មេដឹកនាំរដ្ឋប្រហារនីហ្សេ ចាប់ផ្ដើមញាក់សាច់នឹងបណ្ដាប្រទេសប្លុកអាហ្វ្រិកខាងលិច
រដ្ឋធានីនីយ៉ាមេ (Niamey)៖ គណៈប្រតិភូអ្នកប្រាជ្ញផ្នែកសាសនាអ៊ិស្លាមរបស់ប្រទេសនីហ្សេរីយ៉ា បានជួបជាមួយនឹងមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ ស្របពេលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កំពុងតែស្វែងរកជម្រើសជាច្រើន ដោយរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងទ័ព ដើម្បីស្ដាររបបគ្រប់គ្រងស៊ីវិលរបស់ប្រទេសនីហ្សេ ឲ្យរស់ឡើងវិញ ទើបក្រុមអ្នកផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលតាមបែបលទ្ធិប្រជាធិបតេយ្យ បានអះអាងអំពីការបើកចំហការទូត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ថា បើតាមក្រុមអ្នកប្រាជ្ញជាន់ខ្ពស់ផ្នែកសាសនាអ៊ិស្លាម នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលបានជួបចាំមួយនឹងមេដឹកនាំយោធានីហ្សេ នៅក្នុងរដ្ឋធានីនីយ៉ាមេ បានឲ្យដឹង ថា ក្រុមមេដឹកនាំរដ្ឋប្រហារ នៅក្នុងប្រទេសនីហ្សេ បានអះអាង ថា ពួកគេនៅតែបើកចំហផ្លូវការទូត សម្រាប់ដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នា ជាមួយនឹងប្លុកអាហ្វ្រិកខាងលិច (អេកូវ៉ាស)។
ជំនួបនេះ បានកើតឡើង ស្របពេលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) កំពុងតែស្វែងរកជម្រើសនានារបស់ខ្លួន នៅក្នុងការស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញ នៅក្នុងប្រទេសនីហ្សេ រួមទាំងអន្តរាគមន៍យោធាដ៏មានសក្តានុពល ក្រោយពេលដកតំណែងរបស់លោក មូហាមេដ បាហ្ស៊ូម (Mohamed Bazoum) ប្រធានាធិបតីនីហ្សេ កាលពីខែមុន។ នេះជារដ្ឋប្រហារលើកទី៧ នៅក្នុងតំបន់អាហ្វ្រិកខាងលិច និង អាហ្រ្វិកកណ្តាល នៅក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
នៅក្នុងសញ្ញារបស់ប្លុកអាហ្រ្វិកខាងលិចមួយនេះ ដែលនៅតែជំរុញឱ្យមានដំណោះស្រាយ ដោយសន្តិវិធីនោះ លោក បូឡា ទីនូប៊ូ (Bola Tinubu) ប្រធាន ECOWAS និង ជាប្រធានាធិបតីនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍ បានអនុម័តបេសកកម្មមួយ ទៅកាន់រដ្ឋធានីមីយ៉ាមេ ដោយគណៈប្រតិភូរបស់អ្នកប្រាជ្ញអ៊ិស្លាម តាមរយៈការប្តេជ្ញា ជំរុញឲ្យមានការសន្ទនា។
លោក សេក អាប់ឌូលឡាហ៊ី បាឡា លោ (Sheikh Abdullahi Bala Lau) ប្រធានគណៈប្រតិភូអ្នកប្រាជ្ញអ៊ិស្លាម បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា នៅក្នុងជំនួបជាមួយនឹងលោកឧត្ដមសេនីយ៍ អាប់ឌូរ៉ាហាម៉ាណេ ធីឈានី (Abdourahamane Tchiani) មេដឹកនាំរដ្ឋាភិបាលយោធា បានចំណាយពេល ជាច្រើនម៉ោង។ ទ្វាររបស់ពួកគេ នៅតែបើកចំហ សម្រាប់ការទូត និង សន្ដិភាព នៅក្នុងការដោះស្រាយបញ្ហានេះ។
លោក Tchiani មេដឹកនាំរដ្ឋាភិបាលយោធា បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងនីហ្សេ និង នីហ្សេរីយ៉ា ដោយអះអាង ថា ប្រទេសទាំង២នេះ មិនត្រឹមតែជាប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្ដែប្រទេសទាំង២នេះ ក្លាយជាបងប្អូននឹងគ្នា គួរដោះស្រាយបញ្ហា ដោយមិត្តភាព»៕



សូមបញ្ជាក់ផងដែរថា កំភេម ជាប្រភេទសត្វស្ថិតនៅក្នុងក្រុមសត្វកន្លង់ ដែលស្លាបរបស់វាមានពណ៌បៃតងភ្លឺ ហើយប្រែពណ៌នៅពេលត្រូវពន្លឺខុសពី សត្វកន្លង់ទូទៅ។ ដោយសារតែភាពស្រស់ស្អាតនេះហើយទើបធ្វើឱ្យមនុស្សមួយចំនួនបានយកស្លាបរបស់វាទៅ កែច្នៃចេញជាគ្រឿងអលង្ការ និងសំលៀកបំពាក់យ៉ាងល្អស្អាតក្រៃលែង៕







ដោយឡែកសម្រាប់រឿងបែបអប់រំ «កុំសំពះនំ មុនសំពះអ្នកមានគុណ » នេះវិញលោក យុទ្ធ សំភ័ស្ដ បានបញ្ជាក់ថាគឺជារឿងពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែកនិងមានអារម្មណ៍ក្ដុកក្ដួលទៅតាមពាក្យពេជ្ររបស់តួអង្គឪពុកបានប្រដៅ ។
លោក យុទ្ធ សំភ័ស្ដ បានថ្លែងប្រាប់សារពត៌មានឱ្យបានដឹងថា រឿងនេះចង់អប់រំដល់មនុស្សក្នុងសង្គមយើងបច្ចុប្បន្នឱ្យដឹងនិងយល់ច្បាស់ពីថ្ងៃខួបកំណើត កុំយកនំសំខាន់ជាងអ្នកមានគុណ ។ លោក យុទ្ធ សំភ័ស្ដ បានបន្តទៀតថា ថ្ងៃកំណើតកូន ឪពុកម្ដាយគ្រប់រូបទន្ទឹងរង់ចាំជួបមុខកូន ជាពិសេសម្ដាយតែម្ដងគាត់លះបង់ច្រើនណាស់ ដូចពាក្យមួយដែលនៅក្នុងរឿងនិយាយថា «ធ្វើកម្មវិធីខួបកំណើតប៉ាមិនហាមឃាត់ទេ តែកូនត្រូវដឹងគុណអ្នកដែលផ្ដល់កំណើតឱ្យកូន កុំសំពះនំមុនសំពះអ្នកមានគុណណាកូន»
រឿងបែបអប់រំមួយនេះបានបង្ហោះត្រឹមតែរយៈពេលខ្លីក៏មានអ្នក Share ចែករំលែកយ៉ាងច្រើនដោយមិននឹកស្មានហើយក៏មានអ្នកខមមិនសរសើរនិងពេញចិត្តរឿងបែបអប់រំមួយនេះខ្លាំងណាស់ ។ គួរបញ្ជាក់ផងដែរថា ចក្រា ស្ទូឌីយោ បើកបេះដូងចូលរួមចំណែកជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី ។ ចក្រា ស្ទូឌីយោ ក៏មានឆន្ទះក្នុងការជួយលើកស្ទួយវិស័យភាពយន្ដខ្មែរ និងពាំនាំភាពយន្ដខ្មែរទៅទីផ្សារបរទេសផងដែរ




















