Home តារាជាតិ ទោះធ្លាប់ប៉ះសម្តីជាមួយគ្នាតែ អាជី ប្រកាសមិនលូកលាន់ជុំវិញគ្រោះថ្នាក់ ប៉ីប៉ី ឌី

ទោះធ្លាប់ប៉ះសម្តីជាមួយគ្នាតែ អាជី ប្រកាសមិនលូកលាន់ជុំវិញគ្រោះថ្នាក់ ប៉ីប៉ី ឌី

101
0

បន្ទាប់ពី ប៉ីប៉ី ឌី ជួបគ្រោះថ្នាក់ចរាចរណ៍អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងពីអ្នកលក់អនឡាញ អាជី ដែលកន្លងមកអ្នកទាំងពីរធ្លាប់ប៉ះពារសម្តីជាមួយគ្នាយ៉ាងក្តៅគគុកកាលពីកន្លងមកនេះ។ ទោះយ៉ាងណា អាជី បានប្រកាសយ៉ាងច្បាស់លាស់ថារឿងដទៃនាងសុំមិនលូកដៃប៉ុន្តែបែរជាមនុស្សម្នាក់ដែលទុកបំណុលឱ្យនាងដោះចាំនាងចូលខ្លួនពាក់ព័ន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj06WLf5p12Nw3pxn1QjT8B0ZUahcke59HbnXBilyI_5ESPgtpIkDIS4l60Qaku4Kl2gJRN7JEixcYJ3qrObXEYQa67-RPv6hZRUodrxJk1JB4itwK9jsNF5RRslPJPQHq41iqhIR5CNwjCigDcELqlWU5ZAdJ4myXwXlGS5cbjLt0tlI6OeG78ZtRM6RU/s1440/image_2026-05-19_10-03-26.png
នៅល្ងាចថ្ងៃទី៩ មិថុនា អាជី បានចេញវីដេអូមួយដែលមានរយៈពេលជាង២នាទី ដោយបញ្ជាក់ច្បាស់ៗថារឿងអ្នកផ្សេងនាងសុំមិនពាក់ព័ន្ធ ប៉ុន្តែបើរឿងបុគ្គលម្នាក់ដែលលក់បោកមហាជននាងនឹងចូលខ្លួនពាក់ព័ន្ធដោយ អាជី អះអាងថាជាកូនបំណុលរបស់ខ្លួនដែលទុកបំណុលឱ្យខ្លួនដោះចំនួនរាប់ម៉ឺនដុល្លារ។ អាជី លើកឡើងទៀតថា ទោះបីជាកន្លងមកធ្លាប់ប៉ះពារសម្តីជាមួយគ្នាក្តី ប៉ុន្តែនាងមិនគុំគួន ចូលខ្លួនពាក់ព័ន្ធសើចយំរឿងអ្នកណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2-xohVtVyczLsjzoZIoW14OWokqR7V1o3yVu58rZiswXOofdGUUygve8CDZCQolvu5_wJ85clYOcoUtsGHv-GhoeR7_hCthUUa-zKO_2dnfGofngGPOkxahYzumnkj6NgPrHrnhhXil8SI0eOelAzKF_vApv_IryFthPktDtO9YnfXRy_6AmnhKPo5Y/s1220/image_2026-05-19_10-03-23.png

អ្នកលក់អនឡាញរូបនេះបន្ថែមទៀតថារឿងនាងនិងគេ ដែលចង់សម្តៅដល់ ប៉ីប៉ី ឌី គឺបានបញ្ចប់រួចរាល់ហើយ ហើយគេក៏មិនបានធ្វើអ្វីឱ្យនាងឈឺចាប់ស្អិតទ្រូងឆ្អែតចិត្តដូចមនុស្សម្នាក់នោះទេ។ អាជី លើកឡើងទៀតថាបើថ្ងៃក្រោយជួបគ្នាគេញញឹមដាក់នាង នាងនឹងញញឹមដាក់វិញធម្មតា។ ជាមួយគ្នានេះ អាជី ក៏ស្នើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនកុំទាញនាងចូលទៅពាក់ព័ន្ធ ពីព្រោះការប៉ះទង្គិចកន្លងមកអាចដោយសារតែបុគ្គលម្នាក់នោះប៉ុណ្ណោះដែលជាសត្រូវសួពូជរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglzArHsV9-W_4MNogyv1G0tabv_Uttoidm3FlarAMxuXoXRdslGkRQIam0X2_1K3740lHTCn01lPR2YNpSOB_IrikBWtlMEaLQiByZeryiiXV4XWpWxZcuW3SHGV8-mL7LOc9gj3c8aKIeaj9hJSen7p3aFsBrGQpFgh3CMi1hoMtDxMresEeddclf_Nk/s1440/image_2026-05-19_10-03-26%20(2).png
ការបញ្ជាក់របស់ អាជី ដែលមិននិយាយសើចចំអកចូលខ្លួនទៅពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍របស់ ប៉ីប៉ី ឌី បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរនិងគាំទ្រនិងថានាងជាមនុស្សសម្តីអាក្រក់ប៉ុន្តែក៏មានចិត្តមិនសើចយំទោះកន្លងមកធ្លាប់មានជម្លោះជាមួយគ្នាក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkVlgXV-0wwES8QNvbIgOlO2xTU3RQIq_CJY60OaPgmvxR2PSyqK4P_TMzAduwP_-JDXJEnKgkwHcoPk7_mMNd179Wi6fAAj1pj5LtH_CbdY__lgvCJlT7veapbTkSuuW-oqFb33jmHj3GxXZqp4VclzJh0kEjn9soRSs7THcidTwiEtO4hlNe_Uz5je4/s2048/image_2026-05-19_10-03-25.png

គួរឱ្យដឹងថា បន្ទាប់ពីប៉ះពារសម្តីជាមួយនឹង អាជី ផ្អើលអស់បណ្តាញសង្គមគេស្រាប់តែឃើញ ប៉ីប៉ី ឌី បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍២ដងជាហេតុមនុស្សមួយចំនួនបាននិយាយផ្លែផ្កាដាក់ ប៉ីប៉ី ឌី ខណៈក៏ទាញ អាជី ចូលមកក្នុងរឿងនេះ។ ទោះយ៉ាងណា ការបញ្ជាក់របស់ អាជី នាពេលនេះគឺនាងមិនមានចិត្តខឹងគុំគួននឹង ប៉ីប៉ី ឌី តទៅទៀតនោះទេថែមទាំងស្នើកុំឱ្យអ្នកផ្សេងអូសនាងចូលទៅក្នុងហេតុការណ៍គ្រោះថ្នាក់របស់ ប៉ីប៉ី ឌី ទៀតផង៕