ប្រាសាទស្លុតតី ឬ ប្រាសាទថ្នមប្ដី ស្ថិតនៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្បែរជើងភ្នំទូកមាស ចម្ងាយប្រមាណ១គីឡូម៉ែត្រ ខាងត្បូងភូមិជ្រលង និងមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។

ប្រាសាទថ្នមប្ដី មានប្រាង្គចំនួន២ កសាងឡើងពីឥដ្ឋ ដែលត្រូវបានកសាងឡើងទន្ទឹមគ្នា និងបែរមុខទៅទិសខាងកើត។ ប្រាង្គទាំងពីរនេះ មានទំហំ ៣.៦ម៉ែត្រ បួនជ្រុង និងមានកម្ពស់១០ម៉ែត្រ។ប្រាសាទថ្នមប្ដី ជាប្រាសាទចំណាស់កសាងតាំងពីមុនសម័យអង្គរនៅប្រាង្គខាងឆ្វេង មានទ្វារបញ្ឆោតចំនួន៣ ដែលស្ថិតនៅទិសខាងលិច ខាងជើង និងទិសខាងត្បូង ហើយនៅមានរូបរាងនៅឡើយ។ រីឯគ្រឿងតុប តែងផ្សេងៗ ដូចជាក្បាច់ផ្ដែរ សរសរពេជ្រ បានបាក់បែក។

ចំណែកប្រាង្គផ្នែកខាងស្ដាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ខូចខាតស្ទើរតែទាំងស្រុង ដែលសព្វថ្ងៃ នៅមានតែទ្វារបញ្ឆោត២ប៉ុណ្ណោះនៅសល់ គឺនៅផ្នែកខាងជើង និងខាងត្បូង ខណៈទ្វារបញ្ឆោតផ្នែកខាងលិច បានខូចខាតទាំងស្រុង។ប្រាសាទថ្នមប្ដី ជាប្រាសាទចំណាស់កសាងតាំងពីមុនសម័យអង្គរឈ្មោះថា “ថ្នមប្ដី” គឺជាឈ្មោះដែលអ្នកស្រុករស់នៅក្នុងក្បែរប្រាសាទហៅតំបន់នេះ ហើយអ្នកស្រាវជ្រាវសម័យក្រោយក៏ហៅតាមអ្នកស្រុកថាដូច្នោះដែរ។ រឿងនោះនិទានថា “កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធពីរនាក់រស់នៅក្នុងប្រាសាទនេះ។ ក្រោយមក បុរសនោះក៏កើតជំងឺឃ្លង់ៗ ដោយមានភក្ដីភាពស្មោះស្ម័គ្រ នារីទាំងពីរនាក់ជាប្រពន្ធពុំបានបោះបង់បុរសជាប្ដីដែលកើតឃ្លង់នោះឡើយ ពោលគឺនាងទាំងពីរ នៅមើលថែទាំ ច្របាច់ដៃជើង ងូតទឹកឱ្យប្ដីជាប្រចាំ។

ក្រោយមក ដោយមើលឃើញពីភក្ដីភាពនេះហើយ ទើបគេហៅនាងទាំងពីរនាក់ថា នាងថ្នមប្ដី ហើយក៏ជាប់ឈ្មោះថា “ថ្នមប្ដី” នៅប្រាសាទនេះរហូតមក។ បន្ទាប់ពីបានស្ដាប់រឿងព្រេងនិទានរបស់អ្នកស្រុករួចមក យើងយល់ថារឿងនេះទំនងកើតចេញនៅពេលដែលអ្នកស្រុកបាន ឃើញផ្តែរមួយនៅលើទ្វារប្រាសាទ”៕ប្រាសាទថ្នមប្ដី ជាប្រាសាទចំណាស់កសាងតាំងពីមុនសម័យអង្គរ