បន្ទាប់ពីមានអ្នកជំរុញលើកទឹកចិត្តចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា តារាខ្មែរកូនកាត់ថៃ កញ្ញា ណា សាឌី បានប្រកាសជាផ្លូវការថានាងនឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2024 ។ ទោះជាឆ្នាំដំបូងនៃការប្រកួតខាងវិស័យនេះក្តីតែ សាឌី បានត្រៀមហ្វឹកហាត់ច្រើនណាស់មានទាំងអ្នកផាត់មុខប្រចាំខ្លួន និងអ្នកកាត់ឈុត evening gown និងឈុតតំណាងជាតិជាដើមលើសពីនាងក៏សិក្សាពីកម្មវិធីនេះបានច្រើនមិនមែនមកប្រកួតលំៗនោះទេ។May be an image of 1 person

អ្នកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីពិធីការិនី ណា សាឌី ប្រកាសជាផ្លូវការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងខាងវិស័យបវរកញ្ញា ព្រោះជាអ្វីដែលពួកគេប៉ងមកជាយូរមកហើយ រួមទាំងបង្ហាញការគាំទ្រពេញទំហឹងនូវការសម្រេចចិត្តមួយនេះរបស់នាង។May be an image of 1 person
តាមការឱ្យដឹងពីផេកអ្នកគាំទ្ររបស់ ណា សាឌី បានឱ្យដឹងថា តារាស្រីរូបនេះបានត្រៀមដូចជាការដើរ ការរាំ ការច្រៀង ការរៀនភាសាបន្ថែម ការហាត់ប្រាណ ត្រៀមរួចទាំង Teamប្រចាំខ្លួន អ្នកផាត់មុខ អ្នកកាត់ឈុតevening gown អ្នកកាត់ឈុតតំណាងជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ណា សាឌី តាំងចិត្តខ្ពស់ត្រៀមមកយកមកុដដើម្បីបានទៅតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។May be an image of 1 person តាមការបញ្ជាក់បន្ថែមនោះ ទោះបីជាឆ្នាំដំបូងនៃការបោះជំហានចូលវិស័យបវរកញ្ញាក្តី ប៉ុន្តែមិនមែនមកលំៗដើម្បីឱ្យតែបានប្រកួតជាប់ឈ្មោះជាបេក្ខនារីបវរកញ្ញាទេ តែត្រៀមខ្លួនរួចជាស្រេចនៅលើសមរភូមិនេះព្រោះនាងបានសិក្សាពីកម្មវិធីនេះយូរមកហើយទើបដាក់ចិត្តដាក់កាយមកប្រកួតនាពេលខាងមុខនេះ។May be an image of 1 person and boots

គួរបញ្ជាក់ផងដែរថា ណាសាឌី គឺជាពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ធ្លាប់សម្តែង និងជាអ្នកបង្ហាញម៉ូដផងដែរដូច្នេះបទពិសោធលើឆាកទាំងនេះជាកត្តាជំរុញឱ្យនាងបោះជំហានលើវិស័យបវរកញ្ញាមួយទៀតព្រមទាំងមានមហិច្ឆតាគ្រងមកុដផងដែរ៕May be an image of 1 person and text