អាការៈឈឺក្បាលប្រកាំង មានន័យថាឈឺក្បាលខ្ទោកៗខ្លាំង គឺពិបាករកមូលហេតុណាស់ ដោយសារការរួមបញ្ជូលគ្នានៃកត្តាជាច្រើន។ ដូច្នេះ អ្នកដែលជួបបញ្ហាឈឺក្បាលប្រកាំង អាចមានអារម្មណ៍ថាអាការៈនេះពិបាកគ្រប់គ្រងណាស់។ ការឈឺក្បាលប្រកាំងភាគច្រើននឹងមានរោគសញ្ញាដូចជា៖
-ឈឺចាប់នៅក្នុង ឬជុំវិញក្បាល។
-ឈឺចាប់ ឬរឹងនៅកញ្ចឹងក។
-ឈឺតាមស្បែកក្បាល។
-ការឈឺក្បាលបែបតឹងណែន។
-ការឈឺក្បាលបែបចង្កោម។Get headaches? Here's five things to eat or avoid

ដូច្នេះ ដើម្បីកាត់បន្ថយរោគសញ្ញា “ឈឺក្បាលប្រកាំង” អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖
១.បរិភោគអាហារដែលមានជីវជាតិ។
២.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៣.សម្រាកឱ្យបានគ្រប់គ្រាន់។
៤.ជ្រើសរើសសកម្មភាពដែលជួយសម្រាកខួរក្បាលរបស់អ្នកឱ្យបានញឹកញាប់ កុំតានតឹងពេក។
៥.អ្នកគួរតែជៀសវាងពីកាំរស្មីយូវី និងអាហារដែលបង្កឱ្យមានគ្រោះថ្នាក់ដូចជា អាហាររហ័ស ឬអាហារដែលមានជាតិស្ករខ្ពស់…។
៦.ផឹកទឹកឱ្យបានច្រើន ព្រោះការខ្វះជាតិទឹកក៏អាចជាកត្តាជំរុញឱ្យមានការឈឺក្បាលប្រកាំងផងដែរ។
៧.កត្តាហានិភ័យទាំងអស់ដែលអាចពាក់ព័ន្ធគួរតែត្រូវបានជៀសវាង បើមិនដូច្នោះទេអ្នកអាចនឹងមានការវាយប្រហារធ្ងន់ធ្ងរជាងនេះទៀត។វិធី ៧យ៉ាង ដើម្បីកាត់បន្ថយរោគសញ្ញា «ឈឺក្បាលប្រកាំង» យ៉ាងមានប្រសិទ្ធភាព

ទោះជាយ៉ាងណាក៏ដោយ ការឈឺក្បាលប្រកាំងនេះអាចនឹងបាត់ទៅវិញក្នុងរយៈពេលកន្លះម៉ោងទៅមួយម៉ោង ប៉ុន្តែបើអ្នកប្រឈមនឹងបញ្ហាឈឺក្បាលប្រកាំងញឹកញាប់អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕