ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចប្រទេសថៃប្រមាណ៣០នាក់បាននាំគ្នាចុះត្រួតពិនិត្យនៅតាមកន្លែងលក់ដូរផ្សេងៗ ក្រោយពីទទួលពាក្យបណ្តឹងពីពលរដ្ឋថា មានជនបរទេសលួចចូលមករកស៊ីលក់ដូរទំនិញខុសច្បាប់នៅមុខហាង ។ ជនបរទេសភាគច្រើនបានរស់នៅម្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម MBK, ផ្លូវព្យ៉ាថៃ, តំបន់ប៉ាធុមវ៉ាន់ និងវ៉ាងម៉ៃ ក្រុងបាងកក ហើយពួកគេអាចទំនាក់ទំនងជាភាសាថៃបានទៀតផង។ตม.จว.นนทบุรี รวบ 20 ต่างด้าวเข้าเมืองผิดกฎหมาย แย่งอาชีพคนไทยសមត្ថកិច្ចថៃបានពង្រាយកម្លាំងនៅតាមចំណុចគោលដៅផ្សេងៗ និងអាចចាប់ខ្លួនជនបរទេសដែលលួចចូលមកប្រកបមុខរបរលក់ដូរខុសច្បាប់នៅមុខហាង ។ ក្នុងអំឡុងពេលសមត្ថកិច្ចតាមចាប់ខ្លួនជនបរទេសទាំងនេះ ពួកគេមួយចំនួនបានប្រើអាយកូមផ្តល់ដំណឹងទៅកាន់មិត្តភក្តិផ្សេងទៀតឱ្យរត់គេចខ្លួន ។ ជំហានដំបូង សមត្ថកិច្ចអាចចាប់ជនបរទេសបានចំនួន២០នាក់ គឺជនជាតិមីយ៉ាន់ម៉ា ហើយសមត្ថកិច្ចបានបញ្ជូនជនជាតិមីយ៉ាន់ម៉ាទាំងអស់ទៅសាកសួរនៅស្ថានីយប៉ូលិសប៉ាធុមវ៉ាន់ ។ ការរកស៊ីលក់ដូរ គឺជាមុខរបរដែលប្រទេសថៃមិនអនុញ្ញាតឱ្យជនបរទេសធ្វើទេ ព្រោះជាការដណ្តើមការងាររបស់ជនជាតិថៃ និងរំលោភមាត្រា៨ នៃច្បាប់ប្រទេសថៃ ។ตม.บุกจับต่างด้าว แย่งอาชีพคนไทย วิทยุแจ้งพรรคพวก หนีกันกระเจิง - ข่าวสด

ការិយាល័យអន្តោប្រវេសន៍ថៃបានស្នើឱ្យពលរដ្ឋទាំងអស់ជួយតាមដាន និងផ្តល់ព័ត៌មានមកឱ្យសមត្ថកិច្ច អំពីការរស់នៅ និងប្រកបមុខរបរខុសច្បាប់របស់ជនបរទេស ។ ការិយាល័យអន្តោប្រវេសន៍បានប្រកាសទៅកាន់ពលរដ្ឋថា ប្រទេសថៃមានវិធានការត្រួតពិនិត្យ រឹតបន្តឹង និងបង្ក្រាបរាល់បទល្មើសផ្សេងៗ រួមទាំងត្រួតពិនិត្យជនបរទេសដែលមានអាកប្បកិរិយាមិនសមរម្យ, ប្រព្រឹត្តខុសច្បាប់, បង្កគ្រោះថ្នាក់ដល់ការរស់នៅដោយស្ងប់សុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឬធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ។ ហេតុនេះ បើពលរដ្ឋថៃបានប្រទះឃើញជនបរទេសប្រព្រឹត្តអំពើទាំងអស់នេះ អាចផ្តល់ដំណឹងមកកាន់ការិយាល័យអន្តោប្រវេសន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ៕จับ 'ต่างด้าว' แย่งอาชีพคนไทย ดำเนินคดีแล้วกว่า 1,800 ราย ប្រភព ៖ khaosod