Home Blog Page 14

រូបថតរបស់ Angelababy កំពុងរងការវែកញែ.ក

0

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន Angelababy ត្រូវបានគេប្រទះឃើញទៅទស្សនាគោលដៅទេសចរណ៍មួយ ខណៈពេលដែលស្លៀកពាក់ឈុតពណ៌សសាមញ្ញ រួមផ្សំជាមួយមួក និងសក់វែងរបស់នាងមានលក្ខណៈធម្មជាតិ។ មិនដូចរូបភាពលើកំរាលព្រំក្រហមដ៏ទាក់ទាញដែលទស្សនិកជនធ្លាប់ឃើញនោះទេ រូបថតដែលថតដោយធម្មតាគ្មានភ្លើងបំភ្លឺបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងចំណោមអ្នកលេងអ៊ីនធឺណិតទៅលើសម្រស់របស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVkpz29HX2THX_qkOI6fqTKy0U2_SWo_tdBMI09_-ZDxC8HF925kKuXYlxCVoFVc_6UgRuuNdAia3-8hZFvkmtGj0u-JmTWK1ayktHNHhXlgvu3rMaSm-AJYvM8oxvfl5AljqNh08lQ1jC3mqToWhqaszUI7oPexYmp0Zt8eNxNUyvQS-_3MSucfEkpSQ/s1340/image_2026-05-20_11-50-21%20(2).png

អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានអះអាងថា រូបរាងរបស់ Angelababy មើលទៅខុសគ្នាគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងសម័យកាលដែលនាងលេចធ្លោនៅក្នុងអាជីព។ អ្នកខ្លះបានចង្អុលបង្ហាញពីសញ្ញានៃភាពអស់កម្លាំង ហើមមុខបន្តិច និងលក្ខណៈពិសេសនៃមុខទន់ភ្លន់ជាងមុន ដែលពួកគេមានអារម្មណ៍ថាខ្វះភាពទាក់ទាញដូចពីមុន។ អ្នកខ្លះក៏បានលើកឡើងផងដែរថា ភ្នែករបស់តារាស្រីរូបនេះហាក់ដូចជាមិនសូវមានទំនុកចិត្ត និងគ្មានភាពស្វាហាប់ ខណៈពេលដែលអ្នកផ្សេងទៀតបានកត់សម្គាល់ថា សញ្ញានៃភាពចាស់កាន់តែអាចមើលឃើញនៅក្នុងរូបថតជិតៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5s1CkCtBZo9fujyQpY-cxudiEO82MaQ05y5sVKfIF3akAP6qNisFfSdgfBEwLIpaWcXKUZQ8Rr-DXzM_t_UT2ilJPSYsa7Cim0r31SdkmMCMy0MicSBpDCsRSjkTqR_6WRQkzEMEqUkwhgMqrhDsrsdGJQDOr_EE0GovE7aNM4oFVLGcOO9-bseXBnDc/s1441/SnapInsta_to_700679463_17999401589941345_2125556910808781214_n.jpg

ការពិភាក្សានេះបាននាំឱ្យអ្នកគាំទ្រជាច្រើនរំលឹកឡើងវិញយ៉ាងឆាប់រហ័សអំពីឆ្នាំដែល Angelababy ត្រូវបានគេចាត់ទុកថាជារូបតំណាងសម្រស់កំពូលម្នាក់នៅក្នុងវិស័យកម្សាន្តចិន។ ទោះបីជាមានការរិះគន់ក៏ដោយ អ្នកគាំទ្រមួយចំនួនធំបានការពារតារាស្រីរូបនេះ។ អ្នកគាំទ្របានអះអាងថា ភាពចាស់ដែលអាចមើលឃើញនៅអាយុ ៣៧ឆ្នាំគឺជារឿងធម្មជាតិទាំងស្រុង ហើយកាលវិភាគក្រៅផ្ទះ ភាពអស់កម្លាំងក្នុងការធ្វើដំណើរ និងពន្លឺខ្លាំងអាចប៉ះពាល់យ៉ាងខ្លាំងដល់រូបរាងរបស់នរណាម្នាក់នៅក្នុងរូបថតដែលថតបានស្អាត។អ្នកលេងអ៊ីនធឺណិតជាច្រើនក៏បានសរសើរ Angelababy ចំពោះការបង្ហាញខ្លួនដោយមិនមានស្ទីលតុបតែងខ្លួនខ្លាំងពេក ឬការកែសម្រួលច្រើនពេក ដោយហៅនាងថាមានភាពរួសរាយរាក់ទាក់ និងសាមញ្ញជាងបើប្រៀបធៀបទៅនឹងរូបភាពដ៏ស្រស់ស្អាតដែលតែងតែរំពឹងទុកពីតារាល្បីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGutS-9pg69t0jPdPSdvPbLKp3X-BsbMGSj61NCuT62H84aQr0sKad1VSxKv3CyPk_vWilTfDX7Ylea9xTQbPrAa8CJuxMmuymkU0uk_8W3WFXnNUn6kut-n5muVrS2Za5Jj4TYLE_A3O6Vxq6UE6ivusc3L7DrRKaklsxGhgQYM8UPKux0xJcYdHaF84/s960/SnapInsta_to_696692335_17999401619941345_6411689063632150580_n.jpg

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសកម្មភាពកម្សាន្តរបស់ Angelababy ត្រូវបានគេរាយការណ៍ថាកាន់តែស្ងប់ស្ងាត់បើប្រៀបធៀបទៅនឹងសម័យកាលកំពូលរបស់នាងក្នុងនាមជាតារាល្បីលំដាប់ A។ ជំនួសឱ្យការបង្ហាញខ្លួនជាប្រចាំនៅក្នុងព្រឹត្តិការណ៍ម៉ូតប្រណីត និងកម្មវិធីកម្សាន្តធំៗ តារាស្រីរូបនេះបានផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនលើការផ្សព្វផ្សាយវប្បធម៌ យុទ្ធនាការទេសចរណ៍ និងសកម្មភាពទាក់ទងនឹងសហគមន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDIjBwm5FQk3f0oG1oUQFtUNG71cnR81iUz0ThZrnVVX5q4L9mWd9aBSLEiFC2hyuNvjqcgQQ6Ben8UesvbERSMkrZ5r97rh3naxTUddc_37RMqBcjrewX5w9H2wKbEJwj6drHQc8lp7CcqZkj7uJPPjznUUmFbiqyepVortHMBPDsPMsrCXikFL9Kotk/s1024/image_2026-05-20_11-50-21%20(3).png
អ្នកគាំទ្រមួយចំនួនជឿថាការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្ទាល់ខ្លួនកាន់តែទូលំទូលាយ ដោយ Angelababy ទទួលយករូបភាពសាមញ្ញ និងឯកជនជាងមុនបន្តិចម្តងៗ បន្ទាប់ពីរងគ្រោះដោយសារ Lisa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBiUI0uO04dN55PGoOT2Es-JWJPhgSNtehLXn4fVShtbvmaGkR4JxVnPEF9t3lk3CIsIsClVcoJo-WzHnzVmd2JYA1BKVQQ8Bv6BIc2OBGhldsm7AE-e8qr_oNIUfLHFLNkY4MXAkZiXMK3APJnANLvOnU4AE9Nssx-Lh6FbIjBKJjAKiz9Bgfss6624k/s799/image_2026-05-20_11-50-20.png

ទន្ទឹមនឹងនេះ ការពិភាក្សាជុំវិញតារាស្រីរូបនេះនៅតែបន្តពេញនិយមនៅលើអ៊ីនធឺណិត បានបង្ហាញឱ្យឃើញថា Angelababy នៅតែជាអ្នកសិល្បៈម្នាក់ដែលត្រូវបានតាមដានយ៉ាងដិតដល់បំផុតនៅក្នុងវិស័យសិល្បៈចិន៕

ជុំវិញជ.ម្លោះនៅលើអនឡាញ លីម តិចម៉េង ស្រាប់តែពោលពាក្យនេះឡើងមក

0

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយថ្មីៗនេះសហគមន៍អនឡាញពោរពេញដោយភាពវឹកវរជុំវិញជម្លោះអ្នកលក់អនឡាញហើយរឿងនេះកាន់តែរីករាលដាលធំទៅៗដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមទស្សនាការ Live តំណាលគ្នា ការចែករំលែកបន្ត (Share ) និងបញ្ចេញមតិ(Comment ) ព្រោងព្រាត។ ជុំវិញភាពរឿងរ៉ាវដ៏កក្រើកនាពាក់កណ្តាលឆ្នាំ២០២៦ នេះ តារាចម្រៀង លីម តិចម៉េង ដែលយកចិត្តទុកដាក់ចំពោះប្រទេសជាតិបានចេញមកបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមក្នុងន័យដាស់តឿនស្មារតីសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rcBT_cr83N8YiXF6WleK7j4PXI6dbqy7zA5br43ZLS8KOarL7vaY8wJyjLQUIhPvWKYTAAmUy12yJsmRo3haMZ_1-XTRQNi0OdNE-YWGwqXbMi-w3yfAi7WeD9kszE_GtPBx3Oo5j9XUUBsA-3JzHI9j1tvOUgIJHy3TKull2hpt0fWjx4DdA7CG5ck/s1530/image_2026-05-20_14-52-29.png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៩ ឧសភា ថា «សង្ឃឹមថាពុកម៉ែ បងប្អូន មិនបានទុកអោយរឿង ប្រទេសជាតិ រឿងបងប្អូនយើងដែលនៅតាមតំបន់ប្រឈមទាំងអស់ ត្រូវឯកា ! ស្រុកទេសយើងនៅមិនទាន់បានសុខស្រួលបួល នៅឡើយនោះទេ ! 24/07/25 – 19/05/26»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPo34SqBJTQ6J1eonNr9wDK5ecifU3OSvsBtJ55sDYNGCZi1_SFoqvlEuU2gFeU0b_cXRgJZ0BxmVD7m5cWjtxBfiwIRs903lYi-LnasHoCI_skJnZF0HUsO2tmqNfQqpXQX1uVi2-GeOA9OykdaMWvTBcQDyuwK5dTQ5hnvFSpHDkaJitaNACTsNVp_0/s1932/image_2026-05-20_14-52-31.png

សំណេររបស់ លីម តិចម៉េង បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិថាពួកគេមិនភ្លេចនោះទេ ទាំងការឈឺចាប់និងផលលំបាករបស់បងប្អូនភៀសសឹក និងកន្លែងដែលថៃឈ្លានពានយកទៅទាំងខុសច្បាប់។ អ្នកខ្លះក៏បង្ហាញពីភាពរអ៊ូរទាំងដោយសារតែអូសហ្វេកប៊ុកឃើញមានការឈ្លោះប្រកែកគ្នាខ្លាំងជាងរឿងប្រទេសជាតិ ខណៈមនុស្សមួយចំនួនតាមដានគេមានជម្លោះនឹងគ្នាច្រើនជាងតាមដានរឿងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivUI33-f30HKpYatDEkYucBUB-83M-SAqFVUnWu8arUlcaFAOnK5ZqnOmcLrkQCgQ5Om4RirTZ71NS3vuYXBUab3BvJUxZIF2Ovmu-Ya1PFbP7SIM69fefHLGX2Tm9RFBOUfH96EMybtiD812bCzWr0fIvICsq3ZtBBHgrZEMJIxx-Ss3bVshRO4Z_MgA/s1532/image_2026-05-20_14-52-32%20(2).png

គួរឱ្យដឹងថាតារាចម្រៀង លីម តិចម៉េង ត្រូវបានមហាជនមើលឃើញថាលោកជាអ្នកសិល្បៈមួយរូបដែលជាញឹកញយបានបង្ហាញការឈឺឆ្អាលចំពោះប្រទេសជាតិ និងទទួលបានការស្រលាញ់ពីអ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6C8-XLFlZHOKsdW_V-JfDQZsMpHtC9erbkaqh6ID5GD0AWcguOTyqMuDBk3FdoohEP1OolRDVrhyOvQinrEw84HkxZ4TqBsUlzveNxo69XQkkVGZ20vkLjxxH8R3KUxYUqayeToxroxtW9v7LtsdXfUaJFnF01ofJUI0we0iNHk4d6XYEYL0NbtbZAXc/s791/image_2026-05-20_14-52-29%20(3).png

ក្នុងពេលមានជម្លោះក្តៅគគុកនៅតាមបន្ទាត់ព្រំដែន តិចម៉េង និងមិត្តភក្តិផ្សេងទៀតបានរួមរួបសាមគ្គីគ្នាជួយជាស្បៀងនិងថវិកាជួយសម្រាលទុក្ខទាហានជួរមុខនិងបងប្អូននៅតាមបន្ទាត់ព្រំដែន។ ទោះបីជាស្ថានការណ៍បច្ចុប្បន្នពុំក្តៅគគុកដូចមុន តារាចម្រៀងរូបនេះបានបង្ហោះសារដាស់តឿន ការពហិការទំនិញថៃរួមទាំងការឈឺចាប់ដែលថៃធ្វើដាក់មកលើប្រទេសកម្ពុជា៕

ស្ថានទូតចិនដាស់តឿនពលរដ្ឋខ្លួន បន្ទាប់ពីសមត្ថកិច្ចថៃចាប់ជំរិតទារប្រាក់ពលរដ្ឋចិននៅខេត្តស្រះកែវ

0

បាងកក៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងដាស់តឿនឱ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពខ្ពស់ បន្ទាប់ពីកើតហេតុការណ៍សមត្ថកិច្ចថៃ ៤នាក់ រួមគំនិតជាមួយជនស៊ីវិលម្នាក់ ចាប់បង្ខាំងពលរដ្ឋចិន ៥នាក់ នៅក្នុងផ្ទះមួយកន្លែងនៅស្រុកវាំងសាំប៊ូន ខេត្តស្រះកែវ កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ ដើម្បីជំរិតទារប្រាក់ម្នាក់ ១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ក្រោមលេស «ចូលប្រទេសថៃខុសច្បាប់»។

អ្នកនាំពាក្យស្ថានទូតចិនបានគូសបញ្ជាក់ថា ស្ថានទូតបានទាក់ទងទៅកាន់អាជ្ញាធរថៃភ្លាមៗ ដើម្បីសាកសួរព័ត៌មានលម្អិត ព្រមទាំងស្នើឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ យុត្តិធម៌ និងមានតម្លាភាព ដើម្បីនាំជនល្មើសទាំងអស់មកផ្តន្ទាទោសតាមច្បាប់។ប្រទេសចិនរំពឹងថា ថៃនឹងពង្រឹងការអនុវត្តច្បាប់ និងរក្សាសន្តិសុខឱ្យបានល្អ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិន ដែលវានឹងជួយរក្សាបរិយាកាសល្អសម្រាប់ការធ្វើដំណើរ និងលើកកម្ពស់កិច្ចសហការមិត្តភាពរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ស្ថានទូតចិនក៏បានព្រមានពលរដ្ឋខ្លួនកុំឱ្យចាញ់បោកការផ្សព្វផ្សាយតាមអនឡាញ ដែលសន្យាផ្តល់ការងារងាយស្រួល ប្រាក់ខែខ្ពស់ និងចេញថ្លៃធ្វើដំណើរ-ស្នាក់នៅមិនគិតថ្លៃនៅប្រទេសថៃ ព្រោះនេះជាល្បិចបោកប្រាស់ដើម្បីបង្ខាំងមនុស្សខុសច្បាប់ ឬជួញដូរមនុស្ស។ សម្រាប់ពលរដ្ឋចិនដែលកំពុងស្នាក់នៅ ឬមានគម្រោងធ្វើដំណើរទៅប្រទេសថៃ ត្រូវគោរពច្បាប់របស់ថៃឱ្យបានម៉ឺងម៉ាត់ និងត្រូវរាយការណ៍ទៅសមត្ថកិច្ច ឬទាក់ទងមកស្ថានទូត/ស្ថានកុងស៊ុលចិនភ្លាមៗ ប្រសិនបើជួបហេតុការណ៍អាសន្ន។

គួរបញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចថៃទាំង ៤នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានឃាត់ខ្លួនពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ការជំរិតទារប្រាក់ បង្ខាំងមនុស្សខុសច្បាប់ និងប្រើប្រាស់អំណាចហួសព្រំដែន។ ហេតុការណ៍នេះបានបង្កឱ្យមានការបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ទំនាក់ទំនងចិន-ថៃ ជាពិសេស វិស័យសេដ្ឋកិច្ច និងទំនុកចិត្តលើវិស័យទេសចរណ៍៕

ទីក្រុង Amsterdam អនុវត្តច្បាប់ហាមផ្សាយពាណិជ្ជកម្មសាច់សត្វ ដើម្បីកាត់បន្ថយការបំភាយកាបូន

0

អាជ្ញាធរទីក្រុង Amsterdam ប្រទេសហូឡង់ បានអនុវត្តច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មសាច់សត្វ និងផលិតផលមានកាបូនខ្ពស់នៅទីសាធារណៈ ដែលច្បាប់នេះចូលជាធរមានតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។ ច្បាប់នេះធ្វើឱ្យការផ្សាយពាណិជ្ជកម្មសាច់គោ ជ្រូក មាន់ និងត្រី នៅតាមផ្ទាំងប៉ាណូធំៗ, ស្ថានីយរថភ្លើងក្រោមដី, កន្លែងរង់ចាំជិះរថយន្តក្រុង ,នាវា និងលើយន្តហោះ ត្រូវបានដកចេញទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiga4zhFV1spnppsTIuaq-SUtNnqjetmbGmE9WzqkJiCanW1ilIJzpKpJ9Juu-ZU6By14cVQ0krwL3IRoUhdjkxGY1WwpdrdOl-QD53kflGEYknPW1VNhyphenhyphen16_o9mnrPWUe-Prlk7PoQhuPmKKLjepZ9XxBWBmmIRTDajSdFu1Qy1JEpZOQrB1Y2td7TbzQ/s925/photo_2026-05-21_08-22-01%20(2).jpg
អាជ្ញាធរទីក្រុង Amsterdam បានកំណត់គោលដៅកាត់បន្ថយការបំភាយកាបូនក្នុងទីក្រុងត្រឹមឆ្នាំ២០៥០ និងផ្លាស់ប្តូរទម្លាប់ការបរិភោគអាហារប៉ះពាល់បរិស្ថាន ដោយលើកទឹកចិត្តឱ្យពលរដ្ឋបន្ថយការបរិភោគសាច់សត្វ ឱ្យបានពាក់កណ្តាល (៥០%) និងងាកមកបរិភោគអាហារប្រូតេអ៊ីនពីបន្លែធម្មជាតិជំនួសវិញ ស្មើ៦០% ត្រឹមឆ្នាំ២០៣០ ដើម្បីល្អសម្រាប់សុខភាព និងបរិស្ថាន ។ អាជ្ញាធរពន្យល់ពលរដ្ឋថា ការបរិភោគសាច់សត្វ មិនត្រឹមតែមិនល្អសម្រាប់សុខភាពនោះទេ គឺវាប៉ះពាល់បរិស្ថានផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPs2CO1QIqwZNAb79Pk4ayMeGkgJvfucTmWZoiq23YpaclQST2c0CMrOYzUjXj-tL9i1of6kOEPTBZTQJzpdx25rtUhIBhntWR3lImFcbvzgiwhyRWTKrx-5yro5amPi6tBAc9GyOZ6pzDgNigHUa7KS1wPLhen0oWPsgYm32xz358NIAPihNcUw6ufvU/s1280/photo_2026-05-21_08-22-01.jpg

ទោះយ៉ាងណា ច្បាប់នេះមិនគ្របដណ្តប់លើការផ្សាយពាណិជ្ជកម្មសាច់សត្វតាមប្រព័ន្ធអ៊ីនធើរណេត (Online) ឬការផ្សាយពាណិជ្ជកម្មតូចតាចតាមភោជនីយដ្ឋានឯកជននោះទេ ដែលធ្វើឱ្យពលរដ្ឋហូឡង់នៅតែអាចបរិភោគសាច់សត្វនៅតាមទីកន្លែងទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi4zMgAAFTfBgkkKZ9v9WELxVXINN7Ir5m6JJ2cZRcNpcm_3Lx4miV4mcP9WswSQ28wVa61eqgsfMjb-fuQFFZdq-KA-C8UBWmv-wdHLyUhIFEKX2IwVku0JiVswZ7-RopUR9buTLkAG-9LJieYc6p3kekQnWwUBwdhiXOJt-5xv9jx-GoIZz8n2HvWT0/s1280/photo_2026-05-21_08-22-02.jpg

ចំណែកសមាគមសាច់សត្វនៅហូឡង់ បានបង្ហាញការមិនពេញចិត្តពីការបង្កើតច្បាប់នេះ ដែលរឹតបន្តឹងសេរីភាពផ្សាយពាណិជ្ជកម្ម និងការបរិភោគអាហាររបស់ពលរដ្ឋ ដោយសមាគមបញ្ជាក់ថា សាច់សត្វ គឺជាអាហារមានសារធាតុចិញ្ចឹម គួរឱ្យដាក់លក់តាមផ្សារឱ្យពលរដ្ឋទិញបរិភោគ ។ ដូចគ្នានេះ សមាគមទេសចរណ៍ក៏មិនពេញចិត្តដែរ និងបារម្ភពីការបាត់បង់ចំណូលពីការផ្សាយពាណិជ្ជកម្មសាច់សត្វ ធ្វើឱ្យរដ្ឋាភិបាលហូឡង់គ្មានថវិកាជួសជុលហេដ្ឋារចនាសម្ព័ន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPqYnMM8E6Y9UGjp-7VXPay1PHz4Dsg91Hibz13cFIatqrbtHWfcXhEkIAyZAHQx01P_5tbUm0rGZOqnQeCuPJogSTs17WUFvExxGWJX2G1sOKriwLv2Ofia_RcO9-Q_tkKrgLj2JO6k9qLHDxeUGicCCOAz0RfiSo3tZN33FUkFNlkJ2xiqWD8XdiLbo/s1280/photo_2026-05-21_08-22-00.jpg
សូមរំឭកថា មុនពេលទីក្រុង Amsterdam សម្រេចចិត្តអនុវត្តច្បាប់ហាមផ្សាយពាណិជ្ជកម្មសាច់សត្វ ទីក្រុង Haarlem របស់ហូឡង់ ក៏ធ្លាប់បានអនុវត្តច្បាប់នេះរួចមកហើយដែរកាលពីឆ្នាំ២០២២ ខណៈទីក្រុងជាច្រើនទៀតរបស់ហូឡង់ កំពុងតែមានគម្រោងអនុវត្តដូចគ្នា ៕

កូរ៉េខាងត្បូង និងជប៉ុន ឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ

0

មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ (LNG) រួមទាំងការស្តុកទុកថាមពលរួមគ្នា ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង Andong ស្របពេលពិភពលោក កំពុងតែប្រឈមនឹងវិបត្តិថាមពលដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6M-wPyZEOLiLlQiIncqGgXhTK3hYSzZhfA5jd-OY0UQJgtUd4ICgX5wO52uko0EJJ6NW1wCZsOEMCv3RRAGph4H3pT3pNbwdDfl6Zr23f6Kq5z1_nOSZA7DN4vbQWhqZ04qpHHGrz2gJ8OuBjwjeIoKzV91O6k6zGRP8L-svEAjvzujcYqGRwG_vnn78/s620/photo_2026-05-21_08-17-28.jpg
ការឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ គឺដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលអវិជ្ជមានដល់ការនាំចូលប្រេងរបស់ប្រទេសទាំងពីរ ។ ជាក់ស្តែង កូរ៉េខាងត្បូងបាននាំចូលប្រេងពីមជ្ឈិមបូព៌ា ប្រមាណ៧០% ខណៈជប៉ុនវិញនាំចូលប្រេងរហូតដល់៩៥% ទើបជំរុញឱ្យប្រទេសទាំងពីរសម្រេចចិត្តស្វែងរកដំណោះស្រាយរួមដើម្បីធានាការផ្គត់ផ្គង់ថាមពល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1itbM3g1BbS6p6u0yfchpj8uZhK9Y9sVeDKPGsOYKRmEtLaq1LjcpBgJw_0VsYkUQIqfGqq4bYIrmwAPYKk3QEdukpDgiU6xDWqqm1bMB_NZkhpW_irhiOKzJSy2Fu3VD3izhEhJdsnv_wD2AYW5PLhYGVO9CE7isbsgbot_eIv2gWSNv_p9jzbdzw8U/s800/photo_2026-05-21_08-17-28%20(2).jpg
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុង Andong ដែលជាស្រុកកំណើតរបស់លោក Lee ថា ប្រទេសទាំងពីរនឹងផ្គត់ផ្គង់ប្រេងឆៅក និងឧស្ម័នធម្មជាតិទៅវិញទៅមកក្នុងករណីចាំបាច់ បន្ទាប់ពីសង្គ្រាមមជ្ឈិមបូព៌ានាំឱ្យរំខានដល់ការផ្គត់ផ្គង់ និងមានវិបត្តិទីផ្សារថាមពល ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivw7U5uBK2ZAGiaZWpyz3Htwnx9dl16Xu6vzQ_oOK_7BA9OZMqvFnIe3Sm7e8vs6Zn1noepKxvbkeOZ_4YYxSknCzksUXdOAdh0VfbuGVkPNhN_lNTigpGVnfUsGR4iNvLm4O8HeA1uZtVzqflb6_7by32Hr44UZXV_p1lT1LRjbPdL1Cnb03uI9nWBT8/s800/photo_2026-05-21_08-17-28%20(3).jpg

មេដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហការកងទ័ពត្រីភាគីជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង និងទប់ទល់ស្ថានការណ៍តានតឹងក្នុងតំបន់ ។ ក្រៅពីនេះ ក៏បានទទួលទានអាហារពេលល្ងាចរួមគ្នា មានទាំងអាហារកូរ៉េ អាហារជប៉ុន ដើម្បីបង្ហាញពីទំនាក់ទំនងជាមិត្តភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSX5DMl6v8MzmkdWAr1406iZB2xFICf5w1hyCWetKCJdpRgNZohm8Oh6XACFp8faJoQsqvtTd1V2SO_v-vnmzyBQcbVx6vjjOBg3LTN-cOuG12TFz_eRN903SnG2E3KKU_21Qe41k22aA67yRidZ58XUUQLBGczMRTpu_pGyQENs551P7_qZwOpeKj_SM/s800/photo_2026-05-21_08-17-28%20(4).jpg

សូមរំឭកថា កិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុង Andong កាលពីថ្ងៃទី១៩ ខែឧសភា គឺជាការជួបគ្នាលើកទី៦ រវាងមេដឹកនាំទាំងពីរ បើគិតតាំងពីលោក Lee ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង និងជាការជួបគ្នាលើកទី២ ក្នុងឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក Lee បានបំពេញទស្សនកិច្ចទៅកាន់ស្រុកកំណើតរបស់លោកស្រី Takaichi នៅខេត្ត Nara កាលពីខែមករា ៕

នូវែលសេឡង់គ្រោងកាត់បន្ថយមន្ត្រីរាជការជាង៨ពាន់នាក់ ក្នុង៤ឆ្នាំខាងមុខ ហើយជំនួសដោយបច្ចេកវិទ្យា AI

0

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីផែនការកាត់បន្ថយមន្ត្រីរាជការរហូតដល់៨,៧០០នាក់ នារយៈពេល៤ឆ្នាំខាងមុខ ក្នុងគោលដៅសន្សំសំចៃថវិកាជាតិឱ្យបានចំនួន ១,៤០០លានដុល្លារអាមេរិក ។ បន្ទាប់មក ស្ថាប័នរដ្ឋទាំងអស់នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) វិញ ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាលយឺតយ៉ាវ ការប្រើប្រាស់ក្រដាសស្នាម និងកែទម្រង់ប្រព័ន្ធរដ្ឋបាលឱ្យមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdXQmFUhJUra8q-0UBdbwpBone3dhWhDVqGjsW6kP5LVWVJhXt8p9fnIkyBg6YUBHwpql-g5vUm1iCD-7Rp-uRSMuAnt2NOD_P7Y8CkBHWFuVfu5XMNB4o68AltkT9MBJ2nUDoi9iDXel1PTc3296b84N1ihtScjvuV921lVlxIpJnu-oIRkL1_ddQ9Q/s1200/photo_2026-05-20_14-59-27.jpg

តាមការអះអាងរបស់លោកស្រី Willis ផែនការនេះនឹងកាត់បន្ថយមន្ត្រីរាជការពីចំនួន៦៣,៧០០នាក់ មកនៅត្រឹម៥៥,០០០នាក់ (កាត់បន្ថយជិត១៤%) ដើម្បីឱ្យសមស្របនឹងចំនួនពលរដ្ឋសរុប ប៉ុន្តែមិនប៉ះពាល់ដល់គ្រូបង្រៀន គ្រូពេទ្យ សមត្ថកិច្ច និងកងទ័ពទេ ។ ការប្រើប្រាស់បច្ចេកវិទ្យា AI នឹងជួយសម្រាលការងារឯកសារ និងទិន្នន័យ ដែលធ្វើឱ្យស្ថាប័នរដ្ឋអាចដំណើរការបានដោយមិនចាំបាច់មានបុគ្គលិកច្រើនដូចមុន រដ្ឋាភិបាលចង់កាត់បន្ថយការចំណាយផ្នែករដ្ឋបាលដែលមិនចាំបាច់ ដើម្បីយកថវិកាទៅប្រើប្រាស់ក្នុងគម្រោងសំខាន់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbc-emxmvRFjauXNe2_eqGLe5aWtlFrUNQjwk8KR3R-BhHfBGfYxJwuPS56s6HMii7bxQdedjST02yOX3yRxfBpyDdctMbUbe9mhvju7KRmRGE3iP8rhSFJp7GzelqfDXI1_ypp7EYdYMQcWxzgeJuI2d58cvq3z5r2Xx43cWhe4-hGQHg1gkbfl0gyLA/s1200/photo_2026-05-20_14-59-27%20(3).jpg

បច្ចុប្បន្ន ចំនួនមន្ត្រីរាជការនៅប្រទេសនូវែលសេឡង់ច្រើនពេក ត្រូវចំណាយថវិកាជាតិច្រើន ដែលពួកគេបំពេញការងារដូចគ្នា ឬជាន់គ្នា ។ វាជាការរៀបចំរចនាសម្ព័ន្ធរដ្ឋឡើងវិញ និងបង្កើតប្រព័ន្ធការងាររដ្ឋមួយដែលមានទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពការងារខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9VZh4Y2-_8kNhFq2oN3yX8CWutWSPLaLmx4RH1AH6yGcWbXdUBkr2tHQ33K6B2rNFQ4dY6HApQJig3WnV8HXMLferPBoSFgTb1l6swz7hrNyPXumPh0cbqOYndFQOoR0UpUH9TuumhNFuW5Ymhh6Ow4cws9AtEts445kVvx5BqAemKcqRimeFj4xAbg/s1120/photo_2026-05-21_08-14-13.jpg

ក្រៅពីនេះ រដ្ឋាភិបាលនូវែលសេឡង់ ក៏មានគម្រោងរួមបញ្ចូលក្រសួង ឬនាយកដ្ឋានតូចៗផងដែរ ដែលមានមុខងារដូចគ្នាឱ្យមករួមគ្នា ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ។ រដ្ឋាភិបាលបានព្យាយាមកាត់បន្ថយការចំណាយតាំងពីឆ្នាំ២០២៣ និងសន្សំសំចៃថវិកាកាន់តែខ្លាំង ជាពិសេស នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ ដោយសារកំណើនសេដ្ឋកិច្ចទាបនាំឱ្យប៉ះពាល់ដល់ប្រាក់ចំណូលជាតិ និងជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នលើការចំណាយច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFRJoUxuorztTnLEsFPl_B8HOGMgQTRzdYt-W03QnxMNyhNPvx_AnXPTf-RsSuzoH27Lx3LkD-NjI5efdhfGyprd91P52xFQdwh_QspWqbyBHBOIRosRPUSdqWuydqdo7LtCBvwounC3kCoi6Axmvq2qTUZ84ERiWFb3PISikk9-ImdNnjE88H8lF1cew/s1200/photo_2026-05-21_08-14-13%20(2).jpg

ទោះយ៉ាងណា ផែនការនេះមិនទទួលបានការគាំទ្រទាំងស្រុងទេ ដោយគណបក្សប្រឆាំង និងសមាគមសេវាសាធារណៈ បង្ហាញក្តីបារម្ភពីការកាត់បន្ថយមន្ត្រីរាជការច្រើនពេកនាំឱ្យប៉ះពាល់ការផ្តល់សេវាសាធារណៈទៅកាន់ពលរដ្ឋ ពីព្រោះ AI មិនអាចធ្វើការជំនួសមនុស្សទេ ។ មន្ត្រីរាជការរាប់ពាន់នាក់នឹងបាត់បង់ការងារ ប៉ះពាល់ជីវភាពគ្រួសារជាច្រើន និងប៉ះពាល់សេដ្ឋកិច្ចដែលទើបងើបពីវិបត្តិ ៕

មាស សុខសោភា បង្ហើបពីមូលហេតុនៃការជ្រើសរើសគូស្នេហ៍ថ្មីដែលខុសពីចិត្តរបស់មហាជន

0

តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ថ្មីនៅតែមានប្រធានបទនៅលើបណ្តាញសង្គមជាមួយនឹងមតិវែកញែកជាច្រើនបន្ទាប់ពីអ្នកទាំងពីរលែងនៅស្ងៀមដូចមុននិងបានចេញមកតបតនឹងពាក្យរិះគន់ទាំងនោះវិញ។ នាពេលថ្មីៗនេះសិល្បការិនីរូបនេះក៏បានបង្ហើបពីមូលហេតុនៃការជ្រើសរើសគូស្នេហ៍ថ្មីដែលខុសចិត្តរបស់មហាជនដែលចង់ឱ្យនាងជ្រើសរើសបុរសល្អ អ្នកមាន ស្អាតសមគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHVoEkleYdqZEh-KQ5-8KfKmDb4zY_pIwRNXoDu3YvMfl77jFF4zPWuW8luQoGGYEG120qm4CVblXM_tJ_OqIhvKMf-cFrWWP0DBMgWTj4qakKED8-8BZrKfuaMRLJCLT0t6aDF4cojvc-T6iAWxYvlZkDjk3VF4argfFnEWoamQAy9iGewDyKpy6AkNg/s2048/image_2026-05-11_09-44-44.png
នៅក្នុងការ live កាលពីថ្ងៃទី១៨ ខែឧសភា តារាចម្រៀង មាស សុខសោភា បានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រដែលព្រួយបារម្ភនិងចង់ឱ្យខ្លួនបានគ្រួសារជាអ្នកមាន ស្អាតសមគ្នា ហើយនាងពិតជាចង់បានដូចអ្វីដែលអ្នកគាំទ្ររំពឹងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺការនិយាយស្តីលែងយល់ពីគ្នា។ ត្រង់ចំណុចនេះ មាស សុខសោភា បានពន្យល់ថានៅពេលនាងយល់ពីសច្ចធម៌ខាងក្នុងខ្លួនឯងហើយនឹងឃើញពីសច្ចធម៌នៅក្នុងខ្លួនរបស់មនុស្សម្នាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnprHyQfJD_g9GQVPh6LHhzB8BmGFahcIddAuEIJagB67VljFMYKUQGy1mTTX1P5HLpMBJUGefXsd-mO1fbGSYO39z0UgxmjCpI9hEnLCqO8tJBAswTG1ril5qj6tWQkW_4TPlVkDa2WgC4FUi13HGPltDx-tS3rR1DN5fmZMKnJa-hZN0rtV23jDgOsQ/s2048/image_2026-05-11_09-44-39%20(2).png

តារាចម្រៀងរូបនេះថាអ្នកខ្លះស្អាតរូបរាងល្អ សង្ហា មានធនធានណាស់ប៉ុន្តែបុរសនោះមិនយល់ពីសច្ចធម៌នៅខាងក្នុង ធ្វើឱ្យការយល់ឃើញមិនដូចគ្នានិងមិនអាចរួមរស់ជាមួយគ្នាឡើយ។ មាស សុខសោភា បានសារភាពថាបន្ទាប់ពីបែកបាក់គ្រួសារមុនរូបនាងក៏ព្យាយាមសាកល្បងសេពគប់អ្នកដែលល្អស្អាតជាងលោកឪដែរ ប៉ុន្តែមិនអាចរកបាន។ តារាចម្រៀងរូបនេះលើកឡើងទៀតថា នៅពេលជជែកជាមួយអ្នកយល់ពីសច្ចធម៌នឹងមានសេចក្តីសុខមិនចាំបាច់ដល់ថ្នាក់ស្រលាញ់គ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEike7R5K0dGv7QrjXEx4gHEQcjCnvz8kjsPSaV1S8K0vY_RZ1SadK55pZaCiXMm6a9KWHmDr7nkfSLTeoAQ2ABdd3DBopqi88dm-taGdr8CMlrEDfhzy6Pi5d7qyawG8RUyIc9w6K2zq_YTkfMqvIYcz9YCzr4FfggVVzxoqILE63dGYwoWPp2FvOkweS4/s2048/image_2026-05-20_14-18-31.png

មាស សុខសោភា បន្តទៀតថាមុននឹងឈានដល់ដំណាក់កាលនេះគឺសុទ្ធតែមានរឿងអាថ៌កំបាំងនៅខាងក្នុង ប៉ុន្តែនាងមិនចង់បកស្រាយជាសាធារណៈនោះទេនាំឱ្យមានការវែកញែកមិនចប់មិនហើយនៅពេលមហាជនមិនយល់ពីផ្នែកខាងក្នុងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSXx8N5spEP-REpVay_VRFhIC2SCNVJmOYCDFUVObNe9ZPUuRoiP3shBDdk4gtFSxB648vaD5-cIW9uOAaCNXwrH1tewotUREAsIjna0Jz2Y1jBAqs5IJfAG8jKdzd4MLOFGXyE1vSJOQleimVOKHxr236gTk7WZjyP_U1ob6xPDWJMQ1tLbwNU6t2P9M/s2048/image_2026-05-11_09-44-41.png
តាមការពន្យល់របស់គូស្នេហ៍របស់តារាចម្រៀង មាស សុខសោភា ពាក្យថា «សច្ចធម៌» គឺជាសភាវធម៌មួយដែលកើតចេញពីការបដិបត្តិដំណើរធម្មជាតិរបស់ខ្លួនទាំង៧ប្រកបដោយភាពបរិសុទ្ធទាំងព្រម ឆ្លុះបង្ហាញអំពីភាពពិតប្រាកដ មិនក្លែងក្លាយ មិនបន្លំទៀងត្រង់ មិនភូតភរ មិនមានល្បិចកិច្ចកលទាំងទង្វើខាងក្រៅនិងខាងក្នុង គឺឆ្លុះបង្ហាញតែអ្វីដែលពិតប្រាកដជាក់ស្តែងពិតប្រាកដមិនលំអៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDnpOeZ67WsNJ_g3hNmkxDdZppnLLZoQsfKt1RpQYNqXRh9jnKdjaODDNvPYdyin_lpDlBQu2ioeF1T5PQPy8EX_wyUJ7F07HG4hqGMxekZi-uRs5BKVdNmR_iWpZrChGN560jG92oKSMRD2uE0Hp0I77UKTHvx3UsJGNl7SYTUWOCW6RNoXG_nJ5erg/s2048/image_2026-05-11_09-44-42.png

ទោះបីជាមានការបកស្រាយជាច្រើនលើកច្រើនសារពីសំណាក់ មាស សុខសោភា និងគូស្នេហ៍ ប៉ុន្តែមតិរបស់មហាជននៅតែមានការរិះគន់ចំពោះអ្នកទាំងពីរ៕

 

Giselle ប្រឈមនឹងពាក្យចចាមអារ៉ាមណាត់ជួបតន្រ្តីករម្នាក់

0

យោងតាមគេហទំព័រ Koreaboo Giselle សមាជិកក្រុម Aespa មានពាក្យចចាមអារ៉ាមថាកំពុងណាត់ជួបជាមួយតន្ត្រីករ Shintaro Yasuda បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានប្រៀបធៀបការបង្ហោះមួយចំនួនរបស់ពួកគេនៅលើ Instagram។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTcAIhDoqTNuVAd32h-tvt2biCLs8mjMQwlJbH8xZGurAI4wD7IehDdLL2lU61qGiQTjDkD4ycBOa_EN7biC4jVUTvjrZLlrgJef_xIyadV3MfZCJ1GF3gdxzdYEQIxtQumJtuOe4vbiJTspsbiYEC4XbpKozNRpAxSWll-bIh4FMdbOgv9XwNcoL55ZA/s624/image_2026-05-20_10-33-07.png

    Shintaro Yasuda គឺជាតន្ត្រីករដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy ដែលធ្លាប់បានសហការជាមួយសិល្បករល្បីៗជាច្រើន។ លោកក៏បានធ្វើការជាមួយ Giselle និង Ningning លើបទចម្រៀងថ្មីដែលសមាជិក aespa ទាំងពីរនាក់បានសម្តែងនៅក្នុងការប្រគំតន្ត្រីរបស់ពួកគេនៅឯ Tokyo Dome។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9MeqIVCuRYHuxC9dTBSWW6qArvVzUxcUK9Hc4ttcTTzZ7RktOGvfHIP7C1l1qwdLKDoh0V_loKKCo9rB-YLt57fFQXGIHhf-AOHbWhnhl3eYwBRQa14FIJ3gyM9CUX5LQ7vtIT8svkBIYIWS-xDmyyvccSYvIJ_B76biLNgm0dxW08c7VqPTuQEaqUX0/s640/image_2026-05-20_10-33-07%20(2).png
    ពាក្យចចាមអារ៉ាមបានចាប់ផ្តើមសាយភាយនៅពេលដែលអ្នកគាំទ្របានដឹងថា Giselle និង Shintaro Yasuda ធ្លាប់បានបង្ហោះរូបភាពដែលមានភាពស្រដៀងគ្នាគួរឱ្យចាប់អារម្មណ៍។ ការបង្ហោះមួយបានបង្ហាញថាអ្នកទាំងពីរកំពុងចែករំលែករូបថតផ្កាសាគូរ៉ាជាមួយនឹងចំណងជើងដែលត្រូវបានគេនិយាយថាស្រដៀងនឹងគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS6xLlKdMwhH9XK5VR52UjD7KnlLV_VZe3q9KqCQc8FtAc3CYUfsvlkEFyBAfLEI_AyMQfdiogTaPj4z4AOJNJeKKb4aGpASnT-3Fw9gyf_CPZI_U5bPg3nH1fn2OunXW6OHAOYzCni9UyQZKVLJSfif8hvvfBIK1KojjezcWL7CWQtGseGryUo08NlbM/s729/image_2026-05-20_10-33-08.png

    នៅក្នុងរូបថតមួយទៀត Giselle និង Shintaro បានបង្ហាញខ្លួនជាមួយនឹងទឹកកកឈូសដូចគ្នាបេះបិទ ដែលថតនៅទីតាំងដូចគ្នា។ លើសពីនេះ អ្នកទាំងពីរបានបង្ហោះរូបថតដែលមានមុំស្រដៀងគ្នា ដែលបង្កើនការសង្ស័យថាពួកគេនៅកន្លែងតែមួយក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR-r_g9atWBPKB4CnmiDr6VzGI1X8lB0FXmLDkrIJrVzLSf6Te6hIaZ4DHCY8d_fsYD_CFrIYTydbHqz3ICD0fyzliZXZhpWoLWQUZjVCiTVtaP5ObTB47idnMCP-aacFo0bDO3hjoQbkizUSIGZ2h0yabEz_q_WIjQY2ISDPZ0Ru4cfKV9psRxkr7Mio/s640/image_2026-05-20_10-33-07%20(4).png

    ព័ត៌មានលម្អិតទាំងនេះបានប្រែក្លាយប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ អ្នកទស្សនាមួយចំនួនបានលើកឡើងថា នេះអាចជាសញ្ញាមួយដែលបង្ហាញថា Giselle និង Shintaro Yasuda មានទំនាក់ទំនងលើសពីមិត្តភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqwhRks8mBjpXMIRULsqDJewFA87P25GekhbabueO212Jx7f0rpi5HvNviaTvshOVGr9g53N3_sgPGgTE9hMKItP153n_QrZjlBsF4kG_nb_TQBM94sxoPuf4zoa1Y28oXRbE1WB8S5Lx6thCR74R8hYfumGTpo0Vr-t-CL2Jgcv-6KHVj4j4SeDtA4ek/s1080/SnapInsta_to_655219919_18097811845802953_7759785907349540024_n.jpg

    ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតជាច្រើនអះអាងថា ភស្តុតាងដែលកំពុងចរាចរមិនគួរឱ្យជឿជាក់គ្រប់គ្រាន់ទេ។ ការថតរូបនៅទីតាំងដូចគ្នា ឬការបង្ហោះរូបភាពដែលមានផ្ទៃខាងក្រោយស្រដៀងគ្នា មិនចាំបាច់បញ្ជាក់ពីទំនាក់ទំនងស្នេហានោះទេ។ បច្ចុប្បន្ន Giselle ឬក្រុមហ៊ុនគ្រប់គ្រ និង Shintaro Yasuda មិនទាន់បានចេញការឆ្លើយតបជាផ្លូវការចំពោះពាក្យចចាមអារ៉ាមនេះនៅឡើយទេ៕

ដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះនាំមកតែបញ្ហា និងខុសហុងស៊ុយ

0

យើងតែងតែឃើញផ្ទះភាគច្រើននិយមដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះ ដើម្បីយកម្លប់ត្រជាក់ ចង់បានបរិស្ថានពណ៌បៃតង ថែមទាំងមានផ្លែស្រស់ៗបរិភោគ ។ ប៉ុន្តែការដាំដើមឈើមួយចំនួនក្បែរផ្ទះនាំមកនូវតែបញ្ហា ជាពិសេស ដាំនៅកន្លែងចង្អៀត ច្រកចូលផ្ទះ ចំណតរថយន្ត និងបរិវេណដែលប្រើប្រាស់ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5KGFgraB0PVbJMUHCpmlkoyWsfHgcQByypuA6AsLHb_dlYG294_pXLEp_AwIW7xeWpjLssNS1yey15I8nRFt0DaOW9ZqF6xTvW5CFhxw3IOnESwa8Nbs-wH9tYb7l4414IP3-uVcQkImEToZbl-JAQ5IXm3D-5xZj6LxfSXwkeJLBHy7ddKee_u4hRIY/s750/photo_2026-05-20_15-44-53%20(2).jpg

បញ្ហាផ្សេងៗដោយសារការដាំដើមឈើនៅក្បែរផ្ទះ គឺមានច្រើន មិនថាសត្វល្អិត ភាពកខ្វក់ ក្លិន និងដុះឫសរំខាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidsIBxxNdpR0Z_CvfdJKlBn0sLd7bD61-w_jQGbp3czLjukZvVfMORHNu1FZQfYJnz_2sYnyDsNVTt-yLRR2pNtjMpw4z2IERmTBbVMkXv-zswFDikHKWvHLCAlfo_oN8D4UD9oiOunYDfJgEyi-Vg0Bxs_edAvbOQ8hjvxVUCgJlENpdbnTOOilslD1I/s1200/photo_2026-05-20_15-44-53.jpg

វាក៏ខុសហុងស៊ុយផងដែរ ពីព្រោះតាមក្បួនហុងស៊ុយជឿថា ប្រសិនបើច្រកចូលផ្ទះស្អាតស្រឡះល្អ មានពន្លឺថ្ងៃគ្រប់គ្រាន់ គឺជាការនាំមកនូវថាមពលល្អ ប៉ុន្តែការដាំដើមឈើហូបផ្លែមួយចំនួនក្បែរផ្ទះ នឹងនាំមកនូវសំណាងអាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Q22Yjm0s7noguI8zk25C9L61Z6NVSvFk4qSwmJBWxPtrx9oeLyeRMIVUA43yHnJQutDmNGF059ZxXz1v_BejMswSMlwbj85Im-16hPjMM1YHv-CSnLXoWWWpkrDhg_FkfqtJDJCUAteTiHJLn8RCSI4OY6OOqmplDbB6GhnYnWktPhhjolAKzba16WM/s900/photo_2026-05-20_15-44-54.jpg

តើមានដើមឈើហូបផ្លែអ្វីខ្លះដែលពុំគួរដាំនៅក្បែរផ្ទះ?

១-ដើមទុរេន ៖ ការដាំដើមទុរេននាំមកនូវបញ្ហាជាច្រើន មិនថាបាក់មែកសង្កត់បណ្តាលឱ្យគ្រោះថ្នាក់ ពីព្រោះជាដើមធំ មានមែកច្រើន និងកម្ពស់ខ្ពស់ ។ នៅពេលធំ វានឹងបាំងពន្លឺថ្ងៃ ធ្វើឱ្យបរិវេណមុខផ្ទះងងឹត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVpF701mG8OTWDFn9n2nok1snxmI1A6i2XJf75KZnqxCijNdUJdWGrShfYyl-MF7f6nwzyKUk-S5xBe0883m0OVEnOF4lohImsPEy20ZEAI7IeDOy_n51H6FpRufeGNeMFhEgGOn6ffIwOtw9jxPZMc_tkRJ-ODT6DZEDLaw2WGos6aeq3L6rXCXuksMU/s1200/photo_2026-05-20_15-40-58.jpg
ម្យ៉ាងទៀត ផ្លែរបស់វាមានបន្លារឹង ប្រសិនបើធ្លាក់ចុះមកអាចធ្វើឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ ខូចខាតរថយន្ត និងទ្រព្យសម្បត្តិបាន ជាពិសេស ផ្ទះមានក្មេងតូចៗ ឬមានមនុស្សដើរឆ្លងកាត់ញឹកញាប់ ។ លើសពីនេះ ក្លិនផ្លែទុរេនទុំ នឹងទាក់ទាញស្រមោច និងសត្វល្អិតផ្សេងៗ ថែមទាំងជ្រុះស្លឹកយ៉ាងច្រើន ដែលទាមទារការថែទាំ និងសម្អាតជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-2ZWd2YuoBz05Hx59i-LaA6tn9iCYgI7jlIuB2huRggxpdY6xq8X9sQXOs69U_6eYqkqVx0LNOaWpaaRCz_R7McUlKXPRwQ6w6wlhdjYI-BolNjJgGhzTTPUtIr2LephXbieFHwlbS5Kpc_BhU4vdeBdvINKa_ewdSgTJVJeet0i-cQiU4lh5NescOk/s560/photo_2026-05-20_15-40-59%20(2).jpg

២-ដើមស្ពឺ ៖ ទោះបីជាដើមហូបផ្លែប្រភេទនេះផ្តល់ផលពេញមួយឆ្នាំ ប៉ុន្តែការដាំនៅមុខផ្ទះនាំឱ្យរំខានយ៉ាងខ្លាំង ជាពិសេស ពេលផ្លែវាទុំជ្រុះពេញដីបញ្ចេញក្លិនមិនសូវល្អ ព្រមទាំងទាក់ទាញសត្វល្អិតផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1-uk2iSB5vZffMLpd77g95bqrul0lEeRSDqIcFhsUMGoClu1oQAZ9XYOE6eddoEc5IQkDxjTm0LDIqhAouE5I3pdrXXKWZwUbAFeypkMJWgLtOGDcYBWmwD1oborpYi30vXPKa52Nf_EAZGtkpSSHvdHVeOHSx5YOb1wtuz8oRrXa8-Wq5ulr7OqYhc/s800/photo_2026-05-20_15-41-00.jpg
បើពុំបានបោសសម្អាតជាប្រចាំទេនោះ នៅខាងមុខផ្ទះអាចនឹងសើម រអិល កខ្វក់ ជាពិសេស រដូវវស្សា ។ វាថែមទាំងបែកមែកសាខាច្រើន បើមិនកាត់ចោលខ្លះៗ ក៏អាចបាំងពន្លឺថ្ងៃមុខផ្ទះដូចគ្នា ។

៣-ដើមខ្នុរ ៖ មិនគួរដាំខ្នុរនៅកន្លែងចង្អៀត ឬដាំនៅក្បែរផ្ទះឡើយ ពីព្រោះយូរទៅ នឹងចាក់ឫសពេញទីធ្លាទាំងអស់ ឬចាក់ឫសចូលក្រោមរបង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAxJlj8yrAzVvN3b5DpWSOyt69xAzb6IzALWmJeFGvz504BiKyghvczndlb_WhFxOzDlg8ZhkEwwRIvhHJqS0qk3cJ_177P-ilZjklP-WJCpy3Ti-JFc-mD-kbN7EOQqI4FO-DSpQHsTLS9rEy1_Pq_Sujwf3ykHnIxCWz3zbvCixJxZ76u7mQUDWZQc/s1280/photo_2026-05-20_15-40-58%20(2).jpg
ក្រៅពីនេះ ពេលផ្លែខ្នុរទុំនឹងបញ្ចេញក្លិនខ្លាំងទាក់ទាញសត្វល្អិត ចេញជ័រពីដើម ពិបាកបោសសម្អាត ។ ហេតុនេះ មនុស្សភាគច្រើនដាំវានៅក្នុងចម្ការ ឬនៅក្រោយផ្ទះវិញ ដើម្បីចៀសវាងបញ្ហារំខាន និងបាត់បង់ភាពស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCrbMtMuQJszrl4jgeJhCuhH__AKU2NJyQV7jKpKkv9c3l-a-Xf4SfO5kkg3Nv40EfozrPOxCxO6uFep4wykTvf3cEtsBlH7sQpqvaoi_5t-Jp4nktD99B1qgDfRuP3bQSCCmgz_lEn15LSXdH8AO5ncp_tFvXGlEF_ns00UPC_VfnREk0sa0vaEP4zfI/s900/photo_2026-05-20_15-40-59.jpg

សរុបមក ការដាំដើមឈើហូបផ្លែក្បែរផ្ទះ មិនខុសអ្វីទេ ប៉ុន្តែគួរជ្រើសរើសប្រភេទដើមណាឱ្យសមស្របនឹងបរិវេណក្បែរផ្ទះ ជាពិសេស មុខផ្ទះសំខាន់ណាស់ គឺជាកន្លែងទទួលពន្លឺថ្ងៃ ទទួលខ្យល់ និងជាទិដ្ឋភាពបង្ហាញពីផ្ទះទាំងមូល ។

ការដាំដើមឈើទាំងនេះ គួរគិតពីទំហំដើម ឫស ការថែទាំ និងផលប៉ះពាល់រយៈពេលយូរសម្រាប់មនុស្សក្នុងផ្ទះ ឬប៉ះពាល់បរិស្ថាន ដើម្បីឱ្យផ្ទះលោកអ្នកគួរឱ្យចង់រស់នៅ ស្រស់ស្អាត និងសុវត្ថិភាព ៕

រឿងលុយជំនួយ Athika បង្ហាញការទុកចិត្តលើ ប៉ីប៉ី ឌី

0

ជ.ម្លោះរវាង ប៉ីប៉ី ឌី និង អាជី បានរីករាលដាលកាន់តែខ្លាំងឡើងរហូតឈានដល់ការជីកកាយទាក់ទងនឹងលុយជំនួយដែលជាប្រធានបទក្តៅអស់រយៈពេលជាច្រើនដងមកហើយ។ ជុំវិញរឿងលុយមូលនិធិមតិសាធារណៈត្រូវបែងចែកជាពីរដោយខ្លះនៅមានមន្ទិលសង្ស័យ ចំណែកឯមតិខ្លះទៀតបានបង្ហាញការជឿទុកចិត្តនិងកុំឱ្យយករឿងនេះមកពាក់ព័ន្ធពីព្រោះជារឿងដាច់ដោយឡែកពីគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYkPOqgxVOAfMYX14-l8F3DeEu-N4KgA8ETJ4PienUj3ZUXEmenkCd737lZZO3N5Q5_kOj8ZCiAhSZaDdRlfm1Uyryd4in3A4Rpjz_iiNhRJY_EJ7_yciGAvPasg6v0cxXx3R3o7hDbcc77Id2SPwXChu6NJVr-D7DfyKCnDyXwU6aJXpyPRLlF-h_gZI/s2048/image_2026-05-20_10-15-08.png
Athika ដែលជាសិល្បករមួយរូបនិងបុគ្គលម្នាក់ដែលខិតខំជួយប្រទេសជាតិក្នុងអំឡុងពេលថៃឈ្លានពានបានបង្ហាញការជឿទុកចិត្តមកកាន់ ប៉ីប៉ី ឌី ដោយរឿងអ្វីផ្សេងលោកសុំមិនលូកដៃ។ លោកបានចែករំលែកនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៩ ខែឧសភា ថា «លុយជំនួយនឹងបានប្រាប់ហើយៗ មិចចឹង? គាត់ក៏បានបែងចែកមកខ្ញុំដែរនៅលើកទីមួយ»។ Athika បានសង្កត់ធ្ងន់ថា «រឿងអីមិនដឹងទេ តែរឿងជំនួយខ្ញុំជឿគាត់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLo5dFEPCVbLzpG6mwCDEjf83o1dFK4MjLDCheBMKShOnXtXuaAP5fOB45QeEJ2JmKtxUKPrOgsmlYhIWkYnx2T32IYG9hwvSbSkjVd4_5NDjyjac0qwbIlPWX_gfFq4G_PBue-k_ODjNUGGWCK9Wh-qzE2ohZlJKtcOpVcT3HszaApLjBhJV0l8izVLk/s1440/image_2026-05-20_10-15-08%20(2).png
ការលើកឡើងរបស់ Athika មានមតិគាំទ្រជាច្រើនបានបង្ហាញការយល់ស្របដោយគិតថានេះគឺជារឿងពីរដាច់ដោយឡែកពីគ្នាពុំគួរលើកយករឿងជំនួយមកនិយាយនោះទេ។ ទាក់ទិននឹងការជីកកកាយរឿងលុយជំនួយ ប៉ីប៉ី ឌី បានធ្វើការ Live និង បង្ហោះសំណេរទៅកាន់ អាជី វិញដោយសង្កត់ធ្ងន់ថាកុំឱ្យបំពានខ្លួនទាក់ទងនឹងរឿងនេះ។ លោកក៏បានបង្ហើបពីតួលេខប្រាក់ចំណូលនៃការលក់ ប្រ៊េនឆាយ ដែលមានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយសាខា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLrp8tU0ohvDi13X22pWfbcJL0SkH4IesPWvTLXML21NfRsDODVVwUjaiRx24_kL02J_oJrb97tb7IsHhMZ0-nnUDOZGXIlOVdm2YYLduDDO4NeooyRilMzAajzy5LYHERsTstyY-C_asndW95Sfp8puUQ8pkLeiWYl8bguQy5KEMn2bDt0ct72V2VHk/s2048/image_2026-05-20_10-15-09.png
កន្លងមកតារាចម្រៀង សុគន្ធ និសា ក៏ធ្លាប់បានបង្ហើបថាទទួលបានទឹកប្រាក់ពី ប៉ីប៉ី ឌី ក្នុងការសាងសង់លេណដ្ឋានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhcrON7LTKydRhMREo3UspEFQGTieFS9v-_ZeymfceuempZZJgni-fWWKvlTEOrKCJwrGw9MwaB9XKSw9H4-yOjgTKrhqUZ94rKgZVPfhxk8OENgFKKtoafMxjhKZxuIbeOxzUM7S_FukXN3ijLQMgQIEg935iCzunterC7Tx8QNvdLpS4-wiEbgOH5m0/s1440/image_2026-05-20_10-16-33.png

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២៥ Athika ធ្លាប់បានបង្ហាញអារម្មណ៍ថាខុសដែលមិនបានចេញមុខការពារ ប៉ីប៉ី ឌី នៅលើបណ្តាញសង្គមជុំវិញការចោទប្រកាន់ថា ប៉ីប៉ី ឌី លេបជំនួយក្នុងអំឡុងពេលថៃឈ្លានពានកម្ពុជា។ ទោះយ៉ាងណា Athika បានបង្ហាញថាដ្បិតតែលោកមិនបានចេញមុខការពារនៅលើបណ្តាញសង្គមប៉ុន្តែលោកបានឱ្យប្អូនៗរបស់លោកជួយការពារ ប៉ីប៉ី ឌី នៅខាងក្រៅអស់ពីសមត្ថភាព។ នៅលើកនេះមិនឱ្យខ្លួនស្ពាយពាក្យថាស្តាយក្រោយ Athika បានចេញមុខនិយាយម្តងទៀតដោយបង្ហាញការជឿជាក់របស់ខ្លួនទៅកាន់ ប៉ីប៉ី ឌី ជុំវិញរឿងលុយជំនួយ៕