ប្រទេសថៃនឹងពិន័យប្រាក់២ម៉ឺនបាតចំពោះអ្នកលក់ផ្លែឈើដាក់មេស្ករ
ប្រទេសថៃ ៖ នាដើមខែសីហា ឆ្នាំ២០២៣ អ្នកលេងបណ្តាញសង្គមម្នាក់បានបង្ហោះរូបម្នាស់ ដែលខ្លួនបានទិញពីហាងលក់ផ្លែឈើមួយកន្លែងនៅប្រទេសថៃ ហើយប្រទះឃើញពណ៌លឿងចេញពីម្នាស់នៅជាប់ថង់ផ្លាស្ទិក រីឯម្នាស់ថែមទាំងមានរសជាតិផ្អែមខ្លាំងទៀតផង ។ ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ចែកចាយបន្តគ្នា ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai មកពីនាយកដ្ឋានសុខាភិបាលប្រទេសថៃ បានដាស់តឿនទៅកាន់អ្នកប្រកបអាជីវកម្ម និងអ្នកលក់ផ្លែឈើតាមរទេះរុញទាំងអស់ ដែលបានលក់ផ្លែឈើស្រស់បកសម្បករួច ឬកែច្នៃសម្រាប់លក់ឱ្យអតិថិជនបរិភោគ អំពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល លេខ៤១៨ ឆ្នាំ២០២៣ ស្ថិតនៅក្រោមច្បាប់ម្ហូបអាហារឆ្នាំ១៩៧៩ រឿងការកំណត់លក្ខខណ្ឌ, ការអនុវត្ត និងសមាមាត្រនៃសារធាតុបន្ថែមលើអាហារ ។
ប្រទេសថៃមិនអនុញ្ញាតឱ្យដាក់បន្ថែមមេស្ករ ឬសារធាតុផ្អែមជំនួសស្ករចូលទៅក្នុងផ្លែឈើស្រស់ទេ ។ ដូច្នេះ បើមានការពិនិត្យឃើញថា អាជីវករណាម្នាក់បានប្រើប្រាស់សារធាតុនេះបន្ថែមលើអាហារ ដែលមិនស្របតាមច្បាប់កំណត់ គឺចាត់ទុកថាជាការរំលោភលើសេចក្តីប្រកាសនេះ ហើយពួកគេនឹងត្រូវផ្តន្ទាទោសតាមមាត្រា៤៧ និងពិន័យជាប្រាក់មិនលើស២ម៉ឺនបាត ។
នាយកដ្ឋានសុខាភិបាលបានណែនាំឱ្យអតិថិជនប្រុងប្រយ័ត្ន និងពិនិត្យមើលភាពស្រស់របស់ផ្លែឈើដែលទិញមកបរិភោគ ដោយចៀសវាងការបរិភោគផ្លែឈើជាមួយអំបិលម្ទេស ឬអំបិលម្ទេសកញ្ចប់ ដែលជាការបង្កើនជាតិស្ករ និងអំបិលសូដ្យូមលើសពីរាងកាយត្រូវការ ហើយវាបណ្តាលឱ្យបេះដូង ថ្លើម និងតម្រង់នោមធ្វើការធ្ងន់ ។ លើសពីនេះ មុននឹងចាប់ផ្លែឈើស្រស់ អ្នកលក់ទាំងអស់ត្រូវលាងសម្អាតដៃ ឬពាក់ស្រោមដៃការពារ ពីព្រោះអាចធ្វើឱ្យមេរោគកខ្វក់នៅជាប់ដៃប៉ះពាល់ដល់សុខភាពអ្នកទិញ ។
លោកវេជ្ជបណ្ឌិត Suwanchai លើកឡើងថា ៖ «អ្នកលក់ផ្លែឈើត្រូវប្រយ័ត្នការចាប់ផ្លែឈើដោយដៃមិនស្អាត ព្រោះវាអាចជាប់មេរោគបាក់តេរីនៅលើស្បែក រួមទាំងឧបករណ៍កខ្វក់សម្រាប់ហាន់ផ្លែឈើផងដែរ ។ បើពួកគេមិនបានលាងដៃឱ្យស្អាតទេ ហើយចាប់កាន់ផ្លែឈើនោះ វានឹងអាចឆ្លងមេរោគបាន ហើយបណ្តាលឱ្យកើតអាការៈក្អួតចង្អោរ ឈឺពោះ រាគអាចម៍ និងរាងកាយខ្វះទឹក» ។
លោកវេជ្ជបណ្ឌិតបានសំណូមពរឱ្យពលរដ្ឋពិនិត្យមើលពណ៌ម្នាស់មុននឹងទិញ បើឃើញខុសធម្មតា គួរតែចៀសវាង ។ លើសពីនេះ ត្រូវពិនិត្យមើលហាងលក់ផ្លែឈើថា តើហាងនេះស្អាតមានអនាម័យត្រឹមត្រូវតាមក្បួនខ្នាតដែរឬទេ និងសង្កេតមើលអ្នកលក់ថា តើពួកគេបានពាក់ស្រោមដៃត្រឹមត្រូវ និងប្រើឧបករណ៍ស្អាតដែរឬទេ ? ចំណែកគ្រឿងជ្រលក់ដូចជា អំបិលម្ទេស និងកាពិផ្អែម មិនគួរបរិភោគច្រើនពេកទេ ព្រោះសម្ពាធឈាមនឹងឡើងខ្ពស់ ៕
ប្រភព ៖ chiangmai news



.jpg)






សូមបញ្ជាក់ផងដែរថា កំភេម ជាប្រភេទសត្វស្ថិតនៅក្នុងក្រុមសត្វកន្លង់ ដែលស្លាបរបស់វាមានពណ៌បៃតងភ្លឺ ហើយប្រែពណ៌នៅពេលត្រូវពន្លឺខុសពី សត្វកន្លង់ទូទៅ។ ដោយសារតែភាពស្រស់ស្អាតនេះហើយទើបធ្វើឱ្យមនុស្សមួយចំនួនបានយកស្លាបរបស់វាទៅ កែច្នៃចេញជាគ្រឿងអលង្ការ និងសំលៀកបំពាក់យ៉ាងល្អស្អាតក្រៃលែង៕







ដោយឡែកសម្រាប់រឿងបែបអប់រំ «កុំសំពះនំ មុនសំពះអ្នកមានគុណ » នេះវិញលោក យុទ្ធ សំភ័ស្ដ បានបញ្ជាក់ថាគឺជារឿងពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែកនិងមានអារម្មណ៍ក្ដុកក្ដួលទៅតាមពាក្យពេជ្ររបស់តួអង្គឪពុកបានប្រដៅ ។
លោក យុទ្ធ សំភ័ស្ដ បានថ្លែងប្រាប់សារពត៌មានឱ្យបានដឹងថា រឿងនេះចង់អប់រំដល់មនុស្សក្នុងសង្គមយើងបច្ចុប្បន្នឱ្យដឹងនិងយល់ច្បាស់ពីថ្ងៃខួបកំណើត កុំយកនំសំខាន់ជាងអ្នកមានគុណ ។ លោក យុទ្ធ សំភ័ស្ដ បានបន្តទៀតថា ថ្ងៃកំណើតកូន ឪពុកម្ដាយគ្រប់រូបទន្ទឹងរង់ចាំជួបមុខកូន ជាពិសេសម្ដាយតែម្ដងគាត់លះបង់ច្រើនណាស់ ដូចពាក្យមួយដែលនៅក្នុងរឿងនិយាយថា «ធ្វើកម្មវិធីខួបកំណើតប៉ាមិនហាមឃាត់ទេ តែកូនត្រូវដឹងគុណអ្នកដែលផ្ដល់កំណើតឱ្យកូន កុំសំពះនំមុនសំពះអ្នកមានគុណណាកូន»
រឿងបែបអប់រំមួយនេះបានបង្ហោះត្រឹមតែរយៈពេលខ្លីក៏មានអ្នក Share ចែករំលែកយ៉ាងច្រើនដោយមិននឹកស្មានហើយក៏មានអ្នកខមមិនសរសើរនិងពេញចិត្តរឿងបែបអប់រំមួយនេះខ្លាំងណាស់ ។ គួរបញ្ជាក់ផងដែរថា ចក្រា ស្ទូឌីយោ បើកបេះដូងចូលរួមចំណែកជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី ។ ចក្រា ស្ទូឌីយោ ក៏មានឆន្ទះក្នុងការជួយលើកស្ទួយវិស័យភាពយន្ដខ្មែរ និងពាំនាំភាពយន្ដខ្មែរទៅទីផ្សារបរទេសផងដែរ













