វៀតណាមប្រជែងជាមួយថៃ ដោយបង្កើនការនាំចេញទុរេនទៅចិន
ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានបង្កើនការនាំចេញទុរេនទៅចិន តាមរយៈការដឹកជញ្ជូនតាមផ្លូវគោកនៅបរិវេណជាយដែន ដើម្បីគ្រប់គ្រងការចំណាយដើមទុនដឹកជញ្ជូន ។ ដូច្នេះ យុទ្ធសាស្ត្ររបស់វៀតណាមអាចក្លាយជាឧបសគ្គដល់ការនាំចេញទុរេនរបស់ប្រទេសថៃ ។
ការនាំចេញទុរេនវៀតណាមឆ្លងកាត់ព្រំដែនបានកើនឡើងជាបន្តបន្ទាប់ តាំងពីប្រទេសចិនទទួលទិញទុរេនវៀតណាមជាផ្លូវការកាលពីឆ្នាំ២០២២ ។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣ វៀតណាមបាននាំចេញទុរេនទៅចិន ស្មើទឹកប្រាក់រហូតដល់៨៧៦លានដុល្លារអាមេរិក ខណៈកន្លងមក វៀតណាមបាននាំចេញទុរេនទៅចិន ស្មើទឹកប្រាក់៨៣៥លានដុល្លារអាមេរិក ។
Jack Nguyen គឺជាដៃគូរបស់ក្រុមហ៊ុនប្រឹក្សាផ្នែកអាជីវកម្ម Mazars លើកឡើងថា ការដឹកជញ្ជូនទុរេនតាមរថយន្តធំៗទៅកាន់ព្រំដែន គឺមានចម្ងាយផ្លូវសរុប១.៣០៦គីឡូម៉ែត្រ ។ ការដឹកជញ្ជូនតាមផ្លូវគោកនឹងអាចសន្សំសំចៃការចំណាយដើមទុន ហើយវាពាក់ព័ន្ធនឹងតម្លៃលក់រាយរបស់ទុរេនផងដែរ ។ ក្រៅពីនេះ សក្តានុពលទីផ្សារសម្រាប់ទុរេនវៀតណាមដែលដឹកជញ្ជូនតាមផ្លូវគោក បានជំរុញឱ្យទីក្រុងនៅជាប់ព្រំដែនរបស់ចិន ត្រូវអភិវឌ្ឍន៍ផ្នែក Logistics សម្រាប់ពាណិជ្ជកម្ម ។
ទុរេនបានក្លាយជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើតំបន់ក្តៅ ដែលមានរសជាតិល្អបំផុតសម្រាប់អ្នកមានជីវភាពមធ្យមនៅប្រទេសចិន ។ គេសង្កេតឃើញថា អតិថិជននៅតំបន់ខ្លះបានទិញផ្លែទុរេនធ្វើជាកាដូសម្រាប់គូស្វាមីភរិយាទើបរៀបការថ្មី ខណៈអ្នកខ្លះទៀតយកវាទៅជូនឪពុក-ម្តាយក្មេក ។
ទោះយ៉ាងណា ទិន្នផលដាំដុះទុរេនរបស់ចិនមានបរិមាណតិចតួច បើធៀបជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅត្រីមាសទី១ ឆ្នាំ២០២៣ តម្រូវការទុរេននៅជុំវិញពិភពលោក បានកើនឡើងរហូតដល់៤០០% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រទេសចិនត្រូវការទុរេនច្រើនជាងគេ ។
ចំណែកប្រទេសថៃបាននាំចេញទុរេនទៅចិនរហូតដល់៩៩% ក្នុងចំណោមទុរេនមកពីតំបន់អាស៊ីអាគ្នេយ៍ ។ ទុរេនថៃល្បីឈ្មោះរឿងមានរសជាតិផ្អែម និងក្រអូប ប៉ុន្តែប្រទេសថៃបានចំណាយពេលវេលាដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិន យ៉ាងហោចណាស់ចំនួន៤ថ្ងៃ ៕
ប្រភព ៖ AEC connect



– លក្ខណៈវិនិច្ឆ័យទី ៤ (Criteria iv) រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពីដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការឆ្លាក់ក្បាច់និងបដិមា។ គំរូដើមនេះបានសម្ភោធឡើង នូវសម័យកាលនៃការសាងសង់ប្រាសាទថ្មអស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយបានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ការសាងសង់ប្រាសាទដ៏អស្ចារ្យនានានៅអង្គរ និងនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។

:max_bytes(150000):strip_icc()/starbucks-kiwi-starfruit-refersher-BLOG0820-dbe723fe5f894a379b04b651b69f4af3.jpg)



ដំណើរទេសចរណ៍ [BORN PINK] បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។ ការលក់សំបុត្របានចំនួន១.៨ លាននាក់ ធ្វើឱ្យក្រុមចម្រៀងនារី Kpop នេះ ក្លាយជាក្រុមមានទស្សនិកជនមកទស្សនាការប្រគំតន្ត្រីច្រើនជាងគេមិនធ្លាប់មាន។ ទស្សនិកជនច្រើនជាងគេសម្រាប់ក្រុមនារី K-pop ដែលមកទស្សនារួមមាន ៥៥,០០០នាក់ នៅសេអ៊ូល, ៥៤០,០០០នៅអាម៉េរិកខាងជើង, ២១៥,០០០ នៅអឺរ៉ុប, ៩០,០០០ នៅអាស៊ី, ៥០,០០០នៅអូសេអានី និង ៤០,០០០នៅមជ្ឈិមបូព៌ា។ តួលេខបន្ថែមនៅមហោស្រព Coachella សហរដ្ឋអាម៉េរិក (២៥០,០០០នាក់ក្នុងមួយថ្ងៃ) និង Hyde Park នៅចក្រភពអង់គ្លេស (៦៥,០០០ នាក់) ដែលជាកន្លែងដែលសិល្បករអាស៊ីបានដើរតួជាតួអង្គសំខាន់នៃមហោស្រពដំបូងរបស់ពួកដែលជាមួយការគាំទ្រសរុបចំនួន ២.១១៥ លាននាក់។





























