Home Blog Page 1532

មកស្គាល់គណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

0

បន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេញទំហឹងដល់​សមាសភាព​រដ្ឋាភិបាល​ថ្មី ​បានតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា​ នានីតិកាលទី៧។

គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោកនាយករដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ រួមមាន​ឧបនាយក​រដ្ឋមន្ត្រី​១០​រូប ​ទេសរដ្ឋ​មន្ត្រី​២១​រូប ​និង​រដ្ឋមន្ត្រី​៣០​រូប​។

នៅក្នុងនោះឧបនាយក​រដ្ឋមន្ត្រីរួមមាន៖

  • ឯកឧត្តម វង្ស៉ី វិស្សុត
  • ឯកឧត្តម កើត រិទ្ធ
  • ឯកឧត្តម ទៀ សីហា
  • ឯកឧត្តម ស សុខា
  • ឯកឧត្តម ស៊ុន ចាន់ថុល
  • ឯកឧត្តម នេត សាវឿន
  • ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន
  • ឯកឧត្តម ហង់ជួន ណារ៉ុន
  • ឯកឧត្តម សាយ សំអាល់
  • ឯកឧត្តម សុខ ចិន្តាសោភាMay be an image of 8 people and text that says 'SPM MED'

តើ Ronaldo និង Messi រកចំណូលបានប៉ុន្មានក្នុងការបង្ហោះរូបនៅលើ Instagram?

0

បរទេស៖ បច្ចុប្បន្ន Cristiano Ronaldo រកចំណូលបាន ៣.២ លានដុល្លារក្នុងមួយរូប ខណៈដែល Lionel Messi ជាប់ចំណាត់លេខ ២ នៅលើពិភពលោក ជាមួយនឹងការបង្ហោះរូបមួយសន្លឹក ២.៦ លានដុល្លារក្នុងបណ្តាញសង្គម Instagram។
យោងតាម Hopper HQ ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបោះពុម្ពផ្សាយ Instagram Rich List ២០២៣ ដែលរួមបញ្ចូលទិន្នន័យសាធារណៈ និងទិន្នន័យដែលប្រមូលបានខាងក្នុង។ ដូច្នេះចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយស្ថិតិដែលរកប្រាក់បានច្រើនបំផុតពី Instagram នោះគឺតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។Cristiano Ronaldo decides to leave Al-Nassr as he gets new role at Real  Madrid - Daily Post Nigeria

ក្នុងនោះ Cristiano Ronaldo ស្ថិតនៅលំដាប់កំពូលលេខមួយនៅលើពិភពលោក ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រផ្ទាល់ខ្លួនរបស់គាត់ដែលអាចរកចំណូលបាន ៣,២៣៣ លានដុល្លារ ខណៈដែលឆ្នាំ ២០២២ រកបាន ២,៣៩៧ លានដុល្លារ និងឆ្នាំ ២០២១ រកបាន ១,៦០៤ លានដុល្លារ។
បច្ចុប្បន្ន Cristiano Ronaldo មានចំនួនអ្នកតាមដានច្រើនបំផុតនៅលើ Instagram ជាង ៦០០ លាននាក់។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះតែងតែបង្ហោះរូបថតនៃជីវិតផ្ទាល់ខ្លួនរបស់គាត់នៅលើទីលាន រួមជាមួយនឹងការផ្សាយពាណិជ្ជកម្មមួយចំនួនសម្រាប់ហ្គេម រូបិយប័ណ្ណគ្រីបតូ និងការថែទាំសុខភាព។Leo Messi is coming to New York, and New Yorkers are paying through the  nose to see him | CNN Business

ដើរពីក្រោយ Ronaldo គឺ Lionel Messi ជាមួយនឹងអ្នកតាមដានជាង ៤៨០ លាននាក់ Messi ជាប់ចំណាត់លេខ ២ នៅលើពិភពលោកជាមួយនឹងការបង្ហោះរូបមួយសន្លឹក ២.៦ លានដុល្លារក្នុងបណ្តាញសង្គម Instagram។ ខណៈដែលកាលពីឆ្នាំមុន គណនីរបស់កីឡាករអាហ្សង់ទីនរូបនេះបានត្រឹមលេខ ៣ ជាមួយនឹង ១,៧៧៧ លានដុល្លារ៕ ប្រភព៖vnexpress

សភាថៃរកឃើញនាយករដ្ឋមន្ត្រីថ្មី ក្រោយឃាត់ខ្លួនលោក ថាក់សុីន

0

ថ្មីៗនេះ​ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីនស៊ីណាវ៉ាត្រា ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនភ្លាមៗ ពេលទៅដល់ទឹកដីថៃ ក្រោយពីរូបលោកបានចំណាយពេល ១៥ឆ្នាំ រស់នៅនិរទេសខ្លួនក្រៅប្រទេស។

ទន្ទឹមនឹងការចាប់ខ្លួននេះ សភាថៃ បានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី គឺលោក Srettha Thavisin ដែលមានវ័យ៦១ឆ្នាំ មកពីគណបក្សភឿងថៃ។Thai parliament elects real estate tycoon Srettha Thavisin as new prime  minister

លោក Srettha Thavisin ត្រូវបានជ្រោមជ្រែងដោយ​ក្រុមសម្ព័ន្ធ​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ​ដែល​មាន​គណបក្ស​ចំនួន ១១ ដែលធ្វើឱ្យពួកគេមានសំឡេងភាគច្រើននៅក្នុង​សភាតំណាងរាស្ត្រ ​​ដោយមាន​ ៣១៤ អាសនៈ។

បន្ទាប់ពីឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានធ្វើការសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន។

Srettha Thavisin elected Thailand's prime minister - EFE Noticias

ការតែងតាំងនាយករដ្ឋមន្រ្តីថ្មីនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ក្រោកឡើងវិញ បន្ទាប់ពីប្រទេសនេះបានជាប់វិបត្តិសេដ្ឋកិច្ចជាង៣ខែ នៅក្នុងការជាប់គាំង ស្វែងរកនាយករដ្ឋមន្រ្តីថ្មី។

សូមបញ្ជាក់ផងដែរថា លោក Srettha Thavisin​ ដែលជាអតីតមហាសេដ្ឋីអចលនាទ្រព្យដ៏ល្បីនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃផ្លូវការ ក្រោយពីចូលគាល់ព្រះមហាក្សត្រ ដើម្បីផឹកទឹកសារសច្ចាប្រណិធាន និងផឹកទឹកសម្បថ នាពេលដ៏ខ្លីខាងមុខនេះ៕Who is Srettha Thavisin, the man who could lead Thailand? | Politics News |  Al Jazeera

ប្រភព៖ Reuter

ប្រទេសអ៊ីតាលីដាស់តឿនពលរដ្ឋពីអាកាសធាតុក្តៅខ្លាំង

0

ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមអ៊ីតាលីបានព្រមានពីគ្រោះថ្នាក់កម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅទីក្រុងចំនួន១២ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ត្រៀមខ្លួនទប់ទល់នឹងអាកាសធាតុក្តៅ ដែលមានឈ្មោះថា Nero ។ វាគឺជារលកកំដៅកម្រិតទី៣ ដែលបានគ្របដណ្តប់លើប្រទេសអ៊ីតាលី ក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyd0rhNxqvXSHpwaR6SUsgxXh8PsRY4T_dO_dghLVigYb6DqWzP0Lq545jL0rCgAgD24evbYo4UINtR22tlJdas1q1GYGOxNk5gAq0wbH36M8sab5HHIqCYnq7T3uShSKW4fbU5kpy98Pt9GCvpMD8Cz6-Cc_rMxCKa05T23izQOhyJinBU9CDM8XLgY/s1280/photo_2023-08-22_16-17-45.jpg

នៅថ្ងៃទី២១ ខែសីហា ទីក្រុងធំៗជាច្រើនរបស់ប្រទេសអ៊ីតាលី ដូចជា ទីក្រុងរ៉ូម និងទីក្រុងប្ល័រិន មានសីតុណ្ហភាពកើនឡើងដល់៣៨អង្សារសេ ។ គេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងរហូតដល់៤០អង្សារសេ នៅថ្ងៃទី២៤ ខែសីហា ។

ការិយាល័យឧតុនិយមសង្ឃឹមថា សីតុណ្ហភាពនឹងតំបន់ជាច្រើនរបស់ប្រទេសនេះ នឹងកើនឡើងដល់៣៨អង្សារសេជាប់ៗគ្នា យ៉ាងហោចណាស់ចំនួន៥ថ្ងៃ ហើយវានឹងធ្លាក់ចុះវិញនៅថ្ងៃទី២៦ ខែសីហា ប៉ុន្តែប្រទេសអ៊ីតាលីនឹងទទួលរងខ្យល់ព្យុះ និងផ្គររន្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsKvG0bL8MsMa1C5pR4NNFyjI0TFkYy-gkrLt5oHPVer5HRzefdJYLAP0q6ZHXuGmg2behr0QiHFB7_NWTDDTGIrvpXNsah1MlJ8HbnhExmvnv2CuINAYncsRdhi5w5lYK7gNTWMBaBLQoYMu4RksB2e6jK4tCV4hPCC_RdFI2h4gknDXwkO-T_KxKOjw/s1280/photo_2023-08-22_16-17-45%20(2).jpg

ការប្រកាសជូនដំណឹងក្នុងកម្រិតពណ៌ក្រហម មានន័យថា ពលរដ្ឋទូទៅ ព្រមទាំងយុវជនដែលមានសុខភាពរឹងមាំ គួរតែចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយសារតែអាកាសធាតុក្តៅខ្លាំង ។ ក្រៅពីនេះ ក៏មានដាស់តឿនពីខ្យល់ព្យុះក្នុងតំបន់ភាគខាងត្បូងប្រទេសផងដែរ ដូចជា តំបន់ Calabria, Basilicata និង Sicily ។ គេសង្កេតឃើញថា ប្រទេសអ៊ីតាលីបានប្រឈមនឹងបម្រែបម្រួលអាកាសធាតុយ៉ាងខ្លាំង តាំងពីរលកកំដៅបានគ្របដណ្តប់នៅតំបន់ភាគខាងត្បូងអឺរ៉ុប កាលពីខែកក្កដា ឆ្នាំ២០២៣ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYzDe0KVDO-KEaEzR4_fvpWJVcrysX_-LgtMJPAK7r0QaQVNB_a6tD2ol7sim96OdD2XTNI4vGyjTGgFlSuiwPOenhGD3UZF0-wS7RmCQkaAkiMrdDFUhpMJufKQ1FEwy0jM0zMKgpuA7CTW_ggyUf3aHwf8v3wfpoxJNOSdWWenOXNMNOPzfPwwoR_OM/s1280/photo_2023-08-22_16-17-44.jpgប្រភព ៖ Nation World

ចិននិងហុងកុង ចាប់ផ្ដើមហាមឃាត់ផលិតផលអាហារសមុទ្រ នាំចូលមកពីប្រទេសជប៉ុន

0

រដ្ឋធានីប៉េកាំង៖ ស្របពេលរដ្ឋាភិបាលក្រុងតូក្យូ បានសម្រេចចិត្ត បញ្ចេញទឹកសំណល់ ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដែលបានរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ នោះមក អាជ្ញាធរកោះហុងកុង ក៏បានណែនាំហាមឃាត់ដល់ការនាំចូលម្ហូបអាហារ ឬ ផលិតផលសមុទ្រ មកពីប្រទេសជប៉ុន។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីរសៀល ថ្ងៃអង្គារ ទី២២ ខែសីហា ថា លោក ចន លី (John Lee) មេដឹកនាំកោះហុងកុង បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ (ទី២២ ខែសីហា) ថា គាត់បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការទប់ស្កាត់នូវការនាំចូលម្ហូមអាហារសមុទ្រមួយចំនួន មកពីប្រទេសជប៉ុន។ វិធានការបែបនេះ បានកើតឡើង ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានប្រកាស ថា ជប៉ុន នឹងបញ្ចេញទឹក ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា (Fukushima) ដែលបានរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ។Hong Kong tightens radiation inspection of Japanese seafood imports - The  Japan Times

លោក ចន លី មេដឹកនាំហុងកុង បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្ត ដោយខ្លួនឯង បញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ»។

មេដឹកនាំកោះហុងកុង បានសង្កត់ធ្ងន់ ថា«ខ្ញុំបានសម្ដែងនូវការជំទាស់យ៉ាងខ្លាំងរបស់ខ្ញុំ ដោយចាត់ទុកចំណាត់ការនេះ ជាការគ្មានការទទួលខុសត្រូវ ចំពោះការមិនយកចិត្តទុកដាក់ លើសុវត្ថិភាពចំណីអាហារ និង ហានិភ័យដល់បរិស្ថាន»។

លោក ចន លី បានបន្ត ថា គាត់បានបញ្ជាទៅនាយកដ្ឋានបរិស្ថាន និង ស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការ ត្រួតពិនិត្យនូវការនាំចូលជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពចំណីអាហារ និង សុខភាពសាធារណៈ នៅក្នុងទីក្រុងហុងកុង។Japan officials worried over wider Chinese seafood ban - RTHK

បើតាមក្រសួងកសិកម្មជប៉ុន បានអះអាង ថា ហុងកុង ក្លាយជាដែនដីទទួលការនាំចូលម្ហូបអាហាររបស់ជប៉ុន ធំជាងគេលំដាប់ទី២ បន្ទាប់ពីចិនដីគោក។

ទីក្រុងហុងកុង កាលពីខែមុន បានប្រកាស ថា ទីក្រុងមួយនេះ គ្រោងនឹងហាមឃាត់ដល់ការនាំចូលផលិតផលជលផល មានប្រភពមកពីខេត្តចំនួន១០របស់ប្រទេសជប៉ុន ប្រសិនបើរដ្ឋាភិបាលក្រុងតូក្យូ សម្រេចបង្ហូរទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្រោយពេលរដ្ឋបាលគយទូទៅ នៅក្នុងប្រទេសចិន បានគំរាម អំពីការហាមប្រាមដល់អាហារទាំងអស់ពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។

តំណាងការទូតរបស់ជប៉ុន ប្រចាំទីក្រុងហុងកុង បានប្រឆាំងនឹងសកម្មភាពទប់ស្កាត់នូវការនាំចូលម្ហូបអាហារសមុទ្រ មកពីប្រទេសជប៉ុន ហើយគាត់បានជួបជាមួយលោក លី និង មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលហុងកុង កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។Prime Minister KISHIDA Fumio's Personal Timeline | The Government of Japan  - JapanGov -

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា «ខ្ញុំបានស្នើដល់ក្រុមហ៊ុន TEPCO (ថែបកូ) រៀបចំឱ្យបានឆាប់រហ័ស សម្រាប់ការបង្ហូរទឹកសំណល់ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ស្របតាមផែនការ ត្រូវបានអនុម័ត ដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ និង រំពឹងថា ការបញ្ចេញទឹក នឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខែសីហា ហើយលក្ខខណ្ឌអាកាសធាតុ ក៏នឹងអំណោយផលល្អ ផងដែរ»។

ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ។Fukushima row: Hong Kong to ban seafood imports from 10 Japanese  prefectures if water dumped into sea, environment minister says | South  China Morning Post

បើទោះជាយ៉ាងនេះក្តី ប្រទេសជិតខាងមួយចំនួន បានសម្តែងនូវការសង្ស័យ ទៅលើកម្រិតសុវត្ថិភាព សម្រាប់ផែនការនេះ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានក្លាយជាអ្នករិះគន់ដ៏ខ្លាំងបំផុត។

លោក វ៉ាង វេនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានអះអាង កាលពីខែកក្កដា ថា ប្រទេសជប៉ុន បានបង្ហាញ អំពីអាត្មានិយម និង មានភាពក្រអឺតក្រទម ហើយមិនបានពិគ្រោះយោបល់ជាមួយនឹងសហគមន៍អន្តរជាតិអ្វីទាំងអស់ ជុំវិញការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន៕

គ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់ទិន្នផលខ្ទឹមបារាំងឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ បាតុភូតអេលនីណូនៅឆ្នាំ២០២៣ បានធ្វើឱ្យប្រទេសឥណ្ឌាប្រឈមមុខនឹងគ្រោះរាំងស្ងួត មានភ្លៀងធ្លាក់តិចជាងធម្មតា ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលកសិកម្មជាច្រើន ជាពិសេស ខ្ទឹមបារាំង ។ ចុងក្រោយ អត្រាពន្ធនាំចេញខ្ទឹមបារាំងរបស់ឥណ្ឌាបានកើនឡើងខ្ពស់ក្នុងអត្រា៤០% រហូតដល់ចុងឆ្នាំ២០២៣ ។

បច្ចុប្បន្ន តម្លៃជាមធ្យមរបស់ខ្ទឹមបារាំងលក់ដុំនៅប្រទេសឥណ្ឌា គឺស្មើនឹង២.៤០០រូពីសម្រាប់១០០គីឡូក្រាម និងបានកើនឡើងប្រមាណ២០% ចាប់ពីខែមិថុនា រហូតដល់ខែសីហា ឆ្នាំ២០២៣ ស្របពេលគេបារម្ភថា រដូវវស្សាមានសភាពរាំងស្ងួតជាងធម្មតា ។ ការិយាល័យឧតុនិយមឥណ្ឌារំពឹងថា បរិមាណទឹកភ្លៀងនៅខែសីហា គឺមានកម្រិតទាបបំផុត បើគិតតាំងពីឆ្នាំ១៩០១ ដោយសារបាតុភូតអេលនីណូបានធ្វើឱ្យប៉ះពាល់ដល់ការដាំដំណាំ និងការប្រមូលផលខ្ទឹមបារាំង ។Onion Diplomacy Between India and Pakistan - WSJ

ក្រសួងពាណិជ្ជកម្មបានដំឡើងអត្រាពន្ធការនាំចេញខ្ទឹមបារាំងស្មើនឹងអត្រា៤០% និងចាប់ផ្តើមអនុវត្តភ្លាមៗ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរក្សាស្ថេរភាពរបស់ទីផ្សារម្ហូបអាហារនៅក្នុងប្រទេស ជាពិសេស បន្លែស្រស់ ។

អ្នកជំនាញលើកឡើងថា វិធានការដំឡើងពន្ធលើកនេះ វានឹងធ្វើឱ្យការនាំចេញទំនិញរបស់ឥណ្ឌាធ្លាក់ចុះ ដោយសារខ្ទឹមបារាំងរបស់ឥណ្ឌាមានតម្លៃខ្ពស់ជាងប្រទេសផ្សេងទៀត ដូចជា ចិន ប៉ាគីស្ថាន និងអេហ្ស៊ីប ។ ប៉ុន្តែតម្លៃខ្ទឹមបារាំងនៅប្រទេសឥណ្ឌានឹងធ្លាក់ចុះ ដោយសារមានខ្ទឹមបារាំងច្រើន ។Falling prices of onion: Can export be the answer? - India Business and  Trade

ទោះយ៉ាងណា ខណៈឥណ្ឌាជាប្រទេសនាំចេញខ្ទឹមបារាំងលំដាប់ទី១ លើពិភពលោក បានកំណត់ការនាំចេញបែបនេះ វាអាចធ្វើឱ្យខ្វះខាតខ្ទឹមបារាំងនៅលើទីផ្សារពិភពលោក ដោយសារប្រទេសផ្សេងទៀតមិនអាចនាំចេញផលិតផលប្រភេទនេះក្នុងចំនួនច្រើនដូចឥណ្ឌាទេ ។ លើសពីនេះ វាអាចធ្វើឱ្យប្រទេសទាំងនោះដំឡើងថ្លៃខ្ទឹមបារាំងរបស់ពួកគេទៀតផង ៕ ប្រភព ៖ TNN Earth

តើសាសនាណាខ្លះដែលមានអ្នកគោរពប្រតិបត្តិច្រើនបំផុតនៅលើពិភពលោក?

0

សាសនាគឺជាប្រព័ន្ធនៃជំនឿ និងការគោរពប្រតិបត្តិដែលមានឥទ្ធិពលលើរបៀបដែលមនុស្សម្នាក់ៗគិត ទស្សនៈ និងអន្តរកម្មជាមួយពិភពលោក។ ទោះបីជាមនុស្សគ្រប់ជាតិសាសន៍លើលោកយើងនេះ រស់នៅលើផែនដីតែមួយក៏ដោយ ក៏ជំនឿរបស់ពួកគេមិនដូចគ្នាទេ ដោយអាស្រ័យទៅតាមបរិបទ និងទីកន្លែងដែលពួកគេរស់នៅ។ ដូច្នេះហើយតើអ្នកដឹងទេ? សាសនាណាខ្លះដែលមានអ្នកគោរពប្រតិបត្តិច្រើនបំផុតនៅលើពិភពលោក?

១.សាសនាគ្រិស្ត៖ គ្រិស្ត គឺជាសាសនាដ៏ធំបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលកើតមានទ្បើងប្រហែលជា ២០០០ឆ្នាំមុន ក្នុងប្រទេសអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។ សាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ២.៤ ពាន់លាននាក់ ស្មើនឹង ២៩ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។Christianity - Dogma, Definition & Beliefs | HISTORY

២.សាសនាឥស្លាម៖ អ៊ីស្លាម គឺជាសាសនាលំដាប់ទី២ ដែលមានអ្នកជឿច្រើនបំផុតក្នុងពិភពលោក។ សាសនាអ៊ីស្លាម បានកើតមានទ្បើងប្រហែលជា ១៤០០ឆ្នាំមុន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន ហើយសាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ១.៩ ពាន់លាននាក់ ស្មើនឹង ២៤ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។The Faith of Islam - IslamiCity

៣.សាសនាហិណ្ឌូ៖ ហិណ្ឌូ គឺជាសាសនាមួយដែលត្រូវបានគេចាត់ទុកថាជាសាសនាដ៏មានវ័យចំណាស់បំផុតក្នុងពិភពលោក ដែលពុំមាននរណាម្នាក់បានដឹងអំពីប្រវត្តិនៃការចាប់ផ្ដើមរបស់សាសនានេះទេ។ សាសនាហិណ្ឌូ មានអ្នកប្រតិបត្តិតាមចំនួន ១.២ ពាន់លាននាក់ ស្មើនឹង ១៥.៤ ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។Most Interesting Facts About Hinduism You May Not Know

៤.សាសនាព្រះពុទ្ធ៖ ពុទ្ធសាសនា បានកើតមានទ្បើងប្រហែលជា ២៥០០ឆ្នាំមុន ក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន សាសនានេះមានអ្នកប្រតិបត្តិតាមចំនួន ៥០៧ លាននាក់ ស្មើនឹង ៦ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។Defining Buddhism The 4 Seals of Dharma (Explained) | Mindworks

រីឯសាសនាផ្សេងទៀតមានអ្នកគោរព ៤៣០ លាននាក់ នឹង ៤ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។ ចំណែកអ្នកដែលគ្មានសាសនាវិញមានចំនួន ១.២ លាននាក់៕

តុលាការកំពូលផ្តន្ទាទោសលោក ថាក់ស៊ីន ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ

0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានដនមឿង ព្រមទាំងបានគោរពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ ។ នេះជាការវិលត្រឡប់មកប្រទេសថៃលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ និងជាការចូលមកកាន់ដំណាក់កាលកាត់ក្តីរបស់តុលាការ ។ គេសង្កេតឃើញមានបណ្តាសមាជិកគណបក្សភឿថៃ និងពលរដ្ឋអាវក្រហមជាច្រើននាក់បានធ្វើដំណើរមករង់ចាំទទួលស្វាគមន៍ការវិលត្រឡប់មកកាន់មាតុប្រទេសរបស់លោក Thaksin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH0Mt3vRs9nlalHqynBmEUi55hL5z1YnmXWCecqzatW0ke52vokiAnrtID1J-zQ-iFbBcw382mVIn81NCSnRw9rwQZ1wr1E91jlTU3Qu7C4UU6ycJcMX78jzaO7JQlhCPr1CuNVfhQEG6DviFGMTyL1b9kB9_bv6ix82VjFtS8YI7t0_xIfXKjdWCyRqk/s1280/photo_2023-08-22_14-22-49.jpg

នៅវេលាម៉ោង១០និង២៥នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក Thaksin និងបញ្ជូនទៅកាន់តុលាការកំពូល ខណៈលោកមានឋានៈជាអ្នកទោសនយោបាយ ហើយលោកត្រូវប្រឈមនឹងការផ្តន្ទាទោសចំនួន៣ករណី រួមមាន ៖
១-ករណីអំពើពុករលួយសម្រាប់ការផ្តល់ប្រាក់កម្ចីរបស់ធនាគារ Exim (តុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ)
២-ករណីលេខឆ្នោត (តុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ)
៣-ករណីកែប្រែកិច្ចសន្យាសម្បទានអនុគ្រោះដល់ក្រុមហ៊ុន Shin Corp. (តុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQXOA4mh1t74IKM9xC5dXnyjmC1keCNQpz5mqxCOoa0mWe8EICmpokUI6t0hoAhkqzpWZV1zFLEM5zdVYLALhV5RHRhzvzO_noMTo8arw9XVDFbGfl0eLDE9bXKtFXHzdOc_QQpk4-JRzE12uE_3Dx92R13PaY9Ds3v_bLI45b4BOF8AHEheoUD-NU9so/s1280/photo_2023-08-22_14-22-56.jpg
សរុបមក លោក Thaksin ត្រូវបានតុលាការកំពូលសម្រេចឱ្យលោកជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់៣ករណី ។ បន្ទាប់មក នៅវេលាម៉ោង១១ នាថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ និងធ្វើដំណើរចាកចេញពីតុលាការកំពូល សំដៅទៅកាន់ពន្ធនាគារពិសេសនៅទីក្រុងបាងកក ហើយនៅតាមផ្លូវ និងបរិវេណខាងមុខពន្ធនាគារពិសេស គេសង្កេតឃើញថា មានពលរដ្ឋអាវក្រហមជាច្រើននាក់មករង់ចាំផ្តល់កម្លាំងចិត្តផងដែរ ។

ចំណែកនៅខាងមុខពន្ធនាគារពិសេស គឺមានការយាមកាមសុវត្ថិភាពយ៉ាងតឹងតែង ជាពិសេស រថយន្តមិនពាក់ព័ន្ធនឹងមិនត្រូវអនុញ្ញាតឱ្យបើកឆ្លងកាត់នៅបរិវេណនេះដាច់ខាត រួមទាំងក្រុមអ្នកសារព័ត៌មាន ក៏គេមិនអនុញ្ញាតឱ្យចូលក្នុងបរិវេណនេះដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX23E1eiSyCU7KiflaZvExbu_YbZbJoQF5rZC_QG5UjtUJ41lpzwfVaZlJcQct67LTHiFvD0LSUYyeYjk5gbjA8GXMfgaEDHVih_6Q1bkolhxq1lQLMo-SLAJhWmLue19RxLHA-5fsCqUumI5amWwplaZ5WEC1KPCOuMPx8PgZvM26xsZwPX_82oySGg/s1280/photo_2023-08-22_14-22-53.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ លោក Thaksin បានឈានជើងចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ក្រោយពីលោកត្រូវបានគេធ្វើរដ្ឋប្រហារនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ។ សារព័ត៌មាន AFP ចុះផ្សាយថា លោក Thaksin អាយុ៧៤ឆ្នាំ ត្រូវបានគេធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពី១៧ឆ្នាំមុន ហើយលោកបានសុំសិទ្ធិជ្រកកោននៅក្រៅប្រទេសអស់រយៈពេល១៥ឆ្នាំ ប៉ុន្តែលោកនៅតែល្បីល្បាញខាងនយោបាយ ជាពិសេស លោកទទួលបានប្រជាប្រិយភាពពីពលរដ្ឋថៃ ៕ ប្រភព ៖ Thai PBS

សម្ដេចតេជោ ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ “នាយករដ្ឋមន្ដ្រី”

0

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី៕

សញ្ញាព្រមាន ៥ យ៉ាងបញ្ជាក់ថាអ្នកកំពុងអាឡែស៊ីនឹងសាប៊ូកក់សក់

0

សព្វថ្ងៃនេះ មានម៉ាក និងរូបមន្តផ្សំផ្សេងៗគ្នាជាច្រើននៃសាប៊ូកក់សក់ ដែលធ្វើឱ្យសក់ក្បាលរបស់យើងខុសប្រក្រតី ដោយអ្នកខ្លះគិតថាមកពីយើងមិនបានថែទាំឱ្យបានល្អ ទាំងដែលយើងកក់សក់ជាប្រចាំ។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាព្រមានមួយចំនួនបញ្ជាក់ថាអ្នកកំពុងអាឡែស៊ីនឹងសាប៊ូកក់សក់៖

១.រមាស់ស្បែកក្បាល និងមានកន្ទួល៖ ប្រសិនបើអ្នកប្រើសាប៊ូកក់សក់មានអារម្មណ៍ថារមាស់នៅលើស្បែកក្បាលតាំងពីប្រើលើកដំបូង មានន័យថា អ្នកកំពុងអាឡែស៊ីនឹងសាប៊ូកក់សក់នេះហើយ។ ព្រោះសាប៊ូកក់សក់អាចមានសារធាតុគីមីមួយចំនួនដែលធ្វើឱ្យស្បែកក្បាលរលាករហូតក្លាយជាស្នាមក្រហម ឬកន្ទួលនៅលើជុំវិញស្បែកក្បាល។Why Is My Scalp So Itchy? - 10 Ways to Treat a Dry, Itchy Scalp

២.ជ្រុះសក់៖ សាប៊ូកក់សក់គឺជាមូលហេតុមួយដែលបណ្តាលឱ្យមានការបាត់បង់សក់ ដោយសារសារធាតុស៊ីលីកូនច្រើនពេក។ លើសពីនេះ ការជ្រុះសក់ក៏អាចបណ្តាលមកពីមូលហេតុផ្សេងទៀតផងដែរ ដូចជា អាឡែស៊ីអាហារ ការគេងយឺត ឬអាកប្បកិរិយាដែលជះឥទ្ធិពលអវិជ្ជមានដល់សក់។How stress causes hair loss | National Institutes of Health (NIH)

៣.មានអង្គែ៖ អង្គែអាចបណ្តាលមកពីមូលហេតុជាច្រើន រួមទាំងស្បែកក្បាលស្ងួត និងការរលាក ឬការឆ្លងមេរោគផ្សិត។ ដូច្នេះយើងត្រូវសង្កេតមើលប្រសិនបើប្រើសាប៊ូកក់សក់ណាមួយមានអង្គែគួរតែបញ្ឈប់ជាបន្ទាន់។Dandruff Causes and Treatments

៤.ឡើងមុន៖ សាប៊ូកក់សក់ដែលមិនល្អអាចប៉ះពាល់ដោយផ្ទាល់នៅលើផ្ទៃមុខរបស់យើងដូចជា លើថ្ងាស គល់សក់ និងតំបន់ថ្គាម ព្រោះសាប៊ូកក់សក់មានផ្ទុកសារធាតុស៊ីលីកូនច្រើន។ ស៊ីលីកូន គឺជាមូលហេតុចម្បងនៃការកើតមុន ដែលមានក្នុងសាប៊ូកក់សក់ ហើយវាកកកុញនៅក្នុងឫសសក់។4 Signs You Are Experiencing Hormonal Acne - DermaBlue

៥.សក់ស្ងួត និងផុយ៖ វាច្បាស់ណាស់ថាអ្នកកំពុងអាឡែស៊ីជាមួយសាប៊ូកក់សក់ ព្រោះសាប៊ូកក់សក់ទាំងអស់គឺមានរូបមន្តផ្សំខុសៗគ្នា ដែលធ្វើឱ្យសក់របស់អ្នកស្តើង ស្ងួត និងផុយ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរសាប៊ូកក់សក់ដើម្បីការពារស្បែកក្បាល និងសសៃសក់របស់អ្នកឱ្យមានសុខភាពល្អឡើងវិញ៕ ប្រភព៖sanook