ប្រទេសបែលហ្ស៊ិកគ្រោងសាងសង់កោះថាមពលសិប្បនិម្មិតដំបូងគេរបស់ពិភពលោក
បរទេស៖ យោងតាមប្រតិបត្តិករបញ្ជូនរបស់បែលហ្ស៊ិក បានប្រកាសនៅថ្ងៃទី ៥ ខែតុលាថាខ្លួនបានទទួលអាជ្ញាប័ណ្ណដើម្បីសាងសង់កោះថាមពលសិប្បនិម្មិត Princess Elisabeth ដែលមានសមត្ថភាព ៣.៥ GW ។
កោះ Princess Elisabeth រួមបញ្ចូលមជ្ឈមណ្ឌលថាមពលចម្ងាយ ៤៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយភ្ជាប់ប្រព័ន្ធអគ្គិសនីដីគោកទៅកាន់កសិដ្ឋានខ្យល់ថ្មី ក៏ដូចជាបណ្តាញតភ្ជាប់ពីចក្រភពអង់គ្លេស និងដាណឺម៉ាក ទៅកាន់បណ្តាញអគ្គិសនីបែលហ្ស៊ិក។ កោះនេះនឹងរួមបញ្ចូលគ្នាទាំងថាមពល DC និង AC ដូច្នេះការសាងសង់លើគម្រោងនេះនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ ហើយនឹងបញ្ចប់ក្នុងរយៈពេលប្រហែល ២ ឆ្នាំ។
លោកស្រី Tinne Van der Straeten រដ្ឋមន្ត្រីក្រសួងថាមពលបែលហ្ស៊ិកបាននិយាយថា បែលហ្ស៊ិកគឺជាប្រទេសនាំមុខគេខាងថាមពលខ្យល់នៅឆ្នេរសមុទ្រ។ បែលហ្ស៊ិកក៏កំពុងជំរុញការផ្លាស់ប្តូរថាមពលដោយការបង្កើនសមត្ថភាពថាមពលខ្យល់ក្នុងសមុទ្រខាងជើងចំនួនបួនដង ដោយកសាងកោះថាមពល និងបណ្តាញតភ្ជាប់ជាមួយប្រទេសជុំវិញ។ លោកស្រី បានបន្តទៀតថា កោះថាមពលថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលថាមពលខ្យល់នៅឯនាយសមុទ្រ ដោយផ្តល់ថាមពលថោក និងនិរន្តរភាពដល់គ្រួសារ រួមទាំងក្រុមហ៊ុនក្នុងប្រទេសបែលហ្ស៊ិក ដោយប្រែក្លាយសមុទ្រខាងជើងទៅជារោងចក្រថាមពលបៃតង។
បច្ចុប្បន្ន ប្រតិបត្តិកររបស់បែលហ្សិក បានបញ្ចប់ការរចនា ដោយរួមបញ្ចូលវិធានការការពារសត្វព្រៃនៅក្នុងសមុទ្រ និងនៅលើកោះ។ ការរចនានេះត្រូវបានបង្កើតឡើងដោយមានការណែនាំពីអ្នកជំនាញដើម្បីពិចារណាថាតើធាតុណាដែលត្រូវផ្លាស់ប្តូរ ឬបន្ថែមដើម្បីបង្កើនជីវចម្រុះនៅលើ និងជុំវិញកោះ។
បេតុងសរុបចំនួន ២៣ បន្ទប់ បណ្តោយ ៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ និង កម្ពស់ ៣០ ម៉ែត្រ នឹងត្រូវអូសទៅកាន់ទីតាំងឈូងសមុទ្រ ហើយដំឡើងនៅនឹងកន្លែងក្នុងកំឡុងឆ្នាំ ២០២៤ និង ២០២៥។ នៅពេលដែលបានដំឡើងរួច កោះនេះនឹងត្រូវបានចាក់បំពេញឡើងវិញតាមរយៈកម្រិតខ្សាច់ និងការរៀបចំ សម្រាប់ការដំឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។ យោងតាមលោក Van Quickenborne ទួរប៊ីនខ្យល់ដំបូងនៅលើកោះនេះនឹងត្រូវបានចែកចាយនៅឆ្នាំ ២០២៨៕
ប្រភព៖cfef.com





ប្រភព ៖ MGROnline Live

ប្រភព ៖ Mono News


ដូចច្នេះហើយ ថ្មីៗនេះអ្នកនាំពាក្យរបស់ជំទាវ Jill Biden ក៏បានបញ្ជាក់ដែរថា មេបញ្ជាការបច្ចុប្បន្នមិននៅក្នុងបរិវេណសេតវិមានទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Alexander បានបន្តទៀតថា សេតវិមានអាចជា “បរិយាកាសស្ត្រេសសម្រាប់សត្វចិញ្ចឹម” ដូច្នេះយើងមិនគួរមានសត្វចិញ្ចឹមនៅក្នុងសេរវិមានឡើយ៕
ក្រោយចំណាយពេលបានត្រឹមតែ១ឆ្នាំ នៅក្រុមក្រសួងការពារ Yudai ត្រូវបានផ្លាស់មកកាន់ទឹកដីអង្គរ ដោយចូលរួមជាមួយអង្គរថាយហ្គឺរ។ លុះចំណាយពេលបាន២ឆ្នាំ នៅលើទឹកដីអង្គរ កីឡាករជប៉ុនរូបនេះ ក៏ផ្លាស់មកចូលរួមជាមួយភ្នំពេញក្រោន។
នៅក្នុងរយៈពេល៣ឆ្នាំនេះ Yudai Ogawa បានចូលរួមចំណែកជួយក្លិបភ្នំពេញក្រោន ឈ្នះពានជាច្រើនរួមមាន៖






ការសំណូមពរឱ្យជួយណែនាំលោកស្រី ទ្រី ដាណា នេះលោកជំទាវ ហ៊ុន ស៊ីណាត បានឆ្លើយតបវិញថា «រឿងនេះទុកឱ្យក្រសួងដែលពាក់ព័ន្ធគាត់ជួយពន្យល់ផងថាមែនដែរទេលាបឡេសដល់កូននោះ។ ម្យ៉ាងទៀតបើដូចគាត់និយាយលាបឡេពេលមានផ្ទៃពោះសដល់កូនមែនអ្នកចង់លាបត្រូវពិគ្រោះជាមួយពេទ្យសិនទៅ»។







ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលបានចូលរួមដំណើរការសាកល្បងនេះ គឺមកពី៖
ការធ្វើដំណើរការសាកល្បងនេះ គឺដើម្បីធានាបានថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។









