Home Blog Page 150

អ្នកនាំពាក្យក្រសួងការពារជាតិចិនជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ និងឈានទៅរកបទឈប់បា.ញ់ជាបន្ទាន់

0

កងទ័ពថៃបានបើកការវាយប្រ.ហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងកាន់តែសាហា.វព្រៃ.ផ្សៃតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីរកលេសចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ដែលរហូតមកដល់ព្រឹកថ្ងៃទី២០ ខែធ្នូ កងទ័ពថៃនៅតែបង្កសង្គ្រា.មឈ្លានពា.នយ៉ាងគឃ្លើន និងទាត់ចោលការសម្របសម្រួលរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន និងមហាអំណាចអាមេរិក ។ រីឯមហាអំណាចចិនបានជំរុញជាច្រើនលើកឱ្យថៃបញ្ចប់សង្គ្រា.ម បន្ទាប់ពីកងទ័ពថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 បំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន និងជនស៊ីវិលកម្ពុជា ប៉ុន្តែត្រូវថៃបដិសេធ ហើយការជំរុញជាថ្មី គឺអ្នកនាំពាក្យក្រសួងការពារជាតិចិន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចិនជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ ដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងតំបន់ និងឈានទៅរកបទឈប់បា.ញ់ជាបន្ទាន់ ដែលការជំរុញជាថ្មីរបស់ចិនស្របពេលកងទ័ពថៃបាននិងកំពុងសម្រុកវាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោលទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ជាពិសេស តំបន់ជនស៊ីវិល ។ ក្រៅពីជំរុញឱ្យបញ្ចប់សង្គ្រា.ម ចិនក៏បានច្រានចោលព័ត៌មានចោទប្រកាន់ថា ចិនផ្តល់សព្វាវុ.ធថ្មីឱ្យកម្ពុជាប្រើប្រាស់ក្នុងជម្លោះព្រំដែន ។

លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយមកកាន់សារព័ត៌មានថា ប្រទេសចិនមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា និងថៃ រួមទាំងពាណិជ្ជកម្មយោធា ដែលកិច្ចសហប្រតិបត្តិការនេះមិនសំដៅលើប្រទេសទី៣ ណាមួយឡើយ ។ កិច្ចសហប្រតិបត្តិការស្របតាមច្បាប់ និងការអនុវត្តរវាងប្រទេសយ៉ាងពេញលេញ ហើយចិនមិនពាក់ព័ន្ធនឹងជម្លោះនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរទេ ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនអំពាវនាវឱ្យថៃចៀសវាងការប៉ាន់ស្មានស្ថានការណ៍ និងពង្រីកជម្លោះកាន់តែខ្លាំង ព្រមទាំងបញ្ជាក់ថា ក្នុងឋានៈជាប្រទេសជិតខាងរបស់កម្ពុជា-ថៃ ចិនបានតាមដានស្ថានការណ៍សង្គ្រាមជានិច្ច និងសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតជនស៊ីវិលទាំងសងខាងដោយសារសង្គ្រាម ។

ចិនសង្ឃឹមថា ប្រទេសទាំងពីរគិតពីផលប្រយោជន៍មូលដ្ឋានសម្រាប់សន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន និងការរស់នៅរបស់ពលរដ្ឋ ដោយរក្សាសន្តិសុខ និងអត់ធ្មត់ខ្លាំងបំផុត ដើម្បីឈានទៅរកបទឈប់បាញ់ជាបន្ទាន់ រួមទាំងត្រឡប់មករកការចរចា ។ ចំពោះគោលជំហររបស់ចិន គឺជំរុញកឱ្យប្រទេសទាំងពីរបន្តការចរចាសន្តិភាព ចិនដើរតួនាទីស្ថាបនាសម្របសម្រួលបទឈប់បាញ់ និងស្តារសន្តិភាពរវាងកម្ពុជា-ថៃបន្តទៀត ។

គួរបញ្ជាក់ថា កងទ័ពថៃបានអះអាងការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង F-16 របស់ខ្លួនសំដៅតែលើគោលដៅកងទ័ពប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង យន្តហោះចម្បាំង F-16 បានទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ សំដៅលើតំបន់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ។ ការបង្កសង្គ្រាមរបស់ថៃមិនមែនជាការការពារអធិបតេយ្យដូចសម្តីមេដឹកនាំថៃនោះទេ ប៉ុន្តែជាការឈ្លានពានវាតទីទឹកដីកម្ពុជាយ៉ាងកំរោល ដែលរំលោភច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស និងមិនខ្លាចញញើតអង្គការសហប្រជាជាតិ ។

ការបង្កសង្គ្រាមម្តងទៀតពីសំណាក់កងទ័ពថៃ គឺមានការជួយសម្របសម្រួលជាថ្មីពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ជំរុញឱ្យមេដឹកនាំថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ ប៉ុន្តែត្រូវបាននាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ទាត់ចោលការសម្របសម្រួលទាំងអស់ ។ លោក Anutin ថា មហាអំណាចនានាមិនអាចដាក់សម្ពាធថៃឱ្យឈប់វាយប្រហារកម្ពុជាទេ ហើយបណ្តេញមហាអំណាចអាមេរិកនិងចិន ទៅប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ទាំងដែលការពិត ភាគីថៃចាប់ផ្តើមបា.ញ់មុន ហើយដើរតួជាជនរងគ្រោះទម្លាក់កំហុសលើកម្ពុជា ។

ថៃបើកឆាកសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀត គឺជាទង្វើប្រមាថដ៏ធ្ងន់ធ្ងរលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រធានអាស៊ាន មហាអំណាចអាមេរិក មហាអំណាចចិន និងសហគមន៍អន្តរជាតិ ក្នុងការកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ថៃលែងស្តាប់មហាអំណាចណាទាំងអស់ និងបន្តប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេតយ្យកម្ពុជាតាមទំនើងចិត្តជារៀងរាល់ថ្ងៃ ថែមទាំងចោទប្រកាន់មហាអំណាចចិនផ្តល់សព្វាវុធថ្មីឱ្យកម្ពុជាប្រើប្រាស់ក្នុងជម្លោះព្រំដែន ៕

អាយរីស លុបបទចម្រៀងក្រោយរងការអ្នករិះគ.ន់ថាចម្លងបទវៀតណាម

0

តារាចម្រៀង អាយរីស ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចង្អុលបង្ហាញថានាងបានចម្លងបទវៀតណាមដែលបានចេញកាលពីឆ្នាំ២០២៣។ បន្ទាប់ពីមានការជជែកវែកស្រាប់តែគេបានឃើញបទចម្រៀង អាយរីស ដែលបានចេញកាលពីពេលថ្មីនេះៗបាត់ចេញពីគ្រប់បណ្តាញសង្គមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNt8UqAYVd5qyD6lpxiBM0TzHdNVMH_kut1wLP85Y6ZYJHDnmro6UC1ZWYsLjvD3V66vVFmIjE-2_Q3qMEgE9S-Ge3KbyJPNyrH8ElzEdM6yrrcdY6zwEF9sDUQmsX1JMRuQpoUrz1AoGIhSKR5tb-RIuZ1WkuaaQPKbJE55guV6m5IF4uC_Y4ZYzayYJM/s960/image_2025-12-05_15-03-39.png

កាលពីយប់ថ្ងៃទី១៧ ធ្នូ តារាចម្រៀង អាយរីស បានចេញបទចម្រៀងមួយបទមានចំណងជើងថា «កម្ពុជា ប្រទេសខ្ញុំ» ដោយភ្ជាប់មកជាមួយនឹង Sub Title ជាភាសាអង់គ្លេសនិងបានរៀបរាប់ខ្លឹមសារជាច្រើនពីប្រទេសកំណើត។ ក្នុងវីដេអូនេះគឺបានបង្ហាញពីប្រាសាទអង្គរវត្តនិងតំបន់ជាច្រើនទៀតយ៉ាងច្បាស់ត្រជាក់ភ្នែក ប្រកបដោយគុណភាពប្រណីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv3nxaCJaO_ZO5CPjEIcZGryBoWA-tBxj7cmCJkbjR96E7runj9yKA5o9hWCfCKfGXb4kgDvrTQzfTjvqLvfVJpG0fO97LMzpqZ-uJHx_1DZgxImH5X0FGc8u0PIEW8mEm2yxjT3Rce4EYA7CvsQhp44Dgbif_Qj15YH6ESSlSh6w8IkvEA9zLtZcgkQLw/s2048/image_2025-12-05_15-03-39%20(2).png

តារាចម្រៀងចំណូលថ្មីរូបនេះបានរៀបរាប់ពីប្រទេសកម្ពុជាដែលជាទឹកដីដ៏អស្ចារ្យពោរពេញដោយវប្បធម៌ មានធនធានធម្មជាតិ សម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើនកន្លែង។ ក្នុងនោះក៏រៀបរាប់ពីប្រទេសកម្ពុជាដែលបានឆ្លងកាត់ឧបសគ្គជាច្រើនប៉ុន្តែមិនដែលចុះចាញ់នោះទេ ខណៈប្រជាជនសុំជួបតែសុខសន្តិភាព ចង់ឃើញស្នាមញញឹមជាតិជារៀងរហូត។ នៅពេលបទនេះចេញភ្លាមមានមនុស្សជាច្រើនបានកោតសរសើរ អាយរីស ដោយមិនត្រឹមតែនាងច្រៀងពីរោះប៉ុណ្ណោះទេប៉ុន្តែពោរពេញដោយអត្ថន័យដ៏ល្អ ខណៈវីដេអូចម្រៀងបានភ្ជាប់មកជាមួយនឹងប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ ព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1z0ukFDb8K2E0W-0jHO5MAKHczCs85tBVTz8x0qNiV0OJOD7afBj8-o56oi8lMC4aNd_oa_GmT3ktmVc3crc8c7FVqmf_chzYYEJ10eo8gmUezC0Gpc4ql0Sx-g-Ov9d3gm0J8owEPYZW_cXd9TLeXGkNXTAi4YLgae7hUg6A5gKH5tnAipDsayCMVLVg/s2048/image_2025-12-05_15-05-06.png

ទោះយ៉ាងណា នៅពេលបទនេះទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ស្រាប់តែមានអ្នកចង្អុលបង្ហាញថាបទនេះគឺស្រដៀងខ្លាំងហាក់ដូចជាចម្លងពីបទវៀតណាមមួយបទដែលបានចេញកាលពីឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU3y2wsQEursCbTBWV8zKFsYxxVJ-g8DnhZRZvpzR-JczeRpbGiYjoQzbbl9kfHJ2M9tJ9AOvx58XWr1IbXbCPAtiq204za40GOQxyP8avTaBX6XyXN0TJjXtdt0YKq7zM8vol6KH1V2Ttwzo2tfhLoOAsiyvCrZwLosxXj3a3M-VKXqj9oQ2D-NQ0HY3j/s960/image_2025-11-22_15-09-55.png

ជាមួយនឹងការជជែកវែកញែកដែរថា ទំនុកច្រៀងនិងភ្លេងជាបទរបស់ប្រទេសវៀតណាម ទស្សនិកជនបានឃើញថា អាយរីស គឺបានលុបបទ «កម្ពុជា ប្រទេសខ្ញុំ» ចេញពីគ្រប់បណ្តាញសង្គមរបស់នាងទាំងអស់មិនថានៅលើហ្វេកប៊ុក ទិកតុក ឬ យូធូប នោះទេ។ ចំណែកឯមូលហេតុដែលនាងសម្រេចចិត្តលុបបទនេះចេញយ៉ាងណាគេពុំទាន់ដឹងច្បាស់នៅឡើយ។ ទំនុកច្រៀងនៃបទនេះគឺជាស្នាដៃផ្ទាល់របស់ អាយរីស។ នេះបើយោងទៅតាមការដាក់បង្ហាញនៅក្នុងបទចម្រៀងនេះ៕

អ្នកនិពន្ធ គឹម ឌីណា លើកឡើងថាប្រសិនជាអាណិតដឹងគុណវីរកងទ័ពសុំកុំចែករំលែករូបភាពមិនសមគួរ

0

ការបាត់បង់វីរកងទ័ពវ័យក្មេង ប៊ុង តុងធៀន បានធ្វើឱ្យមហាជនសោកស្តាយពោរពេញដោយការឈឺចាប់យ៉ាងខ្លាំងនិងអាឡោះអាល័យជាទីបំផុត។ ទោះយ៉ាងណា មានអ្នកមួយចំនួនបានបង្ហោះរូបភាពស.ពរបស់វីរកងទ័ពដែលបានពលីដែលធ្វើឱ្យមានមតិប្រតិកម្មបានកើតឡើងមិនគោរពដល់អ្នកដែលបាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSDW5ReGhwQLlqkr60gobYiUoNaupdiW3EaC-I91R-X9ux2NWQZ2NklC8hEe9HV-zMqjOQS8Oe2XcwGSf2jr_qcBTb9uvVVSx5GGDya6qhyphenhyphen8CyDYgPtqGRN4wdDmIJMjuMv8qwxZJCOkaGg9ahSZO0-1MKCvvi-0OTj_pZLcI3NDo7t7nBdZWx_VhvmiT5/s1440/image_2025-12-19_15-49-05.png

ដោយសារតែការបង្ហោះនិងចែកចាយរូបភាពមិនសមទំនងរបស់ វីរកងទ័ពវ័យក្មេង ប៊ុង តុងធៀន អ្នកនិពន្ធ គឹម ឌីណា បានស្នើឱ្យសាធារណកុំចែកចាយរូបភាពទាំងនេះដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តដល់ក្រុមគ្រួសាររបស់កងទ័ព។ អ្នកនិពន្ធរូបនេះបាននិយាយជាទូទៅថា ប្រសិនជាសាធារណជនគោរពដឹងគុណដល់ការពលីរបស់វីរកងទ័ពយើងសុំកុំចែករំលែករូបភាពឬវីដេអូនៃសពរបស់ពួកគាត់ ពីព្រោះវាប៉ះពាល់អារម្មណ៍ខ្លាំងទៅដល់គ្រួសារវីរកងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZCbpyKFR9dYSTbKVvFUNumkUQx8pkNvC4Ot6z1EOa9kIQD6LGGUnHkRcnPrufwlbZbC5lAUU4lLy0Oqud0K5kKnuNsbnfXVTTGzPLdh56AmcdFrbIyeILbHKDAtAl4Jh6BZn5GeAiqjsrL9Rv7U6ZijZ9ZQdAy8VLxc6osD9V7VP67WExOWlFlsOxRMNz/s843/image_2025-12-19_15-49-02%20(2).png

កញ្ញា គឹម ឌីណា ថាប្រសិនជាមានការអាណិតដឹងគុណពិតមែនអាចទៅវត្តឧទ្ទិសកុសលជូនពួកគាត់ អាចសរសេរសារឬធ្វើវីដេអូដែលនិយាយពីអារម្មណ៍ដែលដឹងគុណនិងការលះបង់របស់ពួកគាត់។ ចំណុចមួយទៀតម្ចាស់ស្នាដៃ «មនុស្សបាក់ទឹកចិត្ត» បានសុំចិត្តកុំឱ្យមានការសម្ភាសន៍សមាជិកគ្រួសារទាំងគាត់មិនមានអារម្មណ៍នៅក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOl5DXXPVrtpyJswLEXDUaodSVMTLcPCSDtXkqdNH0FKdcSVaj2AK6Ac3Zm1hegV76k4YLp0Geie6yEZAF9iUjNcgV9DCTv3WK4B-HMWyY6KNBMVz5GecFXLFE7aywc3srE1R2p6iXB2nMIBFUcQHtmPqv6qS7exiK9FJ-u-XsDz280hhJDnpVAfhvpbH1/s1920/image_2025-12-19_15-26-18.png

អ្នកនិពន្ធ គឹម ឌីណា ជឿថាយើងនឹងអាចឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះ រាល់ការលះបង់ឈាមខ្មែរដែលស្រក់ ទឹកភ្នែកខ្មែរដែលស្រក់ ការឈឺចាប់ទាំងប៉ុន្មានសៀមទួលរែកមិនរួចនោះទេ។ កញ្ញា ថាអ្វីដែលយើងអាចជួយបាននៅពេលនេះកុំបន្ថែមភាពឈឺចាប់ទៅកាន់ក្រុមគ្រួសាររបស់វីរកងទ័ព កុំចែករំលែករូបភាពនានាដែលធ្វើឱ្យគេដឹងពីទីតាំងកងទ័ព ខណៈពេលនេះមានព័ត៌មានចិត្តសាស្រ្តច្រើនណាស់ឱ្យខ្មែរបែកបាក់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLw9pE0ZHLWa8JouzWjIDx6duHIiJ_KDv27DQ61lUzpwaqGqyB0GcmbJDMp7l7uoeGnZ63hNPPlky2w62tPJ-FGbQn7r5zHDAg-dvnb98jKfdRTbU_uHvblmUcoTEm7oGq29nV2cxDzGEhnu8NK4sjZujCZVmoqWOahsLVm9B_ur4VYrcPD15BD_Y1Lp2K/s1920/image_2025-12-19_15-26-17.png

អ្នកនិពន្ធរូបនេះ ថាសៀមខ្លាចខ្មែរខ្លាំងហើយខ្មែរខ្លាំងបាននៅពេលខ្មែររួបរួមសាមគ្គីគ្នាដូច្នេះមានរឿងខ្លះអាចអត់ឱនឱ្យគ្នាបានគឺអត់ឱនឱ្យគ្នាទៅនៅក្នុងកាលៈទេសៈនេះ៕

Angelababy វិលត្រឡប់មកវិញលើកម្រាលព្រំក្រហមបន្ទាប់ពីជាប់ក្នុងបញ្ជីខ្មៅអស់រយៈពេលពីរឆ្នាំដោយសារ Lisa

0

តារាសម្តែងចិន Angelababy បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងនៅពេលដែលនាងវិលត្រឡប់មកលើកម្រាលព្រំក្រហមវិញនៅក្នុងព្រឹត្តិការណ៍កម្សាន្តមួយ បន្ទាប់ពីសកម្មភាពរបស់នាងត្រូវបានរឹតត្បិតអស់រយៈពេល២ឆ្នាំដោយសារតែទៅមើល Lisa សមាជិក BLACKPINK ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinGokNUM4BCYa1AQ6N4JrHpTnAvZRM2nTi-lMsfZXAFF6ATIYYMHUFL3aC4fblHnhJrSNJ11GKUv7b4Rity79qrsnpBMIEPRVyi3Tr7UD-NWzfMnU42R8pqktquEPAsVG_xGFdShyNVT9oG0ApTUzVD2TT4KpsqOkftrd-OYx2jrfKmw_T4GM-MUDhC0UP/s1446/image_2025-12-19_11-50-40.png
នៅល្ងាចថ្ងៃទី១៨ ខែធ្នូ តារាស្រីវ័យ៣៦ឆ្នាំរូបនេះបានចូលរួមព្រឹត្តិការណ៍មួយដែលរៀបចំដោយទស្សនាវដ្តី BB Art ជាមួយនឹងសិល្បករផ្សេងទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sohu Angelababy បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ដោយមានពាក្យគន្លឹះថា «Angelababy ត្រលប់មកលើកម្រាលព្រំក្រហមវិញបន្ទាប់ពីពីរឆ្នាំ» កំពុងពេញនិយមនៅលើ Weibo។
អ្នកគាំទ្ររាប់រយនាក់បានរង់ចាំនៅខាងក្រៅដើម្បីថតតារាស្រីរូបនេះនិងអបអរសាទរនាង។ អ្នកទស្សនារាប់ពាន់នាក់បានបញ្ចេញមតិថា តារារូបនេះមើលទៅអស្ចារ្យ ហើយសម្លៀកបំពាក់នេះធ្វើឱ្យរូបរាងរបស់នាងមើលទៅទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTuS9NoHFsF0jfXkRy7S478uSZQnm7vlvZn7tCeeU2wDVTYwAjreR06_0y-O1hbW_dBIJWrxvp7p-j1n7yGm6n9b5qD19-aICuYPtcJ8HH_eBnRYABYBM6j9FioqE4Fw_R8j492c3SNU3n8OY1J_huTVTW0sjiYvEoK9Dv1P3gbo6SuToyiiC3KYsfKS5Y/s1440/SnapInsta_to_542228346_18150855250392176_4619820229540082618_n.jpg
Angelababy ធ្លាប់ជាតារាម្នាក់ក្នុងចំណោមតារាដែលសកម្មបំផុតនៅក្នុងវិស័យសិល្បៈចិន ដោយមានការបង្ហាញខ្លួនញឹកញាប់។ អាជីពរបស់នាងបានជាប់គាំងនៅចុងឆ្នាំ ២០២៣ បន្ទាប់ពីនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីរាំស្រាតរបស់តារាចម្រៀង Lisa នៅ Crazy Horse ក្នុងប្រទេសបារាំង។ អ្នកសរសេរប្លុកកម្សាន្តជាច្រើនបានអះអាងថា Angelababy បានរំលោភលើបទប្បញ្ញត្តិសម្រាប់អ្នកសំដែង រួមទាំងការហាមឃាត់សិល្បករដែលរៀបចំ ចូលរួម ឬផ្សព្វផ្សាយការសម្តែងដែលបង្ហាញអារម្មណ៍ផ្លូវភេទ ឬអាសអាភាស។ នៅក្នុងប្រទេសចិន រាំស្រាតត្រូវបានចាត់ថ្នាក់ជា «ការសម្តែងអាសអាភាស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0XVeK95pgjunFggcjjzuGC0Om_PDMG46egeIDTSQ7TOfRZSc0hU6nfCY76KHELsIuaLbIM-p3uWDlUp_g5PNejDr0ol04k1EEGEofhsjmPiCXMB7FfJFrwryHk-Yri4gY3_LFvOVfTkeg_gS8m_Gel2yIxW2cgP78Em_eDItqUarCRySs_JSujbfj9TI-/s1440/SnapInsta_to_590421714_18163000984392176_2860977096997091993_n.jpg

ហេតុការណ៍នេះបាននាំឱ្យមនុស្សរាប់លាននាក់អំពាវនាវឱ្យធ្វើពហិការ Angelababy។ យោងតាមគេហទំព័រ 163.com Angelababy បានប្រឈមមុខនឹង ព្យុះដ៏ធំបំផុត នៃអាជីពរបស់នាងចាប់តាំងពីចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០០៣។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក នាងត្រូវបានហាមឃាត់មិនឱ្យបង្ហោះ និងបញ្ចេញមតិនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ពីបទ «រំលោភលើច្បាប់ និងបទប្បញ្ញត្តិវេទិកា»។ វេទិកាវីដេអូធំបំផុតរបស់ប្រទេសចិន Douyin ក៏បានរារាំងអ្នកប្រើប្រាស់ពីការតាមដានគណនីរបស់ Angelababy ផងដែរ។ នាងមានអ្នកគាំទ្រប្រហែល ១៤០ លាននាក់នៅទូទាំងវេទិកាទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYcYOD5oCijJottwLZ6dDYTsITQzDwXL1-WsFYOqPqFfu1vnkWI8ZWylOqTgHWU_yXpUHNNayq03UlCrrkGLNy9xn3m8iXktP2XcpXhJLtNcQlBBBMuZ-h9Yx3ocTsYfoafgiT1gK3QyWNNlnIgM8i6NwJsod0aQdBNvzkRTbiwtywAK0T-_sDM-N8Qdy/s960/SnapInsta_to_601166583_18163038046392176_5128933703695673404_n.jpg
នៅដើមឆ្នាំ ២០២៤ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងបានវិលមករកភាពប្រក្រតីវិញ ប៉ុន្តែនាងមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ភាពយន្តណាមួយនៅចិនទេ ហើយក៏មិនអវត្តមានពីកម្មវិធីទូរទស្សន៍ ឬព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មដែរ។ តារាស្រីរូបនេះបានចូលរួមក្នុងកម្មវិធីកម្សាន្តមួយចំនួនតូចប៉ុណ្ណោះនៅហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpkwi2-Gz4_pZv1tHkS9vUavmV2TQAmquAm0-YmTfKUXhSwdmv_oeOKsCwcGnqJkEkLD7sQq3scbmVm59c11mfodk5RhRNI2YcImkQJPpRabaqMScOWrjPgxcVz88nVCGK0RD5kvWOSUWY727htzcMnJlzm2QVEDCYrq7gqtClPkfGgEYFoy1istR3kZQD/s1452/image_2025-12-19_11-50-39.png

នៅក្នុងខែមករា ឆ្នាំ២០២៥ រឿងភាគដែលសម្តែងដោយ Angelababy ត្រូវបានចេញផ្សាយ ដែលនាំឱ្យទស្សនិកជនជាច្រើនជឿថានេះជាសញ្ញាមួយដែលបង្ហាញថានាងកំពុងវិលត្រឡប់ទៅរកការងារសកម្មនៅក្នុងប្រទេសចិនបន្តិចម្តងៗ៕

ហួសចិត្ត! ថៃប្តឹងសម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ពីបទឧក្រិ.ដ្ឋជនសង្គ្រា.ម

0

ប្រទេសថៃ ៖ តើសង្គមថៃចេះតែយ៉ាងម៉េចនៅក្នុងខ្លួន បន្ទាប់ពីកងទ័ពថៃបើកការវាយប្រ.ហារជាថ្មីមកលើកម្ពុជា ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កបំផ្លា.ញប្រាសាទបុរាណ ស្ពាន និងតំបន់ជនស៊ីវិលកម្ពុជាមិនអស់ចិត្ត ថែមទាំងនាំគ្នាប្តឹងថ្នាក់ដឹកនាំកម្ពុជា និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សហព័ន្ធប្រជាជនថៃការពាររាជានិយម និងក្រុមនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi បានដាក់ពាក្យប្តឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ដោយចោទប្រកាន់ពីបទឧក្រិ.ដ្ឋជនសង្គ្រា.ម ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែធ្នូ សហព័ន្ធប្រជាជនថៃការពាររាជានិយម និងក្រុមនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi បានមកកាន់មជ្ឈមណ្ឌលទទួលពាក្យបណ្តឹងនៃស្ថានីយប៉ូលិសកណ្តាលនៅទីក្រុងបាងកក ដើម្បីដាក់ពាក្យប្តឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ពីបទឧក្រិ.ដ្ឋជនសង្គ្រា.ម ដោយស្នើឱ្យចាត់វិធានការតាមច្បាប់ប្រទេសថៃ ។

ពួកគេបានបញ្ជូនឯកសារទៅឱ្យតុលាការត្រួតពិនិត្យថា តើសម្តេចទាំងពីរ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រព្រឹត្តបទល្មើសនៅប្រទេសថៃដែរឬទេ ប្រសិនបើតុលាការពិនិត្យឃើញថា បានប្រព្រឹត្តបទល្មើស គឺពួកគេស្នើឱ្យចាត់វិធានការតាមផ្លូវច្បាប់ និងឱ្យសមត្ថកិច្ចថៃចាប់ខ្លួនសម្តេចទាំងពីរ រួមទាំងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ពីបទឧក្រិដ្ឋជនសង្គ្រាម ។

ប្រធានសហព័ន្ធប្រជាជនថៃការពាររាជានិយម លោក រ៉ាសេន ត្រាគូនវៀង និយាយថា ការដាក់ពាក្យប្តឹងសម្តេចទាំងពីរ និងលោកជំទាវ គឺជាវិធីមួយអាចធ្វើឱ្យកម្ពុជាអស់វិធីទប់ទល់ជាមួយថៃ ពីព្រោះបច្ចុប្បន្ន កងទ័ពថៃបានស្លាប់ជាង២០នាក់ និងកងទ័ពជាច្រើនទៀតក្លាយជាជនពិការ ខណៈពលរដ្ឋថៃនៅព្រំដែនត្រូវជម្លៀសចេញពីលំនៅឋាន ។ ពួកគេចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន មិនអនុវត្តតាមពាក្យសម្តី មិនថាកិច្ចប្រជុំ GBC ឬកិច្ចប្រជុំផ្សេងៗ ដែលមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើសាក្សីអនុវត្តបទឈប់បាញ់ និងដោះមីន ព្រមទាំងនិយាយបំភ្លៃថា កម្ពុជាបា.ញ់ថៃ និងផ្សាយព័ត៌មានថៃឈ្លានពាន ។ ក្រុមអ្នកមកពាក្យដាក់ពាក្យប្តឹងនិយាយដើរតួជាជនរងគ្រោះថា ថៃទៅវិញទេ ដែលរងការល្មើសអធិបតេយ្យ និងស្នើឱ្យស្ថាប័នទាំងអស់ចាត់វិធានការកម្ពុជាយ៉ាងពេញទំហឹង មិនទាំងស្ថាប័នកងទ័ព និងក្រសួងការបរទេស ។

ប្រធានសហព័ន្ធនិយាយទៀតថា សង្គ្រាមរយៈពេល១០ថ្ងៃមកនេះ គ្មានប្រទេសណាថ្កោលទោសពីសកម្មភាពឈ្លានពានរបស់ថៃទេ ទើបខ្លួនសន្និដ្ឋានសហគមន៍អន្តរជាតិយល់ស្របនឹងកងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។ ដូច្នេះ ថៃត្រូវចាប់យកឱកាសនេះចាត់ការកម្ពុជាឱ្យខ្ទេចខ្ទីគ្រប់វិស័យ បើមិនដូច្នោះ ថៃនឹងបាត់បង់ឱកាស ហើយកុំនិយាយថា ថៃជាប្រទេសធំធ្វើបាបប្រទេសតូច ។

ក្រៅពីនេះ ប្រធានសហព័ន្ធមិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលព្យាយាមជួយសម្របសម្រួលបញ្ចប់សង្គ្រាមកម្ពុជា-ថៃ ថានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជ្រៀតជ្រែកធ្វើឱ្យថៃបាត់ប្រយោជន៍តាំងពីការជួយអន្តរាគមន៍ក្នុងសង្គ្រាមលើកដំបូងធ្វើឱ្យកងទ័ពថៃឈប់បាញ់ រហូតដល់ថៃមិនអាចដណ្តើមយកប្រាសាទតាក្របី ។ ហេតុនេះ ស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឈប់លូកដៃក្នុងជម្លោះកម្ពុជា-ថៃ ។

ចំណែកលោក ថាណាឌេត ស្រ៊ីសុងក្រាម តំណាងនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi បានចោទប្រកាន់យុវជនកម្ពុជាដែលស្នាក់នៅប្រទេសថៃ រករឿងឈ្លោះជាមួយយុវជនថៃជាច្រើនលើក ដែលទាមទារឱ្យតុលាការថៃចាត់វិធានការតាមច្បាប់ ។ ក្រៅពីនេះ ចង់ឱ្យសមត្ថកិច្ចចាប់ខ្លួនយុវជនកម្ពុជាពាក់ព័ន្ធនឹងជម្លោះទាំងអស់ ពីព្រោះក្រុមនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi មិនចង់ចាត់ការដោយខ្លួនឯង ថែមទាំងគំរាមថា ពលរដ្ឋកម្ពុជាណាដែលស្នាក់នៅប្រទេសថៃហើយបង្កជម្លោះនោះ នឹងពិបាករស់នៅប្រទេសថៃ ។

គួរបញ្ជាក់ថា មេដឹកនាំថៃ លោក Anutin Charnvirakul បានបើកដៃឱ្យកងទ័ពបើកការវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងសាហាវព្រៃផ្សៃបំផុត ដែលបំផ្លាញប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន ផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋកម្ពុជាយ៉ាងច្រើន ដោយការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ។ លោក Anutin ទើបជាឧក្រិដ្ឋជនសង្គ្រាមពិតប្រាកដ ដែលពលរដ្ឋកម្ពុជាគួរដាក់ពាក្យប្តឹង មិនមែនខាងថៃដែលបង្កសង្គ្រាមឈ្លានពានម្តងហើយម្តងទៀត នាំគ្នាដាក់ពាក្យប្តឹងជនរងគ្រោះនោះទេ វាដូចគ្នានឹងចោរលួចរបស់គេហើយ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនម្ចាស់ ដើម្បីកុំឱ្យសហគមន៍អន្តរជាតិថ្កោលទោសពីការបង្កសង្គ្រាមរបស់ខ្លួន ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់របស់ថៃឡើយ ។ សម្តេចទាំងពីរប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងស្នើឱ្យថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែលោក Anutin ទៅវិញទេ ដែលមិនព្រមបញ្ចប់សង្គ្រាមសម្លាប់ជនស្លូតត្រង់កម្ពុជាជាបន្តបន្ទាប់ ។ ហេតុអ្វីជនជាតិថៃមិនដាក់ពាក្យប្តឹងមេដឹកនាំរបស់ខ្លួនទៅ ដែលបើកដៃឱ្យកងទ័ពបាញ់ប្រហារកម្ពុជាមិនឈប់ឈរបែបនេះ ៕

រដ្ឋមន្រ្តីការពារជាតិថៃភ្ញាក់ខ្លួនព្រើត! មិននឹកស្មានថាកម្ពុជាមានអាវុ.ធប្រឆាំងនឹងដ្រូនដ៏ទំនើបរបស់ខ្លួន

0

ប្រទេសថៃ៖ រដ្ឋមន្រ្តីការពារជាតិរបស់ថៃ ទទួលស្គាល់ថាមានការសោ.កស្ដាយចំពោះការខាតបង់ដ្រូនដែលត្រូវបានកម្ពុជាបា.ញ់ទម្លាក់កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ដោយមិននឹកស្មានទាល់តែសោះថា កម្ពុជាក៏មានប្រព័ន្ធប្រឆាំងដ្រូនដែលមានសមត្ថភាពខ្លាំង អាចកម្ទេចដ្រូនតម្លៃខ្ទង់លានដុល្លាររបស់ខ្លួនបែបនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard របស់ថៃនៅថ្ងៃសុក្រនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7xmytqHGRXliGuMuIQH-As7Hl4_0rwOBdA3o0GViZYRKMMoAZnbHxrrMndEUj9ncC7RHseQqKaz0p4rH7BXCv5YWoF15srVnXy_PM0Rbn4j7H5M2AwMGueIIQ0J7FwI7aT2ClFk8NvyyOaypmW0DM5FGurALCpMvWbRmNK6QL6b8d0ki5JGsT_IFcWRy/s1280/photo_2025-12-19_15-21-46%20(3).jpg
នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ណាត់ថាផុល ណាក់ផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា ទាក់ទងនឹងរូបភាពដែលចេញផ្សាយដោយកម្ពុជាកាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ដែលបង្ហាញឲ្យឃើញពីដ្រូនស៊ើបការណ៍ខ្នាតធំមួយត្រូវបានធ្លាក់និងឆេះនោះ គឺពិតជាដ្រូនរបស់ថៃមែន ដែលវាអាចជាជាម៉ូដែល DP-20 ឬ D-eyes 04។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgab50JNbiopOlxyCt0O_-gvoO09AdfH8pJj8fgGPwVs0ZlPk_p2zTQySqZB6SQLXX35NMIUiwBv_aZjYCpbDfjX-5vYTskpB9o7keLa1pB_izN3NQwz1Sx3RMxbWhG8chUvo4aPnfgaMdPCBYoSfDPZEoPAXCN3ClFcRgRo-yWoqGgRtHCYjl0cvYSgjps/s925/photo_2025-12-19_15-21-46%20(5).jpg

លោក ណាត់ថាផុល បន្តថា ការធ្លាក់នេះអាចបណ្ដាលមកពីភាគីកម្ពុជា ក៏មានអាវុធប្រឆាំងដ្រូនខ្លាំងក្លាផងដែរ ទើបអាចធ្វើឲ្យខូចខាតប្រព័ន្ធបញ្ជារបស់វានិងនាំឲ្យធ្លាក់ឆេះបែបនេះ។ ហើយរដ្ឋមន្រ្តីការពារជាតិថៃរូបនេះបានទទួលស្គាល់ថា ការខាតបង់មួយចំនួន គឺពិតគួរឱ្យសោកស្តាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ZR4Q3pYyd34sOfGfb94-FMD5egj9otE9_uboyLUeexBFXa4pGzou-Mt2HwGIzB-0TUpNlppsGH5i2Pso1E26-CUx0nAh5xiWc0JK6nphpIbUbfiimmFZugsXHHjRvPWU8mK3UIC4Uzo7jjK_nWvnWC_sudBWGL2ekzVRzDP-vc28hhFQpEncwEaXRoZX/s1280/photo_2025-12-19_15-21-46.jpg
តែយ៉ាងណាក៏ដោយ លោក ណាត់ដាផុល បានព្យាយាមនិយាយយកល្អថា «វានឹងខុសប្រសិនបើមានឧបករណ៍ប្រើហើយ ប៉ុន្តែមិនហ៊ានយកប្រើប្រាស់។ ដូច្នេះ យើងត្រូវតែប្រើប្រាស់អ្វីដែលយើងមានក្នុងប្រតិបត្តិការចាំបាច់ ខណៈការខូចខាតគឺតែងតែកើតមានដោយចៀសមិនផុត។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC77uWEEacnqOur4jemD5PH4TkkAdfJf-VjHsal4uDJbIpCc-MbAcaHhtsVEosvBHxthd9jPR93ipwYhyphenhyphenE5lYX4v_dLLFy_ysAfuNq2TC_4PV6mq5FDuWc49cvddCfEC2VK6wFlUx-LWWYAG82Je101YGpglR_tDLw6tAgjYz4vLoowohy7S22t_frcUZn/s1280/photo_2025-12-19_15-21-46%20(2).jpg

គួរជម្រាបថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃើញអាកាសយានគ្មានមនុស្សបើកមួយគ្រឿងធ្លាក់និងឆេះ នៅចំណុចភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត និងក្រោយមកក៏បានរាយការណ៍ពីករណីនេះទៅកាន់អាជ្ញាធរមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieao7vnVY8p0SZnj3nEVm9FW4C5-L_XV_wTTXpZNclF2cFz5d3yDJbkaztt8pRrlloXaVFinbSlelC5GvGdsgMauED4607FMaGz6JyQY1qdwIQAUP4kbUkkkcUUI_BnPxdIXJEX9UDdgG4mA8Ae8RjE9UlKMV2ApuqOIXclGprNL8t5TVDsTn1D8fhsUu6/s1280/photo_2025-12-19_15-21-46%20(4).jpg

ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ ហើយបានធ្វើការសនិដ្ឋានថា យាននេះគឺជាដ្រូនស៊ើបការណ៍ខ្នាតធំរបស់យោធាថៃ ដែលចំពោះការធ្លាក់នេះទៀតសោត អាចមិនមែនដោយចៃដន្យឡើយ ហើយជាក់ស្ដែងបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិថៃនៅពេលនេះ ការធ្លាក់របស់ដ្រូនស៊ើបការណ៍របស់ខ្លួននោះ គឺបណ្ដាលមកពីការបា.ញ់ទម្លាក់ដោយអាវុ.ធប្រឆាំងដ្រូនរបស់កម្ពុជា៕

សាន្ត កុសុមៈ ទម្លាយមូលហេតុដែលសម្រេចចិត្តធ្វើជាគ្រូបង្រៀន

0

កញ្ញា សាន្ត កុសុមៈ បានទម្លាយមូលហេតុមុននឹងសម្រចចិត្តក្នុងការដាក់ពាក្យប្រលងធ្វើជាគ្រូបង្រៀនគឺបានជួបហេតុការនឹកស្មានមិនដល់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg46lat6av-7y1bizpPKcMPiUDGZBGnbza2-nYu4ymYMfVWrJQAdE2KR3_SY3h7swmdkbx1vFh1qPpD5q3Gz-6llgSXos5Ery7pSp6pMqVGoauUe8MpdU1JptoW8jgkztZafNpMq3yHf0D1gMy9qi-BDZxduu2rovwWuJwJpE-C9BJ6Md6JDmRzuGIQ5K3I/s2048/image_2025-12-15_15-17-33.png

កាលពីពេលថ្មីៗនេះកញ្ញា សាន្ត កុសុមៈ បានចេញវីដេអូនៅលើបណ្តាញសង្គមទិកតុកដោយនិយាយថាក្នុងចិត្តរបស់នាងគឺចង់ធ្វើ ហើយមានការគិតយូរខ្លាំងណាស់ពីព្រោះបើសិនជាធ្វើគ្រូបង្រៀនគឺមានការផ្លាស់ប្តូរនិងលះបង់ច្រើន។ កញ្ញា ថាមានថ្ងៃមួយបន្ទាប់ពីចេញពីកន្លែងថតនាងបានទៅញុំាអីនៅហាងមួយកន្លែងហើយមានកៅអីទំនេរជាច្រើនប៉ុន្តែនាងបែរជាទៅអង្គុយកន្លែងដែលរាងស្ងាត់ស្រាប់តែប៉ះចំកន្លែងមិត្តភក្តិដែលជា Influencer ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfi79xe2m5PAMNl2cUurKmqiqKV2MNiEpF46TndKeoe6NVIbiNvrpM7TXjH7WX7pp1w-owSV_wv499kqFBRso45VnM3Ss_0u33l2QS8sa-YKFTzWiOkuIiNkT4M8pR9ajPPE9gAc23Y0esiT3AAVkDsfeRDcq3HkX_UDDMzywDgh2t9hJKENiqJ8mDY8WJ/s2048/image_2025-12-15_15-17-38.png

ពេលបានជួយគ្នាអ្នកទាំងពីរក៏បានសំណះសំណាលសួរសុខទុក្ខគ្នារហូត កុសុមៈ បានសួរមិត្តភក្តិរបស់ស្រាប់តែទទួលបានចម្លើយថាធ្វើជា «គ្រូបង្រៀន» ហើយចម្លើយនេះបានធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះហាក់ដូចជាជោគវាសនាតម្រូវឱ្យមកជួបជាមួយនឹងមិត្តភក្តិដែលធ្វើជាគ្រូបង្រៀន។ កត្តានេះហើយទើបជំរុញឱ្យ សាន្ត កុសុមៈ ដាក់ពាក្យប្រលងគ្រូបង្រៀនតែម្តងបន្ទាប់ពីមានការគិតពិចារណាមកជាយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJW696czyOCn2JZgJviUweFyn6VYZ7loqPKstUMU5shrp9QRpQ4SN4LVikmxeOwQxep2vg7S2C0CS6CwtZ6nzxaa3he9gF9sUcxpuIgFzQT89dZ4tSZMWUDO8MgN0TM57Jn8ozTdarXMlRYcPL5HquU-TjGwB_7Bn8cRMLJPxKwd1Qd2_RFyoFGS7jDFFZ/s2048/image_2025-12-15_15-17-33%20(2).png

គួរបញ្ជាក់ផងដែរថា កញ្ញា សាន្ត កុសុមៈ ជាតារាសម្តែងមួយរូបដែលបានប្រឡងជាប់ជាស្ថាពរ គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀមការងារ របស់ក្រសួងមុខងារសាធារណៈ។ កញ្ញា តែងតែបើកឡានចម្ងាយរាប់គីឡូពីភ្នំពេញទៅកាន់នៅបឋមសិក្សាមួយ ស្ថិតក្នុងឃុំលំពង់ ខេត្តតាកែវ៕

ជនបរទេសរលីញរលោងទឹកភ្នែកក្រោមឃើញប្រជាជនខ្មែរស្រុះដៃគ្នាចូលរួម «ដើរដើម្បីសន្តិភាព»

0

កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ មហាគ្រួសារកម្ពុជា មហានៃសាមគ្គីភាពស្មារតីតែមួយ សម្លេងតែមួយបានស្រែកឡើងដូចគ្នា គឺ «កម្ពុជាត្រូវការសន្តិភាព» ដែលបង្ហាញទៅកាន់ពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។ ក្បួនដង្ហើរនេះគឺ «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhnsCI53JRrlolzDbbuzfHFDb_NPly34Pb2bMRWwdMM4U3TwQd0WZOLsDSLh2_KmRhrbsrliO8gKt56-tC9GFRfsfnsp5rSezCl9AyIJDScG6n43BPGqP0qJiN0zyuWYvFsy8_FYtaZQl1QYXWuaVPdjeIjAFt0G9-fUljM5Q7zaOuNuSZjs6-hFBy3Lao/s1280/photo_2025-12-18_19-09-14.jpg

មិនត្រឹមតែប្រជាជនខ្មែរគ្រប់ជាន់ថ្នាក់ចូលរួមប៉ុណ្ណោះទេ ព្យុយាត្រា «ដើរដើម្បីសន្តិភាព» នេះគឺមានជនបរទេសជាច្រើនរូបចូលរួមដើម្បីបង្ហាញពិតប្រាកដថាកម្ពុជាពិតជាត្រូវការសន្តិភាពមិនចង់ឃើញសង្គ្រាមទៀតនោះទេ។ ជាមួយនឹងការចែករំលែកវីដេអូជាច្រើននៅលើបណ្តាញសង្គមគេសង្កេតឃើញថាមានជនបរទេសបានថតសកម្មភាពមហាគ្រួសារខ្មែរអមដោយទឹកភ្នែករលីញរលោង ហាក់បង្ហាញពីការរំជួលចិត្តរបស់ខ្លួនពេលឃើញកម្លាំងសាមគ្គីរបស់ខ្មែរ ឃើញពីអ្វីដែលកម្ពុជាចង់បានពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0G82fmZCIFPS35VFTrfs0AeuNogNhH9VZB_rf68PsjvjEwoQMJssZpeS4PhMqj58ey-9YrJvSSsgfQjZDRy30wU9Nd0eixnRslh_mGguw14jNC7DhVKsXFh8o_mvgNOkiEYx8CfmSOB8_DMUkfki4ojQvX8l5TeCY6_fBw6HqWIA8VaNp4Ku2XeWJTLuw/s1280/photo_2025-12-18_19-08-42.jpg

វីដេអូដែលជនបរទេសឈរថតដោយទឹកភ្នែករលីញរលោងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនរំជួលចិត្តក្នុងនោះ ហ្វីយ៉ាតា ក៏បានចូលទៅខម្មិនបង្ហាញពីអារម្មណ៍ថានាងយំខ្លាំងណាស់នៅពេលឃើញជនបរទេសបង្ហាញការស្រលាញ់ខ្លាំងបែបនេះមកកាន់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfzZyNwInSRMR_o_T8UJLPRjb06aoXJCyntFRZu-KBAuYiTVk7gjnDAV6RYcbCyjuz0qBGBGJo7reN7FACyqMh3iiFDt6xiC22Bk8jqLCnzb38VhAfYqkQkx9Njb9ZhlRFhXDxGDJ7j0G-6_xDNWgXDe6iQJZV61HkvpWejZRjT_aB3lHwu8aJv7VFy0CG/s1280/photo_2025-12-18_19-09-05.jpg

គួរបញ្ជាក់ផងដែរថា «ដើរដើម្បីសន្តិភាព» គេក៏បានឃើញ វណ្ណដា និងសិល្បករផ្សេងទៀតចូលរួមផងដែរ។ នេះគឺជាលើកទី២ហើយដែល សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំឡើងកម្មវិធីនេះដើម្បីបង្ហាញថា កម្ពុជាចង់បានសន្តិភាពស្របពេលកំពុងរងការឈ្លានពានពីយោធាថៃ ខណៈលើកទី១ ធ្វើនៅថ្ងៃទី១៨ ខែមិថុនា ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ និងការគាំទ្រដល់រដ្ឋាភិបាលក្នុងដំណោះស្រាយបញ្ហាព្រំដែន៕

ថៃកំពុងយករឿងផ្សេងមកបង្វែរចំណាប់អារម្មណ៍អន្តរជាតិ ពីសកម្មភាពឈ្លានពានរបស់ខ្លួនលើកម្ពុជា

0

បន្ទាប់ពីកត់សម្គាល់ឃើញពីក្រសែភ្នែករបស់អន្តរជាតិកំពុងសម្លឹងមកកាន់ទង្វើដ៏គគ្លើ.ន និងអសីលធម៌របស់ខ្លួនក្នុងការឈ្លានពានលើកម្ពុជា ប្រទេសថៃឥឡូវនេះកំពុងចាប់ផ្ដើមងាកទៅប្រើល្បិចចាស់ តាមរយៈការចោ.ទប្រកាន់កម្ពុជាពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោ.កប្រាស់ និងឧក្រិដ្ឋក.ម្មតាមអនឡាញវិញ ដើម្បីបង្វែងការយល់ឃើញរបស់បរទស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJN9U15ofYwzwJOLAk9bOPr8hr9u794myLJtw5xzsa3iAJupXgXW6i8pi5hDRYWwsWAtZtqM4cZosPDxXP4XxtcmY-02tjGBFREPe-78tw_E5X7Znr_upprQQU8-UJP8tHwfGHB9N6AKs9V7aJZvtuJY23DR2yZ7cz7UKUCcjOFOsm4DLunSONG5zVazJq/s1280/photo_2025-12-19_13-05-41.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ដោយដកស្រង់សម្ដីកងទ័ពភូមិភាគទី២ថា ថៃមិនបានប្រយុទ្ធនឹងកម្ពុជាទេ ប៉ុន្ដែថៃកំពុងប្រយុទ្ធនឹងការឆបោកតាមអនឡាញ។ នេះមិនមែនជាសង្គ្រាមព្រំដែនឡើយ វាគឺជាសង្គ្រាមប្រឆាំងនឹងក្រុមឆបោកអនឡាញ ព្រោះផលជះអវិជ្ជមាននៃក្រុមឧក្រិដ្ឋជនអនឡាញនេះមិនមែនទៅលើតែតំបន់ណាមួយទេ ប៉ុន្ដែវាបានប៉ះពាល់ដល់ប្រព័ន្ធសន្ដិសុខជាតិទូទាំងពិភពលោក។ ថៃកាត់បន្ថយការគំរាមកំហែង ប៉ុន្ដែមិនពង្រីកសង្គ្រាមទេ, ថៃការពារជនស៊ីវិល មិនបង្កមហន្ដរាយដល់ជនស្លូតត្រង់ឡើយ។ នេះបើតាមសារព័ត៌មានថៃដដែលបញ្ជាក់បន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6-856b3dvkM2Ul2ROc0blZX6EMmwKu-oqHB5yheHSaPDzSPHiiUZ-ph12HxvnFD3hGj66-MFW8JfW6mq74gtOqBwknzQjcp34zpRKWKwhpsriD2NpArvHcbOtq4n1QImEF6xk7HQkaWupJ0RrZffeAAqgxvCQUIqaStN3H0DZwWwsy3a9C8w4ek6uS8B/s873/photo_2025-12-19_13-05-41%20(2).jpg
សម្ដីស្ដាប់ទៅពីរោះ ប៉ុន្ដែសកម្មភាពជាក់ស្ដែងហាក់ផ្ទុយពីការពិត ព្រោះជនស៊ីវិលកម្ពុជាជាច្រើននាក់បានស្លាប់និងរបួសដោយសារការវាយប្រហាររបស់ថៃ។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងនូវការបំផ្លិចបំផ្លាញ ហើយអ្វីដែលសំខាន់គឺយោធាថៃបានប្រើយន្ដហោះទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។ ទាំងនេះឬដែលយោធាថៃអះអាងថា ធ្វើសង្គ្រាមប្រឆាំងការឆបោកអនឡាញ មិនមែនឈ្លានពានកម្ពុជា និងមិនសំដៅលើជនស៊ីវិលស្លូតត្រង់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoR29mIpAIQ5U31CZnwVP-nXCn4fxbFFVtwpP1A0SVi2YcIRTDSF5I7HuA3ONxWYGncT-RvgLkrfnalXzmSVYiri100y5ud2MMTclc-hktJZqn6oIXsWK4L6TGoqMWmWf-BQkMPOCfzhHOu2qsTl4wYRranmpAY2k0GNOdijXsf7BRnUGKDybpnOqsgE8x/s1024/photo_2025-12-19_13-05-41%20(3).jpg

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ប្រទេសថៃ តែងតែបង្វែរសង្គ្រាមឈ្លានពានកម្ពុជា ខណៈពេលនេះក៏កំពុងបំផុសព័ត៌មានដើម្បីគេចចេញពីការទទួលខុសត្រូវនៃការធ្វើសង្គ្រាមឈ្លានពានកម្ពុជា។ តែយ៉ាងណាក៏ដោយ ទង្វើដែលមិនទទួលខុសត្រូវនេះមិនអាចរួចខ្លួនពីសំណាញ់ច្បាប់អន្ដរជាតិបានទេ ព្រោះអ្វីដែលថៃបានឈ្លានពានកម្ពុជា បានបង្កើតជាសក្ខីកម្មដោយខ្លួនឯងរួចទៅហើយ កម្ពុជានិងអន្ដរជាតិមិនចាំបាច់ស្វែងរកសក្ខីកម្មនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhFzMBMq7HoUrNSmTfD78Fuxn-lWSHUtoIWHNCujh_ox-f5B5HE4wWsLIVDaNREEeRolfchYMCLjeFTI-Zw2g81Y29UjDNL4FBDbc87vuUTZUNJ2TuRX4jBOhRBqlPoDd_Fq4Gf__lH5_k99310URgZHY6iGZ1zce48ODglDY0RON5GpdcE63ZCQ-FRDUf/s1024/photo_2025-12-19_13-05-41%20(4).jpg

គួរជម្រាបថា គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១២ថ្ងៃហើយ ដែលយោធាថៃបានវាយប្រហារឈ្លានពានកម្ពុជា និងមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។ យោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទវាយប្រហារលើកម្ពុជា និងថែមទាំងប្រើប្រាស់ផ្សែងពុលផងដែរ។ តែទោះជាបែបនេះក្ដី កងទ័ពកម្ពុជាកំពុងបន្ដប្រយុទ្ធយ៉ាងស្វាហាប់ ស្វិតស្វាញ ប្រឆាំងសត្រូវឈ្លានពានទឹកដី និងមិនចុះញ៉មការគំរាមកំហែងណាមួយឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាសង្កត់ធ្ងន់បន្ថែម៕

រកនឹកថ្មីរហូត! ថៃចោ.ទកម្ពុជាថារៀបគម្រោងបញ្ជាដ្រូនទៅបំផ្លា.ញស្ថានីយ៍ខួងប្រេងរបស់ខ្លួននៅឈូងសមុទ្រថៃ

0

ប្រទេសថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចោ.ទប្រកាន់កម្ពុជាដោយឥតអៀនខ្មាស និងទាំងគ្មានភស្តុតាងថា បានបញ្ជាដ្រូនឲ្យហោះចូលទៅជិតស្ថានីយ៍ខួងអណ្តូងប្រេងរបស់ថៃ ដែលស្ថិតក្នុងដែនសមុទ្រថៃ។ ការចោ.ទប្រកាន់នេះ ធ្វើឡើងក្រោយពេលថៃខ្លួនឯងបានបញ្ជូនដ្រូនស៊ើបការណ៍ចូលដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់ ប៉ុន្តែបានធ្លាក់ឆេះនៅពេលកម្ពុជាបានប្រទះឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFGNoOdvMXUmxagazrRR6uHFJA_AB2yAYzExuZKo3Bi_z0mTWYtbJLU1rI_pV8LsiPUJM8-UA4P6vhnKV5-swaD7NKgmb2Dbdi0lRKJdg4_4V9SS90JajKS3fmuiEnkJXxGchRzabz4S9CQmiclwhCZYv1_jp2qfO0uVfh0wko-R1hj1QHF8fdbnfQCTw/s800/photo_2025-12-19_14-21-56%20(5).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard របស់ថៃ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុល ណាក់ផានិច បានថ្លែងពីក្តីបារម្ភទាក់ទងនឹងរបាយការណ៍របស់កងទ័ពជើងទឹកភូមិន្ទថៃ ថាបានឃើញដ្រូនរបស់កម្ពុជាមួយគ្រឿង ហោះឆ្វែលស្ថានីយ៍ខួងប្រេងមួយកន្លែងនៅក្នុងឈូងសមុទ្រថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUqTElI1-cxb5owqVbIZs_wj4GNWsn4Yuf_ylN21Gcy10-sygXQz_bbGxUbY_8S0Ue-l9c5WqBQpfyNUzthTA20KDk57y89wUKFAstz_wG9hf8oNWK7o4zuJfFhu7W-1phfxxriBACVj4DcfXdm5WimKoTZ5X7O7n4vsLnQTp8bxdKGKY-48q3SNHMvj13/s750/photo_2025-12-19_14-21-56.jpg

រដ្ឋមន្រ្តីរូបនេះបានបន្តចោ.ទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានថា នេះអាចជាការប៉ុនប៉ងបំផ្លាញដោយកម្ពុជា ដើម្បីសងសឹកចំពោះការរឹតបន្តឹងការដឹកជញ្ជូនប្រេង និងសម្ភារៈយោធារបស់ថៃចូលទៅក្នុងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcc4jXrX1NJN980rM52nyo1eHC2qrlkDexOEnLsyijEcpCNfmc7X7XCjGKbZ3bgYxTS57bk9LtIU1ClDKRmYnx3bndde44s-v0gqy5-dg9Wgxarg69m1YhCzTGFS9YEUqMDFZJTLGF4u6aJRwVWmzVUreP2_vzOlu6EYJop96_8fOD4FYzYCiRaTEd8I2l/s834/photo_2025-12-19_14-21-56%20(2).jpg
លោក ណាត់ថាផុល បានបន្ថែមថា៖ «យ៉ាងណាក៏ដោយ រឿងដ្រូននេះ កំពុងឋិតក្នុងការពិចារណា និងមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ពេលនេះ លោកកំពុងដាក់ការស៊ើបអង្កេត ចាំបាច់បន្ថែមទៀតថា តើដ្រូននេះគឺជារបស់ភាគីកម្ពុជា ឬជារបស់នរណាឱ្យពិតប្រាកដ?»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rz_jPYTSjhhGzu77TZuRmQErJc1ftReTQqvqYL5zeEiHd1NIc3a410bCA8jNthrnX2Fb856RTBiPRyuJO1HU_dbnGWo_lGioaYC7n0TRmlg5fOc7Ayqbe-H61s6vVr2bMriYXB-zT7u9gL0KlPVjpXxw0MfOxTWCm3lTM7ccaFBg5meXOn0Wq1oMdCcu/s1280/photo_2025-12-19_14-21-56%20(3).jpg

    គួរជម្រាបថា ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិថៃដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដ្រូនស៊ើបការណ៍ខ្នាតធំរបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅក្នុងដែនអធិបតេយ្យកម្ពុជា ត្រង់ចំណុចក្រុងប៉ោយប៉ែត ក្នុងអំឡុងពេលប្រតិបត្តិហោះហើរយកការណ៍ពីកម្ពុជា កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែធ្នូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHYaNyM9hMj7w6xIZRUFwOQj86xndTa3SGDEgIJaSu5e5Y8Pzy7ob13l6b6trdSZ4B9c32Q5Zz2HCJRQhgsxGuvcKu9aayFl7BzeiCqJeTzUSVef-hOYet_1JaRvKTU-qRIr2IsH0MwSTIxSdy-HsJo6SfPGEAulqTPDB4pfU6BYbB6DxHXp3O-NkcVSAg/s800/photo_2025-12-19_14-21-56%20(4).jpg