មកដឹងថ្ងៃល្អ និងថ្ងៃមិនល្អ ចំពោះដែលអ្នកចង់កាត់សក់
ការជ្រើសរើសថ្ងៃកាត់សក់គឺមានសារសំខាន់ខ្លាំងណាស់ ដែលក្នុងមួយសប្ដាហ៍មាន៧ថ្ងៃ ថ្ងៃណាគួរកាត់សក់ និងថ្ងៃណាមិនគួរកាត់ ការកាត់សក់ចំថ្ងៃល្អអាចនាំឱ្យមានលាភសំណាង លើករាសី តែបើកាត់ចំថ្ងៃមិនល្អនឹងនាំទុក្ខ នេះបើយោងតាមក្បួនតម្រាចារអំពីថ្ងៃកាត់សក់របស់ចាស់ៗបុរាណ។ ដូច្នេះហើយខាងក្រោមនេះគឺជាថ្ងៃកាត់សក់ទាំង ៧ ដែលអ្នកគួរដឹង៖
១.កាត់សក់ចំថ្ងៃចន្ទ នឹងមានតែលាភសំណាង ។
២.កាត់សក់ចំថ្ងៃអង្គារ នឹងមានតេជះ ឫទ្ធិអំណាច មានគេខ្លបខ្លាច ។
៣.កាត់សក់ចំថ្ងៃពុធ មិនល្អទេ លាភសំណាងផ្សេងៗដែលបម្រុងហូរចូលនឹងរលាយបាត់ ហើយជំនួសមកវិញដោយសេចក្ដីទុក្ខ ។
៤.កាត់សក់ចំថ្ងៃព្រហស្បតិ៍ នឹងមានទេវតា ព្រមទាំងវត្ថុស័ក្ដិសិទ្ធិតាមជួយថែរក្សា ។
៥.កាត់សក់ចំថ្ងៃសុក្រ នឹងមានមន្តស្នេហ៍ដែលជាទីស្រឡាញ់នៃមនុស្សទាំងពួង។
៦.កាត់សក់ចំថ្ងៃសៅរ៍ ប្រពៃបំផុត គិតអ្វីៗ ឬធ្វើកិច្ចការងារអ្វីនឹងបានសម្រេចតាមបំណងប្រថ្នា នឹងមានសិរីមង្គល មានសំណាងល្អ ។
៧.កាត់សក់ចំថ្ងៃអាទិត្យ នឹងមានអាយុយឺនយូរ សុខភាពមាំមួន ប្រាសចាករោគាព្យាធិទាំងឡាយ ៕










ប្រភព ៖ Maeban

ចំពោះអាហារថ្ងៃត្រង់វិញយើងគួរតែជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាបន្លែបៃតង ត្រីគ្រប់ប្រភេទ សាច់គោ ទ្រូងមាន់ និងប្រូតេអ៊ីនគ្មានខ្លាញ់។
ប្រភព៖vnexpress

















