មជាតិស្រស់ស្អាត មាននៅទឹកធ្លាក់ឱម៉ាល់

0

ទឹកធ្លាក់ឱម៉ាល់មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទឹកធ្លាក់នេះ មានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីក្រុងកំពត ដោយយើងអាចធ្វើដំណើរពីក្រុងកំពតទៅរមណីយដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្តិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទប្រហែល ៧ គីឡូម៉ែត្រ និង ត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល ៤ គីឡូម៉ែត្រ ទៀតទើបទៅដល់។ទឹកធ្លាក់ឱម៉ាល់ - Visit Cambodia

ទឹកធ្លាក់ឱម៉ាល់ជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ស្រស់ស្អាត ក៏ប៉ុន្តែពុំសូវមានអ្នកស្គាល់នោះទេ។ នៅតាមផ្លូវចូលទឹកធ្លាក់នេះយើងនឹងបានទស្សនានូវព្រៃឈើដ៏ខៀវស្រងាត់​នារដូវវស្សា។ទឹកធ្លាក់ជ្រោះឱម៉ាល់

ពេលទៅដល់ទីនោះ ភ្ញៀវទេសចរណ៍នឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្យាបក្សីយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍៕

រមនីយដ្ឋាន ទឹកជ្រោះឱម៉ាល់ – Knongsrok TV

រកឃើញព្រួញយុគសំរិទ្ធបុរាណដែលមានរាងដូចអាចម៍ផ្កាយ

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសស្វីសបានរកឃើញក្បាលព្រួញមួយ ដែលមានរាងដូចអាចម៍ផ្កាយ Kaalijarv។ អាចម៍ផ្កាយ Kaalijarv បានបុកផែនដីក្នុងកំឡុងយុគសម័យសំរិទ្ធ និងបានធ្លាក់មកដីចន្លោះឆ្នាំ ១៤៤០ និង ១៨៧០ មុនគ្រិស្តសករាជ។

យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី ២៨ ខែកក្កដាថា ក្បាលព្រួញនេះមានប្រភពមកពីសម័យសំរិទ្ធនៃ Mörigen ដែលមាននៅចន្លោះឆ្នាំ ៨០០ និង ៩០០ មុនគ.ស។ ពួកគេបានស្វែងរកនឹងប្រមូលវត្ថុបុរាណនៅជុំវិញបឹង Biel ហើយក៏បានប្រទះឃើញក្បាលព្រួញ ដែលមានទម្ងន់ ២.៩ ក្រាម និងប្រវែង ៣៩.៣ មីលីម៉ែត្រ។

លក្ខណៈក្បាលព្រួញដែលមានរាងដូចអាចម៍ផ្កាយនេះ ត្រូវបានបញ្ជាក់ដោយអត្ថិភាពនៃអ៊ីសូតូបអាលុយមីញ៉ូម-២៦ ដែលកើតឡើងតែនៅក្នុងវត្ថុដែលលើសពីបរិយាកាសផែនដីប៉ុណ្ណោះ។ ក្រុមការងារក៏បានកំណត់ផងដែរថា ក្បាលព្រួញនេះមានសារធាតុដែក និងនីកែលពិសេស ដែលមានតែនៅក្នុងអាចម៍ផ្កាយប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមិនបានដឹងថាអាវុធនោះមានគោលបំណងសម្រាប់បរបាញ់ ឬប្រយុទ្ធនោះទេ៕Bronze Age Arrowhead Made From Meteorite Found In Switzerland | IFLScience ប្រភព៖vnexpress

សោកស្តាយខ្លាំងដោយសារប្រាក់សន្សំនៅទាំងអស់ តែចាយមិនបាន

0

ប្រទេសម៉ាឡេស៊ី ៖ ស្ត្រីចំណាស់ម្នាក់រស់នៅប្រទេសម៉ាឡេស៊ីបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញប្រាក់ចំនួន៣ម៉ឺនរីងហ្គីត ដែលគាត់បានសន្សំទុកក្នុងឡាំងក្រដាសមួយសម្រាប់ធ្វើបុណ្យនៅក្រៅប្រទេស បានខូចខាតអស់នៅសល់តែកម្ទេចកម្ទី ដោយសារសត្វកណ្តៀរបានចូលស៊ីប្រាក់ទាំងនេះ ។ គាត់លើកឡើងថា គាត់សោកស្តាយខ្លាំងណាស់ដែលបានសន្សំប្រាក់ក្នុងឡាំងក្រដាស ហើយគាត់ពុំអាចបន្ទោសអ្នកណាបានទេ ។

លោក Khairul Azar រស់នៅក្នុងរដ្ឋកាឡាន់តាន់ និងជាចៅប្រុសរបស់ស្ត្រីចំណាស់ខាងលើ បានបង្ហោះក្នុងហ្វេសប៊ុកអំពីរូបភាពក្រដាសប្រាក់ដាក់ក្នុងឡាំងក្រដាសមួយ ហើយបានក្លាយជាកម្ទេចក្រដាស ដោយសារសត្វកណ្តៀរស៊ីបំផ្លាញ ។ ក្រោយមក គាត់បានព្យាយាមប្រមូលប្រាក់ជាងពាក់កណ្តាលដែលមានសភាពល្អខ្លះៗ ដើម្បីទុកប្តូរយកប្រាក់ថ្មីជាមួយធនាគារកណ្តាលម៉ាឡេស៊ី ហើយគាត់សង្ឃឹមថា នឹងទទួលបានប្រាក់ថ្មីជំនួសវិញ ។

លោក Khairul Azar បានសរសេរនៅក្នុងហ្វេសប៊ុកថា ៖ «នៅឆ្នាំ២០២៤ លោកយាយរបស់ខ្ញុំមានផែនការទៅធ្វើបុណ្យនៅក្រៅប្រទេស ហើយលោកយាយអាចត្រូវបានគេកំណត់មិនឱ្យគាត់ទៅធ្វើបុណ្យនៅក្រៅប្រទេសទេ ។ ដូច្នេះ បញ្ហានេះធ្វើឱ្យយើងទទួលបានបទពិសោធន៍ថា កុំសន្សំប្រាក់នៅក្នុងផ្ទះឱ្យសោះ» ។

បន្ទាប់ពីមានការបង្ហោះរូបក្រដាសប្រាក់ក្នុងបណ្តាញសង្គម ក៏មានអ្នកចូលមកបញ្ចេញមតិប្រមាណ២៦០នាក់ និងត្រូវបានគេចែកចាយបន្តគ្នារហូតដល់ជាង៦៥០លើក ។ មនុស្សមួយចំនួនបានសម្តែងការអាណិតអាសូរលោកយាយ ខណៈមនុស្សខ្លះទៀតនិយាយថា បញ្ហានេះមិនពាក់ព័ន្ធនឹងការសន្សំប្រាក់នៅផ្ទះទេ ប៉ុន្តែវាអាស្រ័យលើវិធីទុកដាក់ប្រាក់ច្រើនជាង ហើយពួកគេនិយាយថា វិធីល្អជាងនេះ គឺត្រូវសន្សំប្រាក់ក្នុងកំប៉ុងសន្សំប្រាក់ ។ ចំណែកមនុស្សមួយចំនួនទៀតណែនាំថា ត្រូវយកប្រាក់ទៅប្តូរជាមាសវិញ ពីព្រោះការផ្ញើប្រាក់នៅធនាគារ ក៏មានហានិភ័យ និងត្រូវគេបោកប្រាស់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaDaH81imP_uNHzcIAms6SZuyVqnz4wWPwFYHx2NbNmmeIHyxHwK9V5W6wu-EP6E3L0GpNB3cQnP-SKeSb1goB3aE1J-coRT0kY4Xj-CwuwyY2cv1ho3j6o2eVWsfHbwrBdbV9WACv9cbYyMc-nWUggosskhDIOJn2bGrP_8Ns6YyyAJqDbvx-Iuxifhc/s1057/photo_2023-07-31_09-36-27.jpg ប្រភព ៖ sanook

ជី ដេវីត សន្យាមើលថែខ្លួនឯងឱ្យល្អជាងនេះក្រោយមានអ្នកគប់ទឹកកកដាក់ ខណៈហ្វេនព្យាយាមរកជនបង្កហេតុ

0

ក្រោយពីជួបរឿងហេតុមិននឹកស្មានដល់អំឡុងពេលច្រៀងនៅក្លិបកម្សាន្តមួយកន្លែងត្រូវគេគប់ទឹកកកដាក់ តារាចម្រៀង ជី ដេវីត បានបង្ហោះសារសន្យាចំពោះអ្នកគាំទ្ររបស់ខ្លួនថានឹងមើលថែខ្លួនឯងល្អជាងនេះ ខណៈហ្វេនៗរបស់លោកព្យាយាមស្វែងរកជនបង្កហេតុព្រោះទង្វើនេះពិតជាមិនគប្បីនោះទេទោះស្អប់កម្រិតណាស់មិនគួរប្រើទង្វើអសីលធម៌នេះឡើយ។

កាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា លោក ជី ដេវីត មានកម្មវិធីច្រៀងនៅក្លិបកម្សាន្តមួយកន្លែងនៅខេត្តព្រះសីហនុ ប៉ុន្តែបែរជាជួបរឿងនឹកស្មានមិនដល់អំឡុងពេលច្រៀងផ្តល់ភាពសប្បាយរីករាយជាមួយភ្ញៀវនោះស្រាប់តែមានអ្នកគប់ទឹកកកដាក់តារាចម្រៀងរូបនេះ ធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងមានការជជែកវែកញែកគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។ នៅក្នុងហេតុការនេះគេសង្កេតឃើញថា ជី ដេវីត នៅតែបង្ហាញស្នាមញញឹមជាប់ជានិច្ច និងបន្តការច្រៀងរបស់លោកធម្មតាមិនមានការរាំងស្ទះការងាររបស់លោកឡើយបើទោះបីជាគេប្រព្រឹត្តទង្វើមិនល្អដាក់ខ្លួនយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJpl21BDxfVMP5uHUv6jo9_xsENNhVjYjTIm35dttSjz9eQumMzTqtnCrmYOPLnHNw1B270d49DK4fbt9MCUmbpsEEZJ7uYw68BzaTlh3FGoZbPc2K9mXigEJLPQ9S8SuYOTgxhHlx_pTGVYbX3ggIP1J1z9a8_1xDgeLsFZbxCBO_XGLf75zQJEuZKk/s1548/image_2023-07-31_09-27-33.png

បន្ទាប់ពីជួបហេតុការគេគប់ទឹកកកដាក់នេះហ្វេនៗរបស់លោកសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោក ជី ដេវីត ខណៈពួកគេព្យាយាមស្វែករកជនបង្កហេតុដែលបានគប់ទឹកកកនេះនិងទទូចឱ្យម្ចាស់ក្លិបបញ្ចេញឃ្លីបថ្ងៃកើតហេតុដើម្បីបញ្ជាក់ពីទំនួលខុសត្រូវរបស់ខ្លួន។

ហេតុការណ៍មិននឹកស្មានដល់នេះដែរ លោក ជី ដេវីត បានបង្ហោះសារចំពោះអ្នកគាំទ្ររបស់ខ្លួនថារូបលោកនឹងមើលថែខ្លួនឯងឱ្យល្អជាងនេះផងដែរ។ តារាចម្រៀងរូបនេះបានសរសេរនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ថា «អរគុណបងប្អូនដោយក្តីគោរពស្រលាញ់ ក៏សុំទោសដែលឱ្យបារម្ភខ្ញុំសន្យាថ្ងៃក្រោយខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អជាងនេះ សន្យា»។

ទង្វើនៃការគប់ទឹកកកនេះទៀតសោតក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថាមិនគួរឱ្យកើតមាននោះទេទោះបីជាខឹងស្អប់កម្រិតណាក៏ដោយព្រោះបញ្ជាក់ឱ្យឃើញពីទង្វើអសីលធម៌មិនផ្តល់តម្លៃដល់អ្នកសិល្បៈ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅអ្នកសិល្បៈមួយចំនួនក៏រងនៅផលប៉ះពាល់អំឡុងពេលការសម្តែងរបស់ខ្លួនផងដែរ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០១៨ តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរដាក់ដែលបង្កឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងនាពេលនោះ។ នៅខែវិចិ្ឆកា ឆ្នាំ២០២២ តារាចម្រៀង អនុស្សាវរីយ៍ ក៏ត្រូវគេជះស្រាបៀរដាក់ដូចគ្នាអំឡុងពេលលោកច្រៀងនៅកម្មវិធីមួយនៅខេត្តកំពង់ស្ពឺ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLipQXXWwmLkg_vyt6DrkL1jSyHyq3bJ3kx4oFB8N-s8o4EPCQbURWnhha96Cx3QJ8c3VhK5ya07EEoI7Jb1wTOTmVv7b2w0gEnzDwBxnCKIOhODWfu6Z4VA-TrdU6mpiAM93jG9_gZvMLuEl-aFtrVkdi9ZxKut1PVY3IoF6RciBS-RX4nGP4--CxLpY/s1080/photo_2023-07-31_09-29-25.jpg

ម៉ាឡេស៊ីស្វាគមន៍ក្រុមហ៊ុន Tesla ចូលក្នុងប្រទេសជាផ្លូវការ

0

ប្រទេសម៉ាឡេស៊ី ៖ ក្រុមហ៊ុន Tesla បានចូលមកកាន់ទីផ្សារប្រទេសម៉ាឡេស៊ីជាផ្លូវការហើយ ក្រោយពីក្រុមហ៊ុននេះធ្វើការសម្ពោធនៅហាងទំនើបមួយឈ្មោះ Pavilion KL ក្នុងទីក្រុងកូឡាឡាំពួរ ។ ម៉ាឡេស៊ី គឺជាទីផ្សារបើកបររថយន្តប្រកាន់ស្តាំចុងក្រោយគេបំផុត ក្រោយពី Tesla បានចូលក្នុងទីផ្សារប្រទេសអង់គ្លេស ហុងកុង ម៉ាកាវ ជប៉ុន អូស្ត្រាលី សិង្ហបុរី និងថៃ ។

នៅក្នុងពិធីសម្ពោធមានការបង្ហាញរថយន្ត Tesla Model Y គ្រប់ប្រភេទជាលើកដំបូង ហើយក្រុមហ៊ុន Tesla បានប្រកាសថា នឹងដំណើរការស្ថានីយសាកថ្មរថយន្ត Supercharging លើកដំបូងនៅប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅត្រង់បរិវេណចំណតរថយន្តក្រោមដីរបស់ហាងលក់ទំនិញខាងលើ ។ លើសពីនេះ ក្រុមហ៊ុនមានគម្រោងបើកស្ថានីយ Supercharging ជាច្រើនកន្លែងទៀតនៅតាមទីតាំងយុទ្ធសាស្ត្រផងដែរ ដើម្បីអាចគ្របដណ្តប់ចំណុចគោលដៅពេញនិយមនៅទូទាំងប្រទេស ។Tesla Model Y open for bookings in Malaysia - from RM199k, extra RM32k for  FSD - AutoBuzz.my

ម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសទីផ្សារដែលក្រុមហ៊ុន Tesla មកវិនិយោគយឺតយ៉ាវ ខណៈក្រុមហ៊ុនគូប្រជែងក្នុងផ្នែកឧស្សាហកម្មរថយន្តអគ្គិសនីរឹងមាំជាច្រើនទៀតឈានជើងចូលមកកាន់ទីផ្សារនេះបានមួយរយៈហើយ ដូចជា ក្រុមហ៊ុន Audi, BMW, BYD, Hyundai, Kia, Mercedes Benz, Nissan, Porsche, Smart និង Volvo ។ លើសពីនេះ ក៏មានក្រុមហ៊ុននៅក្នុងស្រុកផងដែរ ដូចជា Proton ដែលសហការជាមួយក្រុមហ៊ុន Geely ។

ទោះយ៉ាងណា តម្លៃដែលអាចប្រកួតប្រជែងបាន និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ក្រុមហ៊ុន Tesla អាចជាចំណុចមានប្រៀបមួយ ដែលជួយទាក់ទាញអតិថិជនក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងបង្កើនឱកាសឱ្យក្រុមហ៊ុន Tesla អាចកាន់កាប់ចំណែកទីផ្សារនាំមុខគេបាន ។Every Single Tesla On The Road Has Been Recalled | CarBuzzTesla Model Y achieves another milestone in Malaysia

តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មបង្ហាញថា ក្រុមហ៊ុន Tesla ចាំបាច់ត្រូវតែបង្កើតស្ថានីយសាកថ្មរថយន្ត Supercharger សរុបចំនួន៥០កន្លែងឱ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំ ហើយ៣០% របស់ស្ថានីយសាកថ្មទាំងនេះ ត្រូវអនុញ្ញាតឱ្យយីហោផ្សេងប្រើប្រាស់ផងដែរ ។ ហេតុនេះ វាជាការអនុម័តមួយដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Tesla អាចបង្កើតស្ថានីយសាកថ្មរថយន្តនៅក្នុងប្រទេសបាន ។

កាលពីដើមឆ្នាំ២០២៣ គេសង្កេតឃើញថា ម៉ាឡេស៊ីមានស្ថានីយសាកថ្មរថយន្តសរុបចំនួន៩០០កន្លែង ហើយគេសង្ឃឹមថា ប្រទេសនេះនឹងមានស្ថានីយសាកថ្មរហូតដល់៤.០០០កន្លែងនៅចុងឆ្នាំ២០២៣ ៕ ប្រភព ៖ AEC connect

ធនាគារទី ៥ នៅសហរដ្ឋអាមេរិកបានបរាជ័យក្នុងឆ្នាំនេះ

0

បរទេស៖ ធនាគារ Heartland Tri-State Bank ត្រូវបានក្ស័យធននៅថ្ងៃទី ២៨ ខែកក្កដា ដែលក្លាយជាធនាគារទី ៥ នៅសហរដ្ឋអាមេរិក។
យោងតាមប្រធានទីភ្នាក់ងារត្រួតពិនិត្យធនាគារនៅរដ្ឋ Kansas (សហរដ្ឋអាមេរិក) លោក David Herndon កាលពីថ្ងៃទី ២៨ ខែកក្កដាបានប្រកាសថាធនាគារ Heartland Tri-State Bank ត្រូវបានក្ស័យធន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ដូចជាមូលហេតុដែលធនាគារ Heartland Tri-State ធ្លាក់ក្នុងស្ថានភាពបែបនេះ។Kansas bank closed by regulators, 5th U.S. bank failure this year - BNO News

ទីភ្នាក់ងារត្រួតពិនិត្យធនាគារនៅរដ្ឋ Kansas បានតែងតាំង Federal Deposit Insurance Corporation (FDIC) ដែលជាធនាគារសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធរបស់អាមេរិកឱ្យមកកាន់កាប់ធនាគារ Heartland Tri-State ។ បន្ទាប់មក FDIC ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទទួល និងកាន់កាប់ធនាគារ Heartland Tri-State ជាមួយនឹងធនាគារ Dream First ដែលជាធនាគារ Kansas មួយផ្សេងទៀត។ នៅដើមសប្តាហ៍ក្រោយ សាខាធនាគារ Heartland Tri-State ចំនួន ៤ នឹងត្រូវបានបើកឡើងវិញជាសាខាថ្មីរបស់ធនាគារ Dream First ។

FDIC បាននិយាយថា អតិថិជនរបស់ Heartland Tri-State Bank អាចចូលប្រើមូលនិធិដោយមូលប្បទានប័ត្រ ឬប័ណ្ណឥណពន្ធ។ ពួកគេមិនចាំបាច់ផ្លាស់ប្តូរធនាគារទេ ព្រោះពួកគេនឹងប្តូរដោយស្វ័យប្រវត្តិទៅជាអតិថិជនរបស់ Dream First Bank។ ប្រាក់កម្ចីដែលមានស្រាប់ក៏មិនរងផលប៉ះពាល់ដែរ ដោយសារ FDIC និង Dream First Bank បានចុះកិច្ចព្រមព្រៀងចែករំលែកការខាតបង់ពីបញ្ហានេះ។FDIC | What We Do

គួរបញ្ជាក់ដែរថា ធនាគារ Heartland Tri-State មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩ លានដុល្លារ និងប្រាក់បញ្ញើចំនួន ១៣០ លានដុល្លារ។ ធនាគារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥។ បន្ថែមពីលើទីស្នាក់ការកណ្តាលនៅ Elkhart ពួកគេក៏មានសាខាបីផ្សេងទៀតនៅ Attica, Arlington និង Rolla ។

នេះគឺជាធនាគារទី ៥ ហើយនៅសហរដ្ឋអាមេរិកដែលត្រូវបានបិទក្នុងឆ្នាំនេះ បន្ទាប់ពី ធនាគារ First Republic Bank ធនាគារ Signature Bank ធនាគារ Silicon Valley និងធនាគារ Silvergate ។ នៅឆ្នាំ ២០២១ និង ២០២២ សហរដ្ឋអាមេរិកមិនមានការបរាជ័យធនាគារណាមួយឡើយ។ ការបិទធនាគារក្នុងស្រុកជាបន្តបន្ទាប់នៅដើមឆ្នាំនេះបានបង្កឱ្យមានការរំខានដល់ប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិក ។ នេះធ្វើឱ្យអ្នកបង្កើតគោលនយោបាយស្ថិតនៅក្រោមសម្ពាធក្នុងការណែនាំបទប្បញ្ញត្តិថ្មីដើម្បីការពារប្រាក់បញ្ញើរបស់អតិថិជន និងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាព៕ ប្រភព៖vnexpress

ថាក់ស៊ីន ប្ដេជ្ញាវិលត្រឡប់មកកាន់ប្រទេសថៃ មិនកែប្រែថ្ងៃកំណត់

0

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច នៅក្នុងអំឡុងឆ្នាំ២០០៦ ហើយកំពុងតែរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ប៉ុន្ដែឥឡូវគាត់មានគម្រោងវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់គាត់វិញ នៅខែក្រោយ ទើបប៉ូលិស បានប្រកាស អំពីការត្រៀមខ្លួនរបស់ពួកគេ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣១ ខែកក្កដា ថា បើតាមប្រភពជាច្រើន ពីគណបក្សភឿថៃ (Pheu Thai Party) និង ប៉ូលិសភូមិន្ទថៃ (RTP) បានឲ្យដឹង ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ បានប្រកាស អំពីការវិលត្រឡប់ មកកាន់ប្រទេសថៃ នៅថ្ងៃទី១០ ខែសីហា ដោយមិនមានការកែប្រែនោះឡើយ ក្រោយគាត់បាននិរទេសខ្លួន ដោយខ្លួនឯង រស់នៅក្រៅប្រទេស អស់រយៈពេល១៧ឆ្នាំរួចមក។ គាត់គ្រោងនឹងមកដល់អាកាសយានដ្ឋានដនមឿង (Don Mueang) នៅថ្ងៃដដែលនោះ នាវេលាម៉ោង១០ និង ៣០នាទីព្រឹក។What is Thaksin Shinawatra's net worth? | Goal.com

គណបក្សភឿថៃ បាន និង កំពុងតែបញ្ចេញនូវវីដេអូឃ្លីប ជាបន្តបន្ទាប់ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញ អំពីការកាត់ក្តី និង ទុក្ខលំបាកទាក់ទងនឹងអាជីពនយោបាយដ៏យូររបស់លោក ថាក់ស៊ីន ចាប់ពីគាត់បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅឆ្នាំ ២០០១ រហូតដល់ពួកយោធា បានធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលថៃរបស់គាត់ ដឹកនាំដោយគណបក្សភឿថៃ។

លោកស្រី លីនធីផន វ៉ារីនវ៉ាតឆារ៉ារ៉ូ (Linthiporn Warinwatchararoj) សមាជិកសភា និង ជាអ្នកនាំពាក្យស្ដីទីរបស់គណបក្សភឿថៃ កាលពីថ្ងៃអាទិត្យ បានអះអាង ថា ឃ្លីបវីដេអូនេះ មានគោលបំណង អប់រំសាធារណជនឲ្យយល់ដឹង អំពីជីវិតនយោបាយរបស់លោក ថាក់ស៊ីន។ ឃ្លីបវីដេអូនេះ ក៏បានជួយបំភ្លឺការពិត និង ដោះស្រាយព័ត៌មានមិនពិត អំពីអ្នកជំនួញ និង អ្នកនយោបាយមានជម្លោះ។Cops prep for Thaksin return plan

បើទោះជាយ៉ាងណាក៏ដោយ លោកស្រី បានបដិសេធ ថា ឃ្លីបវីដេអូនេះ មានការប៉ុនប៉ងបង្វែរនូវការចាប់អារម្មណ៍របស់សាធារណជន ងាកចេញពីការតស៊ូរបស់គណបក្ស សម្រាប់ការដឹកនាំបង្កើតរដ្ឋាភិបាលថ្មី។

លោកស្រី បានបន្តថា គ្មានការផ្លាស់ប្តូរចិត្ត នៅក្នុងចំណោមគណបក្សទាំង៨ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ (MFP) សម្រាប់ការផ្តល់នូវកិច្ចការ នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី មកដល់គណបក្សភឿថៃ នោះឡើយ។

បើតាមប្រភពពីប៉ូលិសភូមិន្ទថៃ បានអះអាង ថា ក្រុមគ្រួសាររបស់លោក ថាក់ស៊ីន បានជូនដំណឹង មកប៉ូលិស អំពីការវិលត្រឡប់របស់គាត់ ដែលនឹងជិតមកដល់ ហើយការរៀបចំ កំពុងតែដំណើរការ លើវិធានការសន្តិសុខចាំបាច់ សម្រាប់ដោះស្រាយ ចំពោះការមកដល់របស់គាត់។Commentary: Why is former Thai PM Thaksin Shinawatra still so popular on  social media? - CNA

បើទោះជាយ៉ាងណាក៏ដោយ ប៉ូលិសភូមិន្ទថៃ នឹងតាមដានយ៉ាងដិតដល់ ចំពោះព្រឹត្តិការណ៍ នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ដោយរួមទាំងសេចក្តីប្រកាសរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី៣ ខែសីហា ថាតើតុលាការ នឹងពិចារណាពិនិត្យឡើងវិញនូវការសម្រេចចិត្តជាមុនរបស់ខ្លួន នៅក្នុងការរារាំងមេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ជុំវិញការអនុញ្ញាតដល់គាត់ សម្រាប់ការបោះឆ្នោតសភាជាលើកទី៣ ដើម្បីក្លាយនាយករដ្ឋមន្ត្រីថ្មី ដែរឬយ៉ាងណា។ ប៉ុន្ដែប្រសិនបើតុលាការធម្មនុញ្ញទម្លាក់ចោលញត្តិនោះ សភាអាចកោះប្រជុំរួមគ្នា នៅថ្ងៃបន្ទាប់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ផ្ទុយទៅវិញ ប្រសិនបើបេក្ខជនរបស់គណបក្សភឿថៃ ឈ្នះ និង ដឹកនាំការបង្កើតរដ្ឋាភិបាល ដោយជោគជ័យនោះ លោក ថាក់ស៊ីន នឹងមានអារម្មណ៍ជឿជាក់ នៅក្នុងការវិលត្រឡប់របស់គាត់ មកកាន់មាតុប្រទេសវិញ។ បច្ចុប្បន្ន គាត់នៅតែប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌជាច្រើន ខណៈតុលាការក៏នៅតែមិនទាន់ទម្លាក់ចោលនូវការចោទប្រកាន់ នៅឡើយ៕

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងអ្នកស្រី ជា សិរី ឡើងជាប្រធានធនាគារជាតិ ជំនួសលោកឪពុក ជា ចាន់តូ

0

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ ដែលត្រូវជាឪពុក។លោកស្រី ជា សិរី៖ សហគ្រិន​ត្រូវ​ហ៊ាន​ប្រឈម​ហានិភ័យ | ភ្នំពេញ ប៉ុស្ដិ៍

មុននឹងទទួលបានការតែងតាំងនេះ អ្នកស្រី ជា សិរី ធ្លាប់ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដោយកាលនោះនៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី ចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺលោកស្រី បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ជាបន្តបន្ទាប់ លោកស្រី កាន់តំណែងជាអគ្គនាយករងបច្ចេកទេស ក្រោយមកឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ក្រៅពីនេះ លោកស្រី ជា សិរី ក៏កាន់តំណែង និងការងារសំខាន់ៗ ជាច្រើនទៀតនៅធនាគារជាតិនៃកម្ពុជា រួមមាន ៖

  • សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី (២០១៦-២០១៨)
  • សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ (២០១៧-២០២១)
  • សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី (២០១៨-២០២១)
  • ស្ថាបនិកមូលនិធិរស្មីកុមារ ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ជាដើម៕

 

មកពីបើកឡានឱ្យគេ ទិញ Boostrong យកផ្ញើប្រពន្ធ ប៉ះចំរង្វាន់ឡានថ្មីខ្លាញ់គោ១គ្រឿង!

0

តៃកុងឡានដែលមានសំណាង ទើបត្រឡប់មកពីបើកឡានឱ្យគេរួចបានចូលទិញBoostrong យកផ្ញើប្រពន្ធទៅហូបនៅឯផ្ទះ ប៉ះចំរង្វាន់ឡានថ្មីខ្លាញ់គោ១គ្រឿង ផ្អើលអស់អ្នកជិតខាងមកអបអរសាទរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqPBd5Xa0p1CMGmFbl2HzbPnhh4z8wDzlPpTfqevaLDdRGKHOLmOTJay4xFnAm3QrhZpDbyydUfVadDRsy8sAd5yFeFNy7Pyh67AO1rxqU-x7tAhCpq5fyGh7q8pfecfZT1cX3dmxQCdf6NXH3YXHYhz6RrLYpA2iHbVM2t0vxTwuf0Q2aOV9shFyJY_lO/s1280/2023-07-29%2015.12.52.jpgអ្នកជិតខាងបានលឺសំលេង ពីរនាក់ប្ដីប្រពន្ធស្រែកឡូឡាខ្លាំងៗផ្អើលអ្នកជិតខាងរត់មកមើល ស្មានតែឈ្លោះគ្នា តាមពិតពួកគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong សោះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf3EJ0-oByrHp1Dh7-KY3JDHRC3JNEFnYltt9k-Zc8H__xyxt9xY5dk0sEWDjADQ_h75H57atkwLJslorhKSA_T_4SOblB3zMaFwLC0CIUKTWoEydrbrQfdLHHRnSIqEWbeAYXZIh7OsfdGX1n80bzlsg3Fvk0hHDaWynlMXrbuSJxf1BiTMf_EhNK_nTi/s1280/2023-07-29%2015.12.59.jpgប្ដីប្រពន្ធវ័យក្មេងមហាសំណាងពី Boostrong មានឈ្មោះ សាត គឹមសឿង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរជាអ្នកបើកឡានធំឱ្យគេ និងភរិយាឈ្មោះ ស្រេង ធីតា អាយុ 21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZyoPAaaZpqgB3k8EeUJmzfRsGUUt-Fsfbbdh8yK86U5yqSdgnhBzp4xwffGeFctx9phYdfjjQ0Iq-ElZrxwdlmipXGi0RVDUFIuHNAP0ndacomODgQoZeGTUpUuq29qym6nP1LVKvhaC78EnmIgNRWrsOxkx76yjdBaHnQRt3YQUegDxF3Ir7wRH30Nbe/s1280/2023-07-29%2015.13.07.jpgល្ងាចឡើងពេលមកពីបើកឡានធំឱ្យគេរួច បង គឹមសឿង បានទិញ Boostrong ត្រជាក់ៗ ផ្ញើប្រពន្ធទុកញុំាមុនពេលបាយ ប្ដីគាស់ញុំាBoostrong មួយកំប៉ុង ក៏ឃើញរង្វាន់ឡានភ្លាម ញ័រដៃញ័រជើង ស្រែកប្រាប់ប្រពន្ធមុនគេ ថាគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ប្រពន្ធរំភើបចិត្តពេកលោតពីលើកាំជណ្ដើរមកឱបកប្ដី ស្រែកហ៊ោផង លោតផង ធ្វើឱ្យផ្អើលដល់អ្នកជិតខាងរត់មកមើលស្ទើរគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpibdEaUh2u_3fucn6zBnRv1rOzMz7TodlQEflBTXzhrFl0Ih7zhvbmz4iMSXkSD2xdgJL6fxEzftwWSVVV-hNiYB10tEGfESsj6XtsjwgevOc5Hf6z1IeqHbb3HtuD7uq51jt_5ZjHouX5o-RmMzH9QNR2Wa4UAoDKCDx6M3ldlY4_FMdp6dPdfEtCZn/s1280/2023-07-29%2015.13.16.jpg

ជាការពិតគឺ Boostrong មួយកំប៉ុង អាចជួយឱ្យប្ដីប្រពន្ធវ័យក្មេងមួយគូនេះ មានឡានថ្មីខ្លាញ់គោ តម្លៃរាប់ម៉ឺនដុល្លារជិះដោយមិនចាំបាច់សន្សំលុយរាប់ឆ្នាំឡើយ។

សូមរំលឹកថាជាមួយភេសជ្ជៈ Boostrong នៅមានរង្វាន់ធំ ឡានថ្មីខ្លាញ់គោជាច្រើនគ្រឿងទៀតកំពុងតែរង់ចាំអ្នកដែលមានសំណាងក្លាយជាម្ចាស់ ហើយរង្វាន់ធំបន្ទាប់អាចជារូបអ្នក!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivBX-dWryOHtpYrLREEtpkFE87LrHc0y6ev0z3tIgZSo23D8J9hTLiKtNaVWo0OoD52OxQbNO_c3npjRSrt_krLKI-yDpQyHKGT1OvBAHLCKQyIU9Rj12kJta6hkGgJ0wM2UblkPL0oGzBro_ed1hHZUadIk0M0yNvVmfuezg7ftIUhFd2P5SKK-_mCUu9/s1280/2023-07-29%2015.13.24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7nT6Ej46J--9EZWEmMjYyIMrgYdrg3SYm2i76l7qUXR4V_xT9ilsJtHXSrB2IIYww0PYC00Ro_cAptV9UF-tk0lqsfQGcNCAdeLdjUK13CjnSE_v92rCsFojrlCstqbGF2-LRwDrcRezDUh3-Uw7ECoKRc4njbhrSIvQJl6VZ8u65J7BZYJ_ShTocAYn5/s1280/2023-07-29%2015.12.37.jpg

មកស្គាល់មនុស្ស៣នាក់ ដែលអះអាងថាខ្លួនជា​អធិរាជសំលេងមាស​ ស៊ីន ស៊ីសាមុត ចាប់​ជាតិ​

0

ស៊ីន ស៊ីសាមុត  កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ​លោកគឺ​ជា អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ លោក​មាន​រហស្សនាម​ថា អធិរាជ​សំឡេង​មាស  ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោក​ “ស៊ីន ស៊ីសាមុត” ទទួល​មរណៈភាពក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦។

ក្រោយពីការបាត់បង់ជីវីតរបស់លោក មានមនុស្ស៣រូបបានអះអាងថាខ្លួនជាអធិរាជសំលេងមាស​ ស៊ីន ស៊ីសាមុត ចាប់​ជាតិ​ ដែលអ្នកទាំងបីសុទ្ធតែមានអំណះអំណាងរៀងខ្លួន។

ទី១៖ព្រះសង្ឃមួយអង្គដែលមាន ព្រះនាមថា ព្រែក គន្ធី ដែលគង់នៅវត្តឧណ្ណាឡោម ក្នុងកុដិលេខ២៣ ។បានអះអាងថាលោកជា លោកតា ស៊ីន ស៊ីសាមុត ចាប់ជាតិ ដោយព្រះអង្គបានរៀបរាប់ប្រាប់ថា៖”ព្រះអង្គតែងតែសុបិន និមិត្តឃើញខ្លួនឯង ក្នុងពេលត្រូវគេសម្លាប់ ហើយលោកបានអះអាងខុសពីអ្វីដែលមហាជនបានដឹងនោះគឺ លោក ស៊ិន ស៊ីសាមុត មិនស្លាប់ដោយការចាក់នឹងកាំបិតនោះឡើយ តែត្រូវគេបាញ់សម្លាប់”។

ទី២៖ឈ្មោះ ជិន គង់ មានមុខរបរជាកសិករ រស់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នលោកមានអាយុ ៤២ឆ្នាំ និងមានកូន២នាក់។ លោកបានអះអាងខ្លួនថាជាលោកតា ស៊ិន ស៊ីសាមុត ប៉ុណ្ណោះទេ នឹងបានចងជាបដាសរសេរថា៖”ផ្ទះ ស៊ិន ស៊ីសាមុត ចាប់ជាតិ”។

ទី៣៖ឈ្មោះ ពេជ្រ សាមុតពិសិដ្ឋ ដែលអះអាងថាខ្លួនជាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ចាប់ជាតិ។ បុរសទីពីរដែលអះអាងថាខ្លួនជា អធិរាជ ស៊ិន ស៊ីសាមុត ចាប់ជាតិមានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្ដាល បច្ចុប្បន្នមានអាយុ២៨ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រកាលពីឆ្នាំ២០១៨ ជំនាញនីតិសាស្ត្រ នៅសកលវិទ្យាភ្នំពេញអន្តរជាតិ។ យុវជនដែលអះអាងថាខ្លួនជាលោកតា ស៊ិន ស៊ីសាមុតចាប់ជាតិ មានបងប្អូន៣នាក់ ប្រុស២នាក់ស្រី១នាក់ ដែលលោកជាកូនច្បង៕