ទឹកគឺជាធាតុសំខាន់បំផុតដែលស្មើនឹង ៧០ ភាគរយនៃទំងន់រាងកាយរបស់មនុស្ស បរិមាណទឹកដែលរាងកាយត្រូវការគឺអាស្រ័យទៅលើកត្តាជាច្រើនដូចជា ភេទ អាយុ សកម្មភាព និងលក្ខខណ្ឌអាកាសធាតុជាដើម…។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានមនុស្សមួយចំនួននៅតែយល់ខុសអំពីការផឹកទឹកដូចជា៖

១.ផឹកទឹកមុនពេលចូលគេង៖ ការផឹកទឹកមុនពេលចូលគេងអាចបណ្តាលឱ្យអ្នកក្រោកពីដំណេកញឹកញាប់នៅពេលយប់ ដែលជាហេតុធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ។ការ​គណនា​ចំនួន​ទឹក​ដែល​អ្នក​ត្រូវ​ផឹក​ជា​រៀង​រាល់​ថ្ងៃ! មោះ​សាក​គណនា​និង​ផឹក​ទឹក​តាម​ស្តង់ដា​វិញ​ទើប​ល្អ​ដល់​សុខភាពអ្នក! | Cambo Report

២.ផឹកទឹកត្រជាក់ជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ៖ ទឹកត្រជាក់អាចធ្វើឱ្យស្រស់ស្រាយក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកផឹកទឹកត្រជាក់ច្រើនពេក អាចធ្វើឱ្យរាងកាយបាត់បង់តុល្យភាពសីតុណ្ហភាព ហើយអាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពដូចជា ឈឺក្បាល និងរាគជាដើម។

៣.ត្រូវផឹកទឹក ៨ កែវក្នុងមួយថ្ងៃ៖ ការយល់ដឹងបែបនេះមិនមែនជាការពិតនោះទេ ព្រោះបរិមាណទឹកដែលរាងកាយត្រូវការគឺអាស្រ័យលើកត្តាជាច្រើនដូចជា ភេទ អាយុ សកម្មភាព លក្ខខណ្ឌអាកាសធាតុ។ ដូច្នេះមនុស្សពេញវ័យគួរផឹកទឹកប្រហែល ២ លីត្រក្នុងមួយថ្ងៃ ឬ ៨ កែវ ប៉ុន្តែប្រសិនបើអ្នកហាត់ប្រាណ ឬធ្វើការខ្លាំង អ្នកគួរតែផឹកទឹកឱ្យបានច្រើនជាងនេះដើម្បីជំនួសទឹកដែលបាត់បង់។តើក្នុងរដូវក្ដៅយើងគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ? - សុខក្រម

៤.ផឹកទឹកច្រើនពេកបណ្តាលឱ្យខ្សោយតម្រងនោម៖ នេះគឺជាការគិតខុសរបស់មនុស្សមួយចំនួន ផ្ទុយទៅវិញការផឹកទឹកច្រើនអាចធ្វើឱ្យក្រលៀនរបស់អ្នកធ្វើការកាន់តែខ្លាំងទៅវិញទេ។

៥.យកល្អគួរតែផឹកទឹកធម្មតា៖ ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់រាងកាយ ប៉ុន្តែទឹកផ្លែឈើ ទំពាំងបាយជូរ និងតែរុក្ខជាតិផ្សេងៗទៀតក៏មានប្រយោជន៍ដល់សុខភាពរបស់យើងផងដែរ៕មិនបាច់សម្គាល់ច្រើនទេ! មើលតែសញ្ញា ២ នេះពេលផឹកទឹក ក៏អាចដឹងអ្នកកើតទឹកនោមផ្អែមឬអត់ - TNAOT
ប្រភព៖sanook