ដូចប្រិយមិត្តជ្រាបមកហើយថាកញ្ញា ឡូរីន គូស្នេហ៍របស់តារារ៉េបល្បីឈ្មោះ វណ្ណដា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែនាងក៏ពូកែធ្វើម្ហូបដូចគ្នានាំឱ្យអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់។ មិនត្រឹមតែពូកែធ្វើម្ហូបប៉ុណ្ណោះទេ ឡូរីន ថែមទាំងក្លាហានបង្ហើរសំនៀងលើឆាកក្នុងកម្មវិធីមួយជាភាសាអង់គ្លេសទៀតផងដែលនាំឱ្យមានការជជែកវែកញែកយ៉ាងច្រើន។
តាមរយៈវីដេអូខ្លីមួយចែកចាយលើបណ្តាញសង្គមទិកតុកកញ្ញា ឡូរីន បានបកស្រាយបទចម្រៀងមានចំណងជើងថា «Wonderful tonight»។ ការបង្ហោះវីដេអូខ្លីនេះដែរអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិវែកញែកយ៉ាងច្រើនដោយមានទាំងអ្នកសរសើរ មានទាំងអ្នកបន្តុះបង្អាប់ ខណៈនេះជាលើកទី១ហើយដែលអ្នកគាំទ្របានស្តាប់សំឡេងស្រីស្អាត ឡូរីន បកស្រាយបទចម្រៀងបែបនេះ។
អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា« សំឡេងគាត់ពីរោះណាស់ធ្ងន់ល្អ ទឹកដមចូលតួបានល្អ ,ស្ដាប់មិនបានផងបង ,អត់ពីរោះផង,ខ្ញុំស្ដាប់អត់យល់រឺមកពីខ្ញុំមិនចេះភាសា, ស្តាប់អត់បានទេ»។ អ្នកខ្លះទៀតបានលើកឡើងថា អ្នកស្តាប់មិនបានខ្លួនឯង English ស្ទើរៗនឹងទៅស្តាប់អីបានយី, អ្នកស្អប់នៅតែស្អប់រហូតដល់ថ្ងៃស្លាប់…»។
គេចាំបានដែរថា កន្លងមកថ្មីៗនេះ ឡូរីន ធ្លាប់បានបង្ហោះសារពន្លះអ្នករិះគន់ខ្លួនដូចគ្នាក្រោយពេលនាងបានផ្លាស់ប្តូរស្ទាយសក់ និងចិញ្ចើមថ្មី ត្រូវអ្នកមួយចំនួនបញ្ចេញមតិរិះគន់។ អ្នកខ្លះក៏បានលើកឡើងដែរថា ឡូរីន មានសង្សារជាតារាល្បីឈ្មោះគឺប្រឈមនឹងបញ្ហាទាំងនេះហើយ មានអ្នកតាមដានគ្រប់ជំហាន ព្រមទាំងមានការស្រលាញ់និងមិនចូលចិត្តដើរទន្ទឹមគ្នា៕
https://www.tiktok.com/@moonnaaily/video/7288334017550716178










