ប្អូនថ្លៃឧកញ៉ា ឈាង រ័ត្ន សុំចិត្តអ្នកមួយចំនួនកុំប្រើពាក្យមិនសមរម្យដាក់ម្តាយក្មេកខ្លួន
ប្អូនថ្លៃរបស់ឧកញ៉ា ឈាង រ័ត្ន ដែលមានគណនីហ្វេកប៊ុក Ah Zää បានបង្ហោះសារនៅលើបណ្តាញសង្គមសុំចិត្តអ្នកមួយចំនួនកុំប្រើពាក្យមិនសមរម្យដាក់ម្តាយក្មេកខ្លួនថាជាមនុស្សចិត្តអាក្រក់ ព្រោះគាត់កំពុងឈឺចាប់បាត់បង់កូនជាទីស្រលាញ់។ គណនីនេះបន្ថែមទៀតថា ពេលនេះគឺក្រុមគ្រួសាររបស់ខ្លួនគឺមិនចង់និយាយអ្វីច្រើនក្រៅពីសុំកាន់ទុក្ខឱ្យឧកញ៉ា ឈាង រ័ត្ន ទៅបានសុខ ហើយជាអ្វីដែលក្រុមគ្រួសារអ្នកនាងចង់បាន។
នៅយប់ថ្ងៃទី១៧ តុលា គណនីខាងលើនេះបានបង្ហោះថា «ក្នុងនាមខ្ញុំជាកូនប្រសារ របស់ម្ដាយក្មេកខ្ញុំ ខ្ញុំសុំចិត្តបងប្អូនមួយចំនួនដែលផុសនិយាយពីម្ដាយក្មេកខ្ញុំថាគាត់ជាមនុស្សអាក្រក់ និយាយពាក្យមិនសមរម្យដាក់គាត់ គាត់ចាស់ហើយបងប្អូនអើយ ខ្ញុំសុំចិត្តណាបងប្អូន គាត់កំពុងតែឈឺចាប់ បាត់បង់កូនជាទីស្រលាញ់របស់គាត់ បងប្អូនសាកស្រមៃមើលទុក្ខធំប៉ុនណា? មនុស្សគាត់មិនចង់បកស្រាយច្រើន ដឹងត្រឹមតែថា គាត់ជានារីអភ័ព្វណាស់ កំសត់ខ្លាំង ស្លូតបូតខ្លាំង ហើយក្នុងអំឡុងពេលនេះគឺក្រុមគ្រួសាររបស់ខ្ញុំ គឺមិនចង់និយាយអ្វីច្រើន ក្រៅពីសុំកាន់ទុក្ខបុណ្យ ឱ្យបងរ័ត្នគាត់ទៅបានសុខ នេះជាអ្វីគ្រួសារខ្ញុំចង់បាន។ សុំចិត្តបងប្អូន ឈប់ថាឱ្យគាត់ទៅបងប្អូនបើគ្មានអ្វីជាក់លាក់»។
គណនី Ah Zää បន្ថែមថា «កូនបានត្រឹម ឈរស្រក់ទឹកភ្នែក នៅពេលឃើញសំណេររបស់បងប្អូនមួយចំនួនផុសនិយាយពាក្យមិនសមរម្យដាក់ម្ដាយ ម្ដាយនិយាយមួយម៉ាត់យ៉ាងខ្លី កូនកុំតបតអីកូន យើងធ្វើបុណ្យឱ្យបងយើង ឱ្យបងយើងទៅបានស្ងប់សុខ ម៉ែអើយម៉ែ
បាត់បង់ប្ដីកាលអាយុ២៨ឆ្នាំម្ដងហើយ ដល់អាយុ៦០ឆ្នាំជាង បាត់បង់កូនប្រុសម្នាក់ទៀត តើពេលណាទៅទើបម៉ែបានសប្បាយចិត្ត? សុំចិត្តណាបងប្អូន ខ្ញុំសូមអង្វរ ម្ដាយយើងម្ដាយគេអារម្មណ៍ដូចគ្នា»។
ភាពសោកសង្រេងនេះហើយមហាជនលើកឡើងថា ការឈឺចាប់របស់ម្តាយឧកញ៉ា ឈាង រ័ត្ន ជាការឈឺចាប់ដែលមិនអាចពិពណ៌នាបាន ការឈឺចាប់ដែលគ្មានសំឡេងជួបរឿងកំសត់នៅក្នុងជីវិតម្តងហើយម្តងទៀតកាលពីក្មេងត្រូវធ្វើបុណ្យសពឱ្យស្វាមី ដល់ពេលចាស់ត្រូវធ្វើបុណ្យសពឱ្យកូនប្រុសទៀត៕




ប្រភព ៖ TNN World





ចំណែកលោក ម៉ូហាប់ម៉េត ឈីរ៉ាប់ ធ្វើការនៅហាងនំប៉័ងបញ្ជាក់ថា ពលរដ្ឋនៅតំបន់ Gaza Strip ហាក់ត្រូវគេបញ្ជូនឱ្យទៅរស់នៅក្នុងសម័យបុរាណកាលពី៦០ឆ្នាំមុន ហើយអ៊ីស្រាអែលមិនសល់អ្វីដើម្បីឱ្យពួកគេប្រើប្រាស់ទេ ។ លោកនិយាយថា ៖ «ពួកគេមិនអាចដុតនំប៉័ងនៅផ្ទះបានទេ ទើបនាំគ្នាមកហាងនៅទីនេះ ។ ហាងរបស់យើងដុតនំដោយប្រើប្រាស់អុស ដែលមិនចាំបាច់ប្រើអគ្គិសនី និងប្រេងឥន្ធនៈ ។ អរគុណ ព្រះជាម្ចាស់សម្រាប់រឿងនេះ ហើយមនុស្សម្នាត្រូវរស់នៅដូចសម័យ៦០ឆ្នាំមុនអីចឹង ព្រោះអ៊ីស្រាអែលអត់នៅសល់អ្វីសម្រាប់ឱ្យយើងប្រើប្រាស់បានទេ» ។









ហេតុការណ៏កើតឡើងនៅ វេលាម៉ៅង៩យប់ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុច កេសសរកូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។



.jpg)

















