Home Blog Page 1541

មកស្គាល់ស្រះមួយជាអតីតរាជធានីខ្មែរបុរាណដ៏អស្ចារ្យ មុនសម័យអង្គរ លាក់ខ្លួនកណ្តាលព្រៃលើខ្នងភ្នំគូលែន

0

ស្រះដំរី មានចម្ងាយ៥៤គីឡូម៉ែត្រពីក្រុងសៀមរាប ដោយយើងចេញដំណើរពីសាលាខេត្តឆ្ពោះទៅផ្លូវជាតិលេខ៦៧ ហើយបន្តដំណើរតាមផ្លូវនោះរហូតដល់ផ្លូវបំបែកជាពីរ យើងត្រូវបត់ស្តាំឆ្ពោះទៅរង្វង់មូលភ្នំគូលេន រួចបន្តដំណើរទៅត្រង់រហូតទៅដល់ភ្នំគូលេន ហើយយើងត្រូវឡើងទៅលើកំពូលភ្នំគូលេនដើម្បីទៅដល់ទីតាំងនេះ ដែលវាមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីទឹកធ្លាក់ភ្នំគូលែន។ក្រសួង​វប្បធម៌ ធ្វើ​វីដេអូ​បង្ហាញ​តំបន់​ប្រវត្តិសាស្រ្ត​១ ដែល​លាក់ខ្លួន​យ៉ាងជ្រៅ​ក្នុងព្រៃ​ភ្នំ​គូលែន - Kley kley

ស្រះនេះគឺជាអតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ។ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា “ឥន្ទ្រតបតិសីហ” ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។ស្រះ​ដំរី ជា​បុរាណ​ស្ថាន​ដ៏​ពិសិដ្ឋ នៅលើ​ភ្នំ​គូលែន - Rasmei Kampuchea Daily

ស្រះនេះ មានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយនៅក្បែរមានរូបដំរី-កង្កែប-គោ ដែលរូបទាំងអស់សុទ្ធសឹងតែដាប់ចេញពីថ្មភ្នំធំៗបង្កប់ភាពអាថ៌កំបាំងពីសម័យបុរាណកាល។ ភ្ញៀវទេសចរណ៍ដែលចង់ធ្វើដំណើរទៅទស្សនាកន្លែងស្រះដំរីណេះ គឺមិនអាចជិះរថយន្តចូលទៅដល់បានទេ ពោលគឺត្រូវធ្វើដំណើរដោយម៉ូតូ៕ក្រសួង​វប្បធម៌ ធ្វើ​វីដេអូ​បង្ហាញ​តំបន់​ប្រវត្តិសាស្រ្ត​១ ដែល​លាក់ខ្លួន​យ៉ាងជ្រៅ​ក្នុងព្រៃ​ភ្នំ​គូលែន - Kley kley

តើការវិលត្រឡប់ចូលប្រទេសកំណើតរបស់អតីតនាយករដ្ឋមន្រ្ដីថៃ ប្រឈមនឹងការជាប់ពន្ធនាគារដែរទេ?

0

រាជធានីបាងកក៖ ក្រោយការនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេល១៧ឆ្នាំ ចាប់តាំងពីអំពីរដ្ឋប្រហារ បណ្ដេញគាត់ចេញពីតំណែង កាលពីអំឡុងឆ្នាំ២០០៦ រហូតមក ឥឡូវនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ វិលត្រឡប់មកកាន់ប្រទេសកំណើតវិញហើយ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២២ ខែសីហា ថា ការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីការនិរទេសខ្លួន រយៈពេលជិត២០ឆ្នាំកន្លងមកនេះ តែងតែមានការសន្យាជាញឹកញាប់ ហើយគាត់ក៏ជាឥស្សរជនមួយរូប ត្រូវនិរទេសខ្លួនយ៉ាងយូរបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រថៃ។Thaksin Shinawatra: Ousted former PM returns to Thailand after 15 years of self-exile | CNN

មហិច្ឆតាខាងនយោបាយរបស់មហាសេដ្ឋីរូបនេះ នៅក្នុងការវិលត្រឡប់ មកចូលរួមបោះឆ្នោត អស់រយៈពេល២ទសវត្សរ៍កន្លងមកនេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីកងកម្លាំងអភិរក្ស ចាប់ពីរដ្ឋប្រហារយោធា ការកាន់កាប់ក្រសួងរដ្ឋាភិបាល និង អាកាសយានដ្ឋាន រហូតដល់សាលក្រមតុលាការដ៏ចម្រូងចម្រាស ដែលបានបណ្តេញនាយករដ្ឋមន្ត្រីចំនួន៣នាក់ និង ការរំលាយគណបក្សនយោបាយ ដែលគាំទ្រដោយលោក ថាក់ស៊ីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QT1fZGzotXMTeDHZA1_BIK1yCmDZEy436SSFVg82cZsmsLlqcXNzzxkOoY78IB3NeMjW06lqp7VWCQVD09beQOXj4iaxKaFO2RuxJo0fVakYvC2xNOwTWhT2gJ74lLvFhRPvSPqw5f347hl_yspH8TpcVQbyOvPfOQFkKdYkp8m1iAvLndaoo6YFFg0/s1280/photo_2023-08-22_10-27-52.jpg

ឥឡូវនេះ លោក ថាក់ស៊ីន ត្រឡប់មកវិញហើយ ដោយសន្មត ថា ក្រោយការប្រឆាំងដ៏ស្ងាត់ៗជាមួយសត្រូវរាជានិយមរបស់គាត់ ដើម្បីកុំឱ្យគាត់ចាកចេញពីគុក។ គាត់មានទោសជាប់ពន្ធនាគារ រយៈពេលប្រហែល១០ឆ្នាំ ក្រោមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌនានា ប្រឆាំងនឹងរូបគាត់។ ប៉ុន្ដែគាត់បានអះអាង ថា វាជាហេតុផលខាងនយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0d5R5GZwW5nJGiB_yNtmxjUqROi310NbBvSE0AMC73lzgLDNosi5mhWz0c6T8NK13Mp4anzGarvWWGAHfAef-EhPfG8QXWtDGYazDSsYtXzdWzXZyEJnqiuHNI8vITu6P6YW-HURd8L0bFY6RbNej6XILGRFjCOpYfzXg2RLbB-khdh4gNCBl6YzyH00/s1024/photo_2023-08-22_10-27-55.jpg

លោក ថាក់ស៊ីន ត្រូវគេរំពឹង ថា នឹងត្រូវបានបញ្ជូនបន្ត ចេញពីអាកាសយានដ្ឋាន ដុនមឿង (Don Mueang) ទៅកាន់តុលាការកំពូល ស្ថិតក្នុងទីក្រុងបាងកក ហើយបន្ដចេញពីទីនោះ ប្រហែលជាត្រូវចំណាយពេលមួយយប់ នៅក្នុងមន្ទីរពេទ្យពន្ធនាគារ ប៉ុន្ដែក៏គ្មានអ្នកណាម្នាក់ រំពឹងទុកជាមុន ថា គាត់នឹងត្រូវជាប់ឃុំយូរនោះដែរ៕

Apple ហាមអ្នកប្រើទូរស័ព្ទ iPhone សាកថ្មទូរស័ព្ទពេលយប់

0

អ្នកចូលចិត្តសាកថ្មទូរស័ព្ទពេលយប់ត្រូវបញ្ឈប់ជាបន្ទាន់ ពីព្រោះក្រុមហ៊ុន Apple បានប្រកាសហាមឃាត់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone គួរចៀសវាងការសាកថ្មទូរស័ព្ទនៅលើគ្រែគេងពេលយប់ ដោយសារវាអាចបង្កគ្រោះថ្នាក់ ។ លើសពីនេះ ការអង្គុយ និងគេងសង្កត់លើទូរស័ព្ទ ក៏មានគ្រោះថ្នាក់ដូចគ្នាដែរ ។

កន្លងមក មានការចុះផ្សាយព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការផ្ទុះថ្មទូរស័ព្ទស្មាតហ្វូនក្នុងអំឡុងពេលសាកថ្មនៅលើគ្រែគេង ហើយភាគច្រើនវាបណ្តាលមកពីឧបករណ៍សាកថ្ម និងឌុយភ្លើងគ្មានស្តង់ដារ ដោយសារមនុស្សភាគច្រើនមិនប្រុងប្រយ័ត្ន ហើយពួកគេនៅតែបន្តសាកថ្មពេលយប់ ។ ប៉ុន្តែក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការថា វានឹងបង្កឱ្យមានគ្រោះថ្នាក់ បើទោះជាឆ្នាំងសាកថ្មនោះមានស្តង់ដារក្តី ។iPhone battery at risk if charging overnight

សេចក្តីណែនាំសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone បានបញ្ជាក់យ៉ាងច្បាស់ថា ការគេងសង្កត់លើទូរស័ព្ទដែលកំពុងសាកថ្ម វាអាចបណ្តាលឱ្យមានភ្លើងឆេះ, ឆក់ខ្សែភ្លើង, រងរបួស និងខូចខាតទូរស័ព្ទ ឬទ្រព្យសម្បត្តិផ្សេងៗ ។ ហេតុនេះ Apple ណែនាំថា គួរសាកថ្មទូរស័ព្ទនៅទីកន្លែងណាមានខ្យល់ចេញ-ចូលល្អ ព្រោះឆ្នាំងសាកអាចក្តៅខ្លាំងពេក ប្រសិនបើសាកវានៅក្រោមភួយ ឬខ្នើយ ។ ក្រុមហ៊ុននេះបញ្ជាក់ថា ៖ «កុំគេងសង្កត់លើឧបករណ៍ភ្ជាប់ជាមួយចរន្តអគ្គិសនី ឬសាកថ្មទូរស័ព្ទនៅក្រោមភួយ, ខ្នើយ ឬសាកថ្មទូរស័ព្ទនៅលើខ្លួនប្រាណ» ។

ក្រៅពីនេះ Apple បានណែនាំថា ពេលកំពុងសាកថ្មទូរស័ព្ទ គួរសាកថ្មនៅទីកន្លែងណាមានខ្យល់អាកាសចេញ-ចូលគ្រប់គ្រាន់ ទាំងទូរស័ព្ទ iPhone និងឧបករណ៍សាកថ្មឥតខ្សែ គឺត្រូវប្រុងប្រយ័ត្នជាពិសេស ។ លើសពីនេះ គេពុំគួរសាកថ្មទូរស័ព្ទនៅក្បែរវត្ថុរាវណាមួយឡើយ និងត្រូវបោះចោលឆ្នាំងសាកមានសភាពមិនល្អ ព្រោះការប្រើប្រាស់ឆ្នាំងសាក ឬខ្សែខូច វាអាចបណ្តាលឱ្យមានភ្លើងឆេះ, ខ្សែភ្លើងឆក់, រងរបួស ឬធ្វើឱ្យទូរស័ព្ទ iPhone និងទ្រព្យសម្បត្តិផ្សេងទៀតខូចខាត ៕iPhone battery at risk if charging overnight ប្រភព ៖ Bangkok biznews

ផេកគាំទ្រវិស័យបវរកញ្ញាមួយចេញមកទម្លាយរឿងហេតុ ពេជ្រ វត្តី និងម្តាយ ស្តាប់ហើយរំជួលចិត្តណាស់

0

បន្ទាប់ពីផ្ទុះកក្រើកជុំវិញរឿងអាស្រូវក្នុងគ្រួសាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយ ស្រាប់តែមានផេកគាំទ្រវិស័យបរវកញ្ញាមួយចេញមកទម្លាយយ៉ាងកក្រើកដោយបានលើកហេតុផលយ៉ាងច្រើន និងបានទម្លាយទៀតថា មុនពេលកើតរឿងអាស្រូវប៉ុន្មានខែមុន ពេជ្រ វត្តី ទទួលបានសារគំរាមមួយពីម្តាយ។

បន្ទាប់ពីមានហ្វេកប៊ុកមួយឈ្មោះថា Ath Sokreth ចេញមុខបកអាក្រាតរឿងវត្តីនិងម្តាយដែលថានាងគ្មានម្តាយ ទាំងដែលម្តាយឈឺកំពុងសង្គ្រោះបន្ទាន់នៅឡើយស្រាប់តែនៅយប់ថ្ងៃទី២១ ខែសីហា ផេកមួយឈ្មោះថា «Beauty Pageant Reviewer» ដែលហាក់ដឹងរឿងផ្ទៃក្នុងរបស់ វត្តី ច្រើនបានលើកឡើងយ៉ាងវែងអន្លាយពីបវរកញ្ញាល្បីឈ្មោះរូបនេះដែលនាំឱ្យនាងរម្លឹកឈ្មោះឪពុកច្រើនជាងម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmZ2q9b-Ma-WhFseVyZTvmOfUPaeDCH03TwVAFRtohGlPvwkXz51c-yIYDrU24oez8LKnEBvaVNqVoEcGa2WgOOrK6VinFg5zFqCHicXFoNFOnRkLj_vKDCNIVD0XvGIFDWtFgZfr4MbeDheS3sdc397LMnMTPVLShVW9EhnxKaa2GBqX5_ubpjXoUN0w/s2048/image_2023-08-21_14-16-00%20(2).png

ផេកខាងលើនេះបានរៀបរាប់ដែលចង់សម្តៅដល់ វត្តី និងម្តាយថា «រឿង : កូនអកតញ្ញូដែលមានក្មេងអាយុ ៣ខែណា អាចក្រោកឈររត់ចោលម្ដាយបាននោះ មានតែម្ដាយទេដែលមានជើងបោះជំហានចាកចោលកូនបាន បោះបង់កូន រត់ទៅរស់ជាមួយជាប្ដីដើមវិញ។ កំឡុងពេលម្ដាយរត់ទៅរស់នៅជាមួយប្ដីដើមយ៉ាងមានសុភមង្គល ស្របពេលនោះកូនស្រីត្រូវរស់ជាមួយឪពុកទាំងមិនទាន់ផ្ដាច់ដោះ។ ពេលកូនអាយុ ៣ឆ្នាំមកជួបមុខជូនកូនដើរលេងថតរូបប៉ុន្មានប៉ុស្តិ៍ ហើយរាប់ថាជាបានបំពេញកាតព្វកិច្ចជាម្ដាយរួចហើយ មានសួរអារម្មណ៍ក្មេងទេ សុខៗត្រូវទៅដើរលេងជាមួយមនុស្សប្លែកមុខ ត្រូវជាអ្វីក៏មិនដឹង។ រស់នៅជាមួយឪពុករត់ម៉ូតូឌុប ដោយដាក់កូននៅពីមុខ ភ្ញៀវណាមិនប្រកាន់ក៏អាចដឹកបាន បើប៉ះភ្ញៀវប្រកាន់ សុខចិត្តអត់ដឹកភ្ញៀវ ព្រោះអត់ដឹងថាត្រូវទុកកូននៅឯណា : ត្រង់នេះទាំងអស់សាកស្រមៃទៅ ព្រឹកចេញពីផ្ទះជាមួយឪពុក សំរាកត្រង់ណាបាយត្រង់នោះ ក្ដៅទីណាងូតទឹកទីនោះ រហូតដល់ល្ងាចទើបឆ្លៀតជូនកូនទៅលេងមុខវាំង ទិញខោអាវជជុះស្អាតៗតុបតែងថតរូបឱ្យកូនព្រោះចង់ឱ្យកូនបានល្អ បានស្អាតដូចកូនគេដទៃ ធ្វើសកម្មភាពបែបនេះរាល់ថ្ងៃ សួរទៅថាហេតុអីក្មេងស្រីនោះរំលឹកតែពីឪពុក ព្រោះគាត់ធំឡើង ឃើញតែរូបភាពនិងការចងចាំដែលគ្មានម្ដាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhclrHq9dzHmTzEV5nSFm_5hTLvS9SrF7VrWNnQx8NJRtIOZjoncUa01XMLHoNWQ0qU5QXE4JqdnY1tAF69wWUYyTspSK0wqB4wRvVmEPKBDNz41MMkQeRFyhE9nXwqGTVHDspg91BpBvcIcAXO29aYux_MlfikWRcLFC7A7FW95CB1HHLegAm-W3P4JQ/s2048/image_2023-08-21_14-16-20.png

ផេកដដែលនេះបន្តទៀតថា « ក្រោយមកធំបន្តិចត្រូវទៅរស់នៅមណ្ឌលកុមារកំព្រា ព្រោះត្រូវទទួលការបៀតបៀនផ្លូវភេទពីអ្នកជិតខាង ពេលនោះសូម្បីឪពុកដែលជាស្និទ្ធស្នាលបំផុតក៏លែងបាននៅជាមួយ។ ក្រោយចេញពីមណ្ឌលកុមារកំព្រា ត្រូវឪពុកយកទៅផ្ញើឱ្យរស់នៅជាមួយសាច់ញាតិ ពីផ្ទះមួយទៅផ្ទះមួយ ធ្វើយ៉ាងណាឱ្យតែកូនគាត់បានរៀនសូត្រនឹងគេ ម្យ៉ាងឪពុកក៏មានគ្រួសារក្រោយមួយទៀត នោះហើយជាពេលដែលក្មេងស្រីនោះ មានតែខ្លួនមួយ ។ ពេលនៅថ្នាក់អនុវិទ្យាល័យ ក៏ស្រាប់តែមានមីងម្នាក់មកប្រាប់ថាម្ដាយបង្ហាញខ្លួនឡើងមក តែដល់ពេលក្មេងស្រីនោះថាចង់ទៅនៅជាមួយម្ដាយណាស់ មីងនោះបែរជាបដិសេធ ( ហេតុបោះបង់កូនជាលើកទីពីរ ) ក្មេងស្រីនោះក៏បន្តរស់ខ្លួនមួយជាមួយសាច់ញាតិបន្ត ដោយមិនដឹងអនាគតទៅជាយ៉ាងណា។ ក្រោយមកក៏ផ្លាស់មកនៅភ្នំពេញដើម្បីដើរតាមក្ដីស្រមៃ គុណបុណ្យវត្តុសាកសិទ្ធិតាមថែររក្សា ក្មេងស្រីនោះបានជួបតែមនុស្សៗល្អជួយជ្រុំជ្រែង ផ្ដល់ជាកំលាំងចិត្តរហូតឈានចាំក្ដីស្រមៃបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT1ikzvimETZkALnhMf2noN9la-eVIIV1lmr88DEBzWHDVYM0ED7QsZ4nGG1gECq_NkgQ3zPWEoS8WaTih6eVK1c15WWCYvRRAFsL7lLt6TMd2HigVKc0JmZrLeN0mnyRIgZ5AeE3GSKtHSfiJKtKdV7WwgFcrB3YuRVxj0p0x80XvNiha8duX5322N5o/s774/photo_2023-08-22_09-31-55.jpg

Beauty Pageant Reviewer សរសេរទៀតថា «ជីវិតមិនងាយស្រួលចឹងទេ គ្រាន់តែចាប់ផ្ដើមមានពន្លឺបន្តិច ស្រាប់តែមានពពកខ្មៅមកបាំងភ្លាម ទាមទារស្រែករកគុណបុណ្យភ្លាម។ មុនពេលកើតហេតុប៉ុន្មានខែ ក្មេងស្រីនោះទទួលបានសារគំរាមមួយ ព្រោះតែមិនចង់រំលឹកពីអតីតកាលឈឺចាប់ទាំងនោះទៀត ( កូនឯងចង់ល្បីមែន បើចង់ល្បីម៉ាក់ធ្វើឱ្យកូនឯងល្បីបាន ) នេះឬជាតិជាម្ដាយគេ។ ក្មេងស្រីនោះ ត្រូវទៅសួរសុខទុក្ខ សួរនាំពីស្ថានភាពជំងឺម្ដាយដែរបោះបង់ចោលគាត់ម្ដងហើយ ម្ដងទៀត ទាំងដែលក្មេងស្រីនោះគ្មានមនោសញ្ចេតនាសោះ ព្រោះគិតថាហោចណាស់គាត់ក៏បានបង្កើតខ្លួនឱ្យ ស្គាល់ពិភពលោកនេះដែរ តាំងពីពេលនោះមកអ្នកដែរតាំងខ្លួនជាម្ដាយតែងតែឆាតមកទាមទារនេះទាមទារនោះ មិនដែលពោលពាក្យសួរសុខទុក្ខកូនរវល់យ៉ាងនេះហត់ទេកូន មានញ៉ាំបាយទៀងទាត់ទេកូន គេងគ្រប់គ្រាន់ទេកូន សំរាកខ្លះទៅកូន ….ជារួមទៅគឺបើកក្បាលមក គឺទាមទារ ។
ក្មេងស្រីនោះទោះបីវាសនាមិនល្អដូចក្មេងគេដទៃ តែនាងក៏មានបេះដូង មានសាច់ឈាម មានអារម្មណ៍ មានការចងចាំបែបធម្មតាៗដូចក្មេងគេទូទៅចឹង អ្នកឱ្យអារម្មណ៍ទៅនាងបែបណា នាងក៏ទទួលបានអារម្មណ៍បែបនោះ»។

ទោះយ៉ាងណា ជុំវិញរឿងនេះមានការលើកឡើងផ្សេងៗគ្នាទៅតាមការគិតរៀងៗខ្លួន ព្រោះរឿងក្នុងគ្រួសារគ្មានអ្នកណាដឹងច្បាស់នោះទេក្រៅពីខ្លួនឯងដូចពោលមួយលើកឡើងថា «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ» ៕

មកដឹងពីខ្លឹមសារ «កម្មវិធីនយោបាយ» ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧

0

ក្នុងការថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី ៧ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ បានរៀបចំឡើង នូវ «កម្មវិធីនយោបាយ» របស់ខ្លួន ដោយផ្អែកលើ « កម្មវិធីនយោបាយសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4t4WKSmfrHQu3iYJCEEH1tbpIzCXjSOJFJozTUpivt8myFkXKBT_lQpLBkfFvHbyUjwE7_X89cXcCHLijW72rJtP9TKz2pz0qjldiTEPXr4-0rhB_tL3w6wEYAjzsP1zCP0gQ9X9uCGY0TMOv8qrEJh5pSdoyRFeYS9lXM6k_XPugvnHWAQFL8s9Jwrk/s960/image_2023-08-22_11-40-32%20(2).png

តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះ សម្រាប់ដំណើរទៅមុខរបស់កម្ពុជា នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នោះគឺ ៖

ទី១- ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ព្រម ទាំងការការពារឯករាជ្យ, អធិបតេយ្យ, និង បូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល មិនឱ្យ កម្លាំងណាមកបំពាន ឬ បំផ្លាញ បានឡើយ។

ទី២-ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោត អាទិភាពលើ: ការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាព ខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និង ការលើកកម្ពស់គុណភាពសេវាសាធារណៈ; ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និង ទ្រទ្រង់ ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និង សមធម៌; ការបន្តផ្តល់អាទិភាពខ្ពស់ ទៅ លើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និង វិស័យសុខាភិបាល; ការលើកកម្ពស់ និង ការបង្កើនការវិនិយោគ, ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន, លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា, ទាំងផ្នែករឹង ទាំងផ្នែកទន់, ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ផ្នែករបស់ប្រជាជន; ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ការបង្កើតបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូតលាស់; ការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និង វិស័យឯកជន; ការបង្កើនភាពស៊ីជម្រៅ និង ការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និង ការកែលម្អក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិពិធកម្មផលិតផល និង សេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និង ការវិនិយោគ; និង ការជំរុញធ្វើ បរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និង សេដ្ឋកិច្ច ។ល។

ទី៣-ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និង ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយ គុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និង ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និង ការ ការពារអាជីព ជូនកម្មករ-និយោជិត; ការបន្តដំឡើងបៀវត្សអប្បបរមា និង ប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និង អតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និង ប្រព័ន្ធលើកទឹកចិត្ត ក្នុងវិស័យសាធារណៈ ឱ្យកាន់តែមាន ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យ សំដៅលើកកម្ពស់ ផលិតភាពការងារ, សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើន សេដ្ឋកិច្ច និង លទ្ធភាពនៃថវិកាជាតិ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishSNSAM9KB1rFx7qrWnVXyI7T50J0s9JTMyXQ_AJbHB7Pj2TKRfivV6YYaNKWOu2UKv5VA0zj9bS8VoBfF0FYt6jJn1OsePMTptD2hI_Iiz8JnJRPDMMbEwJaNGuQyFwq0oww4x_zXp_v1TOZFEq9HBYsGM4xICi-aHK6nA2Q2tivlcv8g_fmU17Hrbw/s960/image_2023-08-22_11-40-32.png

ទី៤-ការធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនា
បច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម, ដែលរួម បញ្ចូលនូវ របបជំនួយសង្គម និង របបសន្តិសុខសង្គម, ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារ ងាយរងហានិភ័យ, ពីគ្រោះអាសន្ន និង វិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ។

ទី៥-ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវ ផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់នៃប្រជាសាស្ត្រ របស់កម្ពុជា; ការលើកកម្ពស់ សមភាពយេនឌ័រ; ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព; ការខិតខំបង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និង សេដ្ឋកិច្ចបៃតង; ការជំរុញការវិនិយោគ សាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និង មានការបញ្ចេញកាបូនទាប; និង ការធានា ចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ។

គួរបញ្ជាក់ផងដែរថា ខ្លឹមសារនៃ «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាលដែលត្រូវបានបង្ហាញជូន គឺចង់ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និង ការប្តេជ្ញាចិត្ត ដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និង ប្រជាជន ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និង គោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និង កសាងមាតុភូមិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាជន៕

ប្រទេសអូម៉ង់គ្រោងបង្កើតទីក្រុងឆ្លាតវៃសម្រាប់ប្រជាជនចំនួន ១០០,០០០ នាក់

0

បរទេស៖ ប្រទេសអូម៉ង់បានបង្ហាញផែនការសាងសង់ទីក្រុងឆ្លាតវៃ Sultan Haitham ដែលមានផ្ទៃដី ១៤.៨ គីឡូម៉ែត្រការ៉េ រួមជាមួយផ្ទះចំនួន ២០,០០០ ខ្នង សាកលវិទ្យាល័យ សាលារៀន បរិក្ខារពេទ្យ និងវិហារឥស្លាម នេះបើយោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែសីហា។His Majesty inaugurates Sultan Haitham City project - FM.gov.om

គម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយរំពឹងថានឹងបញ្ចប់ជាពីរដំណាក់កាលដែល ដំណាក់កាលទី ១ គឺដំណើរការរហូតដល់ឆ្នាំ ២០៣០ នឹងអភិវឌ្ឍតំបន់កណ្តាលទីក្រុងទំហំ ៥ គីឡូម៉ែត្រការ៉េ រួមជាមួយតំបន់លំនៅដ្ឋានចំនួន ៦ ក្នុងចំណោម ១៩ ដែលបានគ្រោងទុក។ ចំពោះដំណាក់កាលចុងក្រោយវិញត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៤៥។Oman unveils plans for 100,000-person 'smart' city | CNN

យោងតាមលោក Bernhard Rettig អ្នកដឹកនាំនៅ SOM ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃរបស់ Sultan Haitham នឹងត្រូវបានប្រើដើម្បីតាមដានកត្តាបរិស្ថានដូចជាគុណភាពខ្យល់ និងការគ្រប់គ្រងទឹក។ គម្រោងនេះក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែលប្រើប្រាស់ទិន្នន័យពេលវេលាជាក់ស្តែងពីកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាល្បឿន ដើម្បីប្តូរទិសដៅយានយន្ត និងគ្រប់គ្រងលំហូរចរាចរណ៍។Check out the first smart city project to come up in Oman

គោលបំណងនៃការបង្កើតទីក្រុងឆ្លារវៃនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់របស់មនុស្សជាអប្បបរមាទៅលើបរិស្ថានវិទ្យា និងលើកទឹកចិត្តដល់កន្លែងផលិតថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃទឹកសំណល់ ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី រួមជាមួយផ្ទះសម្បែង។ ប្រទេសអូម៉ង់ក៏បានកំណត់គោលដៅ ៣០% នៃថាមពលអគ្គិសនីដែលផលិតបាននឹងមកពីប្រភពបៃតងនៅឆ្នាំ ២០៣០។Sultan Haitham City in Seeb to set a new benchmark in smart city  development - Times of Oman

ដូចនេះ ការរចនាទីក្រុងថ្មីគឺសមរម្យបំផុតសម្រាប់សីតុណ្ហភាព ដែលសីតុណ្ហភាពអាចលើសពី ៤៣ អង្សាសេ។ ប្លង់ឌីជីថលបង្ហាញពីផ្លូវដែលមានស្រមោលជុំវិញដោយរចនាសម្ព័ន្ធ។ ឫស្សីមើលទៅហាក់ដូចជាធ្វើពីឥដ្ឋ និងឈើ ផ្លូវ និងអគារត្រូវបានតម្រង់ទិសដើម្បីបង្កើនម្លប់ និងជំរុញឱ្យមានខ្យល់ចេញចូលធម្មជាតិ៕ ប្រភព៖vnexpress

បំណងប្រាថ្នាសំខាន់ពីរយ៉ាង របស់សម្តេចតេជោ ហ៊ុនសែន

0

រាជារដ្ឋាភិបាលថ្មីនៃការបោះឆ្នោតនីតិកាលទី៧ បានចាប់ផ្តើមជាផ្លូវការ ដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅក្នុងនោះ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាសំខាន់ពីរយ៉ាង ដែលចង់ឱ្យអ្នកបន្តវេនសម្រេចបាននូវកិច្ចការទាំងពីរនេះ៖
១. បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ
២. សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃភាពក្រីក្រត្រូវកាត់បន្ថយឱ្យដល់សូន្យ៕

 

វិចារណកថារបស់សារព័ត៌មានថៃទៅកាន់នាយករដ្ឋមន្ត្រីថ្មី

0

ប្រទេសថៃ ៖ វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយពេលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកាសតួលេខសេដ្ឋកិច្ចប្រទេសថៃ នៅត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើងត្រឹមតែ១,៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ សេដ្ឋកិច្ចថៃបានធ្លាក់ចុះពីអត្រា២,៦% នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយវាជាតួលេខខុសឆ្ងាយពីការរំពឹងទុករបស់ទីផ្សារ ។ ចំណែកតួលេខកើនឡើងប្រចាំត្រីមាសវិញ គឺវាកើនឡើងត្រឹមតែ០,២% ឬអាចហៅបានថា ស្ទើរតែមិនកើនឡើង ។ តើមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចប្រទេសថៃ ហេតុអ្វីបានជាធ្លាក់ចុះបែបនេះ ?

សេដ្ឋកិច្ចថៃនៅត្រីមាសទី២ ឆ្នាំ២០២៣ បានកើនឡើងត្រឹមតែ១,៨% ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរាយការណ៍ថា ដោយសារតែតម្លៃនាំចេញធ្លាក់ចុះ៥,៦% ក្នុងរយៈពេល៣ខែជាប់ៗគ្នា រួមទាំងសន្ទស្សន៍តម្លៃកសិកម្មបានធ្លាក់ចុះនៅត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងអត្រា៥,៤% ។ ដូចគ្នានេះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានធ្លាក់ចុះ៤,១% អស់ចំនួន៣ត្រីមាសជាប់ៗគ្នាផងដែរ ។Thailand's Reopening Plan | ThaiEmbassy.com

គេសង្កេតឃើញថា តួលេខសេដ្ឋកិច្ចគ្រប់ផ្នែកមិនសូវល្អប៉ុន្មានទេ និងមានសភាពបែបនេះជាបន្តបន្ទាប់ ។ វាជាបញ្ហាដ៏ធំមួយ និងពិបាកសម្រាប់រដ្ឋាភិបាលថ្មី ដែលត្រូវប្រញាប់ដោះស្រាយបញ្ហានេះ និងចេញវិធានការមួយចំនួនដើម្បីជំរុញឱ្យតួលេខសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ។

ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មីត្រូវផ្តល់ភាពសំខាន់លើការបង្កើតកំណើនសេដ្ឋកិច្ចឱ្យមានស្ថេរភាព និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិជឿថា បញ្ហាសេដ្ឋកិច្ចថៃក្នុងវិស័យនាំចេញបន្តធ្លាក់ចុះនេះ នឹងប៉ះពាល់ដល់ការផលិតក្នុងវិស័យឧស្សាហកម្មផងដែរ ។ ដូច្នេះ រដ្ឋាភិបាលថ្មីត្រូវដោះស្រាយបញ្ហានេះ ដោយការពង្រីកទីផ្សារ និងបង្កើនការនាំចេញក្នុងទីផ្សារមានសក្តានុពល ។Top 10 Things to Do in Bangkok, Thailand

ជាមួយគ្នានេះ ប្រទេសថៃត្រូវបង្កើនការទាក់ទាញការវិនិយោគពីក្រៅប្រទេស ជាពិសេស ផ្តោតលើឧស្សាហកម្មគោលដៅ និងឧស្សាហកម្មពាក់ព័ន្ធនឹងការរីកចម្រើនសេដ្ឋកិច្ចថ្ងៃអនាគត ដូចជា ឧស្សាហកម្មបន្ទះឈីប, ឧស្សាហកម្មរថយន្តអគ្គិសនី និងអេឡិចត្រូនិកឆ្លាតវៃ ។ ដូច្នេះ ការគ្រប់គ្រងសេដ្ឋកិច្ចបន្តទៅមុខទៀត ត្រូវផ្តល់ភាពសំខាន់លើការរក្សាវិន័យសារពើពន្ធក្នុងប្រទេស ព្រោះសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ជាពិសេស សេដ្ឋកិច្ចចិន ដែលមានបញ្ហាផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុ ហើយវានឹងរាលដាលក្លាយជាវិបត្តិសេដ្ឋកិច្ចដែរឬអត់ គឺមិនត្រូវប្រមាថឡើយ ។

ស្ថានការណ៍នយោបាយថៃមានផលប៉ះពាល់ដល់ទំនុកចិត្តការវិនិយោគទុន និងបានដើរមកដល់ចំណុចផ្លាស់ប្តូរម្តងទៀត ។ គណបក្សភឿថៃ និងគណបក្សនយោបាយផ្សេងទៀតចំនួន១១ ដែលទទួលបាន៣១៤សំឡេងនឹងរួមគ្នាបង្កើតរដ្ឋាភិបាល ដោយដាក់ឈ្មោះលោក Srettha Thavisin មកពីគណបក្សភឿថៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនៅរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតជានាយករដ្ឋមន្ត្រី ។ ហេតុនេះ អ្នកណាក៏ដោយដែលត្រូវបានចាត់តាំងឱ្យដឹកនាំប្រទេស គឺពួកលោកគ្មានពេលវេលារីករាយទេ គឺមានតែបញ្ហាធំៗត្រូវប្រញាប់ដោះស្រាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកចម្រើន ៕Where to Stay in Bangkok ប្រភព ៖ Bangkok biznews

ចិនគ្រោងបាញ់បង្ហោះផ្កាយរណបដោយបំពាក់ខួរក្បាល AI

0

បរទេស៖ យោងតាមសារព័ត៌មាន South China Morning Post (SCMP) បានឱ្យដឹងថា ប្រទេសចិនគ្រោងបាញ់បង្ហោះផ្កាយរណបដោយបំពាក់ខួរក្បាលបញ្ញាសិប្បនិមិត្ត (AI) ក្នុងគោលបំណងនៃការបង្កើតយានអវកាសដែលអាចគ្រប់គ្រងដោយខ្លួនឯងបាន និងជួយឆ្លើយតបទៅនឹងភាពអាសន្នដែលអនុញ្ញាតឱ្យផ្កាយរណបជូនដំណឹងភ្លាមៗដល់អ្នកអវកាសនិកអំពីគ្រោះមហន្តរាយដូចជាការរអិលបាក់ដី ការដួលរលំផ្លូវ ឬតំបន់ដែលរងផលប៉ះពាល់ដោយព្យុះនៅក្នុងលំហ។Chinese firm launches WonderJourney satellite with AI-powered 'brain' |  South China Morning Post

លោក Wang Chunhui ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបាននិយាយថា គម្រោងបំពាក់ខួរក្បាល AI (WJ-1A) គឺជាផ្កាយរណបដំបូងរបស់ប្រទេសចិនដែលមានប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃបំផុត នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ។ លោក Wang បានបន្តទៀតថា WJ-1A មានសមត្ថភាពពិសេសក្នុងការគ្រប់គ្រងទិន្នន័យបានភ្លាមៗដើម្បីវិភាគ និងណែនាំ នៅពេលដែលផ្កាយរណបស្ថិតក្នុងគន្លងតារាវិថី។Chinese firm launches WonderJourney satellite with AI-powered 'brain' |  South China Morning Post

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន ផ្កាយរណប AI អាចវិភាគលើផ្ទៃដី ១០,០០០ គីឡូម៉ែត្រការ៉េ និងធ្វើការតាមដានវត្ថុថាមវន្តក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈដែលផ្កាយរណបប្រពៃណីជាធម្មតាត្រូវការប្រហែល ១៨០ ថ្ងៃសម្រាប់កិច្ចការស្រដៀងគ្នា។ ដូចនេះបច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការជាមួយដៃគូរួមទាំងទីភ្នាក់ងារអវកាស Rwandan និងសាកលវិទ្យាល័យ Sultan Qaboos ក្នុងប្រទេស Oman ដើម្បីស្វែងយល់ពីលទ្ធភាពថ្មីៗនៅក្នុងក្បួនដោះស្រាយដែលបានអនុវត្ត និងជួយពួកគេបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យ AI ។
ក្រុមហ៊ុនក៏មានគម្រោងពង្រីកបណ្តាញ WonderJourney ដល់ផ្កាយរណបចំនួន ២០ នៅចុងឆ្នាំ ២០២៤ ដោយសហការជាមួយដៃគូរបស់ក្រុមហ៊ុន ដើម្បីបង្កើនការគ្របដណ្តប់ និងប្រសិទ្ធភាពទំនាក់ទំនងសាកល៕ ប្រភព៖cafef.com

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើឱ្យបិទការប្រើប្រាស់ហ្វេសប៊ុកនៅថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក Chaiwut Thanakmanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រទេសថៃ លើកឡើងថា ក្រសួងនឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីស្នើឱ្យបិទការប្រើប្រាស់ហ្វេសប៊ុកនៅប្រទេសថៃ ។ ចំពោះមូលហេតុការស្នើសុំបិទហ្វេសប៊ុក ដោយសារកន្លងមក ហ្វេសប៊ុកបានទទួលប្រាក់ការផ្សាយពាណិជ្ជកម្មពីគេហទំព័រក្លែងក្លាយ ដែលពួកគេតែងបញ្ចុះបញ្ចូលឱ្យពលរដ្ឋថៃវិនិយោគទុន រហូតធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ខាតបង់ប្រាក់រាប់លានបាត ។ តាមស្ថិតិបង្ហាញថា ការបញ្ចុះបញ្ចូលឱ្យវិនិយោគក្នុងបណ្តាញសង្គមស្មើប្រមាណជាង៧០% គឺជាការបោកប្រាស់តាមហ្វេសប៊ុក និង៩០% គឺជាការលក់ផលិតផលតាមអនឡាញបោកប្រាស់ ។Thai Government-Government House News-“Chaiwut” Discusses ICDL to Enhance  Digital Skills Development for Thais

លោក Chaiwut បន្តថា កន្លងមក ក្រុមហ៊ុនហ្វេសប៊ុកបានទទួលប្រាក់ពីគេហទំព័រក្លែងក្លាយទាំងនេះ ហើយគ្មានការត្រួតពិនិត្យថា តើគេហទំព័រទាំងនេះត្រឹមត្រូវតាមច្បាប់ ឬក្លែងក្លាយ ប៉ុន្តែហ្វេសប៊ុកបណ្តោយឱ្យគេហទំព័រក្លែងក្លាយបញ្ចុះបញ្ចូលពលរដ្ឋថៃជាច្រើននាក់ ។ បើទោះជាកន្លងមក ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានប្រមូល URLs ដើម្បីស្នើសុំបិទការប្រើប្រាស់ហ្វេសប៊ុក ប៉ុន្តែពួកគេបានសុំបើកគេហទំព័រឡើងវិញ ហើយវាដូចគ្នានឹងសត្វឆ្មាដេញចាប់កណ្តុរ តែមិនចេះអស់សោះ ។

លោក Chaiwut បន្ថែមថា ក្រសួងនឹងណែនាំឱ្យអ្នកដែលត្រូវគេបោកប្រាស់ទាំងអស់ដាក់ពាក្យបណ្តឹងគេហទំព័រក្លែងក្លាយទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ហើយក្រសួងនឹងទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីប្រមូលភស្តុតាង និងដាក់ពាក្យបណ្តឹងទៅតុលាការ ស្នើឱ្យក្រុមហ៊ុនហ្វេសប៊ុកឈប់ផ្តល់សេវាកម្មនៅប្រទេសថៃបន្តទៀត ។ វាបានរំលោភច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដោយសារហ្វេសប៊ុកបានសហការជាមួយជនល្មើស ហើយទទួលប្រាក់ផ្សាយពាណិជ្ជកម្មពីជនល្មើសទាំងនេះ ។After Twitter, Meta announces paid verification for FB, Instagram

លោក Chaiwut បញ្ជាក់ថា ការស្នើសុំបិទហ្វេសប៊ុកនៅប្រទេសថៃ គឺជាការធ្វើតាមតួនាទី ព្រោះកន្លងមក លោកបានប្រទះឃើញការទិញពាណិជ្ជកម្មដើម្បីបោកប្រាស់ពលរដ្ឋថៃយ៉ាងច្រើន ។ ក្រសួងនឹងដំណើរការនៅខែសីហា ឆ្នាំ២០២៣ បន្ទាប់មក តុលាការនឹងសម្រេចថា តើនឹងបិទហ្វេសប៊ុកដែរឬទេ ព្រោះនេះជាអំណាចរបស់តុលាការ ចំណែករឿងថា តើវានឹងប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់ទូទៅដែរឬអត់នោះ គឺត្រូវឱ្យតុលាការជាអ្នកពិចារណា ។ លោកសុំបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដំបូងគេ ដែលប្តឹងហ្វេសប៊ុក ព្រោះក្រុមហ៊ុននេះបានរួមគ្នាប្រព្រឹត្តល្មើសជាមួយជនខិលខូច ហើយវាជាការងារចុងក្រោយផងដែរ មុននឹងលោកចុះចេញពីតំណែងជារដ្ឋមន្ត្រី ៕ ប្រភព ៖ sanook