ទីបំផុតម្ចាស់ហាង S88 Beauty បានយល់ព្រមសងសំណងតាមពាក្យបណ្តឹងរបស់តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី ហើយក្រោយពីដោះស្រាយជាមួយគ្នាប៉ុន្មានថ្ងៃមកនេះ។ ទន្ទឹមនឹងការដោះស្រាយគ្នារួចស្រាប់តែលោក ទេព ពិសិដ្ឋ ដែលជាម្ចាស់ហាងខាងលើបោះពាក្យថាហ្វេនលោកតិចតែជាហ្វេនគុណភាពមានចំណេះដឹងប្រើខួរក្បាលគិតមិនមែនប្រើភ្នែកគិត ខណៈគូស្នេហ៍លោកបាននិយាយថា បើគេចង់ធ្វើបាបយើង ឱ្យគេធ្វើចុះ ។ ការលើកឡើងនេះលោកពាក់មី បាននិយាយថា សង្ឃឹមថាការបង្ហោះសារនេះមិនមានចេតនាសម្តៅទៅលើលោកនិងហ្វេនរបស់លោក។May be an image of 1 person

នៅព្រឹកថ្ងៃទី៧ ខែសីហា នៅលើបណ្តាញសង្គមរបស់លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានជូនដំណឹងដល់មហាជនថា លោកបានទទួលសំណងតាមពាក្យបណ្តឹងរបស់លោកពីម្ចាស់ហាងថែរក្សាសម្ផស្ស S88 Beauty ហើយក្រោយពីភរិយារបស់លោករងគ្រោះក្រោយពីទទួលសេវាកម្មពីហាងកែសម្ផស្សនេះខណៈម្ចាស់ហាងត្រូវបានគេដឹងថាជាលោក ទេព ពិសិដ្ឋ។

ទន្ទឹមនឹងមានការសម្របសម្រួលដោះស្រាយគ្នានេះដែរស្រាប់តែនៅលើបណ្តាញសង្គមរបស់លោក ទេព ពិសិដ្ឋ វិញ បានបង្ហោះថា «សប្បាយចិត្តពេលមានហ្វេនខ្ញុំតិច តែសុទ្ធតែអ្នកមានចំណេះដឹង ចេះវិភាគថ្លឹងថ្លែងដោយប្រើខួរក្បាលដោយមិនយកការស្រលាញ់ងប់ងល់ធ្វើឱ្យបាំងប្រស្រីភ្នែក ដែលមិនយកភ្នែកមកគិតជំនួសខួរក្បាល។
អរគុណអ្នកទាំងអស់គ្នា ដែលស្រលាញ់ចូលចិត្តខ្ញុំទាំងមិនងប់ងល់ ចេះវិភាគបែងចែក ស និងខ្មៅ (ហ្វេនតិច តែហ្វេនខ្ញុំគុណភាព ហ្វេនខ្ញុំមានចំណេះដឹង ហ្វេនខ្ញុំប្រើខួរក្បាលគិត មិនមែនប្រើភ្នែកគិត) ហ្វេនគុណភាព»។ ការលើកឡើងរបស់លោក ទេព ពិសិដ្ឋ គូស្នេហ៍លោកក៏បានចែករំលែកនិងភ្ជាប់មកជាមួយខ្លឹមសារបន្ថែមថា «ធ្វើល្អ ជួបល្អបង ពួកយើង អ្នកធ្វើបុណ្យ បើគេចង់ធ្វើបាបយើង ឱ្យគេធ្វើចុះ បងត្រូវចាំថាមនុស្សល្អមានបុណ្យ គឺមិនស្រុតដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA65W4KtaTuIwCNWl7Pu-rrGgXPAJWZCGWdISD3DKVh__6jLWZTahdssriJh8sI2l88SkvPSVVAk5N5EqkVK96PSb7UjuYMbSVveeDauEhBBWbDKPjSUQpz8_wk3IlPXx1Qel5fdg-8RqN6cS9hVMok1vyQrxypqw7NGo6FA7RdaQzdWUf-fW4zTAZsLQ/s2048/358141474_2506424526192331_2948383259383781447_n.jpg

ការលើកឡើងរបស់អ្នកទាំងពីរនេះដែរ លោក ពាក់មី ក៏បានលើកឡើងដែរថា «សង្ឃឹមថាការផុសរបស់ប្អូនមិនមានចេតនា សម្តៅមកលើបង និងហ្វេនបងទៅចុះ បើរឿងវាចប់ហើយ ស្ងាត់ទៅ»។

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី៥ ខែសីហា បានឱ្យដឹងថាក្រសួងបានសហការជាមួយរដ្ឋបាលរាជធានី ខេត្ត បានចុះបិទទីតាំងសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty បានចំនួន១១ទីតាំងហើយ និងកំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZaU8gWLVeEPBS9Cq_6h_DmaA94Qy4eTAOH8dPT64DRfhNaaJsr9q3NGtIUiWEjvTRrvfvviivO9CR3l1Aztj3cWrfjA6lFnWTXQYOUIUTfDVwVqnMvcjW34mhrZhRdO6Hzvt6eV5ycE9XGxI3RgOmqQswD3fdjYjQqoDNZP9kPcwwGzS2slH2772ahY/s1280/photo_2023-08-07_13-23-26.jpg