Home Blog Page 1485

អាហារ ៤ ប្រភេទដែលអាចជួយព្យាបាលជំងឺផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព

0

ពិតណាស់ នៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹង ឬថប់បារម្ភ អាហារសុខភាពដូចខាងក្រោមនេះនឹងជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ក៏ដូចជាបង្កើនសារធាតុ serotonin នៅក្នុងខួរក្បាល។ ដូច្នេះដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញ ចូលអ្នកទទួលទានអាហារដូចជា៖

១.ផ្លែដូង៖ ដូងសម្បូរទៅដោយសារធាតុ triglycerides ដែលត្រូវបានគេចាត់ទុកថា ជាអាហារបង្កើនអារម្មណ៍ល្អ និងជួយឱ្យមានថាមពលឡើងវិញ ដូច្នេះខ្សែសង្វាក់មធ្យមនៅក្នុងទឹកដូងអាចកាត់បន្ថយការថប់បារម្ភយ៉ាងមានប្រសិទ្ធភាព។Different Between Young and Matured Coconut

២.កាហ្វេ៖ យោងតាមការសិក្សាក្នុងឆ្នាំ ២០២០ បានឱ្យដឹងថា ការប្រើប្រាស់កាហ្វេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការថយចុះហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ដោយសារកាហ្វេ មានផ្ទុកជាតិកាហ្វេអ៊ីន ធ្វើឱ្យអារម្មណ៍ប្រសើរឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងអ្នកដែលផឹកភេសជ្ជៈផ្សេងទៀត។The coffee that's made without 'coffee beans' | The Times of India

៣.ផ្លែប៊ឺរី៖ ផ្លែប៊ឺរី បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងភាពប្រសើរឡើងនៃសុខភាពផ្លូវចិត្ត ក៏ដូចជាកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត នេះបើយោងតាមការស្រាវជ្រាវដែលធ្វើឡើងក្នុងឆ្នាំ ២០១៨។ លើសពីនេះ ការទទួលទានផ្លែបឺរីក៏អាចជួយពន្យាអាយុជីវិតរបស់អ្នកបានផងដែរ។The 8 Healthiest Berries You Can Eat

៤.ផ្លែចេក៖ ចេកមានផ្ទុកសារធាតុ serotonin ដែលវាមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍ និងបង្កើតសារធាតុ serotonin។ លើសពីនេះ ចេកក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដោយចេកទំហំមធ្យមមួយមានផ្ទុកវីតាមីន B6 ដល់ទៅ 0.4 mg ដែលស្មើនឹង 25% នៃបរិមាណដែលបានណែនាំប្រចាំថ្ងៃ៕Bananas: Health benefits, tips, and risks
ប្រភព៖ kormedi.com

លោកស៊ីជីនពីងប្រាប់វៀតណាមថា កុំភ្លេចចំណងមិត្តភាពដ៏ស្អិតរមួតរបស់ពួកយើង

0

ប៉េកាំង៖ កាលពីថ្ងៃសុក្រទី២០ខែតុលានេះ ប្រធានាធិបតីចិនលោកស៊ីជីនពីងបានប្រាប់ទៅមន្ត្រីជាន់ខ្ពស់លំដាប់ទីពីររបស់វៀតណាមថា ប្រទេសយើងទាំងពីរមិនត្រូវភ្លេចនូវ «ចេតនាដំបូង» ដែលជាចំណងមិត្តភាពរបស់ពួកយើងតាំងពីបុរាណកាលនោះទេ។Xi: Bolster ties with BRI partners - Chinadaily.com.cn

ប្រទេសចិនមានទំនាក់ទំនងជាប្រពៃណីយ៉ាងរឹងមាំបំផុតជាមួយនឹងវៀតណាមតាំងពីទំនាក់ទំនងការទូតបានបង្កើតឡើងនៅឆ្នាំ១៩៥០មកម្លេះ ទោះបីជាមានសង្គ្រាមតូចមួយនៅឆ្នាំ១៩៧៩ក៏ដោយ។ ចិនបានគាំទ្រវៀតណាមនៅក្នុងការវាយប្រហារប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងម្តងរួចទៅហើយ បន្ទាប់មកទៀតក៏មានប្រឆាំងជាមួយនឹង Saigon និង ជួយទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមវៀតណាមផងដែរ។President Vo Van Thuong meets with President of China Xi Jinping in Beijing

នៅក្នុងវេទិកានាទីក្រុងប៉េកាំង “Belt and Road Forum” លោកស៊ីជីនពីងបានប្រាប់ទៅកាន់ប្រមុខរដ្ឋាភិបាលទី២របស់រៀតណាម គឺលោក Vo Van Thuong ថា «ទោះបីជាស្ថានការអន្តរជាតិកំពុងតែប្រឈមមុខនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយកិច្ចការអភិវឌ្ឍប្រទេសរៀងៗខ្លួនកំពុងស្ថិតនៅក្នុងភាពលំបាកក៏ដោយ ក៏ប្រទេសយើងទាំងពីរមិនត្រូវភ្លេចនូវចំណងដែលជាការចាប់ផ្តើមដំបូងនៃមិត្តភាពជាប្រពៃណីរបស់ពួកយើងនោះទេ»។ លោកបានបន្ថែមថា ចិននិងវៀតណាមគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍មួយគឺជជែកវែកញែក ពិគ្រោះយោបល់រួមគ្នាទៅលើបញ្ហាផ្សេងៗ ហើយគួរតែទាញយកផលប្រយោជន៍ឲ្យបានច្រើនពីផ្នែកភូមិសាស្រ្តនយោបាយនិងការបំពេញបន្ថែមឧស្សាហកម្មរបស់ពួកយើង។Vietnam-China Party relations highlighted | Politics | Vietnam+  (VietnamPlus)

គួរបញ្ជាក់ផងដែរថា នៅដើមខែតុលានេះសារព័ត៌មាន Reuter បានចុះផ្សាយថា លោកស៊ីជីនពីងនឹងធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការនៅទីក្រុងហាណូយនៅចុងខែតុលាឬដើមខែវិច្ឆិកា នេះគឺជាសេចក្តីបញ្ជាក់របស់មន្ត្រីរៀបចំផែនការ៕ ប្រភព CNA News

ប្រទេសថៃបង្កើនជើងយន្តហោះជម្លៀសពលរដ្ឋខ្លួនពីអ៊ីស្រាអែល

0

ប្រទេសថៃ ៖ ក្រសួងការបរទេសថៃលើកឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពលករថៃបានធ្វើដំណើរត្រឡប់មកប្រទេសវិញចំនួន៥៣៤នាក់ ហើយចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ ប្រទេសថៃនឹងបង្កើនជើងយន្តហោះចំនួន៣ជើងក្នុង១ថ្ងៃ ដោយហោះហើរត្រង់ពីប្រទេសថៃចំនួន២ជើង និងពីទីក្រុងឌូបៃ១ជើង ហើយថៃរំពឹងថា នឹងអាចជម្លៀសពលរដ្ឋខ្លួនពីអ៊ីស្រាអែល ចំនួន៨០០នាក់ក្នុង១ថ្ងៃ ។Thailand Speeds Up Process Of Evacuating People From Israel

ក្រសួងការបរទេសថៃបានប្រកាសព័ត៌មានលម្អិតអំពីជើងយន្តហោះជម្លៀសពលរដ្ឋថៃចេញពីប្រទេសអ៊ីស្រាអែល ដែលនឹងធ្វើដំណើរមកដល់ថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ មានដូចជា ៖ ក្រុមហ៊ុនអាកាសចរណ៍ Arkia (IZ591) មានអ្នកចុះឈ្មោះចំនួន២១៤នាក់ និងក្រុមហ៊ុនអាកាសចរណ៍ Spice Jet (SG9011) មានអ្នកចុះឈ្មោះចំនួន៣២០នាក់ ។Air force brings home another 130 Thais from Israel

ក្រៅពីនេះ នៅថ្ងៃទី២១ ខែតុលា ក៏មានយន្តហោះរបស់កងទ័ពអាកាសផងដែរនឹងហោះចេញពីប្រទេសថៃ ហើយយន្តហោះកងទ័ពអាកាសនេះ នឹងហោះមកកាន់ប្រទេសថៃវិញ នៅថ្ងៃទី២២ ខែតុលា ដោយធ្វើការដឹកជញ្ជូនពលករថៃចំនួន១៤០នាក់ត្រឡប់មកប្រទេស ។ នៅថ្ងៃដដែល នឹងមានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ El Al សម្រាប់ដឹកពលករថៃត្រឡប់មកប្រទេសវិញ ប្រមាណ៣១១នាក់ផងដែរ ។Air force brings home another 130 Thais from Israel

ចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ អាជ្ញាធរថៃនឹងរៀបចំយន្តហោះត្រង់ពីអ៊ីស្រាអែលមកថៃ ចំនួន២ជើងក្នុង១ថ្ងៃ ព្រមទាំងយន្តហោះពីអ៊ីស្រាអែលមកកាន់ទីក្រុងឌូបៃ ចំនួន១ជើងទៀត បន្ទាប់មក នឹងមានជើងយន្តហោះមួយទៀតចេញពីទីក្រុងឌូបៃមកប្រទេសថៃ ។ ដូច្នេះ គម្រោងនេះនឹងធ្វើឱ្យប្រទេសថៃអាចជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែល បានជាង៨០០នាក់ក្នុង១ថ្ងៃ ។Tears and trauma as Thai evacuees return from Israel

ក្រសួងការបរទេសថៃក៏បានអំពាវនាវឱ្យជនជាតិថៃនៅអ៊ីស្រាអែល ដែលពុំទាន់សម្រេចចិត្តត្រឡប់មកប្រទេសវិញ សូមពិចារណាឱ្យគ្រប់ជ្រុងជ្រោយ និងសូមឱ្យប្រាកដចិត្តថា ពួកគេរស់នៅកន្លែងមានសុវត្ថិភាព ។ លើសពីនេះ ក្រសួងការបរទេសថៃបានស្នើឱ្យអ្នកដែលធ្លាប់ចុះឈ្មោះនៅស្ថានទូត ហើយប្តូរចិត្តមិនត្រឡប់មកថៃ សូមជូនដំណឹងទៅស្ថានទូតជាមុន ដើម្បីឱ្យការរៀបចំកៅអីអង្គុយនៅលើយន្តហោះមានប្រសិទ្ធភាពបំផុត ។ ចំណែកជនជាតិថៃផ្សេងទៀតដែលមានបំណងធ្វើដំណើរត្រឡប់មកប្រទេសវិញ ក្រសួងនឹងមិនបិទឱកាសទេ ៕ ប្រភព ៖ The better

ប្រធានាធិបតីអាមេរិក បានធ្វើការថ្កោលទោសក្រុមហាម៉ាស និងរុស្សី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Sky News ដែលបានរាយការណ៍នៅថ្ងៃទី២០ ខែតុលាថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសក្រុម Hamas និងលោក Putin តាមរយៈកញ្ចក់ទូរទស្សន៍ ដោយនិយាយថា ពួកគេកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង ហើយក៏បានប្រកាសថានឹងត្រៀមចំណាយប្រាក់ជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល។Biden and Putin square off in video call as Ukraine tensions mount | PBS  NewsHour

មេដឹកនាំអាមេរិកបានថ្លែងដូច្នេះថា ក្រុមហាម៉ាស់ និងពូទីន គឺជាអ្នកគំរាមកំហែងផ្សេងៗគ្នា ដោយពួកគេសុទ្ធតែមានគោលដៅដូចគ្នាគឺបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសជិតខាង។ លោក Biden ក៏បានបន្តទៀតថា ការរងគ្រោះដោយអយុតិ្តធម៌របស់អ៊ីស្រាអែល និងអ៊ុយក្រែន គឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយលោកនឹងសន្យាថា លោកនឹងផ្តល់ថវិការាប់ពាន់ដុល្លារ ដើម្បីជួយអ៊ីស្រាអែល និងអ៊ុយក្រែន ដែលជាជំនួយមនុស្សធម៌។How the Hamas attack on Israel unfolded | Reuters

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក Biden បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងបានជំរុញឱ្យមានការបើកព្រំដែន Rafah ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ ដើម្បីជួយជនស៊ីវិលដែលជាប់គាំងនៅប៉ាឡេស្ទីន។ លោក Biden ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែលមិនមែនជាអ្នកនៅពីក្រោយការផ្ទុះមន្ទីរពេទ្យហ្កាហ្សានោះទេ។Hamas brutality against Israeli innocents shocks the world's conscience |  Fox News
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការស្ទង់មតិរបស់ CNBC នាពេលបច្ចុប្បន្នបានឱ្យដឹងថា ប្រជាប្រិយភាពរបស់ Biden បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាពីរដែលប្រជាពលរដ្ឋមិនយល់ស្របនោះ គឺនយោបាយសេដ្ឋកិច្ច និងនយោបាយការបរទេស៕

មកដឹងតម្លៃថ្មីប្រេងសាំង និង ម៉ាស៊ូត នាចុងខែតុលា

0

ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យដឹងថា តម្លៃប្រេងសាំងបានឡើងថ្លៃ៥០រៀលក្នុង១លីត្រនិងម៉ាស៊ូតរក្សាតម្លៃចាស់ដដែើក្នុងមួយលីត្របើធៀបនឹងតម្លៃចាស់។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២១ តុលា។

តម្លៃលក់រាយប្រេងសាំងធម្មតាក្នុង១លីត្រ គឺកំណត់ថ្លៃ ៤ ៣៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៦៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣១ ខែតុលា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7To5zB8e3Kq4sKiBjB57GHW4CMMxecMSoYeHUSGehhXkPGfTLWTedj_GEGOfzD2dYpOzzSZbmMFXu_WeH1pcRY8Y_0dZbdAlznH_LngkHVCET_s6Y_zIxjRfLGEEOLsXm4l8_66RW-eHUN5Alr32Eke6HKmVe3ojJRwBHKG6JoWl5ofLvkpBsw9HXqLE/s1280/photo_2023-10-21_11-12-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0f1FT3p06QiaZPLmtZgd5K2MDrybSJaOlO4aRVfy5y3dLaYPmNmjXLZTtda3F1B0pXTUQBhvrKIBHKXXJMCKY8GL5teMQRhXIgD0s8cpFeXYUf7zIs504ZQv2ut9Ra-mYNcJi2oynGpaR5O4e4olyEHnXTbieD0OL2lkgPpHkn_IBTK4SDDOkIYq0dE/s1280/photo_2023-10-21_11-12-03%20(2).jpg

ពលរដ្ឋថៃនាំគ្នាផ្អើលលក់មាស ក្រោយពីតម្លៃមាសកើនឡើង

0

ប្រទេសថៃ ៖ នៅខែតុលា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បាននាំគ្នាយកមាសមកលក់នៅតាមហាងនានា ដោយសារតម្លៃមាសបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ ហាងមាសមួយចំនួនបានផ្អាកទិញមាសបណ្តោះអាសន្នដើម្បីរក្សាសាច់ប្រាក់ ក្រោយពីតម្លៃលក់ចេញបានកើនឡើងដល់៣៤.០៥០បាតក្នុង១តម្លឹង រីឯតម្លៃទិញចូលស្មើនឹង៣៣.៩៥០បាតក្នុង១តម្លឹង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ9yq1shs96q2E0-RdhTetWwYmTvAI638d3-jEzGYeVN9edpfc79Zjm2y-qUdg8l_3-KPXDp7T5FgFIv1qRKwGrZGmTykq0Yve5pBfj-pCxrmo0ed49TaQ36mkB2QaPbnmFF5lnk3nzg4RxkJl9Zz5Q8VrlzrJ7QQ5KGnKxmNiBhl9rV-SelmoHPFkkS8/s1280/photo_2023-10-21_10-33-59.jpg

តម្លៃមាសបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ធ្វើឱ្យបណ្តាហាងលក់មាសនៅម្តុំផ្សារ Warorot ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ មានសភាពអ៊ូអរ ដោយសារពលរដ្ឋជាច្រើននាក់សម្រុកយកមាសរបស់ពួកគេមកលក់ ។

លោក Chatphon Sunthornpaiboon ជាម្ចាស់ហាងលក់មាសនិយាយថា រយៈពេលពេញ១សប្តាហ៍នេះ អតិថិជនជាច្រើននាក់បានយកមាសមកលក់ ក្នុងនោះមានពលរដ្ឋធម្មតា និងអ្នករកស៊ី ។ តម្លៃមាសនៅប្រទេសថៃកើនឡើង ដោយសារបញ្ហាសង្គ្រាមនៅប្រទេសអ៊ីស្រាអែល ហើយបើសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរបន្តទៀត លោកជឿថា តម្លៃមាសនឹងកើនឡើងរហូតដល់៣៤.៥០០បាតក្នុង១តម្លឹង ។ ដូច្នេះ នៅពេលតម្លៃមាសកើនឡើងមិនឈប់ លោកចង់ណែនាំឱ្យអ្នករកស៊ីយកមាសមកលក់យកប្រាក់ចំណេញ ព្រោះបើស្ថានការណ៍សង្គ្រាមធូរស្រាលនោះអាចធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSM3EiGVQw-_EBrfmtuqc2vJn1D6GVgkmrg0zqidw9SaajBCfvtNntGXud_Ge1Rfn31_91zzeNzXwpL4gI9h-tFIqZwK06l3Q-JdG1aF7nHxL39ziaOwNNwY1vsoQbFjCrkepvWsIVdTPbLFwmOPh_3kADiViLKUSWBEl15G0Q6ljTOWQOneHq2XTakgs/s1280/photo_2023-10-21_10-34-02.jpg

ទោះយ៉ាងណា តម្លៃមាសបានកើនឡើងជាង១.០០០បាតក្នុងរយៈពេល១សប្តាហ៍នេះ និងធ្វើឱ្យហាងលក់មាសមួយចំនួននៅខេត្តឈៀងម៉ៃ ផ្អាកទិញចូលបណ្តោះអាសន្នសិនដើម្បីរក្សាសាច់ប្រាក់ ។ ចំណែកហាងមាសធំៗនៅតែទទួលទិញមាសតាមធម្មតា ប៉ុន្តែគេទទួលស្គាល់ថា តម្លៃមាសកើនឡើងធ្វើឱ្យបរិមាណទិញមាសធ្លាក់ចុះ ព្រោះមានតែអ្នកយកមាសមកលក់ ។

អ្នកនាង Darunee Sakuna ជាអ្នករកស៊ីប្រាប់ថា តម្លៃមាសកើនឡើងធ្វើឱ្យនាងសម្រេចចិត្តយកមាសមកលក់យកប្រាក់ចំណេញ ហើយនាងទទួលបានប្រាក់ចំណេញចំនួន១.០០០បាតក្នុង១តម្លឹង ។ នាងបានយកមាសមកលក់សរុបជាង៥០តម្លឹង ចំណែកមាសនៅសេសសល់នោះ នាងនឹងរង់ចាំមើលស្ថានការណ៍មួយរយៈទៀត ។ បើនាងអាចទទួលបានប្រាក់ចំណេញច្រើន នាងនឹងយកមាសទាំងអស់មកលក់ រួចហើយចាំទិញម្តងទៀតនៅពេលតម្លៃធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7gJi5bMZkm-cI663XwEJsJJ4BsunINXwdwEkwRpppdojyEWm0qJPhw_JXQT3ImFUzcb9gI1b939IIeFYjSHsblSKBGeBCG1zCRoIGwGXWi15_JGMPnfRGPKBxBmIVziceFpyg9X2h53nHtx2e60gQuV4d5xvLLd-NpAcP7GqrWLFJZCXQ8ffOQ4Ptxk/s1280/photo_2023-10-21_10-33-51.jpg ប្រភព ៖ Thairath

រកឃើញបន្ទប់អាថ៌កំបាំងចំនួន ៨ ដែលលាក់ខ្លួននៅក្នុងប្រាសាទពីរ៉ាមីតអស់រយៈពេល ២,៤០០ ឆ្នាំ

0

បរទេស៖ យោងតាមគេហទំព័រ The independent ដែលបានរាយការណ៍កាលពីថ្ងៃទី ១៩ ខែតុលាថា ក្រុមអ្នកជំនាញអេហ្ស៊ីប បានរកឃើញបន្ទប់អាថ៌កំបាំងជាច្រើនដែលពោរពេញទៅដោយកំទេចកំទីខណៈពេលដែលកំពុងជីកពីរ៉ាមីត Sahure ដោយប្រើបច្ចេកវិទ្យា lidar កម្រិតខ្ពស់។
Sahure គឺជាស្តេចផារ៉ោនដែលកាន់អំណាចក្នុងកំឡុងរាជវង្សទី ៥ នៃប្រទេសអេហ្ស៊ីបបុរាណប្រហែល ២,៤០០ មុនគ.ស ដូចស្តេចផារ៉ោនដទៃទៀតដែរ។ ប្រាសាទពីរ៉ាមីតរបស់ Sahure ត្រូវបានចាត់ទុកថាជាវិមានមួយសម្រាប់ការគ្រប់គ្រងរបស់គាត់។ ពីរ៉ាមីតនេះត្រូវបានជីកកកាយជាច្រើនដងហើយក្នុងរយៈពេលប៉ុន្មានសតវត្សកន្លងមកនេះដើម្បីធ្វើការស្រាវជ្រាវ។បន្ទប់ឆ្លងកាត់មួយត្រូវបានរកឃើញនៅក្នុងសាជីជ្រុង Sahure ។  រូបថត៖ Mohamed Khaled

ក្រុមអ្នកជំនាញអេហ្ស៊ីបបាននិយាយថា ការរកឃើញបន្ទប់អាថ៌កំបាំងនៅក្នុងពីរ៉ាមីតនេះមានចំនួន ៨ ដោយគេជឿថាបន្ទប់ទាំងនោះត្រូវបានស្តេចផារ៉ោនប្រើសម្រាប់ទុករបស់មានតម្លៃជាច្រើនដូចជាមាស ពេជ្រ ក៏ដូចជាសម្រាប់ផ្ទុកវត្ថុបញ្ចុះសពរបស់មេដឹកនាំរាជវង្សនាសម័យមុនៗជាដើម។ ការរកឃើញនេះបានជួយឱ្យក្រុមស្រាវជ្រាវយល់កាន់តែច្បាស់អំពីរចនាសម្ព័ន្ធនៃប្រាសាទពីរ៉ាមីត។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រាសាទពីរ៉ាមីតបានធ្លាក់ចូលទៅក្នុងការបំផ្លិចបំផ្លាញ ដោយសារតែបច្ចេកទេសសំណង់ដើមរបស់វា រីឯស្នូលក៏មានបំណែកថ្មកំបោរ គ្រឿងស្មូន ខ្សាច់ និងកំទេចកំទីជាច្រើនទៀត។The Pyramid of Sahure

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងធ្វើការដើម្បីរក្សាលំនឹងរចនាសម្ព័ន្ធ ដោយជំនួសផ្នែកដែលដួលរលំជាច្រើន រួមជាមួយនឹងជញ្ជាំងរក្សា។ ពួកគេសង្ឃឹមថានឹងធ្វើឱ្យបន្ទប់ដែលរកឃើញថ្មីៗនេះស្អាត ក៏ដូចជាមានសុវត្ថិភាព ហើយអាចនឹងបើកបង្ហាញបន្ទប់បុរាណចំនួន ៨ របស់ប្រាសាទពីរ៉ាមីតជាសាធារណៈនៅពេលអនាគត៕Sahure Pyramid: Egyptian pyramid opened after 4400 years.. It is believed  that many secrets will be revealed.. – Telugu News | Ancient Egypt: Secret  chambers in 4400 year old Pyramid of Sahure revealed

គម្រោង«កាបូបឌីជីថល» ប្រាក់ ១០ ០០០បាតរបស់ថៃប្រឈមនឹងការរិះគន់ពី សាធារណជន អាជីវករថៃ និងសូម្បីតែឥស្សរជន

0

បាំងកក៖ គម្រោងកាបូនឌីជីថល( Digital Wallet Program) ជាគម្រោងដែលគាំទ្រដោយ លោកសេដ្ឋា ថាវីស៊ីន ក្នុងចំនួនទឹកប្រាក់ដប់ប្រាំពាន់លានដុល្លារ នៅក្នុងការជំរុញការប្រើ ប្រាស់ផលិតផលក្នុងស្រុក ទោះបីជាមានមតិលើកឡើងជាច្រើន ទាក់ទងជាមួយនឹងគោល នយោបាយនេះ។Pheu Thai reaffirms digital wallet scheme will go ahead

គម្រោងនេះត្រូវបានរចនាឡើងសម្រាប់តែជនជាតិថៃតែប៉ុណ្ណោះក្រោមលក្ខខណ្ឌតែមួយគឺត្រូវតែមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។វាត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីបង្កើននូវការចំណាយរបស់អ្នកដែលរកប្រាក់ចំណូលបានទាបបំផុតខណៈវាបានជំរុញសេដ្ឋកិច្ចថៃតាមរយៈវិភាគទានប្រាក់ចំណូលនៅក្នុងសហគមន៍ទូទាំងប្រទេស។

លោកប្រាឌីត ប៊ូនខាត អាយុ៦៧ឆ្នាំជាសន្តិសុខម្នាក់នៅក្នុងទីក្រុងបាំងកកអស់រយៈពេល១៦ ឆ្នាំហើយតាំងពីគាត់បានចាកចេញពីខេត្តរ៉ាឆាបូរីដែលជាស្រុកកំណើតគាត់មកម្លេះ។ ឥឡូវនេះគាត់អាចរកបានប្រាក់ចំណូល១៥ ៩០០បាត ប្រមាណ៤៣៧ដុល្លារនៅក្នុងមួយខែ និងមានការឈប់សម្រាក៦ថ្ងៃក្នុងមួយឆ្នាំ។ តាមរយៈប្រាក់ខែដ៏ស្តួចស្តើងរបស់គាត់ ធ្វើឲ្យគាត់ សប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឮថាគាត់ជាម្នាក់នៅក្នុងចំណោមប្រជាជនថៃ៥៦លាន នាក់ដែលនឹងទទួលបាន«ប្រាក់ឌីជីថល»ចំនួន១០ ០០០បាតពីរដ្ឋាភិបាលទើបឡើងកាន់អំណាចថ្មីគឺគណបក្សភឿថៃចាប់ពីខែកុម្ភៈឆ្នាំក្រោយ។Pheu Thai's digital wallet under scrutiny

មុនដំបូង ពួកគេគិតថាការទទួលបាននូវប្រាក់ឌីជីថល ១០០០០បាត សម្រាប់អ្នកដែលរកចំណូលបានទាបដូចលោកប្រាឌីតនេះគឺជារឿងមួយដ៏ប្រសើរ។ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើ យើងពិចារណាទៅលើសាច់ប្រាក់ដែលត្រូវបានចំណាយ ក្នុងរយៈពេលប្រាំមួយខែមាន ដូចជាថ្លៃម្ហូបអាហារ ថ្នាំពេទ្រ របស់ប្រើប្រាស់ផ្សេងៗ និងចំពោះអ្នកដែលធ្វើការឆ្ងាយពីផ្ទះ វិញគឺពិបាកនឹងរីករាយនៅក្នុងការទទួលយកនូវប្រាក់នេះណាស់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃគ្រោងនឹងកែសម្រួលនូវគម្រោងនេះបន្ថែមទៀត ដើម្បីធានាថាប្រាក់ឌីជីថលអាចដំណើរការបាននៅក្នុងតំបន់ដាច់ស្រយាល និងទទួលបាន នូវអត្ថប្រយោជន៍នៅគ្រប់ផ្នែកទាំងអស់នៅប្រទេសថៃ។ ប៉ុន្តែមនុស្សមួយចំនួននៅតែមានការ សង្ស័យថា ទឹកប្រាក់ដប់ប្រាំពាន់លានដុល្លារនោះហាក់ដូចជាបម្រើតែផលប្រយោជន៍ពួក អ្នកមាននិងអ្នកមានមុខជំនួញធំៗ ព្រោះពួកគេអាចមានលទ្ធភាពផ្គត់ផ្គង់ទំនិញបានកាន់តែ ច្រើននិងគ្រប់គ្រងនូវបច្ចេកវិទ្យាដើម្បីសម្រួលដល់ប្រតិបត្តិការផ្សេងៗ។Pheu Thai's 10,000 Baht Gambit: A Political Promise That Spells Possible  Economic Peril | FULCRUM

ក្រុមអ្នកសិក្សាផ្នែកសេដ្ឋកិច្ចនិងអតីតមន្រ្តី ធនាគារកណ្តាលរបស់ប្រទេសថៃ ចំនួន៩៩នាក់បានចេញនូវសេចក្តីថ្លែងការមួយប្រឆាំងនឹងការអនុវត្តវិធានការនេះ។ ពួកគេ បានស្នើឲ្យរដ្ឋាភិបាលថៃលុបចោលនូវគម្រោងនេះ ដែលបានលើកឡើងពីហេតុផល នៃការចំណាយដ៏ច្រើននេះដែលជំរុញការចំណាយរយៈពេលខ្លី ដែលធ្វើកើនឡើងនៃបំណុល ជាសាធារណៈនិងប៉ះពាល់ទៅដល់ស្ថេរភាពហិរញ្ញវត្ថុរបស់ប្រទេសថៃក្នុងរយៈពេលវែង។

សេចក្តីថ្លែងការណ៍នោះបាននិយាយដែរថា «នៅទីបញ្ចប់ វាជាអ្វីដែលប្រជាជនត្រូវបង់ត្រឡប់ ទៅវិញមិនថាក្នុងរូបភាពដោយការបង្កើនតម្លៃពន្ធ ឬ បង្កើនតម្លៃទំនិញខ្ពស់នោះទេ គឺអាចហៅបានថាជាអតិផរណាដែលវាជាលទ្ធផលនៃការបញ្ជៀតចូលនៃរូបីយវត្ថុ»៕CBDC in Thailand: 10,000 BAHT donations for every citizenប្រភព CAN News

ពេជ្រ វត្តី ភ្ញាក់ផ្អើលខ្លាំងមិននឹកស្មានថាប្រជាជនវៀតណាមស្គាល់និងចូលចិត្តនាងខ្លាំងយ៉ាងនេះ

0

ទន្ទឹមនឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងវគ្គប្រកួតឈុតតំណាងជាតិនៃកម្មវិធី Miss Grand International 2023 ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងលើសពីការរំពឹងទុករបស់ខ្លួនព្រោះមានប្រជាជនវៀតណាមស្គាល់និងចូលចិត្តនាងយ៉ាងច្រើនទាំងខ្លួនទើបតែទៅទីនោះជាលើកទី១។May be an image of 1 person

នាយប់ថ្ងៃទី២០ តុលា កម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2023 បានឈានចូលដល់វគ្គប្រកួតឈុតតំណាងជាតិហើយខណៈនៅថ្ងៃទី២៥ តុលា យើងនឹងដឹងថាបវរកញ្ញាតំណាងប្រទេសរូបណាជាម្ចាស់មកុដក្នុងឆ្នាំនេះ។ វគ្គនេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International 2022 ក៏បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះផងដែរ។May be an image of 1 person

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ពេជ្រ វត្តី បានធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ដោយនាងបានស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតទាក់ភ្នែកបង្អួតសម្រស់យ៉ាងចែងចាំងពេញកម្មវិធី។

លើសពីការរំពឹងទុកនោះ ពេជ្រ វត្តី បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងមិននឹកស្មានដល់ថាប្រជាជនវៀតណាមបានស្គាល់និងចូលចិត្តនាងខ្លាំងយ៉ាងនេះរួមទាំងហ៊ោឱ្យខ្លួនយ៉ាងកក្រើកពេលប្រកាសឈ្មោះនាងក្នុងកម្មវិធី ឬក៏នៅខាងក្រៅនោះទេ។May be an image of 2 peopleវត្តី បានបន្ថែមថា មិនត្រឹមតែស្គាល់នាងថាអ្នកណាប៉ុណ្ណោះទេ តែអ្នកគាំទ្រវៀតណាមថែមទាំងចាំថានាងជាបវរកញ្ញាឆ្នាំណាហើយហៅមិនខុសទៀតផង។

និយាយដោយអារម្មណ៍រំភើប ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថា ប្រជាជនវៀតណាមគួរឱ្យស្រលាញ់ណាស់ទោះបីជាខ្លួនទើបមកលើកទី១ក្តីប៉ុន្តែទទួលបានការស្រលាញ់យ៉ាងច្រើនបែបនេះដោយភាគច្រើននាងនៅតែខ្មែរនិងទៅប្រទេសថៃ ឬក៏កាលទៅប្រកួតនៅឥណ្ឌូនេស៊ីប៉ុណ្ណោះ តែក៏មានការគាំទ្រច្រើននៅវៀតណាមដូចគ្នា៕May be an image of 1 person and text

ម្ទេសប្រភេទថ្មីបានបំបែកឯតទគ្គកម្មហឹរបំផុតលើពិភពលោក

0

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ១៨ ខែតុលាថា ការបង្កាត់ពូជរបស់ម្រេចជាមួយម្ទេសបានបំបែកកំណត់ត្រាជាស្តេចម្ទេសដែលហឹរបំផុតលើពិភពលោក ជាមួយនឹងកម្រិតហឹរ ២.៦៩ លានស្កូវីលក្នុងមួយគ្រាប់ ខណៈដែលម្ទេសទូទៅមានកម្រិតហឹរនិងក្តៅត្រឹមតែ ៥ ម៉ឺនស្កូវីលក្នុងមួយគ្រាប់ប៉ុណ្ណោះ។Guinness World Records Crowns a New Hottest Pepper: Pepper X
ពូជម្ទេសដែលហឹរបំផុតលើពិភពលោកនេះ មានឈ្មោះថា Pepper X ដោយបានបំបែកឯតទគ្គកម្មចាស់របស់ម្ទេសពូជ Carolina Reaper ក្នុងកម្រិតហឹរត្រឹមតែ ១.៦៤ លានស្កូវីល។ ដូច្នេះពានរង្វាន់ Guinness World Records បានទៅលើលោក Ed Currie ដែលគាត់គឺជាស្ថាបនិកក្រុមហ៊ុនម្ទេស Puckerbutt និងជាអ្នកបង្កាត់ពូជរបស់ស្តេចម្ទេស Pepper X។World's hottest pepper, Pepper X, crossbred with one from Michigan

លោក Ed Currie បាននិយាយថា គាត់ពិតជារំភើបខ្លាំងណាស់ ហើយគាត់បានដាំម្ទេសពូជ Pepper X នៅក្នុងកសិដ្ឋានរបស់គាត់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយឆ្លងកាត់ការបង្កាត់ពូជជាមួយនឹងម្ទេសហឹរខ្លាំងផ្សេងៗទៀត រួមជាមួយម្រេច។ លោក Ed Currie ក៏បានបន្តទៀតថា ការបង្កាត់ពូជម្ទេសថ្មីនេះបានចំណាយពេលយ៉ាងយូរ និងទាមទារការអត់ធ្មត់ច្រើន ទម្រាំចេញជាពូជថ្មីដែលគេចង់បាន។ ដូច្នេះជារៀងរាល់ឆ្នាំ គាត់តែងតែព្យាយាមបង្កាត់ពូជម្ទេសជាង ១០០ ដង ដោយសង្ឃឹមថាមានពូជចំនួន ១ ឬ ២ អាចជាប់កំណត់ត្រាក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។Pepper X named hottest chili pepper by Guinness World Records

គួរបញ្ជាក់ដែរថា កំណត់ត្រាម្ទេសដែលហឹរបំផុតលើពិភពលោកនេះ ផ្អែកលើពិន្ទុស្កូវីលរបស់ Pepper X ត្រូវបានគណនាដោយសាកលវិទ្យាល័យ Winthrop ក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ម្ទេសដែលមានកម្រិតហឹរខ្លាំងបែបនេះអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាក្តៅក្នុងខ្លួនខ្លាំងរហូតដល់មានក្លិនមិនល្អនៅលើបបូរមាត់ អណ្តាត ក៏ដូចជារលាកមាត់ផងដែរ។ អាហារហឹរក៏បង្កឱ្យមានភាពមិនស្រួលក្នុងក្រពះពោះវៀន ឈឺក្បាល និងក្អួត ដូច្នេះអ្នកដែលធ្លាប់ជួបប្រទះនឹងផលប៉ះពាល់បែបនេះ គួរចៀសវាងការទទួលទានវា ព្រោះអាចនឹងមិនល្អចំពោះសុខភាព៕