Home Blog Page 1554

សុគន្ធ និសា នឹងឃ្លាតឆ្ងាយពីអាជីពសិល្បៈទៅក្រៅប្រទេសទំនងត្រៀមខ្លួនពរពោះ

0

នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយពិធីការិនី ប៉ែន ស្រីពេជ្រ បានទម្លាយថាតារាចម្រៀង សុគន្ធ និសា នឹងចេញទៅស្រុកក្រៅបន្ទាប់ពីបំពេញបេកសកម្មរួចនៅក្នុងកម្មវិធីប្រលងចម្រៀងកុមារ Cambodian Idol Idol Junior រដូវកាលទី២ និងឃ្លាការងារសិល្បៈនៅសល់មួយចំនួនទៀត។ ការបង្ហើបដំណឹងដែលអ្នកនាង សុគន្ធ និសា សម្រាកពីអាជីពសិល្បៈនេះក៏ធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយផងដែរ ខណៈអ្នកមួយចំនួនលើកឡើងថាតារាចម្រៀងរូបនេះទំនងត្រៀមខ្លួនពរពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDTPdAkepS5off_IK52vrBezq7h_5-U-a7SzpFP2C3SDOMvDY7Jqx0UOh5Vtr26XAdlg10OwWxu_k8kqk95nTeGL3X6BLEtHIml-6vax1fMTexHC0g4ks9WxgInF8EnRew-rmOijdJpScU0xjH4b38jo8NJhMoEFREaJp_2u_ZvaVIVzw07k2zVZhSpU4/s1800/dec26780-dcb0-11ec-bc3a-a77c1923ed9e_original.jpg

គិតមកទល់ពេលនេះមានរយៈពេលជាង៥ឆ្នាំមកហើយដែលអ្នកនាង សុគន្ធ និសា សាងគ្រួសារជាមួយលោក ចៅ សម្បត្តិ ហៅ សាំបា អាណិកជនខ្មែរ-អាម៉េរិក ដែលជាអ្នកជំនួញមួយរូប។ ទោះបីជាកន្លងមកអ្នកទាំងពីរពុំសូវទៅណាមកណាជាមួយគ្នាញឹកញាប់ ឬបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាច្រើនដូចគូស្នេហ៍ឯទៀតក្តីប៉ុន្តែចំណងស្នេហ៍ពួកគេនៅតែល្អដូចដើម។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចកាលពីចុងឆ្នាំ២០១៧ មកទល់ពេលនេះអ្នកទាំងពីរពុំទាន់មានតំណក់ឈាមរួមគ្នានោះទេ ខណៈងាកទៅកាន់ការងារសិល្បៈរបស់ សុគន្ធ និសា ហាក់មានភាពមមាញឹកច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqlG_B2jUNmMIbsokn35rMTWJg8InivDp9G9P7sSHN9ILh5XAYwnUBBudSj8cOV4iHBXYVUkelfMn3ShDSd7egnKKTeGuSn6SZUXXG7kDMoPZxS_lIiZUfOx5mr9hGANf1zmXt3a2wG_wa_MiEMKVNDjalV5I19mpOyPyuqNHfwpjMyRdYzvwMIf5sZqU/s2048/362689828_852213552933419_2357563242276261426_n.jpg

ទោះបីជាយ៉ាងនេះក្តីកាលពីពេលថ្មីៗនេះនៅក្នុងវិធីប្រគំតន្រ្តីមួយ ពិធីការិនី ប៉ែន ស្រីពេជ្រ បានបង្ហើបប្រាប់ថា សុគន្ធ និសា នឹងឃ្លាតឆ្ងាយពីអាជីពសិល្បៈទៅក្រៅស្រុកបន្ទាប់ពីបញ្ចប់បេសកម្មជាគណៈកម្មការ Cambodian Idol Idol Junior រដូវកាលទី២ ហើយតារាចម្រៀងសំឡេងស្រទន់រូបនេះផ្ទាល់ក៏ទទួលស្គាល់ថាជាការពិតផងដែរ។ បើតាមការបង្ហើបដំណឹងនៅព្រឹកថ្ងៃទី៥ សីហា នេះ ប៉ែន ស្រីពេជ្រ ថា សុគន្ធ និសា មានដំណើរកម្សាន្តទៅប្រទេសក្រៅ ដោយវេលានៃការឈប់សម្រាករបស់តារាចម្រៀងរូបនេះមានរយៈពេលយូរឬឆាប់ប៉ុណ្ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggxMKz3khzZMhM1XqGX9b058Ocw5CTCxv9_voVnqdVVnfFXwOT7RLaM4NAioeWWSarBUljgO6MV1KQzXHt5zyruU__WnXe6nuz5ayvu3C6VFFIdlb20AfxqnZ-emgc7XcfU-5mBGa5yb3FcbzThAP2T2FuXjSn043yaYAxbxXwsowLJvJ_inymjh_iNjE/s2048/361344880_847384183416356_4557369362740468238_n.jpg

ជាមួយការដកឃ្លានៃអាជីពសិល្បៈរបស់តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះដែរ ក៏ត្រូវហ្វេនៗថា សុគន្ធ និសា អាចត្រៀមខ្លួនពរពោះកូនដំបូងជាមួយស្វាមីផងដែរព្រោះអ្នកទាំងពីររៀបការយូរឆ្នាំមកហើយពុំទាន់មាននៅឡើយទេ ខណៈមិត្តរួមអាជីពផ្សេងទៀតសុទ្ធតែមានកូនអស់ហើយ៕

ក្តៅដូចបាយពុះ! ហ្វេន តិចម៉េង សម្តែងការអន់ចិត្តនិងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាយដលព្រោះជួបរឿងនឹកស្មានមិនដល់

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីមានគណនីទិកតុកមួយឈ្មោះថា Jenny បង្ហោះថាតារាចម្រៀង លីម តិចម៉េង ធ្វើឱ្យឆ្អែតចិត្តដោយរូបគេនិងគ្នីគ្នាខំធ្វើនំគម្រប់ខួប១ឆ្នាំមុនថ្ងៃកំណត់នៃភាពជាម្ចាស់ពានទុកពញាក់អារម្មណ៍ដល់អាយដលបែរត្រូវអាយដលលួចទៅបាត់ស្ងាត់ៗដោយមិនប្រាប់មួយម៉ាត់។No photo description available.

គណនី Jenny បានសរសេរកាលពីថ្ងៃទី៤ ខែសីហា ភ្ជាប់ជាមួយអក្សរធំៗថា «អរគុណដែលធ្វើឱ្យខ្ញុំឆ្អែតក្នុងថ្ងៃនេះ» ជាមួយខ្លឹមសារចំណងជើងថា «នំមួយនេះធ្វើសម្រាប់ជូនគាត់នៅហង្សមាសតែបែរជាជួបរឿងដែលខ្ញុំនឹកស្មានមិនដល់ អរគុណពេលវេលាកន្លងមកចាប់ពីពេលនេះទៅគ្មានពាក្យថា អាយដលនិងហ្វេនទៀតទេ ស្តាយទឹកចិត្តនិងពេលវេលា»។No photo description available.

មិនត្រឹមតែខ្លឹមសារខាងលើនេះទេ នៅថ្ងៃទី៥ ខែសីហា នេះម្ចាស់គណនីខាងលើក៏បានចេញវីដេអូបញ្ជាក់ឱ្យកាន់តែច្បាស់ថា រឿងដើមហេតុដំបូងថានាងនិងបងប្អូន៥នាក់បានទៅមើលការប្រគំតន្រ្តីនៅហង្សមាសនៅអំឡុងពេលមានការLiveផ្ទាល់បន្ទាប់មកបានចុះមកក្រៅមុនដើម្បីត្រៀម Surprise នំដល់ តារាចម្រៀង លីម តិចម៉េង និង តារាចម្រៀង នាង ដាវីនគម្រប់ខួប១ឆ្នាំនៃការប្រលងនិងភាពជាម្ចាស់ពានរបស់ពួកគេ។ យ៉ាងណាពួកគេមិនបានជួប លីម តិចម៉េង នោះទេទោះបីជាខំចាំនៅខាងក្រោមក្តីដោយមិនដឹងថាចេញទៅតាមផ្លូវណាដោយបានជួបតែ នាង ដាវីន ប៉ុណ្ណោះ។No photo description available.

នារីរូបនេះបាននិយាយទៀតថាគួរណាស់តែ លីម តិចម៉េង ប្រាប់ពួកគាត់មួយម៉ាត់ថាឥឡូវនេះមិនអាចថតបានដូចមុន អត់បាននិយាយលេងដូចមុន នោះពួកគេនឹងស្តាប់បានហើយតែនេះស្ងាត់ឈឹងគ្មានឃើញស្រមោល។ ជាមួយគ្នានេះ ម្ចាស់ទីកតុកឈ្មោះ Jenny រូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ៗថាខ្លួនមិនបានចង់តោងអាយដលល្បី ឬចង់ទាក់ទាញចំណាប់អារម្មណ៍អង្គុយតែចាំបង្ហោះវីដេអូនោះទេ រូបនាងក៏មានការងារធ្វើដែរ តែគ្រប់យ៉ាងព្រោះតែការស្រលាញ់ប៉ុណ្ណោះ។No photo description available.

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះពីអ្នកគាំទ្រកាត់ផ្តាច់ទំនាក់ទំនងជាមួយអាយដលនេះមានហ្វេនៗផ្សេងទៀតបានបញ្ចេញមតិជាច្រើនតាមការយល់ឃើញរបស់ពួកគេ ខណៈគិតត្រឹមម៉ោង៣រសៀលថ្ងៃទី៥ សីហា នេះគេពុំទាន់ឃើញការបញ្ជាក់ណាមួយរបស់តារាចម្រៀង លីម តិចម៉េង នោះទេ៕

ថ្មីទៀតហើយ! ប្តីប្រពន្ធមួយគូសុខចិត្តលក់កូនអាយុ ៨ ខែដើម្បីទិញទូរស័ព្ទ iPhone 14

0

ប្រទេសឥណ្ឌា៖ ប្តីប្រពន្ធមួយគូនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា ត្រូវបានចោទប្រកាន់ថាបានលក់កូនប្រុសអាយុ ៨ ខែរបស់ពួកគេដើម្បីទិញទូរស័ព្ទ។

យោងតាមប្រភពព័ត៌មាន The Times of India (TOI) បានរាយការណ៍ថា ប៉ូលីសរដ្ឋ West Bengal ទើបតែបានចាប់ខ្លួនម្តាយរបស់កុមារឈ្មោះ Sathi ខណៈដែលឪពុក Jaydev កំពុងរត់គេចខ្លួន។Couple sells baby for iPhone 14 to make reels in West Bengal

កន្លងមក អ្នកជិតខាងរបស់ប្តីប្រពន្ធនេះមានការសង្ស័យនៅពេលដែលកូនប្រុសអាយុ ៨ ខែបានបាត់ខ្លួនភ្លាមៗ មុនពេលគ្រប់គ្នាព្រួយបារម្ភ ប្តីប្រពន្ធមួយគូរនេះធ្វើព្រងើយកន្តើយថាបានបញ្ជូនកូនទៅឱ្យសាច់ញាតិមើលថែ។ ប៉ុន្តែមនុស្សជុំវិញខ្លួនបានដឹងថា គូស្នេហ៍មួយគូនេះ ស្រាប់តែមានទូរស័ព្ទ iPhone 14 ថ្មី ហើយតែងតែធ្វើវីដេអូដើម្បីបង្ហោះលើបណ្តាញសង្គម ដែលវាមិនមែនជារឿងធម្មតាទេ ព្រោះពួកគេមិនមានលទ្ធភាពទិញទូរស័ព្ទតម្លៃ ១,២០០ ដុល្លារនេះទេ។

ថ្មីៗនេះ អ្នកភូមិបានរាយការណ៍ទៅអាជ្ញាធរ ក្រោយមកប៉ូលីសបានជួយសង្គ្រោះក្មេងប្រុសនេះពីស្ត្រីម្នាក់នៅក្នុងតំបន់ Khadaha នៃរដ្ឋ West Bengal ។ ក្រៅពីត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស ប្ដីប្រពន្ធមួយគូនេះក៏ប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។They sell their 8-month-old baby to buy an iPhone 14 - Gearrice

គួរបញ្ជាក់ដែរថា នេះមិនមែនជាករណីលើកទីមួយក្នុងប្រទេសឥណ្ឌានោះទេ ការលក់កុមារដើម្បីទិញវត្ថុបច្ចេកវិទ្យាគឺបានកើតឡើងពីរដងហើយកាលពីឆ្នាំ២០១៦។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយករណីជួញដូរកុមារនេះ នៅតែកើតមានគ្រប់បណ្តាប្រទេសជុំវិញពិភពលោក៕ ប្រភព៖vnexpress

Lisa BLACKPINK ទម្លាប់រស់នៅជាមួយការគិតវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងពេលមានបញ្ហា

0

ជីវិតជាតារាចម្រៀងដែលមានភាពល្បីល្បាញខ្លាំងការរស់នៅក៏មិនមានភាពងាយស្រួលដែរមានគេចាំឃ្លាំងមើលគ្រប់សកម្មភាពមានសម្ពាធក៏ខ្លាំង មុននឹងធ្វើអ្វីមួយត្រូវមានការគិតច្រើនណាស់។ ជាការពិតទន្ទឹមនឹងមានការស្រលាញ់ ការស្អប់មិនពេញចិត្តក៏មានដូចគ្នាទោះបីជាតារានោះរះខ្ពស់កម្រិតណាសម្ពាធក៏ស្ពាយមកជាមួយដែរ។Exclusive: Lisa of K-Pop's BLACKPINK Is the Beauty Industry's Latest Muse |  Vanity Fair

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខទៅទស្សនាវដ្តីម៉ូដ W Korea Lisa សមាជិកក្រុម BLACKPINK បានទម្លាយទម្លាប់របស់នាងក្នុងរបត់ជីវិតជាតារាចម្រៀង K Pop ល្បីល្បាញទូទាំងពិភពលោក។
ខណៈពេលដែលនិយាយអំពីចំណុចរបត់ជីវិត Lisa ក៏បានបើកចំហរអំពីការរស់នៅតាមស្តង់ដារផ្ទាល់ខ្លួន និងរបៀបដែលនាងនៅតែមានភាពវិជ្ជមានជារៀងរាល់ថ្ងៃរក្សានូវផ្នត់គំនិតវិជ្ជមាន ហើយមិនចូលរួមក្នុងគំនិតអវិជ្ជមាន ឬអារម្មណ៍មិនល្អនោះទេ។BLACKPINK member Lisa begins solo career by smashing YouTube record |  Guinness World Records

«ខ្ញុំព្យាយាមមិនឱ្យមានអារម្មណ៍ថាជាប់ដោយគំនិតអវិជ្ជមាន ឬអារម្មណ៍មិនល្អ។ ខ្ញុំក៏ព្យាយាមបំបែកគំនិតអវិជ្ជមានផងដែរដូចជាចោទសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍មិនល្អថ្ងៃនេះ?’ ឬនិយាយជាមួយខ្លួនឯងថា ‘អ្វីៗនឹងប្រសើរឡើង ប្រសិនបើខ្ញុំមានអារម្មណ៍ល្អជាងមុន»។ នេះជាសម្តីរបស់ Lisa នៅក្នុងបទសម្ភាសន៍។La Lisa, No Lisa: Blackpink superstar won't play Phuket NYE show | Coconuts

បន្ថែមពីលើនោះ Lisa ក៏បានឱ្យដឹងទៀតថា ប្រសិនបើបញ្ហាមិនដំណើរការល្អ នាងនៅតែបន្តលើកទឹកចិត្តខ្លួនឯងហើយត្រលប់ទៅបាវចនាជីវិតបច្ចុប្បន្នរបស់នាងក្នុងស្ថានភាពលំបាកដោយប្រាប់ខ្លួនឯងថា «រឿងអាក្រក់អាចកើតឡើងនាងនឹងធ្វើបានល្អនៅពេលក្រោយ»។Uncovering The Religious Background Of Lisa Blackpink: What Faith Does The  K-Pop Star Follow? | JulieAnneSanJose.com

«សូម្បីតែពេលដែលខ្ញុំមានអារម្មណ៍មិនល្អក៏ដោយ ខ្ញុំដឹងខ្លួនធ្វើឱ្យខ្លួនឯងមានអារម្មណ៍ប្រសើរឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំមិនចង់ឱ្យអ្នកដទៃមានអារម្មណ៍មិនស្រួលដោយសារតែអារម្មណ៍អាក្រក់របស់ខ្ញុំ។ ប្រសិនបើវាកើតឡើង ខ្ញុំពិតជាមានអារម្មណ៍មិនល្អសម្រាប់អ្នកជុំវិញខ្លួនជាពិសេសសម្រាប់អ្នកគាំទ្ររបស់ខ្ញុំ»។ Lisa បានបញ្ជាក់បន្ថែម។BLACKPINK Lisa | BLACKPINK's Lisa's guide to styling black for every  occasion | Times Now

ជាមួយបទសម្ភាសនេះដែរ Lisa បានបង្ហាញថានាងកំពុងគិតគូរយ៉ាងម៉ត់ចត់អំពីជីវិតរបស់នាង និងរៀនពីរបៀបកំណត់អាទិភាពសុភមង្គលរបស់នាងដើម្បីកុំឱ្យពេលវេលាហួសទៅស្តាយនៅពេលក្រោយ៕

ថាក់ស៊ីន បន្ដរង់ចាំរហូតគណបក្សរបស់កូនស្រីពៅគាត់ បង្កើតរដ្ឋាភិបាលថ្មីរួច

0

រាជធានីបាងកក៖ កូនស្រីពៅរបស់នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ដែលត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦ បានប្រកាស អំពីការវិលត្រឡប់របស់ឪពុកលោកស្រី មកដល់ប្រទេសថៃ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប៉ុន្ដែផែនការនេះ នឹងត្រូវពន្យារពេលវិញ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៤ ខែសីហា ថា បើតាមប្រភពព័ត៌មានពីគណបក្សភឿថៃ អះអាង កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) ថា ផែនការរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ ដែលកំពុងតែរស់នៅនិរទេសខ្លួន ដោយខ្លួនឯង នៅក្រៅប្រទេស នឹងវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នៅសប្ដាហ៍ក្រោយនោះ នឹងត្រូវពន្យារពេល រហូតដល់រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) ត្រូវបង្កើតឡើងរួចរាល់សិន។Ex-PM Thaksin plans return to Thailand as post-poll deadlock drags on |  Reuters

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ជាស្ថានិកគណបក្សភឿថៃ ហើយគាត់ត្រូវគេជឿ ថា នឹងនៅតែជាមេដឹកនាំរបស់គណបក្សភឿថៃ។ លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីពៅរបស់លោក ថាក់ស៊ីន កាលពីសប្ដាហ៍មុន បានប្រកាស នៅលើបណ្ដាញសង្គម Instagram ថា ឪពុករបស់លោកស្រី នឹងមកដល់អាកាសយានដ្ឋានដនមឿង (Don Mueang) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។

ប្រភពដដែល បានបន្ដ ថា លោក ថាក់ស៊ីន បានសម្រេចចិត្តពន្យារពេល នៃការវិលត្រឡប់ មកកាន់ប្រទេសថៃ ខណៈឮព័ត៌មាន ថា ការបោះឆ្នោតនាយករដ្ឋមន្ត្រី គ្រោងនឹងធ្វើឡើង នៅថ្ងៃសុក្រ នេះ ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ ថាតើការតែងតាំងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតរបស់សភាទាំង២ ស្របតាមរដ្ឋធម្មនុញ្ញ ដែរឬយ៉ាងណា។Top candidate for Thai PM gives birth two weeks before elections |  Elections News | Al Jazeera

លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ កាលពីថ្ងៃទី១៣ ខែកក្កដា បានរងទទួលបរាជ័យ មិនទទួលបានសំឡេងគាំទ្រជាលើកដំបូង ពីសមាជិកសភាជាប់ឆ្នោត ដែលចេញមកពីគណបក្សអភិរក្សយោធារាជានិយម និង សមាជិកព្រឹទ្ធសភា ត្រូវបានតែងតែ ដោយពួកយោធា ក្រោយអំពីរដ្ឋប្រហារ។ សភាក៏បានច្រានចោលនូវការតែងតាំងជាថ្មីរបស់គាត់ កាលពីថ្ងៃទី១៩ ខែកក្កដា សម្រាប់តំណែងនាយករដ្ឋមន្រ្ដី។ សកម្មភាពទាំងនេះ បានធ្វើឲ្យមេដឹកនាំគណបក្សឆ្ពោះទៅមុខ បានរងនូវបរាជ័យ សម្រាប់គោលជំហររបស់គាត់ ធ្វើវិសោធនកម្ម លើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវគេស្គាល់ជាទូទៅ ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។

ប្រភពពីគណបក្សភឿថៃ បានបន្ដទៀត ថា លោក ថាក់ស៊ីន ត្រូវគេជឿជាក់ ថា គាត់នឹងបន្ដរង់ចាំ ខណៈគណបក្សភឿថៃ កំពុងតែពិភាក្សា ជាមួយនឹងភាគីផ្សេងៗទៀត ដើម្បីចូលរួមជាមួយសម្ពន្ធភាពថ្មីរបស់ខ្លួន។ បច្ចុប្បន្ន គណបក្សចំនួន៣ ទំនងជានឹងចូលរួមជាមួយសម្ពន្ធភាពនេះ ក្រោមការដឹកនាំរបស់គណបក្សភឿថៃ រួមមាន ទី១-គណបក្សភូមិចៃថៃ (Bhumjaithai) ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាក់គុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្រ្ដី និង ជារដ្ឋមន្រ្ដី ក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha), ទី២-គណបក្សឆាតថៃផាតថាណា (Chartthaipattana) ដឹកនាំដោយលោក ធៀរ៉ា វង់សាមុត (Theera Wongsamut) អតីតរដ្ឋមន្រ្ដី ក្រសួងកសិកម្ម និង ទី៣-គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក ជូរីន ឡាក់សាណាវីស៊ី (Jurin Laksanawisit) អតីតរដ្ឋមន្រ្ដី ក្រសួងសុខាភិបាលសាធារណៈ និង ជារដ្ឋមន្រ្ដីក្រសួងអប់រំ នៅក្នុងរដ្ឋាភិបាលរបស់លោក អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva)។Thai constitutional court to hear plea on parliament blockade against  election winner - EFE Noticias

ជាមួយគ្នានេះ ការចរចានេះ អាចនឹងនៅតែដំណើរការ ជាមួយនឹងគណបក្សរួបរួមជាតិថៃ (United Thai Nation) ហៅកាត់ UTN របស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ និង គណបក្សផាឡាំងប្រាឆារ៉ាត ( Palang Pracharath) ហៅកាត់ PPRP ដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ។ ប៉ុន្តែគណបក្សតូចៗជាច្រើនផ្សេងៗទៀត ត្រូវបានគេរំពឹង ថា នឹងជួយជំរុញដល់សម្ពន្ធភាពផងដែរ។

ដោយឡែក លោក ភីឈីត ថាមូន (Pichit Tamoon) ជាឥស្សរជនដ៏សំខាន់ នៃរណសិរ្សរួបរួម សម្រាប់ក្រុមអាវក្រហម ដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងទំព័ររបបផ្តាច់ការ នៅខេត្តឈៀងម៉ៃ (Chiang Mai) បានថ្លែង ថា «សេចក្តីប្រកាស អំពីការវិលត្រឡប់របស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ នៅថ្ងៃទី១០ ខែសីហា គ្រាន់តែជាឧបាយកល ប្រមែប្រមូលនូវសំឡេងគាំទ្រ មកពីអ្នកអាណិតអាសូរ ដល់គណបក្សភឿថៃ តែប៉ុណ្ណោះ។ ខ្ញុំមិនគិត ថា លោក ថាក់ស៊ីន នឹងត្រឡប់មកកាន់ប្រទេសកំណើតវិញ នាពេលឆាប់ៗខាងមុខនេះទេ ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាព ហើយក៏មានមនុស្សជាច្រើន អាចនឹងស្អប់គាត់»៕

មូលហេតុដែលប្រជានជនថៃ ហៅទីក្រុងបាងកក ថា “ក្រុងថេប”

0

លាតសន្ធឹងក្នុងទំហំ ១៥៦៨.៧គីឡូម៉ែត្រការេ ទីក្រុងបាងកក គឺ​ជា​រាជធានី​ និង​ជា​ទីក្រុង​ដែល​ប្រជាជន​ថៃរស់នៅច្រើន​បំផុត ដល់ទៅ​៨​លាន​នាក់។Bangkok - What you need to know before you go – Go Guides

តាមពិតទៅ ក្រុងបាងកក មានឈ្មោះដើមថា ក្រុង​ទេពមហានគរ​។  ឈ្មោះពេញរបស់បាងកក កាលពីសម័យបុរាណជាង ២០០ឆ្នាំមុនគឺ៖ ក្រុងទេពមហានរគ អតររត័នកោសិន្ទ៍្រ មហិន្ទ្រាយុធ្យា មហាតិលកភព ន័ពវ័តនរាជធានីបុរីរម្យ ឧត្តមរាជនិវេសន៍មហាអមរពិមានអវតារស្ថិត សក្ត័ៈទិត្តិយវិស្ណុកម្មប្រះសិទ្ធិ។Bangkok | Location, History, Culture, & Facts | Britannica

ចាប់ពីរជ្ជកាល ព្រះបាទសម្ដេចចមក្លៅចៅយ៉ូហ៊ួ ដែលគេស្គាល់ថាជាស្ដេចរាមាទី៤ នៃរាជវង្សចក្រី ទីក្រុងនេះ ត្រូវបានគេប្តូរឈ្មោះ ពីទេពមហានគរ ទៅជាងបាងកក តែប្រជាជនថៃដើម ជាច្រើននៅតែហៅថា ក្រុងទេព ឬ ក្រុងថេប គឺសំដៅលើបាងកក៕Top Hotels in Bangkok | Marriott Bangkok Hotels

វិធី ៤ យ៉ាងជួយកាត់បន្ថយការងងុយគេងក្នុងកន្លែងការងារនិងក្នុងថ្នាក់រៀន

0

សម្រាប់មនុស្សគ្រប់រូប ការងារនិងការសិក្សាគឺជាកាតព្វកិច្ច មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកត្រូវតែធ្វើការឬសិក្សា ដើម្បីអាចបំពេញតម្រូវការនៃជីវិតឱ្យបានល្អ។ ប៉ុន្តែយើងខ្លួនឯងដឹងថា ឧបសគ្គដ៏ធំបំផុតក្នុងផលិតភាពការងារឬការសិក្សានោះ គឺការងងុយគេង។ ដូចច្នេះហើយតើយើងត្រូវធ្វើយ៉ាងម៉េចកុំឱ្យងងុយគេងនៅសាលា ឬកន្លែងការងារ? ខាងក្រោមនេះគឺជាវិធី ៤ យ៉ាងដើម្បីកាត់បន្ថយការងងុយគេង ដែលមានដូចជា៖

១. ផឹកទឹកក្រូចឆ្មារ ឬភេសជ្ជៈប៉ូវកម្លាំង៖ វិធីសាស្ត្រនេះមានប្រសិទ្ធភាពណាស់ ក្នុងការការពារពីការងងុយគេងពេលធ្វើការឬសិក្សា ដូចនេះអ្នកគ្រាន់តែផឹកអ្វីដែលអ្នកចូលចិត្ត និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន ។របៀបធ្វើតែជ្រក់ ឬតែក្រហមក្រូចឆ្មា..!! -Eang Sophallet២.ការទទួលទានអាហារ៖ មូលហេតុដែលភាគច្រើនធ្វើឱ្យមនុស្សងងុយគេងនៅកន្លែងធ្វើការឬនៅសាលានោះ គឺដោយសារតែក្រពះទទេ និងឃ្លាន។ ដូច្នេះអ្នកគួរទទួលទានអាហារសម្រន់នៅពេលដែលអ្នកឃ្លាន វានឹងជួយកាត់បន្ថយការងងុយគេងបានយ៉ាងមានប្រសិទ្ធភាព។Is Rice Fattening or Weight-Loss-Friendly?៣.ផឹកតែ ឬកាហ្វេ៖ វាជាវិធីសាស្រ្តដល់មានប្រសិទ្ធភាពបំផុតក្នុងការជួយកាត់បន្ថយការងងុយគេង ព្រោះការហ្វេ និងតែអាចធ្វើឱ្យអ្នកនោមច្រើនឬញឹកញាប់។Coffee or Tea? An RD Weighs in on Which Is Healthier

៤.គេងឱ្យបានគ្រប់គ្រាន់៖ ប្រសិនបើអ្នកមិនចង់ងងុយគេងពេលធ្វើការក្នុងការិយាល័យ ឬនៅសាលានោះ គឺអ្នកត្រូវតែចូលគេងតាំងពីក្បាលព្រលប់។ ដោយសារតែគុណភាពនៃការគេងកាន់តែប្រសើរ និងបំពេញតម្រូវការសម្រាករបស់អ្នក វានឹងកាត់បន្ថយលទ្ធភាពនៃការងងុយគេង៕Sleep | Psychology Todayប្រភព៖sanook

ចិនចេញច្បាប់រឹតបន្តឹងការប្រើអ៊ីនធើរណេតរបស់កុមារ និងយុវវ័យ

0

ប្រទេសចិន ៖ ការិយាល័យគ្រប់គ្រងអ៊ីនធើរណេតប្រទេសចិន (CAC) បានស្នើច្បាប់ថ្មីមួយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដើម្បីកំណត់ឱ្យកុមារ និងយុវវ័យចិនកាត់បន្ថយពេលវេលាការប្រើប្រាស់អ៊ីនធើរណេតនាពេលយប់ និងគ្រប់គ្រងការប្រើទូរស័ព្ទស្មាតហ្វូន ។ ច្បាប់ថ្មីនេះមានគោលបំណងកាត់បន្ថយការញៀនជាមួយអ៊ីនធើរណេតរបស់យុវវ័យ ។China wants to limit teens to no more than two hours a day on their phones  | CNN Business

ការិយាល័យគ្រប់គ្រងអ៊ីនធើរណេត CAC គឺជាភ្នាក់ងារមួយធ្វើការគ្រប់គ្រងការប្រើប្រាស់អ៊ីនធើរណេតនៅប្រទេសចិន គ្រោងចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីបានស្តាប់មតិយោបល់របស់ពលរដ្ឋរួចហើយ ។ ដូច្នេះ នៅក្រោមច្បាប់ថ្មី យុវវ័យចិនដែលមានអាយុក្រោម១៨ឆ្នាំ នឹងត្រូវបានកំណត់ការប្រើប្រាស់អ៊ីនធើរណេតនៅលើទូរស័ព្ទស្មាតហ្វូន ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៦ព្រឹក ។

ក្រៅពីនេះ គេក៏បានគ្រប់គ្រងលើការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនមិនឱ្យលើសពី៤០នាទីក្នុង១ថ្ងៃ សម្រាប់កុមារមានអាយុក្រោម៨ឆ្នាំ ។ ចំណែកយុវវ័យចិនដែលមានអាយុចាប់ពី១៦ឆ្នាំ ទៅ១៧ឆ្នាំ ពួកគេអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនលេងអ៊ីនធើរណេតមិនលើស២ម៉ោងក្នុង១ថ្ងៃ ។ ច្បាប់ថ្មីនេះចាត់ទុកថា ជាការរឹតបន្តឹងខ្លាំងបំផុតនៅលើពិភពលោក ប៉ុន្តែសម្រាប់ឪពុកម្តាយវិញអាចនឹងលើកលែងក្នុងការអនុវត្តច្បាប់ថ្មី ។New rules restrict smartphone, internet use for children and teens in China  - ABC News

ការិយាល័យគ្រប់គ្រងអ៊ីនធើរណេត CAC លើកឡើងថា ការរឹតបន្តឹងនេះនឹងជួយធ្វើឱ្យការប្រើប្រាស់អ៊ីនធើរណេតបានល្អប្រសើរឡើង, បង្កើតបរិយាកាសសមស្រប និងទប់ស្កាត់បញ្ហាការញៀនអ៊ីនធើរណេតនៅក្នុងក្រុមយុវវ័យ ។ លើសពីនេះ វាជាផ្លូវសម្រាប់ឱ្យយុវវ័យមានទម្លាប់ប្រើប្រាស់អ៊ីនធើរណេតត្រឹមត្រូវ ក៏ដូចជាការកាត់បន្ថយឥទ្ធិពលរបស់ព័ត៌មានមិនល្អនៅក្នុងអនឡាញផងដែរ ។

ការប្រកាសឱ្យអនុវត្តច្បាប់ថ្មីនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនផ្នែកបច្ចេកវិទ្យារបស់ចិននៅទីផ្សារភាគហ៊ុន Wall Street ដូចជា Alibaba, JD.com និង Baidu បានធ្លាក់ចុះជាង៤% កាលពីថ្ងៃទី២ ខែសីហា កន្លងមក ៕China: Freedom on the Net 2021 Country Report | Freedom House ប្រភព ៖ Bangkok biznews

រដ្ឋាករទឹកបាត់ដំបង ចេញមុខបកស្រាយការបំពុលទឹកនៅស្ទឹងសង្កែ

0
ប៉ុន្មានថ្ងៃនេះ​ នៅលើបណ្តាញសង្គម គេឃើញមានការចែករំលែកតៗគ្នា អំពីការបំពុលទឹកនៅស្ទឹងសង្កែ ដែលបានធ្វើឱ្យត្រីជាច្រើនក្បាល់ងាប់អណ្តែងពេញស្ទឹង។May be an image of temple and text
គិតត្រឹមនៅថ្ងៃទី០៣ខែសីហាឆ្នាំ២០២៣ អង្គភាពរដ្ឋាករទឹកបាត់ដំបង ចេញមុខបកស្រាយបំភ្លឺ ក្រោយពីបានចុះទៅត្រួតនិត្យនៅកន្លែងផ្ទាល់ ឃើញថា ជាលទ្ធផលបានពិនិត្យឃើញថា ទឹកស្ទឹងសង្កែពិតជាបានទទួលរងនូវការបំពុលពិតប្រាកដមែន។May be an image of 2 people and hospitalដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ។May be an image of fishing

គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាត វិញ នៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្តង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ៕

ជនបរទេសម្នាក់បដិសេធក្រោយមានអ្នកនិយាយថាម្ហូបខ្មែរមិនឆ្ងាញ់

0

ដូចមហាជនជ្រាបមកហើយថា នាប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើប្រព័ន្ធអ៊ីនធឺណេតក្នុងប្រទេសកម្ពុជាបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងទៅលើតារាកំប្លែងនិងជា Youtuber ជនជាតិម៉ាឡេស៊ីម្នាក់បាននិយាយពាក្យមិនសមរម្យនិងថាម្ហូបខ្មែរនិងឡាវមិនឆ្ងាញ់ជាដើម។ ក្រោយផ្ទុះរឿងនេះដែលថាម្ហូបខ្មែរមិនឆ្ងាញ់បុរសជនជាតិអង់គ្លេសម្នាក់បានបង្ហាញច្បាស់ៗជាមួយមុខម្ហូបជាច្រើនដែលគួរសាកជាមុនសិន មុននឹងថាម្ហូបខ្មែរមិនឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfZGcJ_ETXfOct4Kgfigsy3XJ0MrQjRWpx4lhyRWNNuXGuGVZDtuucyXlPM-jJW1Of6t9f3O7r4RWAx181XXzfwO62b2cTwL3QMAlgxn4xCIWib_pXhk06SMOwHbxFNuT1biCaWPJT-gLhMU_7z4l54fbDxtKfkZoRmxE15NBQTbcRhJUb2ytaM17t4E/s1534/358134373_10226442886752240_7296450420982150106_n.jpg

នៅលើគណនីទិកតុកមួយឈ្មោះថា «Jon» បានបដិសេធអ្នកដែលនិយាយថាម្ហូបខ្មែរមិនឆ្ងាញ់ដោយជនបរទេសរូបនេះបានលើកឡើងថាប្រសិនជាអ្នកបានមកលេងកម្សាន្តនៅប្រទេសកម្ពុជាអ្នកគួរតែសាកល្បងអាហារមានដូចជា អាម៉ុកត្រី, ភ្លាសាច់គោ ,បុកល្ហុង , ទឹកគ្រឿង និងបាយឆាឡុកឡាក់ នោះអ្នកនឹងដឹងហើយថាមានរសជាតិបែបណា។

ក្រោយពីបង្ហាញថាបដិសេធថាអាហារកម្ពុជាមិនឆ្ងាញ់នោះអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខំមិនអរគុណដល់ជនបរទេសរូបនេះដើម្បីបញ្ជាក់ឱ្យជនបរទេសដទៃទៀតថាម្ហូបខ្មែរមិនអាក្រក់នោះទេអាចមកសាកល្បងនៅកម្ពុជាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVdyC6DX82H1Ki6t91qxpZZhkyRbjKIdTm8CYgYDhSd3H4c8gDd6SCCAT6imcjeSXtI6ga4F9ZOTbjIwZv0H4TU3HjMoh0378jOc0gxIUyZyDcCjP9TqFTtsGJ0wymMbYXPgw7i4a0QlZeWaxIZ8cH5Lx2nWByaKRUcRdHZT9aeNKJMdd4TX7RHsj1aE/s1800/343775315_622076406485109_2377303252916707077_n.jpg

គួរបញ្ជាក់ផងដែរថា ជនបរទេសខាងលើនេះមានឈ្មោះពេញថា Jonathon Holdsworth
លោករស់នៅខេត្តសៀមរាប មិនត្រឹមតែស្រលាញ់ពេញចិត្តប៉ុណ្ណោះទេតែលោកក៏បានបង្ហោះវីដេអូជាច្រើនពីតំបន់ទេសចរណ៍និងម្ហូបអាហាររបស់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ Jon ក៏អាចសរសេរឈ្មោះលោកជាភាសាខ្មែរបានយ៉ាងស្អាតទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguMa__1-CjK0GC4wf5snFR7ZX-sxFPk8UKe2yYoYsDIJfguZsLHAy9BmuQ9ymzB-kbb8-LLB14SGwSpTYC78UzO8OLZdUAGU-tQAaR-7o7CouFvrlkvYtXfGtnx1TkfirLQ3q1TPye4zVaVe2uuKdTB11DlVDHUugy0oH9d1f9nZfzhLdk98ieaVBSC2w/s1799/362247708_10226579755453872_5399075834730211684_n.jpg