ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមអ៊ីតាលីបានព្រមានពីគ្រោះថ្នាក់កម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅទីក្រុងចំនួន១២ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ត្រៀមខ្លួនទប់ទល់នឹងអាកាសធាតុក្តៅ ដែលមានឈ្មោះថា Nero ។ វាគឺជារលកកំដៅកម្រិតទី៣ ដែលបានគ្របដណ្តប់លើប្រទេសអ៊ីតាលី ក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyd0rhNxqvXSHpwaR6SUsgxXh8PsRY4T_dO_dghLVigYb6DqWzP0Lq545jL0rCgAgD24evbYo4UINtR22tlJdas1q1GYGOxNk5gAq0wbH36M8sab5HHIqCYnq7T3uShSKW4fbU5kpy98Pt9GCvpMD8Cz6-Cc_rMxCKa05T23izQOhyJinBU9CDM8XLgY/s1280/photo_2023-08-22_16-17-45.jpg

នៅថ្ងៃទី២១ ខែសីហា ទីក្រុងធំៗជាច្រើនរបស់ប្រទេសអ៊ីតាលី ដូចជា ទីក្រុងរ៉ូម និងទីក្រុងប្ល័រិន មានសីតុណ្ហភាពកើនឡើងដល់៣៨អង្សារសេ ។ គេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងរហូតដល់៤០អង្សារសេ នៅថ្ងៃទី២៤ ខែសីហា ។

ការិយាល័យឧតុនិយមសង្ឃឹមថា សីតុណ្ហភាពនឹងតំបន់ជាច្រើនរបស់ប្រទេសនេះ នឹងកើនឡើងដល់៣៨អង្សារសេជាប់ៗគ្នា យ៉ាងហោចណាស់ចំនួន៥ថ្ងៃ ហើយវានឹងធ្លាក់ចុះវិញនៅថ្ងៃទី២៦ ខែសីហា ប៉ុន្តែប្រទេសអ៊ីតាលីនឹងទទួលរងខ្យល់ព្យុះ និងផ្គររន្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsKvG0bL8MsMa1C5pR4NNFyjI0TFkYy-gkrLt5oHPVer5HRzefdJYLAP0q6ZHXuGmg2behr0QiHFB7_NWTDDTGIrvpXNsah1MlJ8HbnhExmvnv2CuINAYncsRdhi5w5lYK7gNTWMBaBLQoYMu4RksB2e6jK4tCV4hPCC_RdFI2h4gknDXwkO-T_KxKOjw/s1280/photo_2023-08-22_16-17-45%20(2).jpg

ការប្រកាសជូនដំណឹងក្នុងកម្រិតពណ៌ក្រហម មានន័យថា ពលរដ្ឋទូទៅ ព្រមទាំងយុវជនដែលមានសុខភាពរឹងមាំ គួរតែចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយសារតែអាកាសធាតុក្តៅខ្លាំង ។ ក្រៅពីនេះ ក៏មានដាស់តឿនពីខ្យល់ព្យុះក្នុងតំបន់ភាគខាងត្បូងប្រទេសផងដែរ ដូចជា តំបន់ Calabria, Basilicata និង Sicily ។ គេសង្កេតឃើញថា ប្រទេសអ៊ីតាលីបានប្រឈមនឹងបម្រែបម្រួលអាកាសធាតុយ៉ាងខ្លាំង តាំងពីរលកកំដៅបានគ្របដណ្តប់នៅតំបន់ភាគខាងត្បូងអឺរ៉ុប កាលពីខែកក្កដា ឆ្នាំ២០២៣ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYzDe0KVDO-KEaEzR4_fvpWJVcrysX_-LgtMJPAK7r0QaQVNB_a6tD2ol7sim96OdD2XTNI4vGyjTGgFlSuiwPOenhGD3UZF0-wS7RmCQkaAkiMrdDFUhpMJufKQ1FEwy0jM0zMKgpuA7CTW_ggyUf3aHwf8v3wfpoxJNOSdWWenOXNMNOPzfPwwoR_OM/s1280/photo_2023-08-22_16-17-44.jpgប្រភព ៖ Nation World