ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។

ស្ពាននេះ ត្រូវបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការទាក់ទាញខ្លាំងដូចស្ពានកំពង់ក្តី។May be an image of 2 people and railroadស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ស្ពាន​ទ័ពពីបុរាណ​ លាក់ខ្លួន​ក្បែរ​ព្រំប្រទល់​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​ស្ពាននេះ ក៏សាងពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រប៉ុណ្ណោះដែលធ្វើពីថ្មភក់។ ស្ពានទ័ព ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព សង់លើដងផ្លូវបុរាណមួយ  ចេញពីអតីតរាជធានីអង្គរ ទៅកាន់រាជធានីភីម៉ាយ បច្ចុប្បន្ននៅប្រទេសថៃបច្ចុប្បន្នស្ពានទ័ព ឬស្ពានអូរជីកនេះ ហាក់មានសភាពមិនសូវល្អ ដោយបង្កាន់ដៃនាគ និងជើងទម្រមានការខូចខាតខ្លាំង និងសរសរជើងស្ពានវិញ ទទួលការសឹករិចរឹលខ្លាំង៕No photo description available.No photo description available.